Kimya Loder

You are here:
ធ្វើការល្អ ដោយសេចក្តីស្រឡាញ់

ការអ្វី​ដែល​ត្រូវ​ធ្វើ​ក៏ដោយ ចូរ​ធ្វើឲ្យ​អស់ពី​ចិត្ត ទុកដូចជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិនមែន​ដល់​មនុស្ស​ទេ។ កូល៉ុស ៣:២៣ បណ្ឌិត រេ​បិកា លី ក្រាំ​ភ្ល័រ(Rebecca Lee Crumpler) ជា​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​បំផុត ដែល​បាន​ទទួល​សញ្ញាប័ត្រ​សាលា​ពេទ្យ។ តែ​គាត់​បាន​ចែកចាយ​ថា ក្នុងអំឡុងពេល​នៃ​ការរស់នៅ​ពេញ​មួយ​ជីវិត(ឆ្នាំ១៨៣១ ដល់១៨៩៥) គេ​មិន​អើពើ​ចំពោះ​គាត់ ហើយ​ចាត់ទុក​គាត់​ជា​មនុស្ស​គ្មាន​តម្លៃ។ ទោះជាយ៉ាងណា​ក៏ដោយ គាត់​នៅតែ​មាន​ការ​ប្តូរផ្តាច់ នៅក្នុង​ការ​ព្យាបាល​ជំងឺ និង​បំពេញ​គោលបំណង​របស់​គាត់។ គាត់​បាន​បញ្ជាក់​ថា ទោះ​អ្នកខ្លះ​បានសម្រេច​ចិត្ត​វិនិច្ឆ័យ​គាត់ ផ្អែក​ទៅលើ​ពូជសាសន៍ និង​ភេទ​របស់​គាត់​ក៏ដោយ ក៏​គាត់​តែងតែមាន​ការ​ត្រៀមខ្លួន​ជាស​ម្រេច ដោយចិត្ត​ក្លាហាន ដើម្បី​ទៅ​កន្លែងណា​ដែលគេ​ត្រូវការ​ឲ្យ​គាត់​ជួយ ហើយ​គាត់​ក៏បាន​បំពេញ​តួនាទី តាម​ការ​ប្ដេជ្ញា​ចិត្ត​នេះ។ គាត់​ជឿ​ថា ការ​ព្យាបាល​ជម្ងឺ​ស្ត្រី និង​កុមារ និង​ការពិនិត្យ​សុខភាព​ទាសករ​ដែល​មាន​សេរីភាព​ហើយ គឺជា​របៀប​ដែល​គាត់​ធ្វើការ​បម្រើ​ព្រះ។ គួរឲ្យ​ស្តាយ​ណាស់ ដែល​គាត់​មិនបាន​ទទួលការ​ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការ​ប្រឹងប្រែង​របស់​គាត់។ ទាល់តែ​ជិត១សតវត្សរ៍​ក្រោយមក ទើប​គេ​ទទួលស្គាល់​គាត់​ជា​ផ្លូវការ។ ជា​ញឹកញាប់ មនុស្ស​នៅ​ជុំវិញ​យើង​មើល​រំលង មិន​ឲ្យ​តម្លៃ ឬ​មិន​អបអរ​យើង។ ទោះជាយ៉ាងណា​ក៏ដោយ ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​បាន​រំឭក​យើង​ថា ពេលណា​ព្រះ​ទ្រង់​ត្រាស់​ហៅ​យើង ឲ្យ​ធ្វើ​កិច្ចការ​អ្វីមួយ យើង​មិន​ត្រូវ​ស្វែងរក​ការ​សរសើរ ឬ​ការ​ទទួលស្គាល់ ពី​លោកិយ​នោះ​ឡើយ តែ​ផ្ទុយទៅវិញ យើង​គួរតែ​ធ្វើ​កិច្ចការ​នោះ​អស់ពី​ចិត្ត…

Read article
ព្រះទ្រង់ស្គាល់អ្នកច្បាស់

ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យមើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង។ ទំនុកដំកើង ១៣៩:១ ម្តាយ​ខ្ញុំ​ហាក់ដូចជា​អាច​មើល​ដឹង​ថា ខ្ញុំ​មាន​បញ្ហា ទោះ​ខ្ញុំ​មិនបាន​ប្រាប់​គាត់​ក៏ដោយ។ ថ្ងៃមួយ ខ្ញុំ​បាន​ជួប​ការ​លំបាក​ជាច្រើន​នៅ​សាលា ហើយក៏​ព្យាយាម​លាក់បាំង​អារម្មណ៍​នឿយណាយ ដោយ​សង្ឃឹមថា គ្មាន​នរណា​ចាប់អារម្មណ៍​ឡើយ។ គាត់​សួរ​ខ្ញុំ​ថា “កូន​មានរឿង​អី?” គាត់​ក៏​បន្ថែម​ទៀត​ថា “មុន​ពេល​កូន​និយាយ​ថា មិន​មានរឿង​អី​ កូន​ត្រូវ​ចាំ​ថា ម៉ាក់​ជា​ម៉ាក់​របស់​កូន។ ម៉ាក់​ផ្តល់​កំណើត​ឲ្យ​កូន ហើយ​ស្គាល់​កូន​ច្បាស់​ជាង​កូន​ស្គាល់​ខ្លួនឯង​ទៅទៀត”។ ម្តាយ​ខ្ញុំ​បាន​រំឭក​ខ្ញុំ​ជា​ទៀងទាត់​ថា ដោយសារ​គាត់​ស្គាល់​ខ្ញុំ​ច្បាស់ នោះ​គាត់​អាច​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ជួយ​ខ្ញុំ ពេលណា​ខ្ញុំ​ត្រូវការ​គាត់​ខ្លាំង​បំផុត។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ យើង​បាន​ទទួលការ​ថែរក្សា​ពី​ព្រះ ដែល​ស្គាល់​យើង​ច្បាស់។ ស្តេច​ដាវីឌ ដែល​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​សរសើរ​ព្រះអង្គ ដែល​បាន​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​ជីវិត​របស់​កូន​ព្រះអង្គ គឺ​ដូច​មាន​សេចក្តី​ចែងថា “ឱព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យមើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង ទ្រង់​ជ្រាប​ការដែល​ទូលបង្គំ​អង្គុយ​ចុះ និង​ការដែល​ទូលបង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ”(ទំនុកដំកើង ១៣៩:១-២)។ ដោយសារ​ព្រះ​ទ្រង់​ជ្រាប​ច្បាស់​ថា យើង​ជា​នរណា គឺ​ជ្រាប​ទាំង​ចិត្ត គំនិត និង​ទង្វើ​របស់​យើង នោះ​យើង​មិន​អាច​ចេញពី​រង្វង់​នៅ​សេចក្តី​ស្រឡាញ់ និង​ការ​ថែរក្សា​ជា​បរិបូរ​របស់​ព្រះអង្គ​ឡើយ(ខ.៧-១២)។ គឺ​ដូចដែល​ស្តេច​ដាវីឌ​បាន​ពោល​ថា “ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូសកាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់តែ​ព្រះហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទីនោះ ហើយ​ព្រះហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ”(ខ.៩-១០)។…

Read article
រង់ចាំព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់

ព្រលឹង​ខ្ញុំ​បាន​ពោល​ថា ព្រះយេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់។ បរិទេវ ៣:២៤ ខណៈ​ពេល​ដែល​រដូវ​កាល​វិស្សមកាល​កំពុង​ឈាន​ចូល​មកដល់ ទំនិញ​ដែល​យើង​បាន​ទិញ​តាម​អនឡាញ​មាន​ការ​ពន្យារ​ពេល ដោយសារ​មាន​ការ​កម្មុង​ច្រើនពេក​ពី​អតិថិជន។ ខ្ញុំ​នៅចាំ​ថា មាន​ពេល​មួយ ក្រុម​គ្រួសារ​ខ្ញុំ​សុខចិត្ត​ទៅ​ទិញ​ឥវ៉ាន់ នៅ​ហាងទំនិញ​ដោយ​ផ្ទាល់ ព្រោះ​យើង​មិន​អាច​គ្រប់គ្រង​ល្បឿន​របស់​អ្នក​ដឹកជញ្ជូន​បាន​ឡើយ។ ទោះជាយ៉ាងណា​ក៏ដោយ ក្រោយមក ម្តាយ​ខ្ញុំ​បាន​ចុះឈ្មោះ​បើក​គណនី ដែល​រាប់បញ្ចូល​ការ​ដឹកជញ្ជូន​ឆាប់រហ័ស ដូចនេះ យើង​ក៏​មានការ​រំពឹង​ចង់បាន​ខុសពី​មុន។ សព្វថ្ងៃ​នេះ ដោយសារ​គេ​ធានា​ថា នឹង​ដឹកជញ្ជូន​ឥវ៉ាន់​ដល់​ផ្ទះ ក្នុងរយៈពេល​យ៉ាង​យូរ២ថ្ងៃ នោះ​យើង​ក៏​មានទម្លាប់​ទទួល​សេវាកម្ម​ដឹកជញ្ជូន​ឆាប់រហ័ស ហើយក៏​មានការ​នឿយណាយ ពេល​​ណា​ការ​ដឹកជញ្ជូន​មាន​ការ​ពន្យារ​ពេល។ យើង​កំពុង​រស់នៅ ក្នុង​ពិភពលោក ដែល​មានទម្លាប់​ទទួល​សេវាកម្ម​ឆាប់រហ័ស ហើយ​ការ​រង់ចាំ​អាច​មានការ​ពិបាក។ តែ​ក្នុង​ជីវិត​ខាងវិញ្ញាណ ព្រះ​ទ្រង់​នៅតែ​ប្រទាន​រង្វាន់​ដល់​អ្នកណា​ដែល​មានចិត្ត​អត់ធ្មត់ ក្នុង​ការ​រង់ចាំ។ កាល​ហោរា​យេរេមា​និពន្ធ​កណ្ឌ​គម្ពីរ​បរិទេវ ពួក​អ៊ីស្រាអែល​កំពុងតែ​សោកសង្រេង ដោយសារ​កងទ័ព​ចក្រភព​បាប៊ីឡូន​បាន​បំផ្លិច​បំផ្លាញ​ទីក្រុង​យេរូសាឡិម ហើយ​ពួក​គេ​ប្រឈមមុខ​ដាក់​បញ្ហា​​ជាបន្តបន្ទាប់។ ទោះជាយ៉ាងណា​ក៏ដោយ ក្នុង​ពេល​ដែល​មាន​ភាព​វឹកវរ​នោះ​អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​នេះ​បាន​អះអាង​ដោយចិត្ត​ក្លាហាន​ថា ដោយសារ​គាត់​ទុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវការ​គាត់ នោះ​គាត់​នឹង​រង់ចាំ​ព្រះអង្គ(បរិទេវ ៣:២៤)។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​ងាយ​នឹង​មានចិត្ត​ថប់បារម្ភ ពេលណា​ព្រះអង្គ​ក្រ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង។ ព្រះគម្ពីរ​បាន​លើកទឹកចិត្ត​យើង ដោយ​រំឭក​យើង​ថា យើង​ត្រូវ​រង់ចាំ​ព្រះអង្គ។ យើង​មិន​ចាំបាច់​ត្រូវ​ព្រួយបារម្ភ​ឡើយ ព្រោះ “សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ មិន​ចេះ​ផុត​ឡើយ”(ខ.២២)។ ផ្ទុយទៅវិញ ដោយ​ជំនួយ​មក​ពី​ព្រះ…

Read article
ឱកាសផ្លាស់ប្រែក្នុងជីវិត

ព្រះយេស៊ូវ​​មា​នព្រះ​បន្ទូល​ទៅ​នាង​ថា តើ​ខ្ញុំ​មិនបាន​ប្រាប់​នាង​ថា បើសិនជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬអី? យ៉ូហាន ១១:៤០ លោក​ខេវិន លីន(Kevin Lynn) ជា​អ្នកនិពន្ធ​អត្ថបទ​នៅ​លើ​វិប​សាយ ដែល​ជីវិត​របស់​គាត់​ហាក់ដូចជា​បាន​ជួប​ភាព​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ ក្នុង​អត្ថបទ​ដែល​គាត់​បាន​បង្ហោះ​កាលពី​ពេល​ថ្មីៗនេះ គាត់​បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់​ថា មាន​ពេល​មួយ គាត់​ធ្លាក់​ចូលក្នុង​ភាព​អស់សង្ឃឹម​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ចង់​ធ្វើ​អត្តឃាត។ តែ​ពេល​ដែល​គាត់​យក​កាំភ្លើង​ភ្ជង់​ក្បាល​ខ្លួនឯង ហៀប​នឹង​សម្លាប់​ខ្លួន ព្រះ​ទ្រង់​ក៏បាន​បាន​ធ្វើការ​ក្នុងចិត្ត​គាត់ ហើយ​គាត់​ក៏បាន​បោះបង់ចោល​ការ​សម្លាប់​ខ្លួន។ ព្រះ​ទ្រង់​បាន​រារាំង​គាត់​មិន​ឲ្យ​សម្លាប់​ខ្លួន ដោយធ្វើ​ការ​ក្នុងចិត្ត​គាត់ ឲ្យ​នឹក​ចាំ​អំពី​ព្រះ​វត្ត​មាន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ លោក​លីន​មិន​បាន​លាក់​រឿង​នេះ​ទុក​ក្នុងចិត្ត​តែម្នាក់ឯង​ឡើយ ផ្ទុយទៅវិញ គាត់​បាន​ចែកចាយ​ទីបន្ទាល់​នេះ ដល់​ពិភពលោក ដោយ​បង្កើត​យូធូប​ឈែនល ដើម្បី​ចែកចាយ​រឿង​នៃ​ការ​ផ្លាស់​ប្រែ​របស់​គាត់ និង​ទីបន្ទាល់​របស់​អ្នកដទៃ​ផង​ដែរ។ ពេល​ដែល​លោក​ឡា​សា ដែល​ជា​អ្នកជឿ និង​មិត្តសំឡាញ់​ព្រះយេស៊ូវ​​ បាត់បង់​ជីវិត មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ព្រះយេស៊ូវ​​មាន​កា​រយឺត​យ៉ាវ​ក្នុង​ការ​មក​ជួយ​គាត់(យ៉ូហាន ១១:៣២)។ គេ​បាន​បញ្ចុះសព​លោក​ឡា​សា ក្នុង​ផ្នូរ​អស់​រយៈពេល៤ថ្ងៃ មុន​ពេល​ព្រះគ្រីស្ទ​យាង​មកដល់ តែ​ព្រះអង្គ​បាន​កែប្រែ​ពេល​សោកសង្រេង​នោះ ឲ្យ​ក្លាយជា​ការ​អស្ចារ្យ ដោយ​ប្រោស​គាត់​ឲ្យ​រស់​ឡើងវិញ(ខ.៣៨)។ ព្រះយេស៊ូវ​​មាន​ព្រះបន្ទូល​ទៅ​នាង​ម៉ាថា ដែល​ជា​បងស្រី​គាត់​ថា “តើ​ខ្ញុំ​មិនបាន​ប្រាប់​នាង​ថា បើសិនជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬអី?”(ខ៤០)។ ដែល​ព្រះយេស៊ូវ​​បាន​ប្រោស​លោក​ឡា​សា​រស់​ឡើងវិញ​ជា​យ៉ាងណា នោះ​ព្រះអង្គ​ក៏​ប្រទាន​ជីវិត​ថ្មី​មក​យើង​រាល់គ្នា តាមរយៈ​អង្គ​ទ្រង់​ផង​ដែរ។ ព្រះអង្គ​បាន​លះបង់​ព្រះជន្ម​នៅ​លើ​ឈើឆ្កាង ដើម្បី​បង់ថ្លៃ​លោះ​បាប​យើង ហើយ​ផ្តល់​ឲ្យ​យើង​នូវ​ការ​អត់ទោស​បាប។ កាលណា​យើង​បាន​ទទួលអំណោយ​នៃ​ព្រះគុណ​ព្រះអង្គ…

Read article
ក្រោកឈរឡើង ដោយចិត្តក្លាហាន

ហើយ​ប្រហែលជា​ព្រះនាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេលនេះ​ឯង​ទេ​ដឹង? នាង​អេសធើរ ៤:១៤ ក្នុង​ទីក្រុង​តូច​មួយ នៅ​រដ្ឋ​អ៊ី​លី​ណយ ៤០ភាគរយ​នៃ​ឧក្រិដ្ឋ​កម្ម​ទាំងអស់​ដែល​បាន​កើតឡើង ក្នុង​សហគមន៍ គឺជា​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ។ យោង​តាម​គ្រូគង្វាល​ក្នុង​តំបន់​ម្នាក់​បាន​ឲ្យដឹង​ថា បញ្ហា​នេះ​ច្រើនតែ​មានការ​លាក់កំបាំង នៅក្នុង​សហគមន៍​នៃ​ពួក​ជំនុំ ព្រោះ​គេ​មាន​អារម្មណ៍​ថា​ពិបាក ក្នុង​ការ​យក​រឿង​នោះ​មក​និយាយ។ ដូចនេះ អ្នកដឹកនាំ​ពួក​ជំនុំ​ក្នុង​តំបន់​មិនបាន​មើល​រំលង​រឿង​នោះ​ឡើយ ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​សម្រេចចិត្ត​ប្រើ​សេចក្តី​ជំនឿ និង​យក​បញ្ហា​នោះ​មក​និយាយ ដោយចិត្ត​ក្លាហាន ដោយ​ទៅ​ចូលរួម​សិក្ខាសាលា ដើម្បី​សំគាល់​សញ្ញា​នៃ​អំ​ពើ​ហិង្សា និង​គាំទ្រ​អង្គការ​មិន​រក​ប្រាក់ចំណេញ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ។ អ្នកដឹកនាំ​ម្នាក់​បាន​ទទួលស្គាល់​អំណាច​នៃ​សេចក្តី​ជំនឿ និង​ការ​ធ្វើ​សកម្មភាព បាន​ជា​គាត់​មានប្រសាសន៍​ថា “ការអធិស្ឋាន និង​ក្តី​អាណិត​របស់​យើង គួបផ្សំ​ជាមួយ​ការ​គាំទ្រ​ជាក់ស្តែង អាច​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​”។ ពេល​ដែល​ព្រះនាង​អេសធើរ ​ជា​ក្សត្រី​នៃ​ចក្រភព​ពើ​រស៊ី មាន​ការ​ស្ទាក់ស្ទើរ នៅក្នុង​ការ​និយាយ​ប្រឆាំង​នឹង​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​មានអំពើ​ប្រល័យ​ពូជសាសន៍​មក​លើ​ជនជាតិ​អ៊ីស្រាអែល ​ជា​ប្រជាជន​របស់​ព្រះនាង ​ពូ​របស់​ព្រះនាង​ក៏បាន​ដាស់តឿន​ព្រះនាង​ថា បើ​ព្រះនាង​នៅតែ​ស្ងាត់ស្ងៀម នោះ​ព្រះនាង និង​ក្រុម​គ្រួសារ​ព្រះនាង ក៏​មិន​អាច​គេ​ផុត​ពី​ការ​សម្លាប់​បំផុត​ពូជ​បាន​ដែរ(នាង​អេសធើរ ៤:១៣-១៤)។ លោក​ម៉ា​ដេកា​យដឹង​ថា ពេលនោះ​ជា​ពេល​ដែល​ត្រូវ​មានចិត្ត​ក្លាហាន ​ក្នុង​ការ​ប្រឆាំង​នឹង​ច្បាប់​នោះ ដូចនេះ គាត់​ក៏បាន​ទូល​ព្រះនាង​ថា “ប្រហែល​ជា​ព្រះនាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេលនេះ​ឯង​ទេ​ដឹង​”(ខ.១៤)។ ទោះ​យើង​បាន​ទទួលការ​ត្រាស់​ហៅ ឲ្យ​និយាយ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ឬអត់ទោស​ឲ្យ​នរណា​ម្នាក់…

Read article
ចូលទៅរកព្រះអង្គ ដោយទំនុកចិត្ត

យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម។ ១យ៉ូហាន ៥:១៤ កាល​ពី​ឆ្នាំ២០១៨ មាន​ការ​ស្រាវ​ជ្រាវ​មួយ អំពី​មនុស្ស​ពេញ​វ័យ នៅ​ចក្រ​ភព​អង់គ្លេស បាន​រក​ឃើញ​ថា ជា​មធ្យម “ពួក​គេ​បាន​បើក​មើល​ទូរស័ព្ទ​របស់​ខ្លួន រៀង​រាល់​១២​នាទី​ម្តង ជា​រៀង​រាល់​ថ្ងៃ លើក​លែង​តែ​នៅ​ពេល​ពួក​គេ​ដេក​លក់”។ ប៉ុន្តែ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​យល់​ឃើញ​ថា ស្ថិតិ​នេះ​ហាក់​ដូច​ជា​មាន​តួលេខ​តិច​ពេក​ហើយ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​បើក​មើល​ទូរស័ព្ទ​របស់​ខ្ញុំ​ញឹក​ញាប់​ប៉ុណ្ណា ដើម្បី​រក​មើល​ចម្លើយ សម្រាប់​សំណួរ​ណា​មួយ នៅ​ក្នុងGoogle ឬ​ឆ្លើយ​តប​សារ ទទួល​ការ​ហៅ​ចូល ឬ​ធ្វើ​ការ​ហៅ​ចេញ និង​បើក​មើល​សារ​អេឡិចត្រូនិក ជា​រៀង​រាល់​ថ្ងៃ។ មនុស្ស​ជា​ច្រើន​បាន​មើល​ទូរស័ព្ទ ឬ​ឧបករណ៍​ទំនាក់​ទំនង​របស់​យើង​ជា​ទៀង​ទាត់ ដោយ​ទុក​ចិត្ត​ថា ឧបករណ៍​នោះ​នឹង​ផ្តល់​ឲ្យ​យើង នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​ឲ្យ​យើង​មាន​របៀប​រៀប​រយ បាន​ទទួល​ព័ត៌មាន​ថ្មី​ៗ និង​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះយេស៊ូវ យើង​មាន​ប្រភព​ធន​ធាន​មួយ ដែល​ល្អ​ជាង​ទូរស័ព្ទ​ឆ្លាតវៃ​របស់​យើង​រាប់​លាន​ដង។ ព្រះ​ទ្រង់​ស្រឡាញ់ និង​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចូល​មក​រក​ព្រះ​អង្គ ដើម្បី​ទូល​សូម​ព្រះអង្គ​បំពេញ​តម្រូវ​ការ​យើង។ ព្រះ​គម្ពីរ​បាន​ចែង​ថា ពេល​ណា​យើង​អធិស្ឋាន យើង​អាច​ទុក​ចិត្ត​ថា “បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម” ១យ៉ូហាន ៥:១៤។…

Read article
ចិត្តដែលចង់បម្រើ

ហើយ​ដោយ​គេ​ឃើញ​ភស្តុតាង​ពី​ការ​ជំនួយ​នេះ នោះ​គេ​សរសើរដំកើង​ដល់​ព្រះ។ ២កូរិនថូស ៩:១៣ មាន​អង្គការ​គ្រីស្ទបរិស័ទ​មួយ នៅ​ទីក្រុង​ខាលស៍ប៊ែត រដ្ឋ​ញូមិចស៊ីកូ បាន​ជួយ​ទ្រទ្រង់​សហគមន៍​របស់​ខ្លួន ដោយ​ផ្តល់​ឲ្យ​នូវ​អាហារ​ជាង​៤៨០០០គីឡូក្រាម ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជា​ជន​ក្នុង​តំបន់ ​ជា​រៀង​រាល់​ខែ ។ អ្នក​ដឹក​នាំ​អង្គការ​នេះ​ក៏​បាន​ចែក​ចាយ​ថា “យើង​នឹង​ទទួល​ស្វាគមន៍​ប្រជាជន​ដែល​មក​ទីនេះ ហើយ​បំពេញ​តម្រូវការ​របស់​ពួក​គេ​តែ​ម្តង។ គោលដៅ​របស់​យើង​ គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ខាង​រូបកាយ​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួកគេ​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​បំពេញ​តម្រូវការ​ខាង​វិញ្ញាណ​របស់​ខ្លួន”។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រើ​អ្វី​ដែល​យើង​បាន​ទទួល ធ្វើ​ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ ដោយ​នាំ​សហគមន៍​របស់​យើង ចូល​ទៅ​ជិត​ព្រះ​អង្គ​កាន់​តែ​ខ្លាំង។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​បង្កើត​ចិត្ត ដែល​ចង់​បម្រើ ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ? យើង​បង្កើត​ចិត្ត​ដែល​ចង់​បម្រើ ដោយ​ទូល​សូម​ព្រះ ឲ្យ​បង្ហាញ​យើង នូវ​របៀប​ប្រើ​អំណោយ​ទាន ដែល​ព្រះអង្គ​ប្រទាន​យើង ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​(១ពេត្រុស ៤:១០)។ យើង​អាច​ធ្វើ​ដូចនេះ​បាន ដោយ​បង្ហាញ​ចេញ​នូវ “ការ​អរ​ព្រះគុណ​ព្រះ” សម្រាប់​ព្រះពរ​ជា​បរិបូរ​ដែល​ព្រះអង្គ​ប្រទាន​យើង​(២កូរិនថូស ៩:១២)។ ការ​បម្រើ​អ្នក​ដទៃ ជា​ផ្នែក​ដ៏​សំខាន់​មួយ ក្នុង​ព្រះរាជ​កិច្ច​របស់​ព្រះ​យេស៊ូវ។ កាល​ព្រះអង្គ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ហើយ​ប្រទាន​អាហារ ដល់​មនុស្ស​ស្រេក​ឃ្លាន ព្រះ​អង្គ​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ស្គាល់​សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ យើង​អាច​យក​តម្រាប់​តាម​គំរូ​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​អង្គ ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​សហគមន៍​របស់​យើង។ ប្រាជ្ញា​របស់​ព្រះអង្គ​បាន​រំឭក​យើង​ថា ពេល​ណា​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ តាម​រយៈ​ការ​ប្រព្រឹត្តិ​របស់​យើង “អ្នក​ដទៃ នឹង​សរសើរ​ដំកើង​ព្រះ​អង្គ”(ខ.១៣)។ ការ​បម្រើ​មិន​មែន​ដើម្បី​លើក​ដំកើង​ខ្លួន​ឯង…

Read article
ដំណាក់កាល ក្នុងការលូតលាស់ក្នុងជំនឿ

ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញលេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ។ យ៉ាកុប ១:៤ កាល​ខ្ញុំ​ទើប​ចាប់​ផ្តើម​ការ​ដាំ​ដុះ​ក្នុង​ច្បារ​ដំណាំ ខ្ញុំ​តែង​តែ​ក្រោក​ពី​ព្រលឹម ហើយ​ប្រញាប់​ទៅ​មើល​ដំណាំ​បន្លែ​របស់​ខ្ញុំ ក្រែងលោ​មាន​ពន្លក​ដុះ​ចេញ។ តែ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ប្លែក​សោះ។ បន្ទាប់​ពី​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​អ៊ីនធឺណិត អំពី “សួន​ច្បារ​ដែល​មាន​ការ​លូត​លាស់​ឆាប់​រហ័ស” ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ចេញ​ពន្លក​ជា​ដំណាក់​កាល​សំខាន់​ជាង​គេ ក្នុង​ការ​លូត​លាស់​របស់​ដំណាំ។ ពេល​ដែល​ខ្ញុំ បាន​ដឹង​ថា ខ្ញុំ​មិន​អាច​បង្ខំ​បន្លែ​របស់​ខ្ញុំ ឲ្យ​ឆាប់​លូត​លាស់ ក្នុង​ដំណាក់​កាល​នេះ​បាន ខ្ញុំ​ក៏​បាន​មើល​ឃើញ​តម្លៃ​របស់​ពន្លក​តូច​ៗ ដែល​មាន​កម្លាំង​ប្រឹង​ដុះ ចេញ​ពី​ដី​ទៅ​រក​ពន្លឺ​ថ្ងៃ និង​ការ​ស៊ូទ្រាំ​របស់​ពួក​វា នៅ​ក្នុង​អាកាសធាតុ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច។ បន្ទាប់​ពី​ខ្ញុំ​បាន​រង់​ចាំ​ដោយ​អត់​ធ្មត់ អស់​រយៈ​ពេល​ពីរបី​សប្តាហ៍ ទីបំផុត ខ្ញុំ​ក៏​បាន​ស្វាគមន៍​ពន្លក​ពណ៌​បៃតង​ខ្ចី​ជា​ច្រើន ដែល​កំពុង​លូត​ចេញ​ពី​ក្នុង​ដី។ ជួន​កាល យើង​ងាយ​នឹង​សរសើរ​ភាព​ជោគ​ជ័យ ក្នុង​ជីវិត​យើង ដោយ​មិន​បាន​ទទួល​ស្គាល់​ថា ការ​លូត​លាស់ ក្នុង​ចារិក​លក្ខណៈ​របស់​យើង ច្រើន​តែ​កើត​ចេញ​ពី​ការ​ឆ្លង​កាត់​ពេល​វេលា និង​ការ​តស៊ូ។ សាវ័ក​យ៉ាកុប​បាន​បង្រៀន​យើង ឲ្យ​រាប់​ទុក្ខ​​លំបាក ឬ​ការ​ល្បងល​ផ្សេង​ៗ ជា​ក្តី​អំណរ​សព្វ​គ្រប់​វិញ(យ៉ាកុប ១:២)។ ប៉ុន្តែ តើ​ការ​ល្បងល​ផ្សេង​ៗ​អាច​មាន​អ្វី​ដែល​គួរ​ឲ្យ​អរ​សប្បាយ? ជួនកាល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ឆ្លង​កាត់​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក ដើម្បី​ឲ្យ​យើង​អាច​ផ្លាស់​ប្រែ ស្រប​តាម​ការ​ត្រាស់ហៅ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុង​ជីវិត ដើម្បី​ឲ្យ​យើង​បាន​ពេញ​វ័យ បាន​គ្រប់​លក្ខណ៍…

Read article
ពេលដែលស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។ សុភាសិត ៣:៦ យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក ដែល​ផ្តល់​ឲ្យ​នូវ​ជម្រើស​ជា​ច្រើន​ប្រភេទ រាប់​ចាប់​តាំង​ពី​ក្រដាស​ជូត​មាត់ ដល់​ការ​ធានា​រ៉ាប់រង​ជីវិត។ កាល​ពី​ឆ្នាំ​២០០៤ អ្នក​ចិត្ត​សាស្រ្ត​ឈ្មោះ ប៊ែរី ស្វ៉ត(Barry Schwartz) បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល មាន​ចំណង​ជើង​ថា ប្រតិមតិ​នៃ​ជម្រើស  ដែល​ក្នុង​នោះ គាត់​បាន​លើក​ឡើង​ថា សេរីភាព​ក្នុង​ការ​ជ្រើស​រើស មាន​សារៈសំខាន់​ចំពោះ​សុខុមាល​ភាព​របស់​យើង តែ​ជម្រើស​ច្រើន​ពេក អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ពិបាក​ជ្រុល ឬ​មិន​អាច​សម្រេច​ចិត្ត។ ការ​ជ្រើស​រើស​ក្រដាស​ជូត​មាត់​ គឺ​មិន​ពិបាក​ទេ តែ​ការ​មិន​អាច​សម្រេច​ចិត្ត​អាច​ក្លាយ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អនាគត​របស់​យើង។ ដូចនេះ តើ​ធ្វើ​ដូចម្តេច ឲ្យ​យើង​អាច​ជម្នះ​ការ​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត ហើយ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ទំនុក​ចិត្ត ក្នុង​ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ? ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ការ​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ ជួយ​ឲ្យ​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗបាន។ ពេល​ណា​យើង​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ក្នុង​ជីវិត ទោះ​តូច ឬ​ធំ​ក្តី ព្រះ​គម្ពីរ​បាន​បង្រៀន​យើង ឲ្យ “​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ”(សុភាសិត ៣:៥)។ ពេលណា​យើង​ពឹង​ផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់​យើង យើង​អាច​មាន​ការ​ភ័ន្ត​ច្រឡំ ហើយ​ព្រួយ​បារម្ភ​ថា យើង​មិន​បាន​មើល​គ្រប់​ជ្រុង​ជ្រោយ​មុន​សម្រេច​ចិត្ត ឬ​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​យើង​មើល​ទៅ​ព្រះ ដើម្បី​ស្វែង​រក​ចម្លើយ ព្រះ​អង្គ​នឹង​តម្រង់​ផ្លូវ​យើង​(ខ.៦)។ ព្រះ​អង្គ​នឹង​ប្រទាន​យើង​នូវ​ភាព​ច្បាស់​លាស់ និង​សន្តិភាព​ក្នុង​ចិត្ត…

Read article
ភ្នែកដែលផ្តោតទៅលើព្រះ

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣ ការ​រាំ​បង្វិល​ខ្លួន​គឺ​ជា​សិល្បៈ​នៃ​ការ​រាំ​ដ៏​ស្រស់​ស្អាត ដែល​អ្នក​រាំ​របាំ​បាល់ឡេ និង​អ្នក​រាំ​តាម​ចង្វាក់​ភ្លេង​សម័យ​ថ្មី​ខ្លះ​បាន​ធ្វើ​ឡើង យ៉ាង​ប៉ិន​ប្រសប់។ កាល​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​រាំ​បង្វិល​ខ្លួន ក្នុង​ថ្នាក់​របាំ​សម័យ​ថ្មី នៅ​សាលា​រៀន ដោយ​បង្វិល​ខ្លួន​ជា​ច្រើន​ជុំ ទាល់​តែ​ខ្ញុំ​វិល​មុខ​ដួល។ ក្រោយ​មក ខ្ញុំ​ក៏​បាន​រៀន​អំពី​គន្លឹះ​នៃ​ការ​គ្រប់​គ្រង​ការ​បង្វិល​ខ្លួន​ឲ្យ​នឹង មិន​ឲ្យ​វិល​មុខ គឺ​ត្រូវ​ឲ្យ​ភ្នែក​របស់​ខ្ញុំ​មើល​ទៅ​វត្ថុ ឬ​ចំណុច​អ្វី​មួយ ហើយ​ត្រឡប់​មក​មើល​វា ម្តង​ហើយ​ម្តង​ទៀត នៅ​ក្នុង​ជុំ​នីមួយ​ៗ។ ការ​មាន​ចំណុច​តែ​មួយ សម្រាប់​ផ្តោត​ទៅ​លើ គឺ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សម្រេច​បាន​នូវ​ការ​រាំ​បង្វិល​ខ្លួន​យ៉ាង​រលូន។ ក្នុង​ការ​រស់​នៅ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ជួប​ការ​បត់​ចុះ​បត់​ឡើង​ជា​ច្រើន​ដង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​យើង​ផ្តោត​ទៅ​លើ​បញ្ហា​របស់​យើង រឿង​ដែល​យើង​ជួប​ប្រទះ​ហាក់​ដូច​ជា​មិន​អាច​គ្រប់​គ្រង​បាន ដោយ​ធ្វើ​ឲ្យ​យើង​វិល​មុខ​ដួល។ ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា បើ​យើង​មាន​គំនិត​ផ្តោត​ទៅ​លើ​ព្រះ ដោយ​មិន​ងាករេ ព្រះ​អង្គ​នឹង​ថែរក្សា​យើង​ឲ្យ​មាន “សេចក្តី​សុខ​ពេញ​ខ្នាត”(អេសាយ ២៦:៣)។ សេចក្តី​សុខ​ពេញ​ខ្នាត ឬ​សន្តិភាព​ដ៏​ឥត​ខ្ចោះ គឺ​មាន​ន័យ​ថា ទោះ​យើង​ជួប​ការ​បត់​ចុះ​បត់​ឡើង​ច្រើន​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​ចិត្ត​ស្ងប់​រម្ងាប់ ដោយ​ការ​ជឿ​ជាក់​ថា ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង ក្នុង​ពេល​ដែល​យើង​មាន​បញ្ហា និង​ទុក្ខ​លំបាក​នោះ។ ព្រះ​អង្គ​ជា “ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤) ដែល​ភ្នែក​យើង​ត្រូវ​ផ្តោត​ទៅ​លើ ព្រោះ​ព្រះ​បន្ទូល​សន្យា​ព្រះ​អង្គ​មិន​ដែល​ប្រែប្រួល​ឡើយ។ ចូរ​ឲ្យ​ភ្នែក​យើង​ផ្តោត​ទៅ​លើ​ព្រះ​អង្គ ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ…

Read article