Lisa Samra

You are here:
អបអរ​ការ​រួប​រួម​គ្នា

មើល ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ។ ទំនុកដំកើង ១៣៣:១ នៅ​ក្នុង​កម្មវិធី​បញ្ចប់​ការ​សិក្សា នៅ​វិទ្យាល័យ​ប្រចាំ​តំបន់ ក្នុង​ឆ្នាំ​២០១៩ មាន​សិស្ស​៦០៨​នាក់ បាន​ត្រៀម​ខ្លួន​ទទួល​សញ្ញាបត្រ​។​ នាយក​សាលា​ក៏​បាន​ប្រាប់​សិស្ស​ឲ្យ​ក្រោក​ឈរ​ឡើង ពេល​ដែល​គាត់​អាន​ចំ​ឈ្មោះ​ប្រទេស​កំណើត​របស់​ពួក​គេ​ ​មានដូចជា​​ប្រទេស​អាហ្វហ្គានីស្ថាន បូលីវា បូស្នៀ ជាដើម។ លោក​នាយក​ក៏​បាន​បន្ត​អាន ​ឈ្មោះ​ប្រទេស​បាន​៦០​ប្រទេស ហើយ​សិស្ស​នីមួយ​ៗ​កំពុង​ឈរ និង​អប​អរ​សាទរ​ទាំង​អស់​គ្នា។ សិស្ស​មក​ពី​៦០​ប្រទេស រៀន​នៅ​ក្នុង​វិទ្យាល័យ​តែ​មួយ។ សម្រស់​នៃ​ការ​រួប​រួម នៅ​ក្នុង​ភាព​ផ្សេង​គ្នា ជា​រូបភាព​ដ៏​មាន​អំណាច ដែល​ឆ្លុះ​បញ្ចាំង អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ស្រឡាញ់ គឺ​មនុស្ស​រស់​នៅ​ជា​មួយ​គ្នា ដោយ​ការ​រួប​រួម។​ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៣ បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រួប​រួម​គ្នា ក្នុង​ចំណោម​រាស្រ្ត​របស់​ព្រះ ដោយ​បទ​ចម្រៀងច្រៀង​ដោយ​រាស្រ្ត​របស់​ព្រះ ដែល​បាន​ចូល​ទីក្រុង​យេរូសាឡិម ដើម្បី​ប្រារព្ធ​ពិធី​ប្រចាំ​ឆ្នាំ។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​រំឭក​រាស្រ្ត​របស់​ព្រះ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​រស់​នៅ ដោយ​ភាព​សុខដុម(ខ.១) ជា​មួយ​គ្នា ទោះ​មាន​ភាព​ខុស​គ្នា ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់។ បទ​គម្ពីរ​នេះ​បាន​និយាយ​ប្រៀប​ប្រដូច​ការ​រួប​រួម ទៅ​នឹង​ទឹក​សន្សើម​ដែល​នាំ​មក​នូវ​ភាព​ស្រស់​ថ្លា (ខ.៣) និង​ប្រេង ដែល​សម្រាប់​ចាក់​ប្រេង​តាំង​ពួក​សង្ឃ​(និក្ខមនំ ២៩:៧) “ក៏​ហូរ​ចុះ​មក​ដល់​ពុកចង្កា គឺ​ជា​ពុកចង្កា​របស់​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង”(ខ.២)។…

Read article
ការទុកចិត្តព្រះ នៅចំពោះមុខនៃការប្រឆាំង

​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។ ដានីយ៉ែល ៣:១៨ អេស្ទ័រ​(Esther) បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​កុលសម្ព័ន្ធ​មួយ នៅ​ប្រទេស​ភីលីពីន ដែល​ប្រឆំាង​នឹង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ នាង​បាន​ទទួល​សេចក្តី​សង្រ្គោះ​របស់​ព្រះ​យេស៊ូវ បន្ទាប់​ពី​ម្តាយ​មីង​នាង​បាន​អធិស្ឋាន​ឲ្យ​នាង ក្នុង​អំឡុង​ពេល​ដែល​នាង​កំពុង​តែ​តយុទ្ធ​នឹង​ជំងឺ​ដែល​គំរាម​កំហែង​ជីវិត​នាង។ សព្វ​ថ្ងៃ​នេះ អេស្ទ័រ​បាន​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប ក្នុង​សហគមន៍​ក្នុង​តំបន់​របស់​នាង ទោះ​គេ​បាន​គំរាម​កំហែង​ថា នឹង​ប្រើ​ហិង្សា​មក​លើ​នាង និង​គំរាម​សម្លាប់​ក៏​ដោយ។ នាង​បម្រើ​ព្រះ​ដោយ​អំណរ ដោយ​និយាយ​ថា “ខ្ញុំ​មិន​អាច​ឈប់​និយាយ​ប្រាប់​គេ អំពី​ព្រះ​យេស៊ូវ ព្រោះ​ខ្ញុំ​បាន​ពិសោធន៍​នឹង​អំណាច​ចេស្តា ក្តី​ស្រឡាញ់ សេចក្តី​ល្អ និង​ភាព​ស្មោះ​ត្រង់​របស់​ព្រះ ក្នុង​ជីវិត​ខ្ញុំ”។​ ការ​បម្រើ​ព្រះ នៅ​ចំពោះ​មុខ​នៃ​ការ​ប្រឆាំង គឺ​ជា​រឿង​ពិត​ដែល​កើត​ឡើង ចំពោះ​មនុស្ស​​ជា​ច្រើន សព្វ​ថ្ងៃ​នេះ គឺ​ដូច​ដែល​បាន​កើត​ឡើង ចំពោះ​លោក​សាដ្រាក់ ម៉ៃសាក់ និង​អ័បេនេកោ ជា​យុវជន​បី​នាក់ កំពុង​រស់​នៅ​ក្នុង​ភាព​ជា​ឈ្លើយ​សឹក នៅ​ចក្រ​ភព​បាប៊ីឡូន។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដានីយែល យើង​ឃើញ​ថា ពួក​គេ​បាន​បដិសេធ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ចម្លាក់​ធំ​មួយ របស់​ស្តេច​នេប៊ូក្នេសា ធ្វើ​ពី​មាស  ទោះ​ពួក​គេ​ជួប​ការ​គំរាម​ប្រហារ​ជីវិត​ក៏​ដោយ។ ពួក​គេ​បាន​ធ្វើ​បន្ទាល់​ថា ព្រះ​ទ្រង់​អាច​ការពារ​ពួក​គេ តែ​ពួក​គេ​សម្រេច​ចិត្ត​បម្រើ​ទ្រង់ “បើ” ទ្រង់​មិន​ជួយ​សង្រ្គោះ​ពួក​គេ​ឬ​អត់​ក៏​ដោយ​(ដានីយ៉ែល ៣:១៨)។ ពេល​អ្នក​ទាំង​បី​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង…

Read article
ត្រូវការប្រាជ្ញា

ដោយសារ​លោក​រ៉ប់(Rob) បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​គ្មាន​ឪពុក គាត់​ក៏​ខក​ខាន​មិន​បាន​ទទួល​ចំណេះ​ដឹង​ជាក់​ស្តែង ដែល​ឪពុក​ទាំង​ឡាយ ច្រើន​តែ​ផ្ទេរ​ឲ្យ​កូន​ៗ​របស់​ខ្លួន​។ គាត់​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ខ្វះ​ជំនាញ​ដ៏​ចាំ​បាច់ សម្រាប់​ការ​រស់​នៅ ដូច​នេះ គាត់​ក៏​បាន​ផលិត​វីដេអូ​អប់រំ ដាក់​យូធូប ក្នុងChannel “Dad, How Do I?” (ប្រែ​ថា លោក​ពុក តើ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដូច​ម្តេច?)ដើម្បី​បង្ហាញ​ពី​របៀប​ធ្វើ​កិច្ចការ​ចាំ​បាច់​ជា​ច្រើន រាប់​ចាប់​តាំង​ពី​របៀប​ស្វាន​ជញ្ជាំង រហូត​ដល់​របៀប​ដូរ​កង់​ឡាន​ជា​ដើម។ ដោយ​ការ​អាណិត និង​ភាព​កក់ក្តៅ លោក​រ៉ប់​ក៏​បាន​ក្លាយ​ជា​បុគ្គល​ដ៏​ល្បី ក្នុង​យូធូប ដោយ​មាន​អ្នក subscribe រាប់​លាន​នាក់។ មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល បង្រៀន​ខ្លួន​នូវ​ជំនាញ​ដ៏​មាន​តម្លៃ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​អាច​ឆ្លង​កាត់​ស្ថានភាព​ដ៏​ពិបាក។ លោក​ម៉ូសេ​ក៏​ត្រូវ​ការ​ប្រាជ្ញា បន្ទាប់​ពី​គាត់ និង​ពួក​អ៊ីស្រាអែល​ភៀស​ខ្លួន ពី​ភាព​ជា​ទាសករ ចេញ​ពី​ទឹក​ដី​អេស៊ីព្ទ ហើយ​ក៏​បាន​រួម​គ្នា​ជា​ជាតិ​សាសន៍​មួយ។ លោក​យេត្រូ ដែល​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ក៏​បាន​ឃើញ​គាត់​មាន​ការ​ហត់​នឿយ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​របស់​ពួក​បណ្តា​ជន។ ដូច​នេះ លោក​យេត្រូ ក៏​បាន​ឲ្យ​យោបល់​ដល់​លោក​ម៉ូសេ ដើម្បី​ឲ្យ​គាត់​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ដល់​អ្នក​ដឹកនាំ​ក្រោម​គាត់​(និក្ខមនំ ១៨:១៧-២៣)។ លោក​ម៉ូសេ​ក៏​បាន “ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​លោក​ថា​ទាំង​ប៉ុន្មាន”(ខ.២៤)។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ប្រាជ្ញា។ អ្នក​ខ្លះ​ប្រហែល​ជា​ព្រះ​ប្រទាន​ពរ ឲ្យ​មាន​ឪពុក​ម្តាយ ដែល​ផ្តល់​យោបល់​ប្រកប​ដោយ​ប្រាជ្ញា…

Read article
សុចរិត ក្នុងចំណោមប្រជាជាតិ

ពេល​ដែល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ទៅ​មើល​សារៈមន្ទីរ​ប្រល័យ​ពូជ​សាសន៍ យ៉ាត យ៉ាសេម នៅ​ប្រទេស​អ៊ីស្រាអែល យើង​បាន​ចូល​ក្នុង​សួន​ច្បារ ដែល​មាន​ឈ្មោះ​ថា សុចរិត​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ។ សួន​ច្បារ​នេះ​បាន​ផ្តល់​កិត្តិ​យស ​ដល់​បុរស និង​ស្រ្តី​ដែល​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​ជន​ជាតិ​យូដា ឬ​ជ្វីប ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ហូឡូខោះ​។ ខណៈ​ពេល​ដែល​យើង​ទស្សនា​វិមាន​រំឭក​នេះ យើង​ក៏​បាន​ជួប​មនុស្ស​មួយ​ក្រុម មក​ពី​ប្រទេស​ហូឡង់។ ក្នុង​ចំណោម​ពួក​គេ មាន​ស្រ្តី​ម្នាក់​បាន​មក​ទីនោះ ដើម្បី​មើល​ឈ្មោះ​ជីដូន​ជីតា​របស់​នាង នៅ​ក្នុង​បញ្ជី​ឈ្មោះ ដែល​គេ​បានឆ្លាក់​នៅ​លើ​ផ្លាក​ដ៏​ធំ​មួយ។ ដោយសារ​យើង​មាន​ចិត្ត​ចង់​ដឹង​ចង់​ឮ យើង​ក៏​បាន​សាក​សួរ​អំពី​ប្រវត្តិ​គ្រួសារ​របស់​នាង។ តា និងយាយ​របស់​នាង គឺ​លោក​គ្រូ​គង្វាល ភីធ័រ(Rev. Pieter) និង​អ្នកស្រី អេដ្រៀនណា មូល័រ(Adriana Müller) បានជួយ​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ជន​ជាតិ​យូដា​ម្នាក់ ដែល​មាន​អាយុ​ពីរ​ឆ្នាំ ដោយ​នាំ​គាត់​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គេ ហើយ​ក៏បាន​លាក់​អត្ត​សញ្ញាណ​របស់​គាត់ ដោយ​ឲ្យ​គាត់​ធ្វើ​ជា​កូន​ពៅ​គេ ក្នុង​ចំណោម​កូន​ទាំង​៨​នាក់​របស់​ពួក​គេ​ពី​ឆ្នាំ​១៩៤៣ ដល់​ឆ្នាំ១៩៤៥។ រឿង​នេះ​បាន​ប៉ះ​ពាល់​ចិត្ត​យើង​ណាស់ បាន​ជា​យើង​សួរ​នាង​ថា “តើ​ក្មេង​ប្រុស​នោះ បាន​រួច​ជីវិត នៅ​សម័យ​នោះ​ទេ?”​ពេល​នោះ មាន​បុរស​ម្នាក់​មាន​វ័យ​ចាស់​ជាង​នាង ដែល​កំពុង​ឈរ​ក្នុង​ក្រុម​នោះ ក៏​ដើរ​ចេញ​មក ហើយ​ប្រកាស​ថា ក្មេង​ប្រុស​នោះ​គឺ​ជា​គាត់​ហ្នឹង​ហើយ។ ពេល​ខ្ញុំ​គិត​អំពី​សេចក្តី​ក្លាហាន​របស់​មនុស្ស​ជា​ច្រើន ដែល​បាន​ជួយ​សង្រ្គោះ​ប្រជាជន​យូដា ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​នាង​អេសធើរ។ នៅ​សម័យ​នោះ…

Read article
ព្រឹលនៅរដូវរងា

ពេល​រដូវរងា​មក​ដល់ ជា​រឿយ​ៗ ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ដោយ​ការ​ភ្ញាក់​ផ្អើល ចំពោះ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ ពិភព​លោក​ដែលបាន​គ្រប​ដណ្តប់ ដោយ​ព្រឹល​ដ៏​សុខ​សាន្ត និង​ស្ងាត់​ស្ងៀម។ នៅ​ពេល​នោះ ព្រឹល​បាន​ធ្លាក់​ចុះ​មក ដោយ​ភាព​ស្រទន់ គឺ​ខុស​ពី​រដូវ​ផ្ការីក ដែល​មាន​សម្លេង​ផ្គរ​លាន់​ដ៏​កក្រើក ដែល​បាន​ប្រកាស​អំពី​វត្ត​មាន​របស់​ខ្លួន​នៅ​ពេល​យប់។ ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “បទ​ចម្រៀង​នៃ​ព្រឹល​រដូវ​រងា” អ្នក​ស្រី​អូដ្រេយ អាសាត(Audrey Assad) បាន​ច្រៀង​ថា ព្រះ​យេស៊ូវ​អាច​យាង​ចុះ​មក​ផែន​ដី ដោយ​អំណាច​ចេស្តា ដូច​ខ្យល់​ព្យុះ​កំបុត​ត្បូង ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​យាង​មក​យ៉ាងស្ងាត់​ស្ងៀម យ៉ាង​សុភាព ដូច​ព្រឹល​ដែល​ធ្លាក់​យ៉ាង​ស្រទន់ នៅ​រដូវ​រងា នៅ​ពេល​យប់ នៅ​ក្រៅ​បង្អួច​ផ្ទះ​ខ្ញុំ។ ការ​យាង​មក​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ភាព​ស្ងប់​ស្ងាត់។ ទ្រង់​មិន​បាន​ប្រសូត​នៅ​ក្នុង​រាជ​វាំង​ឡើង ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​កន្លែង​ដែល​មិន​ទំនង ដែល​ជា​ទីស្នាក់​អាស្រ័យ​ដ៏​តូច​ទាប​ នៅ​ភូមិ​បេថ្លេហិម​។ ហើយ​ទ្រង់​បាន​ផ្ទុំ​នៅ​ក្នុង​ស្នូក​សត្វ ដោយ​មិន​មាន​គ្រែ​សមរម្យ​(លូកា ២:៧)។ ទ្រង់​ក៏​មិន​បាន​ប្រសូត​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដែរ ។ ឪពុក​ម្តាយ​ទ្រង់​បាន​ត្រឹម​តែ​អាច​យក​សត្វ​ព្រាប​មួយ​គូ មក​ថ្វាយ​ជា​យញ្ញ​បូជា ពេល​ដែល​អ្នក​ទាំង​ពីរ​ថ្វាយ​ទ្រង់​ដល់ព្រះ​ជា​ម្ចាស់ នៅ​ព្រះ​វិហារ(ខ.២៤)។ ការ​យាង​មក​របស់​ព្រះ​យេស៊ូវ ដោយ​ការ​បន្ទាប​ព្រះ​កាយ ចូល​ក្នុង​លោកិយ​នេះ ត្រូវ​បាន​ហោរា​អេសាយថ្លែង​ជា​បទ​ទំនាយ អំពីព្រះ​អង្គ​សង្រ្គោះ ដែល​យាង​មក ដោយ​មិន​បាន​ស្រែក…

Read article
ផ្ទាំងគំនូរដ៏មានន័យ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​នៅ​ទីធ្លា​នៃ​ព្រះ​វិហារ​វីស៊ីថេសិន ក្នុង​ក្រុង​អេន​ ខារេម ប្រទេស​អ៊ីស្រាអែល។ ពេល​នោះ​ ខ្ញុំ​មាន​ចិត្ត​ស្ងើច​សរសើរ ចំពោះ​សម្រស់​នៃ​ផ្ទាំង​គំនូរ​៦៧​ផ្ទាំង ដែល​កើត​ពី​ការ​ផ្គុំ​កញ្ចក់​ពណ៌​តូច​ៗ​ចូល​គ្នា​បង្កើត​ជា​រូប​ភាព ហើយ​នៅ​ក្នុងផ្ទំាង​គំនូរ​ទាំង​នោះ មាន​បទ​គម្ពីរ លូកា ១:៤៦-៥៥ ដែល​គេ​បាន​សរសេរ ជា​ច្រើន​ភាសា។ តាម​ទំនៀម​ទំលាប់ គេ​បាន​ហៅ​បទគម្ពីរ​នេះ​ថា មែក​នីហ្វ៊ីខាត ជា​ពាក្យ​ក្នុង​ភាសា​ឡាតាំង ដែល​មាន​ន័យ​ថា “លើក​ដំកើង”។ បទ​គម្ពីរ​នេះ​បាន​ចែង​អំពី​ការ​ឆ្លើយ​តប របស់​នាង​ម៉ារា ចំពោះ​ការ​ប្រកាស​ថា នាង​នឹង​ក្លាយ​ជា​មាតា​នៃ​ព្រះ​មែស៊ី។ គេ​បាន​ចារ​ពី​លើ​រូប​គំនូរ​នីមួយ​ៗ ដោយ​ពាក្យ​ពេចន៍​របស់​នាង​ម៉ារា ដែល​បាន​ថ្លែង​ថា “ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះអម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ … ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ”(ខ.៤៦-៤៩)។ ក្នុង​ផ្ទាំង​គំនូរ​នីមួយ​ៗ ក៏​មាន​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​បាន​ដក​ស្រង់​ពី​ព្រះ​គម្ពីរ ជា​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ក្នុង​នោះ នាង​ម៉ារា​បាន​រៀប​រាប់ អំពី​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ជា​ម្ចាស់ មាន​ចំពោះ​នាង និង​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។​ ក្នុង​នាម​ជា​អ្នក​ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​ការ​ដឹង​គុណ នាង​ម៉ារា​បាន​អរ​សប្បាយ ចំពោះ​សេចក្តី​សង្រ្គោះ ដែល​នាង​បាន​ទទួល(ខ.៤៧)។ នាង​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​មាន​សេចក្តី​មេត្តា​ករុណា ចំពោះ​សាសន៍​អ៊ីស្រាអែល អស់​ជា​ច្រើន​ជំនាន់(ខ.៥០)។ នាង​ក៏​បាន​រំឭក អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ថែរក្សា​រាស្រ្ត​អ៊ីស្រាអែល បាន​ជា​នាង​សរសើរ​ដំកើង​ព្រះ​អង្គ…

Read article
ព្រះជាម្ចាស់គង់នៅទីនេះ

នៅ​ផ្ទះ​ខ្ញុំ មាន​ផ្លាក​មួយ ដែល​យើង​បាន​សរសេរ​ពាក្យ​ស្លោក​ពី​លើ​ថា “ទោះ​យើង​ដឹង ឬ​មិន​ដឹង​ក្តី ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច”។ លោក​ហូសេ គឺ​ជា​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ ដែល​បាន​រស់​នៅ ក្នុង​ចុង​សតវត្សរ៍​ទី​៨ មុន​គ្រីស្ទ​សករាជ(ឆ្នាំ៧៥៥ ដល់ ៧១៥ មុន​គ្រីស្ទ​សក​រាជ)។ គាត់​បាន​សរសេរ​ពាក្យ ដែល​ស្រដៀង​នឹង​ពាក្យ​ស្លោក​នេះ ទៅ​កាន់​សាសន៍​ហេព្រើរ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ “ខំ​ទទួល​ស្គាល់​ទ្រង់”(ហូសេ ៦:៣) ព្រោះ​ពួក​គេ​បាន​បំភ្លេច​ទ្រង់(៤:១)។ ខណៈ​ពេល​ដែល​ពួក​គេ​ភ្លេច​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ងាក​ចេញ​ពី​ទ្រង់​(ខ.១២) ហើយ​មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​លែង​មានព្រះ​អង្គ នៅ​ក្នុង​គំនិត​របស់​ខ្លួន​ទៀត(ទំនុកដំកើង ១០:៤)។ ក្នុង​រឿង​នេះ លោក​ហូសេ​បាន​នាំ​មក​នូវ ការ​ដាស់​តឿន​ដ៏​សាមញ្ញ តែ​សំខាន់ ឲ្យ​យើង​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ ដោយ​នឹក​ចាំ ថា ទ្រង់​គង់​នៅ​ក្បែរ​យើង ហើយ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ទាំង​ក្នុង​ពេល​មាន​អំណរ ក៏​ដូច​ជា​ពេល​មាន​ទុក្ខ។ ការ​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ អាច​មាន​ន័យ​ថា ពេល​ដែល​យើង​បាន​ឡើង​តំណែង នៅ​កន្លែង​ធ្វើ​ការ យើង​ត្រូវ​ទទួល​ស្គាល់ថា ព្រះ​ទ្រង់​ជា​អ្នក​ប្រទាន​ពរ ឲ្យ​យើង​មាន​ប្រាជ្ញា ឲ្យ​សម្រេច​កិច្ច​ការ ទាន់​ពេល​វេលា តាម​ថវិការ​ដែល​បាន​កំណត់​ជា​ដើម។ ម្យ៉ាង​ទៀត បើ​សិន​ជា​យើង​ធ្វើ​ការ​ស្នើ​សុំ​អ្វី​មួយ ហើយ​ត្រូវ​គេ​បដិសេធន៍ នោះ​យើង​អាច​ទទួល​ស្គាល់​ថា​ព្រះ​អង្គ នៅ​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដើម្បី​ជួយ​ទ្រ​ទ្រង់​យើង ខណៈ​ពេល​ដែល​យើង​ទុក​ចិត្ត​ថា…

Read article
អំណាចនៃការប៉ះ

វេជ្ជបណ្ឌិត ប៉ុល ប្រ៊ែន(Paul Brand) គឺ​ជា​បេសកជន​ពេទ្យ​ដំបូង ដែល​បាន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ឥណ្ឌា នៅ​សតវត្សរ៍​ទី​២០។ គាត់​បាន​ឃើញ​ស្លាក​ស្នាម​នៃ​ជម្ងឺ​ឃ្លង់ ដោយ​ផ្ទាល់​ភ្នែក។ ក្នុង​អំឡុង​ពេល​នៃ​ការ​ណាត់​ជួប​អ្នក​ជម្ងឺ គាត់​ក៏​បាន​ប៉ះ​អ្នក​ជម្ងឺ ដើម្បី​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​ព្យាបាល។ បុរស​ដែល​ជា​អ្នក​ជម្ងឺ​ក៏​បាន​ចាប់​ផ្តើម​ស្រក់​ទឹក​ភ្នែក។ អ្នក​ជំនួយ​របស់​គាត់ ក៏​បាន​ពន្យល់​វេជ្ជ​បណ្ឌិត ប្រ៊ែនថា “អ្នក​បាន​ប៉ះ​គាត់។​មិន​ដែល​មាន​នរណា​ប៉ះ​គាត់ អស់​ជា​ច្រើន​ឆ្នាំហើយ។ ទឹក​ភ្នែក​នោះ ជា​ទឹក​ភ្នែក​នៃ​ក្តីអំណរ”។ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ មាន​បុរស​កើត​ឃ្លង់​ម្នាក់​បាន​ចូល​មក​ក្បែរ​ទ្រង់ ដែល​ពី​ដើម​គេ​ប្រើពាក្យ​ជម្ងឺ​ឃ្លង់ សំដៅ​ទៅ​លើ​ប្រភេទ​ជម្ងឺ​សើរ​ស្បែក ដែល​ឆ្លង។ ដោយសារ​គាត់​មាន​រោគ​ឃ្លង់ នោះ​ក្រឹត្យ​វិន័យ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​តម្រូវ​ឲ្យ​គាត់​នៅ​ក្រៅ​សហគមន៍​របស់​គាត់។ បើ​សិន​ជា​អ្នក​កើត​ឃ្លង់ ឃើញ​ថា ខ្លួន​ឯង​នៅ​ជិត​មនុស្ស​មាន​សុខ​ភាព​ល្អ ដោយ​ចៃដន្យ នោះ​គាត់​ត្រូវ​ស្រែក​ឡើង​ថា “ខ្ញុំ​ស្មោក​គ្រោក​ៗ” ដើម្បី​ឲ្យ​គេ​នៅ​ឲ្យ​ឆ្ងាយ​ពី​គាត់(លេវីវិន័យ ១៣:៤៥-៤៦)។ ហេតុនេះ​ហើយ បុរស​នោះ​ប្រហែល​ជា​បាន​រស់​នៅ​ជា​ច្រើន​ខែ ឬ​ឆ្នាំ ដោយ​គ្មាន​ការ​ទំនាក់​ទំន​ងជា​មួយ​អ្នក​ដទៃ​។ ព្រះ​យេស៊ូវ​មាន​ពេញ​ដោយ​ព្រះ​ទ័យ​អាណិត​ចំពោះ​គាត់ ហើយ​ក៏​បាន​លូក​ព្រះ​ហស្ត​ទៅ​ពាល់​គាត់។ ព្រះ​យេស៊ូវ​មានអំណាច​ចេស្តា ដែល​អាច​ប្រោស​ជម្ងឺ​ឲ្យ​គេ​ជា ដោយ​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ​ឱស(ម៉ាកុស ២:១១-១២)។ ប៉ុន្តែ ពេលដែល​ទ្រង់​បាន​ជួប​បុរស​ម្នាក់​នេះ ដែល​មាន​ភាព​ឯកកោ និង​ត្រូវ​គេ​បដិសេធន៍ ដោយ​សារ​ជម្ងឺ​នៅ​លើ​រូប​កាយ​គាត់ ទ្រង់​ក៏បាន​ប៉ះ​គាត់ ដើម្បី​បញ្ជាក់​ដល់​គាត់​ថា គាត់​មិន​នៅ​តែ​ម្នាក់​ឯង​ទេ ហើយ​ទ្រង់​ក៏​បាន​ទទួល​គាត់​ផង​ដែរ។…

Read article
រឿងរបស់ព្រះយេស៊ូវ

កាល​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​ទៅ​មើល​សៀវភៅ នៅ​បណ្ណាគារ​តូច​មួយ ប្រចាំ​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​មើល​ទៅធ្នើរ​សៀវ​ភៅ ដែល​គេ​បាន​តម្រៀម​សៀវភៅ​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា ខ្ញុំ​អាច​អាន​សៀវភៅ​មួយ​ណា​ក៏បាន។ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ក្លៀវក្លា​ខ្លាំង ខ្ញុំ​ក៏​បាន​ភ្លេច​ការ​ពិត​ដ៏​សំខាន់​មួយ។ តាម​ពិត គេ​បាន​បន្ថែម​សៀវភៅ​ថ្មី​ៗ នៅ​ក្នុង​ធ្នើរ​ទាំង​នោះ ជា​ទៀង​ទាត់។ ទោះ​បី​ជា​ខ្ញុំ​មាន​ការ​ប្រឹង​ប្រែង​អាន​សៀវភៅ​ទំាង​នោះ​ក៏​ដោយ ​ក៏​ខ្ញុំនៅ​តែ​អាន​មិន​ទាន់ ព្រោះ​សៀវ​ភៅ​ថ្មី​ៗ​ច្រើន​ពេក។ សៀវភៅ​ថ្មី​ៗ​បាន​បន្ត​បំពេញ​ធ្នើរ​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​ៗ។ បើ​សាវ័ក​យ៉ូហាន​រស់​នៅ ក្នុង​សម័យ​បច្ចុប្បន្ន គាត់ទំនង​ជា​មាន​ការ​ស្ញើច ចំពោះ​សៀវភៅ​ជា​ច្រើន ដែល​គេ​អាច​រក​បាន​         នៅ​សម័យ​នេះ ព្រោះ​កាល​គាត់​និពន្ធ​កណ្ឌ​គម្ពីរដំណឹង​ល្អ​យ៉ូហាន កណ្ឌ​យ៉ូហាន​ខ្សែ​ទី​១ ទី២ និង​ទី​៣ ព្រម​ទាំង​កណ្ឌគ​ម្ពីរ​វិវរណៈ  គាត់​បាន​សរសេរ​ដោយ​ដៃ នៅ​លើ​ក្រាំង។ លោក​យ៉ូហាន​បាន​និពន្ធ​កណ្ឌ​ទាំង​នោះ ដោយសារ​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​ធ្វើ​ជា​ស្នរ​បន្ទាល់ ឲ្យ​គេ​បាន​ដឹង​អំពី​កំណត់​ហេតុ​នៃ​ដំណើរ​ព្រះ​ជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ដែល​គាត់​បាន​ដឹង និង​ឃើញ​ផ្ទាល់​ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេរ​របស់​សាវ័ក​យ៉ូហាន​បាន​និយាយ តែ​មួយ​ផ្នែក​តូច នៃ​ការ​ទាំង​អស់ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​បង្រៀន ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​ផែន​ដី។ តាម​ពិត គាត់​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​គេ​ត្រូវ​សរសេរ អំពី​ការ​ទំាង​អស់​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ “នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។…

Read article
ព្រះពរ តាមរយៈអ្នកលើកទឹកចិត្ត

ខ្សែ​ភាព​យន្ត នៅ​ឆ្នាំ​២០១០ ដែល​មាន​ចំណង​ជើង​ថា “សុន្ទរកថា​របស់​ព្រះ​មហាក្សត្រ” បាន​និយាយ​អំពី​រឿង​រ៉ាវ នៃ​ស្តេច​អង់​គ្លេស ព្រះ​នាម ចច ទី៦ (George VI) ដែល​បាន​ឡើង​ស្នង​រាជ​សម្បត្តិ ដោយ​មិន​បាន​រំពឹង​ទុក នៅ​ពេល​ព្រះ​ជេដ្ឋា​របស់​ទ្រង់​បោះ​បង់​ចោល​រាជ​បល្ល័ង្ក។​ ដោយសារ​ប្រទេស​ជិត​ធ្លាក់​ចូល ទៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ពួក​មន្ដ្រី​រដ្ឋា​ភិបាល​ចង់​បាន​មេដឹក​នាំ ដែល​ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ​កំឡា​ចិត្ត​ប្រជាជន​តាម​វិទ្យុ ព្រោះ​នៅ​សម័យ​នោះ តួនាទី​របស់​វិទ្យុ កំពុង​តែ​មាន​ឥទ្ធិ​ពល​កាន់​តែខ្លាំង​ឡើង ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ប៉ុន្ដែ ស្ដេចចច ទី​៦ មាន​បញ្ហា​និយាយ​ត្រដិត។​ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ជា​ពិសេស ចំពោះ​របៀប​ដែល​ខ្សែ​ភាព​យន្ត​នេះ បង្ហាញ​តួ​អង្គ​មហេសី​របស់​ទ្រង់ គឺ​ព្រះ​នាង អេលីសាបិត។ រៀង​រាល់​ពេល​ដែល​ទ្រង់​ជួប​ការ​លំបាក នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា មហេសី​របស់​ទ្រង់ តែង​តែ​ធ្វើ​ជា​ប្រភព​លើក​ទឹក​ចិត្ត​ដ៏​ខ្ជាប់​ខ្ជួន​របស់​គាត់។ ការ​ស្ម័គ្រ​ស្មោះ​ដែល​មិន​ប្រែ​ប្រួល​របស់​ព្រះ​នាង បាន​ផ្ដល់​នូវ​ការ​គាំ​ទ្រ​ដែល​ទ្រង់​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​ទ្រង់ ហើយ​បាន​គ្រប់​គ្រង​ប្រទេស​បាន​ល្អ​ប្រសើរ ក្នុង​អំឡុង​ពេល​សង្គ្រាម។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង​របស់​អ្នក​លើក​ទឹក​ចិត្ដ​ជា​ច្រើន ដែល​បាន​ផ្ដល់​ជំនួយ​ដ៏​មាន​អំណាច ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​។ ឧទាហរណ៍ លោក​ម៉ូសេ​មាន​លោក​អើរ៉ុន និង​លោក​ហ៊ើ ជា​អ្នក​ជួយ​ជ្រោម​ជ្រែង ក្នុង​អំឡុង​ពេល​អ៊ីស្រាអែល​ធ្វើ​សង្រ្គាម(និក្ខមនំ ១៧:៨-១៦)។ នាង​អេលីសាបិត​បាន​លើក​ទឹក​ចិត្ត​នាង​ម៉ារា ជា​សាច់​ញាតិ ដែល​មាន​ផ្ទៃ​ពោះ(លូកា ១:៤២-៤៥)។ បន្ទាប់​ពី​លោក​ប៉ុល​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ គាត់​ត្រូវ​ការ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក​បាណាបាស…

Read article