Patricia Raybon

You are here:
ជួយ​អ្នក​ដទៃ ដោយ​ជំនួយ​មកពី​ព្រះអង្គ

អេសាយ ៥៨:៦-១២ ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត​។ អេសាយ ៥៨:១០ លោក​អូល ខាសូ(Ole Kassow) ជា​អ្នក​ក្រុង​ខូផិនហេហ្គិន ចូល​ចិត្ត​ជិះកង់​ណាស់​។ នៅពេល​ព្រឹក​មួយ គាត់​បាន​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​កំពុង​អង្គុយ​កាន់​ឈើច្រត់ ក្នុង​សួន​ច្បារ​តែ​ម្នាក់ឯង​។ ពេល​នោះ លោក​អូល​ក៏បាន​នឹក​ឃើញ​គំនិត​ដ៏​សាមញ្ញ​មួយ ដោយ​ចង់​ផ្តល់​ឲ្យ​មនុស្ស​ចាស់​នូវ​ក្តី​អំណរ និង​សេរី​ភាព នៅ​ក្នុង​ការ​ជិះកង់​។ ដូច​នេះ នៅ​ថ្ងៃ​ដែល​មាន​មេឃ​ស្រឡះ​ល្អ គាត់​ក៏បាន​ធាក់​ស៊ី​ក្លូ​មក​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា ហើយក៏​បាន​ឲ្យ​មនុស្ស​ចាស់​ដែល​ស្នាក់​នៅ​ទីនោះ ជិះ​ស៊ី​ក្លូ​គាត់​ដោយ​ឥត​គិត​ថ្លៃ​។ គាត់​មាន​ការ​សប្បាយ​ចិត្ត​ណាស់ នៅពេល​ដែល​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទីនោះ និង​មនុស្ស​ចាស់​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ដំណើរ​ដំបូង ដែល​បាន​ជិះ​ស៊ី​ក្លូ​គាត់ ក្នុង​កម្ម​វិធី​ជិះ​ស៊ី​ក្លូ​ដោយ​មិន​ប្រកាន់​អាយុ​។ សព្វថ្ងៃ​នេះ អស់​រយៈ​ពេល​ជាង២០ឆ្នាំ​ហើយ ដែល​ក្តី​ស្រមៃ​របស់​លោក​អូល បាន​ក្លាយ​ជា​ការ​ពិត នៅ​ក្នុង​ការ​ជួយ​មនុស្ស​ចាស់​ឲ្យ​បាន​ជិះ​ស៊ី​ក្លូ​កម្សាន្ត ដោយ​កម្មវិធី​របស់​គាត់​បាន​ក្លាយ​ជា​ព្រះពរ​ដល់​មនុស្ស​ចាស់​ប្រហែល ៥៧៥០០០នាក់ ដែល​បាន​ជិះ​ស៊ី​ក្លូ​ចំនួន២.៥លាន​ជើង​។ តើ​ពួក​គេ​ជិះ​ស៊ី​ក្លូ​ទៅ​កន្លែងណា​ខ្លះ? គឺ​ទៅ​ជួប​មិត្ត​ភក្តិ ទៅ​ញាំ​ការ៉េម និង​ជិះ​លំហែកាយ​តាម​ផ្លូវ​ដែល​មាន​ខ្យល់បក់​លំហើយ​។ អ្នក​ដំណើរ​របស់​គាត់​បាន​និយាយ​ថា ពួកគេ​បាន​គេង​លក់​ស្រួល​ជាង​មុន ញាំ​អាហារ​បាន​ឆ្ងាញ់​ជាង​មុន ហើយក៏​មាន​អារម្មណ៍​មិន​សូវ​ឯកោ​ដូច​មុន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ព្រះបន្ទូល​ដ៏​មានន័យ​របស់​ព្រះអម្ចាស់ ទៅ​កាន់​រាស្រ្ត​ព្រះអង្គ ក្នុង​បទ​គម្ពីរ អេសាយ ៥៨:១០-១១ ដែល​បាន​ចែងថា “បើ​ឯង​ផ្តល់​សេចក្តី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា…

Read article
ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​ចិត្ត​យើង

អេភេសូរ ៣:១៤-២០ ឲ្យ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ​។ អេភេសូរ ៣:១៧ ខណៈ​ពេល​ដែល​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​បាន​វាយ​ប្រហារ​មក​លើ​រដ្ឋ​របស់​ខ្ញុំ នៅ​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក ម្តាយ​របស់​ខ្ញុំ​ជា​ស្រ្តី​មេម៉ាយ បាន​ព្រម​មក​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ ទំរាំ​ខ្យល់​ព្យុះ​ទឹកកក​កន្លង​ផុត​ទៅ​។ ទោះជា​យ៉ាងណា​ក៏ដោយ បន្ទាប់ពី​គ្រោះ​ធម្មជាតិ​នេះ​បាន​កន្លង​ផុត​ទៅ គាត់​មិន​ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ​ទេ​។ គាត់​បាន​ផ្លាស់មក​រស់នៅ​ជាមួយ​គ្រួសារ​ខ្ញុំ​អស់​មួយ​ជីវិត​។ វត្ត​មាន​របស់​គាត់​បាន​ផ្លាស់​ប្តូរ​ក្រុម​គ្រួសារ​ខ្ញុំ តាម​របៀប​វិជ្ជមាន​ជា​ច្រើន​។ ជា​រៀង​រាល់​ថ្ងៃ គាត់​តែងតែ​មាន​ពេល​ចែក​ចាយ​ប្រាជ្ញា ផ្តល់​យោបល់​ល្អៗ​ដល់​សមាជិក​គ្រួសារ និង​ចែក​ចាយ​អំពី​រឿង​របស់​បុព្វ​បុរស​របស់​យើង​។ គាត់​និង​ស្វាមី​របស់​ខ្ញុំ​បាន​ក្លាយ​ជា​មិត្ត​ល្អ​បំផុត ដោយ​ពួកគេ​ចូល​ចិត្ត​រឿង​កំប្លែង និង​មើល​កីឡា​ដូច​គ្នា​។ គាត់​មិនមែន​ជា​ភ្ញៀវ​របស់​គ្រួសារ​យើង​ទេ តែ​ជា​សមាជិក​គ្រួសារ​អចិន្ត្រៃយ៍​ដ៏​សំខាន់ ដែល​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ចិត្ត​គំនិត​យើង តាំង​ពីមុន​ពេល​ព្រះ​ទ្រង់​យក​គាត់​ទៅជា​មួយ​ព្រះអង្គ​។ អនុស្សាវរីយ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​សាវ័ក​យ៉ូហាន អំពី​ព្រះ​យេស៊ូវ​ថា ព្រះអង្គ“ស្នាក់​នៅ​ជាមួយនឹង​យើង​រាល់​គ្នា”(យ៉ូហាន ១:‌១៤)។ នេះ​ជា​ការ​ពិពណ៌នា​ដែល​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសាក្រិក ពាក្យ ស្នាក់​នៅ​ជាមួយ គឺ​មានន័យថា “តាំង​ទី​លំនៅ​ជាមួយ”។ យើង​ទទួល​ព្រះយេស៊ូវ​ដោយ​ជំនឿ ជា​ព្រះ​ដែល​គង់នៅ​ក្នុង​ចិត្ត​យើង​។ គឺ​ដូច​ដែល​សាវ័ក​ប៉ូល​បាន​បង្រៀន​ថា “ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ​ចេស្តា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយសារ​ព្រះ​វិញ្ញាណ​ទ្រង់ តាម​សិរី​ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃ​លែង ឲ្យ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់ឫស ហើយ​តាំង​មាំមួន​ក្នុង​សេចក្តី​ស្រឡាញ់”(អេភេសូរ ៣:១៦-១៧)។ ព្រះ​យេស៊ូវ​បាន​យាង​មក​គង់នៅ​ជាមួយ​យើង គឺ​មិនមែន​ជា​ភ្ញៀវ​របស់​យើង​នោះ​ទេ​។…

Read article
ទ្វារ​ដែល​ព្រះ​អង្គ​បាន​បើក​ហើយ

វិវរណៈ ៣:៧-១១ មើល អញ​បាន​បើក​ទ្វារចំហ​នៅ​មុខ​ឯង គ្មាន​អ្នកណា​នឹង​បិទ​បានទេ​។ វិវរណៈ ៣:៨ កាល​ខ្ញុំ​នៅ​រៀន ក្នុង​សាលា​រៀន នៅ​ក្បែរ​ទីក្រុង​ធំ​មួយ អ្នក​ប្រឹក្សា​ផ្នែក​អប់រំ​បាន​មើល​មុខ​ខ្ញុំ​តែមួយដង ហើយក៏​បាន​ដាក់​ឈ្មោះ​ខ្ញុំ​ក្នុង​ថ្នាក់​រៀន​តែង​និពន្ធ​ភាសា​អង់គ្លេស ដែល​ខ្សោយ​ជាងគេ​ នៅ​សាលា​នោះ។ ខ្ញុំ​បាន​ផ្ទេរ​ពី​សាលា​ក្នុង​ទីក្រុង ដោយ​មាន​ពិន្ទុ​ខ្ពស់ និទ្ទេស​ល្អ​ប្រសើរ ហើយ​ថែម​ទាំង​បាន​ទទួល​រង្វាន់​ពី​នាយក​សាលា​សម្រាប់​ការ​តែង​និពន្ធ​។ ដូច​នេះ គេ​គួរ​តែ​បើក​ទ្វារ​ចំហ ឲ្យ​ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​តែង​និពន្ធ​ដែល​ល្អ​ជាងគេ ក្នុង​សាលា​ថ្មី​នោះ តែ​អ្នក​ប្រឹក្សា​ផ្នែក​អប់រំ​នោះ​គិតថា ខ្ញុំ​មិន​សក្តិ​សម​។ ពួក​ជំនុំ​ភីឡាដិលភា នៅ​សម័យ​ដើម​មុខជា​បាន​យល់ អំពី​ភាព​អយុត្តិធម៌​ដូច​នេះ​។ ពួក​ជំនុំ​ដ៏​តូច​នេះ មាន​ទីតាំង​ក្នុង​ទីក្រុង ដែល​បាន​ជួប​គ្រោះ​រញ្ជួយ​ដី កាល​ប៉ុន្មាន​ឆ្នាំ​មុន ដែល​បណ្តាល​ឲ្យ​មាន​ការខូចខាត​ធ្ងន់ធ្ងរ​។ ជាង​នេះ​ទៅទៀត ពួក​គេ​បាន​ជួប​ការ​វាយ​ប្រហារ​របស់​សាតាំង(វិវរណៈ ៣:៩)។ ពួក​ជំនុំ​ដ៏​តូច​នោះ មាន​កម្លាំង​តិច ដោយ​ព្រះគ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​កត់​សំគាល់​ឃើញថា ពួកគេ​បាន​កាន់​តាម​ពាក្យ​របស់​ព្រះអង្គ ហើយ​មិន​បាន​លះបង់​ព្រះ​នាម​ព្រះអង្គ​(ខ.៨)។ ដូច​នេះ ព្រះ​ទ្រង់​ក៏បាន​ដាក់​ទ្វារចំហ​មួយ នៅ​ពីមុខ​ពួកគេ ដែល​គ្មាន​នរណា​អាច​បិទ​បាន(ខ.៨)។ ជា​ការ​ពិត​ណាស់ “ការ​អ្វី​ក៏ដោយ​ដែល​ព្រះ​អង្គ​បាន​បើក គ្មាន​នរណា​បិទ​បានទេ ហើយ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​បិទ នោះ​ក៏​គ្មាន​នរណា​អាច​បើក​បាន​ដែរ”(ខ.៧)។ រឿង​នេះ​ក៏​កើត​មាន​ក្នុង​ការងារ ដែល​យើង​ធ្វើ​ថ្វាយ​ព្រះអង្គ​ផង​ដែរ​។ មាន​ទ្វារ​ខ្លះ​មិន​បាន​បើក​ចំហ​ឲ្យ​យើង​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​ការងារ​តែង​និពន្ធ​សៀវភៅ​ថ្វាយ​ព្រះអម្ចាស់…

Read article
ឲ្យ​អំណោយ​ដោយ​សេចក្តី​ស្រឡាញ់

សុភាសិត ១១:២៤-២៥ មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​។ សុភាសិត ១១:២៤ នៅ​ថ្ងៃ​ដែល​អ្នក​ស្រី ឃ្វែនដូលីន ស្ទូលជីស(Gwendolyn Stulgis) រៀប​អាពាហ៍ពិពាហ៍ គាត់​បាន​ស្លៀក​រ៉ូប​រៀប​ការ ដូច​ដែល​គាត់​បាន​ស្រមៃ​ចង់​បាន​។ ក្រោយមក គាត់​ក៏​បាន​យក​រ៉ូប​ដែល​គាត់​បាន​ប្រើ​ហើយ​នោះ​ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល​គាត់​មិន​ដែល​ស្គាល់​។ គាត់​ជឿ​ថា រ៉ូប​របស់​គាត់​មិន​សមនឹង​ឲ្យ​គាត់​ព្យួរ​ចោល​ក្នុង​ទូ​ខោអាវ ឲ្យ​ប្រឡាក់​ធូលី​ដី​នោះ​ទេ​។ កូន​ក្រមុំ​ដទៃ​ទៀត​ដែល​រៀប​ការ​ថ្មោង​ថ្មី​ក៏​យល់​ឃើញ​ដូច​គាត់​ផង​ដែរ​។ សព្វថ្ងៃ​នេះ មាន​ស្ត្រី​កាន់​តែ​ច្រើន​បាន​ចូល​រួម​ជាមួយ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់ ដើម្បី​បរិច្ចាគ ឬ​ទទួល​រ៉ូប​កូន​ក្រមុំ​ដែលគេ​ប្រើ​ហើយ​។ មាន​អ្នក​បរិច្ចាគ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹមថា គេ​នឹង​យក​រ៉ូប​នេះ​ទៅ​ឲ្យ​កូន​ក្រមុំ​ផ្សេង​ទៀត​ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ទាល់​តែ​វា​រហែក​ប្រើ​លែង​កើត ដោយសារ​ការ​អបអរ ដែល​មាន​ក្នុង​ការ​ប្រើ​ប្រាស់​រ៉ូប​នេះ”។ ជា​ការ​ពិត​ណាស់ ការ​ចែករំលែក​ដោយ​ចិត្ត​ជ្រះ​ថ្លា អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាត តែ​គេ​ចេះតែ​ខ្វះខាត​វិញ​។ មនុស្ស​ដែល​មាន​ចិត្ត​សុទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នកណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ”(សុភាសិត ១១:២៤-២៥)។ សាវ័ក​ប៉ុល​បាន​បង្រៀន​គោលការណ៍​នេះ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ​។ កាល​គាត់​និយាយ​ពាក្យ​លា​គ្នា ទៅ​កាន់​អ្នកជឿ​ព្រះ នៅ​ទីក្រុង​អេភេសូរ គាត់​ក៏បាន​ជូនពរ​ពួកគេ(កិច្ចការ ២០:៣២) ហើយ​បាន​រំឭក​ពួកគេ អំពី​សារៈ​សំខាន់​នៃ​សេចក្តី​សប្បុរស​។ សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​ក្រម​សីលធម៌​នៃ​ការងារ​របស់​គាត់ ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម​។ គឺ​ដូច​គាត់​មាន​ប្រសាសន៍​ថា…

Read article
ចែកចាយ តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ

និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩ កាឡាទី ៥:១៤-១៥,២២-២៦ «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួនឯង»។ កាឡាទី ៥:១៤ គ្រូ​គង្វាល​វ័យ​ក្មេង​ម្នាក់​មាន​ទម្លាប់​អធិស្ឋាន​រៀង​រាល់​ពេល​ព្រឹក ទូល​សូម​ព្រះ​ទ្រង់​ប្រើ​គាត់​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​ធ្វើ​ជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ​។ ជា​ញឹក​ញាប់ គាត់​មាន​អំណរ ដែល​ព្រះ​ទ្រង់​ប្រទាន​ឱកាស​ឲ្យ​គាត់​រស់នៅ​ជា​ព្រះពរ​។ ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​សម្រាក​ពី​ការងារ​ទីពីរ​របស់​គាត់ គាត់​ក៏បាន​អង្គុយ​នៅ​ខាង​ក្រៅ ជាមួយ​មិត្ត​រួម​ការងារ​ម្នាក់​ដែល​បាន​សួរ​គាត់​អំពី​ព្រះយេស៊ូវ​។ លោក​គ្រូ​គង្វាល​ក៏បាន​ឆ្លើយ​សំណួរ​ទាំង​ប៉ុន្មាន ដែល​បុរស​នោះ​មាន​។ គាត់​មិន​បាន​ប្រកែក​គ្នា ឬ​និយាយ​ខ្លាំងៗ​ដាក់​គេ​ឡើយ​។ លោក​គ្រូ​គង្វាល​ក៏បាន​លើក​ឡើង​ថា ព្រះវិញ្ញាណបរិសុទ្ធ​បាន​ដឹកនាំ​គាត់ ឲ្យ​មាន​ឱកាស​ជជែក​គ្នា​ជាមួយ​អ្នក​ដទៃ​ នៅពេល​ខ្លះ ប្រកបដោយ​ប្រសិទ្ធភាព និង​សេចក្តី​ស្រឡាញ់​។ គាត់​ក៏​រកបាន​មិត្ត​ភក្តិ​ថ្មី​ម្នាក់​ទៀត​នៅ​ថ្ងៃ​នោះ ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្វែង​យល់​បន្ថែម​អំពី​ព្រះ​។ ការ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ដឹកនាំ​យើង ជា​វិធី​ល្អ​បំផុត​ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះយេស៊ូវ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ថា “កាលណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្តា ហើយ​និង​ធ្វើ​ជាទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”​(កិច្ចការ ១:៨)។ ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​នោះ​គឺ “សេចក្តី​ស្រឡាញ់ អំណរ​អរ មេ​ត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(កាឡាទី…

Read article
សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដែល​ការពារ​យើង

លោកុប្បត្តិ ៤៦-៤៨ និង ម៉ាថាយ ១៣:១-៣០ ម៉ាថាយ ៧:១៣-២៣ ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែចចក​ដែល​ឆ្មក់​ស៊ី​វិញ​។ ម៉ាថាយ ៧:១៥ នៅ​ពេលយប់​មួយ ក្នុង​រដូវ​ក្តៅ សត្វ​បក្សី​ជា​ច្រើន​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ ស្រាប់តែ​នាំ​គ្នា​បញ្ចេញ​សម្លេង​ស្រែកយំ​ទ្រហឹង​អឺងកង​។ ស​ម្រែក​របស់​ពួកវា​បាន​លាន់ឮ​កាន់តែ​ខ្លាំង​ឡើង ខណៈ​ពេល​ដែល​សត្វ​ចាប​ដែល​យំ​ពីរោះ​បាន​បញ្ចេញ​សម្លេង​ស្រែក​ហៅ​ចេញ​ពី​ដើម​ឈើ​មក​។ ទី​បំផុត​យើង​ក៏បាន​ដឹង​អំពី​មូល​ហេតុ​។ នៅពេល​ថ្ងៃ មាន​សត្វ​ស្ទាំង​ធំ​មួយ​ក្បាល​បាន​ហើរ​ឆាប​ពី​ចុង​ឈើ​មក ធ្វើ​ឲ្យ​សត្វ​បក្សី​សម្រុក​ហើរ​ចេញ​ពីដើម​ឈើ​ប្រសេចប្រសាច ដោយ​បញ្ចេញ​សម្លេង​ស្រែក យ៉ាង​ជ្រួល​ច្របល់ ដើម្បី​ប្រកាស​អាសន្ន​ដល់​បក្សី​ដទៃ​ទៀត ខណៈ​ពេល​ដែល​ពួកគេ​​គេច​ពី​គ្រោះ​ថ្នាក់​។ ក្នុង​ការ​រស់នៅ​របស់​យើង យើង​អាច​ឮ​ការ​ដាស់តឿន​ខាង​វិញ្ញាណ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ ដូចជា​ការ​ដាស់តឿន ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​គ្រូ​ខុស​ឆ្គង​ជាង​ដើម​។ យើង​ប្រហែល​សង្ស័យ ចំពោះ​ការ​ដាស់តឿន​ទាំង​នោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ដោយសារ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​យើង​ដឹង​ច្បាស់ អំពី​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​។ ព្រះ​យេស៊ូវ​បង្រៀន​ថា “ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោមចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែចចក​ដែល​ឆ្មក់​ស៊ី​វិញ”(ម៉ាថាយ ៧:១៥)។ ព្រះ​អង្គ​បាន​បង្រៀន​ទៀត​ថា “អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត … អស់​ទាំង​ដើមឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើមឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ”…

Read article
ការលះបង់តាមគំរូព្រះគ្រីស្ទ

រ៉ូម ១២:១-៣ ឲ្យ​បាន​ថ្វាយ​រូបកាយ​ទុកជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង​។ រ៉ូម ១២:១ អ្នក​និពន្ធ​ជនជាតិ​អាមេរិក ឈ្មោះ អូ ហេនរី(O. Henry) សរសេរ​អំពី​រឿង​ថ្ងៃ​ណូអែល នៅ​ឆ្នាំ១៩០៥ ជា​រឿង​ដ៏​ពេញ​និយម មាន​ចំណង​ជើង​ថា “អំណោយ​របស់​ពួក​ហោរ”។ កាល​នោះ គាត់​កំពុងតែ​មាន​បញ្ហា​ផ្ទាល់​ខ្លួន ដែល​ធ្វើ​ឲ្យ​គាត់​ដួល​ចុះ ពិបាក​ក្រោកឈរ​ឡើង​វិញ​។ តែ​គាត់​នៅតែ​បាន​និពន្ធ​រឿង​ដែល​បាន​លើក​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន ដោយ​បាន​ផ្ដោត​ទៅ​លើ​តួ​អង្គ​ដែល​មាន​ចារិក​លក្ខណៈ​ដូច​ព្រះគ្រីស្ទ នៅ​ត្រង់​ការ​លះបង់​។ ក្នុង​រឿង​នេះ ស្ត្រី​ជា​ភរិយា​ក្រី​ក្រ​ម្នាក់​បាន​លក់​សក់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន នៅពេល​ល្ងាច​មុន​ថ្ងៃ​ណូអែល​ចូល​មកដល់ ដើម្បី​ទិញ​ខ្សែ​មាស​សម្រាប់​ដាក់​នាឡិ​ការ​របស់​ស្វាមី​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រោយមក នាង​ក៏​បាន​ដឹង​ថា ស្វាមី​របស់​នាង​បាន​លក់​នាឡិ​ការ​របស់​គាត់ ដើម្បី​ទិញ​ក្រាស់​សិត​សក់​សម្រាប់​សក់​ដ៏​ស្រស់​ស្អាត​របស់​នាង​។ ក្នុង​រឿង​នេះ ការ​លះបង់​គឺជា​អំណោយ​ដែល​មាន​តម្លៃ​បំផុត ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ កាយ​វិការ​នៃ​ការ​លះបង់​របស់​អ្នក​ទាំង​ពីរ សុទ្ធតែ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​។ រឿង​នេះ​បាន​រំឭក​យើង អំពី​អំណោយ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ហោ​រទាំង៣(ឬ​អ្នក​ប្រាជ្ញ​ទាំង​បី) បាន​យក​មក​ថ្វាយ​ព្រះយេស៊ូវ បន្ទាប់​ពី​ព្រះអង្គ​ទើបតែ​បាន​ប្រសូត ដោយ​សេចក្តី​បរិសុទ្ធ(មើល ម៉ាថាយ ២:១,១១)។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រោយមក ព្រះអង្គ​ក៏​បាន​ចម្រើន​វ័យ​ធំឡើង ហើយក៏​បាន​លះបង់​ព្រះ​ជន្ម​ព្រះអង្គ សម្រាប់​លោកិយ​ទាំងមូល​។ ក្នុង​ការ​រស់នៅ​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ជា​អ្នកជឿ​ព្រះគ្រីស្ទ​…

Read article
ដួងព្រះទ័យរបស់ព្រះសម្រាប់មនុស្សទាំងអស់

ម៉ាថាយ ១១:២៧-៣០ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨ ឌែន ហ្គីល(Dan Gill) ជា​ក្មេង​ប្រុស​អាយុ៩ឆ្នាំ បាន​ទៅ​ចូល​រួម​ពិធីខួប​កំណើត​ជាមួយ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​គាត់​ឈ្មោះ អាឈី(Archie)។ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ដែល​ម្តាយ​របស់​ក្មេង​ប្រុស​ជា​ម្ចាស់​ខួប​កំណើត ឃើញ​អាឈី គាត់​បាន​បដិសេធន៍​មិន​ឲ្យ​អាឈី​ចូល​រួម​ពិធី​ខួប​កំណើត​ឡើយ​។ គាត់​ថា មិន​មាន​កៅអី​ទំនេរ សម្រាប់​ឲ្យ​អាឈី​អង្គុយ​ទេ​។ ពេល​នោះ​ឌែន​សុខ​ចិត្ត​អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ ដើម្បី​ឲ្យ​មិត្ត​ភក្តិ​គាត់ ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​បាន​អង្គុយ​នៅ​លើ​កៅ​អី តែ​ម្តាយ​ក្មេង​នោះ​នៅតែ​បដិសេធន៍​មិន​ឲ្យ​អាឈី​ចូល​រួម​។ ដូច​នេះ​ឌែន​ក៏បាន​ប្រគល់​អំណោយ​របស់​គាត់ និង​អំណោយ​របស់​អាឈី ទៅ​ស្រ្តី​នោះ ហើយ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​អាឈី​។ ថ្ងៃ​នោះ ការ​បដិសេធន៍​ដែល​មិត្ត​ភក្តិ​គាត់​បាន​ទទួលរង បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក សព្វថ្ងៃ​នេះ ឌែន​បាន​ក្លាយ​ជា​គ្រូ​បង្រៀន ដែល​តែងតែ​ដាក់​កៅអី​ទំនេរ​មួយ ក្នុង​ថ្នាក់​រៀន​របស់​គាត់​។ ពេល​សិស្ស​របស់​គាត់​សួរ​អំពី​មូល​ហេតុ​ដែល​គាត់​ធ្វើ​ដូច​នេះ គាត់​ក៏​បាន​ពន្យល់​ថា គាត់​ធ្វើ​ដូច​នេះ ដើម្បី​រំឭក​ខ្លួន​ឯង​ថា ថ្នាក់​រៀន​គាត់​តែងតែ​មាន​កន្លែង​ទំនេរ​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​គ្មាន​ការ​រើសអើង​។ ព្រះយេស៊ូវ​មាន​ព្រះទ័យ​បើក​ចំហ​សម្រាប់​មនុស្ស​ទាំង​អស់ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ស្វាគមន៍​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ការ​អញ្ជើញ​នេះ​មិន​បាន​ប្រាស​ចាក​គោលដៅ​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះយេស៊ូវ​ឡើយ(រ៉ូម ១:១៦)។ អំណោយ​នៃ​សេចក្តី​សង្រ្គោះ គឺ​មាន​សម្រាប់​មនុស្ស​ទាំង​អស់…

Read article
ធ្វើការល្អដោយមិនជិនណាយ

កាឡាទី ៦:២-១០ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ​។ កាឡាទី ៦:៩ កាល​លោក​អ៊ី​ប្រាហ៊ីម(Ibrahim) មាន​អាយុ១២ឆ្នាំ គាត់​បាន​ធ្វើ​ដំណើរ​ពី​តំបន់​អាហ្វ្រិក​ខាងលិច មកដល់​ប្រទេស​អ៊ីតាលី ដោយ​មិន​ចេះ​ភាសា​អ៊ីតាលី​សូម្បី​មួយ​ម៉ាត់​។ គាត់​ក៏​មាន​ការ​ពិបាក​ក្នុង​ការ​និយាយ ដោយសារ​គាត់​និយាយ​ត្រដិត ហើយ​គាត់​​ក៏​ត្រូវ​ប្រឈម​មុខ​ដាក់​ពាក្យ​សម្តី​ដែល​ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍​។ ឧបសគ្គ​ទាំង​អស់​នេះ​មិន​អាច​រា​រាំង​យុវជន​ដ៏​ឧស្សាហ៍​ម្នាក់​នេះ ឲ្យ​បើក​ហាង​លក់​នំ​ភីហ្សា ក្នុង​ទីក្រុង​ត្រេនតូ ប្រទេស​អ៊ីតាលី ពេល​គាត់​មាន​អាយុ​ជាង២០ឆ្នាំ​។ មាន​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា គាត់​អាច​មាន​ជោគជ័យ​ក្នុង​មុខរបរ​នេះ​ឡើយ តែ​ហាង​លក់​នំភីហ្សា​របស់​គាត់​ត្រូវ​បាន​គេ​រាប់​បញ្ចូល ក្នុង​ចំណោម​ហាង​លក់ភីហ្សា៥០កន្លែង ដែល​ល្បី​បំផុត​ក្នុង​ពិភពលោក​។ គាត់​សង្ឃឹមថា គាត់​នឹង​អាច​ជួយ​ក្មេង​អនាថា កំពុង​ស្រេក​ឃ្លាន​អាហារ នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ប្រទេស​អ៊ីតាលី​។ ដូច​នេះ គាត់​ក៏បាន​បង្កើត “កម្មវិធី​មនុស្ស​ធម៌​នំ​ភីហ្សា” ដោយ​ធ្វើ​បន្ថែម​ពីលើ​ប្រពៃណី​របស់​ខេត្ត​នេភល ដោយ​លើក​ទឹក​ចិត្ត​អតិថិជន​ឲ្យ​ទិញ​កាហ្វេ​មួយ​កែវ បន្ថែម​ពី​លើ​នំ​ភីហ្សា​ដែល​ពួកគេ​បាន​បញ្ជាទិញ ហើយ​គាត់​បាន​យក​ចំណែក​នៃ​ប្រាក់​ចំណេញ​នោះ​ទៅ​ជួយ​ក្មេង​ក្រី​ក្រទាំង​នោះ​។ គាត់​ក៏បាន​ជំរុញ​ក្មេង​អន្តោ​ប្រវេសន៍​ទាំងឡាយ ឲ្យ​ជម្នះ​ការ​រើសអើង ហើយ​ឲ្យ​បន្ត​ជួយ​យក​អសារ​អ្នក​ដទៃ ដោយ​មិន​រសាយ​ចិត្ត​។ ការ​តស៊ូ​យ៉ាង​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដល់​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី ឲ្យ​បន្ត​ធ្វើ​ការ​ល្អ ដោយ​មិន​រសាយ​ចិត្ត​ដល់​មនុស្ស​ទាំង​អស់​។ គឺ​ដូច​គាត់​មាន​ប្រសាសន៍​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(កាឡាទី ៦:៩)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា “ដូច្នេះ កាលណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់…

Read article
ព្រះគ្រីស្ទជាពន្លឺដ៏ពិតរបស់យើង

យ៉ូហាន ១:១-១៤ ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ​។ យ៉ូហាន ៨:១២ ថ្មីៗ​នេះ នៅពេល​រសៀល​ថ្ងៃ​អា​ទិត្យ យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់ នៅ​មន្ទីរ​ពេទ្យ​ធំ​មួយ ក្នុង​ទីក្រុង​។ ពេល​យើង​ដើរ​ចេញ​ពី​ជណ្តើរ​យន្ត ដោយសារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អា​ទិត្យ យើង​មិន​អាច​រក​ឃើញ​មនុស្ស ដើម្បី​សួររក​ផ្លូវ​ចេញ​ក្រៅ​មន្ទីរ​ពេទ្យ ឬ​ចេញ​ទៅ​រក​ពន្លឺ​ថ្ងៃ​នៃ​រដ្ឋ​ខូឡូរ៉ាដូ នៅ​ខាង​ក្រៅ​ឡើយ។ យើង​ក៏បាន​ដើរ​ទៅ​ដើរមក ក្នុង​ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ ដែល​មាន​ពន្លឺ​ភ្លើង​ភ្លឺ​ព្រឹមៗ ហើយ​ទី​បំផុត​យើង​ក៏​បាន​ជួប​បុរស​ម្នាក់ ដែល​មើល​ដឹង​ថា យើង​កំពុង​វង្វេង​ផ្លូវ​។ គាត់​ប្រាប់​យើង​ថា “ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​សុទ្ធតែ​ដូច​គ្នា​ទេ តែ​ផ្លូវ​ចេញ​ក្រៅ នៅ​ខាង​នោះ”។ យើង​ក៏បាន​ទៅតាម​ទិសដៅ​ដែល​គាត់​ប្រាប់ ហើយ​ក៏​បាន​រក​ឃើញ​ទ្វារ​ចេញ ឆ្ពោះ​ទៅ​រក​ពន្លឺ​ថ្ងៃ​ចិញ្ចែង​ចិញ្ចាច​។ ព្រះយេស៊ូវ​ក៏បាន​អញ្ជើញ​អ្នក​មិន​ជឿ​ដែល​កំពុង​វង្វេង ឲ្យ​ដើរ​តាម​ព្រះអង្គ ចេញពី​ភាព​ងងឹត​ខាង​វិញ្ញាណ​ផង​ដែរ​។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ នៅ​ក្នុង​ពន្លឺ​របស់​ព្រះអង្គ យើង​អាច​មើល​ឃើញ​ថ្ម​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល អំពី​បាប និង​អ្វីៗ​ដែល​បាំង​ពីមុខ​យើង ដោយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ដក​ភាព​ងងឹត​ចេញពី​ជីវិត​យើង ខណៈ​ពេល​ដែល​ព្រះ​អង្គ​ចែងចាំង​ពន្លឺ​ចូល​ក្នុង​ចិត្ត​យើង និង​ផ្លូវ​ដែល​យើង​ដែរ​។ ពន្លឺ​របស់​ព្រះគ្រីស្ទ​នាំ​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន ការ​ការពារ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ ដូច​ដែល​ព្រះអង្គ​បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល ដោយ​បង្គោល​ភ្លើង និង​ពពក កាត់​តាម​វាល​រហោស្ថាន​។…

Read article