Sheridan Voysey

You are here:
ដេញតាមការស្កប់ចិត្ត

ទូលបង្គំ​បាន​រំងាប់ ហើយ​ព្រលួ​ងព្រលឹង​ទូលបង្គំ​ជាស្រេច ដូចជា​ក្មេង​ដែល​ម្តាយ​បាន​ផ្តាច់​ដោះ​ឲ្យ។ ទំនុកដំកើង ១៣១:២ មាន​ពេល​មួយ គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់ បាន​ឆ្លើយតប ចំពោះ​ប្រិយមិត្ត​អ្នកអាន​អត្ថបទ​របស់​គាត់ ឈ្មោះ ប្រេនដា(Brenda) ដែល​បាន​ពោល​ទំនួញ អំពី​ការ​ដេញ​តាម​ក្តី​ស្រមៃ​ដ៏​ធំ​មួយ ដែល​បណ្តាល​ឲ្យ​គាត់​មានចិត្ត​មិន​ស្កប់ស្កល់។ គាត់​ក៏បាន​និយាយ​ត្រង់​ៗ​ថា “មនុស្ស​មិនបាន​កើតមក​ដើម្បី​សប្បាយចិត្ត​នោះ​ទេ តែ​សម្រាប់​តែ​រស់រាន និង​បន្ត​ពូជ​ប៉ុណ្ណោះ”។ គាត់​និយាយ​បន្ថែម​ទៀត​ថា “យើង​ត្រូវ​បណ្តា​សារ​ឲ្យ​ដេញ​ចាប់​ការ​ស្កប់ចិត្ត ដែល​ប្រៀប​ដូចជា​សត្វ​មេអំបៅ​នៃ​ភាព​ស្រមើល​ស្រ​ម៉ៃ ហើយ​មិន​តែងតែ​ចាប់​វា​បាន​នោះ​ទេ”។ ខ្ញុំ​ឆ្ងល់​ថា ប្រេ​នដា​មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​បាន​អាន​ពាក្យ​របស់​គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់​នេះ ហើយ​តើ​អារម្មណ៍​នាង​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាងណា បើសិនជា​នាង​បាន​អាន​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៣១ វិញ។ ក្នុង​បទ​គម្ពីរ​នេះ ស្តេច​ដាវីឌ​បាន​ឆ្លុះបញ្ចាំង អំពី​របៀប​ស្វែងរក​ការ​ស្កប់ចិត្ត។ ទ្រង់​បាន​ចាប់ផ្តើម​ស្វែងរក​ការ​ស្កប់ចិត្ត​ដោយ​ឥរិយាបថ​នៃ​ការ​បន្ទាបខ្លួន ដោយ​លះបង់​ចោល​មហិច្ឆតា​របស់​ទ្រង់​ជា​ស្តេច ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏បាន​ឈប់​សួរ​សំណួរ​ធំៗ និង​ពិបាក​ហួស​ល្បត់ អំពី​ជីវិត (ខ.១)។ បន្ទាប់មក ទ្រង់​ក៏​មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ នៅ​ចំពោះ​ព្រះ(ខ.២) ដោយ​ថ្វាយ​ពេល​អនាគត ក្នុង​ព្រះហស្ត​ព្រះអង្គ(ខ.៣)។ ជា​លទ្ធផល ទ្រង់​មាន​បន្ទូល​ថា ទ្រង់​បាន​ស្កប់ចិត្ត ដូចជា​ក្មេង​ដែល​បាន​ផ្តាច់​ដោះ ដែល​បាន​នៅជា​មួយ​ម្តាយ​ខ្លួន(ខ.២)។ ក្នុង​លោកិយ​ដែល​ប្រេះ​បែក ពេលខ្លះ យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​មានការ​ស្កប់ចិត្ត។ តែ​ក្នុង​បទ​គម្ពីរ​ភីលីព ៤:១១-១៣…

Read article
ទិវាបន្ទាបខ្លួន

នោះ​ក៏​បន្ទាប​ព្រះអង្គ​ទ្រង់ ទាំង​ចុះចូល​ស្តាប់​បង្គាប់ រហូតដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើឆ្កាង​ផង។ ភីលីព ២:៨ ជា​ញឹកញាប់ ខ្ញុំ​ច្រើនតែ​អស់សំណើច នឹង​ថ្ងៃបុណ្យ​ជាតិ​មិន​ផ្លូវការ​ជាច្រើន ដែលគេ​បាន​នាំគ្នា​បង្កើត​ឡើង នៅ​សហរដ្ឋអាមេរិក។ គ្រាន់តែ​ក្នុង​ខែកុម្ភៈ គេ​មាន​ទិវា​នំ​ផ្អែម ទិវា​អ្នក​លេប​ផ្លែដាវ និង​ថែម​ទាំង​មាន​ទិវា​អបអរ​នំ​របស់​ឆ្កែ​ទៀត​ផង។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​គេ​បាន​ហៅ​ថ្ងៃនេះ​ថា ទិវា​បន្ទាបខ្លួន។ គេ​បាន​ទទួលស្គាល់​ជាស​កល​ថា ការ​បន្ទាបខ្លួន ជា​គុណធម៌​មួយ ដែល​សមនឹង​ឲ្យ​យើង​អបអរ។ តែ​គួរឲ្យ​ស្តាយ​ណាស់ ដែលគេ​មិនតែងតែ​ឲ្យ​តម្លៃ​ការ​បន្ទាបខ្លួន​ឡើយ។ នៅ​សម័យ​បុរាណ គេ​បាន​ចាត់ទុក​ការ​បន្ទាបខ្លួន ជា​ចំណុចខ្សោយ មិនមែន​គុណធម៌​នោះ​ទេ ហើយ​គេ​ក៏បាន​ឲ្យ​តម្លៃ​មក​លើ​កិត្តិសព្ទ​វិញ។ គេ​បាន​លើកទឹកចិត្ត​មនុស្ស​ឲ្យ​អួត​សំញែង​ជោគជ័យ​របស់​ខ្លួន ហេតុនេះ​ហើយ គេ​តែងតែ​ព្យាយាម​លើក​ដំកើង​ខ្លួន​ឯង​ជានិច្ច គឺ​មិន​ដែល​បន្ទាប​ចុះ​ទេ។ ការ​បន្ទាបខ្លួន​គឺ​មានន័យថា ដាក់ខ្លួន​ឲ្យ​ទាប​ជាងគេ ប្រៀប​ដូចជា​អ្នកបម្រើ ដែល​ទៀប​ជាង​ចៅហ្វាយនាយ​អញ្ចឹង​ដែរ។ តែ​អ្នក​ប្រវត្តិ​សាស្រ្ត​បាន​មានប្រសាសន៍​ថា ផ្នត់គំនិត​នេះ​ក៏បាន​ផ្លាស់​ប្តូរ នៅពេល​ដែលគេ​ធ្វើ​គុត​ព្រះយេស៊ូវ​នៅ​លើ​ឈើឆ្កាង។ កាលនោះ ព្រះ​ដែល​មាន​សិរី​រុង​រឿង​ជា​ព្រះ បាន​លះបង់​សិរីល្អ ដើម្បី​ធ្វើជា “អ្នកបម្រើ” ហើយ​បាន​បន្ទាប​ព្រះ​កាយ​ដល់​អស់ព្រះជន្ម ដើម្បី​សង្គ្រោះ​មនុស្សជាតិ​ឲ្យ​រួចពី​បាប(ភីលីព ២:៦-៨)។ ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះអង្គ បាន​នាំឲ្យ​មនុស្ស​មានការ​យល់ដឹង​ជាថ្មី អំពី​ការ​បន្ទាបខ្លួន។ នៅ​ចុង​សតវត្សរ៍​ទី១ ដោយសារ​ការអ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ សូម្បីតែ​អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​ដែល​មិន​ជឿ​ព្រះ ក៏បាន​ចាត់ទុក​ការ​បន្ទាបខ្លួន​ជា​គុណធម៌​ផង​ដែរ។…

Read article
ភាពផុសផុលកើតមាន

នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ តាម​ឈ្មោះ​អញ … នោះ​អញ​នឹង​ស្តាប់​ពីលើ​ស្ថានសួគ៌។ ២របាក្សត្រ ៧:១៤ ក្រុង​អា​រូ​គុន​ជា​ក្រុង​តូច​មួយ នៅ​តំបន់​ខាងលិច​នៃ​ប្រទេស​អូស្រ្តាលី ដែល​មាន​ជនជាតិ​ដើម​រស់នៅ ៧កុលសម្ព័ន្ធ។ ដំណឹងល្អ​បាន​មកដល់​ក្រុង​អា​រូ​គុន​មួយ​សតវត្សរ៍​ហើយ តែ​ជួនកាល ប្រជាជន​នៅ​ទីនោះ តែ​ងមានការ​សងសឹក​ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក។ កាលពី​ឆ្នាំ២០១៥ ភាព​តានតឹង​រវាង​កុលសម្ព័ន្ធ​បាន​កើតមាន ហើយ​ពេល​ដែល​មានរឿង​ឃាតកម្ម​មួយ​កើតឡើង គ្រួសារ​ជនរងគ្រោះ​ក៏​បាន​សងសឹក ដោយ​តម្រូវឲ្យ​មានការ​ស្លាប់​របស់​នរណា​ម្នាក់​ក្នុង​គ្រួសារ​របស់​ឃាតករ។ តែ​រឿង​ដ៏​គួរឲ្យ​កត់សំគាល់​ក៏បាន​កើតឡើង នៅដើម​ឆ្នាំ២០១៦។ ប្រជាជន​អា​រូ​គុន​ក៏បាន​ចាប់ផ្តើម​ស្វែងរក​បំណង​ព្រះទ័យ​ព្រះ ដោយ​ការអធិស្ឋាន។ ការ​ប្រែចិត្ត​ក៏បាន​កើតមាន បន្ទាប់​មក មនុស្ស​ជា​ច្រើន​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ខណៈ​ពេល​ដែល​ភាព​ផុស​ផុល​បាន​កើតមាន​យ៉ាង​ឆាប់រហ័ស​ក្នុង​ក្រុង​នោះ។ ប្រជាជន​មាន​អំណរ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​នាំគ្នា​រាំ​នៅ​តាមផ្លូវ ហើយ​គ្រួសារ​របស់​ជនរងគ្រោះ​មិនបាន​សងសឹក​ឡើយ តែ​ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​អត់ឱន​ទោស​ឲ្យ​គ្រួសារ​របស់​ឃាតករ។ មិនយូរ​ប៉ុន្មាន មាន​មនុស្ស១ពាន់​នាក់ បាន​ចូលរួម​ថ្វាយបង្គំ​ព្រះ ជា​រៀងរាល់​សប្តាហ៍​នៅ​ព្រះវិហារ ក្នុង​ក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​តែ១៣០០នាក់​ប៉ុណ្ណោះ។ យើង​ឃើញថា ភាព​ផុស​ផុល​ដូចនេះ កើតមាន​ក្នុង​ព្រះគម្ពីរ​ផង​ដែរ គឺ​ដូច​នៅ​សម័យ​ស្តេច​ហេ​សេ​គា ពេល​ដែល​ហ្វូង​មនុស្ស​ងាក​បែរមក​រក​ព្រះ​វិញ(២របាក្សត្រ ៣០) និង​នៅ​ថ្ងៃបុណ្យ​ទី៥០ ពេល​ដែល​មនុស្ស​រាប់ពាន់​នាក់ បាន​ប្រែចិត្ត​ទទួល​ជឿ​ព្រះ(កិច្ចការ ២:៣៨-៤៧)។ ភាព​ផុស​ផុល​ជា​កិច្ចការ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ តាម​ពេលវេលា​ដែល​ព្រះអង្គ​បាន​កំណត់ តែ​មុន​នឹង​មាន​ភាព​ផុស​ផុល​កើតឡើង រាស្រ្ត​របស់​ព្រះអង្គ​ត្រូវ​តែ​អធិស្ឋាន។ គឺ​ដូចដែល​ព្រះ​ទ្រង់​បាន​ប្រាប់​ស្តេច​សាឡូម៉ូន​ថា “នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ…

Read article
កិច្ចការថ្មីៗដែលត្រូវធ្វើ

ចូរ​បង្កើតកូន​ឲ្យ​ចំរើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ។ លោ​កុប្បត្តិ ១:២៨ ថ្មីៗនេះ ខ្ញុំ​បាន​ធ្វើការ​រុករក​ឃើញ​ដ៏​អស្ចារ្យ​មួយ។ ពេល​ខ្ញុំ​ដើរតាម​ផ្លូវ​ដី​មួយ​ខ្សែ ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​ដើមឈើ​ដុះ​ច្រើន នៅ​ក្បែរ​ផ្ទះ​ខ្ញុំ ខ្ញុំ​ក៏បាន​រក​ឃើញ​កន្លែង​ក្មេង​លេង​មួយ ដែល​បាន​លាក់​កំបាំង​ក្នុង​ព្រៃ។ មាន​ជណ្តើរ​ធ្វើ​ពី​មែកឈើ​សម្រាប់​ឲ្យ​ក្មេងៗ​តោង​ឡើង​កន្លែង​ខ្ពស់​មួយ ដើម្បី​មើល​ទេសភាព និង​មាន​ទោង​មួយចំនួន ធ្វើ​ពី​ខ្សែ​កាប​ចាស់ៗ ចង​ជាប់នឹង​មែកឈើ ហើយ​ថែមទាំង​មាន​ស្ពាន​យោល​តូច​មួយ សម្រាប់​ឆ្លង​ពី​មែកឈើ​មួយ ទៅ​មែកឈើ​មួយទៀត។ មាន​នរណា​ម្នាក់​បាន​ធ្វើឲ្យ​ឈើ និង​ខ្សែ​កាប​ចាស់ៗ ប្រែ​ក្លាយ​ជា​កន្លែង​ផ្សង​ព្រេង​ដ៏​ប៉ិន​ប្រសប់។ លោក​ប៉ុល ទួន័​រ(Paul Tournier) ជា​រូប​វិទូ​ស្វីស​ជឿ​ថា ព្រះ​បាន​បង្កើត​យើង​មក សម្រាប់​ឲ្យ​ធ្វើដំណើរ​ផ្សងព្រេង ព្រោះ​ព្រះ​បាន​បង្កើត​យើង​មក ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ(លោ​កុប្បត្តិ ១:២៦-២៧)។ ពីដើម​ឡើយ ព្រះអង្គ​បាន​ធ្វើការ​ទ្រង់ ក្នុង​ចក្រវាល(ខ.១-២៥) ហើយ​ព្រះ​អង្គ​ក៏បាន​បង្កើត​មនុស្ស ដែល​អាច​ជ្រើសរើស​យក​ការ​ល្អ ឬ​ការ​អាក្រក់ ដោយ​ព្រះអង្គ​មិន​ខ្លាច​ផលវិបាក​នៅ​ថ្ងៃក្រោយ​ឡើយ(៣:៥-៦) ហើយ​ខណៈ​ពេល​ដែល​ព្រះអង្គ​បង្គាប់​យើង​ថា “ចូរ​បង្កើតកូន​ឲ្យ​ចំរើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ”(១:២៨) យើង​ក៏​បាន​ទទួល​ការ​​បណ្តាល​ចិត្ត ឲ្យ​ចេះ​ឆ្នៃ​ប្រឌិត ហ៊ាន​ប្រថុយ និង​បង្កើត​អ្វី​ដែល​ថ្មី ខណៈ​ពេល​ដែល​យើង​គ្រប់គ្រង​ពិភពលោក ឲ្យ​មានផល​ផ្លែ។ ដំណើរ​ផ្សេង​ព្រេង​ទាំងនេះ អាច​មាន​តូច មាន​ធំ តែ​ដែល​ល្អ​បំផុត​នោះ​គឺ វា​អាច​មានប្រយោជន៍​ដល់​អ្នកដទៃ។ ខ្ញុំ​ជឿ​ថា អ្នកបង្កើត​កន្លែង​ក្មេង​លេង​ក្នុង​ព្រៃ​នោះ នឹង​មាន​មនុស្ស​រក​កន្លែង​នោះ​ឃើញ…

Read article
ទីបន្ទាល់ដែលនាំឲ្យមានការផ្លាស់ប្តូរ

កុំ​ឲ្យ​អ្នកណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅក្មេង​នោះ​ឡើយ ចូរ​ធ្វើជា​គំរូ​ដល់​ពួក​អ្នកជឿ ដោយ​ពាក្យសំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ។ ១ធីម៉ូថេ ៤:១២ កាលពី​ឆ្នាំ ២០១១ បន្ទាប់ពី​ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​រៀបការ​រយៈពេល​មួយ​ទសវត្សរ៍ ដោយ​គ្មាន​កូន យើង​ក៏បាន​ផ្លាស់ទៅ​រស់នៅ​ប្រទេសក្រៅ ដើម្បី​​ចាប់​ផ្តើម​ជាថ្មី។ វា​ជា​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ដ៏​រំភើប​រីករាយ តែ​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​អាជីពជា​អ្នក​ផ្សាយ​វិទ្យុ។ ខ្ញុំ​នឹក​ការងារ​នេះ​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជាប់​គាំង​គំនិត ហើយក៏​បាន​សុំ​យោបល់ ពី​លោក​លាម(Liam) ជា​មិត្ត​ភក្តិ​ខ្ញុំ។ ខ្ញុំ​ប្រាប់​គាត់​ត្រង់ៗថា ខ្ញុំ​មិនដឹង​ថា ព្រះ​ទ្រង់​កំពុង​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើអ្វី​ទៀត​ទេ។ គាត់​ក៏បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មិន​ធ្វើការ​នៅ​ស្ថានីយ​វិទ្យុ​ទៀត​ទេ? ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ធ្វើការ​ជា​អ្នក​ផ្សាយ​វិទ្យុ​ទៀត​ទេ។ គាត់​ក៏បាន​សួរ​ទៀត​ថា “តើ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​របស់​អ្នកមាន​សុខទុក្ខ​យ៉ាងណា​ហើយ?” ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​គាត់​ផ្លាស់​ប្តូរ​ប្រធានបទ ទៅ​ជជែក​អំពី​ជីវិត​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​វិញ។ ខ្ញុំ​ក៏បាន​ប្រាប់​លោក​លាម​ថា យើង​ជួប​រឿង​ដ៏​ឈឺចាប់​ជាមួយគ្នា តែ​យើង​ក៏​ឆ្លងកាត់​ទុក្ខ​លំបាក ដោយ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ។ គាត់​ក៏​និយាយ​ដោយ​ទឹកមុខ​ញញឹម​ថា “ការ​ប្ដេជ្ញា​ចិត្ត គឺជា​ចំណុច​ស្នូល​នៃ​ដំណឹង​ល្អ។ លោកិយ​ត្រូវការ​គំរូ​នៃ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ដែល​មានការ​ប្ដេជ្ញា​ចិត្ត ដូចនេះ​ឯង! អ្នក​ប្រហែល​មិនបាន​ដឹង អំពី​ឥទ្ធិពល​ដែល​អ្នក​បាន​បញ្ចេញ​មក​លើ​អ្នកដទៃ លើស​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ក្នុងនាម​ជា​អ្នកជឿ​ព្រះ”។ ពេល​ដែល​លោក​ធីម៉ូថេ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការងារ​បម្រើ​ព្រះ សាវ័ក​ប៉ុល​មិនបាន​ដាក់​គោលដៅ សម្រាប់​ការងារ​របស់​គាត់​នោះ​ទេ។ ផ្ទុយទៅវិញ គាត់​បាន​លើកទឹកចិត្ត​លោក​ធីម៉ូថេ ឲ្យ​រស់នៅ…

Read article
ព្រះអង្គដើរជាមួយខ្ញុំ

ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មកដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ។ ទីតុស ២:១១ កាល​ពីរបី​ឆ្នាំមុន មាន​ក្រុម​ចម្រៀង​ដំណឹងល្អ​មួយ​ក្រុម បាន​ច្រៀង​បទ​ខ្លី​មាន​ចំណងជើង​ថា “ព្រះយេស៊ូវ​ដើរ​ជាមួយ​ខ្ញុំ”។ បទចម្រៀង​ដែល​ពួក​គេ​បាន​ច្រៀង​នេះ ក៏បាន​ក្លាយជា​បទចម្រៀង​ដ៏​ល្បីល្បាញ។ ទំនុកច្រៀង​នៃ​បទចម្រៀង​នេះ បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​មានអំណាច​មួយ។ ក្រុម​ចម្រៀង​នេះត្រូវ​បាន​បង្កើត​ឡើង ដោយ​តន្ត្រីករ​ហ្សាស ឈ្មោះ ឃើ​ទីស លុន​ឌី(Curtis Lundy) កាល​គាត់​កំពុង​ទទួលការ​ព្យាបាល​ការ​ញៀន​ថ្នាំ ក្នុង​កម្មវិធី​ព្យាបាល​មួយ។ បន្ទាប់ពី​គាត់​បាន​លើក​ទឹក​ចិត្ត​​អ្នក​ផ្តាច់​ថ្នាំ​ញៀន​ដទៃ​ទៀត​ ឲ្យ​រួមគ្នា​បង្កើត​ជា​ក្រុម​ចម្រៀង ហើយ​គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត ពី​បទ​ទំនុក​សកល​ចាស់​មួយ​បទ គាត់​ក៏បាន​និពន្ធ​បទ​ខ្លី​ធ្វើជា​ទំនុក​សកល​នៃ​ក្តី​សង្ឃឹម​ ដល់​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​កន្លែង​ព្យាបាល​អ្នក​ញៀន​ថ្នាំ។ សមាជិក​ក្រុម​ចម្រៀង​ម្នាក់​បាន​រៀបរាប់​អំពី​បទចម្រៀង​នេះ​ថា “កាលនោះ យើង​កំពុង​ច្រៀង​បទ​នោះ ដើម្បី​ជួយ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ឡើង។ យើង​កំពុង​ទូល​សូម​ព្រះយេស៊ូវ​ឲ្យ​សង្គ្រោះ​យើង និង​ជួយ​យើង​ឲ្យ​រួចផុត​ពី​ការ​ញៀន​ថ្នាំ”។ សមាជិក​ក្រុម​ម្នាក់​ទៀត ក៏បាន​រក​ឃើញថា ការឈឺចាប់​ដ៏​រាំ​រៃ​របស់​នាង​បាន​ថយ​ចុះ ពេល​នាង​ច្រៀង​បទចម្រៀង​នោះ។ ក្រុម​ចម្រៀង​នោះ មិនគ្រាន់​តែ​ច្រៀង​នូវ​ពាក្យពេចន៍ ដែលគេ​បាន​កត់​នៅ​លើ​ក្រ​ដាស់​ប៉ុណ្ណោះទេ តែ​ថែមទាំង​អធិស្ឋាន​តាមរយៈ​បទចម្រៀង​នេះ សូម​ការ​ប្រោស​លោះ​ពី​ព្រះអម្ចាស់​ផង​ដែរ។ បទ​គម្ពីរ ទីតុស ២:១១-១៤ បាន​ឆ្លុះបញ្ចាំង អំពី​បទពិសោធន៍​របស់​ពួក​គេ​យ៉ាង​ក្បោះក្បាយ។ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់ តាមរយៈ​ព្រះគ្រីស្ទ ដើម្បី​ប្រទាន​សេចក្តី​សង្រ្គោះ ដល់​មនុស្ស​ទាំងអស់(ទីតុស ២:១១)។ ជីវិត​អស់​កល្ប​ជាផ្នែក​មួយ​នៃ​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​(ខ.១៣) ហើយ​ព្រះ​ទ្រង់​កំពុងធ្វើការ​ក្នុង​យើង ក្នុង​ពេល​សព្វថ្ងៃ…

Read article
ប្រព្រឹត្តចំពោះគ្នាជាបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ

មនុស្ស​ដែល​ក្មេង​ជាង​អ្នក នោះ​ទុកដូចជា​ប្អូន​វិញ ឯស្ត្រី​ចាស់ៗ ទុក​ដូច​ម្តាយ ហើយ​ពួក​ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុកដូចជា​ប្អូន​ដែរ ដោយ​សេចក្តី​បរិសុទ្ធ​សព្វគ្រប់។ ១ធីម៉ូថេ ៥:១-២ ពេល​ដែល​អ្នកដឹកនាំ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់ទៅ​និយាយ​ជាមួយ​គាត់ នៅកន្លែង​ដាច់ដោយឡែក​ទេ ខ្ញុំ​ក៏បាន​ឃើញ​ឃែរិន(Karen) កំពុង​អង្គុយ​នៅក្នុង​បន្ទប់​ប្រឹក្សា​ផ្លូវចិត្ត ដោយ​ភ្នែក​ពណ៌ក្រហម និង​ទឹកភ្នែក​ជោក​ថ្ពាល់។ ឃែរិន​មាន​អាយុ៤២ឆ្នាំ។ គាត់​ចង់​រៀបការ ហើយ​បុរស​ម្នាក់​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​គាត់។ តែ​បុរស​នោះ​ជា​ចៅហ្វាយនាយ​របស់​គាត់ ហើយ​ថែមទាំង​មាន​ប្រពន្ធ​ទៀត។ បន្ទាប់ពី​បងប្រុស​គាត់​បាន​ធ្វើបាប​គាត់ ហើយ​ឪពុក​គាត់​ក៏​ខ្វះ​សេចក្តី​ស្រឡាញ់ ចំពោះ​គាត់ គាត់​ក៏បាន​ដឹង​ថា គាត់​ងាយ​នឹង​រងគ្រោះ​ដោយសារ​មនុស្ស​ប្រុស។ ការ​មាន​សេចក្តី​ជំនឿ​ឡើងវិញ បាន​ផ្តល់​ឲ្យ​គាត់​នូវ​ព្រំដែន​ថ្មី សម្រាប់​រស់​នៅ តែ​គាត់​នៅតែ​ចង់​មានគ្រួសារ ហើយ​ការរស់នៅ​ដោយ​មិនឃើញ​មាន​បុរស​ណា​ម្នាក់ មាន​សេចក្តី​ស្រឡាញ់​ពិតប្រាកដ​ចំពោះ​គាត់ គឺ​ប្រៀប​ដូចជា​ទារុណ​កម្ម​សម្រាប់​អ្នក។ បន្ទាប់ពី​យើង​បាន​ជជែកគ្នា​ហើយ ខ្ញុំ និង​ឃែរិន​ក៏​បាន​ឱនក្បាល​អធិស្ឋាន​ជាមួយគ្នា។ ហើយ​នៅក្នុង​ការអធិស្ឋាន​ដ៏​មានអំណាច ដោយ​ស្មោះត្រង់ ឃែរិន​ក៏​បាន​សារភាព​នៅ​​ចំពោះ​ព្រះ អំពី​ការ​ល្បួង​ដែល​គាត់​កំពុង​ជួប និង​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ឈប់​មាន​ទំនាក់ទំនង​ជាមួយ​ចៅហ្វាយនាយ​របស់​គាត់​ទៀត ហើយ​ថ្វាយ​សេចក្តី​ប្រាថ្នា​របស់​គាត់​ដល់​ព្រះ។ គាត់​ក៏បាន​ចាកចេញ​ពី​បន្ទប់​ប្រឹក្សា​យោបល់ ដោយមាន​អារម្មណ៍​ធូរស្រាល​ក្នុងចិត្ត។ នៅ​ថ្ងៃ​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញទៅមក ដូចជា​បងប្អូន​ប្រុសស្រី ក្នុង​ជំនឿ(១ធីម៉ូថេ ៥:១-២)។ របៀប​ដែល​យើង​ចាត់ទុក​អ្នកដទៃ​ជា​អ្វីមួយ ជា​កត្តា​កំណត់​របៀប​ដែល​យើង​​ទំនាក់ទំនង​ជាមួយ​ពួក​គេ ហើយ​ក្នុង​លោកិយ​ដែល​ងាយ​នឹង​បដិសេធន៍…

Read article
រឿងនោះមិនទាន់ចប់នៅឡើយទេ

សូមឲ្យ​រាជ្យ​ទ្រង់​បាន​មកដល់ សូមឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ។ ម៉ាថាយ ៦:១០ ពេល​ដែល​ខ្សែភាពយន្ត​របស់​ជនជាតិ​អង់គ្លេស មាន​ចំណងជើង​ថា កាតព្វកិច្ច​ការពារ​ប្រជាជន បាន​ឈាន​ចូល​ដល់​ភាគ​បញ្ចប់ ទស្សនិកជន​ចង់​ដឹង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន​នឹង​មាន​លទ្ធផល​ដូចម្តេច នៅ​ចុងបញ្ចប់។ តែ​ទស្សនិកជន​ជាច្រើន​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ភាគ​បញ្ចប់​បាន​បង្ហើប​ឲ្យដឹង​ថា ការ​អាក្រក់​នឹង​ឈ្នះ​ការ​ល្អ នៅទីបញ្ចប់។ អ្នកគាំទ្រ​ម្នាក់​បាន​និយាយ​ថា គាត់​ចង់​ឲ្យ​គេ​ចាប់​តួអង្គ​ដែល​ជា​មនុស្ស​អាក្រក់ យក​ទៅកាត់​ទោស។ គាត់​ចង់​ឲ្យ​រឿង​នេះ​មានការ​បញ្ចប់​ដ៏​ត្រឹមត្រូវ។ លោក​ភី​ធ័រ បឺហ្គ័រ(Peter Berger) ជា​អ្នកជំនាញ​ផ្នែក​សង្គមវិទ្យា បាន​កត់សំគាល់​ឃើញថា យើង​ស្រេកឃ្លាន​ចង់បាន​ក្តី​សង្ឃឹម និង​យុត្តិធម៌ គឺ​សង្ឃឹមថា ការ​អាក្រក់​នឹង​ទទួលបរាជ័យ ហើយ​អ្នក​ធ្វើការ​អាក្រក់​នឹង​ទទួលទោស។ ពិភពលោក​ដែល​មនុស្ស​អាក្រក់​ជា​អ្នកឈ្នះ គឺ​បាន​ប្រាសចាក​ផ្នត់គំនិត​របស់​យើង ដែល​ចូលចិត្ត​គិតថា  ការ​ល្អ​គួរតែ​ឈ្នះ​ការ​អាក្រក់ ក្នុង​ពិភពលោក​នេះ។ អ្នកគាំទ្រ​ដែល​កំពុង​មានការ​ខកចិត្ត​នោះ កំពុងតែ​បង្ហាញ​ចេញ​នូវ​ការស្រេកឃ្លាន​របស់​មនុស្សជាតិ ដោយ​មិនដឹង​ខ្លួន គឺ​ស្រេកឃ្លាន​ចង់​ឲ្យ​ពិភពលោក​មាន​ភាព​ត្រឹមត្រូវ​ឡើងវិញ។ ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​អំពី​ភាព​ពិត​នៃ​ការ​អាក្រក់។ ការ​អាក្រក់​មិនគ្រាន់​តែ​កើតមាន​រវាង​មនុស្ស​និង​មនុស្ស ដែល​តម្រូវឲ្យ​មានការ​អត់ទោស​ប៉ុណ្ណោះទេ(ម៉ាថាយ ៦:១២) ប៉ុន្តែ ថែមទាំង​តម្រូវឲ្យ​មានការ​រំដោះ ឲ្យ​រួចពី​ការ​អាក្រក់​ទ្រង់ទ្រាយ​ធំ​ទៀត​ផង(ខ.១៣)។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអង្គ​បាន​បង្ហាញ​ភាព​ពិត​នៃ​ការ​អាក្រក់ គឺ​ដើម្បីឲ្យ​យើង​មាន​សង្ឃឹម​ឡើង។ នគរ​ស្ថានសួគ៌​ជា​កន្លែង​ដែល​គ្មាន​ការ​អាក្រក់ ហើយ​នគរ​ស្ថានសួគ៌​កំពុង​ចុះ​មកដល់​ផែនដី(ខ.១០)។ ថ្ងៃមួយ ព្រះ​ទ្រង់​នឹង​ជំនុំជម្រះ​ដោយ​យុត្តិធម៌ នៅ​គ្រាចុងក្រោយ…

Read article
រកឃើញកន្លែងជ្រកកោន

ដ្បិត​ទ្រង់​បាន​ធ្វើជា​ទី​មាំមួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រាដែល​មានទុក្ខ​លំបាក ជាទី​ជ្រកកោន​ឲ្យ​រួចពី​ព្យុះសង្ឃរា។ អេសាយ ២៥:៤ ខ្ញុំ និង​ភរិយា​ខ្ញុំ​ធ្លាប់​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ចាស់​ដ៏​ស្រស់​ស្អាត​មួយ នៅ​មាត់សមុទ្រ​ដែល​មាន​បង្អួច​កញ្ចក់​ធំៗ និង​ជញ្ជាំង​ថ្ន​ក្រាស់ៗ។ នៅពេល​រសៀល​ថ្ងៃមួយ មាន​ខ្យល់ព្យុះ​មួយ​បាន​វាយប្រហារ​មក​លើ​តំបន់​នោះ ធ្វើឲ្យ​សមុទ្រ​មាន​ទឹក​រលក​ធំៗ ហើយ​ខ្យល់បក់​បោក​មក​ត្រូវ​បង្អួច​បន្ទប់​យើង ដូច​គេ​វាយ​សន្ធាប់​ទ្វារ​ទាំង​កំហឹង។ តែ​យើង​នៅតែ​មាន​សន្តិភាព​ក្នុង​ចិត្ត។ ជញ្ចាំង​ទាំង​នោះ​រឹងប៉ឹង​ណាស់ ហើយ​គ្រឹះ​របស់​សណ្ឋាគារ​ក៏​មាំមួន​ណាស់​ដែរ! ខណៈ​ពេល​ដែល​ខ្យល់ព្យុះ​កំពុងតែ​បញ្ចេញ​កំហឹង​នៅ​ខាងក្រៅ​ បន្ទប់​របស់​យើង​ជា​កន្លែងជ្រក​កោន​ដ៏​សុខសាន្ត។ ការ​និយាយ​អំពី​កន្លែងជ្រក​កោន គឺជា​ប្រធានបទ​ដ៏​សំខាន់ ក្នុង​ព្រះគម្ពីរ ដោយ​ព្រះ​ទ្រង់​ផ្ទាល់​ជា​កន្លែងជ្រក​កោន​ដែល​សុខ​សាន្ត​បំផុត។ គឺ​ដូចដែល​ហោរា​អេសាយ​បាន​ថ្លែង​ថា “ដ្បិត​ទ្រង់​បាន​ធ្វើជា​ទី​មាំមួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រាដែល​មានទុក្ខ​លំបាក ជាទី​ជ្រកកោន​ឲ្យ​រួចពី​ព្យុះសង្ឃរា ជា​ម្លប់​បាំង​កំ​ដៅ”(អេសាយ ២៥:៤)។ ម្យ៉ាងទៀត រាស្រ្ត​របស់​ព្រះ​ក៏បាន​ផ្តល់​ទីជ្រកកោន ដល់​អ្នក​ដែល​ត្រូវការ​ផង​ដែរ ទោះ​នោះ​ជាទី​ក្រុង​ពំនាក់​នៅ​សម័យ​បុរាណ (ជនគណនា ៣៥:៦) ឬជា​ការ​ស្វាគមន៍​ដល់ “ជនបរទេស” ដែល​ត្រូវការ​ជម្រក​ក្តី(ចោទិយកថា ១០:១៩)។ សព្វថ្ងៃ​នេះ យើង​នៅតែ​អាច​ប្រើ​គោលការណ៍​ដដែល​នេះ ពេលណា​វិបត្តិ​មនុស្សធម៌​បាន​កើតឡើង ក្នុង​ពិភពលោក​នេះ។ ក្នុង​ពេល​បែប​នោះ យើង​អាច​អធិស្ឋាន​សូម​ព្រះ​នៃ​ទីជ្រកកោន ប្រើ​យើង ជា​រាស្រ្ត​ព្រះអង្គ ឲ្យ​ជួយ​ជន​ងាយ​រងគ្រោះ ឲ្យ​រក​ឃើញ​កន្លែង​សុវត្ថិភាព។ ខ្យល់ព្យុះ​ដែល​បាន​បក​បោក​ប៉ះ​សណ្ឋាគារ​ដែល​ពួក​ខ្ញុំ​បាន​ស្នាក់នៅ ក៏បាន​ស្ងប់​ទៅវិញ​នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ដោយ​បន្សល់ទុក នូវ​ទេសភាព​សមុទ្រ​ដ៏​ស្ងប់ស្ងាត់ និង​ពន្លឺ​ព្រះអាទិត្យ​ដ៏​កក់ក្តៅ ដែល​ធ្វើឲ្យ​សត្វ​រំពេ​ហោះ​ហើរ​លើ​វេ​ហារ…

Read article
ចំណុចខុសគ្នាដែលមានប្រយោជន៍

ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២ បន្ទាប់ពី​ខ្ញុំ​បាន​រៀបការ​ជាមួយ​មើ​រីន(Merryn) បាន​២២​ឆ្នាំ ជួនកាល ខ្ញុំ​ឆ្ងល់​ថា តើ​ជីវិត​អពាហ៍​ពិពាហ៍​របស់​យើង អាច​ដំណើរការ​ទៅ​បាន ដោយ​របៀបណា? ខ្ញុំ​ជា​អ្នកនិពន្ធ មើ​រីន​ជា​អ្នកធ្វើ​ស្ថិតិ។ ខ្ញុំ​ធ្វើការ​ជាមួយ​អក្សរ នាង​ធ្វើការ​ជាមួយ​លេខ។ ខ្ញុំ​ចង់បាន​ភាព​ស្រស់​ស្អាត នាង​ចង់​បាន​ដំណើរការ។ ដូចនេះ យើង​ហាក់ដូចជា​មក​ពី​ពិភព​ពីរ​ផ្សេងគ្នា​អញ្ចឹង។ ពេល​មាន​ការ​ណាត់ជួប មើ​លី​នតែងតែ​ទៅ​ដល់​មុន​ម៉ោង តែ​ជួន​កាល ​ខ្ញុំ​មាន​ភាព​យឺត​យ៉ាវ។ ខ្ញុំ​ចូលចិត្ត​សាកល្បង​មុខ​ម្ហូប​ថ្មីៗ ដែល​មាន​ក្នុង​មី​នុយ តែ​នាង​ចូល​ចិ​ត្ត​កុម្មង់​មុខម្ហូប​ដដែល។ បន្ទាប់ពី​យើង​បាន​ទៅដល់​វិចិត្រសាល​ប្រហែល២០នាទី ខ្ញុំ​ទើបតែ​ចាប់ផ្តើម​ដើរមើល​ផ្ទាំងគំនូរ ខណៈ​ពេល​ដែល​មើ​រី​នបា​នដើ​រមើល​ចប់​មុន​ខ្ញុំ ហើយ​បាន​ទៅ​អង្គុយ​រង់ចាំ​ខ្ញុំ​នៅកន្លែង​ញាំ​កាហ្វេ នៅ​ជាន់ក្រោម ដោយ​មិនដឹង​ថា ខ្ញុំ​នឹង​ចំណាយពេល​យូរប៉ុណ្ណា​ទៀត​ទេ។ យើង​បាន​ផ្តល់​ឱកាស​ជាច្រើន ដល់គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​រៀន​អត់ធ្មត់។ យើង​ក៏​មាន​ចំណុច​ដែល​ដូចគ្នា​ផង​ដែរ ដូចជា ការ​ចូលចិត្ត​ប្រភេទ​នៃ​ភាព​កំប្លែង​ដូចគ្នា ការ​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត និង​មាន​ជំនឿ​លើ​ព្រះ​ដូចគ្នា ដែល​បាន​ជួយ​ឲ្យ​យើង​អធិស្ឋាន នៅពេល​ដែល​យើង​មាន​ជម្រើស​ផ្សេង​គ្នា ហើយ​ត្រូវ​ធ្វើការ​លះបង់ តាមដែល​ចាំបាច់។ ដោយសារ​ចំណុច​ដូចគ្នា​ទាំងនេះ ចំណុច​ខុសគ្នា​របស់​យើង​ថែ​មទំាង​មានប្រយោជន៍​ចំពោះ​ទំនាក់ទំនង​របស់​យើង​ទៀតផង។ មើល​រី​នបាន​ជួយ​ឲ្យ​ខ្ញុំ​រៀន​បន្ធូរ​អារម្មណ៍ ខណៈ​ពេល​ដែល​ខ្ញុំ​ជួយ​នាង ឲ្យ​​ចម្រើន​ឡើង ក្នុង​ការ​លត់ដំ ខាង​វិញ្ញាណ។ ការសម្រប​ខ្លួន​នឹង​ចំណុច​ខុសគ្នា​ដែល​យើង​មាន​…

Read article