Sheridan Voysey

You are here:
លទ្ធផល​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី

ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។ កូល៉ុស ៣:១០ ពេល​ដែល​ប្រាយអិននី(Bryony) មាន​អាយុ​៣០​ឆ្នាំ នាង​មិន​សប្បាយ​ចិត្ត នៅ​ក្នុង​ការ​បន្ត​ធ្វើ​ការ​ផ្នែក​លក់ ដែល​នាង​មិន​ដែល​ចូល​ចិត្ត។ នាង​បាន​សម្រេច​ចិត្ត​ថា ពេល​នេះ​ជា​ពេល​ដែល​នាង​ត្រូវ​ឈប់​មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ត្រូវ​ស្វែង​រក​ការងារ​ថ្មី។ សម្រាប់​ដាវីឌ(David)វិញ ឆ្នាំ​ថ្មី​នេះ គាត់​បាន​ឆ្លុះ​កញ្ចក់ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ថា ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​ដែល​គាត់​ត្រូវ​ស្រក​គីឡូ​។ រី​ឯ​ចេមស៍(James)​វិញ គាត់​បាន​ឃើញ​ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ ដោយ​ភាព​ឆេវឆាវ​របស់​គាត់ មិន​បាន​អន់​ថយ​សោះ​ឡើយ។ នៅ​ខែ​បន្ទាប់ គាត់​សន្យា​នឹង​ខ្លួន​ឯង​ថា គាត់​នឹង​ព្យាយាម​ខ្លាំង​ជាង​មុន។​ បើ​អ្នក​ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត នៅ​ដើម​ខែ​ថ្មី ដើម​ឆ្នាំ​ថ្មី ឬ​នៅ​ថ្ងៃ​ខួប​កំណើត នោះ​មិន​មែន​មាន​តែ​អ្នក​ទេ ដែល​បាន​អនុវត្ត​ដូច​នេះ។ អ្នក​ស្រាវជ្រាវ​ថែម​ទាំង​បាន​ដាក់​ឈ្មោះ​ឲ្យ​ការអនុវត្តន៍​ដូចនេះ​ថា : ឥទ្ធិពល​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី។ ពួក​គេ​បាន​លើក​ឡើង​ថា កាល​បរិច្ឆេទ​សំខាន់​ៗ ក្នុង​ប្រតិទិន​អាច​នាំ​ឲ្យ​យើង​ពិនិត្យ​មើល​ជីវិត​យើង ហើយ​ព្យាយាម​ទុក​បរាជ័យ ឬ​កំហុស​យើង នៅ​ពី​ក្រោយ​យើង ដើម្បី​ចាប់​ផ្តើម​ជា​ថ្មី។ យើង​ចង់​ក្លាយ​ជា​មនុស្ស​ល្អ​ជាង​មុន ហេតុ​នេះ​ហើយ​យើង​ចង់​មាន​ការ​ចាប់​ផ្តើម​ថ្មី។ ជំនឿ​លើ​ព្រះយេស៊ូវ គឺ​ជា​ដំណោះ​ស្រាយ​ដ៏​មាន​អំណាច សម្រាប់​បញ្ហា​នេះ ដោយ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ជីវិត​ថ្មី​មាន​លក្ខណៈ​ដូចម្តេច​ខ្លះ​(កូល៉ុស ៣:១២-១៤) ហើយ​ត្រាស់​ហៅ​យើង ឲ្យ​លះចោល​ជីវិត​ចាស់​របស់​យើង (ខ.៥-៩)។ ជីវិត​ផ្លាស់​ប្រែ​នេះ មិន​គ្រាន់​តែ​កើត​មាន…

Read article
បុត្រតូចនៃថ្ងៃណូអែល

គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង។ ភីលីព ២:៧ សូម​ស្រមៃ​ថា ព្រះ​មួយ​អង្គ​ដែល​ធ្វើ​ឲ្យ​ដើម​ឈើ​ធំ​ៗ កើត​ចេញ​ពី​គ្រាប់​ពូជ​តូច​ល្អិត ហើយ​បង្កើត​ផ្កាយ​ទំាង​ពួង បាន​បន្ទាប​ព្រះ​កាយ ចាប់​កំណើត​ក្នុង​ផ្ទៃ​ស្រ្តី​ព្រហ្មចារី​ម្នាក់ ហើយ​ប្រសូត​ជា​ទារក​តូច។ ព្រះយេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​សុទ្ធ​សាធ បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ យក​រូបភាព​ជា​បាវ​បម្រើ​ (ភីលីព ២:៦-៧)។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។ សូម​យើង​នឹក​ចាំ អំពី​ទិដ្ឋភាព​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ ក្នុង​ក្រោល​សត្វ នៅ​ភូមិ​ជន​បទ​មួយ មាន​ពួក​អ្នក​គង្វាល នៅ​ទី​វាល ហើយ​ទេវតា​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច នៅ​លើ​មេឃ។ ព្រះ​អង្គ​បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​ប្រាជ្ញា ដែល​ធ្វើ​ឲ្យ​ពួក​អាចារ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ការ​ឆ្លើយ​តប ចំពោះ​សំណួរ​ពិបាក​ៗ។ ពេល​ព្រះ​អង្គ​ពេញ​វ័យ នៅ​ទន្លេ​យ័រដាន់ ព្រះ​វរបិតា​បាន​មាន​បន្ទូល​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”។ ហើយ​នៅ​វាល​រហោស្ថាន ព្រះ​អង្គ​ក៏​បាន​តយុទ្ធ ដោយ​ភាព​អត់​ឃ្លាន និង​ការ​អធិស្ឋាន។ សូម​យើង​មើល​ទិដ្ឋភាព​បន្ទាប់ ពេល​ដែល​ទ្រង់​ចាប់​ផ្តើម​ព្រះរាជ​បេសកកម្ម ដោយ​ប្រោស​ជំងឺ ពាល់​អ្នក​កើត​ឃ្លង់​ឲ្យ​ជា អត់ទោស​បាប ឲ្យ​មនុស្ស​មាន​បាប។ ព្រះអង្គ​ក៏​បាន​លត់​ជង្គង់​អធិស្ឋាន ក្នុង​សួន​ច្បារ ដោយ​ព្រះទ័យ​ឈឺ​ចាប់ ហើយ​គេ​ក៏​បាន​មក​ចាប់​ព្រះ​កាយ​ព្រះ​អង្គ ហើយ​មិត្ត​សំឡាញ់​ទ្រង់​រត់​ចោល​ព្រះ​អង្គ​អស់។ គេ​ក៏​បាន​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ​អង្គ ហើយ​ដំព្រះហស្ត និង​ព្រះ​បាទ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង ដោយ​ព្រះ​អង្គ​បាន​ទទួល​បន្ទុក​នៃ​បាប​របស់​លោកិយ​ទាំង​មូល​នៅ​លើ​ស្មា​ព្រះអង្គ។ …

Read article
ខ្ញុំជាដៃរបស់គាត់ គាត់ជាភ្នែករបស់ខ្ញុំ

ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ។ ១កូរិនថូស ១២:២១ លោក​ ជា ហៃសៀ(Jia Haixia) បាន​ពិការ​​ភ្នែក នៅឆ្នាំ២០០០។ មិត្ត​ភក្តិ​របស់​គាត់​បាន​បាត់​បង់​ដៃ​ទាំង​សង​ខាង កាល​ពី​ក្មេង។ ប៉ុន្តែ ពួក​គេ​បាន​រក​ឃើញ​វិធី​ជម្នះ​ភាព​ពិការ​របស់​ខ្លួន។ លោក ហៃសៀ​បាន​និយាយ​ថា “ខ្ញុំ​ជា​ដៃ​របស់​គាត់ ហើយ​គាត់​ជា​ភ្នែក​របស់​ខ្ញុំ”។ ពួក​គេ​ក៏​បាន​ធ្វើ​ការ​រួម​គ្នា ដោយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ភូមិ​របស់​ពួក​គេ នៅ​ប្រទេស​ចិន។​ ចាប់​តាំង​ពី​ឆ្នាំ​២០០២ មិត្ត​សំឡាញ់​ទាំងពីរ​បាន​បំពេញ​បេសកកម្ម​មួយ ដើម្បី​កែប្រែ​វាល​រហោស្ថាន នៅ​ក្បែរ​តំបន់​ដែល​ពួកគេ​រស់​នៅ។ រៀង​រាល់​ថ្ងៃ លោក​វែនគី(Wenqi) បាន​អៀវ​លោក​ហៃសៀ ឆ្លង​ទន្លេ​ទៅ​កាន់​តំបន់​នោះ។ លោក​វេនគី​ក៏​បាន​ហុច​ប៉ែល​ឲ្យ​លោក​ហៃសៀ ដោយ​ប្រើ​ជើង​របស់​គាត់ មុន​ពេល​លោក​ហៃសៀ​ដាក់​ធុង​ទឹក​ជាប់​នឹង​ដង​រែក នៅ​ចន្លោះ​ថ្ពាល់​និង​ស្មា​របស់​លោក​វែនគី។ ហើយ​ដោយ​ម្នាក់​ជា​អ្នក​ជីក ហើយ​ម្នាក់​ទៀត​ស្រោច​ទឹក នោះ​អ្នក​ទាំង​ពីរ​ក៏​បាន​ដាំ​ដើម​ឈើ បាន​ជាង​១​ម៉ឺន​ដើម។ លោក​ហៃសៀ​និយាយ​ថា “ពេល​យើង​ធ្វើ​ការ​រួម​គ្នា យើង​មិន​មាន​អារម្មណ៍​ថា យើង​ពិការ​ទាល់​តែ​សោះ។ យើង​ជា​ក្រុម​ការងារ​មួយ”។​ សាវ័កប៉ុល​បាន​ប្រៀប​ប្រដូច​ពួក​ជំនុំ ទៅ​នឹង​រូបកាយ​មួយ ដែល​ផ្នែក​នៃ​រូបកាយ​នីមួយ​ៗ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​រូប​កាយ​មាន​ដំណើរ​ការ។ បើ​សមាជិក​ពួកជំនុំ​ទាំង​អស់​សុទ្ធ​តែ​ជា​ភ្នែក នោះ​នឹង​គ្មាន​នរណា​ម្នាក់​បំពេញ​តួនាទី​ជា​ត្រចៀក​នោះ​ទេ។ បើ​ទំាង​អស់​គ្នា​សុទ្ធ​តែ​ជា​ត្រចៀក នោះ​នឹង​គ្មាន​នរណា​ធ្វើ​ជា​ច្រមុះ​សម្រាប់​ហិត​ក្លិន​ដែរ(១កូរិនថូស ១២:១៤-១៧)។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ”(ខ.២១)។…

Read article
ដំណឹងដែលនាំមកនូវសេរីភាព

យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្តី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​ថា ព្រះ​បាន​ធ្វើ​សំរេច​តាម​សេចក្តី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​ឰយុកោ​នោះ​ហើយ។ កិច្ចការ ១៣:៣២-៣៣ នៅ​ឆ្នាំ១៩៤១ ការ​គ្រប់​គ្រង​របស់​លោក​អ៊ីត្លែ បាន​វាតទី​ពាស​ពេញ​ទ្វីប​អឺរ៉ុប។ គេ​ក៏​បាន​សុំ​ឲ្យ​លោក​ចន ស្តេនប៊ែក(John Steinbeck) ជា​អ្នក​និពន្ធ​រឿង​ប្រលោម​លោក ចូល​រួម​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​លោក​អ៊ីត្លែ។ គេ​មិន​បាន​ស្នើ​ឲ្យ​គាត់​ទៅ​ប្រយុទ្ធ ឬ​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព នៅ​សមរភូមិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បាន​ស្នើ​ឲ្យ​គាត់​និពន្ធ​រឿង​មួយ។ ជា​លទ្ធផល គាត់​ក៏​បាន​និពន្ធ​រឿង​ប្រលោម​លោក​មាន​ចំណង​ជើង​ថា ​ព្រះ​ច័ន្ទ​បាន​ធ្លាក់​ចុះ​មក​ហើយ ដែល​រឿង​នេះ​និយាយ​អំពី​ទឹក​ដី​ដ៏​សុខ​សាន្ត តែ​ត្រូវ​របប​ដ៏​អាក្រក់​មួយ​ឈ្លាន​ពាន។ គេ​ក៏​បាន​បោះពុម្ព​​សៀវភៅ​រឿង​គាត់ ដោយ​សម្ងាត់ ហើយ​ក៏​បាន​ចែក​ផ្សាយ​ពាស​ពេញ​បណ្តា​ប្រទេស ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​អ៊ីត្លែ ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​អ្នក​អាន​ទាំង​ឡាយ​ថា ប្រទេស​សម្ព័ន្ធ​មិត្ត​កំពុង​តែ​មក​រំដោះ​ហើយ ហើយ​អ្នក​អាន​ទាំង​ឡាយ​អាច​ស្វែង​រក​សេរីភាព​របស់​ខ្លួន ដោយ​យក​គំរូ​តាម​តួអង្គ​ក្នុង​រឿង​ប្រលោម​លោក​នោះ។ តាម​រយៈ​រឿង ព្រះ​ច័ន្ទ​បាន​ធ្លាក់​ចុះ​មក​ហើយ  លោក​ស្តេនប៊ែក បាន​នាំ​មក​នូវ​ដំណឹង​ល្អ ឲ្យ​ប្រជាជន ក្រោម​ការ​គ្រប់​គ្រង​របស់​របប​ណាហ្ស៊ី  បាន​ដឹង​ថា ការ​រំដោះ​ជិត​មក​ដល់​ហើយ។​ ជន​ជាតិ​យូដា នៅ​សតវត្សរ៍​ទី​១ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដ៏​ព្រៃផ្សៃ​របស់​ចក្រ​ភព​រ៉ូម៉ាំង មិន​ខុស​ពី​តួអង្គ​ក្នុង​រឿង​របស់​លោក​ស្តេនប៊ែក​នោះ​ឡើយ។ ប៉ុន្តែ កាល​ប៉ុន្មាន​សតវត្សរ៍​មុន ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ចាត់​ព្រះ​មែស៊ី ឲ្យ​មក​រំដោះ​ពួក​គេ និង​នាំ​មក​នូវ​សន្តិភាព​សម្រាប់​ពិភព​លោក​(អេសាយ ១១)។ ក្តី​អំណរ​ដ៏​ពោរពេញ​បាន​កើត​មាន ពេល​ដែល​ព្រះ​មែស៊ី​បាន​យាង​មក​ដល់!…

Read article
គោលបំណង ក្នុងការឈឺចាប់

ខ្ញុំ​ធ្លាប់​បាន​ទៅ​អធិប្បាយ​ព្រះ​បន្ទូល នៅ​ព្រះ​វិហារ​មួយ ហើយ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ពិភាក្សា​ជា​មួយ​ស្រ្តី​ម្នាក់ អំពី​អ្វី​ដែល​ខ្ញុំ​បាន​ចែក​ចាយ កាល​ព្រឹក​នោះ។ គាត់​ក៏​បាន​ចែក​ចាយ​ថា គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ។ គាត់​បាន​ទូល​អង្វរ អធិស្ឋាន​តម សារភាព​អំពើ​បាប​របស់​គាត់ ហើយ​ក៏​បាន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត ដែល​គេ​បាន​ប្រាប់​គាត់ ដើម្បី​ឲ្យ​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា។ ប៉ុន្តែ គាត់​នៅ​តែ​ឈឺ ដូច​នេះ គាត់​ក៏​បាន​គិត​ថា គាត់​បាន​ធ្វើ​អ្វី​មួយ​ខុស​ហើយ បាន​ជា​នៅ​តែ​ឈឺ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា វា​មិន​មែន​ជា​កំហុស​របស់​គាត់​ទេ។ ខ្ញុំ​មាន​អារម្មណ៍​សោក​សៅ ពេល​ដែល​បាន​ស្តាប់​គាត់​ចែក​ចាយ។ គេ​បាន​បង្រៀន​គាត់ ឲ្យ​អនុវត្ត​តាម “រូប​មន្ត” ខាង​វិញ្ញាណ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​គាត់ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​បន្ទោស​ខ្លួន​ឯង ពេល​ដែល​រូប​មន្ត​នោះ មិន​ដំណើរ​ការ។ ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ​ គេ​បាន​បង្ហាញ​ថា វា​មិន​មែន​ជា​រូប​មន្ត​ត្រឹម​ត្រូវ តាំង​ពី​ប៉ុន្មាន​ជំនាន់​មុន។ និយាយ​ឲ្យ​ងាយ​យល់ រូប​មន្ត​ចាស់​នេះ បាន​បង្រៀន​ថា បើ​អ្នក​មាន​ទុក្ខ​លំបាក នោះ​គឺ​បណ្តាល​មក​ពី​អ្នក​បាន​ធ្វើ​អំពើ​បាប។ ពេល​ដែល​លោក​យ៉ូប​បាត់​បង់​ហ្វូង​សត្វ កូន​ទាំង​អស់ ហើយ​ធ្លាក់​ខ្លួន​ឈឺ មិត្ត​ភក្តិ​គាត់​បាន​យក​រូប​មន្ត​នេះ​មក​ឲ្យ​គាត់​ប្រើ។ លោក​អេលីផា​សង្ស័យ​ថា លោក​យ៉ូប​បាន​ធ្វើ​អំពើ​បាប បាន​ជា​គាត់​ប្រាប់​លោក​យ៉ូប​ថា “ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ?”(យ៉ូប ៤:៧)។…

Read article
ពេលដែលត្រូវមានការលះបង់

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខណៈ​ពេល​ដែល វិបត្តិ​កូវីត​១៩ ទើប​តែ​ចាប់​ផ្តើម​រីក​រាល​ដាល​ខ្លាំង អ្នក​សារ​ព័ត៌មាន​ម្នាក់​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ នាង​ឆ្ងល់​ថា តើ​យើង​នឹង​ស្ម័គ្រ​ចិត្ត​នៅ​ដាច់​ពី​គេ និង​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ធ្វើ​ការងារ ការ​ធ្វើ​ដំណើរ និង​ទិញ​ឥវ៉ាន់ ដើម្បី​ការពារ​ខ្លួន​យើង​ និង​អ្នក​ដទៃ មិន​ឲ្យ​ឆ្លង​កូវីត​ឬ​ទេ? នាង​ក៏​បាន​សរសេរ​ក្នុង​ទំព័រ​កាសែត​ទៀត​ថា “នេះ​មិន​គ្រាន់​តែ​ជា​ការ​អនុវត្ត​តាម​ការណែនាំ​របស់​ពេទ្យ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​លះ​បង់​ផ្ទាល់​ខ្លួន ដើម្បី​អ្នក​ដទៃ”។  ភ្លាម​ៗ​នោះ ការ​និយាយ​អំពី​ភាព​ចាំបាច់​នៃ​គុណ​ធម៌​មួយ​នេះ ក៏​បាន​ក្លាយ​ជា​ប្រធាន​បទ នៅ​លើ​ទំព័រ​មុខ នៃ​សារពត៌​មាន​ទំាង​ឡាយ។​ ការ​ពិចារណា​អំពី​តម្រូវ​ការ​របស់​អ្នក​ដទៃ អាច​មាន​ការ​ពិបាក ខណៈ​ពេល​ដែល​យើង​មាន​ការ​ថប់​បារម្ភ អំពី​តម្រូវ​ការ​របស់​យើង។ តែ​យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​មិន​គ្រាន់​តែ​បាន​ប្រទាន​យើង​នូវ​ចិត្ត សម្រាប់​គិត​ប្រយោជន៍​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ។ យើង​អាច​ទូល​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​ប្រទាន​យើង​នូវ​ក្តី​ស្រឡាញ់ ដើម្បី​ជំនួស​ការ​មិន​អើពើ ក្តី​អំណរ ជំនួស​ឲ្យ​ទុក្ខ​ព្រួយ មេត្រី​ភាព ជំនួស​ឲ្យ​ជំលោះ ភាព​អត់​ធ្មត់ ជំនួស​ឲ្យ​ភាព​ឆេវឆាវ ចិត្ត​សប្បុរស ដើម្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ សេចក្តីល្អ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ ភាព​ស្មោះ​ត្រង់ ដើម្បី​រក្សា​ពាក្យ​សន្យា ចិត្ត​សុភាព ជា​ជាង​ភាព​ច្រងេងច្រងាង និង​ការ​ដឹង​ខ្នាត  ដើម្បី​លើក​យើង​ឡើង ឲ្យ​រួច​ផុត​ពី​ភាព​អាត្មា​និយម​(កាឡាទី ៥:២២-២៣)។ យើង​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ នៅ​ក្នុង​ការ​ប្រើ​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ តែ​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង…

Read article