Sheridan Voysey

You are here:
ព្រះអង្គត្រាស់ហៅឲ្យលូតលាស់

  ដ្បិត​បើ​មាន​សេចក្តី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ។ ២ពេត្រុស ១:៨ នៅ​ផ្កា​ថ្មបំពង់ ជា​សត្វ​ដែល​មាន​លក្ខណៈ​ចម្លែក​ខុស​គេ។ គេ​ប្រទះ​ឃើញ​ពួក​វា​តោង​ជាប់​នឹង​ថ្ម និង​សម្បក​សត្វ​សមុទ្រ ដោយ​មាន​រូបរាង្គ ដូច​បំពង់​ផ្លាស្ទីក​ទន់​ៗ ដែល​រេរាំ​ទៅ​តាម​ចរន្ត​ទឹក​រលក។ វា​រស់​នៅ​ដោយ​ជីវិត​ដែល​ចាំ​តែ​ទទួល​ចំណី ដោយ​ស្រូប​យក​ជីវជាតិ​ពី​ទឹក​សមុទ្រ គឺ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ជីវិត​ដ៏​សកម្ម កាល​ពួក​វា​ទើប​តែ​ពេញ​វ័យ។ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត​របស់​ផ្កា​ថ្ម​បំពង់ ពួក​វា​មាន​លក្ខណៈ​ដូច​កូន​ក្អុក ដោយ​មាន​ខួរ​ឆ្អឹង​ខ្នង និង​ខួរ​ក្បាល ដែល​ជួយ​ពួក​វា​ស្វែង​រក​អាហារ និង​ជៀស​ចេញ​ពី​គ្រោះ​ថ្នាក់។ ពេល​វា​មិន​ទាន់​ពេញ​វ័យ វា​ធ្វើ​ការ​ផ្លាស់​ទី ក្នុង​ទឹក​សមុទ្រ នៅ​ពេល​ថ្ងៃ ប៉ុន្តែ មាន​រឿង​មួយ​កើត​ឡើង ពេល​ពួក​វា​ពេញ​វ័យ។ វា​ក៏​បាន​តោង​ជាប់​ថ្ម ​ឈប់​ផ្លាស់​ទី និង​លូត​លាស់​ទៀត។ វា​ក៏​បាន​ចាប់​ផ្តើម​រំលាយ​ខួរ​ក្បាល​ខ្លួន​ឯង​ធ្វើ​ជា​ចំណី។ វា​លែង​មាន​ខួរ​ឆ្អឹង​ខ្នង ហើយ​ក៏​បាន​រស់​នៅ​ដូច​រុក្ខ​ជាតិ ដែល​រេរាំ​ចុះ​ឡើង​តាម​ចរន្ត​ទឹក​សមុទ្រ។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ពេត្រុស ដែល​បាន​លើក​ទឹក​ចិត្ត​យើង មិន​ឲ្យ​រស់​នៅ​បែប​នេះ​ឡើយ។ ការ​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ គឺ​មាន​ន័យ​ថា យើង​មាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ​(២ពេត្រុស ១:៤) ដូច​នេះ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក និង​ខ្ញុំ​ឲ្យ​ចម្រើន​ឡើង ក្នុង​ព្រះ​គុណ ក្នុង​ការ​ស្គាល់​ព្រះ​គ្រីស្ទ(៣:១៨) និង​លូត​លាស់​ខាង​វិញ្ញាណ ឲ្យ​មាន​សេចក្តី​ឧស្សាហ៍…

Read article
ជំនួយដ៏ស្រទន់

លោក​ក្រឡេក​មើល​ទៅ​ឃើញ​នៅ​ក្បាល​ដំណេក មាន​នំ​ដុត​ឆ្អិន​ទៅ​លើ​ធ្យូង​ភ្លើង ហើយ​មាន​ទឹក​១​ក្អម​ផង នោះ​លោក​ក៏​បរិភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ។ ១ពង្សាវតាក្សត្រ ១៩:៦ ខ្ញុំ​ធ្លាប់​បាន​ស្តាប់​អ្នក​ជំនួញ​ម្នាក់​រៀប​រាប់ អំពី​ពេល​ដែល​គាត់​កំពុង​រៀន​នៅ​មហាវិទ្យាល័យ។ កាល​នោះ គាត់​ច្រើន​តែ​មាន​អារម្មណ៍​ថា “គ្មាន​ទី​ពំនាក់ និង​អស់​សង្ឃឹម” ដោយសារ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ គួរ​ឲ្យ​ស្តាយ​ណាស់​ គាត់​មិន​ដែល​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ចាប់​ផ្តើម​រៀប​ផែនការ​ដ៏​គ្រោះ​ថ្នាក់ ដោយ​កុម្ម៉ង់​ទិញ​សៀវភៅ ដែល​និយាយ​អំពី​ការ​សម្លាប់​ខ្លួន ហើយ​ក៏​បាន​ជ្រើស​រើស​ថ្ងៃ​ខែ ដើម្បី​ធ្វើ​អត្តឃាត។ ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់ ចំពោះ​អ្នក​ដែល​គ្មាន​ទីពឹង និង​គ្មាន​សង្ឃឹម។ មាន​មនុស្ស​ជា​ច្រើន នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ព្រះអង្គ​បាន​ជួយ​សង្រ្គោះ ក្នុង​អំឡុង​ពេល​ដ៏​ខ្មៅ​ងងឹត។ កាល​លោក​យ៉ូណាស​ចង់​ស្លាប់ ព្រះ​ទ្រង់​បាន​លើក​ទឹកចិត្ត​គាត់ ដោយ​ការ​សន្ទនា​ដ៏​ស្រទន់(យ៉ូណាស ៤:៣-១០)។ កាល​លោក​អេលីយ៉ា​សូម​ឲ្យ​ព្រះ​ទ្រង់​ដក​ជីវិត​គាត់(១ពង្សាវតាក្សត្រ ១៩:៤) ព្រះ​អង្គ​ក៏​បាន​ប្រទាន​នំប៉័ង និង​ទឹក ដើម្បី​ឲ្យ​គាត់​មាន​ភាព​ស្រស់​ថ្លា​ឡើង(ខ.៥-៩) និង​បាន​មាន​បន្ទូល​យ៉ាង​សុភាព​មក​កាន់​គាត់(ខ.១១-១៣) ហើយ​ក៏​បាន​ជួយ​ឲ្យ​គាត់​មើល​ឃើញ​ថា គាត់​មិន​ឯកោ ដូច​ដែល​គាត់​គិត​នោះ​ឡើយ(ខ.១៨)។​ ដូច​នេះ ព្រះ​ទ្រង់​ចូល​មក​ជិត​មនុស្ស​ដែល​ធ្លាក់​ទឹក​ចិត្ត ដោយ​ជំនួយ​ដ៏​ស្រទន់។ ងាក​មក​រឿង​របស់​អ្នក​ជំនួញ​នោះ​វិញ។ បណ្ណាគារ​ក៏​បាន​ជួន​ដំណឹង​គាត់​ថា គេ​បាន​ដឹក​សៀវភៅ​នោះ​មក​ឲ្យ​គាត់​ហើយ​។ តែ​គេ​បាន​ច្រឡំ​អាស័យដ្ឋាន ហើយ​ក៏​បាន​ផ្ញើ​សៀវភៅ​នោះ​ទៅ​កាន់​ផ្ទះ​ឪពុក​ម្តាយ​គាត់។ ពេល​ដែល​ម្តាយ​គាត់​ទូរស័ព្ទ​មក​គាត់ ដោយ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង គាត់​ក៏​បាន​ភ្ញាក់​រឭក ដោយ​ដឹង​ថា…

Read article
ទំនាក់ទំនងរវាងភាពសប្បុរស និងក្តីអំណរ

នោះ​បណ្តាជន​ទាំងឡាយ​ក៏​រីករាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពី​ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះយេហូវ៉ា។ ១របាក្សត្រ ២៩:៩ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ភាព​សប្បុរស និង​ក្តី​អំណរ មាន​ទំនាក់​ទំនង​នឹង​គ្នា។ បាន​សេចក្តី​ថា អ្នក​ដែល​ឲ្យ​លុយ និង​ចំណាយ​ពេល​សម្រាប់​អ្នក​ដទៃ មាន​ភាព​សប្បាយ​រីក​រាយ​ជាង​អ្នក​ដែល​មិន​បាន​ឲ្យ ឬ​ចំណាយ។ រឿង​នេះ​បាន​នាំ​ឲ្យ​អ្នក​ចិត្ត​សាស្រ្ត​ម្នាក់​ធ្វើ​ការ​សន្និដ្ឋាន​ថា “ចូរ​យើង​ឈប់​គិត​ថា ការ​ធ្វើ​ទាន គឺ​ជា​កាតព្វកិច្ច​ខាង​ផ្លូវ​សីលធម៌ តែ​ចូរ​យើង​ចាប់​ផ្តើម​គិត​ថា វា​ជា​ប្រភព​នៃ​ភាព​សប្បាយ​រីក​រាយ​វិញ”។ ការ​ឲ្យ​អ្វី​មួយ​ដល់​អ្នក​ដទៃ អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត តែ​ខ្ញុំ​ឆ្ងល់​ថា តើ​យើង​គួរ​តែ​ចាត់​ទុក​សុភមង្គល​ជា​គោល​ដៅ នៃ​ការ​ឲ្យ​របស់​យើង​ដែរ​ឬ​ទេ? បើ​យើង​មាន​ភាព​សប្បុរស​ចំពោះ​មនុស្ស ឬ​បុព្វហេតុ​ណា​មួយ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ចុះ​ចំណែក​ឯ​មនុស្ស ឬ​បុព្វហេតុ​ដែល​យើង​ពិបាក​ឧបត្ថម្ភ ឬ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពីយើង តើ​យើង​គិត​យ៉ាង​ណា? ព្រះគម្ពីរ​ក៏​បាន​តភ្ជាប់​ភាព​សប្បុរស ជា​មួយ​នឹង​ក្តី​អំណរ​ផង​ដែរ តែ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ខុស​ពី​នេះ។ បន្ទាប់​ពី​ស្តេច​ដាវីឌ​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ដើម្បី​សាង​សង់​ព្រះ​វិហារ ទ្រង់​ក៏​បាន​ប្រាប់​ពួក​អ៊ីស្រាអែល ឲ្យ​ដាក់​ដង្វាយ​ផង​ដែរ​(១របាក្សត្រ ២៩:១-៥)។ ពួក​បណ្តាជន​ក៏​បាន​ឆ្លើយ​តប ដោយ​ចិត្ត​សប្បុរស ដោយ​ដាក់​ដង្វាយ​ជា​មាស ប្រាក់ និង​ត្បូង​មាន​តម្លៃ ដោយ​ក្តី​អំណរ(ខ.៦-៨)។ ប៉ុន្តែ ចូរ​យើង​កត់​សំគាល់​ថា តើ​ពួក​គេ​មាន​ក្តី​អំណរ ដោយសារ​អ្វី? ជាក់​ស្តែង “នោះ​បណ្តាជន​ទាំង​ឡាយ​ក៏​រីករាយ​សប្បាយ ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពីព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពីចិត្ត ដល់​ព្រះ​យេហូវ៉ា”(ខ.៩)។…

Read article
ការបញ្ចប់ដ៏ល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ ជា​ញឹក​ញាប់ ខ្ញុំ​មាន​ឯកសិទ្ធិ ក្នុង​ការ​ដឹកនាំ​កម្មវិធី​ជួប​ជុំ​អធិស្ឋាន។ យើង​ម្នាក់​ៗ​ដែល​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ សុទ្ធ​តែ​បាន​ចាក​ចេញពី​ផ្ទះ​ពីរ​បី​ថ្ងៃ ដើម្បី​អធិស្ឋាន និង​ធ្វើ​ការ​ជញ្ជឹង​គិត ដែល​ពិត​ជា​អាច​មាន​ប្រយោជន៍​ខាង​វិញ្ញាណ​ណាស់ បាន​ជា​ក្នុង​អំឡុង​ពេល​នោះ ជួន​កាល ខ្ញុំ​ឲ្យ​អ្នក​ចូល​រួម​ធ្វើ​លំហាត់ ដោយ​ប្រាប់​ពួក​គេ​ថា “សូម​ស្រមៃ​ថា ជីវិត​របស់​អ្នក​បាន​បញ្ចប់ ហើយ​កាសែត​បាន​ចុះ​ផ្សាយ​ដំណឹង​មរណៈ​ភាព​របស់​អ្នក។ តើ​អ្នក​ចង់​ឲ្យ​កាសែត​ចុះ​ផ្សាយ​ដូចម្តេច​ខ្លះ អំពី​ខ្លួន​អ្នក?” សំណួរ​នេះ បាន​នាំ​ឲ្យ​អ្នក​ចូល​រួម​ខ្លះ បាន​ផ្លាស់​ប្តូរ​អាទិភាព​ក្នុង​ការ​រស់​នៅ ដោយ​ដាក់​គោល​ដៅ​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​ការ​បញ្ចប់​ដ៏​ល្អ។ កណ្ឌ​គម្ពីរ​ធីម៉ូថេ​ទី​២ គឺ​ជា​សំណេរ​ចុង​ក្រោយ​របស់​សាវ័ក​ប៉ុល។ កាល​នោះ គាត់​មាន​អាយុ​ជាង​៦០​ឆ្នាំ​ ហើយ​ទោះ​គាត់​បាន​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​​ក៏​ដោយ ក៏​នៅ​ពេល​នោះ គាត់​បាន​ដឹង​ថា ជីវិត​គាត់​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់​ហើយ(២ធីម៉ូថេ ៤:៦)។ គាត់​នឹង​មិន​ធ្វើ​ដំណើរ​បេសកកម្ម ហើយ​ក៏​មិន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​របស់​គាត់​ទៀត​ឡើយ។ គាត់​បាន​ក្រឡេក​មក​មើល​ជីវិត​ខ្លួន​ឯង ហើយ​និយាយ​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ”(ខ.៧)។ គាត់​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ(១ធីម៉ូថេ ១:១៥-១៦) តែ​គាត់​បាន​ពិនិត្យ​មើល​ជីវិត​ខ្លួន​ឯង ឃើញ​ថា ខ្លួន​គាត់​បាន​នៅ​ជាប់​ក្នុង​ព្រះ និង​ដំណឹង​ល្អ​យ៉ាង​ត្រឹម​ត្រូវ។ គេ​បាន​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ តាំង​ពី​សម័យ​ដើម​ថា បន្ទាប់​ពី​គាត់​បាន​ផ្ញើ​សំបុត្រ​នេះ​រួច​ហើយ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​បាត់​បង់​ជីវិត ដោយ​សារ​ជំនឿ។ ការ​ជញ្ជឹង​គិត​អំពី​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង…

Read article
ចេះច្រៀងឡើងវិញ

ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូសាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ។ សេផានា ៣:១៤ សត្វ​ចាប​ទឹក​ឃ្មុំ នៅ​ប្រទេស​អូស្រ្តាលី កំពុង​តែ​ជួប​បញ្ហា ដោយសារ​ពួក​វា​កំពុង​តែ​ភ្លេច​បទ​ចម្រៀង​របស់​ពួក​វា។ កាល​ពី​មុន ពួក​វា​ជា​ពូជ​សត្វ​ដែល​មាន​ចំនួន​ច្រើន​ជា​បរិបូរ តែ​សព្វ​ថ្ងៃ​នេះ ពួក​វា​នៅ​សល់​តែ​៣​រយ​ក្បាល​ប៉ុណ្ណោះ។ ដោយសារ​ពួក​វា​មាន​ចំនួន​កាន់​តែ​តិច នោះ​សត្វ​ចាប​ឈ្មោល​ដែល​ចេះ​ច្រៀង​ក៏​មាន​ចំនួន​កាន់​តែ​តិច ធ្វើ​ឲ្យ​សត្វ​ចាប​ក្មេង​ៗ ពិបាក​រក​ឱកាស​រៀន​ច្រៀង​តាម។ ដូច​នេះ ពួក​ចាប​ឈ្មោល​ក៏​បាន​ភ្លេច​បទ​ចម្រៀង​ពិសេស​របស់​ពួក​វា ហើយ​មិន​អាច​ទាក់​ទាញ​ពួក​សត្វ​ចាប​ញី ដើម្បី​បន្ត​ពូជ​បាន។​ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ពួក​អភិរក្ស​សត្វ​ព្រៃ​មាន​គម្រោង​ជួយ​សង្គ្រោះ​សត្វ​ចាប​ទឹកឃ្មុំ ដោយ​ចាក់​ចម្រៀង ឲ្យ​ពួក​វា​ស្តាប់។ ពួកគេ​ក៏​បាន​ថត​សម្លេង​ពួក​វា​ច្រៀង ហើយ​ចាក់​ឲ្យ​ពួក​ចាប​ឈ្មោល​ក្មេង​ៗ​ស្តាប់ ដើម្បី​ឲ្យ​ពួក​វា​អាច​រៀន​បទ​ចម្រៀង​របស់​ពួក​វា។ ពួក​ចាប​ឈ្មោល​ក៏​បាន​ចេះ​បទ​ចម្រៀង​នោះ ហើយ​ក៏​បាន​នាំ​គ្នា​ច្រៀង ដើម្បី​ទាក់​ទាញ​ពួក​ចាប​ញី​ឡើង​វិញ។ ដូច​នេះ គេ​សង្ឃឹម​ថា ពូជ​ចាប​នេះ​នឹង​មាន​ចំនួន​ច្រើន​ឡើង​វិញ។ ហោរា​សេផានា បាន​ថ្លែង​ទំនាយ​ទៅ​កាន់​ជាតិ​សាសន៍​មួយ ដែល​កំពុង​មាន​រឿង​ធំ។ សង្គម​របស់​ពួក​គេ​មាន​ពេញ​ដោយ​អំពើ​ពុក​រលួយ បាន​ជា​គាត់​ប្រកាស ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ជំនុំ​ជម្រះ​ពួក​គេ​មិន​ខាន​ទេ(សេផានា ៣:១-៨)។ ក្រោយ​មក បទ​ទំនាយ​នេះ​ក៏​បាន​សម្រេច តាម​រយៈ​ការ​ចូល​កាន់​កាប់​របស់​សាសន៍​ដទៃ និង​ការ​និរទេស​របស់​ពួក​គេ ហើយ​ពួក​បណ្តាជន​ក៏​បាន​ភ្លេច​បទ​ចម្រៀង​នៃ​ដួង​ចិត្ត​របស់​ពួក​គេ​ផង​ដែរ​(ទំនុកដំកើង ១៣៧:៤)។ ប៉ុន្តែ លោក​សេផានា​បាន​ទទួល​ការ​បើក​សម្ដែង ឲ្យ​ឃើញ​លើស​ពី​ការ​ជំនុំ​ជម្រះ​នេះ​ទៀត…

Read article
រូបកាយថ្មី នៅពេលរស់ឡើងវិញ

គេ​បាន​កប់​ទៅ ជា​រូបកាយ ដែល​ពុករលួយ តែ​រស់​ឡើង​វិញ ជា​រូបកាយ​មិន​ចេះ​ពុករលួយ​ឡើយ។ ១កូរិនថូស ១៥:៤២ មនុស្ស​ជា​ច្រើន​បាន​ចែក​រំលែក​តគ្នា នូវ​វីដេអូ​មួយ ដែល​និយាយ​អំពី​ស្រ្តី​ចាស់​ទុំ​ដ៏​សមសួន​ម្នាក់ កំពុង​អង្គុយ​នៅ​លើ​រទេះ​រុញ។ កាល​ពី​មុន អ្នក​ស្រី​ម៉ាតា ហ្គុនហ្សាលេស សាលដាណា(Marta González Saldaña) ជា​អ្នក​រាំ​របាំ​បាឡេត​ដ៏​ល្បីល្បាញ តែ​សព្វ​ថ្ងៃ​នេះ គាត់​កំពុង​មាន​ជំងឺ​ខូច​ខួរ​ក្បាល។ ប៉ុន្តែ រឿង​ដ៏​អស្ចារ្យ​បាន​កើត​ឡើង ​ពេល​ដែល​គេ​ចាក់​ភ្លេង​ឲ្យ​គាត់​ស្តាប់ នូវ​បទ​បឹង​សត្វ​ហង្ស ដែល​លោក​ឆៃកូស្គី(Tchaikovsky)បាន​និពន្ធ។ ខណៈ​ពេល​ដែល​ភ្លេង​បាន​បន្លឺ​ឡើង​កាន់​តែ​ពីរោះ ដៃ​របស់​គាត់​ដែល​គ្មាន​កម្លាំង​សោះ ក៏​បាន​លើក​ឡើង​យឺត​ៗ ហើយ​ខណៈ​ពេល​ដែល​សម្លេង​ត្រែ​បាន​លាន់​ឡើង​ជា​លើក​ទីមួយ គាត់​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​កាយ​វិការ​រំា​នៅ​លើ​រទេះ​រុញ។ ទោះ​គំនិត និង​រូបកាយ​របស់​គាត់​កំពុង​តែ​ខូច​ក៏​ដោយ ក៏​ទេពកោសល្យ​របស់​គាត់​នៅ​តែ​មាន​ដដែល។ ពេល​ដែល​ខ្ញុំ​គិត​អំពី​វីដេអូ​នោះ ខ្ញុំ​ក៏​បាន​នឹកចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល អំពី​ការ​រស់​ឡើង​វិញ ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​១៥។ គាត់​បាន​ប្រៀប​ប្រដូច​រូបកាយ​យើង​ទៅ​នឹង​គ្រាប់ពូជ ដែល​គេ​បាន​កប់​ក្នុង​ដី មុន​ពេល​វា​ចេញ​ពន្លក ដុះ​ចេញ​ជា​រុក្ខជាតិ ហើយ​គាត់​មាន​ប្រសាសន៍​ថា ទោះ​រូប​កាយ​មនុស្ស​នឹង​ខូច​ទៅ ដោយ​សារ​វ័យ ឬ​ជំងឺ ហើយ​អាច​ប្រែ​ជា​ទន់​ខ្សោយ តែ​រូបកាយ​របស់​អ្នក​ជឿ​ព្រះ នឹង​បាន​រស់​ឡើង​វិញ ដោយ​មិន​ចេះ​ពុក​រលួយ តែ​ពេញ​ដោយ​សិរីល្អ និង​អំណាច(ខ.៤២-៤៤)។ ដែល​រុក្ខជាតិ​មាន​ការ​ជាប់​ទាក់​ទង​នឹង​គ្រាប់​ពូជ​ជា​យ៉ាង​ណា…

Read article
ព្រះអង្គអរសប្បាយនឹងយើង ដោយសម្លេងច្រៀង

ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង។ សេផានា ៣:១៧ មាន​សួន​ច្បារ​មួយ នៅ​ក្បែរ​មាត់​ទន្លេ មាន​សភាព​ស្ងប់​ស្ងាត់​នៅ​ពេល​រសៀល​ថ្ងៃ​សៅរ៍។ អ្នក​រត់​ហាត់​ប្រាណ​បាន​ឆ្លង​កាត់​ទីនោះ អ្នក​ស្ទូច​ត្រី​បោះ​ផ្លែ​សន្ទូច​ចុះ​ឡើង សត្វ​រំពេ​កំពុង​ដណ្តើម​ត្រី​គ្នា​ស៊ី ខណៈ​ពេល​ដែល​មនុស្ស​ដែល​អង្គុយ​លេង​នៅ​ក្នុង​សួន​ច្បារ​កំពុង​ហែក​កញ្ចប់​នំ​ដំឡូង​បន្ទះ​បរិភោគ។ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​ក៏​បាន​អង្គុយ​មើល​ប្តី​ប្រពន្ធ​មួយ​គូរ។ ពួក​គេ​មាន​សម្បុរ​ខ្មៅ ប្រហែល​មាន​អាយុ​ជិត​៥០​ឆ្នាំ​ហើយ​។ ខាង​ស្រី​អង្គុយ​មើល​ភ្នែក​របស់​ខាង​ប្រុស ខណៈ​ពេល​ដែល​គាត់​ច្រៀង​ឲ្យ​នាង​ស្តាប់ នូវ​បទ​ចម្រៀង​ស្នេហា ជា​ភាសា​របស់​គាត់ ដែល​ខ្យល់​បាន​បក់​នាំ​សំនៀង​របស់​គាត់​ឲ្យ​យើង​ទាំង​ពីរ​បាន​ឮ​ផង​ដែរ។ សកម្មភាព​ដ៏​រីករាយ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​គិត​ដល់​កណ្ឌ​គម្ពីរ​សេផានា។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី? នៅ​សម័យ​ហោរា​សេផានា រាស្រ្ត​របស់​ព្រះ​បាន​ប្រែ​ជា​ពុករលួយ ដោយ​ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ(១:៤-៥) ហើយ​ពួក​ហោរា និង​ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល មាន​ភាព​ក្រអឺត​ក្រទម និង​បង្អាប់​ដល់​ទី​បរិសុទ្ធ(៣:៤)។ ក្នុង​កណ្ឌ​គម្ពីរ​នេះ លោក​សេផានា​ភាគ​ច្រើន ប្រកាស​អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ ដែល​មិន​គ្រាន់​តែ​ធ្លាក់​មក​លើ​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​មក​លើ​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ផង​ដែរ(ខ.៨)។ តែ​លោក​សេផានា​ក៏​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញថា ​រាស្រ្ត​របស់​ព្រះ ដែល​ស្រឡាញ់​ព្រះ​អស់​ពី​ចិត្ត នឹង​លេច​ឡើង នៅ​ក្នុង​សម័យ​ដ៏​ខ្មៅ​ងងឹត​នោះ(ខ.៩-១៣)។ ចំពោះ​អ្នក​ទាំង​នោះ ព្រះ​ទ្រង់​ប្រៀប​ដូច​ជា​កូន​កំឡោះ ដែល​មាន​ព្រះ​ទ័យ​អរសប្បាយ ចំពោះ​កូន​ក្រមុំ​ជា​ទីស្រឡាញ់​របស់​ព្រះ​អង្គ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(ខ.១៧)។ ព្រះ​ទ្រង់​ជា​ព្រះ​អាទិករ ព្រះ​វរបិតា អ្នក​ខ្លាំង​ពូកែ និង​ជា​ចៅក្រម។ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា…

Read article
ជៀសវាងទ្វារនោះ

ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ។ សុភាសិត ៥:៨ សត្វ​កណ្តុរ​ឌរម៉ោស បាន​ញាក់​ច្រមុះ។ វា​បាន​ធុំ​ក្លិន​ចំណី​ដ៏​ឆ្ងុយ​ឆ្ងាញ់​នៅ​ក្បែរ​នោះ។ ក្លិន​នោះ​បាន​នាំ​ឲ្យ​វា​ចូល​ទៅ​ក្នុង​ឧបករណ៍​ដាក់​ចំណី​បក្សី ដែល​មាន​ពេញ​ដោយ​គ្រាប់​ធញ្ញជាតិ​ថ្មី​ៗ​។ សត្វ​កណ្តុរ​ឌរម៉ោស​ក៏​បាន​ចុះ​ក្រោម​ តាម​ច្រវាក់ មក​រក​ឧបករណ៍​ដាក់​ចំណី​បក្សី ហើយ​ក៏​បាន​ស៊ី​​​ចំណី​នោះ​ពេញ​មួយ​យប់។ ទាល់​តែ​ដល់​ពេល​ព្រឹក​ឡើង ទើប​វា​ដឹង​ថា ខ្លួន​វា​កំពុង​មាន​បញ្ហា។ ពេល​នោះ សត្វ​ចាប​ក៏​បាន​ចឹក​ក្បាល​វា តាម​ប្រឡោះ​ទ្វារ​ឧបករណ៍​ដាក់​ចំណី​សត្វ ប៉ុន្តែ វា​បាន​ស៊ី​ចំណី​ទាល់​តែ​ក្បាល​ពោះ​ឡើង​កំប៉ោង​ដោយសារ​គ្រាប់​ធញ្ញជាតិ ដែល​វា​បាន​ស៊ី ដូច​នេះ ​ទំហំ​ខ្លួន​វា​បាន​ធំ​ជាង​មុន​ពីរ​ដង ហើយ​មិន​អាច​គេច​ខ្លួន​បាន​ឡើយ។ ទ្វារ​អាច​នាំ​យើង​ទៅ​រក​កន្លែង​ដ៏​អស្ចារ្យ ឬ​ទៅ​កន្លែង​គ្រោះ​ថ្នាក់។ ក្នុង​បទ​គម្ពីរ​សុភាសិត ជំពូក៥ ស្តេច​សាឡូម៉ូន​បាន​និយាយ​អំពី​ទ្វារ ដើម្បី​ណែនាំ​យើង ឲ្យ​ជៀស​វាង​ការ​ល្បួង​ខាង​ផ្លូវ​ភេទ។ ទ្រង់​មាន​បន្ទូល​ថា អំពើ​បាប​ខាង​ផ្លូវ​ភេទ​មាន​ការ​ទាក់​ទាញ​ខ្លាំង តែ​គ្រោះ​ថ្នាក់​កំពុង​រង់​ចាំ​យើង បើ​យើង​ដេញ​តាម​វា​(៥:៣-៦)។ យក​ល្អ អ្នក​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​វា ព្រោះ​បើ​អ្នក​ដើរ​ចូល​តាម​ច្រក​ទ្វារ​នោះ អ្នក​នឹង​ជាប់​អន្ទាក់ អ្នក​បាត់​បង់​កិត្តិយស ហើយ​ខាត​បង់​ទ្រព្យសម្បត្តិ(ខ.៧-១១)។ ស្តេច​សាឡូម៉ូន​បាន​ណែនាំ​យើង ឲ្យ​អរសប្បាយ​នឹង​ការ​នែបនិត្យ​នឹង​ប្តី​ប្រពន្ធ​របស់​យើង​វិញ(ខ.១៥-២០)។ ការ​បង្រៀន​របស់​ទ្រង់​អាច​ឲ្យ​យើង​អនុវត្ត នៅ​ក្នុង​ការ​ជៀស​វាង​អំពើ​បាប​ដទៃ​ទៀត​ផង​ដែរ​(ខ.២១-២៣)។ ទោះ​នោះ​ជា​ការ​ល្បួង​ឲ្យ​យើង​មាន​ប្រតិកម្ម​ជ្រុល ចំណាយ​ច្រើន​ជ្រុល ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ក្តី ព្រះ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ទ្វារ ដែល​នាំ​ទៅ​រក​ការ​ជាប់​អន្ទាក់។ សត្វ​កណ្តុរ​នោះ​ប្រាកដ​ជា​មាន​ការ​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​ម្ចាស់​ផ្ទះ​បាន​ឃើញ​វា នៅ​ក្នុង​ឧបករណ៍​ដាក់​ចំណី​បក្សី ក្នុង​សួន​ច្បារ​របស់​គាត់…

Read article
យោបល់ល្អ សម្រាប់មនុស្សបន្ទាបខ្លួន

មនុស្ស​ល្ងីល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹមត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្តី​ដំបូន្មាន​វិញ។ សុភាសិត ១២:១៥ ពេល​ដែល​ដំបូល​ព្រះវិហារ​ធំ​ណូត្រឺ ដាម ត្រូវ​ភ្លើង​ឆេះ នៅ​ខែ​មេសា ឆ្នាំ២០១៩ នៅ​ទីក្រុង​បារីស ធ្នឹម​របស់​វា​ដែល​ធ្វើ​ពី​ឈើ​បុរាណ និង​បន្ទះ​សំណរ​នៅ​លើ​ដំបូល បាន​បង្កើត​ជា​គុក​ភ្លើង​ដែល​មាន​កម្តៅ​ក្តៅ​ក្រៃ​លែង ដែល​គេ​មិន​អាច​ពន្លត់​បាន។ បន្ទាប់​ពី​កំពូល​ស្រួច​របស់​ព្រះវិហារ​នេះ​បាន​ដួល​រលំ គេ​ក៏​បាន​ងាក​មក​ផ្តោត​ចាប់​អារម្មណ៍​ទៅ​លើ​ប៉ម​ជួង​របស់​វា។ បើ​ស៊ុម​ឈើ​របស់​ជួង​ដែក​យក្ស​នេះ ត្រូវ​ភ្លើង​ឆេះ​ដែរ នោះ​ការ​រំលំ​របស់​វា នឹង​បណ្តាល​ឲ្យ​ប៉ម​ទាំង​ពីរ​រំលំ ដែល​នឹង​បណ្តាល​ឲ្យ​ព្រះវិហារ​ធំ​ក្លាយ​ជា​សំណង់​បាក់​បែក។ លោក​ឧត្តម​សេនីយ ហ្គាលែត(Gallet) ដែល​ជា​មេ​បញ្ជាការ​នៃ​មន្ទីរ​ពន្លត់​អគ្គីភ័យ​នៅ​ទីក្រុង​ប៉ារីស បាន​បញ្ជា​ក្រុម​ពន្លត់​អគ្គីភ័យ​ឲ្យ​ដក​ថយ មក​រក​កន្លែង​សុវត្ថិភាព​វិញ ដោយ​គិត​អំពី​ការ​អ្វី ដែល​ត្រូវ​ធ្វើ​បន្ទាប់​ទៀត។ អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​ឈ្មោះ រេមី(Remi) បាន​ចូល​មក​ជិត​គាត់​ដោយ​ការ​ព្រួយ​បារម្ភ។ គាត់​និយាយ​ថា “សូម​គោរព លោក​ឧត្តមសេនីយ៍។ ខ្ញុំ​សូម​ស្នើ​ឲ្យ​គ្នា​យើង​ទាញ​ទុយោ​បាញ់​ទឹក ឡើង​ទៅ​ប៉ម​ខាង​លើ ដើម្បី​បាញ់​ទឹក​ចូល​ពី​ខាង​ក្រៅ”។ ដោយ​យល់​ឃើញ​ថា អគារ​នោះ​មាន​ភាព​ផុយ​ស្រួយ លោក​មេ​បញ្ជាការ​ក៏​បាន​បដិសេធន៍​យោបល់​នេះ ប៉ុន្តែ លោក​រេមី​នៅ​តែ​បន្ត​ស្នើ​សុំ​ទៀត។ មិន​យូរ​ប៉ុន្មាន លោក​ឧត្តមសេនីយ៍​ហ្កាលែត​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​គាត់​ត្រូវ​ធ្វើ​តាម​យោបល់​របស់​អ្នក​ពន្លត់​អគ្គីភ័យ​វ័យ​ក្មេង​នោះ ឬ​ទុក​ឲ្យ​ព្រះវិហារ​ធំ​ដួល​រលំ។ ព្រះ​គម្ពីរ​បាន​និយាយ​ជា​ញឹកញាប់ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ទទួល​យោបល់​អ្នក​ដទៃ ដែល​មាន​ដូច​ជា​ការ​ដែល​យុវជន​ទទួល​យោបល់​ពី​ចាស់ទុំ(សុភាសិត ៦:២០-២៣) ជា​ដើម។ បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “អ្នក​ដែល​មាន​ប្រាជ្ញា…

Read article
សុភមង្គលពិតប្រាកដ

យើង​ដឹង​ហើយ ថា​គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីករាយ ហើយ​រក​បាន​សេចក្តី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ។ សាស្តា ៣:១២ នៅ​សតវត្សរ៍​ទី​៩ ស្តេច​អាប់ អាល់-រ៉ាម៉ាន ទី៣ ជា​អ្នក​គ្រប់​គ្រង​តំបន់​ខូរដូបា ប្រទេស​អេស្ប៉ាញ។ ប្រជាជន​បាន​ស្រឡាញ់​ស្តេច​អង្គ​នេះ ពួក​ខ្មាំង​សត្រូវ​ក៏​ខ្លប​ខ្លាច ហើយ​សម្ព័ន្ធមិត្ត​ក៏​មាន​ការ​គោរព​ចំពោះ​ទ្រង់។ បន្ទាប់​ពី​ទ្រង់​បាន​ដឹក​នាំ​យ៉ាង​ជោគ​ជ័យ បាន​៥០​ឆ្នាំ ទ្រង់​ក៏​បាន​សម្លឹង​មើល​ជីវិត​ខ្លួន​ឯង​កាន់​តែ​ស៊ី​ជម្រៅ។ ទ្រង់​មាន​បន្ទូល អំពី​ឯក​សិទ្ធិ​របស់​ទ្រង់​ថា “ខ្ញុំ​អាច​មាន​ទ្រព្យ​សម្បត្តិ កិត្តិយស និង​ការ​សប្បាយ​នៅ​ពេល​ណា​ក៏​បាន”។ ប៉ុន្តែ ពេល​ដែល​ទ្រង់​បាន​រាប់​ចំនួន​ថ្ងៃ​ដែល​ទ្រង់​មាន​សុភមង្គល​ពិត​ប្រាកដ ក្នុង​អំឡុង​ពេល​នោះ ទ្រង់​រាប់​ឃើញ​តែ​១៤​ថ្ងៃ​ប៉ុណ្ណោះ។ នេះ​ពិត​ជា​រឿង​ដែល​គួរ​ឲ្យ​ជញ្ជឹង​គិត។​ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្តា ក៏​ជា​បុរស​ដែល​មាន​ទ្រព្យសម្បត្តិ និង​កិត្តិយស (សាស្តា ២:៧-៩) អំណាច និង​ការ​សប្បាយ​ផង​ដែរ(១:១២ ២:១៣)។ តែ​ការ​ពិនិត្យ​មើល​ជីវិត​របស់​ទ្រង់ ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​ពិចារណា​ផង​ដែរ។ ទ្រង់​ជ្រាប​ថា ភាព​មាន​បាន គ្រាន់​តែ​នាំ​ឲ្យ​ទ្រង់​មាន​ចិត្ត​ចង់​បាន​ទ្រព្យសម្បត្តិ​កាន់​តែ​ច្រើន(៥:១០-១១) ខណៈ​ពេល​ដែល​ការ​សប្បាយ ជា​ការ​ឥត​ប្រយោជន៍(២:១-២) ហើយ​ជោគជ័យ និង​សមត្ថភាព អាស្រ័យ​ទៅ​លើ​ពេល​វេលា និង​ឱកាស(៩:១១)។ តែ​ការ​ពិនិត្យ​មើល​របស់​ទ្រង់ មិន​បាន​បញ្ចប់ ដោយ​ភាព​អស់​សង្ឃឹម​ដូច​ស្តេច​អាល រ៉ាម៉ាន​នោះ​ទេ។ ទ្រង់​ជឿ​ថា ព្រះ​អម្ចាស់​ជា​ប្រភព​នៃ​សុភមង្គល បាន​ជា​ទ្រង់​មើល​ឃើញ​ថា…

Read article