February

You are here:
អ្នកគង្វាលល្អ

ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែលគេ​នៅជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់ខ្ចាយ​ជា​យ៉ាងណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ។ អេសេគាល ៣៤:១២ ពេល​លោក​គ្រូ​គង្វាល​វ័ររិន(Warren) បាន​ទទួល​ដំណឹង​ថា សមាជិក​ពួក​ជំនុំ​របស់​គាត់​ម្នាក់​បាន​រត់ចោល​ភរិយា និង​ក្រុម​គ្រួសារ គាត់​ក៏បាន​ទូល​សូម​ព្រះអង្គ ឲ្យ​គាត់​បាន​ជួប​បុរស​នោះ នៅពេល​ណាមួយ ដើម្បីឲ្យ​គាត់​អាច​និយាយ​គ្នា។ គាត់​ក៏បាន​ជួបគ្នា​មែន! ពេល​លោក​គ្រូ​វ័ររិន​ដើរ​ចូលក្នុង​ភោជនីយដ្ឋាន​មួយ គាត់​ក៏បាន​ឃើញ​បុរស​នោះ នៅកន្លែង​គិតលុយ​ក្បែរ​នោះ។ ពួក​គេ​ក៏បាន​ជជែកគ្នា​ស៊ីជម្រៅ និង​អធិស្ឋាន​ជាមួយគ្នា​ផង​ដែរ។ ក្នុងនាម​លោក​គ្រូ​វ័ររិន​ជា​គ្រូគង្វាល គាត់​កំពុង​បំពេញ​តួនាទី​ជា​អ្នកគង្វាល សម្រាប់​អស់អ្នក ដែល​នៅក្នុង​សហគមន៍​នៃ​ពួក​ជំនុំ​របស់​គាត់ ដែល​សូម្បីតែ​ព្រះ​អម្ចាស់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសេគាល​ថា ព្រះអង្គ​ក៏​មើលថែ​ហ្វូង​ចៀម​របស់​ព្រះអង្គ​ផង​ដែរ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះអង្គ​ដែល​ខ្ចាត់ខ្ចាយ ដោយ​សង្គ្រោះ​ពួក​គេ និង​ប្រមូល​ផ្តុំ​ពួក​គេ(អេសេគាល ៣៤:១២-១៣)។ ព្រះអង្គ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះអង្គ “នៅ​ទីវាល​ល្អ” ហើយ “នឹង​ស្វែងរក​សត្វ​ណា​ដែល​វង្វេងបាត់” សត្វ​ណា​ដែល​បាក់ជើង នោះ​ព្រះអង្គ “នឹង​រុំ​អប​ឲ្យ”(ខ.១៤-១៦)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​បង្ហាញ​ចេញ​មក ដូច​ដែល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​នេះ​ឯង។ ព្រះ​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ​អេសេគាល ជា​បទ​ទំនាយ​អំពីអ្វី​ដែល​ព្រះអង្គ​នឹង​ធ្វើ​នៅពេលអនាគត តែ​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​ដួង​ព្រះទ័យ​ដ៏​អស់​កល្ប​របស់​ព្រះ ដ៏​ជា​អ្នកគង្វាល ដែល​បាន​បង្ហាញ​ចេញ​មក តាមរយៈ​អង្គ​ព្រះយេស៊ូវ​។ ទោះ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ ព្រះ​ទ្រង់​តែងតែ​ឈោង​មក​រក​យើង​ម្នាក់​ៗ ដើម្បី​ជួយ​សង្គ្រោះ និង​ថែរក្សា​យើង ឲ្យ​សម្រាក​នៅ​វាលស្មៅ​ខៀវខ្ចី។ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង ដើរតាម​ព្រះអង្គ ជា​អ្នកគង្វាល​ដ៏​ល្អ…

Read article
បុរសដែលឯកោបំផុតនៅលើពិភពលោក

ហើយក៏​យក​គាត់​ទៅ​ដាក់គុក … តែ​ព្រះយេហូវ៉ា​ទ្រង់​គង់​ជាមួយនឹង​យ៉ូសែប ហើយក៏​ផ្តល់​សេចក្តី​សប្បុរស​ដល់​គាត់ ព្រមទាំង​ធ្វើឲ្យ​មេ​ភូ​ឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង។ លោ​កុប្បត្តិ ៣៩:២០-២១ កាល​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ លោក​នេល អាម​ស្រ្តង(Neil Armstrong) និង​លោ​កប៊ូស អាល​ឌី្រន(Buzz Aldrin) បាន​បោះជំហាន​ចេញពី​យាន​ចុះចត​នៅ​លើ​ស្ថាន​ព្រះចន្ទ ហើយក៏​បាន​ក្លាយជា​មនុស្ស​ទី១ ដែល​បាន​ដើរ​នៅ​លើ​ផ្ទៃ​ខាងលើ​នៃ​ស្ថាន​ព្រះចន្ទ។ តែ​ជា​ញឹកញាប់ យើង​មិនបាន​គិត​អំពី​មនុស្ស​ទី៣ នៅក្នុង​ក្រុម​របស់​ពួក​គេ គឺ​លោក​ម៉ៃ​ឃល ខូ​លីន(Michael Collins) ដែល​ជា​អ្នកបើកបរ​យានអវកាស​អា​ប៉ូ​ឡូ​ទី១១។ បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់​លោក​ខូ​លីន​បាន​ចុះ​តាម​ជណ្តើរ ដើម្បី​ធ្វើតេស្ត​ផ្ទៃ​ខាងលើ​នៃ​ស្ថាន​ព្រះ​ចន្ទ គាត់​បាន​រង់ចាំ​ម្នាក់ឯង នៅ​ពីលើ​ផ្នែក​ម្ខាងទៀត​ដ៏​សែន​ឆ្ងាយ​នៃ​ស្ថាន​ព្រះចន្ទ។ ក្នុងអំឡុងពេល​នោះ គាត់​មិន​មានការទាក់ទង​ជាមួយ​លោក​នេល និង​លោក​ប៊ូស ឬ​មនុស្ស​ណា​ម្នាក់​នៅ​ផែនដី​ឡើយ។ ទីបញ្ជាការ​របស់​អង្គការ​ណា​សា​ក៏បាន​ធ្វើ​អត្ថាធិប្បាយ​ថា “ចាប់តាំងពី​សម័យ​លោក​អ័ដាម​មក មិនដែល​មាន​មនុស្ស​ណា​ម្នាក់​ដែល ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​គេ​តែម្នាក់ឯង ដូច​លោក​ម៉ៃ ខូ​លីន​ឡើយ”។ មាន​ពេលខ្លះ​យើង​មាន​អារម្មណ៍​ឯកោ​ទាំងស្រុង។ សូម​យើង​ស្រមៃ​ថា តើ​លោក​យ៉ូសែប ដែល​ជា​កូន​របស់​លោក​យ៉ាកុប មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​គាត់​ត្រូវ​គេ​ពង្រត់​ចេញពី​ស្រុកកំណើត ទៅ​ទឹកដី​អេស៊ីព្ទ បន្ទាប់ពី​ពួក​បង​ៗ​របស់​គាត់​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ(លោ​កុប្បត្តិ ៣៧:២៣-២៨)។ បន្ទាប់មក គាត់​កាន់តែ​មាន​ភាព​ឯ​កោ​មួយ​កំរិត​ទៀត ពេល​ដែលគេ​ចាប់​គាត់​ដាក់គុក ដោយសារ​ការ​ចោទ​បង្ខូច(៣៩:១៩-២០)។ តើ​លោក​យ៉ូសែប​អាច​មានជីវិត​រស់​យ៉ាងដូច​ម្តេច នៅក្នុង​គុក…

Read article
ខ្ញុំគ្រាន់តែអាចស្រមៃ

ធូលី​ត្រឡប់ជា​ដី​ដូចដើម​វិញ នឹង​វិញ្ញាណ ត្រឡប់ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ។ សាស្តា ១២:៧ ថ្ងៃមួយ ខ្ញុំ​បាន​ចូល​អង្គុយ​នៅ​លើ​កៅអីវែង ក្នុង​ព្រះវិហារ នៅ​ពីក្រោយ​ស្រ្តី​ម្នាក់ ខណៈ​ពេល​ដែល​ក្រុម​ថ្វាយបង្គំ​បាន​ចាប់ផ្តើម​ច្រៀង​បទ “ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ”។ ខ្ញុំ​លើកដៃ​ឡើង ហើយ​ច្រៀង​សរសើរ​ព្រះ ទន្ទឹម​នឹង​ពេល​ដែល​គាត់​ច្រៀង ដោយ​សម្លេង​ធំ យ៉ាង​ស៊ីសង្វាក់​ជាមួយ​សម្លេង​ខ្ញុំ។ ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​សុខភាព​របស់​គាត់ ហើយ​យើង​ក៏បាន​អធិស្ឋាន​ជាមួយគ្នា ក្នុងអំឡុងពេល​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​របស់​គាត់ នៅ​ពេល​ខាងមុខ។ ពីរបី​ខែ​ក្រោយ​មក អ្នកស្រី​លូ​អ៊ី​ស(Louise) ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ខ្លាច​ស្លាប់។ ខ្ញុំ​ក៏បាន​ទៅ​អង្គុយ​ក្បែរ​គ្រែ ដែល​គាត់​កំពុង​គេង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយក៏​បាន​ឱនក្បាល​ទៅ​ជិត​ត្រចៀក​គាត់ អធិស្ឋាន​ខ្សឹប​ៗ ហើយ​ច្រៀង​សរសើរ​ដំកើង​ព្រះ យ៉ាង​ស្ងាត់ស្ងៀម។ ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ​ថា លូ​អ៊ីស​នឹង​មាន​អំណរ​យ៉ាងណា ពេល​ដែល​គាត់​បាន​ទៅ​ថ្វាយបង្គំ​ព្រះយេស៊ូវ​ មុខ​ទល់នឹង​មុខ ក្នុងរយៈពេល​ពីរបី​ថ្ងៃបន្ទាប់។ សាវ័ក​ប៉ុល​ក៏បាន​កម្សាន្ត​ចិត្ត​អ្នកអាន​កណ្ឌ​គម្ពីរ​សំបុត្រ​របស់​គាត់ ដែល​កំពុង​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់(២កូរិនថូស ៥:១)។ ទុក្ខវេទនា​ដែល​យើង​ជួប នៅ​លើ​ផែនដី​នេះ អាច​ធ្វើឲ្យ​យើង​ទួញ​យំ តែ​ក្តី​សង្ឃឹម​របស់​យើង នៅតែ​បន្ត​បោះយុថ្កា​ជាប់ នឹង​ទីលំនៅ​ដ៏​ស្ថិតស្ថេរ​របស់​យើង នៅ​នគរ​ស្ថានសួគ៌ ជា​កន្លែង​ដែល​យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះយេស៊ូវ​អស់​កល្ប​ជានិច្ច(ខ.២-៤)។ ព្រះ​ទ្រង់​បាន​រចនា​យើង​មក ឲ្យ​មានចិត្ត​ស្រេកឃ្លាន​រក​ការរស់នៅ​ដ៏​អស់​កល្ប​ជាមួយ​ព្រះអង្គ(ខ.៥-៦) តែ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ក៏​សម្រាប់​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​រស់នៅ ថ្វាយព្រះ​អង្គ ក្នុង​ពេល​សព្វថ្ងៃ​ផង​ដែរ(ខ.៧-១០)។ ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ…

Read article
តើឈ្មោះអ្នកមានន័យដូចម្តេច?

កុំ​ហៅ​ខ្ញុំ​ថា​ន៉ា​អូ​មី​ឡើយ ត្រូវ​ហៅថា​ម៉ា​រ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់។ នាងរស់ ១:២០ អ្នកស្រី​ជែន(Jen) បាន​រៀបការ​ម្តង​ទៀត បន្ទាប់ពី​ស្វាមី​ទីមួយ​បាន​ស្លាប់។ កូនៗ​របស់​ប្តី​ក្រោយ មិនដែល​ស្វាគមន៍​នាង​ទេ ហើយ​ពេលនេះ គាត់​ក៏បាន​ស្លាប់​ដែរ ដូចនេះ ពួក​គេ​ស្អប់​នាង ដោយ​មិន​ចង់​ឲ្យ​នាងរស់​នៅក្នុង​ផ្ទះ​ដែល​ពួក​គេ​បាន​រស់នៅ​តាំង​ពីក្មេង​នោះ​ទេ។ ប្តី​ក្រោយ​បាន​បន្សល់ទុក​ប្រាក់​បន្តិចបន្តួច សម្រាប់​នាង តែ​កូនៗ​របស់​គាត់​បាន​និយាយ​ថា នាង​កំពុងតែ​លួច​កេរ​មរដក​របស់​ពួក​គេ។ អ្នកស្រី​ជែន​មានការ​បាក់ទឹកចិត្ត ហើយក៏​កើតមាន​ចិត្ត​ជូរ​ល្វីង។ ប្តី​របស់​អ្នកស្រី​ណា​អូ​មី​បាន​នាំ​ក្រុម​គ្រួសារ​គាត់ ទៅ​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ដែល​នៅ​ទីនោះ គាត់​និង​កូនប្រុស​គាត់​ទាំងពីរ​នាក់​ក៏បាន​ស្លាប់។ ប៉ុន្មាន​ឆ្នាំក្រោយ​មក អ្នកស្រី​ណា​អូ​មី​ក៏បាន​ក៏បាន​វិលត្រឡប់​ទៅ​ភូមិ​បេថ្លេហិម​វិញ ដោយ​មិន​មានទ្រព្យ​សម្បត្តិ​អ្វី​ជាប់​ខ្លួន លើកលែង​តែ​នាងរស់ ជា​កូន​ប្រសារ​ប៉ុណ្ណោះ ដែល​មក​ជាមួយ​នាង។ អ្នកភូមិ​មានការ​រំជួលចិត្ត ហើយក៏​បាន​សួរ​នាង​ថា “នេះ​តើ​ជាណា​អូ​មី​មែន​ឬអី?”(នាងរស់ ១:១៩)។ នាង​ប្រាប់​ពួក​គេ ឲ្យ​ឈប់​ហៅ​ឈ្មោះ​នេះ​ទៀត តែ​ត្រូវ​ហៅ​នាង​ថា “ម៉ា​រ៉ា” ដែល​មានន័យថា “ជូរ​ល្វីង” នាង​ក៏បាន​ពន្យល់​ថា “ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​នាង​ដោយ​ជូរ​ល្វីង​ណាស់ ខ្ញុំ​បាន​ចេញទៅ​ទាំង​ពោរពេញ តែ​ព្រះយេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ”(ខ.២០-២១)។ តើ​ឈ្មោះ​អ្នកមាន​ន័យ​ថា “ជូរ​ល្វីង” ដែរ​ឬទេ? អ្នក​បាន​ជួប​ការ​ខកចិត្ត ដោយសារ​មិត្ត​ភក្តិ ក្រុម​គ្រួសារ ឬ​បញ្ហា​សុខភាព​ដែល​កំពុង​អន់ខ្សោយ។ អ្នក​គិតថា…

Read article
យើងជាអ្នកស្នាក់នៅផែនដីបណ្ដោះអាសន្ន

ឯ​អ្នក​ប្រទេសក្រៅ​ដែល​មក​ស្នាក់នៅ​ក្នុង​ពួក​ឯង​រាល់គ្នា នោះ​ត្រូវ​ទុកដូចជា​កើត​នៅ​ស្រុក​ឯង​វិញ។ លេវី​វិន័យ ១៩:៣៤ ពេល​ដែល​ក្រុម​គ្រួសារ​មួយ​បាន​ផ្លាស់ទៅ​រស់នៅ ក្នុង​ប្រទេសក្រៅ ពួក​គេ​មាន​អារម្មណ៍​ថា នៅ​ទី​នោះ​អ្វីៗ​មាន​ភាព​ខុសប្លែក​គ្នា​យ៉ាង​ខ្លាំង​ពី​ប្រទេសកំណើត​របស់​ពួក​គេ ដែល​មាន​ដូចជា ភាសា សាលារៀន ទំនៀមទម្លាប់ ចរាចរណ៍ និង​អាកាសធាតុ។ ពួក​គេ​មិនដឹង​ថា ត្រូវ​សម្រប​ខ្លួន​យ៉ាងដូច​ម្តេច​ទេ។ អ្នកស្រី​ផា​ទី(Patti) ក៏បាន​នាំ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ទៅដើរ​ទិញ​ឥវ៉ាន់ ក្នុង​ផ្សា​លក់​អាហារ ក្នុង​តំបន់ ដើម្បី​បង្ហាញមុខ​ទំនិញ​ដែល​មាន​ដាក់​លក់​នៅ​ទីនោះ និង​បង្ហាញ​របៀប​ទិញ​ទំនិញ​ទាំង​នោះ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុងតែ​ដើរមើល ក្នុង​ផ្សារ​នោះ ពួក​គេ​ក៏បាន​បើក​ភ្នែក​ធំៗ ដោយ​ទឹកមុខ​ញញឹម​ស្រស់ ពេល​ដែល​បានឃើញ​ផ្លែ​ទទឹម ដែល​ពួក​គេ​ចូលចិត្ត​ញាំ នៅ​ស្រុក​កំណើត។ ពួក​គេ​ក៏បាន​ទិញ​ផ្លែ​ទទឹម​ឲ្យ​កូនៗ​ម្នាក់​មួយ​ផ្លែ ហើយ​ថែមទាំង​បាន​ដាក់​មួយ​ផ្លែ​ចូល​ទៅ​ក្នុង​ដៃ​របស់​ផា​ទី ដោយ​ការ​ដឹងគុណ។ ផ្លែឈើ​ដ៏​ផ្អែម​ឆ្ងាញ់ និង​មិត្ត​ភក្តិ​ថ្មី​បាន​នាំមក​នូវ​ការកម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ទឹក​ដី​ថ្មី ដែល​ពួក​គេ​មិនដែល​បាន​ស្គាល់​ពីមុន​មក។ ព្រះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យវិន័យ​ដល់​រាស្រ្ត​ព្រះអង្គ តាមរយៈ​លោក​ម៉ូសេ ដែល​រាប់បញ្ចូល​ទាំង​ការ​បង្គាប់ ឲ្យ​ប្រព្រឹត្ត​ចំពោះ​ជន​បរទេស ឲ្យ​ដូច​ម្ចាស់​ស្រុក​ផង​ដែរ(លេវី​វិន័យ ១៩:៣៤)។ ព្រះ​ទ្រង់​ក៏បាន​បង្គាប់​ទៀត​ថា “ត្រូវ​ស្រឡាញ់​ពួក​គេ​ឲ្យ​ដូច​ខ្លួនឯង”។ ព្រះយេស៊ូវ​បាន​ហៅ​ក្រឹត្យវិន័យ​នេះ​ថា ក្រឹត្យវិន័យ​ធំ​បំផុត​ទី២ ដែល​ក្រឹត្យវិន័យ​ធំ​បំផុត​ទី១ គឺ​ឲ្យ​ស្រឡាញ់​ព្រះ ឲ្យអស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង(ម៉ាថាយ ២២:៣៩)។ ព្រោះ​សូម្បីតែ​ព្រះអម្ចាស់ ក៏បាន​ថែរក្សា​ជនបរទេស​ផង​ដែរ(ទំនុកដំកើង…

Read article
ផ្លាស់ប្រែឲ្យដូចព្រះ ដែលជាគ្រូរបស់យើង

សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ។ លូកា ៦:៤០ ក្នុង​វីដេអូ​ដ៏​ល្បីល្បាញ​មួយ ក្នុង​បណ្ដាញ​សង្គម គេ​ឃើញ​កូនសិស្ស​ការ៉ាតេដូ​ខ្សែ​ក្រ​វ៉ាត់​សរ អាយុ៣ឆ្នាំ​ម្នាក់ កំពុង​ធ្វើត្រាប់​តាម​គ្រូ​បង្វឹក​របស់​នាង។ នាង​មានចិត្ត​ឆេះឆួល និង​ការ​ជឿជាក់ ក្នុង​ការ​ហ្វឹកហាត់​នេះ​ណាស់ បាន​ជា​នាង​ខិតខំ​យកតម្រាប់តាម​សកម្មភាព និង​ការ​និយាយ​ស្តី​របស់​គ្រូ​បង្វឹក តាមរបៀប​ដែល​គួរឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់។ យ៉ាងហោចណាស់ នាង​ធ្វើ​បាន​ល្អ​គួរសម។ ព្រះយេស៊ូវ​ធ្លាប់​មាន​បន្ទូល​ថា “សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ”(លូកា ៦:៤០)។ ព្រះអង្គ​បាន​ប្រាប់​សិស្ស​ព្រះអង្គ​ថា ការ​យក​តម្រាប់​តាម​ព្រះអង្គ ក៏​រាប់​បញ្ចូល​ការ​មានចិត្ត​សប្បុរស សេចក្តី​ស្រឡាញ់ និង​មិន​ថ្កោល​ទោស​អ្នកដទៃ​ផង​ដែរ(ខ.៣៧-៣៨) ហើយក៏​ស្គាល់​អ្នក​ដែល​ពួក​គេ​ដើរតាម​ផង​ដែរ បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ថា “តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង២​នាក់​ទេ​ឬ​អី”(ខ.៣៩)។ សិស្ស​របស់​ព្រះអង្គ​ចាំបាច់​ត្រូវ​ដឹង​ថា ខ្នាត​គំរូ​នេះ​មិន​មាននៅ​ក្នុង​ការ​បង្រៀន​របស់​ពួក​ផា​រិ​ស៊ី ដែល​ជា​មនុស្ស​ខ្វាក់​កំពុង​ដឹកនាំ​មនុស្ស​ទៅ​រក​សេចក្តី​ហិន​វិនាស(ម៉ាថាយ ១៥:១៤)។ ហើយ​ពួក​គេ​ចាំបាច់​ត្រូវ​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ដើរតាម​គ្រូ​របស់​ពួក​គេ។ ដូចនេះ គោលដៅ​របស់​សិស្ស​ព្រះយេស៊ូវ​ គឺ​ត្រូវ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ​។ ហេតុនេះ​ហើយ ពួក​គេ​ចាំបាច់​ត្រូវ​ផ្ដោត​អារម្មណ៍​យ៉ាង​ប្រុងប្រយ័ត្ន មក​លើ​ការ​បង្រៀន​របស់​ព្រះអង្គ អំពី​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់ ហើយ​អនុវត្ត​តាម​ផង​ដែរ។ ក្នុង​នាម​យើង​ជា​អ្នកជឿ ដែល​ត្រាប់តាម​ព្រះយេស៊ូវ​ ចូរ​យើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះ ដែល​ជា​គ្រូ​របស់​យើង ដើម្បីឲ្យ​យើង​អាច​ផ្លាស់​ប្រែ​មាន​លក្ខណៈ​ដូច​ព្រះអង្គ ក្នុង​ការចេះដឹង ប្រាជ្ញា និង​អាកប្ប​កិរិយា។ មានតែ​ព្រះអង្គ​ទេ…

Read article
ព្រះពរ នៅពេលស្រក់ទឹកភ្នែក

មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​សេចក្តី​កំសាន្តចិត្ត។ ម៉ាថាយ ៥:៤ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​យុវជន​ម្នាក់ នៅ​ប្រទេស​អង់គ្លេស ដែល​ក្នុង​នោះ គាត់​បាន​រៀបរាប់​ថា ឪពុក​គាត់(មាន​អាយុ៦៣ឆ្នាំ) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ស្ថានភាព​ដែល​គួរឲ្យ​ព្រួយបារម្ភ។ យើង​មិនដែល​ជួបគ្នា​ទេ តែ​ការងារ​ដែល​ឪពុក​គាត់​បាន​ធ្វើ មាន​ចំណុច​ដែល​ដូចគ្នា​ជាច្រើន។ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ការ​លើក​ទឹកចិត្ត និង​ការ​អធិស្ឋាន ដើម្បី​លើក​ទឹកចិត្ត​ឪពុក​គាត់។ ខ្ញុំ​មានការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ព្រះ​បន្ទូល​ខ្លីៗ និង​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា។ គាត់​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​មើល​វីដេអូ​នោះ និង​បាន​បង្ហាញ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង។ គួរឲ្យ​សោក​ស្តាយ​ណាស់ ពីរបី​ថ្ងៃក្រោយ​មក ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយទៀត ដែល​បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​លាចាក​លោក​ហើយ។ ឪពុក​គាត់​បាន​កាន់ដៃ​ម្តាយ​គាត់​ជាប់ នៅពេល​ឪពុក​គាត់​ផុតដង្ហើម។ ខ្ញុំ​អាណិត​គាត់​ខ្លោចចិត្ត ពេល​ដែល​បានឃើញ​សេចក្តី​ស្រឡាញ់ និង​ភាព​សោកសៅ​យ៉ាងនេះ។ ក្រុម​គ្រួសារ​មួយ​នេះ​បាន​បាត់បង់​ស្វាមី និង​ឪពុក​លឿន​ពេក។ តែ​យើង​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បានឮ​ព្រះយេស៊ូវ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៤)។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​មិន​មែន​កំពុងតែ​មាន​បន្ទូល​ថា ទុក្ខវេទនា និង​ការ​សោកសង្រេង​គឺជា​រឿង​ល្អ​នោះ​ទេ តែ​ផ្ទុយទៅវិញ ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង​ថា សេចក្តី​មេត្តា និង​សេចក្តី​សប្បុរស​របស់​ព្រះអង្គ បាន​ចាក់​បង្ហូរ​មក​លើ​អស់អ្នក​ដែល​ត្រូវការ​សេចក្តី​មេត្តា​របស់​ព្រះអង្គ​បំផុត។ អ្នក​ដែល​កំពុង​ជាប់​ខ្លួន នៅក្នុង​ការ​សោកសង្រេង ដោយ​មនុស្សជា​ទីស្រឡាញ់​បាន​ស្លាប់ ឬ​ដោយសារ​អំពើបាប​របស់​ខ្លួនឯង…

Read article
ជ្រើសរើសយកការអបអរអ្នកដទៃ

ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្តី​ពុករលួយ​ដល់​ឆ្អឹង​វិញ។ សុភាសិត ១៤:៣០ អ្នកស្រី​ម៉ារីលីន មែកឃិនថាយអ័រ(Marilyn McEntyre) ជា​អ្នក​និពន្ធ ដែល​បាន​ចែក​ចាយ​រឿង ដែល​គាត់​បាន​រៀន​សូត្រ​ពី​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់ ដែល​បាន​និយាយ​ថា “ផ្ទុយ​នឹង​ការ​ច្រណែន គឺ​ការ​អបអរ”។ មិត្ត​ភក្តិ​គាត់​មាន​ភាព​ពិការ​ខាង​រូប​កាយ និង​មាន​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ប្រើ​អំណោយ​ទាន​របស់​គាត់ តែ​គាត់​នៅ​តែ​អាច​មាន​ក្តី​អំណរ ហើយ​អបអរ​ជា​មួយ​អ្នក​ដទៃ ដោយ​នាំ​មក​នូវ​ “ការ​ដឹង​គុណ​នៅ​ក្នុង​រឿង​នីមួយ​ៗ​ដែល​គាត់​បាន​ជួប” មុន​ពេល​គាត់​លា​ចាក​លោក។ ខ្ញុំ​នៅ​តែ​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​ដែល​គាត់​ថា “ផ្ទុយ​នឹង​ការ​ច្រណែន គឺ​ការ​អបអរ” ដោយ​ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​មិត្ត​ភក្តិ​របស់​ខ្ញុំ ដែល​ហាក់​ដូច​ជា​មាន​ក្តី​អំណរ​ដ៏​ពិត និង​ជ្រាលជ្រៅ​ដូច​នេះ ចំពោះ​អ្នក​ដទៃ ដោយ​គ្មាន​ការ​ប្រៀប​ធៀប។ ការ​ច្រណែន ជា​អន្ទាក់​ដែល​ងាយ​នឹង​ឲ្យ​យើង​ធ្លាក់​ចូល។ វា​ប្រើ​ភាព​ងាយ​រង​គ្រោះ របួស និង​ការ​ភ័យ​ខ្លាច​របស់​យើង ដោយ​ខ្សឹប​ដាក់​យើង​ថា បើ​យើង​បាន​ល្អ​ជាង​អ្នក​នេះ ឬ​អ្នក​នោះ យើង​នឹង​មិន​ពិបាក ហើយ​នឹង​មិន​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ។ សាវ័ក​ពេត្រុស​បាន​រំឭក​អ្នក​ជឿ​ថ្មី​នៅ​ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ ពេត្រុស​ទី១ ជំពូក​២​ថា វិធី​តែ​មួយ ដើម្បី “លះ​បង់​ចោល” អស់​ទាំង​ពុត​មាយា និង​ការ​ច្រណែន គឺ​ត្រូវ​ចាក់​ឫស​ជ្រៅ ទៅ​ក្នុង​សេចក្តី​ពិត ដើម្បី​បាន​ភ្លក់​ឲ្យ​ដឹង​ថា “ព្រះអម្ចាស់​ទ្រង់​ល្អ​មែន”(ខ.១-៣)។ យើង​អាច…

Read article
ក្តីអំណរដែលបានមកពីដំណឹងល្អ

ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ។ អេសាយ ៦១:១ កាល​ពី​ពេល​ល្ងាច ឆ្នាំ១៩៦៤ គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​បាន​កើត​ឡើង​នៅ​រដ្ឋ​អាឡាស្កា ដែល​នាំ​ឲ្យ​មាន​ការ​កក្រើក រង្គើរ​មាន​រយៈ​ពេល​ជាង​៤​នាទី ដោយ​កម្លាំង​រញ្ជួយ ៩.២ រិចទ័រ។ នៅ​តំបន់​អ៊ែងខូរេក បណ្ដុំ​អគារ​ទាំង​មូល​បាន​ដួល​រលំ​រាប​ដល់​ដី ដោយ​បន្សល់​ទុក​តែ​ស្នាម​ក្រហូង​ដី និង​កម្ទេច​អគារ​បាក់​បែក។ នៅ​ពេល​យប់​ដ៏​ងងឹត និង​តក់​ស្លត់ អ្នក​ស្រី​ជេនី ឈែន(Genie Chance) ដែល​ជា​អ្នក​យក​ព័ត៌មាន បាន​ឈរ​កាន់​ក្បាល​មីក្រូហ្វូន ផ្សាយ​ព័ត៌មាន​ទៅ​កាន់​មនុស្ស​ជា​ច្រើន​កំពុង​អន្ទះសារ​ចាំ​ស្តាប់​ព័ត៌មាន តាម​វិទ្យុ​ដែល​មាន​ដូច​ជា បុរស​ជា​ប្តី​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ព្រៃ បាន​ទទួល​ដំណឹង​ថា ភរិយា​ខ្លួន​នៅ​មាន​ជីវិត ក្រុម​គ្រួសារ​ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ បាន​ទទួល​ដំណឹង​ថា កូន​ប្រុស​របស់​ពួក​គេ​សុខ​សប្បាយ នៅ​កន្លែង​បោះ​ជំរុំ របស់​ក្រុម​កាយរឹទ្ធិ  ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ទទួល​ដំណឹង​ថា គេ​បាន​រក​ឃើញ​កូន​ៗ​របស់​ពួកគាត់​ហើយ។ វិទ្យុ​ក៏​បាន​បន្ត​ផ្សព្វ​ផ្សាយ​អំពី​ដំណឹង​ល្អ​ដូច​នេះ​ទៀត ដោយ​នំា​មក​នូវ​ក្តី​អំណរ ក្នុង​ពេល​ដែល​មាន​វិនាសកម្ម។ ពួក​អ៊ីស្រាអែល​ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​បាន​ឮ​ហោរា​អេសាយ​ថ្លែង​ថា “ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ”(អេសាយ ៦១:១)។ ខណៈ​ពេល​ដែល​ពួក​គេ​មើល​ទៅ​ជីវិត​ប្រេះ​បែក និង​ក្រៀម​ក្រោះ​របស់​ពួក​គេ និង​មើល​ទៅ​ពេល​អនាគត​ដ៏​គួរ​ឲ្យ​ថប់​បារម្ភ សម្លេង​ដែល​ឮ​ច្បាស់ របស់​ហោរា​អេសាយ បាន​នាំ​មក​នូវ​ដំណឹង​ល្អ ចំ​ពេល​នោះ នៅ​ពេល​ដែល​អ្វី​ៗ​ហាក់​ដូច​ជា​បាន​បាត់​បង់។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង “​​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ …នឹង​សង់​អស់​ទាំង​ទី ដែល​ខូចបង់​ពី​ដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី”(ខ.១,៤)។…

Read article
ក្លាយជាផ្នែកមួយនៃមហាគ្រួសារ

ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ។ អេភេសូរ ២:១៩ ​ដោនថុន អាប៊ី(Downton Abbey)  គឺ​ជា​រឿង​ភាគ​អង់គ្លេស បែប​ប្រឌិត​ដ៏​ពេញ​និយម ដែល​គេ​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍។ រឿង​នេះ​និយាយ​អំពី​ក្រុម​គ្រួសារ​ត្រកូល​ក្រលេយ(Crawley) ដែល​បាន​រស់​នៅ​ដោយ​ឆ្លង​កាត់​រចនា​សម្ព័ន្ធ​សង្គម​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្តូរ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩០០ នៅ​ប្រទេស​អង់​គ្លេស។ ពី​ដំបូង លោកថម ប្រ៊ែនសិន(Tom Branson) ដែល​ជា​តួអង្គ​ដ៏​សំខាន់ បាន​ធ្វើ​ការ​ជា​អ្នក​បើក​ឡាន ឲ្យ​គ្រួសារ​នេះ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​គាត់​បាន​រៀបការ​ជា​មួយ​កូន​ស្រី​ពៅ​របស់​គ្រួសារ​នេះ។ បន្ទាប់​ពី​គូរ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូរ​នេះ​ត្រូវ​គេ​និរទេស​មួយ​រយៈ ពួក​គេ​ក៏​បាន​វិល​ត្រឡប់​មក​តំបន់​ដោនថុន អាប៊ីវិញ ហើយ​លោក​ថម ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​នេះ ដោយ​បាន​ទទួល​សិទ្ធិ និង​ឯក​សិទ្ធិ ដែល​កាល​ពី​មុន គេ​​​មិន​ព្រម​ផ្តល់​ឲ្យ​គាត់ ដោយសារ​គាត់​ជា​អ្នកបើកឡាន។ កាល​ពី​មុន យើង​ជា “អ្នក​ដទៃ និង​អ្នក​មក​សំណាក់​នៅ”(អេភេសូរ ២:១៩) ហើយ​មិន​មាន​សិទ្ធិ ដូច​អ្នក​ដែល​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ព្រះ​ឡើយ។ តែ​ដោយសារ​ព្រះ​យេស៊ូវ នោះ​អ្នក​ជឿ​ព្រះ​អង្គ​ទាំង​អស់ ទោះ​មាន​ប្រវត្តិ​ដូច​ម្តេច​ក៏​ដោយ នឹង​បាន​ទទួល​ការ​ផ្សះផ្សា​ឲ្យ​ជា​​នឹង​ព្រះ ហើយ​ត្រូវ​បាន​ហៅ​ថា “សមាជិក​នៃ​មហា​គ្រួសារ​នៃ​ព្រះ​វិញ”(ខ.១៩)។ ក្នុង​នាម​យើង​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ យើង​មាន​សិទ្ធិ និង​ឯកសិទ្ធិ​ដ៏​អស្ចារ្យ។ យើង​អាច​ចូល​ទៅ​ជិត​ព្រះ​អង្គ ដោយ​សេរី និង​ដោយ​ទំនុក​ចិត្ត…

Read article