ពេលវេលាដែលនៅសល់ សុទ្ធតែសំខាន់
២ធីម៉ូថេ ៤:១-៨ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ។ ២ធីម៉ូថេ ៤:៥ កាលកប៉ាល់ទីតានិចបុកផ្ទាំងទឹកកក ក្នុងខែមេសា ឆ្នាំ១៩១២ លោកគ្រូគង្វាល ចន ហាភ័រ(John Harper) រកបានកន្លែងអង្គុយមួយ សម្រាប់កូនស្រីគាត់ មានអាយុ៦ឆ្នាំ នៅលើទូកសង្រ្គោះបន្ទាន់ ដែលមានចំនួនកំណត់។ គាត់ក៏បានប្រគល់អាវសុវត្ថិភាពរបស់គាត់ ទៅអ្នកដំណើរម្នាក់ ហើយក៏បានផ្សាយដំណឹងល្អ ដល់នរណាក៏ដោយ ដែលចង់ស្តាប់គាត់ចែកចាយ។ ខណៈពេលដែលកប៉ាល់ទីតានិចកំពុងលិច មនុស្សរាប់រយនាក់កំពុងរង់ចាំ ការជួយសង្រ្គោះ ដែលមិនទំនងជាអាចកើតមាន លោកហាភ័រក៏បានហែលទឹកទៅរកមនុស្សម្នាក់ហើយម្នាក់ទៀត ដែលកំពុងអណ្តែតនៅលើទឹក ហើយប្រាប់ពួកគេថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ ក្នុងអំឡុងពេលនៃការជួបជុំនៅទីក្រុងអនតារីយ៉ូ សម្រាប់អ្នកដែលបានរួចជីវិត ក្នុងហេតុការណ៍លិចកប៉ាល់ទីតានិច បុរសម្នាក់បានប្រាប់គេថា គាត់គឺជា “មនុស្សចុងក្រោយ ដែលលោកគ្រូគង្វាល ចន ហាភ័របាននាំឲ្យជឿព្រះ”។ ពីដំបូងគាត់បានបដិសេធន៍ នៅពេលដែលលោកគ្រូហាភ័រប្រាប់គាត់ឲ្យទទួលជឿព្រះយេស៊ូវ តែបន្ទាប់មក គាត់ក៏បានទទួលជឿព្រះអង្គ នៅពេលដែលគ្រូអធិប្បាយរូបនេះបានប្រាប់គាត់ម្តងទៀត ឲ្យទទួលជឿព្រះអង្គ។ គាត់បានឃើញលោកគ្រូហាភ័រលះបង់ពេលវេលាចុងក្រោយនៃជីវិតរបស់ខ្លួន ដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ មុនពេលដែលគ្រូគង្វាលរូបនេះបាត់បង់ជីវិត ដោយសារទឹកសមុទ្រត្រជាក់ពេក…
Read article