នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
សត្វចៀមបែកហ្វូង

មាន​សត្វ​ចៀ​ម​មួ​យ​ក្បាល ឈ្មោះ​ស្រែគ(Shrek)។ វា​បាន​វង្វេ​ងចេ​ញ​ពី​ហ្វូ​ង ហើយ​បាត់​អស់​៦​ឆ្នាំ។ មាន​មនុស្ស​ម្នាក់​បា​ន​ប្រទះ​ឃើ​ញវា​ នៅក្នុ​ង​រូង​ភ្នំមួ​យ ក្នុង​តំបន់​ខ្ពង់​រាប ដែល​មាន​ថ្ម​រដេប​រដុ​ប ក្នុង​ប្រទេ​សញូហ្សៀឡិន។ ពេលនោះ​ គាត់មិ​ន​បាន​ដឹ​ង​ថា​ វា​ជា​សត្វចៀម​ទេ។ គាត់​ថា “វា​មាន​រូ​ប​រា​ង្គ​ដូ​ច​សត្វច​ម្លែក​ដែល​មា​ន​ចែង​ក្នុង​ព្រះ​គ​ម្ពីរ”។ ជា​ការ​ពិ​ត​ណា​ស់ វា​មាន​ចំណុច​ដែល​ដូ​ចស​ត្វច​ម្លែក​មែន​។ នេះហើ​យ​ជា​កា​រ​អ្វី​ដែ​លកើ​ត​មា​ន ចំពោះ​សត្វ​ចៀ​ម​ដែលវ​ង្វេង​ចេញ​ពី​អ្នក​គ​ង្វាល​រ​បស់វា​។ គេ​ត្រូវ​សែង​វា​ចុះពីលើភ្នំ​ម​ក ព្រោះ​រោម​រប​ស់​វាធ្ង​ន់ពេ​ក(គឺ​ប្រហែល​២៧គីឡូក្រាម)បាន​ជា​វា​មិនអា​ច​ចុះ​ខ្លួ​នឯ​ង​បា​ន។ ដោយ​​សារ​វា​ជាសត្វ​ចៀម​ដែល​គេពិ​បាកកាត់រោ​ម នោះគេ​បាន​ចាប់​ចង​ជើង​​វា​ព្យួរ​ឡើ​ង​លើ ហើយខ្លួ​ន​វាត្រូ​វផ្ងា ដើម្បី​ឲ្យ​វា​នៅស្ងៀ​ម  ហើយ​មិន​មុតស្បែ​ក ពេល​គេ​កាត់​រោ​មដ៏​ធ្ង​ន់រ​ប​ស់​វា​ចេ​ញ។ ពេលខ្ញុំ​គិ​ត​អំ​ពីស​ត្វ​ចៀ​ម​មួយ​ក្បា​ល​នេះ​ ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំ អំពីរឿ​ងប្រៀ​ប​ប្រដូ​ច ដែ​លព្រះយេស៊ូវបា​ន​ប្រើ ដើម្បី​ព​ន្យល់​ថា​ ព្រះ​អង្គ​ជាអ្ន​ក​គង្វាល​ល្អ​(​យ៉ូហាន ១០:១១) ហើយ​រាស្រ្ត​រ​ប​ស់ព្រះ​អង្គ ជាហ្វូ​ងចៀ​មរ​បស់​ព្រះអ​ង្គ​(អេសេគាល​ ៣៤:៣១)។ ពេល​ដែល​យើង​នៅដាច់ឆ្ងា​យពី​ព្រះ​អង្គ យើង​ធ្វើ​ការ​សម្រេចចិ​​ត្ត​ខុស​ជា​ច្រើន ហើយ​យើង​ក៏​ទទួល​បន្ទុ​ក​កា​ន់​ធ្ងន់ ដោយ​សា​រ​លទ្ធ​ផ​ល​នៃ​ការសម្រេច​ចិត្ត​ខុស​នោះ(អេសេគាល ៣៣:១០) គឺ​មិន​ខុ​ស​ពី​ស​ត្វចៀ​មដែ​ល​វង្វេ​ង​មួ​យ​ក្បាល​នោះឡើ​យ​។ ដើម្បី​ដោះ​បន្ទុក​នោះចេ​ញ យើង​ត្រូវ​ថ្វា​យ​ប​ន្ទុ​កនោះ​ទៅព្រះ​អង្គ រួច​ទទួ​លយ​ក​ការ​សម្រាក​ពី​ព្រះ​អង្គ។ ទាល់​តែបែ​បនេះ​ ទើប​យើង​អា​ច​នៅ​ស្ងៀ​ម ហើយ​ទុក​ឲ្យ​អ្នកគង្វាល​ដ៏ល្អ​ ធ្វើកិ​ច្ចកា​ររ​ប​ស់ព្រះ​អង្គ ដោយ​មិន​ធ្វើ​ឲ្យយើ​ងឈឺ​ចា​ប់។-Julie Ackerman Link

Read article
រឹងមាំដូចថ្មដា

នៅលើ​ជួរភ្នំ​ព​ណ៌ស ក្នុង​រដ្ឋញូ ហេមសៀរ មាន​រូប​ចម្លា​ក់​ដ៏​ធំ​មួយ កម្ពស់​ប្រហែល​១២​ម៉ែត្រ ដែល​មាន​រូប​រាង្គ​ដូ​ច​មុខ​រប​ស់​តាចាស់​ម្នាក់ ដែល​ធម្មជាតិ​បានឆ្លា​ក់​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ។ គេ​បាន​ដា​ក់​ឈ្មោះ​ឲ្យរូបច​ម្លា​ក់​នេះ​ថា ​“តាចាស់​នៅ​លើ​ភ្នំ”​។ រូប​ចម្លា​ក់​មួ​យ​នេះ​បាន​ទា​ក់​ទាញ​ភ្ញៀវ​ទេសច​រណ៍​ជាច្រើ​ន​នាក់ ឲ្យចូ​ល​មក​ទ​ស្សនា។ វត្ត​មាន​រ​បស់​វាបា​ន​តាំ​ង​នៅ​ទី​នោះជា​និ​ច្ច សម្រាប់​ប្រជា​ជន​ដែ​ល​រស់​នៅ​ទី​នោះ​ ហើយវា​​ក៏​ជានិ​មិ​ត្តរូ​បដំ​ណាង​ឲ្យរ​ដ្ឋញូ ហេមសៀរ​ផង​​ដែរ។ លោក​ណាថានា​ល ហវធន(Nathaniel Hawthorne) ក៏​បាន​និ​យាយ​​អំពី​រូប​ចម្លា​ក់មួ​យ​នេះ ក្នុង​សៀវ​ភៅរឿ​ង​ដ៏ល្បី​ល្បា​ញដែ​លគា​ត់​បា​ន​និព​ន្ធ ​មា​ន​ចំ​ណង​​ជើងថា “ផ្ទៃមុខ​ថ្ម​ដ៏​ធំសម្បើម”។ តែ​គួរ​​ឲ្យស្តា​យ​ណាស់ ក្នុង​ខែ​ឧសភា ឆ្នាំ​២០០៣ រូប​ចម្លា​ក់​នេះបា​ន​បា​ក់​ធ្លាក់​ចុះ​តាម​ចង្កេះ​​ភ្នំ។ ប្រជា​ជនដែល​រស់​នៅ​ក្បែ​រ​នោះ​ មាន​ការ​សោក​ស្តា​យ​ខ្លាំ​ង​ណាស់ ចំពោះ​ការ​ខូច​ខាត​នេះ។ មាន​ស្រ្តីម្នា​ក់បា​ននិ​យាយ​ថា “តាំងពី​តូ​ច​មក រូប​ចម្លាក់​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ មាន​មនុស្ស​​ម្នាក់​កំពុ​​ង​មើល​ថែរ​ខ្ញុំ។ តែ​ពេល​នេះ​ ខ្ញុំមា​នអា​រម្ម​ណ៍ថា ខ្លួន​មិន​បា​ន​ទទួល​ការ​មើ​លថែរ​ច្រើន​ដូច​មុ​ន​ទៀ​ត​ទេ”។​ យ៉ាង​ណា​មិ​ញ​ ការ​នេះបា​ន​រំ​ឭ​ក​យើង​ថា​ អ្វីៗដែ​ល​យើង​ពឹង​ផ្អែកនៅ​លើ​​ផែន​ដី​នេះ​ នឹង​ត្រូវ​រលា​យបា​ត់​ទៅ​ នៅពេ​ល​ណាមួ​​យ។ មនុស្ស ឬរ​ប​ស់​អ្វី​ដែល​យើ​ងបា​ន​ពឹ​ង​ផ្អែ​ក ក៏​បាត់​ប​ង់​ទៅ​ ធ្វើ​ឲ្យ​ជីវិត​រប​ស់​យើ​ងមា​ន​ការ​រង្គោះ​រង្គើរ។ ​ការ​បាត់​ប​ង់​នោះ​ អាច​ជា​កា​របា​ត់​ប​ង់ម​នុ​ស្ស​ជាទី​ស្រ​ឡាញ់ ការបា​ត់​បង់​កា​រ​ងារ ឬ​កា​រ​បា​ត់ប​ង់​សុខភាព​ដ៏​ល្អ។​ ការ​បា​ត់ប​ង់​នេះ​ ធ្វើ​ឲ្យយើ​ង​មា​នអា​រម្មណ៍​ថា ​បាត់លំ​នឹ​ង​ក្នុង​ជី​វិត។ យើង​ប្រហែល​ជា​ថែម​ទាំង​គិត​ថា​ ព្រះ​មិន​នៅមើ​លថែ​រ​យើង​ទៀ​ត​ទេ។…

Read article
យើងមានសុវត្ថិភាព

ឃ្លាំង​ដំកល់​ដុំមា​ស​រប​ស់ស​ហរ​ដ្ឋអា​មេរិក ក្នុងប​ន្ទាយ​ហ្វ៊ត នៅ​រដ្ឋ​ខេនថា​ក់​គី ជា​អគារ​ដែល​មាន​ការ​ការពារ​យ៉ាង​រឹង​មាំ​ ដែល​មាន​ផ្ទុ​ក​ដុំមា​ស​៥​ពាន់​តោន ជាមួ​យ​នឹង​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត ដែល​រ​ដ្ឋស​ហព័ន្ធមា​ន​តួរនា​ទី​មើល​ថែរ។ បន្ទាយ​ហ្វ៊ត ត្រូវ​បាន​ការ​ពារ ដោ​យ​ទ្វារ​ដែល​មាន​ទម្ងន់​២២​តោន និង​មាន​ប្រព័ន្ធ​ការពា​រ​ជាច្រើ​ន​ជា​ន់ ដែល​រាប់​បញ្ចូល ស៊ីរ៉ែ​នប្រកា​ស់​អាសន្ម កាំមីរ៉ា​វីដេអូ ចំការ​មីន អ្នកយា​មដែ​ល​ប្រដាប់​ដោ​យ​កាំភ្លើ​ងស្វ័​យប្រ​វត្តិ និង​ឧទ្ធម្ភា​ចក្រ​ចម្បាំង​អាផាឈី​ជាច្រើន​គ្រឿង​ទៀត​។ ផ្អែក​ទៅ​លើកំ​រិត​នៃ​ប្រព័ន្ធ​សន្តិសុខនេះ​ បន្ទាយហ្វ៊​ត​ត្រូវ​បា​នគេ​រាប់​បញ្ចូល ក្នុង​ចំណោម​កន្លែង​ដែល​មានសុ​វត្ថិភា​ពបំ​ផុត នៅ​លើ​ផែនដី។​ ដូ​ច​នេះ បន្ទាយ​ហ្វ៊ត​ជា​ក​ន្លែង​មាន​សុវត្ថិភា​ពណាស់ ប៉ុន្តែ ​មាន​កន្លែ​ង​មួយ​ទៀ​ត ដែល​មាន​សុ​វត្ថិ​ភាព​លើស​នេះ​ទៅ​ទៀត ហើយ​មាន​ពេញ​ទៅដោ​យ រប​ស់ដែ​ល​មាន​តម្លៃជា​ង​មាស​ប្រាក់​ទៅ​ទៀត​។ កន្លែង​នោះ ជា​ន​គរស្ថា​នសួ​គ៌​ ដែល​បាន​រ​ក្សាទុ​កអំ​ណោយ​នៃ​ជីវិត​អស់​ក​ល្បជា​និ​ច្ច​ សម្រាប់​យើង​រា​ល់​គ្នា។​ សាវ័ក​ពេត្រុស បាន​លើកទឹ​ក​ចិត្ត​គ្រី​ស្ទបរិស័​ទទាំ​ង​ឡា​យ ឲ្យស​រសើរ​ដំកើង​ព្រះ ដ្បិត​យើងមា​ន “សេចក្តី​សង្ឃឹម​ដ៏​រ​ស់”។ សេចក្តី​សង្ឃឹម​ដ៏​រ​ស់​នោះ ជា​ការ​រំពឹងទុ​ក ដោយ​ជំនឿចិ​ត្ត ដែល​មាន​ការ​លូតលា​ស់ និង​មាន​ភាព​រឹង​មាំកាន់​តែ​ខ្លាំ​ង ពេល​ដែល​យើង​ស្គាល់​ព្រះយេ​ស៊ូវ​កាន់​តែ​ច្បាស់(១ពេត្រុស ១:៣)។ ហើយ​សេចក្តី​សង្ឃឹម​របស់យើ​ង គឺផ្អែ​ក​ទៅលើ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះគ្រីស្ទ។ អំណោយ​នៃ​ជីវិ​ត​អស់​កល្ប​ជា​និ​ច្ចរបស់​ព្រះអ​ង្គ នឹង​មិន​ដែលសា​បសូ​ន្យ  ដោយសា​រ​អំណាច​របស់​ពួក​ខ្មាំ​ងស​ត្រូវ​ឡើយ។ ភាព​រុង​រឿង​នៃ​អំណោយ​នៃ​ជីវិ​ត​អ​ស់ក​ល្ប​ជា​និ​ច្ច មិនដែ​ល​បាត់​បង់​ឡើយ គឺ​នៅ​តែ​មាន​ភាព​ស្រស់​ថ្លាជា​និ​ច្ច ព្រោះព្រះ​​នៅ​តែ​បន្ត​រក្សា​អំណោយ​នៃ​ជីវិ​តអស់​កល្ប​នោះ ​ក្នុង​នគរ​ស្ថាន​សួគ៌ ប្រកប​ដោ​យ​សុវត្ថិ​ភាព​ជា​និច្ច។…

Read article
កុំជ្រួលច្របល់ ចូរបន្តរស់នៅជាធម្មតា

នៅ​បច្ចិ​មប្រ​ទេស មា​នពា​ក្យ​ស្លោក​ពោលថា​ “កុំជ្រួល​ច្របល់ ចូ​រ​ទៅ​ហៅម៉ែ​មក” “កុំ​ជ្រួល​ច្របល់ ចូរ​ញាំ​សាច់​ជ្រូ​ក​បី​ជាន់​ទៅ​” “កុំ​ជ្រួល​ច្រ​បល់ ចូរ​ដាក់​កំសៀ​វ​ដាំ​ទឹកទៅ​”។ ពាក្យ​ស្លោក​ទាំ​ង​នេះ មាន​ប្រភព​មក​ពី​ពាក្យ​មួ​យ​ឃ្លាដែ​ល​ពោល​ថា​ “ចូរ​កុំ​ជ្រួលច្រ​ប​ល់ ចូរ​បន្ត​រ​ស់​នៅជាធម្មតា​”។ គេចា​ប់ផ្តើ​ម​ប្រើពាក្យស្លោ​ក​នេះ ជា​លើក​ដំ​បូង ក្នុ​ងច​ក្រភ​ពអ​ង់​គ្លេ​ស ពេល​ដែល​សង្រ្គាម​លោកលើ​ក​ទី​២ បាន​ចាប់​ផ្តើ​ម ក្នុង​ឆ្នាំ១​៩៣៩។ ពួក​មន្ត្រី​រាជ​កា​រនៅប្រ​ទេស​អង់​គ្លេស បាន​បោះ​ពុម្ភផ្សា​យពា​ក្យ​ស្លោកនេះ​ នៅលើ​ប័ណ្ណ​ប្រកាស​បិទ​តាម​ផ្លូវ ដើម្បី​ជួយ​ប្រជា​ពលរ​ដ្ឋ កុំ​ឲ្យមា​ន​ការ​តក់​ស្លត់ និង​បាក់​ទឹក​ចិ​ត្ត​ក្នុង​អំឡុង​ពេល​ស​ង្រ្គាម។ ពេល​ដែល​ពួ​ក​អ៊ីស្រាអែល​វិល​ត្រឡ​ប់ម​ក​ទឹក​ដីរបស់​ខ្លួន​​វិញ បន្ទាប់​ពីបា​ន​រស់​​នៅជា​ឈ្លើយ​សង្រ្គាម អស់ជា​​ច្រើន​ឆ្នាំ​​មក ពួក​គេ​ត្រូវ​ជម្នះ​កា​រភ័​យ​ខ្លាច​ និង​ការ​យាយី​របស់​ពួក​ខ្មាំងសត្រូវ​ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​សាង​សង់​ព្រះ​វិហារ​ឡើង​វិ​ញ(មើល​អែសរ៉ា ៣:៣)។ ពេល​ពួក​គេបា​នស​ង់គ្រឹះ​ព្រះវិហារ​ហើយ ពួក​សត្រូវ “ក៏​បាន​ជួល​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​ជួយ​គំនិ​ត ដើម្បី​នឹ​ង​បង្អាក់​ការ​ដែ​ល​ផ្តើម​ធ្វើនោះ”​(៤:៥)។  ខ្មាំង​សត្រូវ​រប​ស់ពួ​ក​អ៊ីស្រាអែល ​ក៏បា​ន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​មន្ត្រី​របស់​ស្តេច ដើម្បី​ចោទ​ប្រ​កាន់​ពួក​អ៊ីស្រាអែល ហើយ​ក៏ជោគជ័យ ក្នុង​ការ​​បង្អាក់​​ការ​សាង​សង់​(ខ.៦,២៤)។ ទោះបី​យ៉ា​ង​ណាក៏ដោយ ស្តេច​ដារីយ៉ូស បាន​ចេ​ញ​ព្រះរាជក្រឹ​ត្យ អនុញ្ញាត​ឲ្យ​ពួក​គេ​បន្ត​ការ​សាង​សង់​ព្រះ​វិហារ​រហូត​ដល់ច​ប់​(៦:១២-១៤)។ ពេល​យើង​ធ្វើ​កា​រ​បម្រើ​ព្រះ​ ហើយ​ជួប​ភាព​អ​ន់ថ​យ យើ​ងអា​ច​បន្ត​ការងា​រ​យើង ដោយ​ចិត្ត​ស្ងប់ ​ព្រោះ “យើង​ជាអ្ន​ក​បម្រើរបស់ព្រះ​នៃ​ស្ថានសួ​គ៌​ និង​ផែន​ដី”(៥:១១) ដូចពួក​អ៊ី​ស្រាអែល​ដែរ។ ឧបស័​គ្គ និង​ការ​ព​ន្យាពេ​ល​អា​ច​ធ្វើឲ្យ​យើង​បាក់​ទឹក​ចិ​ត្ត ប៉ុន្តែ…

Read article
ចិត្តស្មោះត្រង់

ថ្ងៃ​មួយ ពេល​ខ្ញុំ​ទៅ​កន្លែង​កប់​សព ខ្ញុំ​បាន​មើល​ថ្ម​ផ្នូរ​ចាស់​មួយ ឃើញ​ពាក្យ​មួយ​ឃ្លា ដែល​គេ​បាន​ចារ​ពី​លើថ្ម​នោះថា​ ​“លោក យេ ហូលហ្គេត(J. Holgate): ជា​មនុ​ស្សស្មោះ​ត្រ​ង់”។ ខ្ញុំ​មិន​ដឹង​ថា ពេល​លោក​ហូលហ្គេត​នៅ​រស់ គាត់​មាន​ដំ​ណើរ​ជីវិ​តយ៉ា​ងណា​ទេ​ ប៉ុន្តែ ពាក្យ​ដែល​គេ​បាន​ចារ​នៅ​លើ​ថ្មផ្នូរ​រប​ស់គា​ត់ គឺ​មិន​ធម្មតា​ទេ​ ដូច​នេះ គាត់​ប្រាកដ​ជាបា​ន​រស់​នៅ​បាន​ល្អណាស់។ ប៉ុន្តែ ទោះ​បី​ជាគា​ត់​បាន​សម្រេច​នូវ​កិច្ចការ​អ្វី​ក៏ដោ​យ​ក្នុង​មួយ​ជីវិ​ត​គាត់ ក៏​គេបា​នកត់​ចំណាំ​ថា គាត់​ជា​ម​នុស្ស​ដ៏​ស្មោះត្រ​​ង់។ លោក​ឌីអូចេនស៍(Diogenes) ដែល​ជា​ទស្សន​វិទូ​ជន​ជាតិ​ក្រិក បាន​ចំណា​យ​ពេល​អ​ស់​មួ​យ​ជីវិត ក្នុង​ការ​ស្វែ​ង​រក​ភាព​ស្មោះត្រង់ ​ហើយ​ទី​បំផុ​តគា​ត់បា​ន​សន្និដ្ឋាន​ថា គេមិ​នអា​ច​រក​បាន​មនុស្ស​ស្មោះ​ត្រង់ នៅក្នុ​ង​ពិភព​លោក​នេះទេ​។ យ៉ាង​ណាមិ​ញ គេ​ពិបាករ​ក​បាន​មនុស្ស​ស្មោះត្រ​ង់​ណាស់ ទោះ​នៅ​ក្នុង​សម័​យណា​ក៏​ដោយ។ ភាព​​ស្មោះត្រ​ង់ពិ​ត​ជា​សំខាន់​​​ណាស់។ ភាព​ស្មោះត្រ​ង់មិ​ន​មែន​ជាគោ​ល​ការណ៍​ដែល​ល្អ​ជា​ងគេ​ទេ​ តែជា​គោ​ល​ការណ៍តែ​​មួយ​គត់ ​ ដែល​ជាអ​ត្ត​សញ្ញាណរ​បស់​បុរស​ឬ​ស្ត្រី ដែល​រស់​នៅ​ក្នុង​ព្រះវ​ត្ត​មានព្រះ​។  គឺ​ដូ​ចដែ​ល​មា​ន​ចែ​ង​ក្នុង​ទំនុក​របស់​ស្តេច​ដា​វីឌ​ថា​ “ឱព្រះយេហូវ៉ាអើយ តើអ្ន​កណានឹងនៅក្នុ​ង​រោង​ឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំ​បរិសុ​ទ្ធនៃ​ទ្រង់បា​ន គឺជា​អ្ន​កណា​ដែលដើ​រដោ​យ​ទៀង​ត្រង់”(ទំនុកដំកើង ១៥:១-២)។ ខ្ញុំ​ត្រូវ​សួ​រ​ខ្លួន​ឯ​ងថា​ តើខ្ញុំមា​ន​ភាព​សុច​រិត និង​ទៀង​ត្រង់ ក្នុង​គ្រប់​ទាំ​ង​កិច្ចកា​រ​ដែល​​ខ្ញុំ​ធ្វើ​ឬ​ទេ? តើ​ពាក្យ​ស​ម្តី​រប​ស់​ខ្ញុំជា​ពា​ក្យពិ​តឬ​ទេ​? តើខ្ញុំ​និ​យាយអំ​ពីកា​រ​ពិត ដោយ​សេចក្តី​ស្រឡាញ់ ឬ​ក៏​និយាយ​បន្ថែម​បន្ថ​យកា​រ​ពិត​ ពី​ពេល​មួ​យ ទៅ​ពេល​មួ​យ ឬមួ​យក៏​និ​យាយ​បំភ្លើស…

Read article
មកុដនៃកិត្តិយស

គេបាន​ដំកុល​ទុក​នូ​វមកុដ​រាជ្យ​ដ៏​មាន​តម្លៃ នៃ​ចក្រភ​ព​អង់​គ្លេស ក្នុង​ប៉ម​នៃ​ទីក្រុង​ឡុង យ៉ាង​មានសុ​វត្ថិ​ភាព និង​មាន​អ្នក​យាម​២៤​ម៉ោង។ ជារៀ​ង​រាល់​ឆ្នាំ មាន​មនុស្ស​រាប់​លាន​នាក់​បានម​ក​ទស្សនា​កន្លែង​ពិពណ៌​មួយ​នេះ ដោយ​ការ​ស្ងើច​សរសើរ ចំពោះ​រតនៈ​សម្បត្តិ​ដែល​គេ​បាន​លម្អរ​យ៉ាង​ស្រស់​ស្អាត​។ មកុដ​រាជ្យ​ដ៏មាន​តម្លៃទាំ​ង​នោះ ជានិ​មត្ត​រូប​តំណាង​ឲ្យ​អំណាច​នៃ​ចក្រ​ភព​អង់​គ្លេស ក៏​ដូច​ជា​តំណាង​ឲ្យ​កិត្យានុ​ភាព និង​​មុខ​តំណែង​របស់​អ្នក​ដែល​ពាក់​មកុដ​ទាំង​នោះ​ផង​ដែរ​។ មកុដ​ទាំង​នោះមា​នបី​ប្រភេទ​ខុស​ៗ​គ្នា ដូច​ជា មកុដ​គ្រង​រាជ ​មកុដ​រដ្ឋ​(គេប្រើ​ក្នុ​ង​ការ​បំពេញ​មុខ​នាទី​ផ្សេង​ៗ​) និង​មកុដ​អគ្គ​មហេសី​។ គេ​ប្រើ​មកុដ​នីមួ​យៗ ដើម្បី​បំពេ​ញគោ​ល​បំណង​ខុស​ៗ​គ្នា។ យ៉ាង​ណាមិ​ញ ស្តេច​នៃ​ស្ថាន​សួគ៌ ដែល​សក្តិ​សម​នឹង​ពាក់​មកុដ​ដ៏​អស្ចារ្យ​បំផុត និង​សម​នឹង​ទទួល​កិត្តិ​យស​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ព្រះ​អង្គ​ពាក់​មកុដ​មួយ ដែល​មិ​ន​ដូច​មកុដ​ផ្សេង​ឡើយ​។ ពេល​ដែល​ព្រះយេស៊ូវ​កំពុ​ងទ​ទួ​ល​រ​ង​​​នូវ​ការ​បន្ទាប​បន្ថោក  និងទុ​ក្ខ​វេទនា អស់​​​ពេល​ជា​ច្រើន​ម៉ោង មុន​ពេល​គេ​​យក​ព្រះ​អង្គ​ទៅ​ឆ្កាង “ពួក​​ទាហាន​​​ក៏​​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ទ្រង់”(យ៉ូហាន ១៩:២)។ តាម​ធម្មតា​​មកុដ ជា​និមិត្ត​រូប​នៃ​ភាព​ជាក្ស​ត្រ និង​កត្តិយ​ស តែនៅ​ថ្ងៃ​នោះ​ គេ​បាន​ប្រើ​វា​ជា​ឧបករណ៍​សម្រាប់​សើច​ចម្អក និង​សម្អប់​វិញ​។ ប៉ុន្តែ ព្រះអ​ង្គ​សង្រ្គោះ​នៃយើ​ង​នៅ​តែ​ស្ម័គ្រព្រះ​ទ័យ​ពាក់​មកុដ​នោះ ដើម្បី​យើង​រាល់​គ្នា ដោយ​ផ្ទុក​អំពើ​បាប និង​ក្តី​អាម៉ាស​របស់​យើង នៅ​លើ​ព្រះ​អង្គ​ទ្រង់។ ព្រះ​ដែល​សក្តិ​សម​នឹង​ទទួល​មកុដ​ដ៏ល្អ​បំផុត បានទ​ទួល​រក​ទុក្ខ​លំបាកដ៏​អា​ក្រក់​បំផុត ដើម្បី​យើង​រាល់​គ្នា។-Bill Crowder

Read article
ព្រះដ៏សប្បុរស

ពេល​ក្រុម​គ្រួ​សារ​រ​ប​ស់ខ្ញុំ​កំពុង​រស់​នៅ​ ក្នុងរ​ដ្ឋឈី​កាហ្គោ កាល​ពីប៉ុ​ន្មាន​ឆ្នាំមុ​ន យើង​បាន​ទទួលនូ​វ​អត្ថ​ប្រយោជន៍​ជាច្រើ​ន ក្នុងកា​រ​រស់នៅ​ទីនោះ​។ ភោជ្ជ​នីយ​ដ្ឋាន​​នៅទី​នោះ ហាក់​ដូច​ជា​ព្យាយា​មប្រ​កួត​ប្រជែ​ង​គ្នា ដោយភោ​ជ្ជនី​ដ្ឋាន​នី​មួយៗ​ខិ​តខំ​ដា​ក់ល​ក់ នូ​វមុខម្ហូ​ប​ល្អជា​ង​គេ ​មិនតែ​ប៉ុណ្ណោះ​ ពួកគេ​ថែ​មទាំ​ង​ដា​ក់​អាហារឲ្យ​ភ្ញៀ​វឲ្យ​បាន​ច្រើ​ន លើស​ភោជ្ជនីយ​ដ្ឋាន​ដទៃ​ទៀត​ផង​ដែរ​។ មាន​ពេល​មួ​យ​ខ្ញុំ​បា​នចូ​លញាំអាហារជា​មួ​យភរិយារ​បស់​ខ្ញុំ​ ក្នុងភោ​ជ្ជនី​យដ្ឋា​ន​អ៊ីតាលី​មួយ​កន្លែង​។ យើង​បាន​ឲ្យ​គេដា​ក់ម្ហូ​បប៉ា​ស្តាដែល​យើ​ងចូ​ល​ចិ​ត្ត តែក​ន្លះចា​ន​ប៉ុ​ណ្ណោះ តែគេ​បា​នដាក់ ​ប៉ាស្តាថែ​ម​ឲ្យយើ​ង​ទៀត គឺ​ល្ម​ម​នឹង​ឲ្យ​យើង​យក​ទៅ​ផ្ទះ​ សម្រាប់​ញាំ​ពេលល្ងា​ចទៀ​ត​។ ការ​ផ្តល់​ឲ្យ​ដ៏សប្បុរស​នេះ ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ យើង​ហាក់​ដូច​ជា​កំពុង​តែ​នៅ​ផ្ទះរបស់ជី​ដូន​របស់​យើង  ​ដែលបា​នចា​ក់​បង្ហូរ​សេចក្តី​ស្រឡា​ញ់ ចំពោះ​យើង​ ដោយ​ធ្វើ​ម្ហូប​ឲ្យ​យើង​ញាំ ជាប​រិ​បូរ​។ យ៉ាងណា​មិ​ញ ខ្ញុំក៏​មា​នអារ​ម្មណ៍​ថា ​បាន​ទទួល​ការ​ចាក់បង្ហូរសេចក្តី​ស្រឡាញ់ផ​ងដែ​រ ពេលដែ​លខ្ញុំ​បា​នអា​នប​ទ​គម្ពីរ​ដែល​ចែង​ថា ព្រះវ​របិតា​នៃយើ​ងដែ​លគ​ង់​នៅ​ស្ថាន​សួគ៌ បាន​ប្រទាន​ព្រះ​គុណ​ព្រះអ​ង្គម​កជា​ប​រិបូរ​(អេភេសូរ ១:៧-៨) ហើយ​ព្រះអ​ង្គ​ “​អា​ច​​នឹ​ង​​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី”​(៣:២០)។ ខ្ញុំ​អរ​ព្រះ​គុ​ណ​​ព្រះអ​ង្គ​ណាស់​ ដែលមិ​ន​បាន​ធ្វើ​ជា​ព្រះដែ​លកំ​ណាញ់ ដែល​ប្រទាន​ពរ​តែមួ​យចំ​ណែក​តូច ដោ​យ​ការ​ស្ទា​ក់​ស្ទើ​រទេ។ ផ្ទុយ​ទៅវិ​ញ​  ព្រះអ​ង្គ​ជាព្រះ​ ដែល​បាន​ចា​ក់ប​ង្ហូរ​ការ​អត់​ទោ​សដ​ល់​កូ​ន​ដែលវ​ង្វេ​ងចេ​ញ​ពី​ព្រះអ​ង្គ​(លូកា ១៥) ហើយ​ព្រះអ​ង្គយ​កសេ​ចក្តីស​ប្បុរស និង​សេចក្តី​មេត្តា​ករុណា​ បំពាក់​ជាម​កុដឲ្យ​យើ​ង​(ទំនុកដំកើង ១០៣:៤)។ មានពេ​ល​ខ្លះ​ យើង​គិត​ថា​ ព្រះអ​ង្គមិ​ន​បា​ន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង ឲ្យ​បានដូ​ច​ចិត្ត​យើង​ទេ។ ប៉ុន្តែ…

Read article
មេរៀនដែលទទួលបានពីការឈឺធ្មេញ

លោក​ស៊ី អេស លូវីស(C. S. Lewis) បាន​និពន្ធ​សៀវភៅ​ ដែល​មាន​ចំណង​ជើង​ថា “ជំនឿ​ដ៏​ពិត​របស់​គ្រីស្ទ​បរិ​ស័ទ”។ នៅក្នុ​ងសៀ​វភៅ​នេះ ​គាត់បា​នស​រសេរ​ថា “កាល​នៅ​ពី​ក្មេង ខ្ញុំ​ឧស្សាហ៍ឈឺ​ធ្មេ​ញ ហើយ​បើសិ​ន​ជា​ខ្ញុំ​ទៅរ​ក​ម្តាយ​រប​ស់​ខ្ញុំ គាត់នឹ​ងដា​ក់​ថ្នាំ​​ឲ្យខ្ញុំ ដើម្បី​ជួយ​បំបា​ត់កា​រ​ឈឺចាប់ នៅ​ពេល​យ​ប់​នោះ ហើយ​​​ឲ្យ​ខ្ញុំទៅ​​គេង។ ប៉ុន្តែ ខ្ញុំ​មិន​បាន​​ទៅរ​ក​ម្តាយ​ខ្ញុំ​ទេ ​ទាល់​តែធ្មេ​ញ​ខ្ញុំ​ឈឺ​ខ្លាំ​ងទ្រាំ​លែង​បាន ទើបខ្ញុំទៅ​រក​គា​ត់ ដូចនេះ គាត់ក៏​ឲ្យខ្ញុំ​ចាំ​ទៅ​ពេទ្យ​ធ្មេញ នៅពេល​ព្រឹកថ្ងៃ​ស្អែក។ ខ្ញុំច​ង់​ឲ្យបា​ត់​ឈឺ​ធ្មេញ​ភ្លា​មៗ​ ប៉ុន្តែ ខ្ញុំមិ​នអា​ច​បា​ត់ឈឺ​ធ្មេ​ញឡើ​យ បើសិ​ន​ជា​ខ្ញុំ​មិនឲ្យ​គេ​ព្យាបា​លធ្មេ​ញ​នោះ​ឲ្យបា​នស្រួ​លបួ​ល​ទេ​នោះ។​ យ៉ាងណា​មិញ​ យើង​ក៏ប្រ​ហែ​លជា​មិ​ន​​ចង់​ចូលទៅរ​ក​​ព្រះភ្លាម​ៗដែ​រ ពេល​ដែ​លយើ​ង​មា​នប​ញ្ហា​ ឬកំ​ពុង​ជួ​ប​ការ​លំ​បាក​ក្នុ​ង​ផ្នែក​ណាមួ​យ គឺមិ​នសូវ​ខុ​សពី​លោ​ក​លូវី​សប៉ុ​ន្មាន​ទេ​។ យើងដឹ​ង​ថា​ ព្រះ​អង្គ​អាច​ដក​យក​ចេ​ញ​នូវ​កា​រឈឺ​ចា​ប់​ ចេញពី​យើ​ងភ្លា​ម​ៗ​ ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះទ័​យ​នឹង​​ដោះ​ស្រាយឫ​ស​គុ​ល​នៃប​ញ្ហា​នោះ ​ជា​ជាង​​ដក​ចេញ​នូវ​កា​រ​ឈឺចា​ប់​ភ្លា​មៗ​។​ ពេលនោះ​​ យើង​ប្រហែលជា​ខ្លា​ចព្រះ​​អង្គ​បើក​កកា​យរឿ​ង ដែលយើ​ងមិ​ន​បា​នត្រៀ​មខ្លួ​ន​ដោះ​ស្រាយ ឬ​មិន​ព្រម​ដោះ​ស្រា​យ។ ពេល​ដែល​យើ​ងមា​ន​ប​ញ្ហាដូ​ចនេះ យើង​ចាំបា​ច់​ត្រូ​វ​រំ​ឭក​ខ្លួន​ឯ​ង​ថា “​ព្រះអ​ង្គ​​ទ្រង់​​ប្រព្រឹត្ត​នឹង​យើង​រាល់​គ្នា ដូច​ជា​កូន​ទេ​”(ហេព្រើ ១២:៧)។ ព្រះ​អង្គ​ប្រៀ​ន​ប្រដៅ​យើង​ដោយប្រា​ជ្ញា ​ទោះយើ​ង​អាច​មា​នកា​រ​ឈឺចា​ប់ក៏​ដោ​យ​ ហើយ​ព្រះអ​ង្គ​ក៏​បាន​ពាល់​យើ​ង ដោយ​សេចក្តី​ស្រឡាញ់​។ ព្រះ​អង្គ​ស្រ​ឡា​ញ់​យើ​ងខ្លាំ​ង​​ណាស់  បាន​ជា​ព្រះ​អង្គ​​មិន​ច​ង់​ឲ្យ​​ជីវិ​ត​យើ​ងនៅ​ដដែល​ទេ តែ​ព្រះ​អង្គ​សព្វ​ព្រះទ័​យនឹង​ជួយឲ្យ​យើ​ងផ្លា​ស់​ប្រែ​…

Read article
តើយើងប្រាថ្នាអ្វី?

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​ ឈ្មោះម៉ា​រី(Mary) បាន​ប្រា​ប់ខ្ញុំ​ថា​ រៀង​រាល់​ពេល​នា​ងច្រៀ​ង​ទំនុក​បរិសុទ្ធ ​និងប​ទខ្លី​ ​ក្នុង​កម្ម​វិ​ធីថ្វា​យប​ង្គំ​ព្រះ​ ក្នុង​ព្រះវិ​ហារ នាង​មិន​បា​ន​ខំ​ច្រៀងឲ្យ​អ​ស់​ពាក្យ ក្នុង​បទចម្រៀង​​ទាំង​នោះ​ជានិ​ច្ច​ឡើយ​។ នាង​ថា “បើសិនជា​ខ្ញុំ​ច្រៀង​ថា​ ខ្ញុំប្រាថ្នា​ច​ង់បា​ន​តែព្រះ​យេស៊ូវ តែ​តាម​ពិត ចិត្ត​របស់ខ្ញុំចង់​បា​ន​រ​បស់​ជា​ច្រើន​ទៀ​ត នោះមា​នន័​យថា ខ្ញុំមិ​នបា​ន​ច្រៀ​ងដោ​យ​ចិត្ត​ស្មោះត្រង់​ទេ”​។ ត្រង់​ចំណុច​នេះ ​ខ្ញុំសូ​មកោ​តស​រសើ​រភា​ព​ស្មោះត្រង់​រប​ស់​នាង។ ខ.២៥ នៃ​ទំនុក​ដំកើ​ង ជំពូក ៧៣ បានចែ​ងថា​ ​​នៅ​​ផែ​នដី​ទូលបង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ។ បទគម្ពី​រ​នេះ​​ ហាក់ដូ​ច​ជាប​ង្ហា​ញ​ថា លោក​អេសាភ​ជា​បុរ​ស​ដែល​មាន​ជំនឿរឹ​ងមាំ​ ដែលប្រា​ថ្នា​ចង់​បា​ន​តែ​ព្រះអ​ង្គប៉ុ​ណ្ណោះ។​ ប៉ុន្តែ ក្នុង ​ខ.៣ គាត់​បាន​ទទួ​ល​ស្គា​ល់​ថា គាត់​ប្រាថ្នា​ចង់​បា​ន​ភាព​សម្បូរ​​សប្បាយ ដូច​អ្នក​ដ​ទៃ ដែល​នៅជុំ​វិញ​ខ្លួ​នគា​ត់​ដែ​រ បា​នជា​គា​ត់មាន​ប្រសាសន៍​ថា  “ដ្បិត​​ទូល​បង្គំ​មាន​​សេចក្តី​​ច្រណែន​  ​ចំពោះ​មនុស្ស​​អំណួត​”(ខ.៣)។ ប៉ុន្តែ ពេល​គាត់​ចូល​ទៅ​ជិត​ព្រះ គាត់ក៏​បា​នដឹ​​ងថា​ ការដែ​ល​គាត់​ច្រ​ណែន​អ្នក​ដទៃ គឺជាទ​ង្វើ​ដ៏ល្ង​ង់ខ្លៅទេ​(ខ.២១-២២,២៨)​។ សូម្បី​តែ​នៅពេ​ល​ដែ​ល​យើងបា​ន​ស្គាល់​ព្រះហើ​យ ក៏​យើង​ច្រើន​តែ​បង្វែរ​អារម្មណ៍ចេ​ញ​ពី​ព្រះ​ ដោយសារ​ភាព​សម្បូរ​សប្បាយ​របស់​អ្នកដ​ទៃ។  លោក​ស៊ី អេស លូវីស  បាន​សរសេរ​ក្នុង​សៀវភៅ​រប​ស់​គា​ត់ថា​ “ព្រះ​អម្ចាស់​​ជ្រាប​ថា យើង​មិនមា​ន​ក្តីប្រាថ្នា​ខ្លាំង​ពេក​ទេ គឺមានក្តី​ប្រាថ្នា​ខ្សោ​យពេ​ក​ … ព្រោះយើ​ង​ងាយ​នឹ​ង​ពេញ​ចិត្ត…

Read article
ថ្ងៃនៃការប្តេជ្ញាចិត្ត

ថ្មីៗនេះ ខ្ញុំ​បាន​សួរ​បង​ស្រីច្ប​ង​រ​បស់​ខ្ញុំ​ ឈ្មោះ ម៉ារី អាន(Mary Ann) ក្រែង​លោគាត់​នៅ​ចាំពេល​ដែល​គ្រួ​សា​រយើ​ង​បា​នផ្លា​ស់​ម​ក​រស់​នៅ​  ក្នុង​ផ្ទះមួ​យ​ខ្នង  អ​ស់​រយៈ​ពេ​ល​ជាច្រើ​ន​ឆ្នាំ។  គាត់​​ក៏បា​ន​ឆ្លើ​យ​ថា​ “កាល​នោះ ប្អូន​មាន​អាយុ​៩​ខែ ហើយ​បង​ចាំថា​ ម៉ាក់​ប៉ាយើ​ងបា​ន​រៀប​ឥវ៉ាន់​​ដល់​យប់​ជ្រៅ ​ទាំង​​ស្តាប់​វិទ្យុ​ផង​។ កាលនោះ​ គឺនៅ​​ថ្ងៃទី​​៦ ខែមិ​ថុនា ឆ្នាំ១៩៤៤។ ពេល​នោះ ពួក​គាត់​កំពុង​ស្តាប់​វិទ្យុផ្សា​យ​បន្ត​ផ្ទា​ល់ អំពី​ការ​លើ​ក​ទ័ព​សម្រុក​ចូល ខេត្ត​ន័រមែនឌី ប្រទេស​បារាំង”។ ថ្ងៃ​នេះ ជា​ថ្ងៃ​ខួប​នៃកា​រលើ​កទ័​ពស​ម្រុក​ចូល​ខេត្ត​ន័រមែនឌី ដែលគេ​ហៅថា​ ​ថ្ងៃ​ឌីដេយ តាម​ពាក្យ​បច្ចេក​ទេស​យោធា ដែល​គេ​ប្រើ​ នៅក្នុង​កា​រចា​ប់ផ្តើ​មអនុវត្ត​យុទ្ធ​សាស្រ្តយោ​ធា​នៅ​សម័យ​នោះ​។ ជាច្រើ​នឆ្នាំ​ក្រោ​យម​ក នៅ​ក្នុង​ភាសា​អង់​គ្លេស គេក៏​បា​នប្រើ​ពាក្យ​ឌីដេយ នៅក្នុ​ង​ការ​និ​យាយ អំពី​ការ​សម្រេច​ចិត្ត ឬ​ការ​ប្តេជ្ញាចិ​ត្ត ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គេ​។ តាម​ប្រវត្តិ​សាស្រ្ត​នៃជ​ន​ជា​តិអ៊ី​ស្រា​អែល   ពេល​ដែល​លោក​យ៉ូស្វេ ដែល​ជាអ្ន​ក​ដឹ​កនាំ​របស់​សាសន៍អ៊ី​ស្រាអែល មានវ័​យ​ចាស់​ទៅហើ​យ គាត់​បាន​ជំ​រុញ​ពួ​ក​គេ ឲ្យ​មាន​ការប្តេ​ជ្ញាចិ​ត្តជា​ថ្មី​។ បន្ទាប់​ពីពួ​កគេ​បា​នតស៊ូ​អស់រ​យៈពេ​ល​ជា​ច្រើនឆ្នាំ​ ដើម្បីកា​ន់កា​ប់​ទឹ​ក​ដី ​ដែល​ព្រះបា​ន​សន្យា​ប្រ​ទា​នឲ្យ​ពួ​ក​គេជា​មរ​​តក​ លោក​​យ៉ូស្វេ​ក៏​បាន​ជំរុញ​ពួក​គេ​ ឲ្យ​បម្រើ​ព្រះ ​ដោយចិ​ត្ត​ស្មោះត្រ​ង់​ គឺព្រះ​ដែល​មាន​ព្រះ​ទ័យ​​ស្មោះ​ត្រង់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​គេ​(យ៉ូស្វេ ២៤)។ គាត់​បាន​ប្រាប់ពួក​គេ ឲ្យ​​រើ​ស​យក​​ព្រះ​​ណា ដែល​​ពួ​កគេចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នោះ​ចុះ…

Read article