ភាពពិតប្រាកដ

ពួក​ជំនុំមួ​យក​ន្លែង ក្នុង​ក្រុង​នេភ័រវីល(Naperville) រដ្ឋ​អីលីណយ(Illinois) មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះ​ជួង​ថ្មី​ៗ ​ដែល​គេបា​នដា​ក់​នៅ​ក្នុ​ងប៉ម នៅ​លើ​ដំបូល​ព្រះ​វិហារ។ ពេល​ព្រះវិ​ហារ​មួយ​នេះត្រូ​វ​បាន​សាង​សង់ឡើង កាល​ពី ច្រើ​នឆ្នាំ​កន្ល​ងទៅ​ ពួក​គេ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់ សម្រាប់​ទិញ​ជួង ដាក់​ព្រះ​វិហារ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅក្នុ​ង​ពិធីរំ​ឭក​ខួប​លើកទី​២៥​ ​នៃកា​រសា​ងស​ង់​ព្រះវិហា​រ​នេះ ពួក​គេ​ក៏អា​ចរ៉ៃ​អ​ង្គាស​បាន​ប្រាក់ ដើម្បី​ទិញ​ជួ​ង​៣គ្រឿ​ង សម្រាប់​ព្យួរ​នៅ​ពីលើ​ដំ​បូង​ព្រះវិ​ហារ។ ទោះ​បី​ជា​ជួ​ងទាំ​ង​នោះមា​នភា​ព​ស្រស់​ស្អាត​ក៏ដោយ ក៏​ពួក​វា​មាន​ប​ញ្ហាមួ​យគឺ​ : ពួក​ជំនុំ​​មិន​ដែល​បាន​ស្តាប់ឮ​ស​ម្លេង​ជួង​ទាំងនោះ​​រោទ៍ទេ។ជួង​ទាំងនោះ​មាន​រូប​រាង​ដូច​ជួង​ពិ​ត​ៗ តែ​ពួក​វា​គ្រាន់​តែ​ជា​ជួ​ងសប្ប​និម្មិត​ប៉ុណ្ណោះ។

សាវ័ក​យ៉ូហាន​បាន​សរសេរ​សំបុត្រ​ទី​មួយ​របស់​គាត់ ផ្ញើ​ទៅ​អ្នក​ជឿ​ព្រះ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បង្ហាញ​ថា ខ្លួន​ជា​គ្រីស្ទ​បិរស័ទ​ពិត​ប្រាកដ តាម​រយៈ​របៀប​នៃ​ការ​រស់​នៅ​ រប​ស់ខ្លួ​ន គឺ​មិន​មែ​ន​គ្រាន់តែ​មាន​​លក្ខណៈ​ខា​ង​ក្រៅ ដូច​ គ្រីស្ទ​បរិ​ស័ទ​ពិត​ប្រាកដ​នោះឡើ​យ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់មានជំនឿពិត គឺមិនត្រូវបានរកឃើញ នៅ​ក្នុង​ការ​មានបទពិសោធន៍​អាថ៌កំ​បាំង​ណាមួ​យ ជា​មួយ​ព្រះឡើ​យ។ ភស្តុតាង​ដែល​បញ្ជាក់​ថា មនុស្សម្នា​ក់ពិត​ជា​បាន​ស្គាល់ និង​ស្រឡាញ់​ព្រះមែន គឺ​ត្រូវ​បាន​រក​ឃើ​ញ​នៅក្នុ​ងកា​រ​ចុះចូ​ល​ចំពោះ​អំណាច និង​ព្រះប​ន្ទូល​ទ្រង់។ សាវ័ក​យ៉ូហាន​បាន​ចែង​ថា “តែ​​អ្ន​ក​ណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​បា្រកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្តី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ”(១យ៉ូហាន ២:៥-៦)។

បើ​យើង​អះអា​ង​ថា ជីវិ​តយើ​ងបា​ន​ផ្លាស់​ប្រែ ដោយសារ​ដំណឹង​ល្អ និងកា​រ​ស្គាល់ និង​ស្រឡាញ់​ព្រះ ​ដោយភា​ពស្និ​ទ្ធស្នា​ល់ នោះ​យើង​គួ​រតែ​ប​ញ្ជាក់​ថា យើង​ពិត​ជា​បាន​ផ្លាស់​ប្រែ​មែន ដោយ​សារ​ការ​ស្តាប់​បង្គាប់​ព្រះ​បន្ទូល​ទ្រង់។-Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles