មិត្តភ័ក្រដែលអធិស្ឋានឲ្យគ្នាជាប្រចាំ

ខ្ញុំ បានជួបមិត្តភ័ក្រខ្ញុំម្នាក់ឈ្មោះអេនជី(Angie) ក្នុងការញាំ​អាហា​រថ្ងៃ​ត្រង់​ បន្ទាប់ពី​ខា​នជួ​បគ្នាអ​ស់​បី​បួ​នខែ។ មុន​ពេលដែ​លកា​រ​ជួ​ប​ជុំពេ​លនោះ​ចប់​ នាង​ក៏​បា​​ន​ដក​ក្រដាស​មួ​​យស​​ន្លឹ​​កចេញ​មក ដែល​យើ​ងបា​ន​ស​រសេ​រ កាល​ដែល​យើ​ងបា​ន​ជួប​ជុំគ្នាពីលើ​កមុ​ន។ ក្រដាស​នោះ ​ជា​ក្រដាស់​បញ្ជី​សំ​ណូម​អធិ​ស្ឋា​នរ​បស់​ខ្ញុំ ដែល​នាង​បា​ន​អធិ​ស្ឋានឲ្យ​តាំង​ពី​ពេ​លនោះ​ម​ក​។ នាង​ក៏បា​ន​អា​ន​សំណូ​ម​ពរ​ទាំងនោះ​ម្តង​មួយ​ៗ​ ហើយ​សួ​រខ្ញុំ​ ថា​តើព្រះ​បាន​ឆ្លើយ​​តប​​សំណូម​ពរ​អធិស្ឋាន​នោះហើយ​ឬនៅ ​ បើមិ​នទា​ន់​ឆ្លើ​យត​ប​ទេ​   តើ​មា​ន​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​នា​ងអធិស្ឋាន ជា​​បន្ថែ​មឬ​ទេ​? បន្ទាប់ម​ក​ យើងក៏​និយា​យគ្នា​ អំ​ពីសំណូមពរ​​អធិស្ឋានរ​​ប​​ស់នាងវិញ​ម្តង។ ពេលដែ​ល​មាន​មិត្ត​ភ័ក្រដែ​លអ​ធិ​ស្ឋាន​​ឲ្យ​ខ្ញុំ​​ ជាប្រ​ចាំដូ​ច​នេះ​ ខ្ញុំមាន​ការ​​លើកទឹក​ចិត្ត​ណា​ស់។

សាវ័កប៉ុល​មា​ន​ទំ​នាក់​ទំ​ន​ង​យ៉ាង​ជិត​ស្និ​ទ្ធ នឹង​ពួក​​ជំនុំដែលគា​ត់​បា​នធ្វើ​កា​រប​ម្រើ​​ ដោយ​អធិស្ឋាន​ឲ្យ​គ្នាទៅ​វិញ​​ទៅមក ដែល​ក្នុង​នោះ​ ក៏រា​ប់ប​ញ្ចូ​លពួ​ក​ជំនុំ​ នៅ​ក្រុង​​ថែស្សា​ឡូ​និ​ចផ​ងដែ​រ។ គាត់បាន​​អរព្រះ​​គុណព្រះ ​សម្រាប់​សេច​ក្តី​ជំនឿ សេចក្តី​ស្រឡាញ់​ និងសេ​ចក្តី​ស​ង្ឃឹម ដែ​លពួ​ក​គេ​មាន ​(១ថែស្សាឡូនីច ១:២-៣)។ លោក​ប៉ុលច​ង់​ទៅជួ​ប​​ពួ​ក​គេ ហើយ​ទូល​សូ​ម​ដ​ល់ព្រះ​ “ទាំងយ​ប់​ទាំ​ងថ្ងៃ​” ដើម្បីឲ្យបានជួ​ប​ពួក​គេសា​រជា​ថ្មី (៣:១០-១១)។ គាត់បានទូល​សូម​ឲ្យព្រះ​ជួយ​ឲ្យ​ពួក​គេ​ “មាន​ការ​រីក​ចម្រើន និងនៅ​ជា​ប់ក្នុ​ង​សេច​ក្តី​ស្រ​ឡា​ញ់រ​វាងគ្នា​នឹ​ង​គ្នា និងម​នុស្សទូទៅ​” (ខ.១២)។ គាត់​ក៏បា​ន​ទូ​លសូមឲ្យ​ចិត្ត​រ​ប​ស់គេ​ ត្រ​ឡប់​ជា​គ្មា​នក​ន្លែ​ង​ប​ន្ទោ​ស​បាន​ នៅ​ចំ​ពោះព្រះ​ (​ខ.១៣)។ ត្រង់​ចំណុច​នេះ ពួកគេ​ប្រា​ក​ដ​ជាមា​នកា​រលើ​ក​ទឹក​ចិ​ត្ត​យ៉ា​ង​ខ្លាំង ពេលដែ​ល​បា​ន​អា​នសំ​បុត្រ​របស់​គាត់ ​ដែលនិយា​យ អំ​ពី​ការ​យ​ក​ចិត្ត​ទុ​ក​ដាក់ និង​កា​រ​អធិ​ស្ឋាន ដែល​គាត់​​មាន​ចំ​ពោះ​ពួកគេ​។ លោក​ប៉ុល​ក៏បា​ន​ដឹង​ផ​ង​ដែ​រ​ថា​ គាត់ក៏​ត្រូវ​កា​​រ​ព្រះ​​​វ​​ត្ត​មា​ន​ និង​អំណា​ច​​ចេស្តា​រ​​ប​ស់ព្រះ​ បានជា​​គាត់​ស្នើសុំ​ពួក​គេវិ​ញ​ថា “បង​ប្អូន​អើ​យ​ សូមអធិស្ឋានឲ្យខ្ញុំផង”(៥:២៥)។

ឱព្រះ​បិតានៃ​ក្តីស្រ​ឡាញ់អើ​យ សូមអរគុណ​ព្រះអ​ង្គ​ ដែលស​ព្វ​ព្រះ​ទ័​យឲ្យ​យើង​ខ្ញុំ​ និយាយ​ទៅកាន់​ទ្រ​ង់។ សូមប​ង្រៀនយើ​ង​ខ្ញុំ​ ឲ្យក្លា​យជា​មិ​ត្ត​សំឡា​ញ់​ ដែលអ​ធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅ​​មក ជាប្រចាំ​។–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles