កាន់តែចូលទៅជិតថ្ងៃណូអែលបានមួយថ្ងៃទៀត
ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង។ ភីលីព ៣:២០ កូនស្រីខ្ញុំបាននិយាយទាំងមិនសប្បាយចិត្តថា “ពិតជាមិនគួរឲ្យជឿសោះថា ពិធីបុណ្យណូអែលចប់លឿនណាស់”។ ខ្ញុំយល់អារម្មណ៍របស់នាង។ ការបញ្ចប់នៃថ្ងៃបុណ្យណូអែល អាចធ្វើឲ្យអ្នកខ្លះមានអារម្មណ៍មិនសប្បាយចិត្ត។ កញ្ចប់អំណោយណូអែលក៏បានបើករួចហើយ។ គេក៏បានយកដើមណូអែល និងអំពូលតាំងលម្អដើមណូអែល ទៅទុក។ នៅមានរឿងច្រើនទៀត ហើយសម្រាប់មនុស្សជាច្រើន ក្នុងខែមករា ការបញ្ចុះទម្ងន់កំពុងរង់ចាំពួកគេ បន្ទាប់ពីបានឡើងគីឡូ នៅរដូវកាលបុណ្យណូអែល។ ភ្លាមៗនោះ ពួកគេមានអារម្មណ៍ថា ពិធីបុណ្យណូអែល និងការរំពឹងចង់បាន សម្រាប់ថ្ងៃណូអែល ហាក់ដូចជានៅឆ្ងាយយ៉ាងខ្លាំង។ ពីរបីឆ្នាំមុន ពេលដែលយើងកំពុងប្រមូលគ្រឿងតាំងលម្អថ្ងៃណូអែល យកទៅទុក ខ្ញុំក៏បានដឹងថា ទោះប្រតិទិនបានបង្ហាញថ្ងៃខែយ៉ាងដូចម្តេចក៏ដោយ ថ្ងៃណូអែលបន្ទាប់ បានរំកិលមកកាន់តែជិត ម្តងមួយថ្ងៃៗ។ ខ្ញុំក៏បាននិយាយពីរឿងនេះជាញឹកញាប់។ តែនៅពីក្រោយការអបអរពិធីបុណ្យណូអែល គឺមានរឿងដែលសំខាន់ជាងនេះទៀត ដែលជាសេចក្តីពិតខាងវិញ្ញាណ គឺសេចក្តីសង្រ្គោះដែលព្រះយេស៊ូវបានប្រទានមកលោកិយនេះ ហើយការសង្ឃឹមថា ព្រះអង្គនឹងយាងត្រឡប់មកវិញ។ ព្រះគម្ពីរបានចែងម្តងហើយម្តងទៀត អំពីការមើល ការរង់ចាំ និងការទន្ទឹងរង់ចាំការយាងមកវិញ ជាលើកទីពីររបស់ព្រះគ្រីស្ទ។ ខ្ញុំចូលចិត្តព្រះបន្ទូលដែលបានចែង ក្នុងបទគម្ពីរ ភីលីព ៣:១៥-២១។ សាវ័កប៉ុលបានបង្ហាញភាពខុសគ្នា រវាងការរស់នៅតាមរបៀបលោកិយ…
Read article