December 2021

You are here:
កាន់តែចូលទៅជិតថ្ងៃណូអែលបានមួយថ្ងៃទៀត

ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថានសួគ៌​វិញ ក៏​នៅ​ចាំ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង។ ភីលីព ៣:២០ កូន​ស្រី​ខ្ញុំ​បាន​និយាយ​ទាំង​មិន​សប្បាយ​ចិត្ត​ថា “ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ពិធី​បុណ្យ​ណូអែល​ចប់​លឿន​ណាស់”។ ខ្ញុំ​យល់​អារម្មណ៍​របស់​នាង។ ការ​បញ្ចប់​នៃ​ថ្ងៃ​បុណ្យ​ណូអែល អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត។ កញ្ចប់​អំណោយ​ណូអែល​ក៏​បាន​បើក​រួច​ហើយ។ គេ​ក៏​បាន​យក​ដើម​ណូអែល និង​អំពូល​តាំង​លម្អ​ដើម​ណូអែល ទៅ​ទុក។  នៅ​មាន​រឿង​ច្រើន​ទៀត ហើយ​សម្រាប់​មនុស្ស​ជា​ច្រើន ក្នុង​ខែ​មករា ការ​បញ្ចុះ​ទម្ងន់​កំពុង​រង់​ចាំ​ពួក​គេ បន្ទាប់​ពី​បាន​ឡើង​គីឡូ នៅ​រដូវ​កាល​បុណ្យ​ណូអែល។  ភ្លាម​ៗ​នោះ ពួក​គេ​មាន​អារម្មណ៍​ថា ពិធី​បុណ្យ​ណូអែល និង​ការ​រំពឹង​ចង់​បាន សម្រាប់​ថ្ងៃ​ណូអែល ហាក់​ដូចជា​នៅ​ឆ្ងាយ​យ៉ាង​ខ្លាំង។ ពីរ​បី​ឆ្នាំ​មុន ពេល​ដែល​យើង​កំពុង​ប្រមូល​គ្រឿង​តាំង​លម្អ​ថ្ងៃ​ណូអែល យក​ទៅ​ទុក ខ្ញុំ​ក៏​បាន​ដឹង​ថា ទោះ​ប្រតិទិន​បាន​បង្ហាញ​ថ្ងៃ​ខែ​យ៉ាង​ដូចម្តេច​ក៏​ដោយ ថ្ងៃ​ណូអែល​បន្ទាប់​ បាន​រំកិល​មក​កាន់​តែ​ជិត ម្តង​មួយ​ថ្ងៃ​ៗ។  ខ្ញុំ​ក៏​បាន​និយាយ​ពី​រឿង​នេះ​ជា​ញឹក​ញាប់។ តែ​នៅ​ពីក្រោយ​ការ​អប​អរ​ពិធី​បុណ្យ​ណូអែល គឺ​មាន​រឿង​ដែល​សំខាន់​ជាង​នេះ​ទៀត ដែល​ជា​សេចក្តី​ពិត​ខាង​វិញ្ញាណ គឺ​សេចក្តី​សង្រ្គោះ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​មក​លោកិយ​នេះ ហើយ​ការ​សង្ឃឹម​ថា ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មក​វិញ។ ព្រះគម្ពីរ​បាន​ចែង​ម្តង​ហើយ​ម្តង​ទៀត អំពី​ការ​មើល ការ​រង់​ចាំ និង​ការ​ទន្ទឹង​រង់​ចាំ​ការ​យាង​មក​វិញ ជា​លើក​ទីពីរ​របស់​ព្រះ​គ្រីស្ទ។  ខ្ញុំ​ចូល​ចិត្ត​ព្រះ​បន្ទូល​ដែល​បាន​ចែង​ ក្នុង​បទ​គម្ពីរ ភីលីព ៣:១៥-២១។ សាវ័ក​ប៉ុល​បាន​បង្ហាញ​ភាព​ខុស​គ្នា រវាង​ការ​រស់​នៅ​តាម​របៀប​លោកិយ…

Read article
ប្រសើរលើសមាសពេជ្រទៅទៀត

ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន។ សុភាសិត ៣:១៨ លោក​អេដវើត ជែកសិន(Edward Jackson) ដែល​ជា​អ្នក​ស្វែង​រក​រ៉ែ​មាស បាន​ចេញ​ទៅ​ដំណើរ​ទៅ​រដ្ឋ​កាលីហ្វូញ៉ា ក្នុង​អំឡុង​សម័យ​ផ្អើល​រក​រ៉ែ​មាស​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​អាមេរិក។ ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់ គាត់​បាន​សរសេរ អំពី​ហេតុ​ការណ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៤៩ ដោយ​ពោល​ទំនួញ អំពី​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​លំបិន ដោយ​ជិះ​រទេះ​គោ​ជា​ក្រុម ដែល​ដិត​ដាម​ដោយ​ជម្ងឺ ​និង​សេចក្តី​ស្លាប់។ គាត់​សរសេរ​ថា “ខ្ញុំ​មិន​ត្រូវ​ចោល​ឆ្អឹង​នៅ​ទីនេះ​ទេ។ បើ​សិន​ជា​អាច សូម​ឲ្យ​ខ្ញុំ​បាន​ស្លាប់​នៅ​ផ្ទះ​វិញ”។ អ្នក​ស្វែង​រក​រ៉ែ​មាស​ម្នាក់​ទៀត ឈ្មោះ ចន វ៉កឃ័រ(John Walker) ក៏​បាន​សរសេរ​ផង​ដែរ​ថា “វា​ជា​ការ​ផ្សង​សំណាង​ទាំង​ស្រុង ដូច​ការ​ចាក់​ឆ្នោត​អញ្ចឹង…ខ្ញុំ​មិន​អាច​ផ្តល់​យោបល់ ឲ្យ​នរណា​ម្នាក់​មក​ទីនេះ​ទេ”។ តាម​ពិត លោក​វ៉កឃ័រ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ជោគ​ជ័យ ក្នុង​របរ​កសិកម្ម ចិញ្ចឹម​សត្វ និង​នយោបាយ​ក្នុង​រដ្ឋ​របស់​គាត់។ ពេល​ដែល​សមាជិក​គ្រួសារ​គាត់​ម្នាក់ បាន​យក​សំបុត្រ​កំណត់​ហេតុ​កញ្ចាស់​របស់​គាត់ ដែល​ប្រែ​ពណ៌​លឿង ទៅ​កម្ម​វិធី​ពិពណ៌​វត្ថុ​បុរាណ ក្នុង​កម្មវិធី​ទូរទស្សន៍​អាមេរិក គេ​ក៏​បាន​ឲ្យ​តម្លៃ​សំបុត្រ​នោះ​រាប់​ពាន់​ដុល្លា។ ពិធីករ​ទូរទស្សន៍​ក៏​បាន​មាន​ប្រសាសន៍​ថា “ដូចនេះ គាត់​ពិត​ជា​រក​បាន​របស់​មាន​តម្លៃ ក្នុង​សម័យ​ផ្អើល​រក​មាស។ គឺ​សំបុត្រ​នេះ​ឯង”។ ជាង​នេះ​ទៅ​ទៀត ទាំង​លោក​វ៉កឃ័រ និង​លោក​ចនសិន បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ…

Read article
សត្វតោ ចៀម និងព្រះអង្គសង្រ្គោះ!

សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫសកែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ។ វិវរណៈ ៥:៥ មាន​តោ​ថ្ម​ពីរ​ឈរ​យាម​ច្រក​ចូល​បណ្ណាល័យ​សាធារណៈ​នៃ​ទីក្រុង​ញូយ៉ក។ រូប​ចម្លាក់​តោ ដែល​គេ​បាន​ឆ្លាក់​ពី​ថ្ម​ម៉ាប​នោះ បាន​ឈរ​នៅ​ទីនោះ ដោយ​មោទនភាព ចាប់​តាំង​ពី​កម្ម​វិធី​សម្ភោទ​បណ្ណាល័យ​នេះ ក្នុងឆ្នាំ១៩១១។ ពី​ដំបូង គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​តោ​ទាំង​ពីរ​ថា លេអូ លេណុក(Leo Lenox) និង​ លេអូ អាស្តូ(Leo Astor) ដើម្បី​ផ្តល់​កិត្តិយស ដល់​ស្ថាបនិក​នៃ​បណ្ណាល័យ​នេះ។ ប៉ុន្តែ ក្នុង​អំឡុង​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក ហ្វ៊ីអូរេឡូ ឡាហ្កាឌា(Fiorello LaGuardia) បាន​ប្តូរ​ឈ្មោះ​ពួក​វា ទៅ​ជា​សេចក្តី​ក្លាហាន និង​ភាព​អត់​ធ្មត់ ដែល​ជា​គុណ​ធម៌ ដែល​គាត់​គិត​ថា អ្នក​ក្រុង​ញូយ៉ក គួរ​តែ​បង្ហាញ​ចេញ​មក ក្នុង​អំឡុង​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ប៉ុន្មាន​ឆ្នាំ​នោះ។ សត្វ​តោ​ទាំង​នោះ នៅ​តែ​បន្ត​មាន​ឈ្មោះ​ថា សេចក្តី​ក្លាហាន និង​ភាព​អត់ធ្មត់ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ព្រះ​គម្ពីរ​បាន​ពិពណ៌នា អំពី​សត្វ​តោ​មាន​ជីវិត និង​មាន​អំណាច ដែល​ផ្តល់​ឲ្យ​ការ​លើក​ទឹក​ចិត្ត ក្នុង​ពេល​មាន​ទុក្ខ​លំបាក ហើយ​ក៏​មាន​ឈ្មោះ​ផង​ដែរ។ ក្នុង​ការ​បើក​សម្តែង​អំពី​នគរ​ស្ថាន​សួគ៌ សាវ័ក​យ៉ូហាន​បាន​យំ ពេល​ដែល​គាត់​បាន​ឃើញ​ថា គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ដែល​ចែង​អំពី​ផែនការ​នៃ​ការ​ជំនុំ​ជម្រះ និង​ប្រោស​លោះ​របស់​ព្រះ។ បន្ទាប់​មក លោក​យ៉ូហាន…

Read article
ប្រាជ្ញាដ៏ធំប្រសើរ ដើម្បីមើលឲ្យគ្រប់ជ្រុងជ្រោយ

ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្តី​សង្ស័យ​ផង ហើយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញ​ពី​ភ្លើង ហើយ​ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯ​ទៀត​ដោយ​ភ័យ​ខ្លាច។ យូដាស ១:២២-២៣ លោក​ចន ជ្រីសូស្ទុម(John Chrysostom) ដែល​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ​សម័យ​ដើម បាន​សរសេរ​ថា “អ្នក​គង្វាល​ត្រូវ​ការ​ប្រាជ្ញា​ដ៏​ធំ​ប្រសើរ និង​ភ្នែក​១​ពាន់ ដើម្បី​ពិនិត្យ​មើល​សណ្ឋាន​នៃ​វិញ្ញាណ ឲ្យ​គ្រប់​ជ្រុង​ជ្រោយ”។ លោក​ចន​បាន​សរសេរ​ពាក្យ​ពេចន៍​ទាំង​នេះ នៅ​ក្នុង​ការ​ពិភាក្សា អំពី​ភាព​ស្មុគស្មាញ​នៃ​ការ​ផ្តល់​ឲ្យ​អ្នក​ដទៃ ឲ្យ​នូវ​ការ​ថែទាំ​ខាង​វិញ្ញាណ។ គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា ដោយសារ​យើង​មិន​អាច​បង្ខំ​នរណា​ម្នាក់ ឲ្យ​ទទួល​ការ​ប្រោស​ឲ្យ​ជា នោះ​ការ​ឈោង​ទៅ​រក​ចិត្ត​របស់​អ្នក​ដទៃ តម្រូវ​ឲ្យ​យើង​មាន​ការ​អាណិត​អាសូរ​ខ្លាំង។ តែ​គាត់​បាន​ដាស់​តឿន​ថា ការ​នេះ​មិន​មាន​ន័យ​ថា អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ មិន​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នោះ​ឡើយ ព្រោះ “បើ​អ្នក​មាន​ការ​ខ្លាច​ចិត្ត​ពេក ចំពោះ​អ្នក​ដែល​ត្រូវ​ការ​ការ​វះ​កាត់​ស៊ី​ជម្រៅ ហើយ​មិន​បាន​ធ្វើ​ការ​វះ​កាត់​ឲ្យ​បាន​ជ្រៅ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ការ​វះកាត់ អ្នក​នឹង​មិន​អាច​​វះកាត់​ឲ្យ​ដល់​ដុំ​សាច់​មហារីក។ តែ​បើ​អ្នក​ធ្វើ​ការ​វះកាត់​ដោយ​គ្មាន​មេត្តា ជា​ញឹក​ញាប់​អ្នក​ជំងឺ មាន​ការ​ឈឺ​ចាប់​ពេក ក៏​បាន​អស់​សង្ឃឹម ហើយ​លែង​ខ្វល់​អ្វី​ទាំង​អស់…ក៏​គិត​ចង់​លោត​ពីលើ​​ជ្រោះ​តែ​ម្តង”។ កណ្ឌ​គម្ពីរ​យូដាស​ក៏​បាន​ធ្វើ​ការ​បក​ស្រាយ អំពី​ភាព​ស្មុគស្មាញ​ស្រដៀង​នេះ​ផង​ដែរ ជា​ការ​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​វង្វេង​ចេញ​ពី​ជំនឿ ដោយសារ​គ្រូ​ខុស​ឆ្គង ដែល​ប្រៀប​ដូច​ជា​ដុំ​ស្អុយ​(១:១២-១៣,១៨-១៩)។ តែ​ពេល​ដែល​លោក​យូដាស​បាន​ណែនាំ​អំពី​របៀប​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​នេះ គាត់​មិន​ឲ្យ​យើង​មាន​ប្រតិកម្ម​តប ដោយ​កំហឹង​ដ៏​កាច​សាហាវ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្រៀន​ថា អ្នក​ជឿ​គួរ​តែ​ឆ្លើយ​តប​ចំពោះ​ការ​បង្រៀន​ខុស​ឆ្គង ដោយ​ចាក់​ឫស​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ជ្រៅ ទៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​(ខ.២០-២១)។ ព្រោះ​ទាល់​តែ​យើង​បាន​ចាក់​ឫស​ចូល​ជ្រៅ…

Read article
ជំនួយសម្រាប់ដៃដ៏ទន់ខ្សោយរបស់យើង

ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង។ អេសាយ ៤១:១៣ ខ្ញុំ​បាន​ជួយ​ឆ្កែ​ចាស់​ជរា​របស់​ខ្ញុំ ឈ្មោះ​វីលសិន(Wilson) ចេញ​ទៅ​លេង​នៅ​វាល​ស្មៅ ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ប្រលែង​ឆ្កែ​មួយ​ក្បាល​ទៀត ដែល​នៅ​ក្មេង​ជាង ឈ្មោះ ខូច(Coach) តែ​មួយ​នាទី។ ពេល​ខ្ញុំ​ឱន​រើស​ខ្សែ​របស់​វា វា​ក៏​បាន​ឃើញ​សត្វ​ទន្សាយ។ វា​ក៏​បាន​ស្ទុះ​រត់​ពេញ​មួយ​ទំហឹង ដោយ​កញ្ឆក់​ខ្សែ​ចេញពី​ដៃ​ខាង​ស្តាំ​របស់​ខ្ញុំ ហើយ​ក៏​បាន​រមួល​ម្រាម​ដៃ​នាង ធ្វើ​ឲ្យ​ខ្ញុំ​ដួល​នៅ​លើ​ស្មៅ ហើយ​ស្រែក​យំ​ដោយ​ការ​ឈឺ​ចាប់។ បន្ទាប់​ពី​ខ្ញុំ​វិល​ត្រឡប់​​មក​ពី​​ពិនិត្យ​សុខភាព​បន្ទាន់ ហើយ​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​ការ​វះ​កាត់ ខ្ញុំ​ក៏​បាន​ទូល​អង្វរ​ដល់​ព្រះ ដើម្បី​សូម​ជំនួយ។ “ខ្ញុំ​ជា​អ្នក​និពន្ធ! តើ​ខ្ញុំ​នឹង​ប្រើ​ក្ដារ​ចុច​របស់​កុំព្យូទ័រ ដើម្បី​វាយ​អក្សរ​ដោយ​របៀប​ណា? ចុះ​ចំណែក​ឯ​តួនាទី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ? ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​មក​កាន់​ខ្ញុំ នៅ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ។ គឺ​ក្នុង​បទ​គម្ពីរ​ដែល​ចែង​ថា “ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង”(អេសាយ ៤១:១៣)។​ ខ្ញុំ​បាន​ពិនិត្យ​មើល​បរិបទ​នៃ​ខគម្ពីរ​នេះ ដែល​បង្ហាញ​ថា រាស្រ្ត​របស់​ព្រះ​ក្នុង​នគរ​យូដា ដែល​បាន​ទទួល​ការ​ប្រកាស​ព្រះ​រាជ​សារ ពី​ហោរា​អេសាយ បាន​អរសប្បាយ​នឹង​ទំនាក់​ទំនង​ដ៏​ពិសេស ជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​នៅ​តែ​គង់​​ជា​មួយ ប្រទាន​កម្លាំង និង​ជួយ​ពួក​គេ ដោយ​ព្រះ​ហស្ត​ស្តាំ​ដ៏​សុចរិត​របស់​ទ្រង់​(ខ.១០)។…

Read article
ការផ្សះផ្សាឲ្យបានឆាប់រហ័ស

ចូរ​ឲ្យ​អ្នក​ជា​ស្រុះ​ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា។ ម៉ាថាយ ៥:២៥ ជម្លោះ​ដ៏​ឈឺ​ចាប់ រវាង​លោក​សាយមិន(Simon) និង​លោក​ជែហ្វព្រី(Geoffrey) បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​លោក​សាយមិន​បាន​ព្យាយាម​ចាប់​ផ្តើម​ទំនាក់​ទំនង​ឡើង​វិញ តែ​បាន​ជួប​ការ​បដិសេធន៍។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ម្តាយ​របស់​លោក​ជែហ្វព្រី​បាន​ទទួល​មរណៈ​ភាព លោក​សាយ​មិន​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ខាង​ជើង​នៃ​ប្រទេស​កេន​យ៉ា ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សព។ លោក​សាយមិន​ក៏​បាន​រំឭក​អំពី​ការ​ជួប​គ្នា​នៅ​ពេល​នោះ​ថា “ខ្ញុំ​មិន​មាន​ការ​រំពឹង​គិត​ទាល់​តែ​សោះ​ថា រឿង​នេះ​នឹង​ប្រែ​ជា​យ៉ាង​ណា​ទេ តែ​បន្ទាប់​ពី​ពិធី​បុណ្យ​សព​ចប់ យើង​ក៏​បាន​បើក​ចំហ​ចិត្ត ហើយ​មាន​ការ​ជជែក​គ្នា​ដែល​មាន​ផ្លែ​ផ្កា។ យើង​ឱប​គ្នា ចំណាយ​ពេល​ជា​មួយ​គ្នា ​អធិស្ឋាន ហើយ​មាន​គម្រោង​ជួប​គ្នា​ទៀត”។ លោក​សាយមិន និង​លោក​ជែហ្វព្រី​អាច​ជៀស​វាង​ការ​ឈឺ​ចាប់​ជា​ច្រើន បើ​សិន​ជា​ពួក​គេ​បាន​ផ្សះផ្សា​គ្នា​តាំង​ពី​ដំបូង។ ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ក្នុង​បទ​គម្ពីរ ម៉ាថាយ ៥:២១-២៦ បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ទំនាក់​ទំនង។ កំហឹង​ដែល​អាច​នាំ​ទៅ​រក​ជម្លោះ គឺ​ជា​បញ្ហា​ដ៏​​ធ្ងន់ធ្ងរ​(ខ.២២)។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​មាន​ការ​ផ្សះផ្សា​គ្នា​ឲ្យ​រួច​រាល់ មុន​នឹង​ទៅ​ថ្វាយ​បង្គំ​ព្រះ​(ខ.២៣-២៤)។ ព្រះ​បន្ទូល​ប្រកប​ដោយ​ប្រាជ្ញា​របស់​ព្រះ​យេស៊ូវ ឲ្យ “ផ្សះផ្សា​ជា​មួយ​គូ​ជម្លោះ​របស់​យើង ឲ្យ​បាន​ឆាប់​រហ័ស”(ខ.២៥) បាន​រំឭក​យើង​ថា យើង​អាច​ផ្សះផ្សា​គ្នា​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។​ ទំនាក់​ទំនង​ងាយ​នឹង​មាន​បញ្ហា ដោយ​យើង​ត្រូវ​ធ្វើអ្វី​ម្យ៉ាង ក្នុង​គ្រួសារ កន្លែង​ធ្វើ​ការ នៅ​សាលារៀន និង​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ក្នុង​នាម​យើង​ជា​តំណាង​ឲ្យ​ព្រះ​អង្គ ដែល​ជា “ម្ចាស់​នៃ​មេត្រីភាព” (អេសាយ ៩:៦) ចូរ​យើង​បើក​ចំហ​ចិត្ត…

Read article
បុត្រតូចនៃថ្ងៃណូអែល

គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង។ ភីលីព ២:៧ សូម​ស្រមៃ​ថា ព្រះ​មួយ​អង្គ​ដែល​ធ្វើ​ឲ្យ​ដើម​ឈើ​ធំ​ៗ កើត​ចេញ​ពី​គ្រាប់​ពូជ​តូច​ល្អិត ហើយ​បង្កើត​ផ្កាយ​ទំាង​ពួង បាន​បន្ទាប​ព្រះ​កាយ ចាប់​កំណើត​ក្នុង​ផ្ទៃ​ស្រ្តី​ព្រហ្មចារី​ម្នាក់ ហើយ​ប្រសូត​ជា​ទារក​តូច។ ព្រះយេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​សុទ្ធ​សាធ បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ យក​រូបភាព​ជា​បាវ​បម្រើ​ (ភីលីព ២:៦-៧)។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។ សូម​យើង​នឹក​ចាំ អំពី​ទិដ្ឋភាព​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ ក្នុង​ក្រោល​សត្វ នៅ​ភូមិ​ជន​បទ​មួយ មាន​ពួក​អ្នក​គង្វាល នៅ​ទី​វាល ហើយ​ទេវតា​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច នៅ​លើ​មេឃ។ ព្រះ​អង្គ​បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​ប្រាជ្ញា ដែល​ធ្វើ​ឲ្យ​ពួក​អាចារ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ការ​ឆ្លើយ​តប ចំពោះ​សំណួរ​ពិបាក​ៗ។ ពេល​ព្រះ​អង្គ​ពេញ​វ័យ នៅ​ទន្លេ​យ័រដាន់ ព្រះ​វរបិតា​បាន​មាន​បន្ទូល​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”។ ហើយ​នៅ​វាល​រហោស្ថាន ព្រះ​អង្គ​ក៏​បាន​តយុទ្ធ ដោយ​ភាព​អត់​ឃ្លាន និង​ការ​អធិស្ឋាន។ សូម​យើង​មើល​ទិដ្ឋភាព​បន្ទាប់ ពេល​ដែល​ទ្រង់​ចាប់​ផ្តើម​ព្រះរាជ​បេសកកម្ម ដោយ​ប្រោស​ជំងឺ ពាល់​អ្នក​កើត​ឃ្លង់​ឲ្យ​ជា អត់ទោស​បាប ឲ្យ​មនុស្ស​មាន​បាប។ ព្រះអង្គ​ក៏​បាន​លត់​ជង្គង់​អធិស្ឋាន ក្នុង​សួន​ច្បារ ដោយ​ព្រះទ័យ​ឈឺ​ចាប់ ហើយ​គេ​ក៏​បាន​មក​ចាប់​ព្រះ​កាយ​ព្រះ​អង្គ ហើយ​មិត្ត​សំឡាញ់​ទ្រង់​រត់​ចោល​ព្រះ​អង្គ​អស់។ គេ​ក៏​បាន​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ​អង្គ ហើយ​ដំព្រះហស្ត និង​ព្រះ​បាទ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង ដោយ​ព្រះ​អង្គ​បាន​ទទួល​បន្ទុក​នៃ​បាប​របស់​លោកិយ​ទាំង​មូល​នៅ​លើ​ស្មា​ព្រះអង្គ។ …

Read article
ទទួលសន្តិភាពពីព្រះអម្ចាស់នៃសន្តិភាព

គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព។ អេសាយ ៩:៦ ពេល​ដែល​លោក​ចន(John) មាន​ជំងឺ​ផ្ដាសាយ ហើយ​ប្រែ​ក្លាយ​ជា​ជំងឺ​ផ្លូវ​ដង្ហើម គាត់​ក៏​បាន​ទៅ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ទន្ទឹម​នឹង​នោះ ម្តាយ​របស់​គាត់​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក នៅ​ជាន់​ខាង​លើ​ផង​ដែរ ហើយ​គាត់​មាន​ការ​ព្រួយ​បារម្ភ​ជា​ពន់​ពេក អំពី​ម្តាយ​គាត់ និង​សុខភាព​ខ្លួន​ឯង។ បន្ទាប់​មក នៅ​ពេល​ល្ងាច​មុន​ថ្ងៃ​ណូអែល គាត់​ក៏​បាន​ឮ​វិទ្យុ​ចាក់​ផ្សាយ បទ “ឱ រាត្រី​បរិសុទ្ធ”  ​គាត់​ក៏​មាន​អារម្មណ៍​ថា សន្តិភាព​របស់​ព្រះ​បាន​ជ្រួត​ជ្រាប​ពេញ​ក្នុង​ចិត្ត​គាត់។ គាត់​ក៏​បាន​ស្តាប់​ពាក្យ​ពេចន៍​ក្នុង​បទ​ចម្រៀង ដែល​និយាយ​អំពី​ពេល​យប់ ដែល​ព្រះ​អង្គ​សង្រ្គោះ​បាន​ប្រសូត ហើយ​ឃើញ​ឃ្លា​ដែល​ច្រៀង​ថា “ទើប​ចិត្ត​ព្រួយ​អណ្ដែត ត្រសែត​ដោយ​សង្ឃឹម​ធំ​ ឃើញ​អរុណ​បញ្ចាំង​រស្មី​យ៉ាង​ឧត្តម”។ នៅ​ពេល​នោះ ការ​ព្រួយ​បារម្ភ​របស់​គាត់ អំពី​ខ្លួន​ឯង និង​ម្តាយ​របស់​គាត់​ក៏​បាន​រលាយ​បាត់​អស់​។ ព្រះ​អង្គ​សង្រ្គោះ​បាន​យាង​មក​ប្រសូត ដើម្បី​យើង​រាល់​គ្នា មាន​ព្រះ​នាម​យេស៊ូវ ជា “ព្រះ​អម្ចាស់​នៃ​សន្តិភាព” ឬ “ម្ចាស់​នៃ​មេត្រីភាព” គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ (អេសាយ ៩:៦)។ ព្រះ​យេស៊ូវ​បាន​សម្រេច​បទ​ទំនាយ​នេះ ពេល​ដែល​ព្រះ​អង្គ​យាង​ចុះ​មក​ផែន​ដី ក្នុង​លក្ខណៈ​ជា​ទារក ដោយ​នាំ​ពន្លឺ និង​សេចក្តី​សង្រ្គោះ ដល់ “បណ្តា​ជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត”(ម៉ាថាយ ៤:១៦…

Read article
តើធ្វើដូចម្តេចឲ្យគេអាចដឹងបាន?

គឺ​នៅ​អាន់ទីយ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង។ កិច្ចការ ១១:២៦ ការ​ជួប​ជុំគ្នា នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​បាន​កើត​ឡើង នៅ​ព្រះវិហារ​អន្តរ​ជាតិ ​អន្តរ​និកាយ​មួយ​។ នៅ​ថ្ងៃ​អាទិត្យ​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ជឿ​ព្រះយេស៊ូវ​មក​ពី​ប្រទេស​កូរ៉េ ហ្កាណា ប៉ាគីស្ថាន ចិន បង់ក្លាដេស អាមេរិក ភីលីពីន និង​ប្រទេស​ដទៃ​ទៀត បាន​មក​ជួប​ជុំ​គ្នា ក្នុង​សាល​ប្រជុំ​ក្នុង​សណ្ឋាគារ​ដ៏​សាមញ្ញ​មួយ។ ពួក​គេ​បាន​ច្រៀង​បទ “មាន​តែ​ក្នុង​ព្រះ​គ្រីស្ទ​ទេ” និង​បទ “ខ្ញុំ​ជា​កូន​ព្រះ” ដែល​មាន​ទំនុក​ចម្រៀង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ គ្មាន​នរណា​ម្នាក់​អាច​នាំ​មនុស្ស​ឲ្យ​មាន​ការ​រួប​រួម​គ្នា ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ​ឡើយ។ ព្រះ​អង្គ​បាន​ធ្វើ​ការ​នេះ​តាំង​ពី​ដើម​រៀង​មក។ នៅ​សតវត្សរ៍​ទី១ ទីក្រុង​អាន់ទីយ៉ូក​មាន១៨​ជន​ជាតិ ដោយ​សហគមន៍​នៃ​ជនជាតិ​នីមួយ​ៗ រស់​នៅ​ក្នុង​សង្កាត់​រៀង​ខ្លួន ក្នុង​ទីក្រុង។ ពេល​ដែល​អ្នក​ជឿ​មក​ដល់​ទីក្រុង​អាន់ទីយ៉ូក​ជា​លើក​ដំបូង ពួក​គេ​ផ្សាយ​ព្រះបន្ទូល​អំពី​ព្រះយេស៊ូវ តែ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ (កិច្ចការ ១១:១៩)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មែន​ជា​ផែនការ​របស់​ព្រះ សម្រាប់​ពួក​ជំនុំ​នោះ​ឡើយ។ អ្នក​ដទៃ​ទៀត​ក៏​បាន​មក​ដល់​ផង​ដែរ ដោយ​ពួក​គេ “ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះអម្ចាស់យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ”(ខ.២០-២១)។ ប្រជាជន​នៅ​ក្នុង​ទីក្រុង​នេះ បាន​កត់​សំគាល់​ឃើញ​ថា ព្រះ​យេស៊ូវ​កំពុង​តែ​ប្រោស​ឲ្យ​ជា ភាព​សម្អប់​អស់​ជា​ច្រើន​សតវត្សរ៍​រវាង​សាសន៍​យូដា និង​សាសន៍​ក្រិក ហើយ​ពួក​គេ​ក៏​បាន​ហៅ​ពួក​ជំនុំ​ចម្រុះ​សាសន៍​នេះ​ថា “គ្រីស្ទាន”(ខ.២៦)។ យើង​អាច​មាន​ការ​ពិបាក…

Read article
ទោះមិនអាចជួបគ្នាដោយផ្ទាល់ក៏ដោយ

ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ។ កូល៉ុស ២:៥ ខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា បាន​ឆ្លង​រាល​ដាល​ពាស​ពេញ​ផែន​ដី ពួក​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល បាន​ណែនាំ​ឲ្យ​គេ​រក្សា​គម្លាត​ពី​គ្នា ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល។ ប្រទេស​ជា​ច្រើន​បាន​ឲ្យ​ប្រជាជន​ខ្លួន​ធ្វើ​ចត្តាឡីស័ក ឬ​នៅ​តែ​មួយ​កន្លែង។ កន្លែង​ធ្វើការ​ជា​ច្រើន​បាន​ឲ្យ​បុគ្គលិក​ខ្លួន​ធ្វើ​ការ​នៅ​ផ្ទះ បើ​សិន​ជា​អាច ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ទៀត កំពុង​តែ​ជួប​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​ការ​បាត់បង់​ការងារ ឬ​មុខ​របរ។ ខ្ញុំ​បាន​ចូល​រួម​ការ​ជួប​ជុំ​ជា​មួយ​ពួក​ជំនុំ និង​ក្រុម​តូច តាម​អនឡាញ ដូច​អ្នក​ដទៃ​ផង​ដែរ។ ក្នុង​នាម​យើង​ជា​ប្រជាជន​នៃ​ពិភពលោក យើង​រួមគ្នា​អនុវត្ត​នូវ​ទម្រង់​ថ្មី នៃ​ការ​ជួប​ជុំ​គ្នា ទោះ​រូបកាយ​យើង​មិន​អាច​ជួប​គ្នា​ដោយ​ផ្ទាល់​ក៏​ដោយ។​ មិន​មែន​មាន​តែ​អ៊ីនធឺណិត​ទេ ដែល​ជួយ​ឲ្យ​យើង​បន្ត​មាន​ទំនាក់​ទំនង។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​តភ្ជាប់​ទំនាក់​ទំនង ក្នុង​លក្ខណៈ​ជា​រូបកាយ​នៃ​ព្រះ​គ្រីស្ទ តាម​រយៈ​ព្រះ​វិញ្ញាណ។ សាវ័ក​ប៉ុល​បាន​បក​ស្រាយ​អំពី​រឿង​នេះ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស។ ទោះ​គាត់​មិន​បាន​បង្កើត​ពួក​ជំនុំ​នេះ ដោយ​ផ្ទាល់ តែ​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ពួក​គេ និង​ជំនឿ​របស់​ពួកគេ។ ហើយ​ទោះ​សាវ័ក​ប៉ុល​មិន​អាច​នៅ​ជា​មួយ​ពួកគេ​ដោយ​ផ្ទាល់ គាត់​បាន​រំឭក​ពួក​គេ​ថា គាត់ “នៅ​ជា​មួយ​ខាង​វិញ្ញាណ”(កូល៉ុស ២:៥)។ យើង​មិន​អាច​នៅ​ជា​មួយ​មនុស្ស​ជាទី​ស្រឡាញ់​ឲ្យ​បាន​គ្រប់​ពេល ដោយសារ​ហេតុ​ផល​ហិរញ្ញវត្ថុ សុខ​ភាព ឬ​ហេតុផល​ជាក់​ស្តែង​ផ្សេង​ទៀត ហើយ​បច្ចេក​វិទ្យា​អាច​បំពេញ​ចន្លោះ​ប្រហោង​នេះ​បាន​ខ្លះ​ៗ​។ តែ​ការ​ជួប​ជុំ​តាម​អនឡាញ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ចំណង​ទាក់​ទង ដែល​យើង​អាច​មាន ក្នុង​នាម​ជា​ផ្នែក​នៃ​រូបកាយ​តែ​មួយ​របស់​ព្រះ​គ្រីស្ទ បាន​ទាំង​ស្រុង​ទេ(១កូរិនថូស ១២:២៧)។…

Read article