ត្រីវិស័យដែលព្រះបានប្រទាន
ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង។ ទំនុកដំកើង ១១៩:១០៥ ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ លោកវ៉ាលដេម៉ារ សេមេណូវ(Waldemar Semenov) កំពុងបម្រើការជាវិស្វករជាន់ទាប នៅលើនាវា SS Alcoa Guide ។ ពេលដែលនាវានោះ ស្ថិតនៅចម្ងាយជាង៥០០គីឡូម៉ែត្រ ពីឆ្នេរនៃរដ្ឋខារ៉ូឡាញណាខាងជើង នាវាមុជទឹករបស់អាឡឺម៉ង់ក៏បានងើបឡើងពីក្នុងទឹកសមុទ្រ ហើយក៏បានបាញ់ប្រហារមកលើនាវានោះ។ នាវាក៏បានត្រូវគ្រាប់បណ្តាលឲ្យឆេះ ហើយក៏ចាប់ផ្តើមលិច។ លោកសេមេណូវ និងក្រុមនាវិករបស់គាត់ក៏បានសម្រូតទូកសុវត្ថិភាពចុះទៅក្នុងទឹក ហើយបានប្រើត្រីវិស័យរបស់នាវា ដើម្បីធ្វើដំណើរទៅរកកំពង់ផែ។ បីថ្ងៃក្រោយមក យន្តហោះល្បាតមួយគ្រឿង បានប្រទះឃើញទូកសុវត្ថិភាពរបស់ពួកគេ ហើយនាវា USS Broome ក៏បានជួយសង្រ្គោះពួកគេ នៅថ្ងៃបន្ទាប់។ ដោយសារត្រីវិស័យនោះ លោកសេមេណូវ និងពួកនាវិក២៦នាក់ ក៏បានរួចជីវិត។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានរំឭករាស្រ្តរបស់ព្រះថា ព្រះទ្រង់បានបំពាក់ពួកគេដោយព្រះគម្ពីរ ដែលប្រៀបដូចជាត្រីវិស័យសម្រាប់ជីវិត។ គាត់បានប្រៀបធៀបព្រះគម្ពីរ ទៅនឹង “ចង្កៀង” (ទំនុកដំកើង ១១៩:១០៥) ដែលបំភ្លឺផ្លូវនៃជីវិត សម្រាប់អ្នកដែលស្វែងរកបំណងព្រះទ័យព្រះ។ ពេលដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងរូបនេះ បានរសាត់អណ្តែត ក្នុងទឹកសមុទ្រដ៏វឹកវរនៃជីវិត គាត់ដឹងថា ព្រះទ្រង់អាចប្រើព្រះគម្ពីរ ដើម្បីផ្តល់ឲ្យនូវទិសដៅខាងវិញ្ញាណ ដែលជួយឲ្យគាត់រួចជីវិត។…
Read article