សេចក្តីជំនឿរស់
សេចក្តីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ។ យ៉ាកុប ២:២៦ មានខ្យល់កួចយក្សមួយបានបក់កាត់តាមសហគមន៍មួយ នៅពេលល្ងាច ក្នុងខែមិថុនា ឆ្នាំ២០២១ ដោយបានបំផ្លិចបំផ្លាញជង្រុករបស់គ្រួសារមួយ។ វាជាការបាត់បង់ដ៏សោកសៅ ព្រោះជង្រុកនេះបានមានវត្តមាននៅលើដីរបស់គ្រួសារនេះ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៨០០មកម្ល៉េះ។ ខណៈពេលដែលលោកចន(John) និងអ្នកស្រីបប(Barb) ធ្វើដំណើរទៅព្រះវិហារ កាត់តាមកន្លែងនោះ នៅពេលព្រឹកថ្ងៃបន្ទាប់ ពួកគេក៏បានឃើញការខូចខាត ហើយមានចិត្តចង់ជួយ។ ដូចនេះ ពួកគេក៏បានឈប់ឡាន ហើយក៏បានដឹងថា ក្រុមគ្រួសារនោះកំពុងតែត្រូវការគេជួយសម្អាតសំណល់បាក់បែក។ ពួកគេក៏បានប្រញាប់បើកឡានត្រឡប់ទៅផ្ទះវិញ ដើម្បីផ្លាស់ខោអាវ ហើយវិលត្រឡប់មកវិញ ដើម្បីចំណាយពេលពេញមួយថ្ងៃ ក្នុងការសម្អាតសំណល់បាក់បែក ដែលខ្យល់កួចនោះបានបង្កឡើង។ ត្រង់ចំណុចនេះ ពួកគេបានបង្ហាញចេញនូវសេចក្តីជំនឿរបស់ខ្លួន តាមរយៈការបម្រើក្រុមគ្រួសារនោះ។ កណ្ឌគម្ពីរយ៉ាកុបបានចែងថា “សេចក្តីជំនឿដែលគ្មានការប្រព្រឹត្ត នោះឈ្មោះថាស្លាប់ហើយ”(យ៉ាកុប ២:២៦)។ ក្នុងកណ្ឌគម្ពីរនេះ សាវ័កយ៉ាកុបក៏បាននិយាយអំពីគំរូរបស់លោកអ័ប្រាហាំ ដែលបានដើរតាមព្រះ ដោយការស្តាប់បង្គាប់ ពេលដែលគាត់មិនស្គាល់កន្លែង ដែលព្រះបង្គាប់ឲ្យគាត់ទៅ(ខ.២៣ មើលលោកុប្បត្តិ ១២:១-៤ ១៥:៦ ហេព្រើរ ១១:៨)។ លោកយ៉ាកុបក៏បាននិយាយអំពីនាងរ៉ាហាប ដែលបានបង្ហាញឲ្យគេដឹងថានាងមានជំនឿលើព្រះរបស់សាសន៍អ៊ីស្រាអែល ពេលដែលនាងជួយលាក់បាំងពួកស៊ើបការ ដែលបានចូលមកសង្កេតមើលទីក្រុងយេរីខូ(យ៉ាកុប ២:២៥ មើល…
Read article