April 2023

You are here:
ពេលដែលអ្នកដទៃនិយាយបង្ខូចយើង

ពាក្យសំដី​របស់​មនុស្ស​បេះបួយ ធៀប​ដូចជា​ម្ហូប​យ៉ាង​ឆ្ងាញ់១ម៉ាត់ ដែល​លេប​ចុះទៅ​ក្នុង​ពោះ។ សុភាសិត ១៨:៨ សារព័ត៌មាន​បាន​ចុះផ្សាយ​ថា សត្វ​ឆ្កែ​ឈ្មោះ ផេប(Pep) បាន​សម្លាប់សត្វ​ឆ្មា​មួយ​ក្បាល របស់​ភរិយា​លោក​អភិបាល​រដ្ឋ តែ​វា​មិនមែន​ជា​អ្នកសម្លាប់​សត្វ​ឆ្មា​នោះ​ទេ។ វា​គ្រាន់តែ​បាន​ខាំ​សាឡុង​ក្នុង​គេហដ្ឋាន​របស់​លោក​អភិបាល​ឲ្យ​រហែក គឺ​មិន​មាន​កំហុស​អ្វី​ផ្សេងទៀត​ទេ។ ផេប​ជា​សត្វ​ឆ្កែ​នៅក្មេង​រពឹស​ខ្លាំង ជា​ពូ​ជឆ្កែ​ប្រ​ម៉ាញ់​ឡា​ប្រា​ដឺ និង​ជា​កម្មសិទ្ធិ​របស់​លោក​អភិ​បាល​រដ្ឋ​ភែន​ស៊ី​លវែ​នា ក្នុង​ទសវត្សរ៍​ឆ្នាំ១៩២០។ គេ​ក៏​បា​ន​បញ្ជូន​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ ចូលក្នុង​គុក​នៅ​តំបន់​ខាងកើត​របស់​រដ្ឋ ដោយ​គេ​បាន​ថតរូប​វា ដោយមាន​លេខរៀង​សំគាល់​ជា​អ្នកទោស។ ពេល​ដែល​អ្នក​សារព័ត៌មាន​ម្នាក់​បានឮ​អំពី​រឿង​នេះ គាត់​ក៏បាន​ប្រឌិត​រឿង​ថា វា​បាន​សម្លាប់សត្វ​ឆ្មា​នោះ។ ដោយសារ​ព័ត៌មាន​របស់​គាត់​បាន​ចុះផ្សាយ​ក្នុង​កាសែត មនុស្សជា​ច្រើន​ជឿ​ថា ផេប​ជា​ឃាតករ​សម្លាប់សត្វ​ឆ្មា​។ ស្តេច​សាឡូម៉ូន បាន​ជ្រាប​ច្បាស់ អំពី​អំណាច​នៃ​ព័ត៌មាន​ក្លែងក្លាយ។ គឺ​ដូចដែល​ទ្រង់​បាន​សរសេរ​ថា “ពាក្យសំដី​របស់​មនុស្ស​បេះបួយ ធៀប​ដូចជា​ម្ហូប​យ៉ាង​ឆ្ងាញ់១ម៉ាត់ ដែល​លេប​ចុះទៅ​ក្នុង​ពោះ”(សុភាសិត ១៨:៨)។ ជួនកាល ធម្មជាតិ​របស់​យើង​ជា​មនុស្ស​មាន​បាប បាន​បណ្តាល​ឲ្យ​យើង​មានចិត្តចង់​ជឿ​រឿង​របស់​អ្នកដទៃ ដែល​មិនមែន​ជា​រឿង​ពិត។ តែ​ទោះ​អ្នកដទៃ​បាន​ជឿ​រឿងប្រឌិត​ដែលគេ​និយាយបង្ខូច​ឈ្មោះ​យើង​ក៏ដោយ ក៏​ព្រះអង្គ​ទ្រង់​នៅតែ​អាច​ប្រើ​យើង ជា​ប្រយោជន៍។ តាមពិត លោក​អភិបាល​រដ្ឋ​រូប​នោះ​បា​នប​ញ្ជូល​ផេប​ឲ្យ​ទៅ​រស់នៅ​ក្នុង​គុក ដើម្បីឲ្យ​វា​អាច​ធ្វើជា​មិត្តភក្តិ​របស់​អ្នកទោស​នៅ​ទីនោះ ហើយ​វា​ក៏បាន​បម្រើការ​ជា​សត្វ​ឆ្កែ​ព្យាបាល​ជំងឺផ្លូវចិត្ត​របស់​អ្នកទោស អស់​ជាច្រើន​ឆ្នាំ។ បំណង​ព្រះទ័យ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ជីវិត​យើង​នៅតែ​មិនប្រែប្រួល ទោះ​អ្នកដទៃ​និយាយ ឬគិត​អំពី​យើង យ៉ាងដូច​ម្តេច​ក៏ដោយ។ ពេល​អ្នកដទៃ​និយាយដើម​យើង សូម​ចាំ​ថា ព្រះតម្រិះ និង​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន…

Read article
ព្រះអង្គមានលក្ខណៈដែលយើងអាចទុកចិត្តបាន

រាជ្យ​ទ្រង់​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាបដល់​អស់ទាំង​ដំណ​តទៅ។ ទំនុកដំកើង ១៤៥:១៣ មាន​ពេល​មួយ ខ្ញុំ​មានការ​ព្រួយបារម្ភ​ច្រើន។ នៅពេល​ព្រឹកព្រលឹម ជា​ពេល​ដែល​ពិបាក​បំផុត ដោយសារ​ខ្ញុំ​អង្គុយ​គិត​ម្នាក់ឯង។ ដូចនេះ ខ្ញុំ​ក៏បាន​យក​សម្រង់​សម្តី​របស់​លោក​ហាត់​សិន ថេល័រ(Hudson Taylor) មក​បិទ​នៅ​លើ​កញ្ចក់ ក្នុង​បន្ទប់ទឹក​របស់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​អាច​មើល ពេលណា​ខ្ញុំ​មាន​អារម្មណ៍​ទន់ខ្សោយ។ ក្នុង​សម្រង់​សម្តី​នោះ​គាត់​មានប្រសាសន៍​ថា “មាន​ព្រះ​ដ៏​រស់​មួយ​អង្គ។ ព្រះអង្គ​បាន​មាន​បន្ទូល​ក្នុង​ព្រះគម្ពីរ។ អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​គឺជា​ការពិត ហើយ​ព្រះអង្គ​នឹង​ធ្វើអ្វី​ដែល​ព្រះអង្គ​បាន​សន្យា”។ សម្រង់​សម្តី​របស់​លោក​ថេល័រ គឺ​បាន​កើត​ចេញពី​ការ​ដំណើរ​ជីវិត ដែល​គាត់​បាន​ដើរ​ជាមួយ​ព្រះ​អស់​ជាច្រើន​ឆ្នាំ ហើយ​បាន​រំឭក​យើង​ថា ព្រះអង្គ​ជា​នរណា និង​អំពី​ការ​ទាំងអស់​ដែល​ព្រះអង្គ​អាច​ធ្វើ តាមរយៈ​ពេល​ដែល​យើង​មាន​ជំងឺ ភាព​ក្រីក្រ ភាព​ឯកោ និង​ការ​សោកសង្រេង។ គាត់​មិនគ្រាន់​តែ​បានដឹង​ថា យើង​អាច​ទុកចិត្ត​ព្រះអង្គ​បាន​ប៉ុណ្ណោះទេ តែ​គាត់​ក៏បាន​ដក​ពិសោធន៍​នឹង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ​ផង​ដែរ។ ហើយដោយ​សារ​គាត់​បាន​ទុកចិត្ត​ព្រះបន្ទូល​សន្យា ហើយ​ស្តាប់​បង្គាប់​ព្រះអង្គ នោះ​ជនជាតិ​ចិន​រាប់​ពាន់​នាក់​បាន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ​។ បន្ទាប់ពី​ស្តេច​ដាវីឌ​បាន​ដកពិសោធន៍​ជាមួយ​ព្រះអម្ចាស់ និង​ផ្លូវ​របស់​ព្រះអង្គ ទ្រង់​ក៏បាន​ដឹង​ថា ព្រះអម្ចាស់​មាន​លក្ខណៈ​សម្បត្តិ​ដែល​អាច​ឲ្យ​យើង​ទុកចិត្ត​បាន។ ទ្រង់​ក៏បាន​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក ១៤៥ ជា​បទចម្រៀង​សរសើរ​ដំកើង​ព្រះអម្ចាស់ ដែល​ទ្រង់​រក​ឃើញថា ព្រះអម្ចាស់​ល្អ មាន​សេចក្តី​អាណិត ហើយ​ស្មោះត្រង់​ចំពោះ​ព្រះបន្ទូល​សន្យា។ ពេល​យើង​ទុកចិត្ត ហើយ​ដើរតាម​ព្រះអង្គ យើង​ក៏បាន​ដឹង(ឬ​បាន​យល់​កាន់តែ​ច្បាស់) ថា…

Read article
អំណោយនៃសំណើច

ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​អញ​សើច ហើយ​អស់អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជាមួយនឹង​អញ​ដែរ។ លោ​កុប្បត្តិ ២១:៦ តារា​កំប្លែង​ឈ្មោះ ចន ប្រ៊ែន​ញ៉ាន(John Branyan) បាន​មានប្រសាសន៍​ថា “យើង​មិនបាន​រកនឹក​ឃើញ​ភាព​កំប្លុក​កំប្លែងៗ មក​សម្តែង​នោះ​ទេ។ ភាព​កំប្លុក​កំប្លែង​ទាំងនោះ​មិនបាន​កើត​ចេញពី​គំនិត​របស់​យើង​ទេ តែ​ជា​ការ​ប្រទាន​មក​ពី​ព្រះ ដែល​ព្រះអង្គ​បាន​ជ្រាប​ថា យើង​ត្រូវការ​ភាព​កំប្លែង ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ជីវិត​នេះ។ ព្រោះ​ព្រះអង្គ​ជ្រាប​ថា យើង​នឹង​ជួប​ទុក្ខ​លំបាក។ ព្រះអង្គ​ជ្រាប​ថា យើង​ត្រូវ​មានការ​តស៊ូ ព្រះអង្គ​ជ្រាប​ថា … មាន​បញ្ហា​អ្វីខ្លះ​នឹង​កើតឡើង​…សំណើច​គឺជា​អំណោយ​មក​ពី​ព្រះអង្គ”។ ពេល​យើង​មើល​សត្វ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត យើង​អាច​អស់សំណើច ទោះ​សត្វ​នោះ​មាន​រូបរាង្គ​ចម្លែក (ដូច​សត្វ​កណ្តុរ​មាន​ចំពុះ​ដូច​សត្វ​ទា) ឬ​មាន​អាកប្ប​កិរិយា​កំប្លែង​ៗ(ដូច​សត្វ​ភេ​ដឺ​រពឹស)។ ព្រះ​ទ្រង់​បាន​បង្កើត​សត្វ​ថនិកសត្វ ឲ្យ​រស់នៅ​ក្នុងទឹក​សមុទ្រ​ដូចជា​ត្រី​បាឡែន​ជាដើម ហើយ​បង្កើត​សត្វ​បក្សី​ជើង​វែងៗ ដែល​មិន​អាច​ហើរ​កើត។ ព្រះអង្គ​ពិតជា​​បាន​បង្កើត​សំណើច ហើយដោយ​សារព្រះ​អង្គបាន​បង្កើត​យើង​ឲ្យ​ដូច​រូបអង្គ​ទ្រង់ នោះ​យើង​ក៏​អាច​មាន​សំណើច​ដ៏​រីករាយ​ផង​ដែរ។ ព្រះគម្ពីរ​បាន​ចែង​អំពី​សំណើច​ដំបូង​បំផុត ក្នុង​រឿង​លោក​អ័ប្រា​ហាំ និង​នាង​សារ៉ា។ កាលនោះ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រទាន​កូនប្រុស​ម្នាក់ ដល់​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ពីរ​នាក់ ដោយមាន​បន្ទូល​ថា កូន​នោះ “គឺជា​ម្នាក់​ដែល​នឹង​កើត​ពី​ឯង​មកវិញ​ទេតើ ដែល​ត្រូវ​ស៊ី​មរដក​របស់​ឯង​នោះ”(លោ​កុប្បត្តិ ១៥:៤) ហើយ “ចូរ​មើលទៅ​លើមេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់ទាំង​អស់​បាន រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ”(ខ.៥)។ ​ទីបំផុត…

Read article
ស្រោចទឹកឲ្យរុក្ខជាតិចង្រៃ

តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នករាល់គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ទេ។ កាឡាទី ៥:១៦ ក្នុង​រដូវ​ផ្ការីក​ឆ្នាំនេះ រុក្ខជាតិ​ចង្រៃ​បាន​វាយប្រហារ​មក​លើ​ទីធ្លា​ក្រោយផ្ទះ​យើង ដូច​ក្នុង​ខ្សែភាពយន្ត​ដាយ​ណូស័រ​អញ្ចឹង។ មាន​ដើម​មួយ​នោះ​ដុះ​ធំ​ណាស់ បាន​ជា​ខ្ញុំ​ខ្លាចខ្លួន​ឯង​មានរបួស ពេល​ព្យាយាម​ដក​វា​ចោល។ ​ខ្ញុំ​ក៏​បាន​យក​​ប៉ែល​មក​គាស់​វា​ចោល តែ​ពេល​នោះ ខ្ញុំ​ក៏បាន​ឃើញ​កូនស្រី​ខ្ញុំ​កំពុង​ស្រោចទឹក​ឲ្យ​វា។ ខ្ញុំ​ក៏បាន​លាន់មាត់​ថា “ហេតុអ្វី​កូន​ស្រោចទឹក​ឲ្យ​រុក្ខជាតិ​ចង្រៃ?” គាត់​ក៏បាន​ឆ្លើយតប​ដោយ​ទឹកមុខ​ញញឹម​ថា “កូន​ចង់​ដឹង​ថា វា​អាច​លូតលាស់​ធំ​បាន​ប៉ុណ្ណា!” រុក្ខជាតិ​ចង្រៃ​មិនមែន​អ្វី​ដែល​យើង​មាន​ចេតនា​ចង់​ស្រោចទឹក​ឲ្យ​លូតលាស់​នោះ​ទេ។ ប៉ុន្តែ ពេល​ខ្ញុំ​គិត​អំពី​រឿង​នេះ ខ្ញុំ​ក៏បាន​ដឹង​ថា ជួនកាល​យើង​ពិតជា​ស្រោចទឹក​ឲ្យ​រុក្ខជាតិ​ចង្រៃ​ក្នុង​ជីវិត​ខាងវិញ្ញាណ ដោយ​បំពេញ​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម ដែល​រាំង​ខ្ទប់​ការលូតលាស់​របស់​យើង។ ក្នុង​បទ​គម្ពីរ កាឡាទី ៥:១៣-២៦ សាវ័ក​ប៉ុល​បាន​ធ្វើការ​ប្រៀបធៀប​រវាង​ការរស់នៅ​ដោយ​សាច់ឈាម ជាមួយនឹង​ការរស់នៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ។ គាត់​បាន​បង្រៀន​ថា ការ​ព្យាយាម​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​តែ​ម្យ៉ាង មិន​អាច​ជួយ​ឲ្យ​ជីវិត​យើង រួចផុត​ពី​រុក្ខជាតិ​ចង្រៃ​ខាងវិញ្ញាណ​បានទេ។ ផ្ទុយទៅវិញ ដើម្បី​ជៀសវាង​ការ​ស្រោចទឹក​ឲ្យ​រុក្ខជាតិ​ចង្រៃ​នោះ យើង​ត្រូវ “ដើរ​ក្នុង​ព្រះវិញ្ញាណ”(ខ.១៦)។ យើង​ចាំបាច់​ត្រូវ​រៀន​អនុវត្ត​តាម​ការ​បង្រៀន​នេះ អស់​មួយ​ជីវិត។ ប៉ុន្តែ ការ​បង្រៀន​នេះ​មាន​ភាព​សាមញ្ញ​ងាយស្រួល​យល់​ត្រង់​ចំណុច​ដែល​ថា យើង​គ្រាន់​តែ​លះបង់​​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ តែ​ផ្ទុយទៅវិញ យើង​ចាំបាច់​ត្រូវ​ដើរ​ក្នុង​ព្រះវិញ្ញាណ ដើម្បីឲ្យ​បង្កើត​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ហើយ​ច្រូតកាត់​ផល​ផ្លែ​នៃ​ជីវិត​ដែល​គោរព​ប្រតិបត្តិ​ព្រះ(ខ.២២-២៥)។—ADAM R. HOLZ តើ​ផ្នែក​ណាខ្លះ​នៃ​ជីវិត​ខាងវិញ្ញាណ​របស់​អ្នក មាន​រុក្ខជាតិ​ចង្រៃ ដែល​ត្រូវ​ដកចេញ? តើ​អ្នក​អាច​ចុះចូល​នឹង​ព្រះ ហើយ​ដើរ​ជាមួយ​ព្រះអង្គ…

Read article
ព្រះអង្គល្អ ហើយខ្លាំង

ឯ​ថ្ម​ដែល​ពួក​ជាង​សង់ផ្ទះ​បាន​ចោលចេញ នោះ​បាន​ត្រឡប់ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ។ ទំនុកដំកើង ១១៨:២២ យុវជន​ម្នាក់​បាន​ធ្វើការ​បម្រើ​ព្រះ ដោយ​ឈោង​ចាប់​និស្សិត​មហាវិទ្យាល័យ។ គាត់​មាន​ភាព​តប់​ប្រមល់​នៅក្នុង​ចិត្ត។ គាត់​បង្ហាញ​ទឹកមុខ​ច្របូកច្របល់​ ពេល​ដែល​ខ្ញុំ​ហ៊ាន​សួរ​គាត់​ថា តើ​គាត់​បាន​អធិស្ឋាន​សូម​ការដឹកនាំ​ពី​ព្រះ និង​សូម​ជំនួយ​ពី​ព្រះអង្គ​ឬទេ? គឺ​អធិស្ឋាន​ឥត​ឈប់ឈរ ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន។ យុវជន​នោះ​ក៏បាន​ឆ្លើយតប ដោយសារ​ភាព​ថា គាត់​មិនដឹង​ច្បាស់​ថា គាត់​នៅតែ​ជឿ​លើ​ការអធិស្ឋាន ឬនៅ​តែ​ជឿ​ថា ព្រះ​ទ្រង់​កំពុងតែ​ស្តាប់​គាត់​អធិស្ឋាន​​ឬ​អត់ទេ ព្រោះ​គាត់​មើលទៅ​លោកិយ ឃើញ​បញ្ហា​ជាច្រើន​ដែល​ហាក់​ដូច​ជា​គ្មាន​ដំណោះស្រាយ។ អ្នក​ដឹកនាំ​វ័យក្មេង​នោះ កំពុងតែ​បង្កើត​ការងារ​បម្រើ​ព្រះ ដោយ​ពឹង​អាង​កម្លាំង​របស់​គាត់ ហើយ​គួរឲ្យ​ស្តាយ​ណាស់ ដែល​គាត់​កំពុងតែ​បរាជ័យ។ ហេតុអ្វី? ព្រោះ​គាត់​កំពុង​បដិសេធន៍​ព្រះអម្ចាស់។ ព្រះយេស៊ូវ​គឺជា​គ្រឹះ​នៃ​ពួក​ជំនុំ ដែលគេ​បាន​បដិសេធន៍​ដោយ​រាប់​ចាប់​ពី​សាសន៍​របស់​ព្រះអង្គ(យ៉ូហាន ១:១១)។ មនុស្សជា​ច្រើន នៅតែ​បដិសេធន៍​ព្រះអង្គ​ ក្នុង​ពេល​សព្វថ្ងៃ ដោយ​មាន​ការពិបាក​ក្នុង​ការ​កសាង​ជីវិត ការងារ ឬ​ពួក​ជំនុំ នៅ​លើ​គ្រឹះ​ដ៏​ទន់ខ្សោយ ដែល​ជា​ផែនការ ក្តី​ស្រមៃ និង​ការអ្វី​ផ្សេងទៀត​ដែល​មិន​អាច​ពឹង​ផ្អែក​បាន។ ប៉ុន្តែ មានតែ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ទេ ដែល​ជា​កម្លាំង និង​កំផែង​ដែល​ការពារ​យើង(ទំនុកដំកើង ១១៨:១៤)។ ជា​ការពិត​ណាស់ “ឯ​ថ្ម​ដែល​ពួក​ជាង​សង់ផ្ទះ​បាន​ចោលចេញ នោះ​បាន​ត្រឡប់ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ”(ខ.២២)។ ដើម្បី​សម្រេច​កិច្ចការ​ថ្វាយ​ព្រះ​អង្គ អ្នកជឿ​ព្រះអង្គ​ត្រូវតែ​ពឹងផ្អែក​លើ​ការដឹកនាំ និង​ជំនួយ​របស់​ព្រះអង្គ។ ដូចនេះ យើង​ត្រូវ​អធិស្ឋាន​ទៅកាន់​ព្រះអង្គ​ថា “ឱ​ព្រះយេហូវ៉ា​អើយ…

Read article
ការប្រសូតពីស្រីព្រហ្មចារី

ការ​អស្ចារ្យ​មួយ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី បាន​ទទួលរង​ការរិះគន់​ដ៏​សាហាវ​បំផុត គឺ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ពី​ស្រី​ព្រហ្មចារី។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ថា ការ​ចាប់កំណើត​របស់​ព្រះយេស៊ូវ​ជា​មនុស្ស គឺ​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប តែ​មិនមែន​ក្នុង​លក្ខណៈ​ជា​ភាព​មិន​ប្រក្រតី​ផ្នែក​ជីវវិទ្យា​នោះ​ទេ តែ​ជា​ការ​បើក​សម្ដែង​ដ៏​អស្ចារ្យ​នូវ​អំណាច​ចេស្តា​ព្រះ។ អត្ថបទ មាន​ការ​អស្ចារ្យ​ជាច្រើន ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​មាន​ដូចជា ការដែល​ព្រះយេស៊ូវ​ដើរ​លើទឹក ការ​ធ្វើឲ្យ​ទឹក​ក្លាយជា​ស្រា​ទំពាំងបាយជូរ ការ​ប្រទាន​អាហារ​ដល់​មនុស្ស​រាប់ពាន់​នាក់ ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។ល។ តែ​ក្នុងចំណោម​ការ​អស្ចារ្យ​ទាំងអស់​នោះ មានការ​អស្ចារ្យ​មួយ ដែលគេ​ហាក់ដូចជា​បាន​លើកឡើង ដោយ​ភាព​ចម្រូង​ចម្រាស់ គឺ​ការ​អស្ចារ្យ​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ​ពី​ស្រី​ព្រហ្មចារី។ មានការ​ជជែកវែក​ញែក​ដ៏​ក្តៅ​គគុក ក្នុង​សម័យ​បច្ចុប្បន្ន អំពី​ភាព​អាច​ទុកចិត្ត​បាន​នៃ​ការ​កត់ត្រា​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី អំពី​ដើមដំបូង​នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូវ​ ព្រោះ​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​សន្និដ្ឋាន ក្នុង​ការ​បង្រៀន​របស់​ខ្លួន​ថា ព្រះយេស៊ូវ​បាន​ប្រសូត​ពី​ស្រី​ព្រហ្មចារី។ អ្នកខ្លះ​បាន​ព្យាយាម​ប្រកែក​ថា បទ​គម្ពីរ​នោះ​មិនបាន​បង្រៀន​ដូចនេះ​ទេ តែ​បាន​ថា ការ​គាំទ្រ​បទ​គម្ពីរ​នេះ ជា​ទង្វើ​ដ៏​អស់សង្ឃឹម។ ប៉ុន្តែ អ្នកខ្លះ​ទៀត​គ្រាន់តែ​និយាយ​ថា “រឿង​នេះ​ជា​រឿង​ទេវកថា ដែល​បាន​កត់ត្រា​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​គ្មាន​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​វិទ្យាសាស្រ្ត មានការ​អប់រំ ឬ​មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់​ណា​អាច​ជឿ​បាន ក្នុង​សតវត្សរ៍​ទី២១នេះ”។ ព្រោះ​បើ​តាម​ការស្រាវជ្រាវ អំពី​ដំណើរការ​ក្នុង​ជីវវិទ្យា ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​របស់​មនុស្ស គេ​បាន​សន្និដ្ឋាន​ថា គ្មាន​ស្រី​ព្រហ្មចារី​ណា…

Read article
ថ្វាយដាច់ដល់ព្រះអង្គ

កុំ​ឲ្យ​ផ្គត់ផ្គង់ ដើម្បីនឹង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា ខាង​ឯ​សាច់ឈាម​ឡើយ។ រ៉ូម ១៣:១៤ សៀវភៅ​ជីវប្រវត្តិ ដែល​លោកគ្រូ​អូ​គូស្ទីន(Augustine) បាន​និពន្ធ​មាន​ចំណងជើង​ថា ការ​លន់តួ​បាប បាន​ពិពណ៌នា អំពី​ការ​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​របស់​គាត់ តាម​ផ្លូវ​ក្រង៉ិកក្រង៉ក់ ឆ្ពោះទៅ​រក​ព្រះយេស៊ូវ​។ នៅពេល​មួយ​នោះ គាត់​ជិះរទេះ​សេះ ទៅ​កាន់​រាជវាំង ដើម្បី​ថ្លៃង​សន្ទរកថា​បែប​បញ្ជោរ​ថ្វាយព្រះ​ចៅ​អធិរាជ។ នៅ​តាមផ្លូវ គាត់​មានការ​ព្រួយបារម្ភ​អំពី​ពាក្យបញ្ជោរ ដែល​គាត់​ត្រូវ​ទូល​ថ្វាយ​ទ្រង់។ ពេលនោះ គាត់​ក៏បាន​សង្កេតឃើញ​អ្នកសុំទាន​ម្នាក់ ដែល​កំពុង​ស្រវឹងស្រា។ អ្នកសុំទាន​នោះ​កំពុងតែ “និយាយ​កំប្លែង ហើយក៏​បាន​សើច​តែម្នាក់ឯង”។ គាត់​ក៏បាន​ដឹង​ថា ​អ្នកសុំទាន​ប្រមឹក​នោះ​កំពុងតែ​មាន​ភាព​សប្បាយ​រីករាយ​ដែល​មាន​រយៈពេល​ខ្លី ពីមុខ​របរ​របស់​ខ្លួន ដោយ​ចំណាយ​កម្លាំង​តិច​ជាង​គាត់។ ដូចនេះ លោកគ្រូ​អូគូស្ទីន ក៏បាន​ឈប់​ព្យាយាម​ស្វែង​រក​ភាព​ជោគជ័យ​បែប​លោកិយ​ទៀត។ ប៉ុន្តែ​គាត់​នៅតែ​ជាប់​ក្នុង​ភាពជា​ទាសករ​របស់​ភាព​ស្រើបស្រាល។ គាត់​ដឹង​ថា គាត់​មិន​អាច​ងាក​ទៅ​រក​ព្រះយេស៊ូវ​ ដោយ​មិនបាន​ងាក​បែរ​ចេញ​ពី​អំពើ​បាប​បាន​ឡើយ តែ​គាត់​នៅតែ​ប្រឈមមុខ​ដាក់​អំពើ​អសីលធម៌​ផ្លូវភេទ។ ដូចនេះ គាត់​ក៏បាន​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​គាត់ នូវ​ភាព​បរិសុទ្ធ​ខាង​ផ្លូវភេទ តែ​ទន្ទឹម​នឹង​នោះ គាត់​នៅតែ​មានការ​ស្ទាក់ស្ទើរ។ លោកគ្រូ​អូគូស្ទីន​បាន​ជំពប់​ដួល ដោយ​ពិបាក​ដើរតាម​ផ្លូវ​នៃ​សេចក្តី​សង្គ្រោះ ខណៈ​ពេល​ដែល​គាត់​បន្ត​រស់នៅ​ក្នុង​អំពើបាប រហូតដល់​ពេល​មួយ គាត់​ក៏បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ថ្វាយ​ព្រះ​អង្គ។ បន្ទាប់ពី​បាន​ទទួលការ​លើកទឹកចិត្ត​ពី​អ្នកដទៃ ដែល​បាន​ងាក​បែរមក​រក​ព្រះយេស៊ូវ​ គាត់​ក៏បាន​បើក​ព្រះគម្ពីរ អាន​បទ​គម្ពីរ រ៉ូម ១៣:១៣-១៤ ដែល​បាន​ចែងថា…

Read article
ទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ

មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពីលើ​មេឃ​មក​ឲ្យ​ឯង​រាល់គ្នា។ និក្ខមនំ ១៦:៤ អ៊ូ​ស្រី​ម៉ា​ហ្កា​រែត(Margaret) ពិតជា​ពូកែ​សន្សំសំចៃ​ណាស់។ បន្ទាប់ពី​គាត់​បាន​លាចាក​លោក ក្មួយៗ​របស់​គាត់​ក៏បាន​ចាប់ផ្តើម​រៀបចំ​របស់​របរ ដែល​គាត់​បាន​បន្សល់ទុក ដោយ​ការ​នឹក​ចាំ​អំពី​គាត់។ ពួក​គេ​បាន​រក​ឃើញ​ខ្សែ​អំបោះ​ខ្លីៗ​ក្នុង​កូន​ថង់​តូច​មួយ នៅក្នុង​ថត​តុ​។ នៅ​លើ​ថង់​នោះ​មាន​អក្សរ​ដែល​គាត់​បាន​សរសេរ​ថា “ខ្សែ​ខ្លី​ពេក មិន​អាច​ប្រើ​កើត”។ តើមាន​អ្វី​បណ្តាល​ចិត្ត​នរណា​ម្នាក់ ឲ្យ​រក្សា​ទុក្ខ​របស់របរ​ដែល​ពួក​គេ​ដឹង​ថា​គ្មាន​ប្រយោជន៍? ប្រហែលជា​គាត់​ធ្លាប់​ជួប​ការ​ខ្វះខាត​យ៉ាង​ខ្លាំង។ កាល​ពួក​អ៊ីស្រាអែល​បាន​រត់គេច​ពី​ភាពជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ ពួក​គេ​បាន​ចាកចេញ​ពី​ជីវិត ដែល​មានការ​ពិបាក​ជាច្រើន។ ប៉ុន្តែ មិនយូរ​ប៉ុន្មាន ពួក​គេ​ក៏បាន​ភ្លេច​ការ​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ ក្នុង​ការ​នាំ​ពួក​គេ​រត់គេច​នោះ ហើយ​ពួក​គេ​ក៏បាន​ចាប់ផ្តើម​រអ៊ូរទាំ​អំពី​ការ​ខ្វះខាត​អាហារ នៅ​វាល​រហោស្ថាន។ ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ពួក​គេ​ទុកចិត្ត​ព្រះអង្គ។ ទ្រង់​បាន​ប្រទាន​នំ​ម៉ា​ណា ឲ្យ​ពួក​គេ​បរិភោគ​ប្រចាំថ្ងៃ ដោយ​ប្រាប់​លោក​ម៉ូសេ​ថា “ត្រូវឲ្យ​បណ្តាជន​ចេញទៅ​រើស​ឲ្យ​ល្មមតែ១ថ្ងៃ​រាល់ៗថ្ងៃ”(និក្ខមនំ ១៦:៤)។ ព្រះ​ទ្រង់​ក៏បាន​បង្គាប់​ពួក​គេ​ឲ្យ​ប្រមូល​ទុកឲ្យ​បាន​ច្រើនជាង​មុន​ពីរ​ដង នៅ​ថ្ងៃទី៦ ព្រោះ​នៅ​ថ្ងៃទី៧ ជា​ថ្ងៃ​ឈប់​សម្រាក មិន​មាន​នំ​ម៉ា​ណា​ធ្លាក់ចុះ​មក​ទេ(ខ.៥,២៥)។ ពួក​អ៊ីស្រាអែល​ខ្លះ​ក៏បាន​ស្តាប់ តែ​ខ្លះ​មិនបាន​ស្តាប់ ហើយក៏​បាន​ជួប​ផលវិបាក(ខ.២៧-២៨)។ ក្នុង​ពេល​ដែល​យើង​សម្បូរសប្បាយ និង​ក្នុង​ពេល​ដែល​ខ្វះខាត យើង​ច្រើនតែ​ចង់​ព្យាយាម​បង្គរ​ទ្រព្យ​ទុក ដើម្បី​ឲ្យ​យើង​អាច​គ្រប់គ្រង​ស្ថាន​ការ។ តែ​យើង​មិន​ចាំបាច់​ត្រូវ​ខំ​ស្រវេស្រវា ដោយ​ការភ័យខ្លាច​នោះ​ឡើយ។ តែ​យើង​ចាំបាច់​ត្រូវ​មាន​ជំនឿ​លើ​ព្រះ ដែល​បាន​សន្យា​ថា “អញ​នឹង​មិន​ចាកចេញ​ពី​ឯង ក៏​មិន​បោះបង់ចោល​ឯង​ឡើយ”(ហេព្រើរ ១៣:៥)។—TIM GUSTAFSON តើ​ជួនកាល…

Read article
ស្រឡាញ់ដូចព្រះយេស៊ូវ

ពួក​កូន​តូចៗ អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យសំដី ឬ​ដោយ​បបូរមាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការប្រព្រឹត្ត និង​សេចក្តី​ពិត​វិញ។ ១យ៉ូហាន ៣:១៨ មាន​យុវជន​ម្នាក់​ពាក់អាវ​តា​នុយ​ខោជើងវែង កំពុង​អង្គុយ​នៅ​លើ​បង់​រង់ចាំ​រថភ្លើង នៅ​ស្ថានីយ​រថភ្លើង ក្នុង​ទីក្រុង​អាត្លានតា រដ្ឋ​ចចជា ។ មើលទៅ​គាត់​ដូច​ពិបាក​ចង​ក្រ​វ៉ាត់​ករ។ ឃើញ​ដូចនោះ ដូន​ចាស់​ម្នាក់​ក៏បាន​លើកទឹកចិត្ត​ស្វាមី​របស់​ខ្លួន ឲ្យ​ទៅ​ជួយ​គាត់។ ពេល​ដែលតា​ចាស់​អង្គុយ​ចុះ ហើយ​ចាប់ផ្តើម​បង្រៀន​យុវជន​នោះ​ឲ្យ​ចេះ​ចង​ក្រ​វ៉ាត់​ករ មាន​មនុស្ស​ម្នាក់​បាន​ថតរូប​អ្នក​ទាំង​បី ក្នុង​ពេលនោះ។ ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​ក៏បាន​ឃើញ​រូបថត​នោះ នៅក្នុង​បណ្ដាញ​សង្គម មនុស្សជា​ច្រើន​ក៏បាន​ចែករំលែក​រូបភាព​នោះ​បន្ត និង​បញ្ចេញ​យោបល់​ផ្សេងៗ អំពី​អំណាច​នៃ​អំពើ​សប្បុរសធម៌ ដោយ​មិន​បាន​ព្រៀង​ទុក។ សម្រាប់​អ្នកជឿ​ព្រះយេស៊ូវ​ អំពើ​សប្បុរស​ដល់​អ្នកដទៃ គឺ​បាន​ឆ្លុះបញ្ចាំង អំពី​ការ​យក​ព្រះទ័យ​ទុកដាក់ ដោយ​ការ​លះបង់ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​មនុស្ស​ដូច​យើង។ អំពើ​សប្បុរសធម៌​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ការអ្វី​ដែល​ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​សិស្ស​ព្រះអង្គ​ធ្វើ គឺ “ត្រូវឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅវិញទៅមក”(១យ៉ូហាន ៣:១១)។ សាវ័ក​យ៉ូហាន​បានប្រៀប​ប្រដូច​ការ​ស្អប់​បងប្អូន​របស់​ខ្លួន ទៅ​នឹង​ការ​សម្លាប់​មនុស្ស(ខ.១៥)។ ហើយ​បន្ទាប់មក គាត់​ក៏បាន​បកស្រាយ​ថា ព្រះគ្រីស្ទ​គឺជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់(ខ.១៦)។ សេចក្តី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ចាំបាច់​ត្រូវ​មានការ​បង្ហាញ​ការ​លះបង់​ដ៏​លើសលប់​ណាមួយ​នោះ​ឡើយ។ សេចក្តី​ស្រឡាញ់​ដែល​មិន​អាត្មានិយម គឺ​គ្រាន់តែ​តម្រូវឲ្យ​យើង​ទទួលស្គាល់ តម្លៃ​របស់​មនុស្ស​ទាំងអស់ ដោយ​ចាត់ទុក​តម្រូវការ​របស់​ពួក​គេ​ជា​សំខាន់​ជាង​តម្រូវការ​របស់​យើង គឺ​មនុស្ស​ដែល​ព្រះ​បាន​បង្កើត​ឲ្យ​ដូច​រូបអង្គ​ទ្រង់។ ពេលណា​យើង​យកចិត្ត​ទុកដាក់​ចំពោះ​តម្រូវការ​របស់​អ្នកដទៃ ហើយ​ធ្វើអ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួក​គេ…

Read article
អំណាចនៃការអត់ទោស

ដ្បិត​ឱ​ព្រះអម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់ទោស ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់អ្នក​ណា​ដែល​អំពាវនាវ​ដល់​ទ្រង់។ ទំនុកដំកើង ៨៦:៥ កាលពី​ឆ្នាំ២០២១ មាន​ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា បេសកជន១៧នាក់ ត្រូវ​ជនពាល​មួយ​ក្រុម​ចាប់ជំរិត។ ពួក​ជនពាល​បាន​គំរាម​ថា នឹង​សម្លាប់​បេសកជន​មួយ​ក្រុម​នេះ(រាប់បញ្ចូល​ទាំង​ក្មេងៗ​ផង) បើសិនជា​ពួក​គេ​មិនបាន​ទទួល​ប្រាក់​លោះ​ទេ​នោះ។ រឿង​មិន​គួរឲ្យ​ជឿ​ក៏បាន​កើតឡើង ពេល​ដែល​បេសកជន​ទាំងអស់​បាន​រត់គេច​ខ្លួន ឬ​ត្រូវ​គេ​ដោះលែង ឲ្យ​មាន​សេរីភាព​ឡើងវិញ។ បន្ទាប់ពី​បាន​ទៅដល់​កន្លែង​សុវត្ថិភាព​ហើយ ពួក​គេ​ក៏បាន​ផ្ញើ​សារ​មួយ ទៅ​ពួក​ចាប់​ជំរិត​ទាំង​នោះ​ថា “ព្រះយេស៊ូវ​បាន​បង្រៀន​យើងខ្ញុំ តាមរយៈ​ព្រះបន្ទូល និង​គំរូ​របស់​ព្រះអង្គ​ថា អំណាច​នៃ​សេចក្តី​ស្រឡាញ់​ដែល​មានការ​អត់ទោស គឺ​ខ្លាំង​ជាង​សេចក្តី​សម្អប់​ដែល​មាន​អំពើ​ហិង្សា។ ដូចនេះ យើងខ្ញុំ​បាន​អត់ឱន​ទោស​ឲ្យ​ក្រុម​របស់​អ្នក​ហើយ”។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ច្បាស់​ថា ការ​អត់ទោស​មានអំណាច​ណាស់។ គឺ​ដូចដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ដ្បិត​បើ​អ្នករាល់គ្នា​អត់ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្សលោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ”(ម៉ាថាយ ៦:១៤)។ ក្រោយមក ពេល​សាវ័ក​ពេត្រុស​សួរ​ព្រះអង្គ​ថា គាត់​ត្រូវ​អត់ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ឆ្លើយ​ថា “ខ្ញុំ​មិនថា ឲ្យ​អ្នក​អត់ទោស​ត្រឹមតែ៧ដង​ទេ គឺ​ដល់៧ចិតសិប​ដង​ទៅទៀត”(១៨:២២ មើល ខ.២១-៣៥)។ ហើយ​នៅ​លើ​ឈើឆ្កាង ព្រះអង្គ​ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​អត់ទោស​បាប ដោយ​អធិស្ឋាន​ថា “ឱ​ព្រះ​វរបិតា​អើយ សូម​អត់ទោស​ដល់​អ្នក​ទាំងនេះ​ផង ដ្បិត​គេ​មិនដឹងជា​គេ​ធ្វើអ្វី​ទេ”(លូកា ២៣:៣៤)។ ការ​អត់ទោស​ដ៏​ពេញលេញ​អាច​កើតមាន ពេលណា​ភាគ​គី​ទាំង​សង្ខាង​បោះជំហាន​ឆ្ពោះទៅ​រក​ការ​ប្រោស​ឲ្យ​ជា…

Read article