2023

You are here:
ព្រះហស្តព្រះបើកចំហជានិច្ច

បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង។ ១យ៉ូហាន ១:៩ មាន​ពេល​មួយ​ខ្ញុំ​បាន​មើលទៅ​ទូរស័ព្ទ​របស់ខ្ញុំ ដោយ​ចងចិញ្ចើម និង​ដកដង្ហើមធំ។ ការ​ព្រួយបារម្ភ​បាន​ធ្វើឲ្យ​ខ្ញុំ​ជ្រួញ​ចិញ្ចើម។ ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​មានការ​មិន​ចុះសម្រុង​គ្នា​ដ៏​ធ្ងន់ធ្ងរ ដោយសារ​បញ្ហា​កូនៗ​របស់​យើង ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ទូរស័ព្ទ​ទៅ​នាង ដើម្បី​សុំទោស​នាង។ ខ្ញុំ​មិន​ចង់​ធ្វើ​ដូចនេះ ដោយសារ​គំនិត​របស់​យើង នៅតែ​មិន​ត្រូវគ្នា​នោះ​ទេ តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស ឬ​ការ​បន្ទាបខ្លួន កាល​យើង​ជជែកគ្នា​អំពី​រឿង​នោះ​កាលពី​លើក​មុន​នោះ​ទេ។ មុន​នឹង​ខ្ញុំ​ទូរស័ព្ទ​ទៅ​នាង ខ្ញុំ​ឆ្ងល់​ថា ចុះបើ​សិន​ជា​នាង​មិន​អត់ទោស​ឲ្យ​ខ្ញុំ? ចុះបើ​សិន​ជា​នាង​មិន​ចង់​បន្ត​មាន​មិត្តភាព​ជាមួយ​ខ្ញុំ​ទៀត? ពេលនោះ ទំនុក​ច្រៀង​របស់​បទចម្រៀង​មួយ​បាន​លេចឡើង​ក្នុង​គំនិត​ខ្ញុំ ហើយ​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ខ្ញុំ​បាន​សារភាព​បាប​របស់ខ្ញុំ នៅ​ចំពោះ​ព្រះ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ធូរស្បើយ ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យ​ខ្ញុំ ហើយ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួចពីទោស​របស់ខ្ញុំ។ យើង​មិន​អាច​គ្រប់គ្រង​របៀប​ដែល​អ្នកដទៃ​នឹង​ឆ្លើយតប​ចំពោះ​យើង ពេលណា​យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​ទំនាក់​ទំនង​ជាមួយ​ពួក​គេ។ តែ​ដរាប​ណា យើង​ទទួល​ស្គាល់​កំហុស​របស់​យើង ហើយ​បន្ទាប​ខ្លួន​សារភាព​បាប នៅ​ចំពោះ​ព្រះអង្គ ព្រមទាំង​មានការ​កែប្រែ​ដែល​ចាំបាច់ នោះ​យើង​អាច​សូមឲ្យ​ព្រះអង្គ​ប្រទាន​ការ​ប្រោស​ឲ្យ​ជា។ ទោះ​យើង​នៅតែ​បន្ត​អត់ទ្រាំ​នឹង​ការឈឺចាប់ ដោយសារ​បញ្ហា​របស់​មនុស្ស​ដែល​មិនទាន់​ដោះស្រាយ​ក៏ដោយ ក៏​យើង​នៅតែ​អាច​មាន​សន្តិភាព​ជាមួយ​ព្រះអង្គ។ ព្រះហស្ត​ព្រះអង្គ​នៅតែ​បើក​ចំហ ហើយ​ព្រះអង្គ​ត្រៀម​ជា​ស្រេច ដើម្បី​បង្ហាញ​ព្រះគុណ និង​សេចក្តី​មេត្តា ដែល​យើង​ត្រូវការ។ “បើ​យើង​លន់តួ​បាប​វិញ…

Read article
អ្នកគង្វាលល្អ

ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែលគេ​នៅជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់ខ្ចាយ​ជា​យ៉ាងណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ។ អេសេគាល ៣៤:១២ ពេល​លោក​គ្រូ​គង្វាល​វ័ររិន(Warren) បាន​ទទួល​ដំណឹង​ថា សមាជិក​ពួក​ជំនុំ​របស់​គាត់​ម្នាក់​បាន​រត់ចោល​ភរិយា និង​ក្រុម​គ្រួសារ គាត់​ក៏បាន​ទូល​សូម​ព្រះអង្គ ឲ្យ​គាត់​បាន​ជួប​បុរស​នោះ នៅពេល​ណាមួយ ដើម្បីឲ្យ​គាត់​អាច​និយាយ​គ្នា។ គាត់​ក៏បាន​ជួបគ្នា​មែន! ពេល​លោក​គ្រូ​វ័ររិន​ដើរ​ចូលក្នុង​ភោជនីយដ្ឋាន​មួយ គាត់​ក៏បាន​ឃើញ​បុរស​នោះ នៅកន្លែង​គិតលុយ​ក្បែរ​នោះ។ ពួក​គេ​ក៏បាន​ជជែកគ្នា​ស៊ីជម្រៅ និង​អធិស្ឋាន​ជាមួយគ្នា​ផង​ដែរ។ ក្នុងនាម​លោក​គ្រូ​វ័ររិន​ជា​គ្រូគង្វាល គាត់​កំពុង​បំពេញ​តួនាទី​ជា​អ្នកគង្វាល សម្រាប់​អស់អ្នក ដែល​នៅក្នុង​សហគមន៍​នៃ​ពួក​ជំនុំ​របស់​គាត់ ដែល​សូម្បីតែ​ព្រះ​អម្ចាស់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​អេសេគាល​ថា ព្រះអង្គ​ក៏​មើលថែ​ហ្វូង​ចៀម​របស់​ព្រះអង្គ​ផង​ដែរ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះអង្គ​ដែល​ខ្ចាត់ខ្ចាយ ដោយ​សង្គ្រោះ​ពួក​គេ និង​ប្រមូល​ផ្តុំ​ពួក​គេ(អេសេគាល ៣៤:១២-១៣)។ ព្រះអង្គ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះអង្គ “នៅ​ទីវាល​ល្អ” ហើយ “នឹង​ស្វែងរក​សត្វ​ណា​ដែល​វង្វេងបាត់” សត្វ​ណា​ដែល​បាក់ជើង នោះ​ព្រះអង្គ “នឹង​រុំ​អប​ឲ្យ”(ខ.១៤-១៦)។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​បង្ហាញ​ចេញ​មក ដូច​ដែល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​នេះ​ឯង។ ព្រះ​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ​អេសេគាល ជា​បទ​ទំនាយ​អំពីអ្វី​ដែល​ព្រះអង្គ​នឹង​ធ្វើ​នៅពេលអនាគត តែ​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​ដួង​ព្រះទ័យ​ដ៏​អស់​កល្ប​របស់​ព្រះ ដ៏​ជា​អ្នកគង្វាល ដែល​បាន​បង្ហាញ​ចេញ​មក តាមរយៈ​អង្គ​ព្រះយេស៊ូវ​។ ទោះ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ ព្រះ​ទ្រង់​តែងតែ​ឈោង​មក​រក​យើង​ម្នាក់​ៗ ដើម្បី​ជួយ​សង្គ្រោះ និង​ថែរក្សា​យើង ឲ្យ​សម្រាក​នៅ​វាលស្មៅ​ខៀវខ្ចី។ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង ដើរតាម​ព្រះអង្គ ជា​អ្នកគង្វាល​ដ៏​ល្អ…

Read article
ការថ្វាយបង្គំគឺលើសពីការច្រៀង

យើង​ខុស​ធ្ងន់​ណាស់ បើ​យើង​គិតថា ការថ្វាយបង្គំ​របស់​យើង​រាប់បញ្ចូល​តែ​ពាក្យ​ដែល​យើង​ច្រៀង​ថ្វាយ​ដល់​ព្រះ តែ​មិនរាប់​បញ្ចូល​ពាក្យ​ពេចន៍​ដែល​ព្រះអង្គ​មាន​បន្ទូល​មកកាន់​យើង។ នៅ​ថ្ងៃនេះ​ដែរ លោក​អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​លើកឡើង អំពី​ការដែល​យើង​ត្រូវ​មាន​ការយល់​ដឹង​ទាំងស្រុង តាម​ព្រះគម្ពីរ អំពី​ការថ្វាយបង្គំ ដែល​មាន​ព្រះ​ទ្រង់​ជា​ចំណុច​កណ្តាល។ អត្ថបទ ឆ្នាំមុន ក្នុង​សន្និបាត​នៃ​ការ​ផ្សព្វផ្សាយ​ជំនឿ​ក្នុង​ប្រទេស​ប្រចាំឆ្នាំ ដែល​ហៅ​កាត់​ថា សន្និបាត NRB មាន​មនុស្ស៧ ឬ៨ពាន់​នាក់ បាន​ចូលរួម។ ពួក​គេ​មាន​កម្ម​វិធី​ថ្វាយបង្គំ​ដ៏​វែង​មួយ មាន​រយៈពេល​ប្រហែល២ម៉ោង ដែល​ការ​ចែង​ចាយ​ព្រះបន្ទូល គួរតែ​ជា​ចំណុច​សំខាន់​បំផុត​នៃ​កម្មវិធី​នេះ។ ហើយ​ខ្ញុំ​ចាំ​ច្បាស់​ថា នៅ​ថ្ងៃ​នោះ មុន​ពេល​គេ​អាន​ព្រះគម្ពីរ និង​ចែកចាយ​ព្រះបន្ទូល គេ​បាន​ច្រៀង​បទចម្រៀង​ជា​ច្រើន អស់​រយៈពេល៤០នាទី ហើយ​អ្នកដឹកនាំ​ក៏បាន​និយាយ​ថា “យើង​ត្រូវ​ចំណាយពេល​ថ្វាយបង្គំ​ព្រះ​ជាមុន​សិន មុននឹង​យើង​ស្តាប់​ព្រះបន្ទូល​”។ រហូតមកដល់​សព្វថ្ងៃ​នេះ ខ្ញុំ​នៅតែ​ហួសចិត្ត ដោយសារ​រឿង​នេះ។ តើ​ពួក​ជំនុំ​សម័យ​បច្ចុប្បន្ន​កំពុងតែ​មាន​បញ្ហា​អ្វី បាន​ជា​ពួក​គេ​កាត់​ផ្តាច់​ការ​ចែក​ចាយ​ព្រះបន្ទូល ចេញពី​ការថ្វាយបង្គំ ធ្វើ​មើលតែ​ការ​ស្តាប់​ព្រះបន្ទូល​ព្រះ​ដោយ​ការ​ផ្ចង់ចិត្ត មិនមែន​ជាផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការថ្វាយបង្គំ។ តើ​ការ​ថ្វាយ​ដង្វាយ១ភាគ១០ ដល់​ព្រះអម្ចាស់ នៅពេល​ព្រឹក​ថ្ងៃអាទិត្យ​បាន​ឈប់​ធ្វើជា​ផ្នែក​ដ៏​សំខាន់​នៃ​ការថ្វាយបង្គំ ចាប់តាំងពី​ពេលណា? តើ​ការអធិស្ឋាន​បាន​ឈប់​ធ្វើជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​ជួបជុំគ្នា​របស់​ពួក​បរិសុទ្ធ ក្នុង​ការថ្វាយបង្គំ ចាប់តាំងពី​ពេលណា​ដែរ? បើ​យើង​មិនបាន​ឲ្យ​តម្លៃ​មក​លើ​ធាតុផ្សំ​ដ៏​សំខាន់​ទាំងនេះ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​ទេ នោះ​មានន័យថា យើង​កំពុងតែ​មានការ​យល់​ខុស​អំពី​ការថ្វាយបង្គំ​ព្រះ​ហើយ។…

Read article
បុរសដែលឯកោបំផុតនៅលើពិភពលោក

ហើយក៏​យក​គាត់​ទៅ​ដាក់គុក … តែ​ព្រះយេហូវ៉ា​ទ្រង់​គង់​ជាមួយនឹង​យ៉ូសែប ហើយក៏​ផ្តល់​សេចក្តី​សប្បុរស​ដល់​គាត់ ព្រមទាំង​ធ្វើឲ្យ​មេ​ភូ​ឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង។ លោ​កុប្បត្តិ ៣៩:២០-២១ កាល​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ លោក​នេល អាម​ស្រ្តង(Neil Armstrong) និង​លោ​កប៊ូស អាល​ឌី្រន(Buzz Aldrin) បាន​បោះជំហាន​ចេញពី​យាន​ចុះចត​នៅ​លើ​ស្ថាន​ព្រះចន្ទ ហើយក៏​បាន​ក្លាយជា​មនុស្ស​ទី១ ដែល​បាន​ដើរ​នៅ​លើ​ផ្ទៃ​ខាងលើ​នៃ​ស្ថាន​ព្រះចន្ទ។ តែ​ជា​ញឹកញាប់ យើង​មិនបាន​គិត​អំពី​មនុស្ស​ទី៣ នៅក្នុង​ក្រុម​របស់​ពួក​គេ គឺ​លោក​ម៉ៃ​ឃល ខូ​លីន(Michael Collins) ដែល​ជា​អ្នកបើកបរ​យានអវកាស​អា​ប៉ូ​ឡូ​ទី១១។ បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់​លោក​ខូ​លីន​បាន​ចុះ​តាម​ជណ្តើរ ដើម្បី​ធ្វើតេស្ត​ផ្ទៃ​ខាងលើ​នៃ​ស្ថាន​ព្រះ​ចន្ទ គាត់​បាន​រង់ចាំ​ម្នាក់ឯង នៅ​ពីលើ​ផ្នែក​ម្ខាងទៀត​ដ៏​សែន​ឆ្ងាយ​នៃ​ស្ថាន​ព្រះចន្ទ។ ក្នុងអំឡុងពេល​នោះ គាត់​មិន​មានការទាក់ទង​ជាមួយ​លោក​នេល និង​លោក​ប៊ូស ឬ​មនុស្ស​ណា​ម្នាក់​នៅ​ផែនដី​ឡើយ។ ទីបញ្ជាការ​របស់​អង្គការ​ណា​សា​ក៏បាន​ធ្វើ​អត្ថាធិប្បាយ​ថា “ចាប់តាំងពី​សម័យ​លោក​អ័ដាម​មក មិនដែល​មាន​មនុស្ស​ណា​ម្នាក់​ដែល ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​គេ​តែម្នាក់ឯង ដូច​លោក​ម៉ៃ ខូ​លីន​ឡើយ”។ មាន​ពេលខ្លះ​យើង​មាន​អារម្មណ៍​ឯកោ​ទាំងស្រុង។ សូម​យើង​ស្រមៃ​ថា តើ​លោក​យ៉ូសែប ដែល​ជា​កូន​របស់​លោក​យ៉ាកុប មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​គាត់​ត្រូវ​គេ​ពង្រត់​ចេញពី​ស្រុកកំណើត ទៅ​ទឹកដី​អេស៊ីព្ទ បន្ទាប់ពី​ពួក​បង​ៗ​របស់​គាត់​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ(លោ​កុប្បត្តិ ៣៧:២៣-២៨)។ បន្ទាប់មក គាត់​កាន់តែ​មាន​ភាព​ឯ​កោ​មួយ​កំរិត​ទៀត ពេល​ដែលគេ​ចាប់​គាត់​ដាក់គុក ដោយសារ​ការ​ចោទ​បង្ខូច(៣៩:១៩-២០)។ តើ​លោក​យ៉ូសែប​អាច​មានជីវិត​រស់​យ៉ាងដូច​ម្តេច នៅក្នុង​គុក…

Read article
ខ្ញុំគ្រាន់តែអាចស្រមៃ

ធូលី​ត្រឡប់ជា​ដី​ដូចដើម​វិញ នឹង​វិញ្ញាណ ត្រឡប់ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ។ សាស្តា ១២:៧ ថ្ងៃមួយ ខ្ញុំ​បាន​ចូល​អង្គុយ​នៅ​លើ​កៅអីវែង ក្នុង​ព្រះវិហារ នៅ​ពីក្រោយ​ស្រ្តី​ម្នាក់ ខណៈ​ពេល​ដែល​ក្រុម​ថ្វាយបង្គំ​បាន​ចាប់ផ្តើម​ច្រៀង​បទ “ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ”។ ខ្ញុំ​លើកដៃ​ឡើង ហើយ​ច្រៀង​សរសើរ​ព្រះ ទន្ទឹម​នឹង​ពេល​ដែល​គាត់​ច្រៀង ដោយ​សម្លេង​ធំ យ៉ាង​ស៊ីសង្វាក់​ជាមួយ​សម្លេង​ខ្ញុំ។ ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​សុខភាព​របស់​គាត់ ហើយ​យើង​ក៏បាន​អធិស្ឋាន​ជាមួយគ្នា ក្នុងអំឡុងពេល​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​របស់​គាត់ នៅ​ពេល​ខាងមុខ។ ពីរបី​ខែ​ក្រោយ​មក អ្នកស្រី​លូ​អ៊ី​ស(Louise) ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ខ្លាច​ស្លាប់។ ខ្ញុំ​ក៏បាន​ទៅ​អង្គុយ​ក្បែរ​គ្រែ ដែល​គាត់​កំពុង​គេង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយក៏​បាន​ឱនក្បាល​ទៅ​ជិត​ត្រចៀក​គាត់ អធិស្ឋាន​ខ្សឹប​ៗ ហើយ​ច្រៀង​សរសើរ​ដំកើង​ព្រះ យ៉ាង​ស្ងាត់ស្ងៀម។ ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ​ថា លូ​អ៊ីស​នឹង​មាន​អំណរ​យ៉ាងណា ពេល​ដែល​គាត់​បាន​ទៅ​ថ្វាយបង្គំ​ព្រះយេស៊ូវ​ មុខ​ទល់នឹង​មុខ ក្នុងរយៈពេល​ពីរបី​ថ្ងៃបន្ទាប់។ សាវ័ក​ប៉ុល​ក៏បាន​កម្សាន្ត​ចិត្ត​អ្នកអាន​កណ្ឌ​គម្ពីរ​សំបុត្រ​របស់​គាត់ ដែល​កំពុង​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់(២កូរិនថូស ៥:១)។ ទុក្ខវេទនា​ដែល​យើង​ជួប នៅ​លើ​ផែនដី​នេះ អាច​ធ្វើឲ្យ​យើង​ទួញ​យំ តែ​ក្តី​សង្ឃឹម​របស់​យើង នៅតែ​បន្ត​បោះយុថ្កា​ជាប់ នឹង​ទីលំនៅ​ដ៏​ស្ថិតស្ថេរ​របស់​យើង នៅ​នគរ​ស្ថានសួគ៌ ជា​កន្លែង​ដែល​យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះយេស៊ូវ​អស់​កល្ប​ជានិច្ច(ខ.២-៤)។ ព្រះ​ទ្រង់​បាន​រចនា​យើង​មក ឲ្យ​មានចិត្ត​ស្រេកឃ្លាន​រក​ការរស់នៅ​ដ៏​អស់​កល្ប​ជាមួយ​ព្រះអង្គ(ខ.៥-៦) តែ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ក៏​សម្រាប់​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​រស់នៅ ថ្វាយព្រះ​អង្គ ក្នុង​ពេល​សព្វថ្ងៃ​ផង​ដែរ(ខ.៧-១០)។ ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ…

Read article
តើឈ្មោះអ្នកមានន័យដូចម្តេច?

កុំ​ហៅ​ខ្ញុំ​ថា​ន៉ា​អូ​មី​ឡើយ ត្រូវ​ហៅថា​ម៉ា​រ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់។ នាងរស់ ១:២០ អ្នកស្រី​ជែន(Jen) បាន​រៀបការ​ម្តង​ទៀត បន្ទាប់ពី​ស្វាមី​ទីមួយ​បាន​ស្លាប់។ កូនៗ​របស់​ប្តី​ក្រោយ មិនដែល​ស្វាគមន៍​នាង​ទេ ហើយ​ពេលនេះ គាត់​ក៏បាន​ស្លាប់​ដែរ ដូចនេះ ពួក​គេ​ស្អប់​នាង ដោយ​មិន​ចង់​ឲ្យ​នាងរស់​នៅក្នុង​ផ្ទះ​ដែល​ពួក​គេ​បាន​រស់នៅ​តាំង​ពីក្មេង​នោះ​ទេ។ ប្តី​ក្រោយ​បាន​បន្សល់ទុក​ប្រាក់​បន្តិចបន្តួច សម្រាប់​នាង តែ​កូនៗ​របស់​គាត់​បាន​និយាយ​ថា នាង​កំពុងតែ​លួច​កេរ​មរដក​របស់​ពួក​គេ។ អ្នកស្រី​ជែន​មានការ​បាក់ទឹកចិត្ត ហើយក៏​កើតមាន​ចិត្ត​ជូរ​ល្វីង។ ប្តី​របស់​អ្នកស្រី​ណា​អូ​មី​បាន​នាំ​ក្រុម​គ្រួសារ​គាត់ ទៅ​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ដែល​នៅ​ទីនោះ គាត់​និង​កូនប្រុស​គាត់​ទាំងពីរ​នាក់​ក៏បាន​ស្លាប់។ ប៉ុន្មាន​ឆ្នាំក្រោយ​មក អ្នកស្រី​ណា​អូ​មី​ក៏បាន​ក៏បាន​វិលត្រឡប់​ទៅ​ភូមិ​បេថ្លេហិម​វិញ ដោយ​មិន​មានទ្រព្យ​សម្បត្តិ​អ្វី​ជាប់​ខ្លួន លើកលែង​តែ​នាងរស់ ជា​កូន​ប្រសារ​ប៉ុណ្ណោះ ដែល​មក​ជាមួយ​នាង។ អ្នកភូមិ​មានការ​រំជួលចិត្ត ហើយក៏​បាន​សួរ​នាង​ថា “នេះ​តើ​ជាណា​អូ​មី​មែន​ឬអី?”(នាងរស់ ១:១៩)។ នាង​ប្រាប់​ពួក​គេ ឲ្យ​ឈប់​ហៅ​ឈ្មោះ​នេះ​ទៀត តែ​ត្រូវ​ហៅ​នាង​ថា “ម៉ា​រ៉ា” ដែល​មានន័យថា “ជូរ​ល្វីង” នាង​ក៏បាន​ពន្យល់​ថា “ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​នាង​ដោយ​ជូរ​ល្វីង​ណាស់ ខ្ញុំ​បាន​ចេញទៅ​ទាំង​ពោរពេញ តែ​ព្រះយេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ”(ខ.២០-២១)។ តើ​ឈ្មោះ​អ្នកមាន​ន័យ​ថា “ជូរ​ល្វីង” ដែរ​ឬទេ? អ្នក​បាន​ជួប​ការ​ខកចិត្ត ដោយសារ​មិត្ត​ភក្តិ ក្រុម​គ្រួសារ ឬ​បញ្ហា​សុខភាព​ដែល​កំពុង​អន់ខ្សោយ។ អ្នក​គិតថា…

Read article
យើងជាអ្នកស្នាក់នៅផែនដីបណ្ដោះអាសន្ន

ឯ​អ្នក​ប្រទេសក្រៅ​ដែល​មក​ស្នាក់នៅ​ក្នុង​ពួក​ឯង​រាល់គ្នា នោះ​ត្រូវ​ទុកដូចជា​កើត​នៅ​ស្រុក​ឯង​វិញ។ លេវី​វិន័យ ១៩:៣៤ ពេល​ដែល​ក្រុម​គ្រួសារ​មួយ​បាន​ផ្លាស់ទៅ​រស់នៅ ក្នុង​ប្រទេសក្រៅ ពួក​គេ​មាន​អារម្មណ៍​ថា នៅ​ទី​នោះ​អ្វីៗ​មាន​ភាព​ខុសប្លែក​គ្នា​យ៉ាង​ខ្លាំង​ពី​ប្រទេសកំណើត​របស់​ពួក​គេ ដែល​មាន​ដូចជា ភាសា សាលារៀន ទំនៀមទម្លាប់ ចរាចរណ៍ និង​អាកាសធាតុ។ ពួក​គេ​មិនដឹង​ថា ត្រូវ​សម្រប​ខ្លួន​យ៉ាងដូច​ម្តេច​ទេ។ អ្នកស្រី​ផា​ទី(Patti) ក៏បាន​នាំ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ទៅដើរ​ទិញ​ឥវ៉ាន់ ក្នុង​ផ្សា​លក់​អាហារ ក្នុង​តំបន់ ដើម្បី​បង្ហាញមុខ​ទំនិញ​ដែល​មាន​ដាក់​លក់​នៅ​ទីនោះ និង​បង្ហាញ​របៀប​ទិញ​ទំនិញ​ទាំង​នោះ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុងតែ​ដើរមើល ក្នុង​ផ្សារ​នោះ ពួក​គេ​ក៏បាន​បើក​ភ្នែក​ធំៗ ដោយ​ទឹកមុខ​ញញឹម​ស្រស់ ពេល​ដែល​បានឃើញ​ផ្លែ​ទទឹម ដែល​ពួក​គេ​ចូលចិត្ត​ញាំ នៅ​ស្រុក​កំណើត។ ពួក​គេ​ក៏បាន​ទិញ​ផ្លែ​ទទឹម​ឲ្យ​កូនៗ​ម្នាក់​មួយ​ផ្លែ ហើយ​ថែមទាំង​បាន​ដាក់​មួយ​ផ្លែ​ចូល​ទៅ​ក្នុង​ដៃ​របស់​ផា​ទី ដោយ​ការ​ដឹងគុណ។ ផ្លែឈើ​ដ៏​ផ្អែម​ឆ្ងាញ់ និង​មិត្ត​ភក្តិ​ថ្មី​បាន​នាំមក​នូវ​ការកម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ទឹក​ដី​ថ្មី ដែល​ពួក​គេ​មិនដែល​បាន​ស្គាល់​ពីមុន​មក។ ព្រះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យវិន័យ​ដល់​រាស្រ្ត​ព្រះអង្គ តាមរយៈ​លោក​ម៉ូសេ ដែល​រាប់បញ្ចូល​ទាំង​ការ​បង្គាប់ ឲ្យ​ប្រព្រឹត្ត​ចំពោះ​ជន​បរទេស ឲ្យ​ដូច​ម្ចាស់​ស្រុក​ផង​ដែរ(លេវី​វិន័យ ១៩:៣៤)។ ព្រះ​ទ្រង់​ក៏បាន​បង្គាប់​ទៀត​ថា “ត្រូវ​ស្រឡាញ់​ពួក​គេ​ឲ្យ​ដូច​ខ្លួនឯង”។ ព្រះយេស៊ូវ​បាន​ហៅ​ក្រឹត្យវិន័យ​នេះ​ថា ក្រឹត្យវិន័យ​ធំ​បំផុត​ទី២ ដែល​ក្រឹត្យវិន័យ​ធំ​បំផុត​ទី១ គឺ​ឲ្យ​ស្រឡាញ់​ព្រះ ឲ្យអស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង(ម៉ាថាយ ២២:៣៩)។ ព្រោះ​សូម្បីតែ​ព្រះអម្ចាស់ ក៏បាន​ថែរក្សា​ជនបរទេស​ផង​ដែរ(ទំនុកដំកើង…

Read article
ផ្លាស់ប្រែឲ្យដូចព្រះ ដែលជាគ្រូរបស់យើង

សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ។ លូកា ៦:៤០ ក្នុង​វីដេអូ​ដ៏​ល្បីល្បាញ​មួយ ក្នុង​បណ្ដាញ​សង្គម គេ​ឃើញ​កូនសិស្ស​ការ៉ាតេដូ​ខ្សែ​ក្រ​វ៉ាត់​សរ អាយុ៣ឆ្នាំ​ម្នាក់ កំពុង​ធ្វើត្រាប់​តាម​គ្រូ​បង្វឹក​របស់​នាង។ នាង​មានចិត្ត​ឆេះឆួល និង​ការ​ជឿជាក់ ក្នុង​ការ​ហ្វឹកហាត់​នេះ​ណាស់ បាន​ជា​នាង​ខិតខំ​យកតម្រាប់តាម​សកម្មភាព និង​ការ​និយាយ​ស្តី​របស់​គ្រូ​បង្វឹក តាមរបៀប​ដែល​គួរឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់។ យ៉ាងហោចណាស់ នាង​ធ្វើ​បាន​ល្អ​គួរសម។ ព្រះយេស៊ូវ​ធ្លាប់​មាន​បន្ទូល​ថា “សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ”(លូកា ៦:៤០)។ ព្រះអង្គ​បាន​ប្រាប់​សិស្ស​ព្រះអង្គ​ថា ការ​យក​តម្រាប់​តាម​ព្រះអង្គ ក៏​រាប់​បញ្ចូល​ការ​មានចិត្ត​សប្បុរស សេចក្តី​ស្រឡាញ់ និង​មិន​ថ្កោល​ទោស​អ្នកដទៃ​ផង​ដែរ(ខ.៣៧-៣៨) ហើយក៏​ស្គាល់​អ្នក​ដែល​ពួក​គេ​ដើរតាម​ផង​ដែរ បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ថា “តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង២​នាក់​ទេ​ឬ​អី”(ខ.៣៩)។ សិស្ស​របស់​ព្រះអង្គ​ចាំបាច់​ត្រូវ​ដឹង​ថា ខ្នាត​គំរូ​នេះ​មិន​មាននៅ​ក្នុង​ការ​បង្រៀន​របស់​ពួក​ផា​រិ​ស៊ី ដែល​ជា​មនុស្ស​ខ្វាក់​កំពុង​ដឹកនាំ​មនុស្ស​ទៅ​រក​សេចក្តី​ហិន​វិនាស(ម៉ាថាយ ១៥:១៤)។ ហើយ​ពួក​គេ​ចាំបាច់​ត្រូវ​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ដើរតាម​គ្រូ​របស់​ពួក​គេ។ ដូចនេះ គោលដៅ​របស់​សិស្ស​ព្រះយេស៊ូវ​ គឺ​ត្រូវ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ​។ ហេតុនេះ​ហើយ ពួក​គេ​ចាំបាច់​ត្រូវ​ផ្ដោត​អារម្មណ៍​យ៉ាង​ប្រុងប្រយ័ត្ន មក​លើ​ការ​បង្រៀន​របស់​ព្រះអង្គ អំពី​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់ ហើយ​អនុវត្ត​តាម​ផង​ដែរ។ ក្នុង​នាម​យើង​ជា​អ្នកជឿ ដែល​ត្រាប់តាម​ព្រះយេស៊ូវ​ ចូរ​យើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះ ដែល​ជា​គ្រូ​របស់​យើង ដើម្បីឲ្យ​យើង​អាច​ផ្លាស់​ប្រែ​មាន​លក្ខណៈ​ដូច​ព្រះអង្គ ក្នុង​ការចេះដឹង ប្រាជ្ញា និង​អាកប្ប​កិរិយា។ មានតែ​ព្រះអង្គ​ទេ…

Read article
ព្រះពរ នៅពេលស្រក់ទឹកភ្នែក

មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​សេចក្តី​កំសាន្តចិត្ត។ ម៉ាថាយ ៥:៤ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​យុវជន​ម្នាក់ នៅ​ប្រទេស​អង់គ្លេស ដែល​ក្នុង​នោះ គាត់​បាន​រៀបរាប់​ថា ឪពុក​គាត់(មាន​អាយុ៦៣ឆ្នាំ) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ស្ថានភាព​ដែល​គួរឲ្យ​ព្រួយបារម្ភ។ យើង​មិនដែល​ជួបគ្នា​ទេ តែ​ការងារ​ដែល​ឪពុក​គាត់​បាន​ធ្វើ មាន​ចំណុច​ដែល​ដូចគ្នា​ជាច្រើន។ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ការ​លើក​ទឹកចិត្ត និង​ការ​អធិស្ឋាន ដើម្បី​លើក​ទឹកចិត្ត​ឪពុក​គាត់។ ខ្ញុំ​មានការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ព្រះ​បន្ទូល​ខ្លីៗ និង​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា។ គាត់​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​មើល​វីដេអូ​នោះ និង​បាន​បង្ហាញ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង។ គួរឲ្យ​សោក​ស្តាយ​ណាស់ ពីរបី​ថ្ងៃក្រោយ​មក ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយទៀត ដែល​បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​លាចាក​លោក​ហើយ។ ឪពុក​គាត់​បាន​កាន់ដៃ​ម្តាយ​គាត់​ជាប់ នៅពេល​ឪពុក​គាត់​ផុតដង្ហើម។ ខ្ញុំ​អាណិត​គាត់​ខ្លោចចិត្ត ពេល​ដែល​បានឃើញ​សេចក្តី​ស្រឡាញ់ និង​ភាព​សោកសៅ​យ៉ាងនេះ។ ក្រុម​គ្រួសារ​មួយ​នេះ​បាន​បាត់បង់​ស្វាមី និង​ឪពុក​លឿន​ពេក។ តែ​យើង​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បានឮ​ព្រះយេស៊ូវ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៤)។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​មិន​មែន​កំពុងតែ​មាន​បន្ទូល​ថា ទុក្ខវេទនា និង​ការ​សោកសង្រេង​គឺជា​រឿង​ល្អ​នោះ​ទេ តែ​ផ្ទុយទៅវិញ ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង​ថា សេចក្តី​មេត្តា និង​សេចក្តី​សប្បុរស​របស់​ព្រះអង្គ បាន​ចាក់​បង្ហូរ​មក​លើ​អស់អ្នក​ដែល​ត្រូវការ​សេចក្តី​មេត្តា​របស់​ព្រះអង្គ​បំផុត។ អ្នក​ដែល​កំពុង​ជាប់​ខ្លួន នៅក្នុង​ការ​សោកសង្រេង ដោយ​មនុស្សជា​ទីស្រឡាញ់​បាន​ស្លាប់ ឬ​ដោយសារ​អំពើបាប​របស់​ខ្លួនឯង…

Read article
ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ

បើ​ការ​ស៊ូទ្រាំ​របស់​យើង​ក្នុង​ជំនឿ ពឹងផ្អែក​ទៅលើ​ខ្លួន​យើង នោះ​យើង​អាច​ដាច់​ចេញពី​ព្រះគ្រីស្ទ បាន​គ្រប់ពេល។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) នឹង​បង្រៀន​ថា គោល​លទ្ធិ​នៃ​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ គឺ​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ជំនឿ​ដែល​យើង​មាន ទៅលើ​ភាព​ស្មោះត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ អត្ថបទ ទំនុកចិត្ត​ដែល​យើង​មាន ទៅលើ​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ មិនមែន​ជា​ទំនុកចិត្ត​ដែល​ពឹងផ្អែក​ទៅលើ​សាច់ឈាម ដែល​ក្នុង​នោះ យើង​មើល​មក​ខ្លួនឯង ហើយ​និយាយ​ថា “ខ្ញុំ​នឹង​មិន​អាច​ដាច់​ចេញពី​ព្រះ​បានទេ។ ខ្ញុំ​មានការ​ប្តេជ្ញា​ចិត្តខ្លាំង​ណាស់”។ សម្ដី​នេះ​មិន​ខុសពី​ពាក្យ​ដែល​លោក​ពេត្រុស បាន​និយាយ​ក្នុង​បន្ទប់​ជាន់​ខាងលើ មុន​ពេល​គាត់​បដិសេធន៍​ព្រះអង្គ។ តាមពិត ខ្ញុំ​ចូលចិត្ត​ពាក្យ​ថែរក្សា ខ្លាំង​ជាង​ពាក្យ ស៊ូទ្រាំ។ មូលហេតុ​ដែល​យើង​អាច​ស៊ូទ្រាំ​បាន គឺ​ដោយសារ​ព្រះ​ទ្រង់​ថែរក្សា​យើង​ឲ្យ​ជាប់​នៅ។ បើ​ព្រះអង្គ​ទុកឲ្យ​យើង​ពឹងផ្អែក​លើ​ខ្លួន​យើង នោះ​យើង​អាច​ដួល​ចុះ​បាន​គ្រប់ពេល។ សាតាំង​អាច​រែង​យើង​ដូច​រែង​ស្រូវ។ តែ​ទំនុកចិត្ត​ដែល​យើង​មាន លើ​ជំពូក​ចុងក្រោយ​នៃ​សេចក្តី​សង្រ្គោះ​របស់​យើង គឺ​ពឹងផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា​ដែល​ថា ព្រះ​ទ្រង់​នឹង​បញ្ចប់​ការអ្វី​ដែល​ព្រះអង្គ​បាន​ចាប់ផ្តើម ហើយ​ពឹងផ្អែក​លើ​សមត្ថភាព​របស់​សម្តេច​សង្ឃ​ដ៏​ខ្ពស់​បំផុត​ដែល​យើង​មាន ដែល​បាន​ទូល​អង្វរ​ជំនួស​យើង​ជា​រៀងរាល់ថ្ងៃ។ ព្រះអង្គ​នឹង​ថែរក្សា​យើង​ឲ្យ​ជាប់​នៅ។  

Read article