March 2024

You are here:
ព្រះយេស៊ូវ​មាន​ព្រះ​ជន្មរស់​ឡើង​វិញ​ហើយ!

ម៉ាថាយ ២៨:១-១០ ទ្រង់​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្មរស់​ឡើង​វិញ​ហើយ ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ​។ ម៉ាថាយ ២៨:៦ មុន​ពេល​លោក ឆាល ស៊ី​មាន(Charles Simeon) ចូល​រៀន​នៅ​សកលវិទ្យាល័យ​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស គាត់​ចូល​ចិត្ត​សត្វ​សេះ និង​សំលៀក​បំពាក់​ណាស់ បានជា​គាត់​ចំណាយ​លុយ​ជា​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ទៅលើ​ការ​ស្លៀក​ពាក់​របស់​គាត់​។ ប៉ុន្តែ ដោយសារ​សកលវិទ្យាល័យ​របស់​គាត់​បាន​តម្រូវ​ឲ្យ​គាត់​ចូល​រួម​កម្ម​វិធី​លៀង​ព្រះ​អម្ចាស់​ជា​ទៀង​ទាត់ គាត់​ក៏បាន​ចាប់​ផ្តើម​ស្វែង​យល់​អំពី​ជំនឿ​របស់​គាត់​។ បន្ទាប់ពី​គាត់​បាន​អាន​សៀវភៅ​ដែល​អ្នកជឿ​ព្រះយេស៊ូវ​បាន​និពន្ធ គាត់​ក៏​មាន​ការ​ផ្លាស់​ប្រែ​ដ៏​រំភើប​រីករាយ នៅ​ថ្ងៃ​អា​ទិត្យ ដែលគេ​ប្រារព្ធ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ កាល​គាត់​ក្រោក​ពី​គេង នៅពេល​ព្រលឹម នៅ​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ១៧៧៩ គាត់​ក៏បាន​បន្លឺ​សម្លេង​ថា “ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ! ហាលេលូយ៉ា! ហាលេលូយ៉ា!” ខណៈ​ពេល​ដែល​គាត់​មាន​ការ​លូត​លាស់​ក្នុង​ជំនឿ​លើ​ព្រះ គាត់​ក៏​មាន​ចិត្ត​ប្តូរ​ផ្តាច់​នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ អធិស្ឋាន និង​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ​។ នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ការ​ផ្លាស់​ប្តូរ​ក៏បាន​កើត​មាន ក្នុង​ជីវិត​របស់​ស្រ្តី​ពីរ​នាក់ ដែល​បាន​មកដល់​ផ្នូរ​របស់​ព្រះយេស៊ូវ​មុនគេ​។ នៅ​ទីនោះ ពួកគេ​បាន​ឃើញ​ការរញ្ជួយដី ខណៈ​ពេល​ដែល​ទេវតា​មួយ​អង្គ​ប្រមៀល​ថ្ម​ចេញពី​ច្រក​ចូល​ក្នុង​ផ្នូរ​ព្រះអង្គ​។ ទេវតា​ក៏បាន​ប្រាប់​ពួក​គេ​ថា “កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​ឆ្កាង តែ​ទ្រង់​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ”(ម៉ាថាយ ២៨:៥-៦)។ ពួកគេ​មាន​ចិត្ត​ត្រេកអរ​ជា​ពន់​ពេក…

Read article
ព្រះ​ដែល​ប្រទាន ទ្រង់​ទទួល​សិរីល្អ

ដូច្នេះ យើងខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នករាល់គ្នា​ជានិច្ច ដើម្បីឲ្យ​ព្រះ​នៃ​យើងខ្ញុំ បាន​រាប់​អ្នករាល់គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់ទាំង​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ និង​ការដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះចេស្តា ដើម្បីឲ្យ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះគុណ​របស់​ព្រះ​នៃ​យើង និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ។ ២​ថែស្សាឡូនីច ១:១១-១២ នេះ​ជា​ដំណឹង​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​ ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ដំកើង​ឡើង តាមរយៈ​ការ​ប្រទាន​ព្រះគុណ​ព្រះអង្គ។ ជា​ការពិត​ណាស់ សិរីល្អ​របស់​ព្រះ​បាន​ដំកើង​ឡើង តាមរយៈ​អំណាច​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់ (រ៉ូម ៩:២២) ប៉ុន្តែ ព្រះគម្ពីរ​សញ្ញាថ្មី(និង​ព្រះគម្ពីរ​សញ្ញាចាស់ គឺ​អេសាយ ៣០:១៨ ជាដើម) បាន​ចែងថា យើង​គួរតែ​ពិសោធន៍​នឹង​ព្រះគុណ​ព្រះ​ដើម្បីឲ្យ​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ សូម​ពិចារណា អំពី​របៀប​ដែល​ការ​នេះ​មានដំណើរ​ការ ក្នុង​ការអធិស្ឋាន នៃ​បទ​គម្ពីរ ២ថែ​ស្សា​ឡូ​នីច ១:១១-១២។ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​បំពេញ​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ​របស់​យើង។ តើ​ដោយ​របៀបណា? គាត់​បាន​អធិស្ឋាន​ថា សូមឲ្យ​សេចក្តី​បំណង​នោះ បានសម្រេច “ដោយ​ព្រះ​ចេស្តា​ព្រះ​” និង “ជា​ការ​ធ្វើ​ដោយ​ជំនឿ​”។ ហេតុអ្វី? គឺ​ដើម្បីឲ្យ​ព្រះយេស៊ូវ​បាន​ដំកើង​ឡើង នៅក្នុង​ជីវិត​យើង។ បាន​សេចក្តី​ថា អ្នកឲ្យ​បាទ​ទទួល​សិរីល្អ។ ព្រះ​ទ្រង់ប្រទាន​អំណាច។ ព្រះ​ទ្រង់​ទទួល​បាន​សិរីល្អ។ យើង​មាន​ជំនឿ ព្រះ​ទ្រង់ប្រទាន​អំណាច។…

Read article
ការ​រំដោះ​ដែល​បាន​ពន្យារ​ពេល

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦ នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។ ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។ ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ “គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​”(ខ.១៩)។ “មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​”(ខ.២២)។ “ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​”(ខ.២៣)។ “មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​”(ខ.២៤)។ តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖ លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។…

Read article
ការ​លះបង់​របស់​ព្រះគ្រីស្ទ

អេសាយ ៥៣:៤-៧,១០-១២ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បានជា​មេ​ត្រី នោះ​បាន​ធ្លាក់​ទៅលើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​។ អេសាយ ៥៣:៥ មុន​ពេល​លោក​ជីម ខាវីហ្សែល(Jim Caviezel) ដើរតួ​សម្ដែង​ជា​ព្រះយេស៊ូវ ក្នុង​ខ្សែ​ភាពយន្ត​រឿង ការ​លះបង់​របស់​ព្រះគ្រីស្ទ លោក​មែល គីបសិន(Mel Gibson) បាន​ដាស់តឿន​គាត់​ថា ការ​ដើរតួ​សម្ដែង​នេះ​នឹង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង ហើយ​អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​មក​លើ​អាជីព​របស់​គាត់ នៅ​ក្នុង​ហូលីវូឌ​។ លោក​ជីម​ក៏​បាន​ទទួលយក​ការ​ដើរ​តួ​សម្តែង​នេះ ដោយ​និយាយ​ថា គាត់​ត្រូវតែ​ដើរ​​តួ​សម្ដែង​ក្នុង​រឿង​នេះ ទោះ​ពិបាក​យ៉ាងណា​ក៏ដោយ។ ក្នុង​អំឡុង​ពេល​ថត​រឿង​នោះ លោក​ជីម​ត្រូវ​រន្ទះ​បាញ់​មួយ​ដង គាត់​បាន​ស្រក​គីឡូ​អស់២៣គីឡូ ហើយ​ត្រូវ​គេ​វាយ​ជ្រុលដៃ បណ្តាល​ឲ្យ​របួស​នៅ​ក្នុង​ឈុត​ធ្វើ​ទារុណកម្ម​ព្រះយេស៊ូវ​។ ក្រោយមក គាត់​ក៏បាន​លើក​ឡើង​ថា “ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​ទេ តែ​ចង់​ឲ្យ​គេ​មើល​ឃើញ​ព្រះយេស៊ូវ​វិញ​។ ការ​ប្រែ​ចិត្ត​អាច​កើត​មាន តាមរយៈ​ខ្សែ​ភាពយន្ត​នេះ”។ ខ្សែ​ភាព​យន្ត​នេះ​ប៉ះ​ពាល់​ចិត្ត​លោក​ជីម និង​មនុស្ស​ជា​ច្រើន នៅ​កន្លែង​ថតកុន ហើយ​មានតែ​ព្រះអម្ចាស់​ទេ ដែល​បាន​ជ្រាប​ថា មាន​មនុស្ស​ប៉ុន្មាន​លាន​នាក់ ដែល​បាន​ទស្សនា​រឿង​នេះ ហើយ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវិត​។ ខ្សែ​ភាពយន្ត​រឿង ការ​លះបង់​របស់​ព្រះគ្រីស្ទ បាន​ឆ្លុះ​បញ្ចាំង​អំពី​ពេល​ដែល​ព្រះយេស៊ូវ​បាន​ទទួល​រក​ទុក្ខ​វេទនា​ជាទី​បំផុត ចាប់​តាំងពី​ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ការ​ដង្ហែ​នៃ​ជ័យ​ជម្នះ និង​បាន​រាប់​បញ្ចូល​ការ​ក្បត់​របស់​មិត្តសំឡាញ់ ការ​ចំអក ការ​វាយ​ដំ និង​ការ​ឆ្កាង​អង្គ​ទ្រង់​។ រឿង​នេះ​សុទ្ធតែ​បាន​ចែង​ក្នុង​ដំណឹង​ល្អ​ទាំងបួន​។ បទ​គម្ពីរ​អេសាយ…

Read article
ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ និង​សុគត​ជំនួស​យើង

១ពេត្រុស ៣:១៣-១៨ ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុ​ចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់ឈាម តែ​បាន​វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ​។ ១ពេត្រុស ៣:១៨ មាន​រឿង​ព្រេង​ដំណាល​មក​ថា ស្តេច​លេអូនីដាស ទី១(Leonidas I) បាន​ដឹកនាំ​កងទ័ព​នគរ​ស្ប៉ាតា ដែល​មាន​គ្នា​តែ៣​រយ​នាក់ ទៅ​តទល់​នឹង​កងទ័ព​ចក្រភព​ព័រ​ស៊ី​ដែល​មាន​គ្នា​ច្រើន​ជាង​រាប់សែន​នាក់ ដឹកនាំ​ដោយ​ស្តេច​សើរស៊ី(Xerxes) ក្នុង​អំឡុង​ពេល​នៃ​ការ​ឈ្លានពាន​របស់​ចក្រភព​ពើស៊ី ចូល​ទឹកដី​ក្រិក​។ ស្តេច​លេ​អូនីដាស​ជ្រាប​ថា កងទ័ព​សត្រូវ​មាន​គ្នា​ច្រើន​ជាង​កងទ័ព​ទ្រង់​យ៉ាង​លើស​លប់ ដូច​នេះ ទ្រង់​ក៏បាន​សម្រេច​ព្រះទ័យ​ប្រយុទ្ធ​ដោយ​ចិត្ត​អង់អាច រហូត​ដល់​ដង្ហើម​ចុង​ក្រោយ នៅ​ក្នុង​ច្រក​ផ្លូវ​ធើម៉ូភីលេ ជា​ច្រក​ផ្លូវ​ដ៏​ចង្អៀត​ចូល​ទឹកដី​ក្រិក។ ការ​លះបង់​របស់​ទ្រង់ និង​កងទ័ព​របស់​ទ្រង់​បាន​ពន្យារ​ពេល​ការ​ឈ្លានពាន​របស់​កង​ទ័ព​ពើស៊ី​ចូល​ទឹកដី​ក្រិក ដោយ​បាន​ផ្តល់​ឱកាស​ឲ្យ​កងទ័ព​មក​ពី​នគរ​ក្រិក​ផ្សេង​ទៀត​អាច​ដកថយ ដើម្បី​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ហើយ​ទី​បំផុត កងទ័ព​ក្រិក​អាច​យកជ័យ​ជម្នះ​មក​លើ​កង​ទ័ព​ពើស៊ី​ក្នុង​សង្រ្គាម​​ដ៏​ធំ​នេះ​។ ការ​លះបង់​របស់​ស្តេច​លេអូនីដាស និង​កងទ័ព​ស្ប៉ាតា​របស់​ទ្រង់ បាន​ជួយ​សង្គ្រោះ​ប្រជាជន​ក្រិក​រាប់​លាន​នាក់ ឲ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់ និង​ការ​កៀប​សង្កត់​របស់​ចក្រ​ភព​ពើស៊ី​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​លះបង់​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ កាលពី​ជាង២ពាន់​ឆ្នាំ​មុន ដើម្បី​បុព្វ​ហេតុ​ធំ​លើស​នេះ​ទៀត ដែល​ជា​ការ​រំដោះ​មនុស្ស​ឲ្យ​រួច​ផុត​ពី​បាប និង​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ​អស់​កល្ប​ជានិច្ច​។ “ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុ​ចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅដល់​ព្រះ”(១ពេត្រុស ៣:‌១៨)។ ក្នុង​នាម​ព្រះ​អង្គ​ជា​ដង្វាយ​លោះ​បាប ដែល​គ្មាន​បាប​សោះ ព្រះ​អង្គ​បាន​រង​ទុក្ខ និង​សុគត​ម្តង​ជា​សម្រេច(ហេព្រើរ ១០:១០)…

Read article
បញ្ញត្តិ​ថ្មី​មួយ ឲ្យ​ស្រឡាញ់

យ៉ូហាន ១៣:៣-៥,១២-១៥,៣១-៣៥ ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត១ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​។ យ៉ូហាន ១៣:៣៤ រាជ​វង្សានុវង្ស​របស់​ចក្រភព​អង់គ្លេស មាន​ប្រពៃណី​ចែក​អំណោយ​ដល់​ប្រជាជន​ក្រីក្រ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម៉ូនឌី នៅមុន​ថ្ងៃ​សុក្រ​ដ៏​ល្អ ក្នុង​រដូវ​កាល​នៃ​ការ​ប្រារព្ធ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ប្រពៃណី​នេះ​មាន​ដើម​កំណើត​នៅ​ក្នុង​អត្ថន័យ​របស់​ពាក្យ ម៉ូនឌី ដែល​ប្រែ​មកពី​ពាក្យ​ឡា​តាំង មែនដាទូម(mandatum) ប្រែ​មក​ថា “បញ្ជា”។ នៅ​ពេលយប់​មុន​ពេល​ព្រះអង្គ​សុគត ព្រះអង្គ​បាន​ប្រទាន​ព្រះ​រាជ​បញ្ជា​ថ្មី​មួយ ដល់​ពួក​សាវ័ក​ជា​មិត្តសំឡាញ់​ព្រះអង្គ ដោយ​បន្ទូល​ថា “ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត១ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ”(យ៉ូហាន ១៣:៣៤)។ ព្រះយេស៊ូវ​ជា​អ្នក​ដឹកនាំ ដែល​បាន​បំពេញ​តួនាទី​ជា​អ្នក​បម្រើ ខណៈ​ពេល​ដែល​ព្រះ​អង្គ​លាង​ជើង​ឲ្យ​ពួក​សាវ័ក​ដែល​ជា​មិត្តសំឡាញ់​ព្រះអង្គ(ខ.៥)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ឲ្យ​យក​តម្រាប់​តាម​ព្រះអង្គ ដោយ​បន្ទូល​ថា “ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ”(ខ.១៥)។ ហើយ​នៅ​ក្នុង​ការ​លះបង់​ដ៏​ធំ​បំផុត​នោះ ព្រះអង្គ​ក៏បាន​លះបង់​ព្រះ​ជន្ម ដោយ​សុគត​នៅ​លើ​ឈើ​ឆ្កាង(១៩:៣០)។ ព្រះអង្គ​បាន​លះបង់​អង្គ​ទ្រង់ ដោយ​សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​យើង​អាច​អរ​សប្បាយ​នឹង​ជីវិត​ពេញ​បរិបូរ​។ ប្រពៃណី​របស់​រាជ​វង្សានុវង្ស​នៃ​ចក្រភព​អង់គ្លេស ក្នុង​ការ​បម្រើ​អ្នក​ក្រ នៅតែ​បន្ត​ធ្វើ​ជា​និមិត្តរូប​តំណាង​ឲ្យ​ការ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះយេស៊ូវ​។ យើង​ប្រហែល​មិន​បាន​កើត នៅ​កន្លែង​ដែល​មាន​ឯកសិទ្ធិ​ពិសេស តែ​ពេលណា​យើង​ជឿ​ព្រះយេស៊ូវ យើង​ក្លាយ​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះអង្គ​។ ហើយ​យើង​ក៏​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ ដោយ​ធ្វើ​តាម​បង្គាប់​ព្រះអង្គ​។ ពេលណា​យើង​ពឹង​ផ្អែក​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ដើម្បី​កែ​ប្រែ​ជីវិត​យើង​ពី​ខាង​ក្នុង យើង​អាច​ឈោង​ទៅ​រក​អ្នក​ដទៃ ដោយ​ការ​យក​ចិត្ត​ទុកដាក់ ការ​បញ្ជាក់…

Read article
អ្នកជឿ​ដែល​មានផល​ផ្លែ

ម៉ាកុស ១១:១២-២០ ទ្រង់ទត​ឃើញ​ដើម​ល្វា១ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល ក្រែង​រកបាន​ផ្លែ​ខ្លះ​។ ម៉ាកុស ១១:១៣ ស៊ីនឌី(Cindy) មាន​ចិត្ត​រំភើប​រីករាយ ចំពោះ​ការងារ​ដែល​គាត់​ទើបតែ​ទទួល​បាន ក្នុង​ក្រុម​ហ៊ុន​មិន​យក​ប្រាក់​ចំណេញ​មួយ​។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម! មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាន​ដឹង​ថា មិត្ត​រួម​ការងារ​គាត់​មិន​មាន​ចិត្ត​ក្លៀវក្លា​ដូច​គាត់​​។ ពួក​គេ​បាន​សើច​ចំអក​ឲ្យ​បេសកកម្ម​របស់​ក្រុម​ហ៊ុន​នោះ ហើយ​ពួកគេ​តែងតែ​មាន​ការ​ដោះសា នៅ​ពេលណា​ពួកគេ​ធ្វើ​ការ​មិន​បាន​ល្អ ហើយ​ទន្ទឹម​នឹង​នោះ ពួកគេ​កំពុង​ស្វែងរក​មុខ​តំណែង​ដែល​មាន​ប្រាក់ខែ​ច្រើន​ជាង នៅ​កន្លែង​ផ្សេង​។ ស៊ីនឌី​ក៏​មាន​ការ​ស្តាយ​ក្រោយ ដែល​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​កន្លែង​នោះ​។ កាល​នាង​មើល​ពី​ចម្ងាយ នាង​គិត​ស្មាន​ថា កន្លែង​ធ្វើ​ការ​នោះ​ល្អ​អស្ចារ្យ​ណាស់ តែ​ពេល​នាង​មើល​ឲ្យ​ជិត នាង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។ នេះ​ជា​បញ្ហា​ដែល​ព្រះ​យេស៊ូវ​បាន​ជួប ជាមួយ​ដើម​ល្វា ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​នេះ(ម៉ាកុស ១១:‌១៣)។ ដើម​ល្វា​នោះ​មាន​ស្លឹក​ដែល​ជា​សញ្ញា​បង្ហាញថា វា​នឹង​ឆាប់​មាន​ផ្លែ មុន​រដូវ​។ តែ​វា​មិន​បាន​ចេញ​ផ្លែ​សោះ​។ ព្រះយេស៊ូវ​ក៏បាន​ដាក់​បណ្តាសា​ឲ្យ​ដើម​ល្វា​នោះ​ថា “កុំ​ឲ្យ​អ្នកណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀងរាប​ដរាប​ទៅ”(ខ.‌១៤)។ នៅពេល​ព្រឹក​ស្អែក​ដើមឈើ​នោះ​ក៏បាន​ក្រៀម​ស្វិត​អស់(ខ.២០)។ ព្រះគ្រីស្ទ​ធ្លាប់​បាន​អធិស្ឋានតម៤០ថ្ងៃ ដូច​នេះ ព្រះអង្គ​អាច​ទ្រាំ​នឹង​ការ​អត់​អាហារ​បាន​។ ការ​ដាក់​បណ្តាសា​ឲ្យ​ដើម​ល្វា​នោះ មិន​មាន​ទាក់ទង​អ្វី​នឹង​ការ​ឃ្លាន​អាហារ​របស់​ព្រះអង្គ​ទេ តែ​ព្រះអង្គ​កំពុង​បង្រៀន​យើង​នូវ​មេរៀន​មួយ​។ ដើមឈើ​នោះ​ជា​តំណាង​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល ដែល​​ធ្លាប់​បាន​ដើរ​តាម​ជំនឿ​ត្រឹម​ត្រូវ តែ​ពួកគេ​បាន​វង្វេង​ចេញ​វិញ​។ ពួកគេ​ហៀបនឹង​ធ្វើ​គុត​ព្រះ​មែស៊ី​របស់​ពួកគេ ដែល​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ តើ​ពួកគេ​នឹង​កាន់​តែ​មាន​ភាព​ក្រៀម​ក្រោះ​ប៉ុណ្ណា​ទៀត? យើង​ប្រហែល​ចូល​ចិត្ត​មើល​ពី​ចម្ងាយ តែ​ព្រះ​យេស៊ូវ​យាង​ចូល​មក​ជិត រក​មើល​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ក្នុង​ជីវិត​យើង​។ ផល​ផ្លែ​របស់​យើង​មិនមែន​សម្រាប់​ឲ្យ​គេ​កោត​ស្ញែង​យើង​ទេ​។…

Read article
មើល​រំលង​ចំណេះ​ដឹង​មូលដ្ឋាន

ម៉ាថាយ ២២:២៣-៣៣ អ្នក​រាល់​គ្នា​ភាន់​ច្រឡំ​ទេ ពីព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះ​ចេ​ស្តា​នៃ​ព្រះ​សោះ​។ ម៉ាថាយ ២២:២៩ ក្រុម​ហ៊ុន​មែកដូណាល់ បាន​កាន់​កាប់​ដំណែង​ជា​ស្តេច​លក់​អាហារ​រហ័ស អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដោយសារ​នំបឺហ្គ័រ​១​ភាគ​៤​របស់​ខ្លួន​។ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ ក្រុម​ហ៊ុន​អាហារ​រហ័ស​មួយ​ទៀត ដែល​ជា​គូរ​ប្រជែង មាន​គំនិត​ថ្មី​មួយ ដើម្បី​ដណ្តើម​ដំណែង​ពី​ក្រុម​ហ៊ុន​នេះ​។ ក្រុម​ហ៊ុនA&W បាន​ផ្តល់​ឲ្យ​អតិថិជន​នូវ​នំ​បឺហ្គ័រ​១ភាគ៣ ដែល​មាន​ទំហំ​ធំ​ជាង​នំ​បឺហ្គ័រ​របស់​ក្រុម​ហ៊ុមមែកដូណាល់ តែ​លក់​ក្នុង​តម្លៃ​ដូច​គ្នា​។ ជាង​នេះ​ទៅទៀត នំ​បឺហ្គ័រ​របស់​ក្រុម​ហ៊ុនA&W បាន​ឈ្នះ​ការ​ប្រកួត​ភ្លក់​រស់​ជាតិ ដោយ​បិទ​ភ្នែក​ជា​ច្រើន​លើក​ច្រើន​សារ​។ ប៉ុន្តែ ក្រុម​ហ៊ុន​នេះ​បាន​បរាជ័យ ដោយសារ​លក់​នំ​បឺហ្គ័រ​នោះ​មិន​ដាច់​។ ទីបំផុត​គេ​ក៏​បាន​ឈប់​ធ្វើ​នំ​បឺហ្គ័រ​នោះ​លក់​ទៀត​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញថា អតិថិជន​បាន​គិតលេខ​ខុស ដោយ​គិត​ស្មាន​ថា នំបឺហ្គ័រ១ភាគ៣ តូច​ជាងនំបឺហ្គ័រ១ភាគ៤​។ គំនិត​ដ៏​ឆ្លាត​វ័យ​បាន​បរាជ័យ ដោយសារ​មនុស្ស​មាន​ការ​យល់​ច្រឡំ​ ក្នុង​ចំណេះ​ដឹង​មូលដ្ឋាន​។ ព្រះយេស៊ូវ​បាន​ដាស់តឿន​យើង អំពី​ការ​យល់​ច្រឡំ​ដែល​ងាយ​នឹង​កើត​មាន​។ អ្នក​ដឹកនាំ​សាសនា​បាន​រៀប​គម្រោង​ដាក់​អន្ទាក់ ដើម្បី​បង្ខូច​ព្រះ​នាម​ព្រះអង្គ ក្នុង​អំឡុង​សប្តាហ៍​ដែល​ព្រះអង្គ​ត្រូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង​។ ពួកគេ​បាន​លើកយក​រឿង​ដ៏​ចម្លែក​មួយ អំពី​ស្រ្តី​ម្នាក់ ដែល​ក្លាយ​ជា​ស្ត្រី​មេម៉ាយ៧ដង ដោយសារ​ប្តី​របស់​គាត់​ទាំង​អស់​បាន​ស្លាប់​ចោល​គាត់(ម៉ាថាយ ២២:២៣-២៨)។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយតប ដោយ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា រឿង​នេះ​មិន​ពិបាក​យល់​ទេ​។ ផ្ទុយ​ទៅវិញ បញ្ហា​ស្ថិត​នៅ​ត្រង់ថា ពួកគេ​មិន​យល់​បទ​គម្ពីរ និង​ព្រះ​ចេស្តា​របស់​ព្រះ(ខ.២៩)។ ព្រះអង្គ​មាន​បន្ទូល​ថា គោលបំណង​ជា​ចម្បង​របស់​ព្រះ​គម្ពីរ…

Read article
ស្រឡាញ់​ព្រះ​ដោយ​ស្រឡាញ់​អ្នក​ដទៃ

ម៉ាថាយ ២៥:៣១-៤០ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ​។ ម៉ាថាយ ២៥:៤០ គ្រួសារ​របស់​លោក​អាល់បា(Alba) បាន​ជួប​រឿង​ដ៏​កម្រ​។ បន្ទាប់ពី​កូន​ភ្លោះ​មួយ​គូរ​បាន​ចាប់​កំណើត​បាន១៣ខែ កូន​ភ្លោះ​មួយ​គូរ​ទៀត​ក៏បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​គាត់​។ តើ​ពួកគេ​អាច​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ចិញ្ចឹម​កូន ក៏​ដូចជា​នៅ​ក្នុង​ការ​ធ្វើ​ការងារ ដោយ​របៀបណា? ពេល​នោះ​មិត្ត​ភក្តិ និង​សាច់​ញាតិ​របស់​ពួកគេ​ក៏​បាន​ជួយ​យក​អសារ​ពួកគេ​។ តា​យាយ​ទាំង​សង្ខាង​ក៏​បាន​ជួយ​មើល​កូន​ភ្លោះ​របស់​ពួកគេ នៅពេល​ថ្ងៃ ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ការ និង​រក​ប្រាក់បង់​ថ្លៃ​ពេទ្យ​។ ក្រុម​ហ៊ុន​មួយ​បាន​ឧបត្ថម្ភ​កន្ទប​សម្រាប់​ទារក​ដល់​ពួកគេ ពេញ​មួយ​ឆ្នាំ​។ មិត្ត​រួម​ការងារ​របស់​ពួកគេ​ក៏បាន​លះបង់​ថ្ងៃ​ឈប់​សម្រាក​ផ្ទាល់​ខ្លួន សម្រាប់​ពួកគេ​។ ពួកគេ​ក៏បាន​យល់​ស្រប​ថា បើ​គ្មាន​ជំនួយ​ពី​សហគមន៍​របស់​ពួកគេ​ទេ នោះ​ពួកគេ​មុខ​ជា​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។ តាម​ពិត ក្នុង​ពេល​សម្ភាស​តាម​ទូរទស្សន៍ ក្នុង​ការ​ផ្សាយ​ផ្ទាល់ ពិធីករ​ម្នាក់​បាន​ទុក​ក្បាល​មេក្រូ​របស់​ខ្លួន​ចោល ដើម្បី​រត់​ទៅ​ចាប់​កូន​របស់​ពួកគេ​ម្នាក់ ដែល​កំពុង​ដើរ​តេសតាស់ ព្រោះតែ​ចង់​ជួយ​មើលថែ​កូន​របស់​ពួកគេ​។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ២៥:៣១-៤៦ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ដើម្បី​ចង្អុល​បង្ហាញថា ពេលណា​យើង​បម្រើ​អ្នក​ដទៃ នោះ​យើង​ក៏​បម្រើ​ព្រះ​ផង​ដែរ​។ ការ​បម្រើ​នោះ​រួម​មាន​ការចែក​អាហារ និង​ទឹក​ដល់​អ្នក​ស្រេក​ឃ្លាន ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​ជន​អនាថា ការចែក​សំលៀក​បំពាក់​ដល់​អ្នក​ដែល​គ្មាន​សំលៀក​បំពាក់ និង​មើលថែ​អ្នក​មាន​ជំងឺ​ជាដើម(ខ.៣៥-៣៦)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​សរុប​ថា “យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ការ​បង្រៀន​ថា ការ​បម្រើ​អ្នក​ដទៃ​គឺជា​ការ​បម្រើ​ព្រះយេស៊ូវ…

Read article
ព្រះ​ទ្រង់​បំពេញ​តម្រូវការ ពេល​យើង​បម្រើ​អ្នកដទៃ

នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើមាន​ចិត្តរឹង​រូស​ឬអី? ម៉ាកុស ៨:១៧ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥ពាន់​នាក់ និង​មនុស្ស៤ពាន់​នាក់ ដោយ​ប្រើ​តែ​នំប៉័ង និង​ត្រី​តែ​ពីរបី​កន្ទុយ ពួក​សាវ័ក​ក៏បាន​ឡើង​ទូក ដោយ​គ្មាន​នំប៉័ង​គ្រប់គ្រាន់ សម្រាប់​ខ្លួនឯង។ ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ជជែកគ្នា អំពី​ការ​លំបាក​នេះ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើ​មាន​ចិត្តរឹង​រូស​ឬអី?”(ម៉ាកុស ៨:១៧)។ តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់? ពួក​គេ​មិន​យល់ អំពី​អត្ថន័យ​នៃ​នំប៉័ង​ដែល​នៅសល់ ពោល​គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មើលថែ​អ្នកដទៃ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖ “ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង៥ឲ្យ​ដល់៥ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន១២ ហើយ​កាល​កាច់​នំបុ័ង៧ឲ្យ​ដល់៤ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន៧។ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នករាល់គ្នា​នៅតែ​មិន​យល់​ទៀត?” (ម៉ាកុស ៨:១៩-២១)។ តើ​ពួកគេ​ត្រូវ​យល់​អំពីអ្វី? គឺ​ត្រូវ​យល់​អំពី​នំប៉័ង​ដែល​នៅសល់។ នំប៉័ង​នៅសល់ គឺ​សម្រាប់​អ្នកបម្រើ​ព្រះ។ តាមពិត ពី​ដំបូង…

Read article