April 2024

You are here:
ព្រះគុណ​ដែល​មានជ័យ​ជម្នះ​មក​លើ​ការ​ប្រឆាំង

អញ​បានឃើញ​អស់ទាំង​ផ្លូវ​របស់​គេ ហើយ​អញ​នឹង​ប្រោស​ឲ្យ​ជា អញ​នឹង​នាំមុខ​គេ​ដែរ ព្រមទាំង​កំសាន្តចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់ទុក្ខ​នឹងគេ ឲ្យបាន​ក្សាន្ត​ឡើង​ផង។ អេសាយ ៥៧:១៨ ចូរ​រៀន​គោល​លទ្ធិ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ធ្វើ​ដូចនេះ ប្រសើរ​ជាង ហើយក៏​ចម្អែត​វិញ្ញាណ​អ្នកផង​ដែរ។ ឧទាហរណ៍ ចូរ​រៀន​គោល​លទ្ធិ នៃ​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​បាន ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ។ ពេល​អ្នកធ្វើ​ដូចនេះ អ្នក​នឹង​ឃើញថា ការ​នេះ​មិន​មានន័យថា យើង​មិន​អាច​បដិសេធន៍​ព្រះគុណ​ព្រះ​នោះ​ទេ តែ​មានន័យថា ពេលណា​ព្រះ​ជ្រើសរើស​អ្នក ព្រះអង្គ​អាច ហើយនឹង​ជម្នះ​ការ​បដិសេធន៍​នោះ។ ឧទាហរណ៍ ក្នុង​បទ​គម្ពីរ​អេសាយ ៥៧:១៧-១៩ ព្រះ​ទ្រង់​បាន​វាយ​ផ្ចាល​រាស្ត្រ​ដែល​បះបោរ ដោយ​ព្រះអង្គ​វាយ​ពួក​គេ ហើយ​លាក់​ព្រះ​ភ័ក្ត្រ​ព្រះអង្គ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្តី​ទុច្ចរិត​នៃ​ចិត្តលោភ​របស់​គេ អញ​បាន​គេចមុខ ហើយ​មាន​សេចក្តី​ក្រោធ តែ​គេ​បាន​ចេះតែ​ថយ​ទៅតាម​អំពើ​ចិត្តជា​និច្ច” (ខ.១៧)។ ប៉ុន្តែ ពួក​គេ​មិនបាន​ឆ្លើយតប ដោយ​ការ​ប្រែចិត្ត​ចេញពី​អំពើបាប​ឡើយ។ ផ្ទុយទៅវិញ ពួក​គេ​បន្ត​ងាក​បែរចេញ​ពី​ព្រះអង្គ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “គេ​បាន​ចេះតែ​ថយ​ទៅតាម​អំពើ​ចិត្តជា​និច្ច” (ខ.១៧)។ ដូចនេះ មនុស្ស​អាច​បដិសេធន៍​មិន​ទទួល​ព្រះគុណ​ព្រះ។ តាមពិត លោក​ស្ទេផាន​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ថា “អ្នករាល់គ្នា​ចេះតែ​ទាស់​ទទឹង នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាដរាប”(កិច្ចការ ៧:៥១)។ ដូចនេះ តើ​ព្រះ​ទ្រង់​ត្រូវ​ធ្វើ​ដូចម្តេច?…

Read article
ព្រះអង្គ​ជ្រាប​អំពី​តម្រូវការ​របស់​យើង

ម៉ាថាយ ៦:២៥-៣៤ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង​។ ម៉ាថាយ ៦:៣៣ មាន​ពេល​មួយ លោក​លែនដូ(Lando) ជា​អ្នក​បើក​ឡាន​ហ្ស៊ីបនី ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ភីលីពីន បាន​ទៅ​អង្គុយ​ញាំ​កា​ហ្វេ នៅ​តាម​ស្តង់​លក់​កា​ហ្វេ​តាម​ចិញ្ចើម​ថ្នល់​។ អ្នក​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ចាប់​ផ្តើម​មាន​ឡើង​វិញ បន្ទាប់ពី​ការ​បិទ​ខ្ទប់ ក្នុង​សម័យ​កូវីដ​បាន​បញ្ចប់​។ ហើយ​គាត់​គិត​ឃើញថា ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​នៅ​ថ្ងៃ​នេះ គឺ​មានន័យថា គាត់​មាន​អ្នក​ដំណើរ​ច្រើន​ជាង​ធម្មតា​។ គាត់​ថា គាត់​នឹង​រកបាន​ប្រាក់​ចំណូល​ដែល​គាត់​បាន​បាត់​ក្នុង​ពេល​កន្លងមក ហើយ​អាច​ឈប់​ព្រួយ​បារម្ភ​បាន​ហើយ​។ ពេល​គាត់​ហៀប​នឹង​បើក​ឡាន​ចេញទៅ គាត់​ក៏បាន​ប្រទះ​ឃើញ​លោក​រុននី(Ronnie) នៅ​លើ​បង់​ក្បែរ​នោះ​។ អ្នក​បោស​ថ្នល់​រូប​នោះ ហាក់​ដូចជា​កំពុង​មាន​បញ្ហា​អ្វីមួយ ដែល​ត្រូវ​ការ​និយាយ​ប្រាប់​គេ​។ ប៉ុន្តែ លោក​លែនដូ​គិតថា វិនាទី​នីមួយៗ​សុទ្ធតែ​មាន​តម្លៃ​ចំពោះ​​មុខ​របរ​របស់​គាត់​។ បើ​គាត់​បាន​ដឹក​អ្នក​ដំណើរ​កាន់តែ​ច្រើន នោះ​គាត់​មាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​។ គាត់​គិតថា គាត់​មិន​អាច​ឈប់​ទេ​។ ប៉ុន្តែ គាត់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​គាត់​ចូល​ទៅ​រក​លោក​រុននី ដូច​នេះ គាត់​ក៏បាន​ទៅ​មើល​លោក​រុននី​។ ព្រះ​យេស៊ូវ​ជ្រាប​ថា ការ​ឈប់​ព្រួយ​បារម្ភ​មិនមែន​ជា​ការ​ងាយ​ទេ(ម៉ាថាយ ៦:២៥-២៧) ដូច​នេះ ព្រះអង្គ​បាន​ធានា​យើង​ថា ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌​បាន​ជ្រាប​ច្បាស់​ថា យើង​ត្រូវ​ការ​អ្វី(ខ.៣២)។ ព្រះអង្គ​បាន​រំឭក​យើង​ថា យើង​មិន​ត្រូវ​មាន​ការ​ថប់​បារម្ភ​ទេ តែ​ត្រូវ​ទុកចិត្ត​ព្រះអង្គ ហើយ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ(ខ.៣១-៣៣)។ ពេលណា​យើង​ឱប​ក្រសោប ហើយ​ស្តាប់​បង្គាប់​តាម​បំណង​ព្រះទ័យ​ព្រះអង្គ…

Read article
បណ្តាល​ចិត្ត​យើង​ឲ្យ​វិលមកវិញ

ឱ​ព្រះយេហូវ៉ា​អើយ សូម​បំបែរ​យើងខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើងខ្ញុំ​នឹង​បាន​បែរមក​ហើយ សូម​កែ​ជីវិត​របស់​យើងខ្ញុំ​ឡើងវិញ ដូចជា​កាលពីដើម។ បរិទេវ ៥:២១ រាស្ត្រ​របស់​ព្រះ​គ្មាន​សង្ឃឹម​ឡើយ ទាល់តែ​ព្រះ​ទ្រង់​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​វិល​ត្រឡប់ ពី​ការ​ថយ​ទៅ​រក និង​លោត​ចូលក្នុង​អំពើបាប និង​ការ​មិន​ជឿ។ កណ្ឌ​បរិទេវ​ជា​កណ្ឌ​ដែល​ក្រៀម​ក្រំ​បំផុត ក្នុង​ព្រះគម្ពីរ។ ព្រះ​ទ្រង់​បាន​បំផ្លាញ​ទីក្រុង​យេរូសាឡិម ដែល​ប្រៀប​ដូចជា​ប្រស្រីភ្នែក​ព្រះអង្គ។ ព្រះយេហូវ៉ា​ទ្រង់​បាន​សំរេច​សេចក្តី​ក្រោធ​របស់​ទ្រង់ ក៏បាន​ចាក់​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ចេញ​ហើយ ទ្រង់​បាន​បង្កាត់ភ្លើង នៅក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ដល់​ទាំង​ឫស​ជញ្ជាំង​ផង (បរិទេវ ៤:១១)។ ទ្រង់​បាន​លើក​ព្រះហស្ត ដូចជា​អ្នក​តតាំង ក៏បាន​ប្រហារជីវិត​នៃ​គ្រប់​ទាំងអស់​ដែល​គាប់​ភ្នែក (បរិទេវ ២:៤)។ ទ្រង់​បាន​ធ្វើទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ (បរិទេវ ១:៥)។ តើ​កណ្ឌ​គម្ពីរ​នេះ បាន​បញ្ចប់​យ៉ាងដូច​ម្តេច​ខ្លះ? កណ្ឌ​គម្ពីរ​នេះ​បាន​បញ្ចប់ ដោយ​ចែង​អំពី​ក្តី​សង្ឃឹម​តែមួយ ៖ ឱ​ព្រះយេហូវ៉ា​អើយ សូម​បំបែរ​យើងខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើងខ្ញុំ​នឹង​បាន​បែរមក​ហើយ (បរិទេវ ៥:២១)។ មានតែ​ក្តី​សង្ឃឹម​នេះ​ទេ ដែល​ខ្ញុំ និង​អ្នកមាន? “ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់បាន​អ្នករាល់គ្នា ប្រយោជន៍នឹង​រែង​អ្នករាល់គ្នា ដូចជា​រែងអង្ករ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាលណា​អ្នក​បាន​ប្រែចិត្ត​វិលមកវិញ…

Read article
ព្រះ​នៃ​សណ្ដាប់​ធ្នាប់

លោកុប្បត្តិ ១:១-១០ ឯ​ផែនដី​បាន​ខូច ហើយ​នៅ​ទ​ទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពីលើ​ទឹក​។ លោកុប្បត្តិ ១:២ លោក​សេត(Seth) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​គ្រួសារ​ដែល​មាន​ពេញ​ដោយ​ភាព​ប្រេះ​បែក និង​ភាព​វឹកវរ ដូច​នេះ ជីវិត​គាត់​មាន​ពេញ​ដោយ​ភាព​រញ៉េរញ៉ៃ​។ ម្តាយ​របស់​គាត់​បាន​ទទួលរង​អំពើ​ហិង្សា​ពី​ឪពុក​​គាត់​ជា​ប្រចាំ រហូត​ដល់​ពេល​ដែល​ឪពុក​គាត់​បាន​បញ្ចប់​ជីវិត​ខ្លួនឯង​។ មាន​ពេល​មួយ លោក​សេត​ចង់​បញ្ចប់​ជីវិត​ខ្លួនឯង​។ គាត់​បាន​ប្រមូល​ថ្នាំ​ទាំង​អស់​នៅ​ក្នុង​ទូ​ដាក់​ថ្នាំ​ក្នុង​ផ្ទះ​គាត់ ប៉ុន្តែ គាត់​ស្រាប់តែ​នឹក​គិតថា តើ​ខ្ញុំ​នឹង​ទៅ​ទីណា បន្ទាប់ពី​ខ្ញុំ​ស្លាប់​ទៅ? ដោយសារ​ព្រះគុណ​ព្រះ លោក​សេត​មិន​បាន​ស្លាប់​នៅ​ថ្ងៃ​នោះ​ទេ​។ ហើយ​ក្រោយមក បន្ទាប់ពី​គាត់​បាន​រៀន​ព្រះ​គម្ពីរប៊ីប​ជាមួយ​មិត្ត​ភក្តិ​ម្នាក់ គាត់​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ​។ ការ​មើល​ឃើញ​សម្រស់ និង​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ចូល​ទៅ​រក​ព្រះអង្គ​។ គាត់​និយាយ​ថា “ខ្ញុំ​មើល​ឃើញ​អ្វីៗ​មាន​សម្រស់​ស្រស់​ស្អាត​ណាស់​។ មាន​នរណា​ម្នាក់​បាន​បង្កើត​ពួក​វា​មក”។ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ​ជំពូក១ យើង​ឃើញថា ព្រះ​ទ្រង់​ពិតជា​បាន​បង្កើត​របស់​សព្វ​សារពើ​។ ហើយ​ទោះ “ផែនដី​បាន​ខូច”(ខ.២) ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភាព​គ្មាន​សណ្ដាប់​ធ្នាប់​ក្លាយ​ជា​មាន​សណ្ដាប់​ធ្នាប់​។ ព្រះ​អង្គ​បាន​ញែក​ពន្លឺ ចេញពី​ភាព​ងងឹត(ខ.៤) ដាក់​ឲ្យ​មាន​ដីដុះ​ឡើង​នៅ​ចន្លោះ​ទឹកស​មុទ្រ(ខ.‌១០) ហើយ​ព្រះអង្គ​បង្កើត​រុក្ខជាតិ និង​សត្វ តាម​ប្រភេទ​របស់​ពួកវា(ខ.១១-១២,២១,២៤-២៥)។ ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ដាក់​អ្វីៗ​ទាំង​អស់ ក្នុង​កន្លែង​របស់​វា(អេសាយ ៤៥:១៨) ហើយ​បន្ត​នាំមក​នូវ​សន្តិភាព និង​សណ្ដាប់​ធ្នាប់​ដល់​ជីវិត ដែល​ចុះ​ចូល​នឹង​ព្រះគ្រីស្ទ​។ ជីវិត​មនុស្ស​អាច​មាន​ភាព​វឹកវរ…

Read article
ព្រះអង្គ​ជា​ភ្នាក់ងារ​នៃ​សន្តិភាព

កិច្ចការ ២១:២៧-៣២,៣៧ ២២:១-២ ព្រះ​អម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​ព្រះ​បន្ទូល​ថា “ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូចជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម​ដែរ”។ កិច្ចការ ២៣:១១ ណូរ៉ា(Nora) បាន​ទៅ​ចូល​រួម​បាតុ​កម្ម​អហិង្សា ព្រោះ​គាត់​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​។ បាតុកម្ម​ក៏បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ស្ងាត់​ស្ងៀម តាម​ការ​គ្រោង​ទុក​។ បាតុករ​បាន​ដើរ​ដង្ហែ នៅ​ក្នុង​ភាព​ស្ងាត់​ស្ងៀម​ដ៏​មាន​អំណាច កាត់​តាម​តំបន់​ប្រជុំជន ក្នុង​ទីក្រុង​។ បន្ទាប់មក ស្រាប់តែ​មាន​ឡាន​ក្រុង​ពីរ​គ្រឿង​ដឹក​ពួក​ញុះញង់​ពី​តំបន់​ខាង​ក្រៅ​ទីក្រុង មកដល់​កន្លែង​បាតុកម្ម​អហិង្សា​។ មិន​យូរ​ប៉ុន្មាន កុប្បកម្ម​ក៏បាន​ផ្ទុះ​ឡើង​ ដោយ​ភាព​វឹកវរ និង​អំពើ​ហិង្សា។ ណូរ៉ា​ក៏​បាន​ចាក​ចេញពី​បាតុកម្ម​នោះ ដោយ​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​។ បំណង​ល្អ​របស់​បាតុករ​ទាំង​នោះ​ហាក់​ដូច​ជា​គ្មានផល​ផ្លែ​ទាល់តែសោះ​។ កាល​សាវ័ក​ប៉ុល​ទៅ​ព្រះវិហារ​នៅ​ទីក្រុង​យេរូសាឡិម ពួក​អ្នក​ទាស់​ប្រឆាំង​គាត់​ក៏បាន​ឃើញ​គាត់​នៅ​ទីនោះ​។ ពួកគេ​គឺជា​សាសន៍​យូដា មកពី “ស្រុក​អាស៊ី”(កិច្ចការ ២១:២៧) ហើយ​បាន​ចាត់​ទុក​ព្រះយេស៊ូវ ជា​ការ​គំរាម​កំហែង​មក​លើ​​ជីវិត​របស់ពួកគេ​។ ពួកគេ​ក៏បាន​ស្រែក​ចេញ​នូវ​ពាក្យ​កុហក និង​ពាក្យ​ចចាមអារ៉ាម អំពី​សាវ័ក​ប៉ុល ហើយ​ភ្លាមៗ​នោះ ពួកគេ​ក៏បាន​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ(ខ.២៨-២៩)។ ហ្វូង​មនុស្ស​ក៏​បាន​អូស​សាវ័ក​ប៉ុល​ចេញពី​ព្រះវិហារ ហើយ​វាយដំ​គាត់​។ ពួក​ទាហាន​រត់​មក​រក​ហ្វូង​មនុស្ស​។ នៅពេល​សាវ័ក​ប៉ុល​ត្រូវ​ពួក​ទាហាន​រ៉ូម៉ាំង​ចាប់​ខ្លួន គាត់​ក៏​បាន​សុំ​ការ​អនុញ្ញាត​ពី​មេទ័ព​ធំ ឲ្យ​គាត់​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស(ខ.៣៧-៣៨)។ នៅពេល​ដែល​គាត់​បាន​ទទួល​ការ​អនុញ្ញាត គាត់​ក៏បាន​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​ជា​ភាសា​របស់​ពួកគេ ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ចែក​ចាយ​របស់​គាត់(ខ.៤០)។ គាត់​ក៏​បាន​កែ​ប្រែ​កុប្បកម្ម…

Read article
អស់​ទាំង​ទួល​ព័ទ្ធ​ដោយ​សេចក្តី​អំណរ​

ទំនុក​ដំកើង ៦៥:៨-១៣ ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​ស្រូវ​ដាស​ពាស​ពេញ ទី​ទាំង​នោះ​បន្លឺ​ឡើង ដោយ​អំណរ ហើយ​ក៏​ច្រៀង​ផង​។ ទំនុក​ដំកើង ៦៥:១៣ ខ្ញុំ​បាន​និយាយ​កំប្លែង​ជា​ញឹក​ញាប់ ជាមួយ​ម្តាយ​ក្មេក​ខ្ញុំ អំពី​សមត្ថភាព​របស់​គាត់ ក្នុង​ការ​ជជែក​ជាមួយ​សត្វ​ឆ្កែ​របស់​គាត់​។ គាត់​ឆ្លើយតប​ចំពោះ​សម្លេង​ព្រូស​របស់​ពួកវា ដោយ​ការ​យល់​ចិត្ត​ ដោយ​សេចក្តី​ស្រឡាញ់​។ គាត់ និង​ម្ចាស់​ឆ្កែ​ផ្សេង​ទៀត ក៏​ប្រហែល​ជា​រៀន​ស្តាប់​សម្លេង​សើច​របស់​សត្វ​ឆ្កែ​របស់​ខ្លួន​ផង​ដែរ​។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញថា សត្វ​ជា​ច្រើន រួម​មាន​សត្វ​ឆ្កែ សត្វ​គោ សត្វ​កញ្ជ្រោង សត្វ​ឆ្មា​ទឹក និង​សេក សុទ្ធតែ​មាន​សំណើច ជា “សញ្ញា​នៃ​ភាព​រីករាយ ដែល​បង្ហាញ​ចេញ​ជា​សម្លេង”។ ការ​ស្គាល់​សម្លេង​ទាំង​អស់​នេះ​ច្បាស់ ជួយ​ឲ្យ​គេ​អាច​ញែក​ឲ្យ​ដាច់​រវាង​អាកប្ប​កិរិយា​រីករាយ និង​អាកប្ប​កិរិយា​កំហឹង​របស់​សត្វ ដែល​មនុស្ស​អាច​មាន​ការ​យល់​ច្រឡំ​។ ការ​ដែល​សត្វ​បង្ហាញ​ចេញ​នូវ​សំណើច និង​ភាព​សប្បាយ​រីករាយ បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​បើក​បង្ហាញ​ដ៏​រីករាយ អំពី​ការ​ដែល​ស្នា​ព្រះ​ហស្ត​ដទៃ​ទៀត​អាច​សរសើរ​ដំកើង​ព្រះ តាម​របៀប​ផ្សេងៗ​រៀង​ខ្លួន​។ ខណៈ​ពេល​ដែល​ស្តេច​ដាវីឌ​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន​ទ្រង់ ទ្រង់​សង្កេត​ឃើញថា “អស់​ទាំង​ទួល​ក៏​ព័ទ្ធ​ដោយ​សេចក្តី​អំណរ​ដែរ” ហើយ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​ស្រូវ​ដាស​ពាស​ពេញទី​ទាំង​នោះ “បន្លឺ​ឡើង ដោយ​អំណរ ហើយ​ក៏​ច្រៀង​ផង”(ទំនុក​ដំកើង ៦៥:១២-១៣)។ ស្តេច​ដាវីឌ​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ទឹកដី និង​ធ្វើ​ឲ្យ​ចម្រើន​ឡើង ដោយ​ប្រទាន​សម្រស់ និង​អាហារ​។ ទោះ​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន​យើង ហាក់​ដូចជា​មិន…

Read article
ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង

អេសាយ ៤២:៥-៩ អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្តី​សញ្ញា​ដល់​បណ្តាជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង​។ អេសាយ ៤២:៦-៧ អ្នក​ស្រី​ចេនេវីវ(Genevieve) ត្រូវ​មាន​តួនាទី​ធ្វើ​ជា “ភ្នែក” សម្រាប់​កូន​របស់​គាត់​ទាំង៣នាក់ ដែល​សុទ្ធតែ​មាន​ជំងឺ​ភ្នែក​ឡើង​បាយ​ពី​កំណើត​។ ពេលណា​គាត់​នាំ​ពួកគេ​ចូល​ភូមិ​របស់​គាត់ ក្នុង​សាធារណៈ​រដ្ឋ​បេនីន នៅ​ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក គាត់​តែងតែ​ស្ពាយ​កូន​តូច​នៅ​លើ​ខ្នង​គាត់ ហើយ​កាន់ដៃ​កូន​ពីរ​នាក់​ទៀត​នៅ​សង្ខាង​។ គាត់​តែងតែ​មាន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​។ ក្នុង​វប្បធម៌​ដែល​គេ​ជឿ​ថា ការ​ពិការ​ភ្នែក​បាន​កើត​ឡើង​ពី​អំពើ​មន្តអាគម អ្នក​ស្រី​ចេនវីវ​មាន​ការ​អស់​សង្ឃឹម ហើយក៏​បាន​ស្រែក​រក​ព្រះ សូម​ព្រះ​អង្គ​ជួយ​គ្រួសារ​គាត់​។ ក្រោយមក មាន​បុរស​ម្នាក់​ក្នុង​ភូមិ​របស់​គាត់ បាន​ប្រាប់​គាត់ អំពី​នាវា​មេត្តា​ករុណា ជា​អង្គការ​គ្រីស្ទបរិស័ទ ដែល​ផ្តល់​ឲ្យ​នូវ​ការ​វះ​កាត់​ដោយ​ឥត​គិត​ថ្លៃ តាម​គំរូ​របស់​ព្រះយេស៊ូវ ក្នុង​ការ​នាំក្តី​សង្ឃឹម និង​ការ​ប្រោស​ឲ្យ​ជា​ដល់​អ្នកក្រ​។ គាត់​មិន​ដឹង​ថា ពួក​គេ​អាច​ជួយ​គាត់​បាន​ឬ​អត់ទេ តែ​គាត់​បាន​ទៅ​រក​ពួកគេ​។ នៅពេល​ដែល​ក្មេងៗ​ក្រោក​ឡើង បន្ទាប់ពី​ការ​វៈ​កាត់​រួច ពួកគេ​អាច​មើល​ឃើញ​ឡើង​វិញ! រឿង​របស់​ព្រះ​ច្រើនតែ​និយាយ​អំពី​មនុស្ស ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ហើយ​ព្រះអង្គ​ប្រទាន​ពន្លឺ​ដល់​ពួកគេ​។ ហោរា​អេសាយ​បាន​ប្រកាស​ថា ព្រះអម្ចាស់​នឹង​ធ្វើ​ជា “ពន្លឺ​សម្រាប់​សាសន៍​ដទៃ”(អេសាយ ៤២:៦)។ ព្រះអង្គ “ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង”(ខ.៧) ដោយ​បាន​ប្រទាន​ការ​មើល​ឃើញ​ខាង​សាច់ឈាម តែ​ក៏បាន​ប្រទាន​ការ​មើល​ឃើញ​ខាង​វិញ្ញាណ​ផង​ដែរ​។ ហើយ​ព្រះ​អង្គ​សន្យា​ថា​នឹង “ដឹកដៃ” រាស្រ្ត​របស់​ព្រះអង្គ(ខ.៦)។ ព្រះអង្គ​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ…

Read article
ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់យេស៊ូវ

រ៉ូម ១៣:១១-១៤ យើង​ត្រូវ​ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្តី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ​។ រ៉ូម ១៣:១២ មាន​ពេល​មួយ ខ្ញុំ​មាន​ចិត្ត​រំភើប​រីករាយ​ណាស់ ដែល​បាន​ពាក់​វ៉ែនតា​ថ្មី​ជា​លើក​ដំបូង ប៉ុន្តែ ពីរបី​ម៉ោង​ក្រោយមក ខ្ញុំ​ចង់​បោះ​វា​ចោល​។ ភ្នែក​ខ្ញុំ​ឈឺ ហើយ​ក្បាល​ខ្ញុំ​ក៏​ឈឺ ដោយសារ​ភ្នែក​ខ្ញុំ​ត្រូវ​សម្រប​នឹង​លេខ​វ៉ែនតា​ថ្មី​។ ស្លឹក​ត្រចៀក​ខ្ញុំ​ក៏​ឈឺ​ទៀត ដោយសារ​ដង​វ៉ែនតា ដែល​ខ្ញុំ​មិន​ធ្លាប់​ប្រើ​។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​មាន​ការ​ត្អូញត្អែរ នៅពេល​ដែល​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវតែ​ពាក់​វា​ទៀត​។ ខ្ញុំ​ត្រូវតែ​សម្រេច​ចិត្ត​ប្រើ​វ៉ែនតា​នោះ​ជា​ប្រចាំ ដើម្បី​ឲ្យ​រាង​កាយ​ខ្ញុំ​សម្រប​ខ្លួន​នឹង​វា​។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍ ប៉ុន្តែ ក្រោយមក ខ្ញុំ​ស្ទើរតែ​ភ្លេច​ថា ខ្លួនឯង​កំពុង​ពាក់​វ៉ែនតា​នោះ​។ ការ​ប្រើ​ឧបករណ៍​ថ្មី តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល​សម្រប​ខ្លួន​ជា​មួយ​វា ប៉ុន្តែ មួយ​រយៈ​ពេល​ក្រោយមក យើង​ក៏​មាន​ទម្លាប់​ប្រើ​វា ហើយ​វា​ក៏​កាន់តែ​សមនឹង​យើង​។ យើង​ថែម​ទាំង​បាន​ស្គាល់​អ្វី​ដែល​យើង​មិន​ដែល​បាន​ស្គាល់​កាលពី​មុន​។ ក្នុង​បទ​គម្ពីរ​រ៉ូម ជំពូក១៣ សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​ឲ្យ “ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ”(ខ.១២) ហើយ​អនុវត្តន៍​នូវ​ការ​រស់នៅ​ដ៏​ត្រឹម​ត្រូវ​។ ពួក​គេ​បាន​ជឿ​ព្រះយេស៊ូវ​ហើយ តែ​ពួកគេ​ហាក់​ដូចជា ធ្លាក់​ចូល​ទៅ​ក្នុង “ភាព​ងោកងុយ” ហើយ​មិន​ចង់​មាន​ការ​រីកចម្រើន​ខាង​វិញ្ញាណ​បន្ថែម​ទៀត ដូច​នេះ ពួកគេ​ចាំបាច់​ត្រូវ “ភ្ញាក់​ឡើង” ហើយ​ចាត់​វិធាន​ការ ប្រព្រឹត្ត​ឲ្យ​បាន​សម​រម្យ ហើយ​លះចោល​អំពើ​បាប​គ្រប់​យ៉ាង(ខ.១១-១២)។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រដាប់​កាយ​ដោយ​ព្រះយេស៊ូវ ហើយ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះអង្គ ក្នុង​គំនិត…

Read article
នាំមក​នូវ​ក្តី​អំណរ​ដល់ទី​ក្រុង

សុភាសិត ១១:១-១១ គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្តី​សុខ​ស្រួល នោះ​ទីក្រុង​ក៏​រីករាយ​សាទរ​។ សុភាសិត ១១:១០ កាល​ប្រទេស​បារាំង និង​ប្រទេស​អាហ្សង់ទីន​ជួប​គ្នា ក្នុង​វគ្គ​ផ្តាច់​ព្រាត់​នៃ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក​ឆ្នាំ២០២២ ទស្សនិកជន​បាន​តាមដាន​ទស្សនា​ការ​ប្រកួត​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល បានជា​មនុស្ស​ជា​ច្រើន​បាន​ហៅ​ការ​ប្រកួត​នេះ​ថា “ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក​ដែល​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត”។ នៅពេល​ដែល​វិនាទី​ចុង​ក្រោយ​បាន​ចូល​មកដល់ ក្រុម​ទាំង​ពីរ​ទទួល​បាន​ពិន្ទុ​ស្មើ​គ្នា ៣ទល់​នឹង៣ ហើយក៏​បាន​ប្រកួត​ប៉េណាំងទី​។ បន្ទាប់ពី​ក្រុម​កីឡាករ​ប្រទេស​អាហ្សង់ទីន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត ប្រជាជន​អាហ្សង់ទីន​ទូ​ទាំង​ប្រទេស​ក៏បាន​ធ្វើ​ការ​អបអរ​សាទរ​។ ប្រជាជន​អាហ្សង់ទីន​ជាង១លាន​នាក់ បាន​មក​ផ្តុំ​គ្នា​យ៉ាង​កកកុញ ក្នុង​តំបន់​ប្រជុំជន​នៃ​ទីក្រុង​បូនូស អ៊ែរេស​។ ខ្សែ​វីដេអូ​ដែល​គេ​ថត​ដោយ​ប្រើ​ឧបករណ៍​ដ្រូន ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​ពេញ​បណ្តេញ​សង្គម ដោយ​បង្ហាញ​ទិដ្ឋភាព​ដ៏​អ៊ូអរ និង​រីករាយ​នេះ​។ អ្នក​យក​ព័ត៌មាន​ទូរទស្សន៍BBC ម្នាក់​បាន​ពិពណ៌នា​ថា ទីក្រុង​នោះ​មាន​ភាព​រញ្ជួយ​ញាប់ញ័រ ដោយសារ “បន្ទុះ​នៃ​ក្តី​អំណរ”។ ជានិច្ច​ជា​កាល ក្តី​អំណរ​គឺជា​អំណោយ​ដ៏​អស្ចារ្យ​។ ទោះជា​យ៉ាងណា​ក៏ដោយ បទ​គម្ពីរ​សុភាសិត​បាន​ពិពណ៌នា​ថា ទីក្រុង និង​ប្រជាជន​នៅ​ទីក្រុង​មួយ អាច​ពិសោធន៍​នឹង​ក្តី​អំណរ ដែល​មាន​ភាព​ជ្រាល​ជ្រៅ​ជាង និង​មាន​រយៈ​ពេល​យូរ​ជាង​ការ​អបអរ​ជ័យ​ជម្នះ​នៃ​ការ​ប្រកួត​បាល់​ទាត់​នោះ​ទៅទៀត​។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​ចែងថា “គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្តី​សុខ​ស្រួល នោះ​ទីក្រុង​ក៏​រីករាយ​សាទរ”(១១:១០)។ នៅ​ពេលណា​មនុស្ស​ដែល​ពិតជា​រស់នៅ តាម​ការ​រៀបចំ​របស់​ព្រះ​សម្រាប់​មនុស្ស​ជាតិ ចាប់​ផ្តើម​មាន​ឥទ្ធិពល​ល្អ​មក​លើ​សហគមន៍​របស់​គាត់ ក្តី​អំណរ​ក៏បាន​ចាប់​ផ្តើម​កើត​មាន ព្រោះ​ការ​នេះ​មាន​ន័យ​ថា សេចក្តី​យុត្តិ​ធម៌​របស់​ព្រះ​កំពុងតែ​ចាក់ឫស​ក្នុង​សង្គម​របស់​ពួកគេ​។ ភាព​លោភលន់​បាន​ថយ​ចុះ​។ អ្នក​ក្រ​រក​ឃើញ​ជំនួយ​។ អ្នក​ដែល​គេ​កៀប​សង្កត់​ទទួល​បាន​ការ​ការពារ​។ ពេលណា​ការ​រស់នៅ​ តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ មាន​ភាព​រីកចម្រើន…

Read article
របៀប​ប្រែចិត្ត​ចេញពី​អំពើបាប

បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង។ ១យ៉ូហាន ១:៩ ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​មនុស្ស​មិនល្អ គឺ​មិន​ដូច​ការ​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើបាប​នោះ​ទេ។ ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​កំពុង​មាន​ភាព​ស្អុយរលួយ​នៅ​ខាងក្នុង ក៏​មិន​ដូច​ការ​ប្រែចិត្ត​ចេញពី​អំពើបាប​ដែរ។ ព្រឹក​នេះ ពេល​ខ្ញុំ​ចាប់ផ្តើម​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មាន​ភាព​សក្កិ​សម ក្នុង​ការ​និយាយ ទៅកាន់​ព្រះ​អាទិករ​នៃ​ចក្រវាល​ឡើយ។ វា​ជា​អារម្មណ៍​មិនល្អ ដែល​គិតថា​ខ្លួន​មិន​សក្តិ​សម។ ដូចនេះ ខ្ញុំ​ក៏បាន​ទូល​ព្រះអង្គ អំពី​ភាព​មិន​សក្តិ​សម​របស់ខ្ញុំ។ តើមាន​រឿង​អ្វី​កើតឡើង ពេល​ដែល​ខ្ញុំ​បាន​ទូល​ព្រះអង្គ​ហើយ? គ្មានអ្វី​ផ្លាស់​ប្តូរ​ឡើយ ទាល់តែ​ខ្ញុំ​ចាប់ផ្តើម​អធិស្ឋាន​ឲ្យបាន​ជាក់លាក់ អំពី​អំពើ​បាប​របស់ខ្ញុំ។ ការ​មាន​អារម្មណ៍​ថា​ខ្លួន​មិនមែន​ជា​មនុស្ស​ល្អ អាច​មានប្រយោជន៍ បើសិនជា​វា​នាំ​យើង​ឲ្យ​ទទួលស្គាល់​អំពើ​បាប​ដ៏​ជាក់លាក់។ ប៉ុន្តែ ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​មនុស្ស​មិនល្អ មិន​តែងតែ​មាន​ប្រយោជន៍​គ្រប់​ពេល​នោះ​ឡើយ។ ពេលណា​អ្នកមាន​អារម្មណ៍​មិន​ច្បាស់លាស់ អំពី​ភាព​មិន​សក្តិ​សម​របស់​អ្នក អ្នកចាំ​បាច់​ត្រូវ​យល់​ច្បាស់ អំពី​ការ​មិន​ស្តាប់​បង្គាប់​របស់​អ្នក។ បន្ទាប់​មក អ្នក​អាច​ចង្អុល​ទៅ​រក​អំពើបាប​របស់​អ្នក ហើយ​ប្រែចិត្ត រួច​ទូល​សូម​ព្រះអង្គ​អត់ទោស​បាប ហើយ​អ្នក​អាច​ប្រើ​ដំណឹងល្អ ដើម្បី​ជម្នះ​អំពើបាប​នោះ។ ហេតុនេះ​ហើយ ខ្ញុំ​ក៏បាន​ចាប់ផ្តើម​នឹក​ចាំ អំពី​ព្រះរាជ​បញ្ជា​របស់​ព្រះ ដែល​ខ្ញុំ​បាន​បំពាន​ជា​ញឹកញាប់ ​មាន​ដូចជា ៖ ចូរ​ស្រឡាញ់​ព្រះ ឲ្យអស់​ពីចិត្ត…

Read article