ការស្គាល់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ» (យេរេមា ៣១:៣៤)។ នៅសម័យហោរា យេរេមា ព្រះអម្ចាស់មិនបានធ្វើខុសនឹងសេចក្តីសញ្ញាដែលព្រះអង្គបានតាំងជាមួយរាស្ត្រព្រះអង្គឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទោះព្រះអង្គមានសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួល ក៏រាស្ត្រព្រះអង្គនៅតែបន្តធ្វើអំពើបាប។ ដូចនេះ តើព្រះអង្គអាចសម្រេចព្រះបន្ទូលសន្យាព្រះអង្គយ៉ាងដូចម្ដេច នៅពេលដែលរាស្ត្រព្រះអង្គនៅតែបន្តបង្ហាញចេញនូវភាពមិនស្មោះត្រង់ចំពោះព្រះអង្គ? ព្រះអង្គបានតាំងសញ្ញាថ្មីជាផ្នែកមួយនៃផែនការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលនាំឲ្យមានការកើតជាថ្មី។ គឺដូចដែលលោក អាឡិច ម៉ូតយ័រ (Alec Motyer) ជាអ្នកជំនាញទេវសាស្ត្របានសរសេរថា «នៅពេលដែលរាស្ត្ររបស់ព្រះអម្ចាស់មិនអាចឈោងទៅដល់ខ្នាតគំរូរបស់ព្រះអង្គ នោះព្រះអង្គមិនបានបន្ទាបខ្នាតគំរូរបស់ព្រះអង្គឲ្យត្រូវនឹងសមត្ថភាពរបស់ពួកគេនោះទេ តែព្រះអង្គកែប្រែពួកគេឲ្យមានសមត្ថភាព»1។ សេចក្តីសញ្ញាថ្មីនេះគឺជាគោលបំណង និងព្រះបន្ទូលសន្យារបស់ព្រះដែលកែប្រែចិត្តរបស់ពួកគេជាថ្មី តាមរយៈព្រះលោហិតនៃព្រះអម្ចាស់យេស៊ូវ។ ព្រះអង្គទទួលយកចិត្តរបស់យើង ហើយកែប្រែវាឲ្យល្អឡើងដូចគ្រាប់សម្រាប់ដាក់ចូលក្នុងរូបតម្រៀប ដើម្បីឲ្យចិត្តយើងបានរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ក្នុងការប្រកាសរបស់ព្រះអង្គ អំពីសេចក្តីសញ្ញាថ្មីនេះ ពាក្យ «ស្គាល់» គឺជាពាក្យគន្លឹះ។ ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើរយើងអាចយល់អត្ថន័យរបស់ពាក្យនេះច្បាស់តាំងពីដើមដំបូងមក ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិដែលនិយាយត្រង់ៗថា លោក អ័ដាម បាន «ស្គាល់» ភរិយាគាត់ ហើយពួកគេបង្កើតបានកូន (លោកុប្បត្ដិ ៤:១) ដែលបានបង្ហាញកម្រិតនៃភាពជិតស្និទ្ធរបស់ពួកគេ។ ត្រង់ចំណុចនេះ ព្រះអង្គកំពុងមានបន្ទូលថា ពេលណារាស្ត្រព្រះអង្គស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ…
Read article