adamholz

You are here:
យើងជាទូតតំណាងព្រះគ្រីស្ទ

សូមអាន ២កូរិនថូស ៥:១១-២០ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ ហាក់​ដូចជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បានជា​មេ​ត្រី​នឹង​ព្រះ​ចុះ​។ ២កូរិនថូស ៥:២០ ការ​ប្រកួត​ប្រជែង ក្នុង​សម័យ​អ៊ីនធឺណិត កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។ ក្រុម​ហ៊ុន​ទាំងឡាយ​កំពុង​ស្វែងរក​វិធី​សាស្រ្ត​ដ៏​ប៉ិន​ប្រសប់ ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ខ្លួន​។ ខ្ញុំ​សូម​លើកយក​ឧទាហរណ៍​របស់​ក្រុម​ហ៊ុន​រថយន្ត​ស៊ូបារុ(Subaru)។ គេឮ​ល្បី​ថា ម្ចាស់​រថយន្ត​ស៊ូបារុ​មាន​ការ​ពេញ​ចិត្ត​រថយន្ត​ម៉ាក​ស៊ូបារុ​ខ្លាំង​ណាស់ បានជា​ពួកគេ​មិន​ងាយ​ប្តូរ​ចិត្ត​ទៅ​ប្រើ​ប្រាស់​រថយន្ត​ម៉ាក​ផ្សេង​ឡើយ​។ ដូច​នេះ ក្រុម​ហ៊ុន​រថយន្ត​ស៊ូបារុ​ក៏​បាន​អញ្ជើញ​អ្នក​គាំទ្រ​ផលិតផល​រថយន្ត​ស៊ូបារុ​ខ្លាំង​បំផុត ឲ្យ​ធ្វើ​ជា​ទូត​សុឆន្ទៈ​របស់​ក្រុម​ហ៊ុន​។ វិបសាយ​របស់​ក្រុម​ហ៊ុន​នេះ​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ថា “ទូត​សុឆន្ទៈ​របស់​រថយន្ត​ស៊ូបារុ គឺជា​មនុស្ស​មួយ​ក្រុម ដែល​បាន​ស្ម័គ្រ​ចិត្ត​ប្រើ​ទឹក​ចិត្ត​ស្រឡាញ់ និង​ភាព​ក្លៀវក្លា​របស់​ខ្លួន ដើម្បី​ជួយ​ផ្សព្វផ្សាយ​ផលិត​រថយន្ត​ស៊ូបារុ និង​ជួយ​កសាង​អនាគត​របស់​យីហោ​ឡាន​មួយ​នេះ​ឲ្យ​កាន់តែ​ជោគជ័យ”។ ក្រុម​ហ៊ុន​នេះ​ចង់​ឲ្យ​ម្ចាស់​រថយន្ត​ស៊ូបារុ​ទាំងឡាយ ក្លាយ​ជា​ផ្នែក​មួយ​នៃ​អត្ត​សញ្ញាណ​របស់​មនុស្ស ពោល​គឺ​អត្ត​សញ្ញាណ​ដែល​ពួកគេ​ស្រឡាញ់​យ៉ាង​ខ្លាំង បានជា​ពួកគេ​មិន​អាច​ឃាត់​ចិត្ត​ខ្លួនឯង​មិន​ឲ្យ​ផ្សព្វផ្សាយ​ផលិតផល​រថយន្ត​ស៊ូបារុ​បាន​។ ក្នុង​បទ​គម្ពីរ ២កូរិនថូស ជំពូក៥ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ទូត​មួយ​ប្រភេទ​ទៀត ដែល​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវ​។ គាត់​ថា “ដូច្នេះ ដែល​ស្គាល់​សេចក្តី​ស្ញែង​ខ្លាច​របស់​ព្រះអម្ចាស់ នោះ​យើង​ខ្ញុំ​ក៏ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ”(ខ.១១)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា “គឺ​ពី​ដំណើរ​ដែល​ព្រះ​ទ្រង់​គង់​ក្នុង​ព្រះគ្រីស្ទ កំពុង​ផ្សះផ្សា​លោកីយ៍​នឹង​ព្រះអង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះបន្ទូល ពី​ការ​ផ្សះ​ផ្សា​នោះ​មក​យើង​ខ្ញុំ​។ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ ហាក់​ដូចជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បានជា​មេ​ត្រី​នឹង​ព្រះ​ចុះ”(ខ.១៩-២០)។ ក្រុម​ហ៊ុន​ជា​ច្រើន​បាន​សន្យា​ថា…

Read article
ដើរលបៗជាមួយអំពើបាបចេញតាមទ្វារ

អ្នកណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នកណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ។ សុភាសិត ២៨:១៣ សត្វ​ឆ្កែ​ខ្ញុំ​ឈ្មោះ វី​នស្តុ​ន(Winston) ដឹង​ថា វា​មិន​ត្រូវ​ខាំ​ស្បែកជើង​ទេ។ ដូចនេះ វា​ក៏បាន​ប្រើ​ល្បិច​បន្លំ​ភ្នែក ដោយ​ដើរ​លបៗ។ ពេល​ដែល​វីនស្តុន​ឃើញ​ស្បែកជើង ដែល​យើង​ទុកចោល វា​ក៏បាន​ដើរ​យឺតៗ ទៅ​រក​ស្បែកជើង​នោះ។ វា​ក៏បាន​ពាំ​ស្បែកជើង​នោះ ហើយ​បន្ត​ដើរ​យឺត​ៗ​ទៅ​មុខ​ទៀត។ រួច​វា​ក៏​ចេញតាមទ្វារ​ទៅក្រៅ បើសិនជា​គ្មាន​នរណា​ឃើញ​វា​ទេ។ ជួនកាល យើង​គិតថា យើង​អាច​ដើរ​លប​ៗ​ជាមួយ​អំពើបាប​របស់​យើង ដោយ​ព្រះអង្គ​មិនបាន​ទតមើល​យើង។ យើង​ចង់​គិត​ថា ព្រះអង្គ​នឹង​មិន​កត់សម្គាល់​ឡើយ។ យើង​លើក​ហេតុផល​ថា អំពើបាប​នោះ​គ្មានអ្វី​ធំដុំ​ទេ។ តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវតែ​ដឹងផង​ដែរ​ថា ព្រះ​ទ្រង់​មិន​សព្វព្រះទ័យ​ឲ្យ​យើង​សម្រេចចិត្ត​ប្រព្រឹត្ត​ដូចនេះ​ឡើយ។ បទ​គម្ពីរ​សុភាសិត ២៨:១៣ បាន​ចែងថា “អ្នកណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នកណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ”។ យើង​មិន​ចាំបាច់​ត្រូវ​ដើរ​លប​ៗ ជាមួយ​អំពើបាប​របស់​យើង ហើយ​សង្ឃឹមថា គ្មាន​នរណា​ម្នាក់​កត់សំគាល់​នោះ​ទេ។ ពេលណា​យើង​សារភាព​ប្រាប់​ការពិត​អំពី​កំហុស​យើង ដល់​ខ្លួន​យើង ដល់​ព្រះអម្ចាស់ និង​ដល់​មិត្ត​ភក្តិ​ដែល​យើង​អាច​ទុកចិត្ត យើង​អាច​រក​ឃើញ​សេរីភាព​រួចផុត​ពី​ការ​ប្រកាន់ទោស​ខ្លួនឯង និង​ក្តី​អា​ម៉ាស​ដោយសារ​ការ​បន្ត​រស់​ក្នុង​អំពើបាប ដែល​លាក់កំបាំង(១យ៉ូហាន ១:៩)។—ADAM R. HOLZ…

Read article
ដំណឹងល្អចូលទៅក្នុងកន្លែងដែលគេមិននឹកស្មានដល់

នោះ​មាន​មនុស្ស​យកពន្ធ និង​មនុស្ស​បាប​ជាច្រើន មក​អង្គុយ​នៅ​តុ​ជាមួយនឹង​ទ្រង់ ហើយនិង​ពួក​សិស្ស។ ម៉ាកុស ២:១៥ កាលពី​ពេល​ថ្មីៗនេះ ខ្ញុំ​បាន​ទៅដល់​កន្លែង​មួយ ដែល​ខ្ញុំ​ធ្លាប់តែ​ឃើញ​ក្នុង​ខ្សែភាពយន្ត និង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រាប់​ភ្លេច គឺ​នៅ​តំបន់​ហូលីវូឌ រដ្ឋ​កាលីហ្វូញ៉ា។ នៅ​ទីនោះ អក្សរ​ធំៗ​សម្បើម ត្រូវ​បាន​គេ​តម្រៀប​ចេញ​ជា​ពាក្យ Hollywood នៅ​ជើងភ្នំ​នៃ​ទីក្រុង​ឡូស​អេនជេលេស ដ៏​ល្បីល្បាញ ដែល​ខ្ញុំ​អាច​មើលឃើញ​ពី​មាត់​បង្អួច​សណ្ឋាគារ​ដែល​ខ្ញុំ​ស្នាក់នៅ។ បន្ទាប់មក ខ្ញុំ​ក៏បាន​កត់សំគាល់​ឃើញ​អ្វីមួយ។ នៅ​ខាងក្រោម​អក្សរ​ខាងឆ្វេង ខ្ញុំ​ឃើញ​ឈើឆ្កាង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។ ខ្ញុំ​មិនដែល​ឃើញ​ឈើឆ្កាង​នោះ​នៅក្នុង​ខ្សែភាពយន្ត​ហូលីវូឌ​ទេ។ ហើយ​នៅពេល​ដែល​ខ្ញុំ​បាន​ចាកចេញ​ពី​បន្ទប់​សណ្ឋាគារ សិស្ស​ខ្លះមក​ពី​ពួក​ជំនុំ​ក្នុង​តំបន់​នោះ ក៏បាន​ចាប់ផ្តើម​ចែកចាយ​អំពី​ព្រះយេស៊ូវ​ ឲ្យ​ខ្ញុំ​ស្តាប់។ ជួនកាល យើង​ប្រហែល​គិតថា តំបន់​ហូលីវូឌ​គឺ​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​នៃ​អំពើបាប​របស់​លោកិយ ដែល​ផ្ទុយ​ស្រឡះ​ពី​នគរ​ព្រះ។ តែ​ព្រះគ្រីស្ទ​កំពុងតែ​ធ្វើការ​នៅ​ទីនោះ​យ៉ាង​ច្បាស់ក្រឡែត ដោយធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ចំពោះ​ព្រះ​វត្ត​មានព្រះអង្គ ដែល​បាន​បង្ហាញ​ចេញ​មក​តាមរយៈ​អ្នកបម្រើ​ទ្រង់។ ពួក​ផារិស៊ី​តែងតែមាន​ការ​ភ្ញាក់ផ្អើល ចំពោះ​ទីកន្លែង​ដែល​ព្រះយេស៊ូវ​បាន​យាង​ទៅដល់។ ព្រះអង្គ​មិនបាន​ទៅ​ចំណាយពេល​ជាមួយ​មនុស្ស ដូចដែល​ពួក​គេ​បាន​រំពឹងគិត​នោះ​ទេ។ ផ្ទុយទៅវិញ បទ​គម្ពីរ​ម៉ាកុស ២:១៣-១៧ បាន​ចែងថា ព្រះអង្គ​បាន​ចំណាយពេល​ជាមួយ “ពួក​អ្នក​យកពន្ធ និង​មនុស្ស​មាន​បាប​ជាច្រើន”(ខ.១៥) គឺ​មនុស្ស​ដែលគេ​បាន​រាប់​ថា “ស្មោកគ្រោក!” តែ​ព្រះយេស៊ូវ​បាន​គង់នៅ​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវការ​ព្រះអង្គ​ខ្លាំង​បំផុត(ខ.១៦-១៧)។ ប្រហែល​ជាង២ពាន់​ឆ្នាំក្រោយ​មក ព្រះយេស៊ូវ​នៅ​តែ​បន្ត​សាបព្រោះ​ព្រះរាជសារ​នៃ​ក្តី​សង្ឃឹម និង​សេចក្តី​សង្គ្រោះ នៅកន្លែង​ដែល​យើង​មិន​បាន​រំពឹង​គិត ក្នុងចំណោម​មនុស្ស​ដែល​គេ​មិន​នឹក​ស្មាន​ថា…

Read article
តើការបើកបររបស់ខ្ញុំដូចម្តេចដែរ?

ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ។ យ៉ាកុប ១:១៩-២០ មាន​ពេល​ខ្ញុំ​កំពុង​បើកបរ​តាមផ្លូវ មាន​ឡាន​សណ្ដោង​មួយ​បើក​កាន់​ពីមុខ​ឡាន​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​ស្រែក​ភ្លាត់មាត់។ ពេល​ខ្ញុំ​ឃើញ​អក្សរ​នៅ​លើ​ចំហៀង​ឡាន ដែលគេ​សរសេរ​ថា “តើ​ការ​បើកបរ​របស់ខ្ញុំ​ដូចម្តេច​ដែរ?” និង​លេខទូរស័ព្ទ​មួយ​ខ្សែ ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ទៅកាន់​លេខ​នោះ។ មាន​ស្រ្តី​ម្នាក់​បាន​លើក​ទូរស័ព្ទ ហើយ​សួរ​ខ្ញុំ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ទូរស័ព្ទ​មក​គាត់។ ខ្ញុំ​ក៏បាន​បញ្ចេញ​អារម្មណ៍​មិន​ពេញចិត្ត​ដាក់​គាត់។ គាត់​ក៏បាន​កត់ចំណាំ​លេខ​ឡាន​នោះ។ បន្ទាប់មក គាត់​ក៏បាន​និយាយ​ប្រាប់​ខ្ញុំ​ច្បាស់​ៗ​ថា “អ្នកដឹង​ទេ អ្នក​អាច​ទូរស័ព្ទ​មក ដើម្បី​រាយការណ៍​អំពី​នរណា​ម្នាក់ ដែល​កំពុង​បើកបរ​បាន​ល្អ នៅពេល​ណា​ក៏បាន”។ ភ្លាមៗ​នោះ ពាក្យ​សម្ដី​ដ៏​ហត់នឿយ​របស់​នាង ក៏បាន​ចាក់ដោត​ចិត្ត​របស់ខ្ញុំ ដែល​តាំងខ្លួនជា​អ្នក​សុចរិត។ ភាព​ខ្មាសអៀន​បាន​ជន់ជោរ​ក្នុងចិត្ត​ខ្ញុំ។ ក្នុង​ការស្វែងរក “ខុសត្រូវ” នៅ​ថ្ងៃ​នោះ ខ្ញុំ​មិនបាន​ឈប់បង្អង់​ទាល់តែសោះ ដើម្បី​ពិចារណា អំពី​ផល​ប៉ះពាល់​ដែល​ពាក្យ​សម្តី​ពេញដោយ​កំហឹង​របស់ខ្ញុំ អាច​មាន​មក​លើ​នាង ក្នុង​ការងារ​ដ៏​ពិបាក​របស់​នាង។ កំហុស​នេះ​បាន​នាំឲ្យ​ខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ គំលាត​រវាង​ការប្រព្រឹត្ត និង​ហេតុផល​របស់​យើង គឺជា​ប្រធានបទ ដែល​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​លើក​មក​និយាយ​ផង​ដែរ។ បទ​គម្ពីរ​យ៉ាកុប ១:១៩-២០ បាន​ចែងថា “បងប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ”។ ក្រោយមក សាវ័ក​យ៉ាកុប​មានប្រសាសន៍​ថា…

Read article
ស្រោចទឹកឲ្យរុក្ខជាតិចង្រៃ

តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នករាល់គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ទេ។ កាឡាទី ៥:១៦ ក្នុង​រដូវ​ផ្ការីក​ឆ្នាំនេះ រុក្ខជាតិ​ចង្រៃ​បាន​វាយប្រហារ​មក​លើ​ទីធ្លា​ក្រោយផ្ទះ​យើង ដូច​ក្នុង​ខ្សែភាពយន្ត​ដាយ​ណូស័រ​អញ្ចឹង។ មាន​ដើម​មួយ​នោះ​ដុះ​ធំ​ណាស់ បាន​ជា​ខ្ញុំ​ខ្លាចខ្លួន​ឯង​មានរបួស ពេល​ព្យាយាម​ដក​វា​ចោល។ ​ខ្ញុំ​ក៏​បាន​យក​​ប៉ែល​មក​គាស់​វា​ចោល តែ​ពេល​នោះ ខ្ញុំ​ក៏បាន​ឃើញ​កូនស្រី​ខ្ញុំ​កំពុង​ស្រោចទឹក​ឲ្យ​វា។ ខ្ញុំ​ក៏បាន​លាន់មាត់​ថា “ហេតុអ្វី​កូន​ស្រោចទឹក​ឲ្យ​រុក្ខជាតិ​ចង្រៃ?” គាត់​ក៏បាន​ឆ្លើយតប​ដោយ​ទឹកមុខ​ញញឹម​ថា “កូន​ចង់​ដឹង​ថា វា​អាច​លូតលាស់​ធំ​បាន​ប៉ុណ្ណា!” រុក្ខជាតិ​ចង្រៃ​មិនមែន​អ្វី​ដែល​យើង​មាន​ចេតនា​ចង់​ស្រោចទឹក​ឲ្យ​លូតលាស់​នោះ​ទេ។ ប៉ុន្តែ ពេល​ខ្ញុំ​គិត​អំពី​រឿង​នេះ ខ្ញុំ​ក៏បាន​ដឹង​ថា ជួនកាល​យើង​ពិតជា​ស្រោចទឹក​ឲ្យ​រុក្ខជាតិ​ចង្រៃ​ក្នុង​ជីវិត​ខាងវិញ្ញាណ ដោយ​បំពេញ​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម ដែល​រាំង​ខ្ទប់​ការលូតលាស់​របស់​យើង។ ក្នុង​បទ​គម្ពីរ កាឡាទី ៥:១៣-២៦ សាវ័ក​ប៉ុល​បាន​ធ្វើការ​ប្រៀបធៀប​រវាង​ការរស់នៅ​ដោយ​សាច់ឈាម ជាមួយនឹង​ការរស់នៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ។ គាត់​បាន​បង្រៀន​ថា ការ​ព្យាយាម​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​តែ​ម្យ៉ាង មិន​អាច​ជួយ​ឲ្យ​ជីវិត​យើង រួចផុត​ពី​រុក្ខជាតិ​ចង្រៃ​ខាងវិញ្ញាណ​បានទេ។ ផ្ទុយទៅវិញ ដើម្បី​ជៀសវាង​ការ​ស្រោចទឹក​ឲ្យ​រុក្ខជាតិ​ចង្រៃ​នោះ យើង​ត្រូវ “ដើរ​ក្នុង​ព្រះវិញ្ញាណ”(ខ.១៦)។ យើង​ចាំបាច់​ត្រូវ​រៀន​អនុវត្ត​តាម​ការ​បង្រៀន​នេះ អស់​មួយ​ជីវិត។ ប៉ុន្តែ ការ​បង្រៀន​នេះ​មាន​ភាព​សាមញ្ញ​ងាយស្រួល​យល់​ត្រង់​ចំណុច​ដែល​ថា យើង​គ្រាន់​តែ​លះបង់​​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ តែ​ផ្ទុយទៅវិញ យើង​ចាំបាច់​ត្រូវ​ដើរ​ក្នុង​ព្រះវិញ្ញាណ ដើម្បីឲ្យ​បង្កើត​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ហើយ​ច្រូតកាត់​ផល​ផ្លែ​នៃ​ជីវិត​ដែល​គោរព​ប្រតិបត្តិ​ព្រះ(ខ.២២-២៥)។—ADAM R. HOLZ តើ​ផ្នែក​ណាខ្លះ​នៃ​ជីវិត​ខាងវិញ្ញាណ​របស់​អ្នក មាន​រុក្ខជាតិ​ចង្រៃ ដែល​ត្រូវ​ដកចេញ? តើ​អ្នក​អាច​ចុះចូល​នឹង​ព្រះ ហើយ​ដើរ​ជាមួយ​ព្រះអង្គ…

Read article
ចាប់ផ្តើមជាថ្មី ដោយសារព្រះគុណ

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។ បរិទេវ ៣:២២-២៣ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ គេ​និយម​ផលិត​ខ្សែ​ភាព​យន្ត​ល្បីៗ​ឡើង​វិញ បន្ទាប់ពី​បាន​ចាក់​បញ្ចាំង​យ៉ាង​ជោគជ័យ​ជាច្រើន​ឆ្នាំ​កន្លងមក។ នៅក្នុង​ពិភព​ខ្សែភាពយន្ត គេ​យក​ខ្សែ​ភាព​យន្ត​ចាស់ៗ មក​ថត និង​ចាក់​បញ្ចាំង​ឡើងវិញ ដោយ​ប្រើ​បច្ចេកទេស​ទំនើប​ជាង​មុន។ រឿង​ខ្លះ​ជា​រឿង​ដែល​មនុស្ស​ជំនាន់​ចាស់​ជាច្រើន​បាន​ស្គាល់ ដូចជា​រឿង​វីរបុរស ឬ​រឿង​និទាន​ជាដើម។ រឿង​ខ្លះ​ទៀត​ជា​រឿង​ដែល​គេ​មិន​សូវ​ស្គាល់ តែ​ត្រូវ​គេ​យក​មក​ផលិត​ឡើង​វិញ ដោយ​ការ​កែសម្រួល​សាច់​រឿង។ តែ​ក្នុងករណី​នី​មួយៗ រឿង​ដែល​បាន​ផលិត​សារ​ជាថ្មី មាន​លក្ខណៈ​មិនសូវ​ខុសពី​រឿង​ចាស់​ទេ។ វា​ជា​ការ​ចាប់ផ្តើម​ជាថ្មី ជា​ការ​ផ្តល់​ឱកាស​ឲ្យ​រឿង​ចាស់​មានជីវិត​ឡើងវិញ។ ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ក៏បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ម្នាក់​ៗ​ចាប់​ផ្តើម​ជីវិត​យើង​ជាថ្មី​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ទទួលការ​អត់ទោស​បាប ក៏ដូចជា​ជីវិត​ពេញ​បរិបូរ និង​អស់​កល្ប​ជានិច្ច(យ៉ូហាន ១០:១០)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​រំឭក​យើង​ថា សេចក្តី​សប្បុរស​របស់​ព្រះអម្ចាស់​តែងតែ​ថ្មី​ជានិច្ច សម្រាប់​យើង បាន​ជា​យើង​អាច​ចាប់ផ្តើម​ជីវិត​ជាថ្មី។ គឺ​ដូច​មាន​សេចក្តី​ចែងថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(បរិទេវ ៣:២២-២៣)។ រៀងរាល់ថ្ងៃ ព្រះគុណ​ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ឱបក្រសោប​យក​ឱកាស​ពិសោធន៍​នឹង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ​ឡើង​វិញ។ ទោះ​យើង​កំពុង​ជួប​ការ​លំបាក ដោយសារ​ផលវិបាក​នៃ​កំហុស​របស់​យើង ឬ​កំពុង​ឆ្លងកាត់​ទុក្ខ​លំបាក​ដទៃទៀត​ក្តី…

Read article
បានស្អាតទាំងស្រុង

ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ត្រឡប់ទៅ​ដូចជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់ទាំង​អំពើ​សុចរិត​របស់​យើងខ្ញុំ ក៏ដូចជា​អាវ​កខ្វក់​ហើយ។ អេសាយ ៦៤:៦ ថ្មីៗនេះ ខ្ញុំ និង​ភរិយា​របស់ខ្ញុំ កំពុង​សម្អាតផ្ទះ​របស់​យើង មុន​ពេល​ភ្ញៀវ​មកដល់។ ខ្ញុំ​សង្កេត​ឃើញ​ឥដ្ឋការ៉ូ នៅ​ក្នុង​ផ្ទះបាយ​របស់​យើង មានស្នាម​ប្រឡាក់​ជាប់​ខ្លាំង បាន​ជា​ខ្ញុំ​ត្រូវ​លត់​ជង្គង់​ដុះ​ជូត​វា​ឲ្យ​ជ្រះ​ស្អាត។ តែ​មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ដឹង​ថា ពេលណា​ខ្ញុំ​ដុះ​ជូត​កាន់តែ​ច្រើន នោះ​ខ្ញុំ​ក៏បាន​កត់សំគាល់​ឃើញ​ស្នាម​ប្រឡាក់​កាន់​តែ​ច្រើន នៅ​កន្លែង​ផ្សេង​ទៀត។ ស្នាម​ប្រឡាក់​នី​មួយៗ​ដែល​ខ្ញុំ​បាន​លប់​បំបាត់ គឺ​គ្រាន់តែ​បាន​ធ្វើឲ្យ​ស្នាម​ប្រឡាក់​ដទៃទៀត លេចឡើង​កាន់តែ​ច្បាស់។ ភ្លាម​នោះ រនាប​នៅផ្ទះ​បាយ​យើង​ហាក់ដូចជា​ប្រឡាក់ ដល់​ថ្នាក់​មិន​អាច​ដុះ​ឲ្យ​ជ្រះ​ស្អាត​បាន។ ហើយ​ខ្ញុំ​ក៏បាន​ដឹង​ថា ទោះ​ខ្ញុំ​ខំប្រឹង​យ៉ាងណា​ក៏ដោយ ខ្ញុំ​មិន​អាច​ធ្វើឲ្យ​កម្រាលឥដ្ឋ​ស្អាត​ទាំងស្រុង​បាន​ឡើយ។ ព្រះគម្ពីរ​បាន​ចែង អំពី​រឿង​ស្រដៀង​នេះ​ផង​ដែរ អំពី​ការ​លាង​សម្អាតខ្លួន​ឯង ដែល​ក្នុង​នោះ ទោះ​យើង​ខំប្រឹង​លាង​សម្អាតខ្លួន​ឯង​ប៉ុណ្ណា​ក៏ដោយ ក៏​យើង​នៅតែ​មិន​អាច​ជ្រះ​ស្អាត​ដដែល។ ពេល​ដែល​ពួក​អ៊ីស្រាអែល ជា​រាស្រ្ត​របស់​ព្រះ កំពុង​ស្ថិត​ក្នុង​ភាព​អស់សង្ឃឹម(អេសាយ ៦៤:៥) ហោរា​អេសាយ​ក៏បាន​សរសេរ​ថា “យើងខ្ញុំ​ទាំងអស់គ្នា​បាន​ត្រឡប់ទៅ​ដូចជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់ទាំង​អំពើ​សុចរិត​របស់​យើងខ្ញុំ ក៏ដូចជា​អាវ​កខ្វក់​ហើយ”(ខ.៦)។ ប៉ុន្តែ ហោរា​អេសាយ​ក៏បាន​ដឹងផង​ដែរ​ថា ពួក​គេ​នៅតែ​អាច​មាន​ក្តី​សង្ឃឹម តាមរយៈ​សេចក្តីល្អ​របស់​ព្រះ។ ហេតុនេះ​ហើយ គាត់​ក៏បាន​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរបិតា​នៃ​យើងខ្ញុំ យើងខ្ញុំរាល់គ្នា​ជា​ដីឥដ្ឋ ហើយ​ទ្រង់​ជាជាង​ស្មូន”(ខ.៨)។ គាត់​ដឹង​ថា មានតែ​ព្រះ​ទេ ដែល​អាច​សម្អាត​ស្នាម​ប្រឡាក់​ដែល​ជ្រៅ​បំផុត…

Read article
ការនិយាយប្រាប់ត្រង់ៗ

ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២ កាល​ប៉ុន្មាន​ឆ្នាំមុន នៅពេល​ព្រឹក​ថ្ងៃមួយ កូនពៅ​របស់ខ្ញុំ​បាន​ចុះ​តាម​ជណ្តើរ ពេល​នាង​ឃើញ​ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​កៅអី នាង​ក៏បាន​រត់​មក​រក​ខ្ញុំ ហើយ​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏បាន​ឱប​នាង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ឪពុក ហើយក៏​បាន​ថើប​ថ្ងាស​នាង​ថ្ម​មៗ ហើយ​នាង​ក៏បាន​បង្ហាញ​នូវ​ចិត្ត​សប្បាយរីករាយ។ តែ​បន្ទាប់មក នាង​ក៏បាន​ជ្រួញ​ចិញ្ចើម ញាក់​ច្រមុះ ហើយក៏​បាន​សម្លឹង​ទៅ​ពែងកាហ្វេ​របស់ខ្ញុំ ដោយ​ការសង្ស័យ។ នាង​ក៏បាន​និយាយ​ដោយ​ស្រទន់​ថា “ប៉ា កូន​ស្រឡាញ់​ប៉ា កូន​ចូល​ចិត្ត​ប៉ា តែ​កូន​មិន​ចូលចិត្ត​ក្លិន​របស់​ប៉ា​ទេ”។ ថ្ងៃ​នោះ កូនស្រី​ខ្ញុំ​បាន​និយាយ​ការពិត ដោយ​បំណង​ល្អ​ទេ។ នាង​មិន​ចង់​ឲ្យ​ខ្ញុំ​មាន​ការ​អាក់អន់​ចិត្ត​ទេ តែ​នាង​មាន​អារម្មណ៍​ថា នាង​ត្រូវតែ​និយាយ​ប្រាប់​ខ្ញុំ​ត្រង់ៗ។ ជួនកាល យើង​ចាំបាច់​ត្រូវ​ធ្វើ​ដូចនេះ​ផង​ដែរ ក្នុង​ទំនាក់ទំនង​របស់​យើង។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​អំពី​របៀប​ទំនាក់ទំនង​ជាមួយគ្នា ជាពិសេស នៅពេល​ដែល​យើង​ពិបាក​និយាយ​ការពិត។ គឺ​ដូច​គាត់​បាន​ប្រាប់​យើង​ឲ្យ “មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់”(ខ.២)។ ការ​បន្ទាបខ្លួន ភាព​ស្លូតបូត និង​ការ​អត់ធ្មត់ ជួយ​ឲ្យ​ទំនាក់ទំនង​របស់​យើង​មាន​គ្រឹះ​រឹងមាំ។ យើង​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ទាំងនេះ ដើម្បីឲ្យ​យើង​អាច​និយាយ​ការពិត ដោយ​សេចក្តី​ស្រឡាញ់(ខ.១៥) តាម​ការដឹកនាំ​របស់​ព្រះ ហើយ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អ សំរាប់​នឹង​ស្អាង​ចិត្ត​តាមត្រូវ​ការ ដើម្បីឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់អ្នក​ដែល​ស្តាប់(ខ.២៩)។…

Read article
ព្រះគុណព្រះ ក្នុងពេលដ៏វឹកវរ

នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅដល់​ទ្វារសមុទ្រ ដែលគេ​ប្រាថ្នា​ចង់ទៅ។ ទំនុកដំកើង ១០៧:៣០ ពេល​ដែល​ខ្ញុំ​កំពុងតែ​គេង​ថ្ងៃ ដោយ​មិនបាន​ព្រៀង​ទុក ខ្ញុំ​ក៏បាន​ជួប​ការ​រំខាន។ កូនប្រុស​ខ្ញុំ​បាន​លេង​ហ្គីតា​សូ​ឡូ ចេញពី​បន្ទប់ក្រោមដី​មក ធ្វើឲ្យ​ជញ្ជាំង​ផ្ទះ​ញ័រ។ គ្មាន​ទេ​ភាព​សុខសាន្ត គ្មាន​ទេ​ភាព​ស្ងប់ស្ងាត់ សម្រាប់​ឲ្យ​ខ្ញុំ​គេង។ មួយស្របក់​ក្រោយមក សម្លេង​តន្ត្រី​មួយទៀត​បាន​ប្រជែង​នឹង​សម្លេង​ហ្គីតា​សូ​ឡូ​របស់​គាត់ ក៏បាន​ចូលក្នុង​ត្រចៀក​ខ្ញុំ​ផង​ដែរ ដោយ​កូនស្រី​ខ្ញុំ​កំពុង​លេង​ព្យាណូ​បទ “ព្រះគុណ​អស្ចារ្យ”។ តាមធម្មតា ខ្ញុំ​ចូលចិត្ត​ស្តាប់​កូនប្រុស​ខ្ញុំ​លេង​ហ្គីតា តែ​ក្នុង​ពេលនោះ តន្ត្រី​របស់​គាត់​បាន​រំខាន​ការសម្រាក​របស់ខ្ញុំ។ ភ្លាម​ៗ​នោះ ទំនុកភ្លេង “ព្រះគុណ​អស្ចារ្យ” របស់​លោក​ចន ញូ​តុន(John Newton) ដែល​កូនស្រី​ខ្ញុំ​បាន​បន្លឺ​ឡើង ដោយ​ឧបករណ៍​ព្យាណូ បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា ព្រះគុណ​របស់​ព្រះ​បាន​ចម្រើនឡើង ក្នុង​ពេល​ដ៏​វឹកវរ។ ទោះ​ព្យុះ​ជីវិត​មានសម្លេង​លាន់ឮ​ខ្លាំង គួរឲ្យ​រំខាន ឬ​ធ្វើ​ឲ្យ​យើង​បាត់បង់​ភាព​នឹងនរ តែ​សម្លេង​តន្ត្រី​នៃ​ព្រះគុណ​ព្រះ នៅ​តែ​បន្លឺ​សម្លេង​ច្បាស់ ពីរោះ ដោយ​រំឭក​យើង​ថា ព្រះអង្គ​កំពុង​ថែរក្សា​ការពារ​យើង។ នេះ​ជា​សេចក្តី​ពិត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ក្នុង​បទ​គម្ពីរ ទំនុកដំកើង ១០៧:២៣-៣២ ពួក​នាវិក​បាន​តយុទ្ធ​យ៉ាង​ខ្លាំងក្លា នឹង​ទឹកកួច ដែល​អាច​លេប​ត្របាក់​ពួក​គេ​យ៉ាង​ងាយ។ “ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្តី​អន្តរាយ”(ខ.២៦)។ តែ​ពួក​គេ​នៅតែ​មិន​អស់សង្ឃឹម ហើយ “គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា…

Read article
ការរត់ប្រណាំងខាងវិញ្ញាណ

ហើយ​អស់អ្នក​ដែល​តយុទ្ធ​គ្នា គេ​ខំអត់​សង្កត់ចិត្ត​គ្រប់ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បីឲ្យ​បានតែ​ភួង​ជ័យ​ដែល​ត្រូវ​ពុករលួយ តែ​យើង​រាល់គ្នា​វិញ គឺ​ឲ្យបាន​មកុដ១ ដែល​មិន​ចេះ​ពុករលួយ​ឡើយ។ ១កូរិនថូស ៩:២៥ អាជីព​របស់​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាមេរិក មាន​រយៈ​តែ៣ឆ្នាំ​កន្លះ​ជាមធ្យម ជា​រយៈពេល​ដ៏​ខ្លី នេះ​បើ​យោង​តាម​វិប​សាយ statista.com។ តែ​ក្រោយមក លោក​ថម ប្រេ​ឌី(Tom Brady) ដែល​ជា​ខ្សែប្រយុទ្ធ​ក៏បាន​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ។ កាលពី​ឆ្នាំ២០២១ គាត់​បាន​ចាប់ផ្តើម​រដូវ​កាល​នៃ​ការប្រកួត​ជា​លើក​ទី២២របស់​គាត់ ពេល​គាត់​មាន​អាយុ៤៤ឆ្នាំ។ តើ​គាត់​អាច​ធ្វើ​ដូចនេះ​បាន ដោយ​របៀបណា? របប​អាហារ​ដ៏​ម៉ឺងម៉ាត់ និង​ការហាត់ប្រាណ​ជាប្រចាំ ប្រហែលជា​បាន​ជួយ​ឲ្យ​គាត់​នៅតែ​អាច​មាន​សមត្ថភាព​ប្រកួត​បាន​យូរ​ជាង​កីឡាករ​ដទៃ។ ចិញ្ចៀន​ទាំង៧​ដែល​លោក​ប្រេ​ឌី​បាន​ទទួល​ជា​ពានរង្វាន់ បាន​នាំឲ្យ​គេ​ហៅ​គាត់​ថា កីឡា​ករ​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​កីឡាបាល់ទាត់​ជម្រើសជាតិ​អាមេរិក។ តែ​វា​ជា​រហ័ស​នាម ដែល​គាត់​អាច​ទទួល​បាន ដោយសារ​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​លះបង់​ក្នុង​ជីវិត ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​គាត់។ សាវ័ក​ប៉ុល​បាន​ទទួលស្គាល់​ថា កីឡាករ​នៅ​សម័យ​គាត់ ក៏​មាន​ផ្នត់គំនិត​ស្រដៀង​នេះ​ផង​ដែរ(១កូរិនថូស ៩:២៤)។ តែ​គាត់​ក៏បាន​ដឹងផង​ដែរ​ថា ទោះ​ពួក​គេ​បាន​ហ្វឹកហាត់​ច្រើន​ប៉ុណ្ណា​ក៏ដោយ ភាព​រុងរឿង​របស់​ពួក​គេ​នឹង​សាបរលាប​ទៅវិញ នៅពេលអនាគត។ ដូចនេះ គាត់​ក៏បាន​មានប្រសាសន៍​ថា យើង​មានឱកាស​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ​ ដែល​នាំឲ្យ​យើង​ទទួល​​លទ្ធផល​ដ៏​អស់​កល្ប​ជានិច្ច។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​និយាយ​ព្រលយ​ពាក្យ​ថា បើ​កីឡាករ​បាន​ខិតខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដើម្បីឲ្យ​បាន​រង្វាន់ នោះ​តើ​យើង​ត្រូវ​ប្រឹងប្រែង​ជាង​អម្បាលម៉ាន ដើម្បីឲ្យ​បាន “មកុដ​ដែល​នឹង​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច”(ខ.២៥)។ យើង​ហ្វឹកហាត់​មិនមែន​ដើម្បីឲ្យ​បាន​សង្គ្រោះ​នោះ​ទេ…

Read article