Anne Cetas

You are here:
វិញ្ញាណដែលអាចទទួលការបង្រៀន

មុន​ពេលដែល​​ព្រះ​វិហារ​របស់​យើង​ជិត​ចាប់​ផ្តើម​កម្មវិធី​ថ្វាយ​បង្គំ ខ្ញុំ​បាន​ស្តាប់​ឮ​បុរស​វ័យ​ក្មេង​ម្នាក់ កំពុង​ជជែក​ជា​មួយ​ម្តាយ​របស់​គាត់ នៅ​ខាង​ក្រោយ​ខ្នង​ខ្ញុំ ។​ ពួក​គេ​កំពុង​អាន​សេចក្តី​ប្រកាស​នៅ​ក្នុង​ក្រដាស​កម្មវិធី​ថ្វា​យបង្គំ ដែល​​​លើក​ទឹក​ចិត្ត​ឲ្យ​អាន​​ព្រះគម្ពីរ​សុភាសិត ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​មួយ​ជំពូក ចាប់​ពី​ខែ​កក្កដា និង​សីហា ។​ គាត់​បាន​សួរ​ម្តាយ​គាត់​ថា “តើ​យើង​នឹង​អាន​ជំពូក​៣១ នៅ​ក្នុង​ខែ​សីហា យ៉ាង​ដូច​ម្តេច​នឹង​បាន បើ​ក្នុង​ខែ​នោះ​មាន​តែ​៣០​ថ្ងៃ​ទេ?” ម្តាយ​គាត់​ក៏​ឆ្លើយ​ថា គាត់​ស្មាន​ថា ខែ​សីហា​មាន​៣១​ថ្ងៃ ។​ គាត់​តប​វិញ​ថា “ទេ មាន​តែ​៣០​ថ្ងៃ​ទេ”។ នៅ​ពេល​កម្មវិធី​ថ្វាយ​បង្គំ ឈាន​ចូល​ដល់​ពេល​ដែល​យើង​ត្រូវ​ជម្រាប​សួរ​គ្នា​ទៅ​​វិញ​ទៅ​មក ខ្ញុំ​ក៏​បាន​បែរ​ក្រោយ​ទៅ​រក​គាត់ ហើយ​និយាយ​ថា សួរស្តី ។​​ បន្តាប់​មក ខ្ញុំ​ក៏​និយាយ​ទៅ​កាន់​គាត់​ថា “ខែ​សីហា​ពិត​ជា​មាន​៣១​ថ្ងៃ​មែន”។ គាត់​ប្រកែក​ថា “ទេ មិន​មែន​ទេ ។​ ខែ​ពីរ​​ដែល​នៅ​បន្ទាប់​​គ្នាមិនអាច មាន​រយៈពេល​៣១​ថ្ងៃ​ដូច​គ្នា​បាន​ទេ”។ ការ​​ច្រៀង​សរសើរ​តម្កើង​ព្រះក៏​បន្លឺ​ឡើង ដូចនេះ​ខ្ញុំ​ក៏​គ្រាន់​តែ​ញញឹម​ដាក់​គាត់ ។​ ការ​ជជែក​​គ្នា​​ដ៏​​ខ្លី​​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពីភាព​ចាំ​បាច់​នៃ​ការ​មាន​វិញ្ញាណ ​ដែល​អាច​ទទួល​ការ​បង្រៀន ដែល​​ស្វែង​រក​ប្រាជ្ញាដែល​ខ្លួន​មិន​មាន ។​ ក្នុង​ព្រះ​គម្ពីរ​សុភាសិត ជំពូក៣ អាកប្ប​កិរិយ៉ា​ដែល​ឪពុក​ចង់​ឲ្យ​កូន​ប្រុស​របស់​គាត់​មាន គឺ​កា​រ​បន្ទាប​ខ្លួន ដូច​ដែល​មាន​ចែង​ថា “ កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ”(ខ.៧)។ ​ក្នុង​ជំពូក…

Read article
មិត្តសម្លាញ់ នៅពេលយប់ជ្រៅ

បើសិន​ជា​អ្នក​ត្រូវ​ការ​ជំនួយ នៅ​ពេល​កណ្តាល​អាធ្រាត តើ​មាន​នរណា​ម្នាក់ ដែល​អ្នក​អាច​ស្រែក​ហៅ​ឲ្យ​ជួយ​ឬ​ទេ? លោក​រេយ ព្រីតឆាត(Ray Pritchard)​ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ បាន​ហៅ​អ្ន​ក​ទាំង​នោះ​ថា​ “មិត្ត​សម្លាញ់​នៅ​ម៉ោ​ង​២ រំលង​អាធ្រាត​”។​ ​បើ​សិន​ជា​អ្នក​មាន​ការ​បន្ទាន់ មិត្រ​សម្លាញ់​ប្រភេទ​នេះ នឹង​សួរ​អ្នក​នូវ​សំណួរ​ពី​រ​គឺ “តើ​អ្នក​នៅ​ឯ​ណា?” និង “តើ​អ្នក​ត្រូវ​ការ​អ្វី?” ការ​មាន​មិត្ត​សម្លាញ់​ដូច​នេះ គឺ​ពិត​ជា​ចាំ​បាច់​ណាស់ នៅ ​ពេល​ដែល​យើង​ជួប​ការ​លំ​បាក ។​ ដាវីឌ​មាន​មិត្ត​សម្លាញ់​ដូច​នេះ​ម្នាក់​ដែរ គឺ​យ៉ូណា​ថាន ។​ បិតា​របស់​យ៉ូណា​ថាន​ ​គឺ​ស្តេចសូ​ល មាន​ការ​ច្រណែន​នឹង​ប្រជា​ប្រិយ​ភាព​រ​បស់​ដាវីឌ និង​ព្រះ​ពរ​ដែល​ព្រះ​​ប្រទាន​ដល់​​គាត់ ហើយ​ក៏​បាន​ព្យាយាម​សម្លាប់​គាត់​(១សាំ-យ៉ូអែល ១៩:៩-១០)។ ដាវីឌ​ក៏​បាន​គេច​ខ្លួន ហើយ​សុំ​ឲ្យ​មិត្ត​សម្លាញ់​រូប​នេះ​​ជួយ​(ជំពូក ២០)។ នៅ​ពេល​ដាវីឌ​កំពុង​លាក់​ខ្លួន​នៅ​​ទីវាល យ៉ូណាថា​ន​កំពុង​អង្គុយ​សោយ​អាហារ​ជា​មួ​យ​ព្រះ​បិតា​ទ្រង់ ហើយ​​ភ្លាម​នោះ​ក៏​បា​ន​​ដឹង​ថា ស្តេច​សូល​គឺ​ពិត​ជា​ចង់​សម្លាប់​ដាវីឌ​មែន(ខ.២៤-៣៤)។ យ៉ូណា​ថាន “មាន​ការ​ឈឺឆ្អាល​ចំពោះ​ដាវីឌ”​(ខ.៣៤) ដោយ​សារ​មិត្ត​ភាព​ដ៏​ជ្រាល​ជ្រៅរ​បស់​ពួក​គេ ។ ទ្រង់​បាន​ដាស់​តឿន​ដាវីឌ អំពី​ផែន​ការ​របស់​បិតា​ទ្រង់ ហើយទ្រង់​​បាន​ប្រាប់​ឲ្យ​គាត់​ចាក​ចេញ​ទៅ​(ខ.៤១​-៤២)។ ដាវីឌ​ក៏​បាន​ដឹង​ថា យ៉ូណា​ថាន​គឺ​ជា​មិត្ត​សម្លាញ់​ដ៏​ល្អ ។ ព្រះ​​គម្ពីរ​បាន​ចែង​ថា ពួក​គេ​ទាំង​ពីរ​បាន​យំ​ទាំង​ពីរ​នាក់ “ទាល់​​​តែ​​ដាវីឌ​​បាន​​ហូរ​​ទឹ​ក​​ភ្នែក​​ខ្លាំង​​ជាង”(ខ.៤១)។​ វិញ្ញាណ​របស់​ពួក​គេ​បាន​“ដេរ ​ភ្ជាប់​”​គ្នា ។ តើ​អ្នក​មាន​មិត្ត​សម្លាញ់​ជា​គ្រីស្ទ​បរិស័ទ ដែល​អ្នក​អាច​ពឹង​ពាក់​បាន…

Read article
ដល់ពេលដែលត្រូវពាក់គ្រឿងសឹក

ក្មេងប្រុស​តូច​ម្នាក់បាន​ដក​ស្រង់​បទ​គម្ពីរ យក​មក​អាន ​ក្នុង​​សា​លារៀន​ថ្ងៃ​អា​ទិត្យ​ នៅ​ព្រះវិហារ ។ ខ្ញុំអាចដឹង​យ៉ាង​​​ងាយ​ថា វា​មិន​សូវ​ចេះ​ព្រះ​គម្ពីរទេ ។​ វា​បាន​ដក​ស្រង់​ព្រះ​គ​ម្ពីរ អេភេសូរ ៦:១៧ ចេញ​​ពី​ការ​សិក្សា​របស់​យើង​អំពី​គ្រឿង​សឹក​ខាង​​វិញ្ញាណ ដែល​បទគម្ពី​រ​នេះ​ចែង​ថា “ចូរ​​យក … ដាវ​របស់​ព្រះវិញ្ញាណ​ដែរ គឺ​ជា​ព្រះបន្ទូល”។ នៅ​ពេល​វា​ព្យាយាម​ដក​ស្រង់ ខ​គម្ពីរ​យោង​ យក​មក​អាន វា​ក៏​និយាយ​ថា “ខ្ញុំ​មិន​យល់​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​ទន្ទេញ​លេខ​ខម្ពីរ​ឲ្យ​ចាំ​ទេ ព្រោះ​លេខ​នោះ គឺ​គ្រាន់​​តែ​ជា​ម៉ោង នៃ​​ថ្ងៃ​​នេះ​​ប៉ុណ្ណោះ”។​ នេះ​ហើយ​ជា​របៀប​ដែល​វា​យល់ អំពី​លេខ​នៃ​ខ​គម្ពីរ​នោះ ព្រោះ​ពេល​នោះ​ជិត​ដល់​​ម៉ោង ៦:១៧(ឬ​ម៉ោង ៦ ១៧នាទី) ហើយ ។​ ខ្ញុំ​ក៏​ញញឹម ហើយ​បើក​ព្រះ​គម្ពីរ ដើម្បី​ពន្យល់​ឲ្យ​វា​ដឹង​ថា លេខ​នោះ គឺ​សំដៅ​ទៅ​លើ​លេខរៀង​ជំពូក និងលេខ​​ខ​​គម្ពីរ​ទេ ។​ ការ​ស្គាល់​ខ​គម្ពី​រ​យោង នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​មាន​ប្រយោជន៍​ណាស់ ហើយ​ទន្ទឹម​នឹ​ង​នោះ ការ​កំណត់​ចាំ​ព្រះ​បន្ទូល​ព្រះ​នៅ​ក្នុ​​​ង​ចិត្ត​របស់​យើង គឺ​ពិត​ជា​សំ​ខាន់​ណាស់​ដែរ​(ទំនុកតម្កើង ១១៩:១១)។​ ការ​ទន្ទេញ​បទ​គម្ពី​រ​ឲ្យ​ចាំ ជួយ​ឲ្យ​យើង​មាន​បទ​គម្ពី​រ​​ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​យើង​អាច​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​សាតាំង(អេភេសូរ ៦:១០-១៨)។ ឧទាហរណ៍ នៅ​ពេល​អារក្ស​ល្បួង​ព្រះ​យេស៊ូវ​នៅ​ក្នុង​វាល​រហោស្ថាន ព្រះ​យេស៊ូវ​ទ្រង់​តតាំង​នឹង​វា…

Read article
នៅឱ្យជិត

មិត្តខ្ញុំនិ​ង​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ហើយ​នាង​មើល​ទៅអ​ស់​កំលាំង​បន្តិច។ ពេល​យើង​ដល់​ព្រលាន​យន្ត​ហោះ នោះ​នាង​ភ្លេច​មិន​បាន​យក​អត្ត​សញ្ញាណ​រួច​រាល់​ហើយ​រក​មិន​ឃើញ​លេខ​អនុញ្ញាណ​ដែល​បាន​កក់​ទុក។ ភ្នាក់ ​ងារ​លក់​សំបុត្រ​រង់​ចាំ​ដោយ​អត់​ធ្មត់ ញញឹម ហើយ​ក៏​ជួយនាង​ត្រង់​កន្លែង​ឆែក​ខ្លួន​ពេល​ចូល។ បន្ទាប់​ពី​ទទួល​សំបុត្រ​នាង ហើយ​នាង​សួរ​ថា “តើ​យើង​ត្រូវ​ទៅ​ទី​ណា​ទៀ​ត?” ហើយ​ភ្នាក់​ងារ​បំរើ​នោះ​ញញឹម​ម្តង​ទៀត ចង្អុល​ម​ក​ឯ​ខ្ញុំ ​ហើយ​និយាយ​ទៅ​កាន់​នាង “ចូរ​នៅ​ជិត​មិត្ត​ភ័ក្ត​អ្នក​នាង?” នោះ​អា​ចជា​ដំបូន្មាន​ល្អ​សំរាប់​យើង​គ្រប់​គ្នា នៅ​ពេល​យើង​អស់​កំលាំងៈ ចូរ​នៅ​ជិត​មិត្ត​ភក្តិ​អ្នក។ ទោះ​បី​ព្រះ​យេស៊ូវ​ជា​មិត្ត​សំឡាញ់​យើង យើង​នៅ​តែ​ត្រូវ​ការ​ទំនាក់​ទំន​ង​ជា​មួយ​អ្នក​ជឿ​ផ្សេង​ទៀត​ ដើម្បី​ជួយ​យើង​ឱ្យ​រស់​ក្នុង​ជីវិត​នេះ។ ក្នុង​សំបុត្រ​ទី​មួយ​របស់​លោក ពេត្រុស​បាន​សរសេរ​ទៅ​កាន់​អ្នក​ជឿ​ដែល​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះពួ​ក​គេ​កំពុង​រង​ទុក្ខ​សំរាប់​ជំនឿ​ពួក​គេ។ នៅ​ក្នុង​ប្រយោគ​ខ្លី​ៗ​ខ្លះ​ ក្នុង​ជំពូក​ទី​បួន ពេត្រុស​បាន​និយាយ​​ពី​តម្រូវ​ការ​ ដែល​ត្រូវ​ទទួល​ និង​ឱ្យសេ​ចក្តីស្រ​ឡាញ់​គ្នា ឱ្យ​អស់​ពី​ចិត្ត អធិស្ឋាន ​និង​សេចក្តី​ស្វាគមន៍(ខ.៧-៩)។ គាត់​ក៏បាន​បញ្ជូល​សេចក្តី​ត្រូវ​ការ​សំរាប់​អ្នក​ជឿ​ ដែល​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញណ​​របស់​ពួក​គេ ​ដើម្បី​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក(ខ.១០)។ នៅ​ក្នុង​អត្ថបទ​មួយ​ផ្សេង​ទៀត យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​កំសាន្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​កំសាន្តដែល​យើង​ទទួល​ពី​ព្រះ​ជា​ម្ចាស់(២កូរិន ១:៣-៤)។ ហើយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​ម​ក​ ដោយស្រលាញ់​(១​ថែស្សា ៥:១១)។ ពេល​ជីវិត​ទទួល​ការ​លំបាក​ ហើយ​យើង​អស់​កំលាំង ចូរ​ស្ថិត​នៅក្បែរ​មិត្ត​ភក្តិ​ជា​គ្រីស្ទាន​ដែល​នឹង​ជួយ​យើង​ដើរ​ឆ្លង​កាត់​វា។ —Anne Cetas

Read article
ប៉ះពាល់ជីវិត

មិត្ត​ខ្ញុំ ឌេន​(Dan) ដែល​ជិត​នឹង​ចប់​ពី​វិទ្យាល័យ ហើយ​ត្រូវ​បាន​គេ​តំរូវ​ឲ្យ​ធ្វើ​បទ​បង្ហាញ។ គាត់​មាន​ពេល​១៥នាទី​ ដើម្បី​ចែក​រំលែក​ពី​របៀប​ដែល​គាត់​រៀន រហូត​ដល់​ទីបញ្ចប់ ហើយ​នឹង​ដើម្បី​អរគុណ​ ដល់​អ្នក​ដែល​បាន​ជួយ​គាត់​រហូត​​មក​។ គាត់​សន្លឹង​ជុំវិញ​បន្ទប់​មុន​ចាប់​ផ្តើម​និយាយ។ មនុស្ស​គ្រប់​ប្រភេទៈ គ្រួសារ​ថ្មី​ថ្មោង លោក​គ្រូ​អ្នក​គ្រូ មិត្ត​ភក្តិ ​អ្នក​ដឹក​នាំ​ព្រះ​វិហារ និង​គ្រូ​បង្វឹក មាន​វត្ត​មាន។ បុរស​ម្នាក់​ទៀត​មាន។ គាត់​ចាប់​ផ្តើម​ពី​របៀប​ដែល​មនុស្ស​ម្នាក់​ៗ បាន​ប៉ះ​ពាល់​ដល់​ជីវិត​គាត់។ ស្ត្រី​ម្នាក់ “ដែល​ដូច​ជា​មីង​គាត់​ហើយ​តែង​នៅ​ទីនោះ” សំរាប់​គាត់។ បុរស​វ័យ​ប្រហែល​ជាងសាម​សិប “ចែក​រំលែក​បទ​គម្ពីរ​ជា​រឿយ​ៗ​ និង​ផ្តល់​ប្រឹក្សា”។ បុរស​ម្នាក់​ទៀត​ដែល​“បាន​បង្រៀន​គាត់​ វិន័យ​និង​ការ​ខំប្រឹង”។ មិត្ត​ភក្តិ​ព្រះ​វិហារ​ម្នាក់​ ដែល“បាននាំ​គាត់​ទៅ​ហាត់លេង​បាល់​ទាត់​រា​ល់​ថ្ងៃ” ពីព្រោះ​ម្តាយ​គាត់​មិន​អាច​នាំ​បាន។ ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល “បាន​ចាត់​ទុក​គាត់​ដូច​កូន​គាត់”។ អ្វី​ដែល​ដូច​គ្នា​មួយ​គឹៈ ពួក​គេ​គ្រាន់​តែ​ជា​គ្រីស្ទ​បរិស័ទ​ធម្មតា​ដែល​បាន​មក​ឯ​គាត់​ដើម្បី​បំផ្លាស់​ជីវិត​គាត់។ លោក​ប៉ុល​បានហៅ​ការ​នេះ​ថា “ធ្វើ​ការ​ល្អដ​ល់មនុស្ស​ទាំង​អស់ ហើយ​គិត​ដល់​ពួក​អ្នក​ជឿ​ជា​ដើម” (កាឡាទី៦:១០)។ យើង​អាច​ជួយ​កែ​ប្រែ​ជីវិត​អ្នក​ដទៃ​ តាម​រយៈ​ការ​បង្ហាញ​ការ​ចាប់​អារម្មណ៍ និង​បញ្ចេញ​សកម្មភាព។ យើង​អាច​ច្រូត​ចំរូត​មួយ គឺ​ដូច​តែ​វា​កើត​​ឡើង​ដល់​ឌេន(ខ.៩) ចូរ​ក្រលេក​មើល​ជុំវិញ តើ​មាន​នរណា​ម្នាក់​ដែល​ជីវិ​តគាត់​ត្រូវ​ការ​ភាព​ប៉ះ​ពាល់​ពី​អ្នក។ —Anne Cetas

Read article
ចូរសម្រាក

ការ​ហាត់​ប្រាណ​លាត​សន្ធឹង​ដៃ និង​​ពត់​ខ្លួន​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ គឺ​នៅ​៥​នាទី​ចុង​ក្រោយ។ គឺ​ពេល​យើង​ពត់​ខ្លួន​ទៅ​ក្រោយ អោយ​ទាប​នៅ​លើ​កម្រាល​ដើម្បី​អោយ​យើង​បាន​សម្រាក។ ក្នុង​ពេល​វេលា​បែប​នោះ គ្រូ​បង្វឹក​និយាយ​ដោយស្រទន់​ថា៖ «ស្វែង​រក​កន្លែង​សម្រាក​រៀង​ខ្លួន​ចុះ»។ ខ្ញុំ​ស្រាប់​គិត​ដល់​កន្លែង​សម្រាក​ល្អ​បំផុត គឺ​ជា​កំនាព្យ​មួយ​បទ​តែង​ដោយ​ក្លេឡែន ប៊ី ម៉ាកហ្វ៊ី មាន​ចំណង​ជើង​ថា៖ «នៅ​ក្បែរ​ព្រះ​ទ័យ​ទ្រង់»។ មាន​កន្លែង​សម្រាក​មួយ​យ៉ាង​ស្ងប់ស្ងាត់ នៅ​ក្បែរ​ព្រះ​ទ័យ​ព្រះ​អម្ចាស់ នៅ​កន្លែងនោះគ្មានអំពើបាបទាល់តែសោះ គឺនៅក្បែរព្រះទ័យព្រះអម្ចាស់។ ព្រះយេស៊ូជាព្រះអង្គសង្រ្គោះដ៏មានពរ ដែលព្រះបិតា​បានចាត់បញ្ជូនមក មករកអស់អ្នកដែលរង់ចាំព្រះអង្គ នៅក្បែរព្រះទ័យព្រះអម្ចាស់។ កំនាព្យ​នេះ​ត្រូវ​បាន​តែង​ឡើង​ក្នុង​ឆ្នាំ​១៩០១ ក្រោយ​មរណភាព​របស់​ក្មួយ​ស្រី​លោក​ម៉ាក​ហ្វ៊ី​ពីរ​នាក់​ដោយ​សារ​ជំងឺ​ខាន់​ស្លាក់។ ក្រុម​ថ្វាយ​បង្គំ​ច្រៀង​ចម្រៀង​នេះ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​បង​ប្រុស​គាត់ ដោយ​ផ្តល់​ក្តី​សង្ឃឹ​ម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​ជា​ម្ចាស់។ លោក​ប៉ូល​ប្រាប់​យើង​ថា ព្រះ​ជា​ម្ចាស់​មាន​ព្រះ​ទ័យ​ស្រឡាញ់​ដល់​យើង (រ៉ូម ៨:៣១-៣៩)។ គ្មាន​អ្វី​មួយទោះ​​ជា​ទុក្ខ​លំបាក សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់​ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្ត​រាយ ឬ​ដាវ​អី ទោះ​ជា​ស្លាប់ ឬ​រស់ ពួក​ទេវ​តា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​ខាង​មុខ ឬ​ឥទ្ធិ​ប្ញទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី ពុំ​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ។ «បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន» (ខ៣១)។ មិន​ថា​អ្ន​ក​មាន​ការ​ធុញ​ថប់ ឬ​បារម្ភ​ប៉ុណ្ណា​ទេ ព្រះ​ទ័យ​របស់​ព្រះ​ជាម្ចាស់ជា​កន្លែង​យើង​សម្រាក​បាន។ ចូរ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ​ចុះ…

Read article