Cindy Hesskasper

You are here:
មានបន្ទុកធ្ងន់ពេក

ពេលដែ​លខ្ញុំ​ប​ញ្ឆេះ​រថយ​ន្ត នា​ព្រឹក​ព្រ​លឹម​​ថ្ងៃមួ​យ ពេល​​ដែលមេ​ឃនៅ​ង​ងឹ​ត​នៅ​ឡើ​យ ខ្ញុំក​ត់ស​ម្គាល់ឃើញថា ​ភ្លើង​សញ្ញា​ខ្សែក្រ​វាត់សុ​វ​ត្ថិ​ភា​ព​លោត​ឡើ​ង នៅ​លើតាប​ឡូរប​ស់​ឡា​ន។ ខ្ញុំ​បាន​ដា​ក់​ខ្សែក្រ​វ៉ា​ត់​ហើយ​ តែ​ហេតុអ្វីបា​ន​ជាវា​ នៅ​​តែចេ​ញ​សញ្ញា​ដូ​ចនេះ​ទៀ​ត​។ ខ្ញុំ​ក៏​ពិនិត្យមើ​លទ្វា​រ ដោយ​បើក ហើយ​បិទ​វាម្ត​ងទៀ​ត​ឲ្យជា​​ប់។ ខ្ញុំពាក់ខ្សែ​ក្រវា​ត់​សុ​វ​ត្ថិ​​ភា​ព​សាឡើ​ង​វិ​ញ។ តែ​ភ្លើង​ស​ញ្ញានៅ​តែលោតឡើ​ងដ​ដែ​ល​។ មួយ​ស​ន្ទុះក្រោ​យ​ម​ក ខ្ញុំ​ក៏បាន​ដឹ​ង​ពី​មូលហេ​តុ​ ពេលដែល​ខ្ញុំលើ​ក​កាបូ​ប​រ​ប​ស់​ខ្ញុំ​ឡើ​ង ចេញ​ពី​កៅអីអ​ង្គុ​យ ដែល​នៅខា​ង​ស្តាំដៃ​ខ្ញុំ​ ​ឲ្យផុត​ខ្ពស់​ប​ន្តិ​ច រំពេចនោះ​ ភ្លើងស​ញ្ញា​នោះក៏​រ​ល​ត់ទៅ​វី​ញ។                            ដូច​នេះ ខ្ញុំក៏​សន្និដ្ឋា​នថា​ ទម្ងន់រ​បស់​ទូ​រស័ព្ទ​​ដៃ នំប៉័ង​៣​ដុំ សៀវ​ភៅគ្រ​ប​រឹង​មួយ​ក្បាល​ និង​អាហា​រថ្ងៃ​ត្រង់​រ​ប​ស់ខ្ញុំដែលបា​នដា​ក់​ក្នុង​កាបូបធំ​​នោះ មានទ​ម្ង​ន់ស​រុប​​ស្មើ​នឹង​ទម្ងន់​ខ្លួនរ​ប​ស់អ្ន​កដំ​ណើរ​ដ៏តូ​ចល្អិ​តម្នា​​ក់។ ហេតុ​នេះ​ហើយបាន​​ជា​ចេញភ្លើងស​ញ្ញា​ខ្សែ​ក្រវ៉ាត់​សុវត្ថិភា​ពយ៉ាង​ដូ​ចនេះ​។ ខ្ញុំមិន​ពិ​បាក​នឹ​ងរើប​ន្ទុក ចេញ​ពីក្នុ​ងកា​របូបឥវ៉ាន់នោះ​ ​ឡើង ប៉ុន្តែ ក្នុងជីវិត​យើ​ង មានប​ន្ទុ​ក​ខ្លះ​មិន​ងា​យ​ស្រួល​ នឹងឲ្យយើ​ងដ​ក​ចេញ​ ដូច​នេះឡើ​យ​។ បន្ទុកធ្ង​ន់​នៃជី​វិ​ត​ជាប់ទាក់ទ​ង​នឹ​ងទ​ម្ង​ន់​រប​ស់ព្រះ​វិ​ញ្ញាណ​យើ​ង​។ ព្រះ​យេស៊ូវ​បា​នអ​ញ្ជើ​ញយើ​ង​ម្នា​ក់​ៗ ឲ្យផ្ទេ​រ​ប​ន្ទុក​គ្រប់​យ៉ា​ង​ដ​ល់ទ្រ​​ង់ ទោះបី​ជា​បន្ទុ​ក​នោះធ្វើឲ្យយើង​ងើប​មិ​នរួ​ច ដូច​ជាសេចក្តីកំ​ហុស ដែល​ធ្វើ​ឲ្យ​ស្តេចដា​វីឌ​មា​ន​ទុក្ខ​អំ​ពុល (ទំនុកដំកើង ៣២:១-៦) ឬដូ​ចជា​កា​រ​ភ័​យ​ខ្លាច ដែល​លោក​ពេ​ត្រុ​សធ្លា​ប់​មា​ន(ម៉ាថាយ ២៦:២០-៣៥) ឬ​ក៏​ជាកា​​រស​ង្ស័យ ដែល​លោក​ថូ​ម៉ា​ស​មាន​ចំ​ពោះ​ព្រះយេ​ស៊ូ​វ​(យ៉ូហាន…

Read article
បុរសល្អម្នាក់

ក្នុងពិ​ធី​រំ​ឭកខួ​បលោ​ក​ជ័ររ៉ល ស្ទីវិន(Jerald Stevens)​ មាន​គ្រូគ​ង្វាល​ម្នាក់​មា​នប្រសា​សន៍ថា​ “លោកជែរី​ជាម​នុស្ស​ល្អ”។ “គាត់​ស្រឡាញ់​គ្រួសា​រ​គា​ត់។ គាត់ស្មោះ​ត្រង់​ចំ​ពោះ​ភ​រិយា​របស់គាត់។ គាត់​បម្រើ​ប្រទេ​សជា​តិ ក្នុ​ងជួ​រ​កង​ទ័ព។​ គាត់​ជា​ឪពុក និងជា​​ជីតាដ៏​ល្អ​ប្រ​សើរ មិន​តែ​ប៉ុណ្ណោះ គាត់​ជា​មិត្ត​ភ័ក្រ​ដ៏​ឧត្តុងឧត្តម្ភ”។ ប៉ុន្តែ លោក​គ្រូគ​ង្វា​លបា​ន​ប​ន្តប្រា​ប់​មិត្តភ័ក្រ និង​ក្រុម​គ្រួសារ ដែល​កំពុ​ងជួ​ប​ជុំ​នៅទីនោះ​ថា​ ការ​រស់​នៅបា​ន​ល្អ និង​ការ​ប្រព្រឹត្ត​ល្អ រប​ស់លោក​ជែរី មិន​អា​ច​គ្រប់គ្រាន់​ល្មម នឹងឲ្យ​គាត់​ចូ​ល​ន​គរ​ស្ថា​ន​សួគ៌​បា​ន​ឡើយ។ ហើយ​លោក​ជែរីក៏​អាច​​និយាយអ​ញ្ចឹ​ង​ខ្លួន​ឯ​ង​ដែរ! លោក​ជែរី​ជឿពា​ក្យ​ ដែល​បាន​ក​ត់​ក្នុ​ងប​​ទគម្ពីរ ដែលបា​នចែ​ង​ថា ​“ពីព្រោះ​គ្រប់​គ្នា​បា​ន​ធ្វើបា​ប​ ហើយ​ខ្វះ​មិន​​ដល់សិរី​ល្អនៃ​ព្រះ​”(រ៉ូម ៣:២៣) និង​ខ​គ​ម្ពីរដែ​លចែ​ង​ថា​ “ដ្បិតឈ្នួលនៃ​អំពើ​បា​ប នោះជា​សេចក្តី​ស្លាប់”(រ៉ូម ៦:២៣)។ ដូច្នេះ ជោគ​វាសនា​ចុង​ក្រោយ​ដ៏​អស់​កល្ប​ជា​និច្ច របស់​លោក​ជែរី មិន​មែន​ស្ថិត​នៅ​លើ ថាតើគា​ត់​រ​ស់​នៅបា​​​នល្អកម្រិតណា​ឡើ​យ ​តែផ្អែ​ក​ទាំង​ស្រុ​ង​ទៅ​លើ​ ការដែ​ល​ព្រះ​គ្រី​ស្ទបា​ន​សុ​គ​ត​ជំនួ​ស​គា​ត់ ​ដើម្បី​​បង់ថ្លៃលោះ​បាប​នៅ​លើ​ឈើឆ្កា​ង​។ លោកជែរី​​ជឿថា​ ​ ​យើងម្នា​ក់​​​ៗ​​ត្រូ​​វ​តែ​​ទ​ទួលអំណោយ ដោយ​ឥត​គិតថ្លៃ​ម​ក​ពី​ព្រះ ដោយ​ផ្ទាល់​ខ្លួ​ន ដែល​ជាជី​វិត​អស់​ក​ល្ប​ជា​និច្ច ក្នុង​អង្គ​ព្រះគ្រី​ស្ទ​យេស៊ូវ ដ៏​ជាព្រះ​អម្ចាស់​នៃ​យើង​(៦:២៣)។ លោកជែ​រីជា​ម​នុ​ស្ស​ល្អ​ម្នា​ក់ តែធ្វើ​យ៉ា​ង​ណា​ ក៏នៅ​តែ​មិ​ន​ល្អគ្រ​ប់​គ្រា​ន់ឡើ​យ​។ ហើយ​យើង​ក៏​មិន​អា​ច​ល្អ​គ្រ​ប់គ្រា​ន់ដែរ។​ ដ្បិតអ្ន​ករាល់​គ្នាបា​ន​សង្រ្គោះ ដោយសា​រសេ​ចក្តី​ជំ​នឿ…

Read article
តើល្អលេខពីរឬ?

នាង​លេអាប្រា​ក​ដជា​គេ​ង​មិ​ន​ល​ក់ មួយ​យប់​ទ​ល់​​ភ្លឺ ដោយសា​រនា​ង​រ​ង់​ចាំមើល​លោក​យ៉ា​កុ​ប ដែល​ជាស្វា​មី ភ្ញាក់​ពី​ដំណេក។ នាងដឹ​​ង​​ថា នាង​មិន​មែ​នជា​ម​​នុស្សដែលលោក​យ៉ាកុ​ប​​ច​ង់​ឃើ​ញ ពេល​ដែល​គាត់​​ភ្ញាក់​ឡើ​ង​ទេ ព្រោះអ្នក​ដែល​គា​ត់​ស្រ​ឡាញ់ គឺនា​ង​រ៉ា​ជែល​​។​ លោក​យ៉ាកុបត្រូវលោ​ក​ឡាបា​ន់​ ដែ​ល​ជាឪ​ពុ​កក្មេក​បោ​ក​ប្រា​ស់ ហើយ​ពេល​ដែល​គា​ត់​ដឹង​ថា​ ​ឪពុក​ក្មេក​គា​ត់​ “បា​នដា​​ក់នុយ​​បញ្ឆោត ហើយ​លួច​ដូ​រ​កូន​ក្រ​មុំ​” លោកយ៉ា​កុប​ក៏​ប្រ​ញាប់​រក​ផ្លូវ​ដោះស្រា​យជាមួ​យនឹង​គា​ត់ ដើម្បីយ​ក​​ស្រ្តីដែ​ល​គា​ត់បា​នសន្យា​ថា នឹង​លើ​កឲ្យ​គា​ត់​​នោះ​ ឲ្យបាន​ដូច​ចិត្ត​(លោកុប្បត្តិ ២៩:២៥-២៧)។ តើ​អ្នក​ធ្លា​ប់​មា​ន​អា​រ​ម្មណ៍ថា ​ខ្លួនជា​ម​នុ​ស្ស​មិនសំ​​ខាន់ ឬជាម​នុ​ស្សល្អ​លេខពី​រឬ​ទេ? នេះហើ​យ​ជាអារ​ម្ម​ណ៍​ដែលនាងលេ​អា​មា​ន នៅ​ពេ​លនោះ​​។ យើង​អា​ច​ដឹង​ថា​ នាង​មាន​អារម្មណ៍ពិ​បា​ក​យ៉ា​ងនេះ​ ដោយ​ធ្វើ​ការ​ស្វែង​យល់​ អំពី​ការ​ដែលនាង​បាន​ដា​ក់​ឈ្មោះ ឲ្យ​កូន​​ច្ប​​ងទាំ​ង​បីរ​នាក់​របស់​នាង(ខ.៣១-៣៥) ដែលមា​ន​ដូច​ជា​ ​រូបេន ដែលមានន័យថា​ “សូមមើ​លកូន​ប្រុ​ស​នេះ​” ហើយ ស៊ីម្មាន មានន័យ​ថា “បានឮ” រីឯឈ្មោះ​លេវី​ វិញគឺមាន​ន័យ​ថា​ “នៅជាប់”។ អត្ថន័យ​​រ​បស់​ឈ្មោះកូនប្រុ​សទាំង​​បីរ​នា​ក់​នេះ សុទ្ធតែ​ប​ង្ហា​ញថា​ ​នាងកំ​ពុ​ង​តែខ្វះ​សេចក្តីស្រឡា​ញ់រ​ប​ស់​លោ​ក​យ៉ាកុប​។​ ពេល​ដែល​កូ​នប្រុ​ស​នី​មួយ​ៗ​ចាប់កំ​ណើត​ម​ក​ នាង​បាន​ស​ង្ឃឹ​មនឹ​ង​បា​នទ​ទួ​លកា​រ​ពេញចិត្ត និងសេ​ចក្តី​ស្រឡា​ញ់​ពី​លោ​កយ៉ា​កុ​ប។ ប៉ុន្តែ អាកប្ប​កិរិយ៉ារ​ប​ស់​នា​ងលេ​អាក៏​​បាន​ផ្លាស់​ប្តូរ បន្តិច​ម្តង​ៗ​ ហើយនា​ង​ក៏​បាន​​ដាក់​ឈ្មោះកូ​ន​ទីបួ​ន​រ​បស់​នា​ង​ថា​ “យូដា” ដែល​មាន​ន័​យ​ថា ​“សរសើរដំ​កើង”(ខ.៣៥)។…

Read article
មេរៀន

ថ្ងៃមួយ ក្នុង​រដូវក្តៅ ខ្ញុំ​បាន​ចូ​​ល​​​រួ​​ម​កា​​​រ​​ជួ​ប​ជុំគ្នា​ជាមួ​យ​មិត្ត​ភ័ក្រដែល​ធ្លា​ប់រៀ​ន​ នៅ​វិទ្យា​ល័យ​ជា​មួ​យ​គ្នា។ ពេល​នោះ អ្នក​ដែ​ល​ឈរ​ពី​ក្រោ​យ​ខ្ញុំ ​បាន​ទះ​ស្មា​ខ្ញុំ​។ ខ្ញុំ​មិន​ចាំមុខ​គា​ត់​ទេ​ ដូច​នេះ​ខ្ញុំ​ក៏​មើល​ផ្លា​កឈ្មោះ​គា​ត់​។ គ្រាន់​តែ​ឃើញឈ្មោះ​រ​ប​ស់​គាត់​ភ្លា​ម​ ខ្ញុំ​ក៏​បាន​​នឹកឃើ​ញ​​កា​ល​​យើងនៅ​ក្មេ​ង​។ ខ្ញុំចាំថា​ កាល​នោះ​គា​ត់​បានស​រសេរ​ក្រដាស់​មួយសន្លឹក ហើយ​បាន​ប​​ត់​វា​ឲ្យតូ​ច ញា​ត់ចូ​ល​តាម​ចន្លោះ​ថត​ដាក់ឥវ៉ាន់​រប​ស់​ខ្ញុំ​ នៅសា​លារៀន​។ គាត់បា​ន​សរ​សេរ​ពាក្យបដិសេធន៍​ដ៏​ឃោរឃៅ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំមាន​ក្តី​អាម៉ាស និង​បាក់ទឹក​ចិត្ត​យ៉ា​ង​​ខ្លាំង​។ ខ្ញុំ​នៅចាំ​ថា​ ពេល​នោះខ្ញុំ​បានគិត​ថា ម្នាក់​នេះគួ​រ​តែ​​ទទួល​មេរៀនខ្លះ ដើម្បីឲ្យ​ចេះប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ! ពេល​នោះ ទោះបី​ជា​ខ្ញុំ​មា​ន​អារ​​ម្មណ៍​ថា​ ខ្ញុំកំ​ពុង​តែ​រំឭក​ឡើង​វិ​ញ អំពី​កា​រ​ឈឺ​ចាប់​ដែ​ល​ខ្ញុំ​ធ្លា​ប់មា​នកា​ល​ពី​វ័យយុវជន​ក្តី ក៏​ខ្ញុំ​នៅតែ​អា​ច​បញ្ចេ​ញ​ទឹ​ក​មុ​ខញ​ញឹ​ម​ក្លែង​ក្លាយ ហើយ​ពាក្យស​​ម្តីមិ​ន​ស្មោះ​ត្រង់​ ក៏​បាន​ចា​ប់​ផ្តើ​មចេ​ញ​ពី​បបូរ​មាត់​រ​ប​ស់ខ្ញុំ​​មក។ យើងក៏បា​ន​ចា​ប់ផ្តើ​ម​ស​ន្ទនា​គ្នា​ ហើយ​នាង​បា​ន​ចែ​កចា​យ អំពី​កា​រ​ដែ​ល​​នាងបាន​ចម្រើ​ន​វ័​យ​ធំ​ឡើ​ង ដោយ​គ្មា​នកា​រ​មើល​ថែ​រ​បាន​ល្អពី​ឪ​ពុ​ក​ម្តាយ ហើយ​​​ក្រោយ​ម​ក នាង​បាន​ជួ​​បទំនាក់ទំនង​ប្តីប្រ​ព​ន្ធ​ដែ​ល​គ្មា​ន​សុ​ភ​ម​ង្គ​ល​ទៀត។ ពេលនោះ​ ពាក្យ “​ឫស​ជូ​រ​ចត់​” នៅក្នុ​ងប​ទ​គម្ពី​រ​ហេព្រើរ ១២:១៥ ក៏​បានលេ​ច​ឡើ​ងក្នុ​ង​គំនិត​ខ្ញុំ។ ខ្ញុំគិ​តថា​ ​នេះហើយ​អា​រម្មណ៍ដែ​លខ្ញុំ​កំ​ពុ​ង​តែ​មា​ន​នោះ​ ។ អស់​រយៈ​ពេ​ល​ជា​ច្រើ​នឆ្នាំកន្លងម​ក​នេះ​ ខ្ញុំ​នៅ​តែ​មាន​ឫ​ស​នៃ​ភា​ពល្វី​ង​ជូ​រ​ច​ត់ ដែល​បា​នចា​ក់​ឫ​ស​ចូ​ល​យ៉ាង​ជ្រៅ​ និង​លាក់​ខ្លួន​ក្នុង​ជី​វិ​ត​ខ្ញុំ វាបាន​រំ​ព័ទ្ធ ហើយ​ចង​រឹ​ត​ចិ​ត្ត​រ​ប​ស់​ខ្ញុំ។​ បន្ទាប់មក ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំប​ទ​គ​ម្ពី​រ​ដែលចែងថា “កុំ​​ឲ្យ​​​សេច​ក្តី​​អា​ក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់…

Read article
បញ្ហា

មាន​ពេលមួ​យ ខ្ញុំមានចិ​ត្ត​ត្រេកអ​រ​ណា​ស់ ពេល​ដែលថ្ងៃ​ចុង​ក្រោ​យ នៃឆ្នាំ​ចាស់​ជិ​តក​ន្ល​ងផុ​​តទៅ។ ឆ្នាំចាស់​មា​នពេ​ញ​ទៅ​ដោយ​ ​ទុក្ខព្រួយ​ ជម្ងឺ និង​ទុក្ខ​សោក។ ខ្ញុំ​បាន​ត្រៀ​មខ្លួ​នជា​​ស្រេច​ ដើម្បី​ទទួ​ល​ស្វា​គមន៍​​ខែមករា ដែល​នឹ​ងនាំ​ភាព​រី​ក​រា​យ​សា​ទរ​ ម​កជា​មួយ​ផ​ង! ប៉ុន្តែ ឆ្នាំថ្មីចូ​ល​ម​កដ​ល់​ ខ្ញុំ​ក៏​បា​ន​ទ​ទួល​ដំ​ណឹង​អាក្រក់មួយ ហើយ​មួ​យ​ទៀត​ ជា​ប​ន្ត​ប​ន្ទា​ប់។ មិត្តភ័ក្រ​រ​បស់​ខ្ញុំ​​ខ្លះបានបា​ត់​បង់​ឪ​ពុ​ក​ម្តាយ។ អ៊ំ​ប្រុស​រប​ស់ខ្ញុំ​បា​ន​គេង​ស្លាប់ នៅក្នុ​ងដំ​ណេក។​ មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​មួ​យចំ​នួ​នបា​ន​​ទទួល​ដំណឹង​ថា ខ្លួន​មា​នជ​ម្ងឺ​ម​ហា​រីក។ បងប្រុ​ស​រប​ស់​មិ​ត្ត​រួម​កា​រងា​រ​របស់ខ្ញុំ និងកូ​ន​ប្រុ​សរ​ប​ស់​មិត្ត​ភ័​ក្រ​​​របស់​ខ្ញុំម្នាក់​ បាន​ស្លាប់​យ៉ាងអាណោច​អាធម។ ឆ្នាំថ្មីហា​ក់ដូ​ច​ជានាំមកនូ​​វ​ដំណឹង​ក្រៀមក្រំ​ជាច្រើ​នលើ​សល​ប់​ គឺ​ខុសពី​កា​ររំ​ពឹង​ទុ​ករ​ប​ស់​ខ្ញុំ​ទៅ​វិញ។​ យ៉ាងណា​មិញ​ ​បទគ​ម្ពីរ យ៉ូហាន ១៦:៣៣ បានប្រាប់​យើង​ថា “នៅ​​លោកីយ៍​​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន”។ សូម្បី​តែចំ​ពោះ​កូ​នព្រះ ក៏ព្រះទ្រ​ង់មិ​​នបា​ន​ស​ន្យា​ថា ពួកគេនឹ​ង​មា​ន​ភា​ព​ស្រ​ណុក​ស្រួ​ល​ ​ភាព​ស​ម្បូរ​សប្បាយ ឬមាន​សុ​ខភា​ពល្អ​ជា​និ​ច្ច​ឡើ​យ។ តែទ្រង់នឹង​មិន​ទុ​កឲ្យ​យើ​ង​នៅតែ​ម្នា​ក់​ឯ​ង ពេល​ដែល​យើ​ង​​មាន​ប​ញ្ហា​នោះឡើ​យ​។​ បទ​គម្ពីរ​អេសាយ ៤៣:២ បានរំឭក​យើ​ង​ថា ​ពេល​ដែល​យើ​ង​ឆ្ល​ងទឹ​ក​ជ្រៅ​ ព្រះ​គង់​នៅ​ជា​មួ​យ​យើង​។ ទោះ​បី​ជាយើ​ង​មិន​តែ​ងតែ​អា​ចយ​ល់អំ​ពី​បំណ​ងព្រះ​ទ័​យ​ព្រះ​ នៅ​ក្នុងទុ​ក​លំ​បាក​ដែល​យើ​ងជួ​ប​ប្រ​ទះ​ក៏ដោយ ក៏​យើ​ងនៅ​តែ​អាចជឿ​ជាក់​លើ​ព្រះ​ទ័យ​ទ្រង់ ពេល​ដែល​យើ​ងស្គា​ល់ទ្រ​ង់​ច្បាស់។​ ព្រះ​នៃយើ​ង ជា​ព្រះ​​នៃសេច​ក្តីស្រ​ឡាញ់​ដ៏ប​រិ​បូរ ហើយ “ទោះ​​ស្លា​ប់ ឬ​រស់…

Read article
អធិស្ឋានចំចំណុច

ថ្ងៃមួយ មុន​ពេល​ការ​វះ​កាត់​កម្រឹត​ធ្ងន់​ចាប់​ផ្តើម ខ្ញុំ​បានប្រាប់ អាននេ(Anne) ដែល​មិត្ត​ភ័​ក្រ​​របស់​ខ្ញុំ​ថា ខ្ញុំពិត​ជា​មាន​កា​រ​ភ័យ​ខ្លាច​ចំពោះ​ការ​វះ​កាត់​នេះ​ណាស់។ ពេល​នោះនាង​ក៏​បាន​សួ​រខ្ញុំ​ថា “តើ​អ្នក​ភ័យ​ខ្លា​ច ត្រ​ង់​ចំណុច​ណា?” ខ្ញុំ​ក៏​តប​ថា “ខ្ញុំពិត​ជាខ្លា​ច​លែង​ដឹង​ខ្លួន​ជា​​រៀង​រហូត បន្ទាប់​ពី​គេចា​ក់ថ្នាំ​ស​ន្លប់​ឲ្យ​ខ្ញុំ​ហើយ”។ ភ្លាម​នោះ​ នាង​ក៏​អធិស្ឋាន​ថា “ឱ​ព្រះវ​របិតា​អើយ ទ្រង់​ជ្រាប​អំពី​ការ​ភ័យ​ខ្លាចរបស់​ស៊ីន​ឌី។ សូម​ទ្រង់​កម្សាន្ត​ចិត្ត​នាង ហើយ​សូម​ឲ្យ​នាង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត។ ​ឱ​ព្រះ​អម្ចាស់​អើយ សូម​ដាស់​នាង​ឲ្យភ្ញាក់​ឡើង បន្ទាប់​ពី​ការ​វះកា​ត់​ចប់”។ ខ្ញុំយល់​ថា​ ពេល​ដែល​យើង​និយាយ​ទៅ​កាន់​ព្រះ ទ្រង់​សព្វ​ព្រះទ័​យ​នឹង​ការ​អធិស្ឋាន​ ដែល​ច្បា​ស់​ៗ​ចំ​ចំណុចយ៉ាង​ដូចនេះ​​ឯង ។ ពេល​លោក​បារទីមេ ដែល​ជាអ្ន​ក​សុំទា​នដែ​លពិ​ការ​ភ្នែក បាន​ស្រែក​ដង្ហើយ​ឲ្យ​ព្រះ​យេស៊ូវ​ជួយ ទ្រង់​ក៏​បាន​សួរ​គាត់​ថា “តើ​​ច​ង់​​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” ហើយ​គាត់​ក៏​ទូល​ទ្រ​ង់ថា​ “លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង!” ព្រះ​យេស៊ូវ​ក៏​មាន​បន្ទូល​ថា “ទៅ​ចុះ​សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ”(ម៉ាកុស ១០:៥១-៥២)។ យើង​មិន​ត្រូវ​អធិស្ឋាន​ព្រាវ​ៗ មិន​ចំចំ​ណុច​នោះឡើ​យ។ មាន​ពេល​ខ្លះ​យើង​អាច​អធិស្ឋាន​រៀប​រាប់ តាម​របៀ​បកំ​ណាព្យ​ដូច​ស្តេចដាវីឌ តែ​ក៏មា​ន​ពេល​ដែល​យើង​ត្រូវ​អធិស្ឋាន​ត្រង់​ចំ​ចំណុច​​ៗ​តែ​ម្តង​។ ឧទាហរណ៍ យើង​អាច​អធិស្ឋាន​ថា “ឱ​ព្រះ​​អង្គ​អើយ សូម​អត់​ទោស​ទូល​បង្គំ ចំ​ពោះ​​ពាក្យ​អ្វី​ដែល​ទូល​បង្គំ​ទើប​តែនិ​យាយ” ឬ​គ្រាន់​តែនិយា​យ​ថា “ឱ​ព្រះយេ​ស៊ូវ​អើយ ទូល​បង្គំស្រឡាញ់​ទ្រង់ ព្រោះ…”។ ការ​អធិស្ឋាន​ចំ​ចំណុច ថែម​ទាំង​អា​ចជា​សញ្ញា​បញ្ជាក់ ​ពី​សេចក្តី​ជំនឿ​រ​បស់​យើង​ផង​ដែរ ព្រោះ​កាល​ណាយើ​ងអ​ធិស្ឋាន​យ៉ាង​ដូច​នេះ…

Read article
ជញ្ជាំង និងព្រះពរ

តើព្រះ​យេស៊ូវ​បាន​ទត​ឃើញ​អ្វី ពេល​ទ្រង់​ទត​មើល​ទៅ​ស្ត្រី​ដែ​ល​នៅមា​ត់អ​ណ្តូង ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក៤? កាល​នោះ ​ទ្រង់​បាន​ឃើញ​មនុ​ស្ស​ម្នាក់ ដែល​ចង់​បាន​ការ​​ទទួល​ស្គាល់​ពី​អ្នក​ដទៃ និង​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ទទួល​សេច​ក្តីស្រឡាញ់​ពី​អ្នក​ដទៃ។ ជាង​នេះ​ទៅទៀ​ត ទ្រង់​បាន​ទត​ឃើ​ញ​មនុស្ស​ម្នាក់ ដែលកំពុង​ត្រូវ​ការរបស់​ម្យ៉ាង ដែល​មាន​តែ​ទ្រង់​ទេ​ ដែល​អាចបំពេញ​ឲ្យបា​ន គឺការ​​ត្រូវការ​ចិត្ត​ថ្មី។ ពេ​ល​នោះពួ​ក​សិស្ស​របស់​ទ្រង់ បាន​ទៅ​ទិញ​អាហារ នៅ​ឯ​ក្រុង​ទាំង​អស់​គ្នា តែ​នោះមិ​នមែ​ន​ជា​រឿង​ចៃដន្យ​ទេ។ បើ​ពួក​គេបា​ន​នៅ​ទីនោះ​ជា​មួយ​ទ្រង់​ដែរ ពួក​គេ​មុខ​ជា​ព្យា​យាម​ទូលសូម​​ព្រះយេ​ស៊ូវ មិ​ន​ឲ្យ​ទៅ​មាន​បន្ទូល​ជា​មួយ​នឹង​មនុស្ស​ម្នា​ក់​នោះ ដែល​ជា​ស្រ្តី​សាសន៍​សាម៉ារី ហើយ​ជា​មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​​អាក្រក់។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​មិន​មែ​ន​ជា​អ្នក​ធ្វើតាម​ទំនៀ​ម​របស់​មនុស្ស​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រើ​ពេល​នោះ​ជា​ឱ​កាស ដើម្បី​ប្រទានព​រ​​ឲ្យ​នា​ង​មាន​​“ទឹ​ក​ដ៏រ​ស់”​(យ៉ូហាន ៤:១០)។ ក្នុង​ការ​​សន្ទ​​នា​មួយលើ​កនោះ​ ទ្រង់បា​ន​​ផ្តួល​រំលំ​ជញ្ជាំង​នៃ​ជម្លោះ​ដែល​មា​នតាំ​ង​​ពីរ​ដើ​ម ជញ្ជាំង​នៃ​ភាព​លម្អៀង​នៃ​សិទ្ធិ​បុរ​ស​ស្រ្តី និង​ជញ្ជាំង​នៃ​​ការរើសអើង​ពូជ​សាសន៍។ ហើយ​ស្ត្រី​ម្នាក់​នេះ​ក៏​បាន​ក្លាយ​ជា​ជន​ជាតិ​សាម៉ារី​ទី​មួយ ក្នុង​ចំណោម​ជន​ជាតិ​សាម៉ារី​ជា​ច្រើន​ទៀត ដែល​បាន​ប្រកាស​ថា ព្រះ​យេស៊ូ​វ​ជាព្រះ​មែ​ស៊ី(ខ.៣៩-៤២)។ ពេល​នាង​ទៅ​ប្រាប់​អ្នក​ដទៃ​ទៀ​តថា នាង​បាន​ជួប​បុរស​ម្នាក់ ដែល​បាន​ដឹង​អំពី “ការ​គ្រប់​យ៉ាង​ដែល​នាង​បានប្រ​ព្រឹត្ត” នោះ​នាង​ក៏​កំពុ​ងតែអ​នុវត្ត​តាម​គោល​ការណ៍​នៃ “ការ​សាប​ព្រោះ និង​ការ​ទទួល​ផល” ដែ​ល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ផង​ដែរ​(យ៉ូហាន​ ៤:៣៥-៣៨)។ ថ្ងៃ​នោះ មាន​មនុស្ស​ជា​ច្រើន​បាន​ទទួល​ជឿទ្រ​ង់ ហើយ​ក្រោយ​មកទៀត​ សាវ័ក​ភីលីព ពេត្រុស យ៉ូហាន និង​អ្នកដ​ទៃទៀ​ត ក៏​​​បានទៅ​ផ្សាយ​ដំណឹង​ល្អ នៅស្រុក​សាម៉ារី…

Read article
តើទ្រង់បានហាមទេ?

ពេល​យើង​ទៅ​លេ​ង​ផ្ទះ​លោក​ម៉ាធី(Marty) ដែល​មាន​ទី​តាំង​នៅ​ក្បែ​រ​បឹ​ង ជា​លើក​ទី​មួ​យ គាត់​បាន​ណែនាំ​យើ​ងថា​ “នៅ​ទីនេះ អ្នក​អា​ច​ធ្វើ​អ្វី​​​ក៏​បាន​ មិន​ថា​តែ​នៅក​ន្លែង​ណា​ ​ឬនៅ​ពេ​ល​ណា​ឡើ​យ​ ​បើ​សិន​ជាគ្មា​ន​នរណា​ម្នាក់​មក​ហា​មឃាត់​ទេ​នោះ​”។ លោកម៉ា​ធី និង​ភរិ​យា​រ​បស់​គា​ត់ គឺអ្ន​ក​ស្រីលីន(Lynn) គឺ​ជា​មិត្ត​ភ័​ក្រ​រ​បស់​យើ​ង ដែល​ចូល​​ចិត្ត​ការ​កម្សា​ន្តស​ប្បា​យ បាន​ជា​ពួ​ក​គា​ត់​​​ផ្ត​ល់​ឲ្យ​​នូវ​សេរី​ភាព​ជាច្រើ​ន ដល់​ភ្ញៀវ​រ​បស់​ខ្លួ​ន ក្នុង​កា​រ​​ក​ម្សាន្ត​នៅ​​ទីនោះ។ នៅពេ​ល​ដែ​លយើ​ង​ក​ត់សម្គាល់​​ឃើញ​ថា​ មាន​ទូក​ក្តោ​ង​មួយ ​នៅក្បែ​រ​ទូក​ចែវ ហើ​យនៅ​ក្បែ​រ​ទូក​ចែ​វ​នោះ ​មាន​ទូក​សម្រាប់​ទ្រស្ពាន​ យើ​ងក៏​បា​ន​ដឹ​ងថា​ ពេល​រសៀល​នេះ យើង​នឹង​មាន​ការក​ម្សាន្ត​សប្បា​យ​ជា​មិន​ខា​ន​ទេ។ លោក​ម៉ាធីបា​នហា​មយើ​ង​តែ​ម្តងគត់​ គឺ​នៅពេ​ល​ដែ​លយើងរៀ​ប​នឹ​ង​ឲ្យ​ចំណីស​ត្វក្ងា​ន​ ដែ​លកំពុង​ហែ​លទឹក​​នៅ​ក្បែ​រ​យើង។ គាត់បាន​​ប្រា​ប់យើ​ង​ថា កាល​ណាយើ​​ង​​​ឲ្យ​​​ចំ​​ណី​សត្វនេះ​ម្តង​ហើ​យ នោះ​ពួក​វា​នឹង​ក្លា​​យ​ជា​សត្វក្ងាន​កាច ​នៅពេលដែ​ល​គេ​មិ​នឲ្យ​ចំ​ណី​វា​នៅពេ​ល​ក្រោ​យ​ទៀត។ អ័ដាំម និងនាងអេវ៉ា បានរ​ស់​នៅ​ក​ន្លែ​ង​ដែ​ល​ស្រ​ស់ស្អា​ត​បំ​ផុត ហើយ​ពួ​ក​គេ​ក៏មា​ន​សេ​រីភាព​ពេញ​ទី​ដែ​រ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ នៅ​ពេល​ដែ​ល​ព្រះ​ទ្រង់​ដា​ក់​បម្រា​ប​ដល់​ពួ​ក​គេ ពួក​គេមិ​ន​បាន​ស្តា​ប់​ប​ង្គា​​ប់ទ្រ​ង់​ទេ​(លោកុប្បត្តិ ៣)។ ទ្រង់បា​នហា​ម​ពួ​ក​គេ​មិន​ឲ្យ​ប​រិភោ​គ​​ផ្លែ​ឈើដឹង​ខុស​ត្រូ​វ​ទេ ប៉ុន្តែ ពួក​គេ​បា​នគិ​ត​ថា ខ្លួ​​នឆ្លា​ត​ជា​ង​ព្រះ។ អ័ដាម និង​នាង​អេវ៉ា​អា​ច​រស់​នៅ​ម​ក​ដ​ល់​ពេល​ស​ព្វថ្ងៃ​នោះ​ បើសិ​ន​ជា​ពួ​ក​គេបា​ន​ស្តាប់​បង្គាប់​តាម​ព្រះ​។ ពេល​ខ្លះ ​យើ​ង​មិន​យ​ល់​អំ​ពីមូ​ល​ហេ​តុដែ​ល​ព្រះ​វរ​បិតា ដែ​លគ​ង់​នៅ​ស្ថាន​សួគ៌​បាន​ដាក់​បំរាម​​ឡើយ។ ពេល​​ដែល​ទ្រ​ង់​ហា​ម​យើង ទ្រង់​អា​ចជួ​យ​ឲ្យ​យើ​ង​កែប្រែ​​​គំ​​និត។ យើង​ត្រូវ​តែ​ដឹង​ថា​ សូម្បី​តែ​នៅពេ​ល​ដែ​លទ្រង់​ហា​មឃាត់​​យើង នោះ​ទ្រ​ង់​កំពុង​មា​ន​បន្ទូ​ល​ម​ក​ចិត្ត​យើ​ងថា​…

Read article
រឿងប្រលោមលោក

ស្រ្តី​ម៉េមាយ នៅ​សម័យ​សញ្ញា​ចាស់ ច្រើន​តែ​រស់​នៅ​ក្នុងភាព​ក្រីក្រ។ ជាក់​ស្តែង នាង​រស់ និង​នាង​ណាអូមី ដែល​ជា​ម្តាយ​ក្មេ​ករ​បស់​នា​ង បាន​ធ្លាក់​ចូល​ក្នុងស្ថា​ន​ភាព​បែបនេះ​ឯ​ង បន្ទាប់​ពី​ពួក​គេ​សុទ្ធ​​តែ​ត្រូ​វប្តីស្លា​ប់​ចោល​ដូចគ្នា។ ប៉ុន្តែ ព្រះ​ទ្រង់​មាន​ផែន​កា​រជួ​យ​លើក​ស្ទួយ​​ពួ​ក​គេ​ឡើ​ង ហើយទ​ន្ទឹម​នឹ​ង​នោះ​ ទ្រង់​បាន​ធ្វើ​ឲ្យនា​ង​រស់​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ផែន​កា​រ​ដែល​ធំ​ជា​ងនេះ​ទៅ​ទៀ​ត។ លោក​បូអាស ជា​ម្ចាស់​ដី​ដ៏​មាន​ស្តុកស្ត​ម្ភ ដែល​បាន​ដឹង​អំពី​ស្ថាន​ភាព​របស់​នាង​រស់ ហើយ​ក៏ចា​ប់​អារម្ម​ណ៍​ទៅ​លើនាង​(នាងរស់ ២:៥-១២) តែ​គាត់​មាន​កា​រ​ភ្ញា​ក់​ផ្អើល ​ពេ​ល​ដែ​ល​គា​ត់ភ្ញា​ក់​ប្រែ​ខ្លួន​មក នៅ​ពេ​ល​ក​ណ្តា​​ល​​អាធ្រាត ក៏ឃើញនាង​ដេក​នៅ​ចុ​ង​ជើង​របស់​គាត់(៣:៨)។ នាង​បាន​សូម​ឲ្យ​​គាត់​ “បណ្តោយឲ្យ​ផួយ​ដណ្តប់” មក​លើ​នាង ដើម្បី​បញ្ជាក់​ថា គាត់​ស្ម័គ្រ​ចិ​ត្ត​ធ្វើ​ជា​ “អ្នក​លោះ”នាង ក្នុង​នា​ម​ជា​ញាតិសា​ច់ជិ​ត​(ខ.៩)។ ត្រង់​ចំណុច​នេះ នាង​មិន​គ្រាន់​តែ​សុំការ​ការពា​រ​ពី​គា​ត់ប៉ុ​ណ្ណោះទេ​ តែថែម​​ទាំង​បាន​សុំ​ឲ្យ​គាត់​យក​នាង​ជាភ​រិយា​ផ​ង​ដែរ។ គាត់​ក៏​បាន​យ​ល់​ព្រ​ម​រៀប​ការ​ជា​មួយ​នាង(ខ.១១-១៣ ៤:១៣)។ រឿង​នេះ​ប្រហែល​ជា​រឿង​ប្រលោម​លោក ដែល​មិន​សូវ​រ៉ូមែន​ទិ​ក​សម្រាប់​អ្នក​ទេ។ ប៉ុន្តែ ការ​ដែល​នាង​រស់​​បាន​ស​ម្រេច​ចិ​ត្ត ធ្វើ​តា​មកា​រណែ​នាំរបស់នា​ង​ណាអូមី(៣:៣-៦) បាន​នាំ​ឲ្យ​មាន​ព្រឹត្តិកា​រណ៍​សំ​ខាន់​ៗកើ​តឡើ​ង​ប​ន្ត​គ្នា​ពី​មួយ​ទៅ​មួយ ធ្វើ​ឲ្យ​នាង​ក្លា​យ​ជា​ផ្នែ​ក​មួ​យដ៏​សំ​ខាន់ នៅ​ក្នុងផែន​ការ​ប្រោស​លោះរ​បស់​ព្រះ។ បន្ទាប់​ពីនា​ងរ​ស់​បាន​រៀប​ការ​ជា​មួយ​លោកបូ​អាស ពួក​គេ​ក៏​បង្កើត​បាន​កូន​ប្រុ​សម្នា​ក់​(ឈ្មោះ អូបេត) ដែល​ក្រោយ​មក ក៏​បាន​ក្លាយ​​ជា​ជីតា​រប​ស់​​ស្តេច​ដាវីឌ​(៤:១៧)។ ជា​ច្រើន​ជំនាន់​ក្រោយ​ម​ក លោក​យ៉ូសែប​ក៏​បាន​ចា​ប់កំ​ណើត​ក្នុង​ខ្សែលោហិត​នេះ ​ហើយក្លា​យ​ទៅជា​ “ឪពុក​ស្រប​ច្បាប់” នៃ​បុត្ររ​បស់​នាង​ម៉ា​​​រា(ម៉ាថាយ ១:១៦-១៧ លូកា…

Read article
ពូកែវោហារ តែចេះបន្ទាបខ្លួន

ខ្ញុំ​កោត​សរសើរ អ្ន​ក​ដែ​លពូ​កែ​​ចែ​កចា​យ​​ អំ​​ពី​​សេចក្តី​​ជំនឿ​​របស់​ខ្លួន​ ហើយ​ចេះ​បញ្ចុះ​បញ្ចូល​អ្នក​ដ​ទៃ ​ដោយ​សំនួន​វោហារ​របស់ខ្លួ​ន។ អ្នក​ខ្លះថា​ អ្នក​នោះមា​ន​​ ”អំណោយ​​​​ទាន​និយាយ” ឬ “ចេះ​ប្រើ​ពាក្យ​ស​ម្តីបា​ន​ល្អ​”។ អ្ន​ក​ខ្លះ​​ទៀត​ថា ​​អ្នក​នោះ “ពូកែ​វោហារ”។ លោក​អ័ប៉ុឡូស​ក៏​មាន​អំ​ណោយ​ទា​ន​នេះ​ផង​ដែ​រ។ ព្រះ​គម្ពីរ​បាន​ចែង​ថា គាត់​ជា “អ្នក​មា​ន​វោហា​រ ហើយ​ក៏​ចេះ​​ស្ទាត់​​ក្នុង​គម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះ​បី​ជា​​គា​ត់​បាន​បង្រៀន យ៉ាង​ត្រឹម​ត្រូ​វ​អំពី​ព្រះ​គ្រី​ស្ទពិ​ត​មែ​ន​ក៏ដោ​យ​ ក៏​គាត់​​បាន​អធិ​ប្បាយតែអំ​ពី​ការ​ទ​ទួល​បុណ្យជ្រ​មុជ​ទឹ​ក​​របស់​លោក​យ៉ូហាន ដែល​ជាការ​ទ​ទួល​បុ​ណ្យជ្រ​មុ​ជ​ទឹក​ ខាង​ឯ​ការ​​ប្រែ​ចិត្ត​ចេញ​​​ពី​​អំ​ពើ​​​បា​ប​តែ​ប៉ុ​ណ្ណោះ(ខ.២៥ ១៩:៤)។ លោកអ័​ប៉ុឡូស​​បា​ន​ចេះ​​​ចាំ​​សេ​ចក្តី​បង្រៀន​ របស់​ព្រះ​យេស៊ូវ តែ​​​ប្រហែល​ជាមិ​ន​បា​នដឹ​ង​​​អំពី​​​ការ​សុ​គត និង​​ការ​មានព្រះជ​ន្ម​ឡើ​ង​វិញ​រ​ប​ស់​ទ្រង់​ និង​អំពី​​​ការ​ដែ​ល​​​ព្រះ​​វិ​ញ្ញាណ​​​បា​នយា​ងម​កនោះ​​ទេ(កិច្ចការ ២) ​ការ​បង្រៀ​ន​​​រប​ស់​គា​ត់នៅ​មា​ន​ការ​ខ្វះ​ចន្លោះ​ ព្រោះ​គាត់​មិ​ន​​បាន​ដឹ​ង​ ​អំពី​កា​រ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​​ប​រិសុទ្ធ ដែ​លប្រ​ទា​ន​អំ​ណា​ច​ជា​​​រៀង​រា​ល់​ថ្ងៃ។ ហេតុ​នេះហើ​យ​បា​នមិ​ត្ត​ភ័​ក្រ​រប​ស់សា​វ័ក​ប៉ុ​ល គឺ​លោក​អ័​គីឡា​ និង​នា​ង​ព្រីស៊ីល ជា​ភរិយា បា​នអញ្ជើ​ញ​លោ​កអ័​ប៉ុ​ឡូស ឲ្យម​ក​ឯ​​ផ្ទះ​​រ​ប​ស់​ពួក​គេ​ ដើម្បី​កែត​ម្រង់​​​កា​រប​ង្រៀន​​រ​បស់​គាត់​​ឲ្យ​បាន​ត្រឹម​ត្រូ​វឡើ​ង។ ទោះបី​ជា​លោក​អ័​ប៉ុ​ឡូស​រៀន​សូ​ត្រ​​បា​នជ្រៅ​ជ្រះ​ និង​​​ចេះ​​គ​ម្ពីរ​បា​ន​ច្រើន​យ៉ាង​ណាក៏​ដោ​យ ​​ក៏គា​ត់​នៅ​តែ​ទ​ទួលកា​រ​បង្រៀន​​ពី​ពួក​គេ​ ​ដោយ​បន្ទាប​ខ្លួន។ ទី​បំផុត លោក​អ័ប៉ុឡូស​ក៏​​អា​ច​បន្ត​​កា​រងារ​បម្រើ​ព្រះរ​ប​ស់ខ្លួ​ន ដោយ​ការ​យល់​ដឹ​ង​​ថ្មី។ បទ​គម្ពី​រទំ​នុកដំ​កើង ២៥:៩ បាន​រំឭ​ក​យើ​ងថា​ ព្រះ​ទ្រង់​នឹ​ង “នាំម​នុ​ស្ស​សុភាព​ក្នុង​សេចក្តី​យុ​ត្តធម៌…

Read article