James Banks

You are here:
ឈប់បង្អង់សិនដើម្បីអធិស្ឋាន

នោះ​ពួក​អ៊ីស្រាអែល​ក៏​ទទួល​បរិភោគ​ពី​ស្បៀង​អាហារ​គេ ឥត​ទូល​សួរ​ដល់​ព្រះយេហូវ៉ា​ឡើយ។ យ៉ូស្វេ ៩:១៤ ក្បាល​ម៉ាស៊ីន​ទឹក​សម្រាប់​រថយន្ត​ពន្លត់​អគ្គីភ័យ បាន​បាញ់​ទឹក​បាច​សាច​ដាក់​ផ្លូវ​ថ្នល់។ មាន​ឡាន​ជា​ច្រើន​គ្រឿង​បាន​បើក​កាត់​តាម​នោះ នៅ​ខាង​មុខ​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​បើក​កាត់​ពី​មុខ​ក្បាល​ម៉ាស៊ីន​ទឹក​នោះ ខ្ញុំ​នឹង​បាន​លាង​ឡាន​ដោយ​ឥត​គិត​ថ្លៃ នេះ​ជា​ឱកាស​ល្អ​ណាស់!  វា​ប្រឡាក់​ដី​ក្រាស់​បន្តិច​ ដោយសារ​ខ្ញុំ​មិន​បាន​លាង​វា​ប្រហែល​១​ខែ​ហើយ។ ដូចនេះ ខ្ញុំ​ក៏​បាន​បញ្ឆេះ​ម៉ាស៊ីន​ឡាន ​បើក​ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​ទឹក​បាញ់​សាច​នោះ។ ពន្លឺ​ថ្ងៃ​បាន​ចាំង​មក​លើ​ឡាន​របស់​ខ្ញុំ ដែល​មាន​ពណ៌​ខ្មៅ ពេញ​មួយ​ព្រឹក​ហើយ ធ្វើ​ឲ្យ​កញ្ចក់ និង​ផ្ទៃខាង​ក្នុង​របស់​វា​មាន​កម្តៅ​ក្តៅ។ តែ​ទឹក​ដែល​បាន​បាញ់​ចេញ​មក ជា​ទឹក​ត្រជាក់។ គ្រាន់​តែ​ទឹក​ត្រជាក់​បាន​បាញ់​ប៉ះ​ចំ​កញ្ចក់​ខាង​មុខ​ដែល​មាន​កម្តៅ​ក្តៅ​ភ្លាម ស្នាម​ប្រេះ​បាន​លេច​ឡើង យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ នៅ​លើ​កញ្ចក់​នោះ ពី​លើ​មក​ក្រោម។ ការ​លាង​ឡាន​ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​នោះ ប្រែ​ក្លាយ​ជា​ការ​បង់​ប្រាក់​ជា​ច្រើន ដើម្បី​ជួស​ជុល​កញ្ចក់​ឡាន។ បើ​ខ្ញុំ​បាន​ “ឈប់​បង្អង់​សិន” ដើម្បី​គិត​ពិចារណា ឬ​អធិស្ឋាន មុន​នឹង​សម្រេច​ចិត្ត​បើក​ឡាន​ចូល​ទៅ​ក្នុង​កន្លែង​ទឹក​បាញ់​សាច់​នោះ ម្ល៉េះ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​ត្រូវ​ជួស​ជុល​កញ្ចក់​ឡាន​ដែរ។ តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ? ប្រជាជន​អ៊ីស្រាអែល​ធ្លាប់​ជួប​រឿង​ដូចនេះ ក្នុង​កាលៈទេសៈ ដែល​ធ្ងន់​ធ្ងរ​ជាង​នេះ។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ជួយ​ពួកគេ​បណ្តេញ​ជាតិ​សាសន៍​ដទៃ ខណៈ​ពេល​ដែល​ពួក​គេ​ចូល​ទឹក​ដី​សន្យា ដែល​ព្រះអង្គ​នឹង​ប្រទាន​ពួក​គេ(​យ៉ូស្វេ ៣:១០) ដើម្បី​កុំ​ឲ្យ​ពួក​គេ​ជួប​ការ​ល្បួង ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ(ចោទិយកថា ២០:១៦-១៨)។ តែ​មាន​ជាតិ​សាសន៍​មួយ បាន​ឃើញ​ពួក​អ៊ីស្រាអែល​មាន​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម​ជា​ច្រើនដង ក៏​បាន​ប្រើ​នំប៉័ង​ដែល​ខូច​ដុះ​ផ្សិត មក​បញ្ឆោត​ពួក​គេ​ឲ្យ​ជឿ​ថា ខ្លួន​ជា​ប្រជាជន​ដែល​មក​ពី​ស្រុក​ឆ្ងាយ។…

Read article
ដើរកន្លងព្រះពរ

ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្តី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្តី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ។ អេសាយ ៤៨:១៨ កាល​ពី​ឆ្នាំ១៧៩៩ ក្មេង​ប្រុស​ឈ្មោះ ខុនរ៉ាត រីឌ(Conrad Reed) អាយុ​១២​ឆ្នាំ បាន​រក​ឃើញ​ថ្ម​មួយ​ដុំ​ធំ​ដែល​ចាំង​ពន្លឺ​ផ្លេក​ៗ នៅ​ក្នុង​ទឹក​អូរ ដែល​ហូរ​កាត់​កសិដ្ឋាន​តូច​មួយ​របស់​គ្រួសារ​គាត់ ក្នុង​រដ្ឋ​ឃែរ៉ូឡាយណា​ខាង​ជើង។ គាត់​ក៏​បាន​រើស​វា​យក​ទៅ​ផ្ទះ ដើម្បី​បង្ហាញ​ឪពុក​គាត់ ដែល​ជា​កសិករ​រឆ្លង​ដែន​ក្រី​ក្រ​ម្នាក់។ ឪពុក​គាត់​មិន​បាន​ដឹង​ថា ថ្ម​មួយ​ដុំ​នោះ​មាន​តម្លៃ​ប៉ុណ្ណា​ទេ ហើយ​ក៏​បាន​ប្រើ​វា​ជា​កំណល់​ទ្វារ​ផ្ទះ។ គ្រួសារ​មួយ​នេះ​ក៏បាន​ដើរ​កន្លង​ថ្ម​នោះ​ជា​រៀង​រាល់​ថ្ងៃ អស់​ជា​ច្រើន​ឆ្នាំ។ ទីបំផុត ថ្ម​របស់​ខុនរ៉ាត ដែល​ជា​ដុំ​មាស​​មាន​ទម្ងន់​ប្រហែល​៨​គីឡូ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ជាង​មាស ក្នុង​តំបន់។ មិន​យូរ​ប៉ុន្មាន ក្រុម​គ្រួសារ​ត្រកូល​រីឌ​ក៏​បាន​ក្លាយ​ជា​អ្នក​មាន ហើយ​ដី​កសិដ្ឋាន​របស់​ពួក​គេ​ក្លាយ​ជា​កន្លែង​ផ្អើល​រក​មាស​ដំបូង​គេ នៅ​សហរដ្ឋ​អាមេរិក។ ជួន​កាល យើង​ដើរ​កន្លង​ព្រះពរ ដោយ​មិន​ដឹង​ខ្លួន ដោយសារ​យើង​ចង់​ធ្វើ​អ្វី​ៗ​តាម​ផែនការ និង​ផ្លូវ​របស់​យើង។ បន្ទាប់​ពី​ប្រជាជន​អ៊ីស្រាអែល​ត្រូវ​គេ​និរទេស​ពី​ស្រុក​កំណើត ទៅ​ចក្រភព​បាប៊ីឡូន ដោយសារ​ការ​មិន​ស្តាប់​បង្គាប់​ព្រះ ព្រះ​អង្គ​ក៏​បាន​ប្រកាស​ថា នឹង​ប្រទាន​សេរីភាព​ដល់​ពួក​គេ​ម្តង​ទៀត។ ប៉ុន្តែ ព្រះ​អង្គ​ក៏​បាន​រំឭក​ពួកគេ​ អំពី​ការ​អ្វី​ដែល​ពួកគេ​បាន​មើល​រំលង យ៉ាង​ដូចនេះ​ថា “អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្តី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្តី​សុចរិត​របស់​ឯង…

Read article
បីយើងឆ្លងដោយក្តីស្រឡាញ់

គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង។ អេសាយ ៤៦:៤ មាន​ពេល​មួយ ចៅ​របស់​ខ្ញុំ អាយុ​៤​ឆ្នាំ បាន​មក​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ រួច​ចង្អុល​ទៅ​ក្បាល​របស់​ខ្ញុំ ដែល​ទំពែក​អត់​សក់។ គាត់​សួរ​ខ្ញុំ​ថា “លោក​តា ក្បាល​លោកតា​កើត​អី? ខ្ញុំ​ក៏​សើច​ហើយ​ប្រាប់​គាត់​ថា “អូហ៍ តា​ជ្រុះ​សក់​បាត់​បន្តិច​ម្តង​ៗ អស់​ជា​ច្រើន​ឆ្នាំ​​ហើយ”។ គាត់​ក៏​បាន​ធ្វើ​ទឹក​មុខ​ឆ្ងល់ ហើយ​ក៏​បាន​ឆ្លើយ​តប​ថា “មិន​ល្អ​ទេ អញ្ចឹង ចៅ​នឹង​ចែក​សក់​ខ្លះ​ឲ្យ​លោកតា”។​ ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​បាន​ឃើញ​គាត់​បង្ហាញ​ក្តី​អាណិត​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ឱប​គាត់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​គិត​អំពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ខ្ញុំ ក្នុង​ពេល​ដ៏​មាន​តម្លៃ​នោះ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​អាត្មា​និយម តែ​សប្បុរស។ លោកជី ខេ ឆេស្ទ័រតុន(G. K. Chesterton) បាន​សរសេរ​ថា “យើង​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​យើង​ក៏​ចម្រើន​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ តែ​ព្រះ​វរបិតា​នៃ​យើង​មិន​ចេះ​ចាស់​ជរា​ឡើយ”។ ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យ​ថា “​ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​ចាស់​បុរាណ​” (ដានីយ៉ែល ៧:៩) មិន​ដែល​ប្រឡាក់ប្រឡូស​ដោយ​សារ​ភាព​ពុក​ផុយ​នៃ​អំពើ​បាប​នោះ​ឡើយ បាន​ជា​ទ្រង់​មិន​ចេះ​ចាស់ ហើយ​ក៏​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល ឬ​អន់​ថយ​ឡើយ។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា ដែល​ព្រះអង្គ​បាន​ប្រទាន​រាស្រ្ត​ទ្រង់…

Read article
ចំណាយពេលគ្រប់វិនាទីឲ្យមានប្រយោជន៍

ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះអម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ។ ម៉ាថាយ ២៤:៤២ មាន​នាឡិកា​មួយ​គ្រឿង សម្រាប់​ដាក់​ក្នុង​ហោប៉ៅ ត្រូវ​បាន​គេ​យក​មក​តម្កល់​ទុក នៅ​បណ្ណាគារ នៅ​សកល​វិទ្យាល័យ​ឃែរ៉ូឡាយ​ណា ខាង​ជើង។ វា​បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​តក់ស្លុត​មួយ។ ទ្រនិច​របស់​វា​បាន​ឈប់​ដើរ ចំ​ពេល(ម៉ោង ៨ ១៩នាទី ៥៦វិនាទី) ដែល​ម្ចាស់​របស់​វា គឺ​លោក​អេលីសា មីតឈែល(Elisha Mitchell)  បាន​បាត់​បង់​ជីវិត ដោយសារ​ការ​រអិល​ធ្លាក់​ពី​លើ​ទឹក​ជ្រោះ នៅ​ជួរ​ភ្នំ​អ័ផាឡាជាន នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៨៥៧។ លោក​មីតឈែល ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ។ កាល​នោះ គាត់​កំពុង​ប្រមូល​ទិន្នន័យ ដើម្បី​ការពារ​ការ​អះអាង​(ដ៏​ត្រឹម​ត្រូវ)របស់​គាត់ ដែល​ថា កំពូល​ភ្នំ​ដែល​គាត់​កំពុង​តែ​ឈរ​ពី​លើ​នោះ ជា​កំពូល​ភ្នំ​ដែល​ខ្ពស់​បំផុត នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​មីស៊ីស៊ីពី។ ក្រោយ​មក គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​ភ្នំ​នោះ តាម​លំនាំ​ឈ្មោះ​គាត់​ថា ភ្នំ​មីតឈែល។ គេ​បាន​បញ្ចុះ​សព​គាត់ នៅ​លើ​កំពូល​ភ្នំ​នោះ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​គាត់​បាន​ធ្លាក់​ស្លាប់។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​នេះ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​របស់​លោក​មីតឈែល និង​ជីវិត​មិន​ស្ថិតស្ថេរ​របស់​ខ្ញុំ និង​អំពី​ពេល​វេលា​ដ៏​តិច​តួច ដែល​យើង​ម្នាក់​ៗ​នៅ​សល់។ ហើយ​ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពី​ការ​ដែល ព្រះយេស៊ូវ​មាន​បន្ទូល អំពី​ការ​យាង​ត្រឡប់​របស់​ព្រះ​អង្គ…

Read article
ទីបន្ទាល់ សម្រាប់អ្នកដទៃ

ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង។ រ៉ូម ១៥:២ ជាង​ជួស​ជុល​នាឡិកា​បាន​បញ្ចាំង​ពិល​របស់​គាត់ ទៅ​រក​គំនូស​តូច​មួយ ដែល​គេ​បាន​ដៅ​ចំណាំ នៅ​ក្នុង​នាឡិកា​ចាស់​មួយ​គ្រឿង​របស់​ជីតា​ខ្ញុំ ពេល​ដែល​គាត់​កំពុង​ជួស​ជុល​វា នៅ​ក្នុង​ផ្ទះ​របស់​យើង។ គាត់​សួរ​យើង​ថា “តើ​ឃើញ​គំនូស​ហ្នឹង​ទេ? ជាង​ជួស​ជុល​នាឡិកា​នៅ​សម័យ​មុន អាច​ដាក់​គំនូស​ចំណាំ​នោះ ក្នុង​នាឡិកា​បញ្ឈរ​ជាប់​ជញ្ជាំង​នេះ ប្រហែល​១​សតវត្សរ៍​មុន។ គេ​ហៅ​គំនូស​សំគាល់​នេះ​ថា “ស្នាម​បន្ទាល់”។ វា​ជួយ​ឲ្យ​ខ្ញុំ​ដឹង ពី​របៀប​សារេ​នាឡិកា​នេះ ឲ្យ​ដើរ​ឡើង​វិញ”​។ មុន​ពេល​គេ​ចាប់​ផ្តើម​ប្រើ​សៀវភៅ​ណែនាំ អំពី​បច្ចេកទេស និង​របៀប​ជួសជុល​ឧបករណ៍​ផ្សេង​ៗ ដែល​មនុស្ស​សម័យ​មុន ​បាន​ប្រើ “ស្នាម​បន្ទាល់” ដើម្បី​ជួយ​ជាង​ជួស​ជុល​នៅ​ពេល​អនាគត ឲ្យ​អាច​សារេ​ស្ពឺ​នៅ​ក្នុង​ឧបករណ៍ ឲ្យ​ត្រូវ​គន្លាក់​របស់​វា​យ៉ាង​ជាក់​លាក់។ គំនូស​ទាំង​នោះ​មិន​គ្រាន់​តែ​បាន​ជួយ​សន្សំ​សំចៃ​ពេល​វេលា​ប៉ុណ្ណោះ​ទេ តែ​ជា​ញឹកញាប់ ពួកវា​បាន​បង្ហាញ​អំពី​ភាព​សប្បុរស ដែល​ពួក​ជាង​ជំនាន់​មុន មាន​សម្រាប់​ពួក​ជាង​ជំនាន់​ក្រោយ។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ធ្វើ​ជា “ទី​បន្ទាល់​ល្អ” ខណៈ​ពេល​ដែល​យើង​ធ្វើ​ការ​ថ្វាយ​ព្រះ ដោយ​បម្រើ​អ្នក​ដទៃ ក្នុង​លោកិយ​ដែល​ប្រេះ​បែក។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ថា “ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង”(រ៉ូម ១៥:២)។ ព្រះ​នៃ​យើង​បាន​ធ្វើ​ជា​គំរូ នៃ​សេចក្តី​អត់​ធ្មត់ និង​សេចក្តី​កម្សាន្ត​ចិត្ត(ខ.៥)។ ការ​រស់​នៅ​ដោយ​ទីបន្ទាល់​ល្អ គឺ​ជា​ការ​រស់​នៅ​ជា​ពលរដ្ឋ​ល្អ​នៃ​ផែន​ដី ក៏​ដូច​ជា​នគរ​ស្ថាន​សួគ៌។​ ទីបន្ទាល់​របស់​យើង…

Read article
បានទទួលការលើកទឹកចិត្តក្នុងព្រះ

ឯ​យ៉ូណាថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​ព្រៃ ជួយ​ចំរើន​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ក្នុង​ព្រះ​ឡើង។ ១សាំយ៉ូអែល ២៣:១៦ កាលពីឆ្នាំ១៩២៥ លោក​ឡងស្តុន យូស៍(Langston Hughes) ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន។ គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ជូត​សម្អាត​តុ​ក្នុង​ភោជនីយដ្ឋាន នៅ​សណ្ឋាគារ​មួយ។ គាត់​ក៏​បាន​ដឹង​ថា លោក​វ៉ាឆែល លីនស៊ី(Vachel Lindsey)  ​ជា​កវី​កំណាព្យ​ដែល​គាត់​បាន​កោត​សរសើរ កំពុង​ស្នាក់​នៅ​ជា​ភ្ញៀវ​នៅ​ទីនោះ។ លោក​យូស៍​ក៏​យក​កំណាព្យ​របស់​ខ្លួន ទៅ​សៀត​ចូល​តាម​ទ្វារ​បន្ទប់​របស់​លោក​លីនស៊ី ហើយ​ក្រោយ​មក លោក​លីនស៊ី​ក៏​បាន​អាន​កំណាព្យ​នោះ ជា​សាធារណៈ ដោយ​កោត​សរសើរ​គាត់ យ៉ាង​ក្លៀវក្លា។ ការ​លើក​ទឹក​ចិត្ត​របស់​លោក​លីនស៊ី ក៏​បាន​នាំ​ឲ្យ​លោក​យូស៍​ទទួល​បាន​អាហារ​រូបករណ៍​នៅ​សកលវិទ្យាល័យ ដែល​ការ​នេះ​ក៏​បាន​ជួយ​ឲ្យ​គាត់​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ នៅ​ក្នុង​អាជីព​ជា​អ្នក​និពន្ធ។ ការ​លើក​ទឹក​ចិត្ត​បន្តិច​បន្តួច អាច​នាំ​មក​នូវ​ភាព​ជោគជ័យ ជា​ពិសេស នៅ​ពេល​ដែល​ការ​លើក​ទឹក​ចិត្ត នៅ​ក្នុង​ព្រះ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង ដែល​ដាវីឌ កំពុង​រត់​គេច​ពី​ស្តេច​សូល ដែល​កំពុង​ព្យាយាម​សម្លាប់​គាត់។ យូណាថាន ដែល​ជា​បុត្រា​របស់​ស្តេច​សូល​ក៏​បាន​ស្វែង​រក​ដាវីឌ ហើយ​ក៏​បាន​ជួយ​ឲ្យ​គាត់​រក​ឃើញ​កម្លាំង​ក្នុង​ព្រះ។ គាត់​បាន​ប្រាប់​ដាវីឌ​ថា “​កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល”(១សាំយ៉ូអែល ២៣:១៥-១៧)។ យ៉ូណាថាន​និយាយ​ត្រូវ។ ដាវីឌ​នឹង​ក្លាយ​ជា​ស្តេច។ គន្លឹះ​ដែល​នាំ​ឲ្យ​ការ​លើក​ទឹក​ចិត្ត​របស់​យ៉ូណាថាន មាន​ប្រសិទ្ធភាព គឺ​ដោយសារ​គាត់​បាន​ប្រើ​ពាក្យ “ក្នុង​ព្រះ”(ខ.១៦)។ តាម​រយៈ​ព្រះ​យេស៊ូវ​ ព្រះ​ទ្រង់​ប្រទាន​យើង​នូវ…

Read article
អធិស្ឋានគ្រប់ពេលវេលា

ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ។ ១ថែស្សាឡូនិច ៥:១៧ ហារៀត ថាប់មែន(Harriet Tubman) មិន​ចេះ​អាន ឬ​សរសេរ​អក្សរ​ឡើយ។ កាល​នៅ​វ័យ​ជំទង់ នាង​មាន​របួស​ក្បាល ដោយសារ​ម្ចាស់​ទាសករ​ដ៏​សាហាវ​ព្រៃ​ផ្សៃ​បាន​ធ្វើ​អំពើ​ហិង្សា​មក​លើ​នាង។ របួស​នោះ​បាន​បណ្តាល​ឲ្យ​នាង​ប្រកាច់ និង​សន្លប់​មិន​ដឹង​ខ្លួន​ជា​ញឹកញាប់ ពេញ​មួយ​ជីវិត​របស់​នាង។ តែ​ពេល​ដែល​នាង​បាន​គេច​ផុត​ពី​ភាព​ជា​ទាសករ ព្រះ​ទ្រង់​បាន​ប្រើ​នាង​ ឲ្យ​ជួយ​រំដោះ​ទាសករ​ដទៃ​ទៀត ដែល​មាន​ចំនួន​ប្រហែល​៣០០​នាក់។ អ្នក​ដែល​នាង​បាន​ជួយ​រំដោះ​ឲ្យ​មាន​សេរីភាព ​បាន​ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​នាង​ថា “ម៉ូសេ” ។ នាង​បាន​ធ្វើ​ដំណើរ​១៩​ដង ទៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​សង្រ្គោះ​ទាសករ​ដទៃ​ទៀត មុន​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក។ នាង​នៅ​តែ​បន្ត​កិច្ចការ​នេះ​ទៀត ទោះ​គេ​បាន​ប្រកាស​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​​ចាប់​ខ្លួន​នាង​បាន ហើយ​ជីវិត​នាង​ប្រឈមនឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា។ ក្នុង​នាម​នាង​ជា​អ្នក​មាន​ជំនឿ​ដ៏​រឹង​មាំ លើ​ព្រះយេស៊ូវ នាង​តែង​តែ​ដាក់​សៀវភៅ​ចម្រៀង​ទំនុក​សកល និង​ព្រះ​គម្ពីរ​ប៊ីប​១​ក្បាល​ជាប់​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​នីមួយ​ៗ ហើយ​ឲ្យ​អ្នក​ដទៃ​អាន​ខគម្ពីរ​ឲ្យ​នាង​ស្តាប់ ដោយ​នាង​ប្តេជ្ញា​ចិត្ត​ទន្ទេញ ហើយ​ដក​ស្រង់​មក​ប្រើ​ជា​ញឹក​ញាប់។ នាង​និយាយ​ថា “ខ្ញុំ​បាន​អធិស្ឋាន​គ្រប់​ពេល​វេលា អំពី​ការងារ​របស់​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង។ ខ្ញុំ​តែង​តែ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ជា​និច្ច”។ នាង​ក៏​បាន​សរសើរ​ដំកើង​ព្រះ​អង្គ សម្រាប់​ជោគជ័យ​ដ៏​តូច​បំផុត​ផង​ដែរ។ ជីវិត​របស់​នាង​គឺ​បាន​ឆ្លុះ​បញ្ចាំ​អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​ទៅ​កាន់​ពួក​ជំនុំ​ដំបូង​ថា “ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនិច ៥:១៦-១៨)។ ពេល​ណា​យើង​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​អង្គ ហើយ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន និង​សរសើរ​ដំកើង​ព្រះ​អង្គ…

Read article
អំណោយដ៏ប្រសើរបំផុតនៃសេចក្តីស្រឡាញ់

យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន។ អេសាយ ៥៣:៦ ពេល​ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ​ចេហ្វ(Geoff) កំពុង​ចាក​ចេញ​ពី​ហាង​ទំនិញ គាត់​ក៏​បាន​ឃើញ​​ឈើ​ច្រត់​មួយ ដែល​គេ​ទុក​ចោល​នៅ​លើ​ដី។ គាត់​ក៏​បាន​គិត​ថា ខ្ញុំ​សង្ឃឹម​ថា គ្មាន​នរណា​ម្នាក់​កំពុង​តែ​មាន​គ្រោះ​ថ្នាក់​នៅ​ក្បែរ​នេះ​ទេ ។ គាត់​ក៏​បាន​ក្រឡេក​មើល​ក្រោយ​អគារ ឃើញ​ជន​អនាថា​ម្នាក់ កំពុង​ដេក​ស្តូកស្តឹង​នៅ​លើ​ផ្លូវ​ដើរ។ ជេហ្វ​ក៏​បាន​ដាស់​គាត់ ហើយ​ក៏​បាន​សួរ​គាត់ ក្រែង​លោ​គាត់​កើត​អី។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​កំពុង​តែ​ផឹក​ស្រា​ឲ្យ​ស្លាប់។ តង់​ខ្ញុំ​បាន​ខូច ដោយ​សារ​ខ្យល់​ព្យុះ ហើយ​ខ្ញុំ​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង។ ខ្ញុំ​មិន​ចង់​រស់​​ទៀត​ទេ”។ លោក​ចេហ្វ​ក៏​បាន​ទូរស័ព្ទ​ទៅ​អង្គការ​ស្តា​នីតិ​សម្បទា របស់​គ្រីស្ទ​បរិស័ទ។ ចេហ្វ​សួរ​ឈ្មោះ​គាត់ គាត់​ក៏​បាន​ឆ្លើយ​ថា “ចេហ្វព្រី”។  ក្រោយ​មក ចេហ្វ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់ ក៏​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ផង​ដែរ”។ ចេហ្វ​ធ្លាប់​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ ហើយ​គាត់​បាន​ជួយ​បុរស​នោះ ដោយសារ​សេចក្តី​សប្បុរស ដែល​គាត់​បាន​ទទួល​មក​ពី​ព្រះ។ លោក​ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​សេចក្តី​មេត្តា​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង ក្នុង​ព្រះ​យេស៊ូវ​យ៉ាង​ដូច​នេះ​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។ ព្រះ​គ្រីស្ទ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង ទ្រង់​មិន​ដែល​ទុក​ឲ្យ​យើង​វង្វេង នៅ​ឯកោ និង​អស់​សង្ឃឹម​នោះ​ឡើយ។ ព្រះ​អង្គ​បាន​សម្រេច​ព្រះទ័យ​យាង​មក​យក​កំណើត​ជា​មនុស្ស ដោយ​ជួប​ទុក្ខ​វេទនា​ដូច​យើង​ដែរ ហើយ​ក៏​បាន​លើក​យើង​ឡើង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​យើង​អាច​មាន​សេរីភាព…

Read article
ពេលដែលក្តីស្រឡាញ់គ្មានទីបញ្ចប់

ព្រះយេហូវ៉ា​ទ្រង់​រមែង​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់។ ទំនុកដំកើង ១៤៥:២០ សានដ្រា(Sandra) បាន​និយាយ​រំឭក​រឿង​ចាស់​ថា “រៀង​រាល់​ពេល​ជីតា​របស់​ខ្ញុំ នាំ​ខ្ញុំ​ទៅ​ឆ្នេរ​សមុទ្រ គាត់​តែង​តែ​ដោះ​នាឡិការ​របស់​គាត់​ទុក។ ថ្ងៃ​មួយ​ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​ចាំ​បាច់​ត្រូវ​ដោះ​វា​ទុក”។ “គាត់​ក៏​បាន​ញញឹម ហើយ​ឆ្លើយ​ថា ព្រោះ​តា​ចង់​ឲ្យ​ចៅ​ដឹង​ថា ពេល​វេលា​ដែល​តា​បាន​ចំណាយ​ជា​មួយ​ចៅ​សំខាន់​ប៉ុណ្ណា ចំពោះ​តា។ តា​គ្រាន់​តែ​ចង់​ចំណាយ​ពេល​ជា​មួយ​ចៅ​ជា​រៀង​រហូត”។​ ខ្ញុំ​បាន​ឮ​សានដ្រា​ចែកចាយ​រឿង​នេះ នៅ​ពិធី​បុណ្យ​សព​របស់​ជីតា​គាត់។ រឿង​នេះ​ស្ថិត​ក្នុង​ចំណោម​អនុស្សាវរីយ៍​ដែល​នាង​ចូល​ចិត្ត​បំផុត។ ការ​ដែល​អ្នក​ដទៃ​ចំណាយ​ពេល​សម្រាប់​យើង អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​មាន​តម្លៃ​ចំពោះ​ពួក​គេ។ ពេល​ខ្ញុំ​គិត​អំពី​រឿង​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​បទ​គម្ពីរ​ដែល​បាន​ចែង អំពី​ការ​ដែល​ព្រះ​ទ្រង់​ថែរក្សា​យើង ដោយ​ក្តី​ស្រឡាញ់។ ព្រះ​ទ្រង់​តែង​តែ​ចំណាយ​ពេល​ជា​មួយ​យើង​ជា​និច្ច។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​អធិស្ឋាន​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៤៥ ថា “ទ្រង់​លា​ព្រះហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំងឡាយ ព្រះយេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ចការ​របស់​ទ្រង់​ដែរ ១៨ ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក ដែល​អំពាវនាវ​ដល់​ទ្រង់”(ខ.១៦-១៨)។ សេចក្តី​ល្អ និង​ការ​យក​ព្រះទ័យ​ទុក​ដាក់​របស់​ព្រះ បាន​ជួយ​ទ្រទ្រង់​ជីវិត​យើង​រាល់​វេលា ដោយ​ផ្តល់​ឲ្យ​យើង​នូវ​ខ្យល់​ដង្ហើម និង​អាហារ​សម្រាប់​បរិភោគ​ជា​ដើម។ ដោយសារ​ព្រះអង្គ​មាន​សេចក្តី​ស្រឡាញ់​ដ៏​បរិបូរ នោះ​ព្រះអង្គ​បាន​បង្កើត​យើង​មក ដោយ​សេចក្តី​មេត្តា ដោយ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ភាព​តូច​ល្អិត​បំផុត​នៃ​ជីវិត​យើង។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​មាន​ភាព​ជ្រាល​ជ្រៅ ហើយ​គ្មាន​ទី​បញ្ចប់ បាន​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​របស់​ព្រះអង្គ បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច និង​ក្តី​អំណរ ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ ពោល​គឺ​ព្រះអង្គ​ស្រឡាញ់​យើង​ខ្លាំង​ណាស់…

Read article
សត្វតោ ចៀម និងព្រះអង្គសង្រ្គោះ!

សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫសកែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ។ វិវរណៈ ៥:៥ មាន​តោ​ថ្ម​ពីរ​ឈរ​យាម​ច្រក​ចូល​បណ្ណាល័យ​សាធារណៈ​នៃ​ទីក្រុង​ញូយ៉ក។ រូប​ចម្លាក់​តោ ដែល​គេ​បាន​ឆ្លាក់​ពី​ថ្ម​ម៉ាប​នោះ បាន​ឈរ​នៅ​ទីនោះ ដោយ​មោទនភាព ចាប់​តាំង​ពី​កម្ម​វិធី​សម្ភោទ​បណ្ណាល័យ​នេះ ក្នុងឆ្នាំ១៩១១។ ពី​ដំបូង គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​តោ​ទាំង​ពីរ​ថា លេអូ លេណុក(Leo Lenox) និង​ លេអូ អាស្តូ(Leo Astor) ដើម្បី​ផ្តល់​កិត្តិយស ដល់​ស្ថាបនិក​នៃ​បណ្ណាល័យ​នេះ។ ប៉ុន្តែ ក្នុង​អំឡុង​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក ហ្វ៊ីអូរេឡូ ឡាហ្កាឌា(Fiorello LaGuardia) បាន​ប្តូរ​ឈ្មោះ​ពួក​វា ទៅ​ជា​សេចក្តី​ក្លាហាន និង​ភាព​អត់​ធ្មត់ ដែល​ជា​គុណ​ធម៌ ដែល​គាត់​គិត​ថា អ្នក​ក្រុង​ញូយ៉ក គួរ​តែ​បង្ហាញ​ចេញ​មក ក្នុង​អំឡុង​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ប៉ុន្មាន​ឆ្នាំ​នោះ។ សត្វ​តោ​ទាំង​នោះ នៅ​តែ​បន្ត​មាន​ឈ្មោះ​ថា សេចក្តី​ក្លាហាន និង​ភាព​អត់ធ្មត់ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ព្រះ​គម្ពីរ​បាន​ពិពណ៌នា អំពី​សត្វ​តោ​មាន​ជីវិត និង​មាន​អំណាច ដែល​ផ្តល់​ឲ្យ​ការ​លើក​ទឹក​ចិត្ត ក្នុង​ពេល​មាន​ទុក្ខ​លំបាក ហើយ​ក៏​មាន​ឈ្មោះ​ផង​ដែរ។ ក្នុង​ការ​បើក​សម្តែង​អំពី​នគរ​ស្ថាន​សួគ៌ សាវ័ក​យ៉ូហាន​បាន​យំ ពេល​ដែល​គាត់​បាន​ឃើញ​ថា គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ដែល​ចែង​អំពី​ផែនការ​នៃ​ការ​ជំនុំ​ជម្រះ និង​ប្រោស​លោះ​របស់​ព្រះ។ បន្ទាប់​មក លោក​យ៉ូហាន…

Read article