Mike Wittmer

You are here:
ចរិត​លក្ខណៈ​ដែល​ត្រូវ​ផ្លាស់​ប្តូរ

២ពេត្រុស ១:៣-១១ ដោយហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់​។ ២ពេត្រុស ១:៥ លោក​ដូមីនិក បួស៍(Dominique Bouhours) ជា​គ្រូ​បង្រៀន​វេយ្យាករណ៍ នៅ​សតវត្សរ៍ទី១៧​។ នៅ​ថ្ងៃ​គាត់​លាចាក​លោក ក្រុម​គ្រួសារ​បាន​ជួប​ជុំ​គ្នា នៅ​ជុំ​វិញ​គាត់ ដែល​កំពុង​គេង​នៅ​លើ​គ្រែ​។ គេ​ឮ​ល្បី​ថា មុន​ពេល​គាត់​ផុត​ដង្ហើម គាត់​បាន​និយាយ​ពាក្យ​ចុង​ក្រោយ​ថា “ឃ្លា ខ្ញុំ​ជិត​ស្លាប់​ហើយ និង​ឃ្លា ខ្ញុំ​នឹង​ស្លាប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ សុទ្ធតែ​ត្រូវ​តាម​វេយ្យាករណ៍​ដូច​គ្នា”។ តើមាន​នរណា​ខ្វល់​អំពី​វេយ្យាករណ៍ នៅពេល​ដែល​ខ្លួន​ហៀបនឹង​ផុត​ដង្ហើម​នៅ​លើ​គ្រែ? គឺ​មានតែ​អ្នក​ដែល​ខ្វល់​អំពី​វេយ្យាករណ៍​ពេញ​មួយ​ជីវិត​ទេ ដែល​មាន​ការ​ផ្ដោត​ចិត្ត​យ៉ាង​ដូច​នេះ​។ នៅពេល​ដែល​យើង​ឈាន​ដល់​វ័យ​ចាស់ យើង​ពិបាក​លះបង់​ទម្លាប់​ចាស់​របស់​យើង​។ ការ​សម្រេច​ចិត្ត​ជា​ច្រើន ដែល​យើង​មាន​ពេញ​មួយ​ជីវិត ប្រែ​ក្លាយ​ជា​ទម្លាប់​ក្នុង​ការ​រស់នៅ ហើយ​ទម្លាប់​នោះ​បង្កើត​ឲ្យ​មាន​ចរិត​លក្ខណៈ​ល្អ ឬ​អាក្រក់ ក្នុង​ជីវិត​យើង​។ អត្ត​សញ្ញាណ​របស់​យើង ដែល​បង្ហាញថា យើង​ជា​នរណា មាន​ការ​ផ្លាស់​ប្តូរ ដោយសារ​ការ​សម្រេច​ចិត្ត​របស់​យើង​នោះ​ឯង​។ ការ​បង្កើត​ទម្លាប់​ដែល​គោរព​ប្រតិបត្តិ​ព្រះ មាន​ភាព​ងាយ​ស្រួល​ជាង នៅពេល​ដែល​ចរិត​លក្ខណៈ​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​​ងាយ​បត់​បែន​។ ហេតុ​នេះ​ហើយ​សាវ័ក​ពេត្រុស​បាន​ជំរុញ​យើង​ថា “ហើយ​ដោយហេតុ​នោះ​បានជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់សង្កត់ ឲ្យ​សេចក្តី​អត់​សង្កត់​បាន​ខ្ជាប់ខ្ជួន ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​បាន​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ឲ្យ​សេចក្តី​គោរព​ប្រតិបត្តិ បាន​ចេះ​រាប់អាន​គ្នា​ជា​បង​ប្អូន…

Read article
មេរៀន​អំពី​ការ​អត់​ធ្មត់

យ៉ាកុប ១:២-១២ ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញលេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ​។ យ៉ាកុប ១:៤ លោក​បប់ សាឡិម(Bob Salem) បាន​បំបែក​ឯកត្តកម្ម ក្នុង​ការ​រុញ​សណ្ដែកដី​មួយ​គ្រាប់ ឡើង​ទៅលើ​កំពូល​ភ្នំ​ផៃ ក្នុង​ល្បឿន​លឿន​ជាងគេ ដោយ​ប្រើ​ស្លាបព្រា​បំពាក់​ពីលើ​មុខ​របស់​គាត់​។ គាត់​បាន​សម្រេច​ទៅដល់​គោលដៅ​របស់​គាត់ ក្នុងរយៈ​ពេល៧ថ្ងៃ ដោយ​រុញ​សណ្ដែកដី​ឡើង​ភ្នំ​នោះ តែ​នៅ​ពេលយប់​ប៉ុណ្ណោះ ដើម្បី​ជៀស​វាង​ការ​រំខាន​ពី​ភ្ញៀវ​ទេសចរណ៍ ដែល​មក​កម្សាន្ត​នៅ​ភ្នំ​នោះ​។ លោក​បប់ ជា​មនុស្ស​ទី​បួន ដែល​បាន​សម្រេច​កិច្ចការ​ដ៏​ពិបាក​នេះ បាន​សេចក្តី​ថា មាន​មនុស្ស​ដែល​មាន​ចិត្ត​អត់​ធ្មត់៣នាក់​ទៀត ដែល​បាន​ធ្វើ​ដូច​គាត់​ដែរ​។ យើង​ប្រហែល​ជា​ចង់​និយាយ​ថា ពួកគេ​បាន​ប្រើ​ភាព​អត់​ធ្មត់​របស់​ខ្លួន នៅ​ក្នុង​ការ​ធ្វើបាប​ខ្លួនឯង ប៉ុន្តែ ជា​ញឹក​ញាប់ នៅ​ក្នុង​ការ​រស់នៅ យើង​មិន​ចាំបាច់​ត្រូវ​ប្រើ​ភាព​អត់​ធ្មត់ យ៉ាង​ដូច​នេះ​ទេ​។ យើង​ត្រូវ​ការ​ភាព​អត់​ធ្មត់​។ ភាព​អត់​ធ្មត់​ជា​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ(កាឡាទី ៥:២២) និង​ជា​គុណ​ធម៌​ដ៏​ចាំបាច់ ដើម្បី​ឲ្យ​យើង​អាច “បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ”(យ៉ាកុប ១:‌៤)។ ពេល​ដែល​បញ្ហា​មកដល់ មនុស្ស​អត់​ធ្មត់​នៅតែ​មាន​ភាព​នឹងធឹង ខណៈ​ពេល​ដែល​អ្នក​ដទៃ​កំពុង​មាន​ភាព​តក់ស្លុត​។ ពួកគេ​ក៏​ចង់​ឲ្យ​ស្ថាន​ការណ៍ មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ ប៉ុន្តែ ពួកគេ​មិន​បាន​ពឹង​ផ្អែក​លើ​ការ​ផ្លាស់​ប្តូរ​នោះ​ឡើយ​។ ពួកគេ​បន្ត​ដំណើរ​ទៅមុខ​ទៀត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ទុក​ចិត្ត​លើ​ប្រាជ្ញា​របស់​ព្រះ ដើម្បី​ឲ្យ​ពួកគេ​សម្រេច​កិច្ចការ​ដោយ​ភាព​ឆ្លាតវៃ(ខ.៥)។ បញ្ហា​នៃ​ភាព​អត់​ធ្មត់​ស្ថិត​នៅ​ត្រង់ថា…

Read article
លើស​ពី​បង​ប្រុស

ម៉ាកុស ៦:១-៦ អ្នក​ទាំង​នោះ​ក៏​អាក់អន់​ចិត្ត​នឹង​ទ្រង់​។ ម៉ាកុស ៦:៣ លោកចន(Jon) បាន​ទទួល​ការ​តែងតាំង​ជា​សាស្ដាចារ្យ ធ្វើ​ការ​ពេញ​ពេល ក្នុង​មហាវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​មួយ​។ លោក​ដាវីឌ ជា​បង​ប្រុស​របស់​គាត់ មាន​ចិត្ត​រីករាយ​ចំពោះ​គាត់ ប៉ុន្តែ មិន​អាច​ឃាត់​ចិត្ត​ខ្លួនឯង មិន​ឲ្យ​និយាយ​បង្អាប់​លោក​ចន អំពី​រឿង​ដែល​ពួក​គេ​ធ្លាប់​បោក​ចំបាប់​គ្នា​នៅ​លើ​ដី កាលពី​ក្មេង​។ លោក​ចន​មាន​ភាព​ថ្កុំ​ថ្កើង​ក្នុង​ជីវិត ប៉ុន្តែ គាត់​នៅតែ​ជា​ប្អូន​ប្រុស​របស់​លោក​ដាវីឌ​។ ពេល​ខ្លះ​សាច់​ញាតិ​របស់​យើង​មិន​ងាយ​មាន​ចិត្ត​ស្ញប់​ស្ញែង ចំពោះ​ភាព​ជោគជ័យ​របស់​យើង ហើយ​សូម្បីតែ​ព្រះ​មែស៊ី​ក៏​ធ្លាប់​ជួប​រឿង​នេះ​ផង​ដែរ​។ ព្រះយេស៊ូវ​បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​ចំណោម​ប្រជាជន​នៅ​ស្រុក​ណាសារ៉ែត ដូច​នេះ ពួកគេ​ពិបាក​នឹង​ជឿ​ថា ព្រះអង្គ​មាន​អ្វី​ដែល​ពិសេស​ខុស​ពី​ធម្មតា។ ប៉ុន្តែ ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ និង​មាន​បន្ទូល​។ បានជា​ពួកគេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​ពីណា​មក ចំណេះ​ណា​ហ្ន ដែល​បាន​ឲ្យ​មក​គាត់ បានជា​មាន​ការ​ឫទ្ធិ​បារមី​យ៉ាង​នេះ​កើតមក ដោយសារ​ដៃ​គាត់​ដូច្នេះ តើ​គាត់​មិនមែន​ជា​ជាងឈើ ជា​កូន​នៃ​នាង​ម៉ារា…ទេ​ឬ​អី?”(ម៉ាកុស ៦:២-៣)។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​កត់​សំ​គាល់​ថា “ហោរា​មិនមែន​ឥត​គេ​រាប់អាន​ទេ លើកតែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិ​សន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ”(ខ.៤)។ អ្នក​ទាំង​នោះ​ស្គាល់​ព្រះយេស៊ូវ​ច្បាស់ ប៉ុន្តែ ពួកគេ​មិន​អាច​ជឿ​ទេ​ថា ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ ទោះ​អ្នក​ធ្លាប់​បាន​ទទួល​ការ​ចិញ្ចឹម​បីបាច់​ក្នុង​គ្រួសារ​ដែល​កោត​ខ្លាច​ព្រះ​ឬ​អត់ ឬ​ធ្លាប់​បាន​ទៅ​ព្រះវិហារ ច្រៀង​សរសើរ​ព្រះ កាលពី​ក្មេង​ឬ​អត់ ព្រះយេស៊ូវ​តែងតែ​ចាត់​ទុក​អ្នក​ជា​សមាជិក​គ្រួសារ​របស់​ព្រះអង្គ…

Read article
តើគេស្វាគមន៍ខ្ញុំទេ?

កិច្ចការ ៨:២៩-៣៩ តើមាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន? កិច្ចការ ៨:៣៦ អ្នក​ស្រី សាលី ហ្វៀល(Sally Field) ជា​តួ​សម្ដែង ដែល​នៅ​ទីបំផុត គាត់​ក៏​បាន​ស្គាល់​អារម្មណ៍​ដែល​យើង​ម្នាក់ៗ​ចង់​មាន​។ កាល​គាត់​ទទួល​បាន​ពាន់​រង្វាន់​អូ​ស្កា​ជា​លើក​ទីពីរ ក្នុង​ឆ្នាំ១៩៨៥ គាត់​បាន​និយាយ នៅ​ក្នុង​សន្ទរកថា​ទទួល​ពាន់​រង្វាន់​អូ​ស្កា​យ៉ាង​ដូច​នេះ​ថា “ខ្ញុំ​ចង់​បាន​ការ​គោរព​របស់​អ្នក​ទាំង​អស់​គ្នា លើស​អ្វីៗ​ទាំង​អស់​។ កាល​ទទួល​ពាន​រង្វាន់​អូស្កា​លើក​ទីមួយ ខ្ញុំ​មិន​មាន​អារម្មណ៍​ដូច​នេះ​ទេ​។ តែ​លើក​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា បាន​ទទួល​ការ​គោរព​។ ហើយ​ខ្ញុំ​ក៏​មិន​អាច​បដិសេធន៍​ការ​ពិត​ដែល​ថា ក្នុង​ពេល​នេះ អ្នក​ទាំង​អស់​គ្នា​មិន​ខុសពី​ខ្ញុំ​ទេ”។ ​ជនជាតិ​អេធីយ៉ូពី ដែល​ជា​មនុស្ស​កម្រៀវ ក៏​មាន​ការ​ស្ញប់​ស្ញែង ចំពោះ​ការ​ទទួល​ស្វាគមន៍​ដែល​គាត់​បាន​ទទួល​ផង​ដែរ​។ ក្នុង​នាម​គាត់​ជា​សាសន៍​ដទៃ គេ​បាន​បដិសេធន៍​មិន​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​បរិវេណ​ខាង​ក្នុង​នៃ​ព្រះវិហារ នៅ​ទីក្រុង​យេរូសាឡិម​ទេ(មើល អេភេសូរ ២:‌១១-១២ និង ចោទិយកថា ២៣:‌១)។ ប៉ុន្តែ គាត់​ចង់​ឲ្យ​គេ​ទទួល​ស្វាគមន៍​គាត់​។ សាវ័ក​ភីលីព​ក៏បាន​ប្រទះ​ឃើញ​គាត់ កំពុង​ត្រឡប់​ពី​ការ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​នៅ​ទីក្រុង​យេរូសាឡិម(កិច្ចការ ៨:២៧)។ បុរស​អេធីយ៉ូពី​នោះ​កំពុង​អាន​បទ​គម្ពីរ​អេសាយ ដែល​ក្នុង​នោះ ព្រះអម្ចាស់​បាន​សន្យា​ថា “ពួក​កម្រៀវ ដែល​រក្សា​ថ្ងៃឈប់​សំរាក​ទាំង​ប៉ុន្មាន ក៏​រើស​យក​អ្វីៗ​ដែល​គាប់​ចិត្ត​អញ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​សេចក្តី​សញ្ញា​របស់​អញ​ថា អញ​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង១នៅ​ក្នុង​វិហារ​អញ ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅទៀត អញ​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ”(អេសាយ…

Read article
ព្រះវរបិតា​តែងតែ​ស្តាប់​យើង

រ៉ូម ៨:១២-២១ ដោយហេតុ​នោះ​បានជា​យើង​ស្រែក​ឡើង​ថា ឱអ័ប្បា ព្រះវរបិតា​អើយ​។ រ៉ូម ៨:១៥ រយៈ​ពេល​ប៉ុន្មាន​នាទី បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ហារី ទ្រូ​មិន(Harry Truman) ធ្វើ​ការ​ប្រកាស​ថា សង្គ្រាម​លោក​លើកទី២បាន​បញ្ចប់​ហើយ ទូរស័ព្ទ​បាន​រោទ៍​ឡើង ក្នុង​ផ្ទះ​ឈើ​តូច​មួយ ក្នុង​ទីក្រុង​គ្រែនវីយូ រដ្ឋ​មីសូរី​។ ដូន​ចាស់​ម្នាក់ អាយុ៩២ឆ្នាំ បាន​ទុក​កិច្ច​ការ​ចោល​មួយ​ឡែក​សិន ដើម្បី​លើក​ទូរស័ព្ទ​និយាយ។ ភ្ញៀវ​ដែល​មកលេង​ផ្ទះ​គាត់ ក៏​បានឮ​គាត់​និយាយ​ថា “ហាឡូ … ចាស់ ម៉ាក់​សុខ​សប្បាយ​ទេ​។ ចាស់ ម៉ាក់​កំពុង​ស្តាប់​វិទ្យុ … ឥឡូវ​នេះ បើសិន​ជា​អាច កូន​មកលេង​ម៉ាក់​ផង… ជំរាប​លា”។ ដូន​ចាស់​ក៏​បាន​ងាក​មក​ភ្ញៀវ​របស់​គាត់ ហើយ​និយាយ​ថា “ហារី កូន​ប្រុស​ខ្ញុំ ទូរស័ព្ទ​មក​។ ហារី​គឺជា​កូន​ល្អ … ​ពេល​ទូរស័ព្ទ​រោទ៍ ខ្ញុំ​ដឹង​ថា គាត់​​ទូរស័ព្ទ​មក​ខ្ញុំ​។ គាត់​តែងតែ​ទូរស័ព្ទ​ប្រាប់​ខ្ញុំ បន្ទាប់ពី​បញ្ហា​អ្វី​​មួយ​បាន​បញ្ចប់”។ ទោះ​យើង​មាន​ភាព​ជោគជ័យ​ប៉ុណ្ណា ឬ​មាន​វ័យ​ចាស់​ប៉ុណ្ណា យើង​តែងតែ​ចង់​ទូរស័ព្ទ​ទៅ​កាន់​ឪពុក​ម្តាយ​របស់​យើង​។ យើង​ចង់​ឮ​ពួក​គាត់​និយាយ​បញ្ជាក់​ថា យើង​ជា “កូន​ល្អ!”។ ទោះ​យើង​មាន​ភាព​ជោគជ័យ​ប៉ុណ្ណា​ក៏ដោយ ក៏​យើង​នៅតែ​ជា​កូន​ប្រុស…

Read article
អគារ​សម្រាប់​ថ្វាយបង្គំ​ព្រះ

និក្ខមនំ ២៦:៣០-២៧:៨ ត្រូវ​ដំឡើង​រោង​ឧបោសថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ​។ និក្ខមនំ ២៦:៣០ នៅពេល​ដែល​អគារ​រដ្ឋសភា​របស់​ចក្រភព​អង់គ្លេស ទទួល​រ​ង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក ក្នុង​សម័យ​សង្រ្គាម​លោក​លើកទី២ លោក​វីនស្តិន ឈើឈីល(Winston Churchill) ជា​នាយក​រដ្ឋ​មន្រ្តី បាន​ប្រាប់​រដ្ឋ​សភា​ថា ពួក​គេ​ត្រូវ​សាងសង់​អគារ​រដ្ឋសភា ឲ្យ​មាន​រូបរាង​ដូច​ដើម​វិញ​។ អគារ​នោះ​ត្រូវ​មាន​ទំហំ​តូច ដើម្បី​ឲ្យ​ការ​ជជែក​វែក​ញែក​តទល់​នៅតែ​អាច​បន្ត​មាន​។ វា​ត្រូវ​មាន​រាង​មូល​ទ្រវែង ជា​ជាង​មាន​រៀង​ពាក់​កណ្តាល​រង្វង់ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​ឡើង​ទៅ​និយាយ នៅ​ត្រង់​ចំណុច​កណ្តាល​។ ការ​រៀបចំ​នេះ​បាន​ថែរក្សា​ប្រព័ន្ធ​គណបក្ស​របស់​ចក្រភព​អង់គ្លេស​ឲ្យ​ស្ថិត​ស្ថេរ ដែល​ក្នុង​នោះ សមាជិក​គណបក្ស​ឆ្វេង​និយម និង​ស្តាំ​និយម អាច​អង្គុយ​ទល់​មុខ​គ្នា នៅ​ក្នុង​សាល​ប្រជុំ ដោយ​តម្រូវ​ឲ្យ​មាន​ការ​គិត​យ៉ាង​ប្រុង​ប្រយ័ត្ន មុន​ពេល​ពួកគេ​សម្រេច​ចិត្ត​ចុះ​ចូល​គណបក្ស​មួយ​ទៀត​។ លោក​ឈើឈីល ក៏បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “យើង​សាង​សង់​អគារ​របស់​យើង ហើយ​ក្រោយមក អគារ​របស់​យើង​មាន​ឥទ្ធិពល​មក​លើ​អាកប្ប​កិរិយា ទម្លាប់ និង​វប្បធម៌​របស់​យើង”។ ព្រះអម្ចាស់​ហាក់​ដូចជា​យល់​ស្រប​ចំពោះ​ទស្សនៈ​នេះ​។ កណ្ឌ​គម្ពីរ​និក្ខមនំ មាន៨ជំពូក(ជំពូក ២៤-៣១) ដែល​បាន​ចែង​អំពី​ការ​បង្គាប់​របស់​ព្រះអង្គ អំពី​របៀប​សាង​សង់​រោង​ឧបោសថ ហើយ​មាន៦ជំពូក​ទៀត(ជំពូក ៣៥-៤០) ដែល​ពិពណ៌នា អំពី​របៀប​ដែល​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ​។ ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​ការ​ថ្វាយបង្គំ​របស់​ពួកគេ​។ នៅពេល​ដែល​ពួក​បណ្តាជន​ដើរ​ចូល​ក្នុង​បរិវេណ​នៃ​រោង​ឧបោសថ ភាព​ចាំងចែង​នៃ​មាស និង​ពណ៌​ដ៏​ស្រស់​ស្អាត​នៃ​វាំងនន​របស់​រោង​ឧបោសថ​(២៦:១,៣១-៣៧) បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ចិត្ត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង​។ អាសនា​សម្រាប់​ដុត​យញ្ញ​បូជា(២៧:១-៨) និង​ចានក្លាំ​សម្រាប់​ដាក់​ទឹក​លាង​សម្អាត(៣០:‌១៧-២១) បាន​រំឭក​ពួកគេ…

Read article
ការ​ល្បួង​នៅតែ​កើត​មាន

លោកុប្បត្តិ ៣៥:១-៥ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​លះចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាននៅ​ក្នុង​ពួក​ឯង​ចេញទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​វិញ​។ យ៉ូស្វេ ២៤:២៣ ពួក​ប្រុសៗ​ខ្លះ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ មាន​អាយុ​ជិត៨០ឆ្នាំ​ហើយ ដូច​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ពួកគេ​កំពុង​ព្យាយាម​ជម្នះ​ការ​ត្រេក​ត្រអាល​ផ្លូវភេទ​។ វា​ជា​ការ​តយុទ្ធ ដែល​បាន​ចាប់​ផ្តើម​តាំងពី​ពេល​ពួកគេ​ស្ថិត​ក្នុង​វ័យ​យុវជន ហើយ​នៅតែ​បន្ត​មាន​ក្នុង​ជីវិត​ពួកគេ​។ ជា​រៀង​រាល់​ថ្ងៃ ពួកគេ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ព្យាយាម​ជម្នះ​អំពើបាប​នេះ ហើយ​ក៏​បាន​ទូល​សូម​ការ​អត់​ទោស​បាប នៅ​ពេលណា​ពួកគេ​បាន​ភ្លាត់​ធ្វើ​ខុស​ទៀត​។ យើង​ប្រហែល​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេលណា​បុរស​ដែល​កោត​ខ្លាច​ព្រះ នៅ​តែ​ត​យុទ្ធ​នឹង​ការ​ល្បួង នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​ពួកគេ តែ​យើង​ប្រហែល​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​។ រូប​ព្រះ​គឺជា​អ្វី​ក៏ដោយ ដែល​ព្យាយាម​ជំនួស​ព្រះ នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​ពួកវា​នឹង​លេច​ឡើង​ម្តង​ទៀត បន្ទាប់ពី​យើង​បាន​សន្និដ្ឋាន​ថា ពួកវា​លែង​មាន​ក្នុង​ជីវិត​យើង​ទៀត តាំងពី​យូរ​មក​ហើយ​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ លោក​យ៉ាកុប​បាន​ទទួល​ការ​ជួយ​សង្គ្រោះ ឲ្យ​រួច​ពី​ពូ​របស់​គាត់​ឈ្មោះ​ឡាបាន់ និង​លោក​អេសាវ ជា​បង​ប្រុស​របស់​គាត់​។ គាត់​បាន​វិល​ត្រឡប់​មក​ស្រុក​បេតអែល​វិញ ដើម្បី​ថ្វាយបង្គំ​ព្រះ និង​សរសើរ​ដំកើង​ព្រះអង្គ សម្រាប់​ព្រះពរ​ជា​ច្រើន ដែល​គាត់​បាន​ទទួល តែ​ក្រុម​គ្រួសារ​គាត់​នៅតែ​បន្ត​រក្សា​ទុក​រូប​ព្រះ​របស់​សាសន៍​ដទៃ ដែល​លោក​យ៉ាកុប​ត្រូវ​តែ​កប់​ចោល(លោកុប្បត្តិ ៣៥:២-៤)។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​យ៉ូស្វេ បន្ទាប់ពី​ពួក​អ៊ីស្រាអែល​បាន ឈ្នះ​ខ្មាំង​សត្រូវ ក្នុង​សង្គ្រាម ហើយ​ចូល​តាំងទី​លំនៅ​ក្នុង​ទឹកដី​កាណាន លោក​យ៉ូស្វេ​នៅតែ​បន្ត​ជំរុញ​ពួកគេ…

Read article
បន្ត​មាន​ភាព​រឹងមាំ​ខាង​វិញ្ញាណ

២របាក្សត្រ ១៦:១-៩ ដ្បិត​ព្រះ​នេត្រ​នៃ​ព្រះយេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បី​នឹង​សំដែង​ព្រះ​ចេ​ស្តា ជួយ​ដល់​អស់​អ្នកណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​។ ២របាក្សត្រ ១៦:៩ ខ្សែ​ភាពយន្ត រឿង ដឹ រ៉ក់គី(The Rocky) និយាយ​អំពី​កីឡាករ​ប្រដាល់​សកល​ម្នាក់ ដែល​ទទួល​ការ​ជំរុញ​ចិត្ត ពី​ការ​ប្ដេជ្ញា​ចិត្ត ស៊ូ​ស្លាប់​មិន​ព្រម​បោះបង់ចោល​ការ​តស៊ូ ដែល​បាន​ជម្នះ​ឧបសគ្គ​ដ៏​ពិបាក​បំផុត ដើម្បី​ក្លាយ​ជា​ជើង​ឯក​ទម្ងន់​ធ្ងន់​។ ក្នុង​ខ្សែ​ភាពយន្ត ដឹ រ៉ក់គី វគ្គ៣ តួ​អង្គ​រ៉ក់គី មាន​ការ​ស្ញប់​ស្ញែង ចំពោះ​ភាព​ជោគជ័យ​របស់​ខ្លួនឯង​។ ដោយសារ​ភាព​ល្បី​ល្បាញ​របស់​គាត់ គាត់​ក៏​បាន​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម ដែលគេ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ធ្វើ​ឲ្យ​គាត់​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ការ​ហ្វឹកហាត់​។ ជើង​ឯក​កីឡា​ប្រដាល់​រូប​នេះ​ក៏បាន​ប្រែ​ជា​ទន់​ជ្រាយ ហើយ​គេ​ក៏បាន​បបួល​គាត់​ប្រកួត​គ្នា​ក្រៅ​សង្វៀន ហើយក៏​ត្រូវ​គេ​វាយ​ឲ្យ​សន្លប់​។ បន្ទាប់មក គាត់​ក៏បាន​ព្យាយាម​ស្តា​សមត្ថភាព​ប្រយុទ្ធ​របស់​គាត់​ឲ្យ​ខ្លាំង​ឡើង​វិញ​។ ក្នុង​ន័យ​ខាង​វិញ្ញាណ ស្តេច​អេសា​នៃ​នគរ​យូដា​ក៏បាន​បាត់បង់​សមត្ថភាព​ប្រយុទ្ធ​ផង​ដែរ​។ ក្នុង​ដើម​ដំបូង​នៃ​ការ​គ្រប់​គ្រង​របស់​ទ្រង់ ទ្រង់​បាន​ពឹង​ផ្អែក​ទៅលើ​ព្រះ​អម្ចាស់ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​បញ្ហា​ធំៗ​។ ខណៈ​ពេល​ដែល​កងទ័ព​របស់​សត្រូវ​​មាន​គ្នា​ច្រើន​ជាង លើកទ័ព​ចូល​ទឹកដី​ទ្រង់ ទ្រង់​ក៏​បាន​អធិស្ឋាន​ថា “ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែកលើ​ទ្រង់​ជា​ទីពឹង គឺ​ដោយ​នៅតែ​ព្រះ​នាម​ទ្រង់​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ”(២របាក្សត្រ ១៤:១១)។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប​ការ​អធិស្ឋាន​របស់​ទ្រង់ ដោយ​ប្រទាន​ពរ​កងទ័ព​របស់​សាសន៍​យូដា​ក៏បាន​វាយ​បំបាក់​កងទ័ព​សត្រូវ​ឲ្យ​រត់​ខ្ចាត់ខ្ចាយ(ខ.១២-១៥)។ ជា​ច្រើន​ឆ្នាំ​ក្រោយមក នគរ​យូដា​ក៏​បាន​ទទួលរង​ការ​គំរាម​កំហែង​សារ​ជា​ថ្មី​។ នៅពេល​នេះ…

Read article
អ្នកជឿ​ដែល​មានផល​ផ្លែ

ម៉ាកុស ១១:១២-២០ ទ្រង់ទត​ឃើញ​ដើម​ល្វា១ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល ក្រែង​រកបាន​ផ្លែ​ខ្លះ​។ ម៉ាកុស ១១:១៣ ស៊ីនឌី(Cindy) មាន​ចិត្ត​រំភើប​រីករាយ ចំពោះ​ការងារ​ដែល​គាត់​ទើបតែ​ទទួល​បាន ក្នុង​ក្រុម​ហ៊ុន​មិន​យក​ប្រាក់​ចំណេញ​មួយ​។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម! មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាន​ដឹង​ថា មិត្ត​រួម​ការងារ​គាត់​មិន​មាន​ចិត្ត​ក្លៀវក្លា​ដូច​គាត់​​។ ពួក​គេ​បាន​សើច​ចំអក​ឲ្យ​បេសកកម្ម​របស់​ក្រុម​ហ៊ុន​នោះ ហើយ​ពួកគេ​តែងតែ​មាន​ការ​ដោះសា នៅ​ពេលណា​ពួកគេ​ធ្វើ​ការ​មិន​បាន​ល្អ ហើយ​ទន្ទឹម​នឹង​នោះ ពួកគេ​កំពុង​ស្វែងរក​មុខ​តំណែង​ដែល​មាន​ប្រាក់ខែ​ច្រើន​ជាង នៅ​កន្លែង​ផ្សេង​។ ស៊ីនឌី​ក៏​មាន​ការ​ស្តាយ​ក្រោយ ដែល​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​កន្លែង​នោះ​។ កាល​នាង​មើល​ពី​ចម្ងាយ នាង​គិត​ស្មាន​ថា កន្លែង​ធ្វើ​ការ​នោះ​ល្អ​អស្ចារ្យ​ណាស់ តែ​ពេល​នាង​មើល​ឲ្យ​ជិត នាង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។ នេះ​ជា​បញ្ហា​ដែល​ព្រះ​យេស៊ូវ​បាន​ជួប ជាមួយ​ដើម​ល្វា ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​នេះ(ម៉ាកុស ១១:‌១៣)។ ដើម​ល្វា​នោះ​មាន​ស្លឹក​ដែល​ជា​សញ្ញា​បង្ហាញថា វា​នឹង​ឆាប់​មាន​ផ្លែ មុន​រដូវ​។ តែ​វា​មិន​បាន​ចេញ​ផ្លែ​សោះ​។ ព្រះយេស៊ូវ​ក៏បាន​ដាក់​បណ្តាសា​ឲ្យ​ដើម​ល្វា​នោះ​ថា “កុំ​ឲ្យ​អ្នកណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀងរាប​ដរាប​ទៅ”(ខ.‌១៤)។ នៅពេល​ព្រឹក​ស្អែក​ដើមឈើ​នោះ​ក៏បាន​ក្រៀម​ស្វិត​អស់(ខ.២០)។ ព្រះគ្រីស្ទ​ធ្លាប់​បាន​អធិស្ឋានតម៤០ថ្ងៃ ដូច​នេះ ព្រះអង្គ​អាច​ទ្រាំ​នឹង​ការ​អត់​អាហារ​បាន​។ ការ​ដាក់​បណ្តាសា​ឲ្យ​ដើម​ល្វា​នោះ មិន​មាន​ទាក់ទង​អ្វី​នឹង​ការ​ឃ្លាន​អាហារ​របស់​ព្រះអង្គ​ទេ តែ​ព្រះអង្គ​កំពុង​បង្រៀន​យើង​នូវ​មេរៀន​មួយ​។ ដើមឈើ​នោះ​ជា​តំណាង​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល ដែល​​ធ្លាប់​បាន​ដើរ​តាម​ជំនឿ​ត្រឹម​ត្រូវ តែ​ពួកគេ​បាន​វង្វេង​ចេញ​វិញ​។ ពួកគេ​ហៀបនឹង​ធ្វើ​គុត​ព្រះ​មែស៊ី​របស់​ពួកគេ ដែល​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ តើ​ពួកគេ​នឹង​កាន់​តែ​មាន​ភាព​ក្រៀម​ក្រោះ​ប៉ុណ្ណា​ទៀត? យើង​ប្រហែល​ចូល​ចិត្ត​មើល​ពី​ចម្ងាយ តែ​ព្រះ​យេស៊ូវ​យាង​ចូល​មក​ជិត រក​មើល​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ក្នុង​ជីវិត​យើង​។ ផល​ផ្លែ​របស់​យើង​មិនមែន​សម្រាប់​ឲ្យ​គេ​កោត​ស្ញែង​យើង​ទេ​។…

Read article
សេចក្តី​ស្រឡាញ់ ដែល​នាំ​ឲ្យ​គេ​សរសើរ​ដំកើង​ព្រះ

១ពេត្រុស ២:១១-១២ ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ … នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ​។ ១ពេត្រុស ២:១២ ស្ត្រី​ម្នាក់​ដែល​អង្គុយ​នៅ​លើ​កៅ​អី​ជាប់​ខ្ញុំ ក្នុង​យន្តហោះ បាន​ប្រាប់​ខ្ញុំ​ថា នាងមិន​ជឿ​ព្រះ ហើយ​គាត់​ក៏​គ្មាន​ជំនឿ​សាសនា​ដែរ​។ គាត់​បាន​ផ្លាស់ទី​លំនៅ​ទៅ​ទីក្រុង​មួយ ដែល​មាន​គ្រីស្ទបរិស័ទ​ជា​ច្រើន​រស់នៅ​។ នៅពេល​ដែល​គាត់​បាន​លើក​ឡើង​ថា ភាគ​ច្រើន​នៃ​អ្នក​ជិត​ខាង​របស់​គាត់​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អា​ទិត្យ ខ្ញុំ​ក៏បាន​សួរ​គាត់​អំពី​បទ​ពិសោធន៍​របស់​គាត់ នៅ​ក្នុង​ការ​រស់នៅ​ទីនោះ​។ គាត់​ថា គាត់​មិន​ដឹង​ថា គាត់​អាច​សងគុណ​ពួកគេ​វិញ​ដោយ​របៀបណា​ទេ​។ នៅពេល​ដែល​​គាត់​នាំ​ឪពុក​របស់​គាត់​ជា​ជន​ពិការ ទៅ​រស់នៅ​ជាមួយ​គាត់ ក្នុង​ប្រទេស​នោះ អ្នក​ជិត​ខាង​របស់គាត់​បាន​សង់​ផ្លូវ​សម្រាប់​ឲ្យ​ឪពុក​គាត់​អាច​ជិះ​រទេះរុញ​ចេញ​ចូល​ផ្ទះ​របស់​គាត់ ហើយ​ក៏​បាន​បរិច្ចាគ​គ្រែ​ពេទ្យ​មួយ​គ្រឿង និង​ថ្នាំ​ពេទ្យ​ដល់​ឪពុក​គាត់។ គាត់​ក៏​បាន​និយាយ​ថា “បើសិន​ជា​ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​សប្បុរស នោះ​មនុស្ស​គ្រប់​គ្នា​គួរតែ​ក្លាយ​ជា​គ្រីស្ទបរិស័ទ”។ នេះ​ជា​អ្វី​ដែល​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​គាត់និយាយ! ព្រោះ​ព្រះអង្គ​បាន​ប្រាប់​សិស្ស​ព្រះ​អង្គ​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅមុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:‌១៦)។ លោក​ពេត្រុស​បានឮ​ព្រះ​រាជ​បញ្ជា​របស់​ព្រះគ្រីស្ទ បានជា​គាត់​បង្រៀន​គ្រីស្ទបរិស័ទ​ឲ្យ “ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែងណា ដែលគេ​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូចជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ”(១ពេត្រុស ២:១២)។ អ្នក​ជិត​ខាង​យើង​ដែល​មិន​ជឿ​ព្រះយេស៊ូវ ប្រហែល​មិន​យល់​អំពី​ជំនឿ…

Read article