T. Gustafson

You are here:
ប្រភពពិតប្រាកដនៃព្រះពរ

១សាំយ៉ូអែល ៤:១-១១ អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី​ល្អ​របស់​អញ​ដល់​អ្នកណា​ទៀត​។ អេសាយ ៤២:៨ មាន​ពេល​មួយ លោកថម(Tom) បាន​ដើរ​ជាន់​របស់​អ្វី​ម្យ៉ាង នៅ​ក្នុង​ដី លាន់​សូរ​ក្រិក ពី​ក្រោម​ស្បែ​កជើង​ក​វែង​របស់​គាត់​។ គាត់​មាន​អារម្មណ៍​ភ័យ​ស្រៀវ​ឆ្អឹង​ខ្នង ហើយ​គិតថា គាត់​ហួស​ពេល​ហើយ​។ តែ​សភាវគតិ​របស់​គាត់ បាន​បណ្តាល​ឲ្យ​គាត់​ស្ទុះ​លោត​មួយ​ទំហឹង ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​។ អរ​ព្រះគុណ​ព្រះអង្គ គ្រឿង​ផ្ទុះ​ដែល​កប់​ក្នុង​ដី មិន​បាន​ផ្ទុះ​នៅពេល​នោះ​ទេ​។ ក្រោយមក ក្រុង​អ្នក​ដោះ​មីន​ក៏​បាន​ចុះ​ម​កកាយ​បាន​គ្រឿង​ផ្ទុះ​មានទម្ងន់ប្រហែល៤០គីឡូក្រាម ចេញពី​កន្លែង​នោះ​។ លោក​ថម បាន​បន្ត​ពាក់​ស្បែក​ជើង​ក​វែង​នោះ​ ទាល់​តែ​វា​ដាច់​រហែក ពាក់​លែង​កើត​។ គាត់​បាន​ហៅ​ស្បែក​ជើង​មួយ​គូរ​នោះ​ថា “ស្បែកជើង​នាំ​សំណាង​ល្អ”។ លោក​ថម ប្រហែល​ជា​បាន​ជាប់​ជិត​នឹង​ស្បែកជើង​នោះ ដក​មិន​រួច ដោយសារ​គាត់​នឹក​ចាំ​ពេល​ដែល​គាត់​ជាន់​គ្រាប់មីន​ប៊ិះ​នឹង​ស្លាប់​។ តែ​មនុស្ស​ច្រើន​តែ​ជួប​ការ​ល្បួង​ឲ្យ​ចាត់​ទុក​វត្ថុ​ប្រើ​ប្រាស់​ថា “នាំ​សំណាង​ល្អ” ឬ​ថែម​ទាំង​បាន​បន្ថែម​តម្លៃ​ខាង​វិញ្ញាណ​ថា ពួកវា​ជា​វត្ថុ​ដែល “មាន​ពរ”។ ទោះជា​យ៉ាងណា​ក៏ដោយ តាម​ពិត គ្រោះ​ថ្នាក់​កើត​មាន នៅពេល​ដែល​យើង​លើក​ដំកើង​វត្ថុ​អ្វីមួយ ឬ​សូម្បីតែ​និមិត្ត​សញ្ញា​អ្វីមួយ ថា​ជា​ប្រភព​នៃ​ព្រះពរ​។ ពួក​អ៊ីស្រាអែល​បាន​រៀន​សូត្រ​នូវ​មេរៀន​មួយ​នេះ តាម​របៀប​ដ៏​ពិបាក​។ មួយ​ពេល​មួយ ពួកគេ​បាន​ចាញ់​សង្រ្គាម ហើយ​ត្រូវ​កងទ័ព​សាសន៍​ភីលីស្ទីន​ដេញ​​តាម​។ ខណៈ​ពេល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​គិត​ពិចារណា អំពី​បរាជ័យ​របស់​ខ្លួន ពួក​ចាស់ទុំ​របស់​ពួកគេ​មាន​គំនិត​យក “ហិប​សញ្ញា​របស់​ព្រះអម្ចាស់”…

Read article
ព្រះទ្រង់នៅតែអាចប្រើយើង

និក្ខមនំ ៤:១-៥ “ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ”។ និក្ខមនំ ៣:១២ មាន​ពេល​មួយ លោកគីហ្សុមបូ(Kizombo) អង្គុយ​មើល​ភ្នក់​ភ្លើង នៅ​កន្លែង​បោះ​ជំរំ ដោយ​ជញ្ជឹង​គិត​អំពី​សំណួរ​សំខាន់ៗ សម្រាប់​ជីវិត​គាត់​។​ គាត់​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​សម្រេច​បាន​អ្វី​ខ្លះ​ហើយ? គាត់​ក៏បាន​ឆ្លើយ​ប្រាប់​ខ្លួនឯង​ភ្លាម​ៗ​ថា ខ្ញុំ​មិន​សម្រេច​អ្វី​បាន​ច្រើន​ទេ​។ គាត់​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គាត់​វិញ ដោយ​បម្រើ​ការ​ក្នុង​សាលា​រៀន​ដែល​ឪពុក​គាត់​បាន​បង្កើត នៅ​ក្នុង​ព្រៃ​ជ្រៅ​។ គាត់​ក៏​កំពុងតែ​ខិតខំ​សរសេរ​ទី​បន្ទាល់​ដ៏​មាន​អំណាច​នៃ​ជីវិត​របស់​ឪពុក​គាត់ ដែល​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ពីរ​លើក​។ គាត់​ក៏បាន​សួរ​ខ្លួនឯង​ទៀត​ថា តើ​ខ្ញុំ​ជា​អ្វី ដែល​ត្រូវ​ខំ​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ? សំណួរ​ដែល​លោក​គីហ្សុមបូ​បាន​សួរ​ដោយ​ខ្វះ​ទំនុក​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​លោក​ម៉ូសេ​។ មាន​ពេល​មួយ ព្រះ​ទ្រង់​ទើបតែ​បាន​ប្រទាន​បេសកកម្ម​មួយ ឲ្យ​លោក​ម៉ូសេ​នាំ​រាស្ត្រ​ព្រះអង្គ គឺជា​ពួក​កូនចៅ​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ​មក”(និក្ខមនំ ៣:១០)។ លោក​ម៉ូសេ​ក៏​បាន​ឆ្លើយ​តប​ថា “តើ​ទូល​បង្គំ​ជា​អ្វី ដែល​ព្រះ​អង្គ​ឲ្យ​ទូល​បង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូល​បង្គំ​នាំ​ពួក​កូនចៅ​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ?” (ខ.១១)។ បន្ទាប់ពី​លោក​ម៉ូសេ​បាន​និយាយ​ដោះ​សារ ព្រះអង្គ​ក៏បាន​សួរ​គាត់​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ?” លោក​ទូល​ឆ្លើយ​ថា “មាន​ដំបង”(៤:២)។ លោក​ម៉ូសេ​ក៏​បាន​បោះ​ដំបង​ទៅ​លើ​ដី តាម​បង្គាប់​ព្រះអង្គ​។ ដំបង​ក៏បាន​ប្រែ​ក្លាយ​ជា​សត្វ​ពស់​មួយ​ក្បាល​។ លោក​ម៉ូសេ​ក៏បាន​ចាប់​កាន់​សត្វ​ពោះ​នោះ តាម​បង្គាប់​ព្រះអង្គ ហើយ​វា​ក៏បាន​ប្រែ​ក្លាយ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​គាត់​វិញ(ខ.៤)។ លោក​ម៉ូសេ​ក៏​អាច​ទៅ​ប្រឈម​មុខ​ដាក់​ស្តេច​ផារ៉ោន ដោយ​ព្រះ​ចេ​ស្តា​របស់​ព្រះ​។ តាមរយៈ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​ធ្វើ​តាមរយៈ​គាត់ គេ​ក៏​បាន​ដឹង​ថា ព្រះ​ក្លែងក្លាយ​របស់​សាសន៍​អេស៊ីព្ទ គ្មាន​អំណាច​អ្វី​មក​លើ​ព្រះ​ពិត​ដែល​មានតែ​មួយ​អង្គ​​។ លោក​គីហ្សុមបូ​ក៏បាន​នឹក​ឃើញ​លោក​ម៉ូសេ…

Read article
នៅពេលដែលបាត់បង់អ្វីៗទាំងអស់

សូមអាន : យ៉ូប ១:១៣-២២ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ​។ យ៉ូប ១:២១ បន្ទាប់ពី​លោក​ស៊ីសា(Cesar) រកបាន​ប្រាក់​ចំណេញ​ជា​ច្រើន ពី​ការសាងសង់​ស្ពាន វិមាន និង​អគារ​ធំៗ គាត់​ក៏បាន​បែក​គំនិត​បង្កើត​មុខរបរ​ថ្មី​មួយ​។ ដូច​នេះ គាត់​ក៏បាន​លក់​ក្រុម​ហ៊ុន​ដំបូង​របស់​គាត់ ហើយ​ក៏​បាន​យក​ប្រាក់​ទៅ​រក្សា​ទុក​ក្នុង​ធនាគារ ដោយ​មាន​គម្រោង​យក​វា​ទៅ​វិនិយោគ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។ ក្នុង​អំឡុង​ពេល​ដ៏​ខ្លី​នោះ រដ្ឋាភិបាល​របស់​គាត់​ក៏​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទាំង​អស់ ដែល​បាន​រក្សា​ទុក​ក្នុង​គណនី​ធនាគារ​។ ប្រាក់​សន្សំ​របស់​លោក​ស៊ីសា​ពេញ​មួយ​ជីវិត​ក៏បាន​រលាយ​បាត់​អស់ តែមួយ​ពព្រិច​ភ្នែក​។ លោក​ស៊ីសា​មិន​បាន​ជ្រើស​រើស​យក​ការ​រអ៊ូរទាំ ចំពោះ​ភាព​អយុត្តិធម៌​នេះ​ទេ តែ​គាត់​ក៏​បាន​ទូល​សូម​ព្រះអម្ចាស់ បង្ហាញ​ផ្លូវ​គាត់ ដែល​ត្រូវ​បោះ​ជំហាន​ទៅមុខ​ទៀត​។ បន្ទាប់មក គាត់​គ្រាន់តែ​បាន​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​ឡើង​វិញ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​យ៉ូប​។ ប៉ុន្តែ លោក​យ៉ូប​មិន​គ្រាន់តែ​បាន​បាត់បង់​ទ្រព្យ​សម្បត្តិ ក្នុង​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​ទេ​។ គាត់​បាន​បាត់​បង់​កូន​ៗ និង​អ្នក​បម្រើ​របស់​គាត់(យ៉ូហាន ១:១៣-២២)។ បន្ទាប់មក គាត់​ក៏បាន​ធ្លាក់​ខ្លួន​ឈឺ​ទៀត(២:៧-៨)។ ការ​ឆ្លើយតប​របស់​លោក​យ៉ូប​នៅតែ​ជា​គំរូ​ដ៏​ល្អ​របស់​យើង នៅ​គ្រប់​សម័យ​កាល​។ ក្នុង​ពេល​ដ៏​សោកសៅ​បំផុត​នោះ គាត់​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ”(១:២១)។ ចុង​បញ្ចប់​នៃ​ជំពូក១នៃ​កណ្ឌ​គម្ពីរ​យ៉ូប បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “ក្នុង​គ្រប់​សេចក្តី​ទាំង​នោះ​យ៉ូប​មិន​បាន​ធ្វើបាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ”(ខ.២២)។…

Read article
ទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ

មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពីលើ​មេឃ​មក​ឲ្យ​ឯង​រាល់គ្នា។ និក្ខមនំ ១៦:៤ អ៊ូ​ស្រី​ម៉ា​ហ្កា​រែត(Margaret) ពិតជា​ពូកែ​សន្សំសំចៃ​ណាស់។ បន្ទាប់ពី​គាត់​បាន​លាចាក​លោក ក្មួយៗ​របស់​គាត់​ក៏បាន​ចាប់ផ្តើម​រៀបចំ​របស់​របរ ដែល​គាត់​បាន​បន្សល់ទុក ដោយ​ការ​នឹក​ចាំ​អំពី​គាត់។ ពួក​គេ​បាន​រក​ឃើញ​ខ្សែ​អំបោះ​ខ្លីៗ​ក្នុង​កូន​ថង់​តូច​មួយ នៅក្នុង​ថត​តុ​។ នៅ​លើ​ថង់​នោះ​មាន​អក្សរ​ដែល​គាត់​បាន​សរសេរ​ថា “ខ្សែ​ខ្លី​ពេក មិន​អាច​ប្រើ​កើត”។ តើមាន​អ្វី​បណ្តាល​ចិត្ត​នរណា​ម្នាក់ ឲ្យ​រក្សា​ទុក្ខ​របស់របរ​ដែល​ពួក​គេ​ដឹង​ថា​គ្មាន​ប្រយោជន៍? ប្រហែលជា​គាត់​ធ្លាប់​ជួប​ការ​ខ្វះខាត​យ៉ាង​ខ្លាំង។ កាល​ពួក​អ៊ីស្រាអែល​បាន​រត់គេច​ពី​ភាពជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ ពួក​គេ​បាន​ចាកចេញ​ពី​ជីវិត ដែល​មានការ​ពិបាក​ជាច្រើន។ ប៉ុន្តែ មិនយូរ​ប៉ុន្មាន ពួក​គេ​ក៏បាន​ភ្លេច​ការ​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ ក្នុង​ការ​នាំ​ពួក​គេ​រត់គេច​នោះ ហើយ​ពួក​គេ​ក៏បាន​ចាប់ផ្តើម​រអ៊ូរទាំ​អំពី​ការ​ខ្វះខាត​អាហារ នៅ​វាល​រហោស្ថាន។ ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ពួក​គេ​ទុកចិត្ត​ព្រះអង្គ។ ទ្រង់​បាន​ប្រទាន​នំ​ម៉ា​ណា ឲ្យ​ពួក​គេ​បរិភោគ​ប្រចាំថ្ងៃ ដោយ​ប្រាប់​លោក​ម៉ូសេ​ថា “ត្រូវឲ្យ​បណ្តាជន​ចេញទៅ​រើស​ឲ្យ​ល្មមតែ១ថ្ងៃ​រាល់ៗថ្ងៃ”(និក្ខមនំ ១៦:៤)។ ព្រះ​ទ្រង់​ក៏បាន​បង្គាប់​ពួក​គេ​ឲ្យ​ប្រមូល​ទុកឲ្យ​បាន​ច្រើនជាង​មុន​ពីរ​ដង នៅ​ថ្ងៃទី៦ ព្រោះ​នៅ​ថ្ងៃទី៧ ជា​ថ្ងៃ​ឈប់​សម្រាក មិន​មាន​នំ​ម៉ា​ណា​ធ្លាក់ចុះ​មក​ទេ(ខ.៥,២៥)។ ពួក​អ៊ីស្រាអែល​ខ្លះ​ក៏បាន​ស្តាប់ តែ​ខ្លះ​មិនបាន​ស្តាប់ ហើយក៏​បាន​ជួប​ផលវិបាក(ខ.២៧-២៨)។ ក្នុង​ពេល​ដែល​យើង​សម្បូរសប្បាយ និង​ក្នុង​ពេល​ដែល​ខ្វះខាត យើង​ច្រើនតែ​ចង់​ព្យាយាម​បង្គរ​ទ្រព្យ​ទុក ដើម្បី​ឲ្យ​យើង​អាច​គ្រប់គ្រង​ស្ថាន​ការ។ តែ​យើង​មិន​ចាំបាច់​ត្រូវ​ខំ​ស្រវេស្រវា ដោយ​ការភ័យខ្លាច​នោះ​ឡើយ។ តែ​យើង​ចាំបាច់​ត្រូវ​មាន​ជំនឿ​លើ​ព្រះ ដែល​បាន​សន្យា​ថា “អញ​នឹង​មិន​ចាកចេញ​ពី​ឯង ក៏​មិន​បោះបង់ចោល​ឯង​ឡើយ”(ហេព្រើរ ១៣:៥)។—TIM GUSTAFSON តើ​ជួនកាល…

Read article
ប្រភពនៃបញ្ហា

ឱ​ព្រះអង្គ​អើយ សូម​បង្កើត​ចិត្តបរិសុទ្ធ​នៅក្នុង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹមត្រូវ​ឡើង។ ទំនុកដំកើង ៥១:១០ កាលពី​ឆ្នាំ១៨៥៤ ប្រជាជន​រាប់ពាន់​នាក់ បាន​បាត់បង់ជីវិត នៅ​ទី​ក្រុង​ឡុងដ៍។ គេ​យល់ឃើញ​ថា ពួក​គេ​ប្រហែលជា​បាន​ស្លាប់ ដោយសារ​ខ្យល់អាកាស​មាន​ជាតិពុល ព្រោះ​នៅ​សម័យ​នោះ ធាតុអាកាស​ក្តៅ​ខុស​រដូវ បាន​ដុត​កម្តៅ​ទន្លេ​ថេម ដែល​មាន​ក្លិនស្អុយ​ទឹក​លូរ បណ្តាល​ឲ្យមាន​ក្លិនស្អុយ​កាន់តែ​ខ្លាំងឡើង ដល់​ថ្នាក់​គេ​ហៅ​ទឹកទន្លេ​នោះ​ថា “ទន្លេ​មហា​ស្អុយ”។ តែ​ក្លិន​ក្នុង​ខ្យល់អាកាស មិនមែន​ជា​បញ្ហា​អាក្រក់​បំផុត​ឡើយ។ លោក​បណ្ឌិត ចន ស្នូ(Dr. John Snow) បាន​ធ្វើការ​ស្រាវជ្រាវ រក​ឃើញថា ទឹក​ទន្លេ​ថេម​មាន​មេរោគ ដែល​បណ្តាល​ឲ្យ​មានការ​រាតត្បាត​ជំងឺអាសន្នរោគ។ មនុស្សយើង​បានដឹង​អំពី​វិបត្តិ​មួយទៀត ដែល​មាន​ក្លិនស្អុយ​សាយភាយ​ដល់​ផ្ទៃមេឃ។ យើង​កំពុង​រស់នៅ ពិភពលោក​ដែល​ប្រេះ​បែក ហើយ​យើង​ងាយ​នឹង​មានការ​យល់​ច្រឡំ អំពី​ប្រភព​នៃ​បញ្ហា​នេះ បាន​ជា​យើង​ព្យាយាម​ព្យាបាល​រោគសញ្ញា តែ​មិន​អាច​ព្យាបាល​ជំងឺ​នោះ​បាន។ កម្មវិធី​សង្គម និង​គោលនយោបាយ​ប្រកបដោយ​ប្រាជ្ញា មាន​ប្រយោជន៍​ខ្លះ​ៗ​ដែរ តែ​គ្មាន​អំណាច​កាត់​ផ្តាច់​ឫស​គុល​នៃ​ជំងឺ​របស់​សង្គម ដែល​ជា​ចិត្ត​មាន​ពេញដោយ​អំពើបាប។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “គ្មានអ្វី​ពី​ខាងក្រៅ ចូល​ទៅ​ក្នុង​ខ្លួនមនុស្ស ដែល​អាច​នឹង​ធ្វើឲ្យ​ស្មោកគ្រោក​បាន”(មា​កុ ៧:១៥)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​សំដៅ​ទៅលើ​ជំងឺ​ផ្លូវកាយ​ឡើយ(ម៉ាកុស ៧:១៥)។ ផ្ទុយទៅវិញ ព្រះអង្គ​កំពុង​បង្ហាញ​ធាតុ​ពិត​នៃ​បញ្ហា​ខាងវិញ្ញាណ​របស់​យើង​ម្នាក់​ៗ។ ​ព្រះអង្គ​មាន​បន្ទូល​ថា “គឺជា​សេចក្តី​ដែល​ចេញពី​មនុស្ស​មក​ទេតើ…

Read article
យកព្រះទ័យទុកដាក់ចំពោះរឿងតូចល្អិត

នាង​ក៏​ឃើញ​កូន​ទូក​នៅ​នា​កណ្តាល​គុម្ព​ត្រែង ទើប​ចាត់​ភីលៀង​ម្នាក់​ឲ្យ​ទៅ​នាំ​យក​មក នាង​បើក​ទៅ​ឃើញ​កូនតូច។ និក្ខមនំ ២:៥-៦ ខេ​វិន(Kevin) និង​ឃី​មបឺ​លី(Kimberley)បាន​ជួប​ការ​លំបាក​ជាច្រើន ក្នុង​ពេល​មួយ​សប្តាហ៍​នោះ។ ជំងឺឆ្កួត​ជ្រូក​របស់​ខេ​វីន ស្រាប់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង ហើយ​គេ​ក៏បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ។ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ឌ កូន​ចិញ្ចឹម​ទាំង​៤​នាក់ ជា​ក្មេង​តូច​នៅឡើយ មានការ​ធុញថប់​កាន់តែ​ខ្លាំង ដោយសារ​ការ​នៅក្នុង​ផ្ទះ​យូរ​ពេក។ ជាង​នេះ​ទៅទៀត ឃី​មបឺ​លី​មិន​អាច​ធ្វើម្ហូប​ឲ្យបាន​សមរម្យ ដោយ​ប្រើ​អ្វី​ដែល​មាន​ក្នុង​ទូទឹកកក។ នាង​ឃ្លាន​មើម​ការ៉ុត តែ​មិន​អាច​ទៅ​រក​ទិញ​វា​បាន។ មួយ​ម៉ោង​ក្រោយមក នាង​ឮ​សម្លេង​គោះទ្វារ។ នាង​ក៏បាន​បើកទ្វារ​ឡើង ឃើញ​មិត្ត​ភក្តិ​របស់​នាង គឺ​អ្នកស្រី​អា​មែន​ដា(Amanda) និង​លោក​អ៊ែនឌី(Andy) កំពុង​ឈរ​កាន់​អាហារ​ដែល​ពួក​គេ​បាន​រៀបចំ​សម្រាប់​គ្រួសារ​នាង ដោយមាន​មើម​ការ៉ុត​ផង​ដែរ។ គេ​ថា បញ្ហា​ដ៏​តូច​ល្អិត​ដែល​យើង​មើល​រំលង អាច​នាំឲ្យមាន​ការ​លំបាក។ តែ​រឿង​ដ៏​អស្ចារ្យ ក្នុង​ប្រវត្តិ​សាស្ត្រ​ជនជាតិយូដា បាន​បង្ហាញថា ព្រះ​ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់ ក្នុង​រឿង​ដ៏​តូច​ល្អិត។ កាលនោះ ស្តេច​ផារ៉ោន​បាន​ចេញ​ព្រះរាជ​បញ្ជា ឲ្យ​គេ​បោះ​កូន​ប្រុស​ៗ​ទាំង​អស់​ដែល​កើតមក ចូល​ទៅ​ក្នុង​ទន្លេ(និក្ខមនំ ១:២២)។ អំពើ​ប្រល័យ​ពូជសាសន៍​នេះ​បាន​បង្កប់​នូវ​រឿង​តូច​ល្អិត​មួយ​ដែល​គួរឲ្យ​ចាប់អារម្មណ៍។ ពេលនោះ បន្ទាប់ពី​លោក​ម៉ូសេ​កើត​បាន៣ខែ ម្តាយ​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កូន​ទូក បណ្តែត​តាម​ទឹកទន្លេ។ បុត្រី​របស់​ស្តេច​ផារ៉ោន​ក៏បាន​សង្គ្រោះ​គាត់​ពី​ទឹកទន្លេ ហើយ​ព្រះ​ទ្រង់​ក៏បាន​ប្រើ​គាត់​ដើម្បី​សង្គ្រោះ​រាស្រ្ត​ទ្រង់។ ព្រះនាង​ថែម​ទាំង​បាន​ជួល​ម្តាយ​លោក​ម៉ូសេ​ឲ្យ​ធ្វើ​ម៉ែ​ដោះ​គាត់​ទៀត​ផង(២:៩)។ ថ្ងៃមួយ ទារក​តូច​មួយទៀត បាន​ប្រសូត​ក្នុងចំណោម​ជនជាតិយូដា តាម​ព្រះបន្ទូល​សន្យា។ រឿង​របស់​ទ្រង់​មាន​ភាព​លម្អិត​ដ៏​អស្ចារ្យ…

Read article
វិលត្រឡប់ទៅរកព្រះនៃសួនច្បារ

  រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ។ លោកុប្បត្ដិ ៣:៨ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ដែល ចូនី មីតឈែល(Joni Mitchell) បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា “ការ​ជួប​ជុំ​ដ៏​ធំ” ដែល​ក្នុង​នោះ គាត់​បាន​មើល​ឃើញ​មនុស្ស​ជាតិ កំពុង​ជាប់​អន្ទាក់ នៅ​ក្នុង “ការ​ព្រម​ព្រៀង” ជា​មួយ​អារក្ស។ បទ​ចម្រៀង​នេះ​ក៏​បាន​និយាយ​អំពី​ដំណើរ​វិល​ត្រឡប់ ទៅ​រក “សួន” វិញ  ដោយ​ជំរុញ​អ្នក​ស្តាប់​ទាំង​ឡាយ ឲ្យ​ស្វែង​រក​ការ​រស់​នៅ កាន់​តែ​សាមញ្ញ និង​កាន់​តែ​មាន​សេចក្តី​សុខ​សាន្ត។ ជាង​នេះ​ទៅ​ទៀត បទ​ចម្រៀង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​មនុស្ស​មួយ​ជំនាន់ ដែល​កំពុង​ស្រេក​ឃ្លាន​ចង់​បាន​ជីវិត ដែល​មាន​គោល​បំណង និង​មាន​ន័យ។ ជា​ការ​ពិត​ណាស់ “សួនច្បារ” ដែល​បាន​រៀប​រាប់​ជា​លក្ខណៈ​កំណាព្យ ក្នុង​បទ​ចម្រៀង​របស់​មីតឈែល គឺ​និយាយ សំដៅ​ទៅ​លើ​សួន​ច្បារ​អេដែន។ សួន​ច្បារ​អេដែន ជា​ស្ថាន​សួគ៌​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​សម្រាប់​មនុស្ស​ជាតិ កាល​ពី​ដើម​ដំបូង។ ក្នុង​សួន​ច្បារ​នេះ អ័ដាម និង​នាង​អេវ៉ា បាន​ជួប​ជា​មួយ​ព្រះ ជា​ប្រចាំ រហូត​ដល់​ថ្ងៃ​មួយ ពួក​គេ​ក៏​បាន​ព្រម​ព្រៀង​ជា​មួយ​អារក្ស(មើល​លោកុប្បត្តិ ៣:៦-៧)។ ថ្ងៃ​នោះ​អ្វី​ៗ​មាន​ការ​ផ្លាស់​ប្តូរ។ “រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ នោះ​អ័ដាម និង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្តាល​ដើម​ឈើ​ក្នុង​សួនច្បារ”(ខ.៨)។…

Read article
ព្រះដែលបានរចនា ចក្រវាលមក

ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិតស្ថេរ ដោយសារ​ទ្រង់។ កូល៉ុស ១:១៧ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៨០ អវកាសយានិក ដ៏​ល្បី​ល្បាញ​ដែល​មិន​ជឿ​ព្រះ បាន​សរសេរ​ថា “មតិ​រួម​មួយ នៅ​ក្នុង​ការ​បក​ស្រាយ អំពី​ការ​ពិត បាន​លើក​ឡើង​ថា អង្គ​បុគ្គល​ដែល​មាន​ប្រាជ្ញា​ខ្ពស់​បំផុត​មួយ​អង្គ បាន​លេង​ជា​មួយ​រូប​វិទ្យា ក៏​ដូច​ជាជីវ​វិទ្យា និង​គីមី​វិទ្យា”។ ក្នុង​ការ​សង្កេត​របស់​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ ភស្តុតាង​បាន​បង្ហាញ​ថា មាន​អ្វី​មួយ បាន​រចនា​អ្វី​ៗ​ទាំង​អស់ ដែល​យើង​សង្កេត​ឃើញ​មាន ក្នុង​ចក្រ​វាល។ គាត់​ក៏​បាន​សរសេរ​ទៀត​ថា “នៅ​ក្នុង​ធម្មជាតិ គឺ​គ្មាន​អ្វី​កើត​មាន ដោយ​គ្មាន​ការ​ព្រៀង​ទុក​នោះ​ទេ”។ បាន​សេចក្តី​ថា អ្វីៗ​ដែល​យើង​ឃើញ គឺ​ហាក់​ដូចជា​មាន​នរណា​ម្នាក់​បាន​រៀប​ផែនការ​ឲ្យ​កើត​មាន។ តែ​អ្នក​អវកាស​រូប​នេះ នៅ​តែ​មិន​ជឿ​ព្រះ។ ៣​ពាន់​ឆ្នាំ​មុន ស្តេច​ដាវីឌ ​មាន​មនុស្ស​ដែល​មាន​ប្រាជ្ញា​ម្នាក់​ទៀត បាន​មើល​ទៅ​មេឃ ហើយ​ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ខុស​ពី​នេះ​ថា “កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ?”(ទំនុកដំកើង ៨:៣-៤)។ តែ​ព្រះ​ទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង។ ចក្រ​វាល​បាន​ថ្លែង​ប្រាប់ អំពី​រឿង​នៃ​ព្រះ​ដែល​បាន​រចនា​វា​មក ដោយ​ប្រាជ្ញា គឺ “អង្គ​ដែល​មាន​ប្រាជ្ញា​ខ្ពស់​បំផុត” ដែល​បាន​បង្កើត​យើង​ឲ្យ​មាន​ការ​គិត​ពិចារណា ហើយ​ដាក់​យើង​នៅ​លើ​ផែន​ដី​នេះ…

Read article
លើសពីការរំពឹងគិតរបស់មនុស្ស

ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ និង​ពួក​ស្រីៗ ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលីឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។ លូកា ២៣:៤៩ “ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​នេះ​ទៅ​ជា​បែប​នេះ​ទេ”។ នេះ​ជា​ពាក្យ​ទំនួញ​របស់​បុរស​ម្នាក់ ដែល​កំពុង​សរសើរ​មិត្ត​ភក្តិ​ម្នាក់ ដែល​បាន​ស្លាប់​ទំាង​វ័យ​ក្មេង។ ពាក្យ​សម្តី​របស់​គាត់​បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ទំនួញ​ដ៏​សោក​សៅ​ចេញ​ពី​ចិត្ត​របស់​មនុស្ស នៅ​គ្រប់​សម័យ​កាល។ សេចក្តី​ស្លាប់​ធ្វើ​ឲ្យ​យើង​ស្លុត​ចិត្ត និង​មាន​ស្នាម​សម្លាក​ជាប់​ក្នុង​ចិត្ត។ យើង​ស្រេក​ឃ្លាន​ចង់​ឲ្យ​រឿង​កន្លង​ហួស​ទៅ​ហើយ ដែល​មិន​អាច​កែ​ប្រែ​បាន វិល​ត្រឡប់​មក​ចាប់​ផ្តើម​ជា​ថ្មី ដើម្បី​កែ​ប្រែ​វា។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត អ្នក​ដើរ​តាម​ព្រះ​អង្គ​មួយ​ចំនួន ក៏​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ។ ព្រះ​គម្ពីរ​មិន​បាន​និយាយ​លម្អិត​ថែម​ទៀត អំពី​ពេល​ដ៏​តក់​ស្លុត​នោះ​ឡើយ តែ​ព្រះគម្ពីរ​ពិត​ជា​បាន​កត់​ទុក​នូវ​សកម្មភាព​របស់​មិត្ត​សំឡាញ់ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ​ពីរ​បី​នាក់ ។ លោក​យ៉ូសែប ដែល​ជា​អ្នក​ដឹក​នាំ​សាសនា​ម្នាក់ ដែល​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ដោយ​សម្ងាត់(មើល​យ៉ូហាន ១៩:៣៨) ស្រាប់​តែ​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​ទៅ​សុំ​ការអនុញ្ញាត​លោក​ពីឡាត់ ឲ្យ​គាត់​យក​ព្រះ​សព​ព្រះយេស៊ូវ​ទៅ​បញ្ចុះ​(លូកា ២៣:៥២)។ សូម​យើង​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​គិត​អំពី​ការ​លំបាក នៅ​ក្នុង​ការ​ដោះ​ព្រះ​សព​ព្រះ​អង្គ​ចេញ​ពី​ឈើ​ឆ្កាង ហើយ​រៀប​ចំ​ព្រះ​សព​ព្រះ​អង្គ ដើម្បី​បញ្ចុះ(ខ.៥៣)។ សូម​យើង​ពិចារណា​ផង​ដែរ អំពី​ភាព​ប្តូរ​ផ្តាច់ និង​ភាព​ក្លាហាន​របស់​ស្រ្តី​មួយ​ចំនួន ដែល​បាន​តាម​ពី​ក្រោយ​ព្រះយេស៊ូវ​គ្រប់​ជំហាន រហូត​ដល់​ផ្នូរ​ព្រះ​អង្គ(ខ.៥៥)។ គឺ​នៅ​ចំពោះ​មុខ​នៃ​សេចក្តី​ស្លាប់ ដោយ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​សាបសូន្យ! ពួក​សិស្ស​ទាំង​នោះ​មិន​បាន​នឹក​ស្មាន​ថា ព្រះ​អង្គ​នឹង​មាន​ព្រះ​ជន្ម​ឡើង​វិញ​នោះ​ទេ។ ពួក​គេ​កំពុង​មាន​ចិត្ត​សង្រេង។ “រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សំរាក តាម​បញ្ញត្ត​សិន”(ខ.៥៦)។ ពួក​គេ​មិន​បាន​ដឹង​ទេ​ថា…

Read article
ការប្រកាសសង្រ្គាមនឹងភពផ្កាយ

នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ? ទំនុកដំកើង ៨:៤ នៅ​ដើម​សតវត្សរ៍​ទី​២០ កវី​កំណាព្យ​អ៊ីតាលី ឈ្មោះ អេហ្វ ធី ម៉ារីនេតទី(F. T. Marinetti) ចាប់​ផ្តើម​ដឹក​នាំ​ចលនា​នៃ​ការ​និយម​ពេល​អនាគត ជា​ចលនា​ផ្នែក​សិល្បៈ ដែល​បដិសេធ​ពេល​អតីតកាល ចម្អក​ឲ្យ​ប្រពៃណី​នៃ​ការ​សរសើរ​សម្រស់ ហើយ​បាន​លើក​ដំកើង​ម៉ាស៊ីន​វិញ។ នៅ​ឆ្នាំ​១៩០៩ លោក​ម៉ារីនេតទី​ក៏​បាន​សរសេរ​សៀវភៅ​មាន​ចំណង​ជើង​ថា ការ​ប្រកាស​អំពី​ការ​និយម​ពេល​អនាគត  ដែល​ក្នុង​នោះ គាត់​បាន​ប្រកាស​អំពី “សេចក្តី​សម្អប់​ចំពោះ​ស្រ្តី” និង​សរសើរ “ការ​វាយ​នឹង​កណ្តាប់​ដៃ” ហើយ​ជំរុញ​ឲ្យ​គេ “លើក​តម្កើង​សង្រ្គាម”។ សេចក្តី​ប្រកាស​នោះ​ក៏​បាន​បញ្ចប់​ដោយ​ពាក្យ​ថា : “យើង​ឈរ​នៅ​លើ​កំពូល​នៃ​ពិភព​លោក ដោយ​ប្រកាស​សង្រ្គាម​ដ៏​ព្រហឺន នឹង​ហ្វូង​ផ្កាយ​ទាំង​ឡាយ!”។ បន្ទាប់​ពី​លោក​ម៉ារីនេទី​បាន​សរសេរ​សេចក្តី​ប្រកាស​នេះ​បាន​៥​ឆ្នាំ សង្រ្គាម​លោក​លើក​ទី​១​ក៏​បាន​ចាប់​ផ្តើម។ សង្រ្គាម​នេះ​មិន​បាន​នាំ​មក​នូវ​ភាព​រុង​រឿង​អ្វី​ទេ។ លោក​ម៉ារីនេទី​ក៏​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៤៤ តែ​ផ្កាយ​នៅ​លើ​មេឃ​ដដែល ដោយ​មិន​ខ្វល់​ពី​គាត់។ ស្តេច​ដាវីឌ​បាន​ច្រៀង​​​បទ​កំណាព្យ រៀបរាប់​អំពី​ផ្កាយ​ផង​ដែរ តែ​ក្នុង​ន័យ​ខុស​ពី​នេះ។ ទ្រង់​បាន​សរសេរ​ថា “កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ?”(ទំនុកដំកើង ៨:៣-៤)។ សំណួរ​របស់​ស្តេច​ដាវីឌ មិន​មែន​ការ​ខ្វះ​ជំនឿ​នោះ​ទេ តែ​ជា​ការ​បន្ទាប​ខ្លួន​ដោយ​ភាព​ស្ញប់​ស្ញែង។…

Read article