January

You are here:
បេសកកម្មជួយសង្គ្រោះ

ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ។ ទំនុកដំកើង ៣៨:១៥ នៅ​ប្រទេស​អូស្ត្រាលី អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម នៅ​អង្គការ​សង្គ្រោះ​សត្វ បាន​រក​ឃើញ​សត្វ​ចៀម​វង្វេង​មួយ​ក្បាល មាន​រោម​ដ៏​កខ្វក់ និង​កន្តាញ់ ដែល​មាន​ទម្ងន់​ជាង​៣៧​គីឡូក្រាម។ អ្នក​សង្គ្រោះ​សង្ស័យ​សត្វ​ចៀម​នោះ​បាន​វង្វេងបាត់ នៅក្នុង​ព្រៃ អស់​រយៈពេល​យ៉ាង​ហោច​ណាស់​៥​ឆ្នាំ។ អ្នក​ស្ម័គ្រចិត្ត​ក៏បាន​ជួយ​សម្រាល​បន្ទុក​វា ដោយ​ការ​កាត់​រោម​ដ៏​ធ្ងន់​របស់​វា យ៉ាង​លំបាកលំបិន។ បន្ទាប់ពី​វា​បាន​រួចផុត​ពី​បន្ទុក​ដ៏​ធ្ងន់​នោះ វា​ក៏បាន​ស៊ី​ចំណី។ ជើង​របស់​វា​កាន់តែ​មាន​ភាពរឹងមាំ។ វា​មានទំនុក​ចិត្ត និង​ការ​ស្កប់ចិត្ត​កាន់តែ​ខ្លាំង ពេល​ដែល​វានៅជិត​អ្នក​សង្គ្រោះ​របស់​វា និង​សត្វ​ដទៃទៀត នៅកន្លែង​ថែរក្សា​សត្វ​ដែលគេ​បាន​សង្គ្រោះ។ ស្តេច​ដាវីឌ​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ដែល​បាន​យល់​អំពី​ការឈឺចាប់ ដោយសារ​បន្ទុក​ដ៏​ធ្ងន់ និង​ត្រូវ​គេ​បំភ្លេច​ចោល និង​វង្វេង ហើយ​មាន​ព្រះទ័យ​ស្រេកឃ្លាន​ការ​ជួយ​សង្គ្រោះ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក ៣៨ ស្តេច​ដាវីឌ​ក៏បាន​ស្រែក​រក​ព្រះ។ ទ្រង់​បាន​ជួប​ភាព​ឯកោ ការក្បត់ និង​ភាព​អស់សង្ឃឹម(ខ.១១-១៤)។ តែ​ទ្រង់​បាន​អធិស្ឋាន ដោយ​ទំនុកចិត្ត​ថា “ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ”(ខ.១៥)។ ស្តេច​ដាវីឌ​មិន​បាន​បដិសេធន៍​ថា ទ្រង់​មិន​មានទុក្ខ​លំបាក ឬ​លាក់បាំង​ទុក្ខ​លំបាក​ក្នុង​ព្រះទ័យ និង​ជំងឺ​ក្នុង​ព្រះ​កាយ​ទ្រង់​នោះ​ឡើយ(ខ.១៦-២០)។ ផ្ទុយទៅវិញ ទ្រង់​ទុកចិត្ត​ថា ព្រះ​ទ្រង់​គង់នៅ​ក្បែរ…

Read article
មានការចាប់ផ្តើមដ៏តូច

តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល។ មីកា ៥:១ ស្ពាន​ព្រូ​គ្លី​ន(Brooklyn) ត្រូវ​បាន​គេ​ចាត់ទុកជា “អច្ឆរិយ​វត្ថុ​ទី៨” ពេល​ដែល​ការសាងសង់​ស្ពាន​នេះ​បាន​ចប់​សព្វគ្រប់​នៅ​ឆ្នាំ១៨៨៣។ ប៉ុន្តែ ខ្សែ​កាប​ដែក​មួយ​ខ្សែ ដែល​បាន​ចងភ្ជាប់​ស្ពាន​នេះ ពី​ប៉ម​មួយ​ទៅ​ប៉ម​មួយ​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​ការ​សាងសង់​ស្ពាន​នេះ​ទទួល​បាន​ជោគជ័យ។ គេ​ក៏បាន​បន្ថែម​ខ្សែកាប​ជាច្រើន ពីលើ​ខ្សែកាប​មួយ​ខ្សែ​នោះ ទាល់​តែ​ខ្សែកាប​តូច​មួយ​ក្លាយជា​ខ្សែកាប​ធំ​សម្បើម ដែល​គួបផ្សំ​ជាមួយ​ខ្សែកាប​ធំ​បី​ខ្សែ​ទៀត។ ពេល​ការសាងសង់​បាន​បញ្ចប់ ខ្សែកាប​ធំ​នីមួយៗ​បាន​កើតឡើង​ពី​ខ្សែ​កា​បតូចៗជាង៥ពាន់​ខ្សែ ដែល​បាន​ជួយ​ទ្រទ្រង់​ស្ពាន​យោល ដែល​វែង​ជាងគេ​បំផុត នៅ​សម័យ​នោះ។ ដូចនេះ ការ​ចាប់ផ្តើម​ដ៏​តូច​បាន​ប្រែក្លាយ​ជាផ្នែក​ដ៏​ធំ​មួយ​របស់​ស្ពាន​ព្រូ​គ្លី​ន។ ព្រះជន្ម​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី បាន​ចាប់ផ្តើម​ពីតូច​ទៅ​ធំ​ផង​ដែរ ដោយ​ព្រះអង្គ​ប្រសូត​ជា​ទារក​តូច ផ្ទំ​នៅក្នុង​ស្នូក ក្នុង​ភូមិតូច​មួយ(លូកា ២:៧)។ ហោរា​មីកា​បាន​ថ្លែង​ទំនាយ​អំពី​ការ​ប្រសូត​ដ៏​តូច​ទាប​របស់​ព្រះអង្គ យ៉ាងដូច​នេះ​ថា “តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់​ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល ដើមកំណើត​របស់​អ្នកនោះ​បាន​ចាប់តាំងពី​បុរាណ គឺ​ពី​អស់​កល្ប​រៀងមក”(មីកា ៥:១ និង ម៉ាថាយ ២:៦)។ ព្រះអង្គ​មានការ​ចាប់ផ្តើម​ដ៏​តូច​ទាប តែ​ព្រះអង្គ​ជា​អ្នកដឹកនាំ និង​អ្នក​គង្វាល ដែល​មាន​ព្រះនាម និង​បេសកកម្ម​ឈោង​ទៅដល់ “ចុង​ផែនដី​បំផុត”(មីកា ៥:៣)។ ព្រះយេស៊ូវ​បាន​ប្រសូត​ក្នុង​កន្លែង​តូច​ទាប ដោយ​បន្ទាប​ព្រះ​កាយ…

Read article
ជ្រើសរើសយកក្តីអំណរ

ចូរ​អរ​សប្បាយ ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង។ ភីលីព ៤:៤ លោក​ឃី​ធ(Keith) មានការ​បាក់ទឹកចិត្ត ខណៈ​ពេល​ដែល​គាត់​ដើរ​យឺតៗ កាត់តាម​កន្លែង​លក់​បន្លែ និង​ផ្លែឈើ ក្នុង​ផ្សា​ទំនើប។ ដៃ​របស់​គាត់​បាន​ញ័រ ជា​រោគសញ្ញា​ទីមួយ នៃ​ជំងឺ​ប៉ាក់គីនសិន។ តើ​គាត់​នៅសល់​ពេល​ប៉ុន្មាន​ទៀត មុន​ពេល​គុណភាព​នៃ​ជីវិត​របស់​គាត់​ចាប់ផ្តើម​ចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស? តើ​ភរិយា និង​កូន​ៗ​របស់​គាត់ នឹង​មានការ​ពិបាក​យ៉ាងណា? តែ​ភ្លាម​ៗ​នោះ លោក​ឃីធ​ក៏បាន​អស់សំណើច​នឹង​ខ្លួនឯង ធ្វើឲ្យ​ភាព​អាប់អួរ​រលាយ​បាត់​អស់។ គាត់​បាន​មើលតាម​ប្រឡោះ​ធ្នើរ​ដាក់​ដំឡូងបារាំង ឃើញ​បុរស​ម្នាក់​រុញ​ក្មេងប្រុស​ពិការ​ម្នាក់​នៅ​លើ​រទេះរុញ។ បុរស​នោះ​ក៏បាន​ឱន​ចុះ ហើយ​ខ្សឹប​ដាក់​ត្រចៀក​កូនប្រុស​គាត់ ដែល​មាន​ទឹកមុខ​ញញឹម​ជាប់​ជានិច្ច។ គាត់​ស្ថិត​ក្នុង​សភាព​ដែល​ពិបាក​ជាង​លោក​ឃីធ​ឆ្ងាយណាស់ តែ​គាត់ និង​ឪពុក​គាត់​កំពុងតែ​រក​ឃើញ​ក្តី​អំណរ នៅកន្លែង​ណា​ដែល​ពួក​គេ​អាច​រក​ឃើញ​បាន។ កាល​សាវ័ក​ប៉ុល​កំពុង​សរសេរ​សំបុត្រ​ផ្ញើ​ពី​ក្នុង​គុក ឬ​ក្នុង​ពេល​ជាប់ឃុំ​ខ្លួន​ក្នុង​ផ្ទះ ខណៈ​ពេល​ដែល​គាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ជំនុំជម្រះ​ទោស​គាត់ គាត់​ហាក់ដូចជា​គ្មាន​សិទ្ធិ​ដើម្បី​អរ​សប្បាយ​នោះ​ឡើយ(ភីលីព ១:១២-១៣)។ អធិរាជ​ណេរ៉ូ(Nero) ជា​មនុស្ស​អាក្រក់​ដែល​ល្បី​ខាង​ប្រើ​អំពើ​ហិង្សា និង​ភាព​សាហាវ​ព្រៃផ្សៃ ដូចនេះ សាវ័ក​ប៉ុល​មានហេតុ​ផល ដែល​ត្រូវ​ព្រួយបារម្ភ។ គាត់​ក៏បាន​ដឹងផង​ដែរ​ថា មាន​គ្រូ​ខុសឆ្គង​ជា​ច្រើន កំពុង​ឆ្លៀត​ឱកាស ក្នុង​ពេល​អវត្តមាន​របស់​គាត់ ដើម្បី​ស្វែងរក​ភាព​រុងរឿង​សម្រាប់​ខ្លួន​ឯង។ ពួក​គេ​យល់ឃើញ​ថា ខ្លួន​អាច​បន្ថែម​ទុក្ខ​លំបាក​ដល់​សាវ័ក​ប៉ុល ពេល​គាត់​កំពុង​ជាប់ឃុំ(ខ.១៧)។ តែ​សាវ័ក​ប៉ុល​បានសម្រេច​ចិត្ត​អរ​សប្បាយ(ខ.១៨-២១) ហើយ​គាត់​ក៏បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​យក​តម្រាប់​តាម​គាត់។ គឺ​ដូចដែល​គាត់​ប្រាប់​ពួក​គេ​ថា…

Read article
ស្រក់ទឹកភ្នែក ដោយមិនខ្លាចចិត្តអ្នកដទៃ

នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់។ លូកា ៧:៣៨ មាន​ពេល​មួយ អ្នក​ស្រី​ឃែរិន(Karen) បាន​និយាយ​សុំទោស ដោយសារ​គាត់​បាន​ស្រក់​ទឹក​ភ្នែក​។ បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​ស្លាប់ គាត់​បាន​ចិញ្ចឹម​បី​បាច់​កូន​ដែល​មាន​វ័យ​ជំទង់ តែ​ម្នាក់​ឯង យ៉ាង​ហត់​នឿយ។ ពេល​ដែល​ក្រុម​បុរស​នៅ​ព្រះវិហារ​បាន​នាំ​កូន​ៗ​របស់​គាត់ ទៅ​បោះ​ជំរុំ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដែល​នាំ​ឲ្យ​គាត់​បាន​សម្រាក​ខ្លះ គាត់​ក៏​បាន​សម្រក់​ទឹក​ភ្នែក​យំ ដោយ​ការ​ដឹង​គុណ ហើយ​ក៏​បាន​សុំទោស​គេ សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​គាត់។ ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​បាន​និយាយ​សុំទោស សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​ខ្លួន? លោក​ស៊ីម៉ូន ដែល​ជា​ពួក​ផារិស៊ី បាន​អញ្ជើញ​ព្រះយេស៊ូវ​សោយ​អាហារ​ពេល​ល្ងាច នៅ​ផ្ទះ​គាត់។ កាល​ព្រះអង្គ​កំពុង​សោយ​អាហារ មាន​ស្រ្តី​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​បាប​ជា​ច្រើន បាន​យក​ទឹក​អប់​មួយ​ដប​មក។ “នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះបាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង”(លូកា ៧:៣៨)។ នាង​ក៏​បាន​បង្ហាញ​ក្តី​ស្រឡាញ់​របស់​នាង និង​សម្រក់​ទឹក​ភ្នែក ដោយ​មិន​បាន​សុំទោស​គេ​ឡើយ ហើយ​ក៏​បាន​ទម្លាក់​សក់​របស់​នាង ជូត​ព្រះ​បាទ​ព្រះ​អង្គ។ ដោយ​នាង​មាន​ការ​ដឹង​គុណ និង​ក្តី​ស្រឡាញ់​ដ៏​ហូរហៀរ ចំពោះ​ព្រះ​យេស៊ូវ នាង​ក៏​បាន​បញ្ចប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​នាង ដោយ​ការ​ថើប​ព្រះ​បាទ​ទ្រង់ នឹង​ទឹក​អប់ ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ម្ចាស់​ផ្ទះ។ តើ​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប យ៉ាង​ដូច​ម្តេច? ព្រះ​អង្គ​បាន​សរសើរ​នាង ដែល​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដោយ​ចិត្ត​ឆេះ​ឆួល…

Read article
ការអធិស្ឋានដែលមិនទាន់មានការឆ្លើយតប

ឱ​ព្រះយេហូវ៉ា​អើយ តើ​ដល់​កាល​ណា? ទំនុកដំកើង ៦:៣ យើង​ទៅ​ដល់​ហើយ​ឬ​នៅ? មិន​ទាន់​ដល់​ទេ ពេល​ណា បាន​ទៅ​ដល់?  នេះ​សំណួរ​ដែល​យើង​សួរ​គ្នា ដូច​ល្បែង​កម្សាន្ត នៅ​ក្នុង​អំឡុង​ពេល​យើង​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​(ហើយ​មិន​មែន​ជា​លើក​ចុង​ក្រោយ) មាន​រយៈ​ពេល​១៦​ម៉ោង ពី​រដ្ឋ​ខូឡូរ៉ាដូ វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​រដ្ឋ​អាខានសាស់ កាល​កូន​យើង​នៅ​ក្មេង។ កូន​យើង​ពីរ​នាក់​ដែល​ជា​កូន​ច្បង បាន​ធ្វើ​ឲ្យ​ល្បែង​កម្សាន្ត​នេះ ចេះ​តែ​បន្ត​ទៅ​មុខ មាន​រយៈ​ពេល​យូរ ហើយ​បើ​ខ្ញុំ​ទទួល​បាន​លុយ​១​ដុល្លា រៀងរាល់​ពេល​ពួក​គេ​សួរ​សំណួរ​នេះ នោះ​ខ្ញុំ​នឹង​មាន​លុយ​មួយ​គំនរ​មិន​ខាន។ វា​ជា​សំណួរ​ដែល​កូន​ៗ​ខ្ញុំ​បាន​សួរ​មិន​ចេះ​ខ្ជិល តែ​ខ្ញុំ(ដែល​ជា​អ្នក​បើក​ឡាន) ក៏​ចង់​ដឹង​ដូច​ពួក​គេ​ផង​ដែរ​ថា តើ​ពេល​ណា បាន​ទៅ​ដល់? ហើយ​ចម្លើយ​គឺ មិន​ទាន់​ដល់​ទេ ប៉ុន្តែ មិន​យូរ​ទេ​ យើង​នឹង​ទៅ​ដល់​ហើយ។ ជា​ការ​ពិត​ណាស់ មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​បាន​សួរ​សំណួរ​នេះ តាម​របៀប​ផ្សេង​ៗ​គ្នា ទោះ​យើង​ប្រហែល​ជា​គ្រាន់​តែ​សួរ តែ​ក្នុង​ចិត្ត​ក៏​ដោយ។ តែ​យើង​សួរ​សំណួរ​នេះ ដោយសារ​មូល​ហេតុ​ដូចគ្នា គឺ​ដោយសារ​យើង​អស់​កម្លាំង ហើយ​ភ្នែក​យើង​បាន “ស្រវាំង​ទៅ”(ទំនុកដំកើង ៦:៧)។ យើង “អស់​កម្លាំង ដោយសារ​ការ​ទួញ​ថ្ងូរ”(ខ.៦) អំពី​បញ្ហា​ផ្សេងៗ ដែល​កើត​មាន​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​បញ្ហា​សុខភាព​មិន​ចេះ​ចប់ ឬ​បញ្ហា​ទំនាក់​ទំនង ។ល។ យើង​ស្រែក​រក​ព្រះ​ថា : “ព្រះ​អម្ចាស់​អើយ…

Read article
ភាពល្អឥតខ្ចោះ ក្នុងព្រះគ្រីស្ទ

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។ ម៉ាថាយ ៥:៤៨ អ្នកស្រី ខាថលីន នោរីស(Kathleen Norris) បាន​សរសេរ​ថា “ភាព​ល្អ​ឥត​ខ្ចោះ​និយម ជា​ពាក្យ​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត ដែល​ខ្ញុំ​បាន​ស្គាល់”។ គាត់​បាន​ធ្វើ​ការ​ប្រៀប​ធៀប  ភាព​ល្អ​ឥត​ខ្ចោះ​និយម ក្នុង​សម័យ​បច្ចុប្បន្ន ជា​មួយ​នឹង “ភាព​គ្រប់​លក្ខណ៍” ដែល​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ។ គាត់​បាន​រៀប​រាប់​ថា ភាព​ល្អ​ឥត​ខ្ចោះ​និយម នៅ​សម័យ​នេះ គឺ​ជា “ទារុណកម្ម​ផ្លូវចិត្ត​ដ៏​ធ្ងន់​ធ្ងរ ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វះ​ទំនុក​ចិត្ត ឬ​មិន​ហ៊ាន​ធ្វើ​ការ​ប្រថុយ ដែល​ចាំ​បាច់”។ ប៉ុន្តែ ពាក្យ​ដែល​ប្រែ​មក​ថា “គ្រប់​លក្ខណ៍” ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ គឺ​មាន​ន័យ​ថា មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ មាន​ភាព​ពេញ​លេញ ឬ​ពេញ​បរិបូរ។​ អ្នក​ស្រី​នោរីស​ក៏​បាន​សន្និដ្ឋាន​ថា “ដើម្បី​មាន​ភាព​គ្រប់​លក្ខណ៍ យើង​ត្រូវធ្វើ​ការ​បើក​ចំហ​ចិត្ត សម្រាប់​ការ​លូត​លាស់ ហើយ​មាន​ភាព​ពេញ​វ័យ​ល្មម នឹង​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​អ្នក​ដទៃ”។ កាលណា​យើង​មាន​ការ​យល់​ដឹង​ដូច​នេះ អំពី​ភាព​គ្រប់​លក្ខណ៍ ឬ​ភាព​ល្អ​ឥត​ខ្ចោះ យើង​នឹង​កាន់​តែ​ងាយ​យល់​សាច់​រឿង​ដ៏​សំខាន់ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក១៩ ដែល​ក្នុង​នោះ មាន​បុរស​ម្នាក់​បាន​ទូល​សួរ​ព្រះយេស៊ូវ​ថា តើ​គាត់​ត្រូវ​ធ្វើ​អំពើ​ល្អ​អ្វី​ខ្លះ “ដើម្បី​ឲ្យ​អាច​មាន​ជីវិត​អស់​កល្ប​ជា​និច្ច”(ខ.១៦)។ បុរស​នោះ​ទូល​ព្រះ​អង្គ​ថា គាត់​បាន​ធ្វើ​តាម​បញ្ញត្តិ​ទំាង​ប៉ុន្មាន​របស់​ព្រះ​ហើយ…

Read article
ព្រះពរដែលបានមកពីការទុកចិត្តព្រះ

មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះយេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់។ យេរេមា ១៧:៧ អ្នកស្រី​វីតនី(Whitney) មាន​ផ្ទៃ​ពោះ ដែល​ត្រូវ​សម្រាល ៦​សប្តាហ៍​ទៀត ប៉ុន្តែ គ្រូ​ពេទ្យ​បាន​ពិនិត្យ​សុខភាព​គាត់ រក​ឃើញ​ថា គាត់​មាន​បញ្ហា​ថ្លើម ដែល​កើត​ឡើង​ជា​ធម្មតា ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ។ អ្នក​ស្រី​វីតនី​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល ហើយ​គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា កូន​គាត់​នឹង​កើត ក្នុង​អំឡុង​ពេល​២៤​ម៉ោង។ នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​មន្ទីរពេទ្យ​នោះ ម៉ាស៊ីន​ជំនួយ​ដង្ហើម និង​ឧបករណ៍​ដទៃ​ទៀត ដែល​ចាំ​បាច់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីត​១៩ កំពុង​តែ​ជាប់​រវល់។ ដូច​នេះ គេ​ក៏​បាន​ឲ្យ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ នាង​ក៏​បាន​ទុក​ចិត្ត​ព្រះ និង​ផែនការ​ទ្រង់ ហើយ​កូន​របស់​នាង​ក៏​បាន​ចាប់​កំណើត ដោយ​មាន​សុខភាព​ល្អ ក្នុង​ពេល​ពីរ​បី​ថ្ងៃ​បន្ទាប់។ កាលណា​ព្រះបន្ទូល​ព្រះ​បាន​ចាក់​ឫស​ចូល​ក្នុង​ចិត្ត​យើង​ហើយ ព្រះ​បន្ទូល​ក៏​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​ឆ្លើយ​តប ចំពោះ​ស្ថានភាព​ដ៏​លំបាក។ ហោរា​យេរេមា​កំពុង​រស់​នៅ ក្នុង​សម័យ​មួយ ដែល​នគរ​ភាគ​ច្រើន​មាន​ការ​ទុក​ចិត្ត​លើ​សម្ព័ន្ធ​មិត្ត និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ លោក​ហោរា​រូប​នេះ​ក៏​បាន​ប្រៀប​ធៀប​មនុស្ស ដែល “ទី​ពឹង​ដល់​មនុស្ស ហើយ​មាន​ចិត្ត​ងាក​ចេញ​ពី​ព្រះ”(យេរេមា ១៧:៥) ជា​មួយ​អ្នក​ដែល​ទុក​ចិត្ត​ព្រះ។ គាត់​មាន​ប្រសាសន៍​ថា “មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះយេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ” (ខ.៧-៨)។…

Read article
មិនចងគំនុំទៀត

មិន​ត្រូវ​សងសឹក ឬ​ចង​គំនុំ​គុំគួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះយេហូវ៉ា។ លេវីវិន័យ ១៩:១៨ ក្នុង​អំឡុង​ពេល​គេ​លក់​បញ្ចុះ​តម្លៃ នៅ​ឆ្នាំ​២០១១ អតីត​កីឡាករ​បាល់​ទាត់​កាណាដា​ពីរ​នាក់ អាយុ​៧៣​ឆ្នាំ បាន​វាយ​តប់​គ្នា​នៅ​លើ​ឆាក។ ពួកគេ​មាន​គំនុំ តាំង​ពី​ការ​ប្រកួត​បាល់​ទាត់​ដ៏​ចម្រូង​ចម្រាស់ កាល​ពី​ឆ្នាំ​១៩៦៣។ បន្ទាប់​ពី​ម្នាក់​បាន​វាយ​ម្នាក់​ទៀត​ធ្លាក់​ពី​លើ​ឆាក ហ្វូង​មនុស្ស​ក៏​បាន​ប្រាប់​ពួក​គេ​ឲ្យ​បញ្ចប់ “ការ​គុំគួន​គ្នា”។ ព្រះ​គម្ពីរ​មាន​ឧទាហរណ៍​របស់​មនុស្ស​ជា​ច្រើន ដែល​មាន​គំនុំ។ លោក​កាអ៊ីន​បាន​គុំគួន​នឹង​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ អេបិល ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ដង្វាយ​របស់​លោក​អេបិល(លោកុប្បត្តិ ៤:៥)។ គំនុំ​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ដល់​ថ្នាក់​លោក​កាអ៊ីន​វាយ​សម្លាប់​លោក​អេបិល​ដែល​ជា​ប្អូន​(ខ.៨)។ “លោក​អេសាវ​ក៏​គុំគួន​នឹង​លោក​យ៉ាកុប” ព្រោះ​លោក​យ៉ាកុប​បាន​លួច​សិទ្ធិ​ជា​បង​ច្បង​ពី​គាត់(២៧:៤១)។ គំនុំ​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង បាន​ជា​លោក​យ៉ាកុប​រត់​គេច ឲ្យ​រួច​ជីវិត ដោយ​ការ​ភ័យ​ខ្លាច។ ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​បាន​បង្ហាញ​ឧទាហរណ៍​នៃ​មនុស្ស​ដែល​មាន​គំនុំ​នឹង​គ្នា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បង្រៀន​យើង ឲ្យ​លះ​ចោល​ការ​គុំគួន​ផង​ដែរ ដោយ​ឲ្យ​យើង​ស្វែង​រក​ការ​អត់​ឱន​ទោស និង​ការ​ផ្សះ​ផ្សា។ ព្រះ​ទ្រង់​ត្រាស់​ហៅ​យើង ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​(លេវីវិន័យ ១៩:១៨) ឲ្យ​អធិស្ឋាន និង​អត់​ឱន​ទោស​ឲ្យ​អ្នក​ដែល​ជេរ​ប្រទេច និង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់(ម៉ាថាយ ៥:៤៣-៤៧) ឲ្យ​រស់​នៅ​ដោយ​សន្តិភាព​ជា​មួយ​មនុស្ស​ទាំង​អស់ ហើយ​ឲ្យ​ឈ្នះ​ការ​អាក្រក់ ដោយ​ការ​ល្អ​(រ៉ូម ១២:១៨-២១)។ ដោយ​អំណាច​ចេស្តា​ទ្រង់ ចូរ​យើង​អត់​ទោស​ឲ្យ​គេ​នៅ​ថ្ងៃ​នេះ។—Marvin Williams ហេតុ​អ្វី​យើង​ចាំ​បាច់​ត្រូវ​លះ​ចោល​ការ​គុំគួន​? តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច ដើម្បី​ស្អាង​ទំនាក់​ទំនង​ដែល​បាក់​បែក​ឡើង​វិញ​ នៅ​សប្តាហ៍​នេះ? ឱ​ព្រះ​យេស៊ូវ…

Read article
សុភមង្គលពិតប្រាកដ

យើង​ដឹង​ហើយ ថា​គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីករាយ ហើយ​រក​បាន​សេចក្តី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ។ សាស្តា ៣:១២ នៅ​សតវត្សរ៍​ទី​៩ ស្តេច​អាប់ អាល់-រ៉ាម៉ាន ទី៣ ជា​អ្នក​គ្រប់​គ្រង​តំបន់​ខូរដូបា ប្រទេស​អេស្ប៉ាញ។ ប្រជាជន​បាន​ស្រឡាញ់​ស្តេច​អង្គ​នេះ ពួក​ខ្មាំង​សត្រូវ​ក៏​ខ្លប​ខ្លាច ហើយ​សម្ព័ន្ធមិត្ត​ក៏​មាន​ការ​គោរព​ចំពោះ​ទ្រង់។ បន្ទាប់​ពី​ទ្រង់​បាន​ដឹក​នាំ​យ៉ាង​ជោគ​ជ័យ បាន​៥០​ឆ្នាំ ទ្រង់​ក៏​បាន​សម្លឹង​មើល​ជីវិត​ខ្លួន​ឯង​កាន់​តែ​ស៊ី​ជម្រៅ។ ទ្រង់​មាន​បន្ទូល អំពី​ឯក​សិទ្ធិ​របស់​ទ្រង់​ថា “ខ្ញុំ​អាច​មាន​ទ្រព្យ​សម្បត្តិ កិត្តិយស និង​ការ​សប្បាយ​នៅ​ពេល​ណា​ក៏​បាន”។ ប៉ុន្តែ ពេល​ដែល​ទ្រង់​បាន​រាប់​ចំនួន​ថ្ងៃ​ដែល​ទ្រង់​មាន​សុភមង្គល​ពិត​ប្រាកដ ក្នុង​អំឡុង​ពេល​នោះ ទ្រង់​រាប់​ឃើញ​តែ​១៤​ថ្ងៃ​ប៉ុណ្ណោះ។ នេះ​ពិត​ជា​រឿង​ដែល​គួរ​ឲ្យ​ជញ្ជឹង​គិត។​ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្តា ក៏​ជា​បុរស​ដែល​មាន​ទ្រព្យសម្បត្តិ និង​កិត្តិយស (សាស្តា ២:៧-៩) អំណាច និង​ការ​សប្បាយ​ផង​ដែរ(១:១២ ២:១៣)។ តែ​ការ​ពិនិត្យ​មើល​ជីវិត​របស់​ទ្រង់ ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​ពិចារណា​ផង​ដែរ។ ទ្រង់​ជ្រាប​ថា ភាព​មាន​បាន គ្រាន់​តែ​នាំ​ឲ្យ​ទ្រង់​មាន​ចិត្ត​ចង់​បាន​ទ្រព្យសម្បត្តិ​កាន់​តែ​ច្រើន(៥:១០-១១) ខណៈ​ពេល​ដែល​ការ​សប្បាយ ជា​ការ​ឥត​ប្រយោជន៍(២:១-២) ហើយ​ជោគជ័យ និង​សមត្ថភាព អាស្រ័យ​ទៅ​លើ​ពេល​វេលា និង​ឱកាស(៩:១១)។ តែ​ការ​ពិនិត្យ​មើល​របស់​ទ្រង់ មិន​បាន​បញ្ចប់ ដោយ​ភាព​អស់​សង្ឃឹម​ដូច​ស្តេច​អាល រ៉ាម៉ាន​នោះ​ទេ។ ទ្រង់​ជឿ​ថា ព្រះ​អម្ចាស់​ជា​ប្រភព​នៃ​សុភមង្គល បាន​ជា​ទ្រង់​មើល​ឃើញ​ថា…

Read article
នាំគ្នានិយាយពាក្យស្រឡាញ់

យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ដល់​យើង។ ១យ៉ូហាន ៤:១៦ លោក​សាស្ត្រាចារ្យ​បាន​បញ្ចប់​ម៉ោង​រៀន​តាម​អនឡាញ តាម​របៀប​ពីរ​យ៉ាង។ គាត់​ច្រើន​តែ​និយាយ​ថា “ជួប​គ្នា​ពេល​ក្រោយ​ទៀត” ឬ “រីករាយ​ថ្ងៃ​ចុង​សប្ដាហ៍”។  សិស្ស​ខ្លះ​ឆ្លើយ​តប​ថា “អរគុណ​លោក​គ្រូ រីករាយ​ថ្ងៃ​ចុង​សប្តាហ៍!” តែ​ថ្ងៃ​មួយ សិស្ស​ម្នាក់​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​ស្រឡាញ់​លោក​គ្រូ”។ គាត់​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ឆ្លើយ​ថា “ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​ដែរ!”។ នៅ​ពេល​ល្ងាច​នោះ មិត្ត​រួម​ថ្នាក់​ទាំង​ឡាយ​បាន​ស្រុះ​ស្រួល​គ្នា​និយាយ​ពាក្យ “ខ្ញុំ​ស្រឡាញ់​លោក​គ្រូ” បន្ត​កន្ទុយ​គ្នា សម្រាប់​ម៉ោង​រៀន​លើក​ក្រោយ​ទៀត ដើម្បី​ជា​ការ​ដឹង​គុណ ដល់​លោក​សាស្ត្រាចារ្យ ដែល​បាន​បង្រៀន​ពួក​គេ នៅ​ពី​មុខ​អេក្រង់​កុំព្យូទ័រ ជា​ជាង​ការ​ជួប​មុខ​ផ្ទាល់ ដែល​គាត់​ចូល​ចិត្ត​ជាង។ ពីរបី​ថ្ងៃ​ក្រោយ​មក ពេល​គាត់​បញ្ចប់​ម៉ោង​រៀន គាត់​និយាយ​ថា “ជួប​គ្នា​ពេល​ក្រោយ” ហើយ​សិស្ស​ទាំង​ឡាយ​ក៏​បាន​ឆ្លើយ​តប​ម្នាក់​ម្តង​ៗ​ថា “ខ្ញុំ​ស្រឡាញ់​លោក​គ្រូ”។ ពួក​គេ​បាន​បន្ត​អនុវត្ត​ដូច​នេះ អស់​ជា​ច្រើន​ខែ។ គ្រូ​បង្រៀន​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ការ​នេះ​បាន​នាំ​ឲ្យ​គាត់​មាន​ចំណង​ដ៏​រឹង​មាំ​ជា​មួយ​សិស្ស​គាត់ ហើយ​សព្វ​ថ្ងៃ​នេះ គាត់​មាន​អារម្មណ៍​ថា គាត់ និង​សិស្ស​គាត់​ជា “គ្រួសារ​តែ​មួយ”។​ ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៤:១០-២១ យើង​មាន​ហេតុ​ផល​ជា​ច្រើន ដែល​ត្រូវ​ទូល​ដល់​ព្រះ​ថា “ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ” ក្នុង​នាម​យើង​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​ទ្រង់ ព្រោះ​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​តែ​មួយ ធ្វើ​ជា​យញ្ញ​បូជា​លោះ​បាប​យើង(ខ.១០)។…

Read article