May

You are here:
ស្ត្រីដែលមានឥទ្ធិពល

ក្នុង​អំឡុង​ឆ្នាំដំ​បូង នៃ​ចលនា​កែ​ទម្រង់​ប្រូតេស្តង់ នៅ​ក្នុង​ទ្វីប​អឺរ៉ុប អ្នក​ស្រី ខាថារីណា វន់ បូរ៉ា(Katharina Von Bora) ដែល​ជា​អតីត​ដូន​ជីកា​តូលិក បាន​រៀប​ការ​ជា​ មួ​យលោក ម៉ាទីន លូធ័រ(Martin Luther) ក្នុង​ឆ្នាំ ១៥២៥។ ជា​ការ​ពិតណា​ស់ អ្នកទាំង​ពីរ​បា​​នរស់នៅ​ ក្នុង ជី​វិត​ជា​ប្តីប្រពន្ធ យ៉ាង​មាន​អំណរ។ លោក​លូធ័រ​បាន​មាន​ប្រសាសន៍​ថា “គ្មាន​ចំណង​ណា​មួយ​ក្នុង​លោកិ​យ​នេះ ដែល​ផ្អែម​ល្ហែមខ្លាំង ហើយ​គ្មាន​ការ​បែក​បាក់​ណាល្វី​ញជូ​រ​ចត់​ខ្លាំង ដូច​ចំណង និង​ការ​បែប​បាក់ ដែល​កើត​មាន​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដ៏​ល្អឡើ​យ។” ដោយសា​រអ្ន​ក​ស្រី​ខាថារីណា តែង​ក្រោក​ពី​ដំណេក នៅម៉ោង​៤ទៀ​បភ្លឺ ​ដើម្បីបំ​ពេញ​តួនាទីរ​បស់​ខ្លួន នោះ​លោក​លូធ័​រ​ក៏ប្រ​ដូច​នា​ងទៅ​​នឹង “ផ្កាយ​ព្រឹក​នៃក្រុង​វីតធិន​បឺក(Wittenberg)។” នាង​មាន​ភាព​ប៉ិន​ប្រសប់​ខាង​មើល​ថែរ​សួន​បន្លែ និង​ចំការ។ នាង​បាន​គ្រប់​គ្រង​លើ​មុខ​ជំនួញ​រ​បស់គ្រួសារ និង​រៀ​ប​ចំ​ផ្ទះ​សំបែង ទុក​ដាក់​ទ្រព្យស​ម្បត្តិ​របស់​គ្រួសារ​លូធ័រ។ កាល​នោះ គូស្វា​មីភ​រិយា​នេះ មាន​កូន​ប្រាំមួ​យនា​ក់ ហើយ​អ្នក​ស្រី​ខាថារី​ណា​យល់​ថា ផ្ទះគឺ​​ជា​សាលាប​ណ្តុះប​ណ្តាលបុ​គ្គលិកល​ក្ខណៈ​​របស់​កូ​នទាំ​ងនោះ​។ ភាព​ស្វាហាប់ និង​ឧស្សាហ៍​ព្យាយាម​របស់​នាង ព្រម​ទាំង​ការ​ចេះមើល​ថែ​ក្រុម​គ្រួសារ បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ស្ត្រីដែលមា​ន​ឥទ្ធិ​ពល។ អ្នកស្រី​ខាថា​រីណាហា​ក់ដូ​ច​ជា​ស្ត្រីម្នា​ក់ ដែល​បាន​ពិពណ៌នា​នៅក្នុ​ងសុ​ភាសិត​ជំពូក​៣១។ ជា​ការ​ពិត​ណាស់ នាង​ជា​ប្រពន្ធ​គ្រប់​ល័ក្ខណ ដែល​បា​នក្រោក​ពី​ដំណេក “តាំងពី​​ពេល​មេឃ​នៅ​ងងឹត”នៅឡើ​យ…

Read article
ការសុំអភ័យទោស

មាន​ពេល​មួយ លោក​ម៉ាក​បាន​ខក​ខាន​ការ​ណាត់​ជួប​ គាត់​ត្រូវ​ទៅ​ភោជ្ជនីយ​ដ្ឋាន ដើម្បីជួ​ប​មិត្ត​ភ័ក្រ​ម្នាក់ ដែល​ជា​សមាជិក​ពួក​ជំនុំ តែគា​ត់បា​ន​ធ្វើដំ​ណើរ​មក​ដល់​យឺត​មួយ​ម៉ោង។  មិត្តភ័​ក្រ​របស់​គាត់​បាន​ចាក​ចេញ​ទៅបា​ត់​ហើយ។ គាត់មា​​នអារម្មណ៍សោ​កស្តាយ​ ចំពោះ​កំហុស​នេះ បានជា​គា​ត់ទិ​ញ​អំណោយ​មួយ​ពី​ភោជនីយ​ដ្ឋាន​នោះ ហើយ​បាន​ទៅ​ហាង​លក់​កាត​ក្នុង​តំបន់ ដើម្បី​រក​មើល​កាត​សុំ​អភ័យ​ទោស សម្រាប់​ជូន​មិត្ត​ភ័ក្រ​គាត់។ គាត់​មាន​ការ​ភ្ញាក់​ផ្អើរ​យ៉ាង​ខ្លាំង ពេល​ដែ​លក្នុ​ងចំ​ណោម​កាត​រាប់​រយ​សន្លឹក គាត់រ​ក​ឃើញ​កាត​តែ​ពីរ​បីប៉ុ​ណ្ណោះ នៅ​កៀន​កន្លៀត​ហាង​ដែលនៅពី​លើ​កា​ត​ទំាង​នោះ មាន​ពាក្យ​សរសេរ​ថា “សុំ​អភ័យ​ទោស​ចំពោះ​ទង្វើ​ររបស់​ខ្ញុំ”។ គាត់​បាន​ទិញ​កាត់​នោះ​មួយ​សន្លឹក​ជួន​មិត្ត​ភ័ក្រ​គាត់ ហើយ​គាត់​ក៏​បាន​ទទួ​លកា​រ​អត់ទោស។ ទោះ​គេ​មិន​សូវ​និយ​មប្រើ​កា​ត ដើម្បី​សុំ​អភ័យទោស​ក៏​ដោយ ក៏​ជា​ញឹក​ញាប់ ការ​សុំ​ការ​អត់​ទោស​ច្រើន​តែជា​ការ​ចាំបា​ច់ ក្នុង​ទំនាក់​ទំនង​របស់​យើង​គ្រប់​គ្នា។ ការ​សុំកា​រ​អត់​ទោស ជា​កា​រ​ប្រតិ​បត្តិ​តាម​ព្រះគម្ពី​រ។ ព្រះ​យេស៊ូវ​បានប​ង្រៀន​អ្នក​​ដើរ​តាម​ទ្រង់ ឲ្យ​ទៅ​សម្រុះ​សម្រួ​ល​ឲ្យ​ជា​គ្នា បន្ទាប់​ពីបា​នប្រព្រឹត្ត​ខុស​ចំពោះ​គ្នា(ម៉ាថាយ ៥:២៣-២៤ ១៨:១៥-២០)។ ហើយ​សាវ័​ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ខាង​ឯ​ពួកអ្នក​រាល់​គ្នា នោះឱ្យ​ខំនៅ​ជា​មេត្រីនឹ​ងមនុស្សទាំ​ង​អស់​ចុះ បើ​សិន​ជាបា​ន”(រ៉ូម ១២:១៨)។ ការ​រស់​នៅដោ​យ​មេត្រីភា​ព អាច​តម្រូវ​ឱ្យ​មាន​ការ​សុំអ​ភ័យ​ទោសចំពោះគ្នា​។ ការ​សុំអ​ភ័យ​ទោសអា​ច​ជា​ការ​ដែល​យើង​ពិបា​កធ្វើ ពីព្រោះ​ការ​សុំ​អភ័យ​ទោស តម្រូវ​ឲ្យ​មាន​វិញ្ញាណ​នៃ​ការ​បន្ទាប​ខ្លួន ដើម្បី​ទទួល​ស្គាល់​កំហុស​ខ្លួនឯ​ង ដែល​តាម​ធម្មតា យើង​មិន​ងាយ​នឹង​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខុស​ឡើយ។ ប៉ុន្តែ ការ​ព្រម​ទទួល​ខុស​ត្រូវ ចំពោះអ្វី​ដែ​ល​យើង​បាន​ធ្វើ​ខុស ក្នុង​ស្ថាន​ភាព​ណា​មួយ អាច​នាំ​មក​នូវ​ការ​ប្រោះឲ្យ​ជា និង​ស្អាង​ចំ​ណងមិ​ត្ត​ភាព​ឡើងវិញ។ តើអ្ន​​កធ្លា​​ប់​ធ្វើ​ខុស​ចំពោះអ្ន​កដ​ទៃទេ​? ចូរលះ​ប​ង់​សេចក្តី​អំណួត​របស់​អ្នក ហើយ​ទៅ​សុំ​ទោស​គេ​ចុះ…

Read article
កសាងជីវិតដែលសក្តិសម

ចៅ​ៗ​របស់​ខ្ញុំ​ ចូល​ចិត្ត​លេង​ល្បែង​សង់​ផ្ទះ​ណាស់។ក្មេង​ៗ​ទាំ​ង​នោះ មា​ន​ដុំ​ជ័​រ​ជ្រុង​ៗ​តូច​ៗ​ជាច្រើនពណ៌ សម្រាប់​ឲ្យពួក​គេ​សង់ប៉​ម​បន្ទាយ យន្ត​ហោះ ផ្ទះ ឬ​សាងស​ង់អ្វី​ផ្សេង​ទៀត តាម​ក្តី​ស្រមៃ និង​ចំណូល​ចិត្តរ​បស់​ខ្លួន​។ បន្ទាប់​ពី​ចៅៗ​រ​បស់​ខ្ញុំ​ ​បាន​ចាប់​ផ្តើម​ចាក់​បំណែក​តូច​ៗទាំង​នោះ ចេញ​ពី​ប្រអប់​មក​លើកម្រាល​ឥដ្ឋ​ហើយ ពួក​គេ​ក៏​​ចាប់​ផ្តើម​ផ្គុំបំ​ណែក​ទាំង​នោះចូ​លគ្នា​។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ​ពួក​គេ​ក៏យ​ល់ថា​ ពួក​គេ​មិន​ត្រូវ​ការ​ការ​ណែនាំ​ នៅ​ក្នុង​ការ​សាង​សង់​ទេ។ នៅ​ទី​បំផុត ការ​នេះ​ក៏​បាន​នាំ​ឲ្យ​ពួក​គេ​ឈាន​ដល់​ដំណាក់​កាល​មួយ ដែល​ពួក​គេ​ដឹង​ខ្លួន​ថា ការ​សាង​សង់​ទៅតា​ម​ការ​នឹក​ឃើញ​របស់​ខ្លួន មិ​ន​នាំ​ឲ្យ​មាន​លទ្ឋ​ផល​ល្អ ​ទេ​។ ដូច្នេះ ពួក​គេ​ក៏​រុះ​រើ​បំណែក​ទាំង​នោះ​ចេញ​ពី​គ្នា ដើម្បី​ចាប់​ផ្តើម​សាង​សង់​សារជា​​ថ្មីម្តង​ទៀត ប៉ុន្តែ លើក​នេះ ពួក​គេ​ដឹង​យ៉ាង​ច្បាស់​ថា ការ​ធ្វើ​តាម​ការ​ណែ​នាំ ពិត​ជា​មាន​សារៈ​សំខាន់​យ៉ាង​ណា ចំពោះ​ពួក​គេ។ តើ​អ្នក​ចង់​ឱ្យបំ​ណែក​នៃ​ជីវិត​របស់​អ្នក ត្រូវ​បាន​រុះ​រើ​ចេញ​ពីគ្នា​ ហើយ​ផ្គុំ​ចូល​គ្នា​ឡើ​ងវិ​ញ​ តាម​ការ​ណែ​នាំ​របស់​ព្រះអ​ម្ចាស់​ឬ? ប្រ​សិន​បើ​អ្នក​មាន​ព្រះ​យេស៊ូវ​ជា​ជើង​ជញ្ជាំងរ​បស់​អ្នក នោះ​ចូរ​ចាប់​ផ្តើម​​កសាងជី​វិត​តាម​ប្លង់​រប​ស់​ទ្រង់​ចុះ។ សាវ័ក​ប៉ុល​បាន​សរសេ​រថា “ត្រូវ​ប្រយ័ត្ន​រៀង​​ខ្លួន អំពីបែ​បណា​ដែ​លស​ង់”ពី​លើជើ​ងជ​ញ្ជាំងនោះ​(១កូរិនថូស  ៣:១០-១១ )។ តើ​ប្លង់​នោះ​ជា​អ្វី? នៅក្នុង​ប្លង់​នោះមា​ន​ដូចជា ការ​រាប់​អា​នគេ​ឱ្យលើ​សជាង​ខ្លួន ដោយ​ចិត្ត​សុភាព(ភីលីព  ២:៣-៤) ការ​ធ្វើ​ទាន​ដោយ​សប្បុរស​នូវ​ធន​ធាន​របស់អ្ន​ក ដល់​អ្នក​ដែល​គេ​ត្រូ​វ​ការ​(យ៉ាកុប ២:១៤-១៧) ការ​ឆ្លើយ​តប​ដោយ​សេចក្តី​ស្រឡាញ់​ ចំពោះអ​ស់អ្ន​ក​ណាដែ​លបា​ន​ធ្វើ​ខុស​នឹង​អ្នក​(រ៉ូម ១២:១៤-២១)។…

Read article
ទូលបង្គំបានត្រៀមខ្លួនហើយ

ខណៈ​ពេល​លោក​ហ្គារី(Gary) កំពុង​រង់​ចាំ​តុលា​ការ​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​គាត់ នៅ​ក្នុង​បន្ទប់​កាត់​ក្តី គាត់​បាន​ស្តាប់​​ឮគេនិ​យាយ​គ្នា អំពី​រឿ​ង​ដ៏​សោក​សៅ​ជា​ច្រើន របស់​អ្នក​ដែល​​កំពុង​តែ​បាត់​បង់​ផ្ទះ​សម្បែង។ ក្នុង​ចំណោម​អ្នកទាំ​ងនោះ​ មាន​មនុស្ស​ជា​ច្រើ​នបា​ន​ធ្វើ​តាម​និតិ​វិធី ដែល​ខ្លួន​ហាក់​ដូច​ជាបា​ន​យល់​ច្បា​ស់។ ប៉ុន្តែ សម្រាប់​ស្ត្រី​ម្នាក់ ​ឈ្មោះ​លី​សលី(Lesley) មើល​ទៅ​គាត់ ហាក់​ដូច​ជា​​កំពុង​​សុញ្ញ​​គំនិ​​តចំ​ពោះរឿ​ង​នេះ។ លោក​ហ្គារី​បាន​ដឹង​ថា ស្ត្រី​ម្នាក់នេះមិន​ដឹង​ថាត្រូ​វ​ដោះស្រា​យ ដោយ​របៀប​ណាទេ​ ឬ​ទៅ​រក​ជំនួយ​នៅ​កន្លែង​ណាទេ​។ ពេល​នោះ គាត់​បាន​ព្យាយាម​បញ្ឈប់​សម្លេង​នៅ​ក្នុង​ចិត្ត​គាត់ ដែល​កំពុង​ជំរុ​ញឱ្យ​គា​ត់ជួ​យនា​ង ប៉ុន្តែ គាត់​មិន​អាច​បញ្ឈប់​វា​បាន​ទេ។ គាត់​បាន​គិត​អំពី​មូល​ហេតុ​ជា​ច្រើន ​ដែល​គាត់​មិន​ត្រូវ​លូក​ដៃ​ចូល​ក្នុង​រឿង​របស់​គេ។ ទីមួយ គាត់​មិន​មាន​ជំនាញ នៅ​ក្នុងកា​រ​ទៅ​សន្ទ​នា​ជា​មួយ​អ្នក​ដែល​ខ្លួន​មិន​ស្គាល់​ទេ។ ទីពីរ គាត់​ភ័យ​ខ្លាច​គេយ​ល់ច្រ​ឡំអំ​ពី​បំណង​របស់​គាត់។ ប៉ុន្តែ ក្រោយម​ក គា​ត់យ​ល់ថា​ ការជ​ម្រុញ​ចិត្ត​នោះ គឺ​មក​ពី​ព្រះ​អម្ចា​ស់ទេ​ ហើយ​គាត់​មិន​ចង់​ប្រថុយ​នឹង​ការ​មិន​ស្តាប់​បង្គាប់​ឡើយ។ ពេលលោ​ក​ហ្គារី​បាន​ឃើញ​អ្នក​ស្រី​លីសលី កំពុង​ដើរ​ចេញ​ពី​បន្ទប់​កាត់​ក្តី គាត់ក៏​បាន​និយាយ​ទៅកា​ន់នា​ង​ថា “អ្នក​ស្រី ខ្ញុំបា​នឮ​ទី​​បន្ទាល់​របស់​អ្នក​ស្រី នៅ​ក្នុង​បន្ទប់​កាត់​ក្តី ហើយ​ខ្ញុំ​ជឿថា​ព្រះអម្ចា​ស់​ចង់​ឱ្យ​ខ្ញុំ​ជួយ​អ្នក​ស្រី”។ ដំបូង​ឡើយ អ្នក​ស្រីលីស​លីមា​នចិ​ត្ត​សង្ស័យ​ ចំពោះលោ​កហ្គា​រី ប៉ុន្តែ គាត់​ក៏​បាន​ផ្តល់​ការ​ធានាអំ​ពី​ភាព​ស្មោះត្រ​ង់​រប​ស់គាត់។ គាត់​ក៏បា​នទូ​រស័ព្ទ​ទៅ​មនុស្សមួ​យ​ចំនួន ក្នុង​ពួក​ជំនុំ​ប្រចាំ​តំបន់ ដើម្បី​ឱ្យ​នាង​ភ្ជាប់​ទំនាក់​ទំន​ងជា​មួ​យអ្ន​កដែ​លអា​ចផ្ត​ល់ជំ​នួយ តាម​សេច​ក្តីត្រូ​វការ​របស់​នាងបា​ន ដើម្បី​កុំ​ឲ្យ​នាង​បាត់​បង់​ផ្ទះ​សម្បែង។ ព្រះ​អម្ចាស់ត្រា​សហៅ​យើ​ង ឱ្យ​មាន​តួនាទី​ដ៏​សកម្ម​(១យ៉ូហាន…

Read article
ការរៀបចំពេលវេលារបស់ព្រះអម្ចាស់

នៅឆ្នាំ​២០០៥ ខ្ញុំ​បាន​ទៅ​លេង​ព្រះ​វិហារ​របស់​លោកគ្រូ​គង្វាល អូដលេយ ប្លេក(Audley Black) ដែល​មា​នទី​តាំង​ជិត​ឆ្នេរ​​សមុទ្រ​ខាង​ត្បូង នៃ​ប្រទេស​ចា​ម៉ៃកា(Jamaica)។ កាល​នោះ ពួក​គេ​បាន​ចាប់​ផ្តើម​កម្ម​វិធី​សង់​ពង្រីក​កន្លែង​ថ្វាយ​បង្គំ​របស់​ពួក​គេ។ ជា​រៀង​រាល់​ពេ​លដែ​ល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ទី​នោះវិ​ញ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ដំណើរ​ការ​សាង​សង់​របស់​ពួក​គេ​ មាន​ការ​រីក​ចម្រើ​ន​ទៅ​មុខ​បន្តិច​​ម្តង​ៗ​។ ទោះ​គម្រោង​សាង​សង់​នេះ​ បាន​ដំណើរ​ការ​អស់​ជា​ច្រើន​ឆ្នាំ ទំរាំតែ​បា​ន​ចប់​សព្វ​គ្រ​ប់​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​មាន​ការ​ខក​ចិត្ត​ដែរ! ព្រោះ​លោក​គ្រូ​គង្វាល​ប្លេក(Black) និង​ពួក​ជំនុំរ​បស់​គាត់​មាន​ការ​អត់​ធ្មត់ ចំពោះ​​ពេល​​វេលា​​ដែល​​ព្រះ​​អម្ចាស់​​បា​ន​​រៀ​​ប​ចំ  ហើយ​ពួក​គេ​មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះ​ការ​អ្វី​ដែល​ទ្រង់​កំពុង​តែ​ធ្វើ។ ជាញឹ​កញា​ប់ យើង​ច្រើ​ន​តែ​ខ្វះ​ការ​អត់​ធ្មត់។ យើង​ចង់​ឲ្យ​ពួក​ជំនុំ​រីក​លូ​ត​លាស់ យ៉ាង​ឆាប់​រហ័ស យើង​ចង់​ឲ្យ​ក្រុម​យុវ​ជន​របស់​យើង ឆាប់​មាន​ភាព​ពេញ​វ័​យខា​ង​វិញ្ញាណ ហើយ​យើង​ច​ង់​ឲ្យ​បញ្ហា​ទាំង​អស់ ដែល​យើង​មាន ត្រូវ​បាន​ដោះស្រា​យ​នៅ​ថ្ងៃនេះ​តែម្ត​ង។ ប្រហែល​ជា​យើង​ចាំបា​ច់ត្រូវ​ចាំ​ថា ក្នុង​រឿង​ខ្លះ យើង​ត្រូវ​ការ​ពេល​វេលា គឺ​ពេល​វេលា​ដែល​ព្រះ​បាន​កំណត់។ ជា​តួយ៉ាង នៅ​ពេល​ដែល​ពួក​សាសន៍​អ៊ីស្រាអែ​ល​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ ព្រះ​បាន​ដឹក​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដីស​ន្យា តាម​ផ្លូវ​ដ៏​វែង​ឆ្ងាយ(និក្ខមនំ ១៣:១៧-១៨)។ ហើយ​ក្នុង​ពេល​នោះ ព្រះ​អម្ចាស់​បាន​រៀប​ចំ​ពួក​គេ បង្រៀន​ពួក​គេ និង​ល្បង​ល​ពួក​គេ។ ក្នុង​សម័យ​ជឿន​លឿន​នៃ​ពិភព​លោក​សព្វ​ថ្ងៃ​ យើង​តែង​​តែ​ច​​​ង់ឲ្យកា​រ​អ្វី​គ្រប់​យ៉ាង​សម្រេច​ភ្លាម​​ៗ​។ ប៉ុន្តែ ជួន​កាល ព្រះអ​ម្ចាស់​មិន​មាន​ផែនការ​យ៉ាង​ដូ​ច​នោះ​ឡើយ។ ដូច​នេះ ចូរ​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះអ​ម្ចាស់ ហើយ​រៀន​សម្រ​បខ្លួ​នតា​មកា​រ​រៀប​ចំ​ពេល​វេលា​របស់​ទ្រង់។—Dave Branon

Read article
ការអញ្ផើញរបស់ព្រះវរបិតា

ក័ណ្ឌ​គម្ពីរ​អេសេគាល ជា​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាននិយាយ​អំពើ​ការ​ជំនុំ​ជម្រះ ដែល​ព្រះ​អម្ចាស់​ទម្លាក់​មក​លើ​រាស្ត្រ​របស់​ទ្រង់​ដែល​មិន​ស្តាប់​បង្គាប់។ ព្រះ​អម្ចាស់​បាន​ហៅពួ​ក​គេ​ថា “សាសន៍​ដែល​រឹង​ចចេស ដែល​បាន​បះ​បោរ​នឹង​អញ”(២:៣) ហើយ “ជា​កូន​ចៅមាន​មុខ​រឹង ហើយ​ចិត្ត​ខែង”(ខ.៤)។ ការ​ពិពណ៌នាអំ​ពី​អំពើ​បាប​របស់ពួ​ក​គេ និង​អំពី​ទោស​ដ៏​ធ្ងន់​ធ្ងរ ដែ​ល​ពួក​គេ​ត្រូវ​ទទួល ស្តាប់​ទៅ​គួរ​ឱ្យ​ភ័យ​ខ្លាច​ណាស់។ តែ​ទោះជា​យ៉ា​ង​ណា​ក៏​ដោយ នៅ​ក្នុង​ពេល​ដ៏​ខ្មៅ​ងងឹត ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ទ័យ​សោក​សៅ​ចំពោះរា​ស្ត្រ​រប​ស់ទ្រ​ង់ ដែល​កំពុង​ជាប់​ជា​ឈ្លើយ​នៅ​ចក្រ​ភព​បាប៊ីឡូន បាន​ជា​ទ្រង់​បង្ហា​ញ​សេចក្តី​ស្រឡាញ់ តាម​រយៈ​ការ​ត្រាស់​ហៅ​ពួក​គេ ឲ្យ​ងាក​មក​ដើរ​តាម​ផ្លូវ​នៃជី​វិត​វិញ​។     គឺ​ដូច​ដែល​ទ្រង់​​មាន​បន្ទូល​ថា “ចូរ​បោះប​ង់ចោ​លអំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ឯង ដែ​លឯ​ងរា​ល់​គ្នា​ប្រព្រឹត្ត នោះ ហើយ​ឱ្យ​ខ្លួន​មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ។ ដ្បិត​ ឱ​ពូជ​ពង្សអ៊ី​ស្រាអែល​អើយ ឯង​រាល់​គ្នា​ចង់​ស្លាប់​ធ្វើ​អី? ពីព្រោះ​អញ​ឥត​មាន​សេចក្តី​អំណរ ចំពោះ​ការ​ស្លាប់​របស់​អ្នក​ដែល​ត្រូវ​ស្លាប់​នោះ​ទេ  ដូច្នេះ​ ចូរ​ឯង​រាល់​គ្នា​វិលម​ក ​ដើម្បី​ឱ្យ​បាន​រស់​នៅ​វិញ!”​(១៨:៣១-៣២)។ ព្រះ​អម្ចាស់​មិន​បាន​ប្រាប់​យើង​រាល់​គ្នា ឲ្យ​មាន​អារម្មណ៍កើ​ត​ទុក្ខ​កាន់​តែ​ខ្លាំង​ឡើង​ៗ ចំពោះ​សេច​ក្តី​កំហុស​របស់​យើង​ឡើយ ម្យ៉ាងទៀត ទ្រង់​ក៏​មិន​ឲ្យ​យើង​ខំ​ប្រឹងប្រែ​ង​កាន់​តែ​ខ្លាំង​ ដើម្បី​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ទ្រ​ង់​ឲ្យ​បាន​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះទ្រ​ង់​បាន​ហៅ​យើ​ង​ឱ្យ​មក​ទទួល​នូវ​ប្រភ​ពនៃ​​ការ​​លើក​ទឹក​​ចិត្ត និង​កម្លាំង​ថ្មី​ៗ ពោល​គឺ “មក​ទទួល​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី”ពី​ទ្រង់(​៣៦:២៦-២៧)។ បើ​អ្នក​កំពុង​តែ​មាន​អារម្ម​ណ៍​ថា ខ្លួន​កំពុង​តែ​វង្វេង​ចេញ​កាន់​តែ​ឆ្ងាយ​ពី​ព្រះ ហើយ​មាន​អារម្មណ៍​ថា​ទ្រង់​បោះ​បង់​ចោល​អ្នក​ហើយ នោះ​ពេល​​នេះ​​ជា​​ពេលដែ​លត្រូ​វក្រ​សោប​យក​សេចក្តី​ពិត​ហើយ។ តើអ្ន​ក​នឹង​ទទួល​យក​ការ​អញ្ផើញរ​ប​ស់​ព្រះវ​បិតា “ដោយ​ងាក​មក​រ​កទ្រ​ង់​វិញ ដើម្បី​មាន​ជីវិ​ត​រស់”…

Read article
មុនដែលអ្នកទូលសូមទ្រង់

មិត្ត​រួម​ការងារ​ម្នាក់ ដែល​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ក្នុង​អង្គការ អា ប៊ី ស៊ីអន្តរជាតិ(RBC Ministry) បាន​ចែក​ចាយ​ដល់​ខ្ញុំ អំពី​សេចក្តី​អំណរ ដែល​នាង​មាន នៅ​ក្នុ​ង​ការ​បំរើ​ព្រះ ជា​អ្នក​បក​ប្រែ​សៀវ​ភៅ​សម្រាប់​សិក្សា​ព្រះ​បន្ទូល។ នាង​បាន​ប្រាប់​ខ្ញុំ​ថា នាង​ពិត​ជា​មាន​ពរ​ខ្លាំង​ណាស់ ដែល​បាន​មាន​ឱកាស​ទទួល​សេចក្តី​បង្រៀន​ពី​ព្រះ​បន្ទូល ដែល​មាន​ក្នុង​សៀវ​ភៅ​ដែល​នាង​បាន​បក​ប្រែ​នោះ។ នៅ​ពេល​ដែល​នាង​បក​ប្រែ​សៀវ​ភៅ​ទាំង​នេះ នាង​បាន​កត់​សំគាល់​ឃើញ​ថា “ជា​និច្ច​ជា​កាល ព្រះប​ន្ទូល​ព្រះបា​នប្រា​ប់​ឲ្យ​ខ្ញុំ​ដឹង អំពី​សេចក្តី​ត្រូវ​ការ​ដែល​ខ្ញុំ​កំ​ពុងមាន​”។ ជាតួ​យ៉ា​ង​ដូចជា​​នៅ​ពេល​នាង​កំពុងត្រូវកា​រ​ការ​លើក​ទឹក​ចិ​ត្ត​ពី​ព្រះអ​ម្ចាស់ ទ្រង់​ក៏​បាន​ប្រទាន​បទ​គម្ពីរ​ជា​ជំនួយ​ដល់​នាង តាម​រយៈ​សៀវ​ភៅ​ទាំង​នោះ។ ការ​ចែក​ចាយ​របស់នា​ង បាន​ធ្វើ​ឲ្យ​ខ្ញុំយល់​ថា​ ព្រះ​ដ៏ស្មោះ​ត្រង់​របស់​យើង ទ្រង់​មើល​ថែរ​យើង តាម​មធ្យោ​បាយ​ជាច្រើ​ន។ ក្នុង​ជីវិត​យើង មាន​រដូវ​កាល​ផ្សេង​ៗ​គ្នា ហើយ​យើង​ក៏​បាន​ជួប​ប្រទះ​នូវ​បញ្ហា​គ្រប់​ប្រភេទ ប៉ុន្តែ យើង​មិន​ត្រូវ​ជម្នះ​បញ្ហា​ទាំង​នោះ​ ដោ​យពឹ​ង​ផ្អែកលើខ្លួន​ឯង​ឡើយ។ គឺ​ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា “ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​រប​ស់​អ្វី​ដែល​អ្នក​ត្រូវ​ការ​ មុន​ដែល​អ្នក​សូម​ផង” (ម៉ាថាយ ៦:៨)។ ពេល​ណាយើ​ង​ត្រូវ​ការ​ជំនួយ ទោះជា​ជំ​នួយ​ខាង​ព្រលឹង​វិញ្ញាណ ខាង​ផ្លូវ​អារម្មណ៍ ឬ​ខាងសាច់​ឈាម​ក៏​ដោយ ក៏​យើង​អាច​ពឹង​ផ្អែក​ទៅ​លើកា​រ​មើល​ថែរ និ​ង​ព្រះទ័​យ​ទុក​ដាក់ ដ៏​ស្មោះ​ត្រង់​រប​ស់​ព្រះ​វរបិ​តាបា​ន​ជានិ​ច្ច។ ព្រះទ្រ​ង់ជ្រា​បពី​យើង​យ៉ាង​ច្បាស់​លាស់​ណាស់ បាន​ជា​ទ្រង់​ជ្រើស​រើស​ពេល​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​ផ្តល់​ឲ្យ​យើង​នូវ​អ្វី​ដែល​ល្អ​បំផុត និង​ដើម្បី​ផ្តល់​នូវ​ការ​ធានាថា​ ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​និច្ច។ “គ្មាន​សត្វ​ចាប​ណា​មួយ​ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ សូម្បី…

Read article
បងប្អូនត្រកូលរ៉ាយ

នៅថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ១៩០៩ មាន​យុវជ​ន​វ័យ​ក្មេង​ម្នាក់ បាន​បើក​បរ​យន្ត​ហោះ​ដ៏​ចម្លែក​មួយ​គ្រឿង ដែល​មាន​សណ្ឋាន​ដូច​ខ្លែង ដែល​មាន​រាង​ដូច​ប្រអប់​ទ្រវែង​ដ៏​ធំ​មួយ។ ពេល​វា​ហោះឡើង​ខ្ពស់​បាន​បន្តិច អាកាស​យាន្ត​និក​ម្នាក់​នេះ ក៏​បាន​បញ្ជា​ចង្កូត ដើម្បី​ឲ្យ​ខ្លួន​អាច​បើក​វា​រំលង​ពី​លើ​កំពង់​ផែ​ក្រុង​ញូ​យ៉ក​។ មនុស្ស​ម្នា​ក៏​បាន​នាំ​គ្នា​សម្លឹង​មើ​ល​ទៅ​លើ ដោយ​ការ​ភ្ញាក់​ផ្អើ​ល។ នៅ​ក្នុង​កំពង់​ផែនោះ នាវា​ទាំង​ឡាយ​បាន​បន្លឺ​សម្លេង​ស៊ីផ្លេ​របស់​ខ្លួន ដើម្បី​អប​អរ​សាទ​រ។ ហ្វូង​មនុ​ស្ស​ដែ​ល​នៅ​ក្បែរ​រូប​ចម្លាក់​សេរី​ភាព​ក៏​បាន​​​នាំគ្នា​ស្រែក​ហូរ ពេល​បាន​ឃើញ​លោក​វីលប័រ រ៉ាយ​(Wilbur Wright) កំពុង​ហោះ​ហើ​រ​នៅ​លើមេ​ឃ។ លោក​អរវីល(Orville) ជា​បង​ប្អូនរ​បស់​លោក​​វីលប័រ ​ដែល​បាន​បើក​បរ​យន្ត​ហោះ​ដំបូង​បំផុ​ត​ ក្នុង​​ប្រវត្តិ​សាស្រ្ត ​មុន​លោក​វីល​ប័រ​ប្រាំ​មួយ​ឆ្នាំ។ គាត់​បាន​បក​ស្រាយ​អំពី​កត្តាដែល​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ចង់​ហោះ​ហើរ​ថា “ការ​មាន​បំណង​ចិត្ត​ចង់​ហោះ​ហើរ គឺ​ជា​គំនិត​ដែល​បន្សល់​ទុក​ពី​បុព្វ​បុរស​របស់​យើង ដែល​មាន​ចិត្ត​ច្រណែន សត្វ​បក្សីដែ​ល​ចេះ​ហោះ​ហើរ​ចុះឡើ​ងៗ​ ដោយ​សេរី នៅ​ក្នុង​អាកាស យ៉ាង​លឿន ដោយ​គ្មាន​អ្វី​រា​រាំង តាម​មហាវិ​ថី​ខ្យល់​ដែល​គ្មាន​ដែន​កំណត់”។ បង​ប្អូន​ត្រកូល​រ៉ាយ​ទាំ​ង​ពីរ​នាក់​នេះ បាន​ចំណាយ​ពេល​ជា​ច្រើន នៅ​ក្នុង​ការ​សិក្សា​អំពី​ការ​ហោះ​ហើរ​របស់​សត្វ​បក្សី មុន​ពេល​រចនា​យន្ត​ហោះរ​បស់​ខ្លួន ឲ្យ​​ចេញ​ជា​រូប​ជា​រាង្គ​ឡើង។ ក្នុង​កណ្ឌ​លោកុ​ប្បត្តិ មាន​សេចក្តី​ដែល​ចែង​ថា “កាល​​ដើ​ម​ដំ​បូង​​ឡើយ ព្រះ​​បាន​​បង្កើត​​ផ្ទៃ​​មេឃ និង​​ផែនដី​”​(១:១) ហើយ​ទ្រង់​មាន​បន្ទូល​ថា “ចូរ​​​ឲ្យ​មាន​​មច្ឆា​ជាតិ​​រវើក​នៅ​​ក្នុង​​ទឹក​​ជា​​បរិបូរ និង​​បក្សី​​ជាតិ​​ហើរ​​លើ​​ដី​​នៅ​នា​​អា​កាស​”(ខ.២០)។ យើង​អប​អរសាទរ​ចំពោះ​ការ​ច្នៃប​ង្កើត​របស់​បងប្អូន​ត្រ​កូល​​រ៉ាយ។ ប៉ុន្តែ ព្រះ​អទិករ​ដែល​បានប​ង្កើតស​ត្វ​បក្សី ដែល​ចេះ​ហោះ​ហើរ​តាំង​ពី​ដើម​មក ទ្រង់​សម​នឹង​ទទួល​ការ​សរសើរ​តម្កើង​ដ៏​ខ្ពស់​បំផុត សម្រាប់​ការ​បង្កើត​បក្សី…

Read article
ដើរចេញពីការព្រួយបារម្ភ

កាលពីរ​បី​ឆ្នាំ​មុន អ្នក​ដឹក​នាំ​ការ​សិក្សា​ព្រះ​បន្ទូល ក្នុង​ក្រុម​របស់​យើង បាន​លើក​ទឹក​ចិត្ត​ឲ្យយើង​ទន្ទេញ​បទ​គម្ពីរ ឲ្យ​បាន​មួយជំ​ពូក ហើយ​បាន​ឱ្យយើ​ងសូត្រ​បទ​គម្ពីរ​នោះ ឲ្យ​ក្រុម​ទាំង​មូល​ស្តាប់។ ពេល​នោះ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ប្រកែក និង​ត្អូញ​ត្អែ​រនៅ​ក្នុង​ចិត្ត​ថា តើ​ខ្ញុំ​ត្រូវ​សូត្រ​បទ​គម្ពីរ​មួយ​ជំពូក នៅ​ចំពោះមុ​ន​មនុស្ស​គ្រ​ប់គ្នា​ឬ? ខ្ញុំ​មិន​មែន​ជាម​នុស្ស​ពូកែ​ទន្ទេញ​ផង។ ខ្ញុំ​ក៏ឈ្ងោ​ក​មុខ​ចុះ ដោយ​នឹក​ស្រមៃ​ឃើញ​ថា ខ្លួន​ឯង​កំពុង​សូត្រ​ខគ​ម្ពីរ ហើយ​ជា​ប់​គាំង​យ៉ាង​យូរ ខណៈ​ដែ​លគ្រ​ប់គ្នា​កំ​ពុង​មើល​​ខ្ញុំ ទាំង​រង់​ចាំ​ស្តាប់​ពាក្យ​បន្ទាប់ ដែល​ខ្ញុំ​ត្រូវ​សូត្រ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​​បើក​ព្រះ​គម្ពីរ រក​មើល​ជំពូក​ណា ដែល​ត្រូវ​ចិត្ត​ខ្ញុំ ដើម្បី​ងាយ​ស្រួល​ទន្ទេញ​។ ខ្ញុំ​ក៏​ចេះ​តែ​បើក​រក​មើល ទី​បំផុត​ខ្ញុំ​ក៏​បាន​បើក​ដល់​ក័ណ្ឌ​គម្ពីរ​ភីលីពជំពូក​៤។ ខ្ញុំ​ក៏​បា​​នអាន​បទ​គម្ពីរ​នេះ​ស្ងា​ត់​ៗ​នៅក្នុង​ចិត្ត ត្រង់​ខ​ដែល​ចែង​ថា “កុំ​ឱ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឱ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុ​ណ​ផង”(ខ.៦)។ គឺ​នៅពេ​ល​នោះ​ហើយ ដែល​​ខ្ញុំ​បាន​ដឹង​ថា​ជំពូក​ណាត្រូ​វ​ទន្ទេញ និង​ថែម​ទាំង​បាន​ដឹង​ពី​របៀប​ដែល​ខ្ញុំ​អាច​​ដើរចេញ​ពី​ការ​ថប់​បារម្ភ អំពី​កិច្ចការ​ដែ​ល​ត្រូវ​ធ្វើ​នោះ​ទៀត​ផង។ ព្រះ​​ទ្រង់​​មិ​ន​ចង់​ឱ្យ​យើង​រាល់​គ្នា​ព្រួយ​បារម្ភ អំពី​ហេតុ​ការណ៍​ដែល​នឹង​កើតឡើ​ង ​នៅ​ពេល​អនាគត​ឡើយ ពីព្រោះ​ការ​ថប់​បារម្ភ​បង្ខាំង​ការ​អធិស្ឋាន​របស់​យើង។ លោក​សាវ័ក​ប៉ុល​ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា យើង​មិន​គួរ​មាន​ការ​ថប់​បារម្ភ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​គួរ​អធិស្ឋាន​ទូល​សូម​ជំនួយ​ពី​ព្រះ​អម្ចាស់​វិញ។ ល្គឹក​ណាយើ​ងប្រើ​វិធី​សាស្រ្តនេះ​ ដើម្បី​ជម្នះ​ការ​ថប់​បារម្ភ នោះ​សេច​ក្តី​សុខ​សាន្តរ​បស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត និង​គំនិត​របស់​យើង​រាល់​គ្នា​(ខ.៧)។…

Read article
តើអ្នកកំពុងបើកចំហរចិត្តឬ?

នៅពេល​ខ្ញុំ​កំពុង​ចម្រើនវ័យ​ធំឡើង ខ្ញុំ​បាន​ទៅ​លេងជីដូន​ជីតា​របស់​ខ្ញុំ អស់​រយៈ​ពេល​មួយ​ឬ​ពីរ​សប្តាហ៍ នៅ​ក្នុង​រដូវ​ក្តៅ ជា​រៀង​រាល់​ឆ្នាំ។ កាល​នោះ ពួក​គាត់​មាន​ទី​លំនៅ នៅ​តាម​បណ្តោយ​ផ្លូវ ដែល​កាត់​តាម​ផ្លូវ​រទេះ​ភ្លើង​មួយ​ចំនួន។ នៅ​ក្នុង​យប់​ដំបូង ដែល​ខ្ញុំ​ស្នាក់​នៅ​ទីនោះ ជា​ញឹក​ញាប់ ខ្ញុំ​បាន​​ភ្ញាក់​ពី​ដំណេក​បួន​ប្រាំ​ដង ដោយសារ​សម្លេង​ញ័រ​រណ្តំនៃ​ទូរថ​ភ្លើង និង​សម្លេង​ស៊ី​ផ្លេ​ដែល​អ្នក​បើក​រថ​ភ្លើង​បាន​បន្លឺ​ឡើង។ ទោះ​ជា​យ៉ាង​ណា​ក្តី នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ស្នាក់​នៅរ​បស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ស៊ាំ​នឹង​សម្លេង​រំខាន​ទាំង​អស់​នោះ បាន​ជា​ខ្ញុំ​អាច​គេង​លក់​ពេញ​មួយ​យប់ ដោយ​មិន​ភ្ញាក់​ដូច​មុន​ទៀត​ទេ។ មាន​ន័យ​ថា ខ្ញុំ​ឈប់​ខ្វល់​ពី​សម្លេង​នោះ​ទៀត​ហើយ។ ប៉ុន្តែ មានរឿង​រំខាន​មួយ​ចំនួ​ន​ដែល​ខ្ញុំ​មិន​ចង់​ឈប់ខ្វល់​ពី​វា! ឧទាហរណ៍ ខ្ញុំ​ចូល​ចិត្ត​ការ​ដែល​ស្វាមី​របស់​ខ្ញុំយកកាហ្វេ​មួយ​ពែង​មក​ឱ្យ​ខ្ញុំ ដោយ​មិន​ដឹង​ខ្លួន ខណះ​ដែល​ខ្ញុំ​កំពុង​ជាប់​ដៃ​ជាមួ​យនឹ​ង​កុំព្យូទ័រ។ ហើយ​ខ្ញុំ​ក៏មាន​អំណរ​ណាស់ ពេល​មិ​​ត្ត​សំឡាញ់​របស់​ខ្ញុំ​ទូរស័ព្ទ​មក ដោយ​ខ្ញុំ​មិន​បាន​រំពឹង​ទុក​ជា​មុន​។ ជួន​ពេល​ខ្លះ មាន​ការ​ល្បួង​ដែល​នាំ​ឱ្យ​យើងមិ​ន​ខ្វល់​អំពី “ការ​រំខា​ន​ដ៏​បរិសុទ្ធ” របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​ស្តាប់​តាម​កា​រ​បណ្តាល​ចិត្ត​របស់​ទ្រង់។ ពេល​នោះ ទ្រង់​ប្រហែ​ល​ជាកំ​ពុង​អង្រួន​យើ​ងឱ្យ​​ភ្ញាក់​ដឹង​ខ្លួន​ថា យើង​ចាំ​បាច់​ត្រូវ​ទូ​ល​សូម​ការ​អត់​ទោស​បាប ចំពោះ​អ្វី​ដែល​យើង​បាន​និយាយ ឬ​ប្រព្រឹត្ត។ ម្យ៉ាង​ទៀត ទ្រ​ង់​ប្រហែ​ល​ជា​កំពុង​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ដើម្បី​ឲ្យ​យើង​អធិស្ឋា​ន​ឱ្យ​អ្នក​ណាម្នា​ក់​ដែល​កំពុង​ជួប​វិបត្តិ។ ឬ​មួយ​ទ្រង់​កំពុង​ដាស់​តឿន​យើង​ថា យើង​មិន​ទាន់​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោង​នៅ​ឡើយ​ទេ។ ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ឋ​សណ្ឋិត​ក្នុង​ចិត្ត​យើង​ម្នាក់​ៗ ទ្រ​ង់​បង្រៀន ដាស់​តឿន លើក​ទឹក​ចិត្ត និង​ដឹក​នាំ​យើងឲ្យ​ដើរ​តាម​​សេចក្តី​​ពិ​ត​​(យ៉ូហាន ១៤:១៦-១៧,២៦ ១៦:៧-៨,១៣)។ តើអ្នក​កំពុង​បើក​ចំហ​រចិ​ត្ត…

Read article