October

You are here:
មិនអាចខាំជាប់

ខណៈ​ពេល​ដែល​ខេត​លីន(Caitlyn) កំពុង​ហែល​ទឹក ជា​មួយ​មិត្ត​ភក្តិ​គាត់ នៅ​ក្នុង​ឈូង​សមុទ្រ​មិច​ស៊ីកូ គាត់​ក៏​ត្រូវ​ត្រីឆ្លាម​ខាំ​ជើង​ជាប់ ហើយ​វា​ក៏​បាន​ព្យាយាម​ទាញ​គាត់។ ដើម្បី​តទល់​នឹង​ការ​វាយ​ប្រហារ​នេះ ខេតលីន​ក៏​បាន​ដាល់​ច្រមុះរបស់​ត្រី​ឆ្លាម។ សត្វ​សាហាវ​នេះ​ក៏​បាន​បើក​មាត់​របស់​វា ព្រលែង​ជើង​គាត់ ហើយ​ក៏​បាន​ហែល​ទៅ​ឆ្ងាយ​បាត់ ទាំង​បរាជ័យ​។ ការ​ខំា​របស់​ត្រី​ឆ្លាម បាន​ធ្វើ​ឲ្យ​ជើង​គាត់​របួស​ជា​ច្រើន​កន្លែង ដែល​ត្រូវ​ដេរ​អស់​១០០​ថ្នេរ ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រី​ឆ្លាម​នោះ​មិន​អាច​ខំា​ជើង​របស់​គាត់​ជាប់​ឡើយ។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិត ដែល​ព្រះ​យេស៊ូវ​បាន​ឈ្នះ​សេចក្តី​​ស្លាប់ ដោយ​ធ្វើ​ឲ្យ​វា​លែង​មាន​អំណាច​គំរាម​កំហែង និង​ឈ្នះ​អ្នក​ដើរ​តាម​ទ្រង់​ទៀត។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំឃាំង​ទ្រង់​ទុក​បាន​ឡើយ”(កិច្ចការ ២:២៤)។ លោក​ពេត្រុស​បាន​និយាយ​ដូច​នេះ ទៅ​កាន់​ហ្វូង​មនុស្ស នៅ​ទី​ក្រុង​យេរូសាឡិម។ ប្រហែល​ជា​ក្នុង​ចំណោម​នោះ មានមនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ស្រែក​ថា “ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ!” ដើម្បី​ទាម​ទា​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ​យេស៊ូវ(ម៉ាថាយ ២៧:២២)។ ជា​លទ្ធ​ផល ពួក​ទាហាន​រ៉ូម៉ាំង ក៏​បាន​យក​ទ្រង់​ទៅ​ឆ្កាង។ សព​ទ្រង់​ក៏​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​នៅ​ក្នុងផ្នូរ​មួយ ហើយ​ក៏​បាន​នៅ​ក្នុង​ផ្នូរ​នោះ​អស់​បី​ថ្ងៃ រហូត​ដល់​ពេល​ដែល​ព្រះ​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ លោក​ពេត្រុស​ និង​ពួក​សិស្ស​ដទៃ​ទៀត ក៏​បាន​និយាយ និង​បរិភោគ​អាហារ​ជា​មួយ​ទ្រង់ ហើយ​៤០​ថ្ងៃ​ក្រោយ​មក ពួក​គេ​ក៏​បាន​ឃើញ​ទ្រង់​យាង​ឡើង ទៅ​នគរ​ស្ថាន​សួគ៌​វិញ(កិច្ចការ ១:៩)។ ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​លើ​ផែន​ដី​នេះ បាន​បញ្ចប់…

Read article
ការជ្រើសរើសផ្លូវធ្វើដំណើរ

ខ្ញុំ​មាន​រូប​ថត​ទេសភាព​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ដ៏​ស្រស់​ស្អាត​មួយ ដែល​ខ្ញុំ​បាន​ថត​រូប​បុរស​វ័យ​ក្មេង​ម្នាក់ ដែល​កំពុង​ជិះសេះ នៅ​តាម​ជួរ​ភ្នំ​ខូឡូរ៉ាដូ ខណៈ​ពេល​ដែល​គាត់​គិត​ថា តើ​គាត់​ត្រូវ​ទៅ​តាម​ផ្លូវ​លំ ដែល​នៅ​ខាង​មុខ​គាត់​ឬ​អត់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​បទ​កំណាព្យ​របស់​លោក​រ៉ូបឺត ហ្រ្វូស(Robert Frost) ដែល​មាន​ចំណង​ជើង​ថា “ផ្លូវ​ដែល​មិន​បាន​ធ្វើ​ដំណើរ”។ នៅ​ក្នុង​បទ​កំណាព្យ​នេះ លោក​ហ្វ្រូស​បាន​ជញ្ជឹង​គិត អំពី​ផ្លូវ​ពីរ​ខ្សែ ដែល​នៅ​ចំពោះ​មុខ​គាត់។ មើល​ទៅ​ផ្លូវ​ទាំង​ពីរ​សុទ្ធ​តែ​គួរ​ឲ្យ​ចង់​ធ្វើ​ដំណើរ​ដូច​គ្នា ប៉ុន្តែ គាត់​មាន​ការ​សង្ស័យ​ថា តើ​គាត់​នឹង​បាន​វិល​ត្រលប់​មក​កន្លែង​នេះ​វិញ​ទេ បើ​គាត់​ជ្រើស​រើស​យក​ផ្លូវ​ណា​មួយ។ លោក​ហ្វ្រូស​បាន​សរសេរ ក្នុង​បទ​កំណាព្យ​នោះ​ថា “មាន​ផ្លូវ​បំបែក​ពីរ នៅ​ក្នុង​ព្រៃ ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទៅ​តាម​ផ្លូវ​ដែល​គេ​មិន​សូវ​ធ្វើ​ដំណើរ ហើយ​ការ​នេះ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​គ្រប់​យ៉ាង”។ ក្នុង​សេចក្តី​អធិប្បាយ​របស់​ព្រះ​យេស៊ូវ នៅ​លើ​ភ្នំ(ម៉ាថាយ ៥-៧) ព្រះ​អម្ចាស់​បាន​ប្រាប់​អ្នក​ស្តាប់​ព្រះ​បន្ទូល​ទ្រង់​ថា “ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្តី​ហិនវិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ។ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ”(៧:១៣-១៤)។ ក្នុង​ដំណើរ​ជីវិត​របស់​យើង យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ផ្លូវ​ណា​មួយ ដើម្បី​ធ្វើ​ដំណើរ។ មាន​ផ្លូវ​ជា​ច្រើន ដែលហាក់​ដូច​ជា​ល្អ ហើយ​គួរ​ឲ្យ​ទាក់​ទាញ ប៉ុន្តែ មាន​តែ​ផ្លូវ​មួយ​ទេ ដែល​ជា​ផ្លូវ​នៃ​ជីវិត។ ព្រះ​យេស៊ូវ​បាន​ត្រាស​ហៅ​យើង ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​ភាព​ជា​សិស្ស និង​ការ​ស្តាប់​បង្គាប់​ព្រះ​បន្ទូល​ព្រះ…

Read article
ទ្រព្យសម្បត្តិ នៅក្នុងផ្លែល្ពៅ

កាល​ខ្ញុំ​កំពុង​រស់​នៅ​ជា​ម្តាយ​ដ៏​វ័យ​ក្មេង​ម្នាក់ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ធ្វើ​កំណត់​ហេតុ អំពី​រយៈ​ពេល​១​ឆ្នាំ​ដំបូង នៃ​ជីវិតរបស់​កូន​ស្រី​ខ្ញុំ។ ជា​រៀង​រាល់​ខែ ខ្ញុំ​បាន​ថត​រូប​នាង​ទុក ដើម្បី​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ និង​ការ​លូត​លាស់​របស់​នាង។ ក្នុង​ចំណោម​រូប​ថត​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ មាន​រូប​ថត​មួយ ដែល​ខ្ញុំ​បាន​ថត ពេល​នាង​កំពុង​អង្គុយ​យ៉ាង​រីក​រាយ នៅ​ក្នុង​ផ្លែល្ពៅ​ដ៏​ធំ​មួយ​ផ្លែ ដែល​ខ្ញុំ​បាន​ទិញ​ពី​កសិករ​ប្រចំា​តំបន់ ហើយ​បាន​ចោះ​ឲ្យ​ប្រហោង​ក្នុង។ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់ ពេល​ឃើញ​នាង​អង្គុយ​នៅ​ក្នុង​ផ្លែ​ល្ពៅ​នោះ។ ផ្លែ​ល្ពៅ​បាន​ក្រៀម​ស្វឹត​ទៅ នៅ​សប្តាហ៍​បន្ទាប់ ប៉ុន្តែ កូន​ស្រី​ខ្ញុំ​បាន​បន្ត​លូត​លាស់ ហើយ​ចម្រើន​ឡើង។ សាវ័ក​ប៉ុល​បាន​ពិពណ៌​នា អំពី​ការ​ស្គាល់​សេចក្តី​ពិត ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​ជា​នរណា។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​រូប​ថត​នោះ។ គាត់​បាន​ប្រដូច​ការ​ស្គាល់​ព្រះ​យេស៊ូវ នៅ​ក្នុង​ចិត្ត​យើង ទៅ​នឹង​ទ្រព្យ​សម្បត្តិ​ដែល​បាន​ទុក​នៅ​ក្នុង​ក្អម។ ការ​នឹក​ចំា អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន និង​កម្លាំង សម្រាប់​អត់​ទ្រាំ ក្នុង​ទុក្ខ​លំបាក ទោះ​ជា​យើង​ត្រូវ​គេ​សង្កក់​សង្កិន​គ្រប់​ជំពូក​ក៏​ដោយ(២កូរិនថូស ៤:៨)។ ពេល​គេ​វាយ​យើង​ដេក​ស្តូក តែ​មិន​ស្លាប់ យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​យើង ដោយ​សារ​អំណាច​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ជីវិត​យើង(ខ.៩)។ យើង​អាច​មាន​អារម្មណ៍​នឿយ​ព្រួយ ដោយ​សារ​ទុក្ខ​លំបាក​របស់​យើង ដូច​ជា​ផ្លែ​ល្ពៅ​ដែល​ក្រៀម​ស្វិត។ ប៉ុន្តែ ក្តី​អំណរ​របស់​យើង​អាច​ចម្រើន​ឡើង ដោយសារ​ព្រះ​យេស៊ូវ ទោះ​មាន​ការ​ប្រឈម​មុខ​ទាំង​នោះ​ក៏​ដោយ។ ការ​ស្គាល់​ទ្រង់ ដោយ​ដឹង​ថា អំណាច​ទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង…

Read article
មុខមាត់ពិតរបស់ខ្ញុំ

ការ​មាន​អារម្មណ៍​ថា​ ខ្លួន​មិន​ស័ក្តិ​សម និង​អាម៉ាស់ ចំពោះ​អតីត​កាល ដែល​ខ្វះ​ការ​គោរព​ប្រតិ​បត្តិ ចំពោះ​ព្រះ​ជា​ម្ចាស់ បាន​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន មក​លើ​ផ្នែក​នីមួយ​ៗ​នៃ​ជីវិត​ខ្ញុំ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ តើ​ខ្ញុំ​ត្រូវ​គិត​យ៉ាង​ណា បើ​សិន​ជា​អ្នក​ដទៃ​បាន​ដឹង អំពី​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ដែល​ខ្ញុំ​ធ្លាប់​មាន​កាល​ពី​មុន? ទោះ​ព្រះ​ទ្រង់​បាន​ជួយ​ខ្ញុំ ឲ្យ​មាន​សេចក្តី​ក្លាហាន នៅ​ក្នុង​ការ​អញ្ជើញ​អ្នក​ដឹក​នាំ​ពួក​ជំនុំ ឲ្យ​មក​ញាំ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ព្យាយាម ​ធ្វើ​ខ្លួន ឲ្យ​ហាក់​ដូច​ជា​ល្អ​ឥត​ខ្ចោះ។ ខ្ញុំ​បាន​បោស​សម្អាត​ផ្ទះ​ខ្ញុំ កុំ​ឲ្យ​ឃើញ​មាន​កន្លែង​ប្រឡាក់ និង​រៀប​ចំ​អាហារ​ដែល​មាន​បី​ដំណាក់​កាល ហើយ​ក៏​បាន​ស្លៀក​ខោ​ខៅប៊យ និង​អាវ​ដែល​ល្អ​បំផុត។ ខ្ញុំ​បាន​ប្រញាប់​រត់​ទៅ​បិទ​ទឹក​ស្រោច​ស្មៅ​នៅ​ទីធ្លា​មុខ​ផ្ទះ។ ខ្ញុំ​បាន​ព្យាយាម​មួល​ក្បាល​ទុយោរ​ដែល​បាន​លិច ហើយ​ខ្ញុំ​ក៏បាន​ស្រែក​ឡើង ពេល​ដែល​ទឹក​បាញ់​មក​លើ​ខ្ញុំ ធ្វើ​ឲ្យ​ទទឹក​ខ្លួន​ជោគ។ ខ្ញុំ​ក៏​បាន​យក​កន្សែង​ពោះ​គោ​មក​ជូត​សក់ និង​ជូត​ម្សៅ​នៅ​លើ​មុខ។ ខ្ញុំ​ក៏​បាន​ផ្លាស់​ខោ​អាវ ដោយ​ស្លៀកខោ​ផ្សេង និង​ពាក់​អាវយឺត​វិញ … ពេល​នោះ កណ្តឹង​ទ្វារ​ផ្ទះ​ក៏បាន​បន្លឺ​ឡើង។  ដោយសារ​អារម្មណ៍​នឿយ​ណាយ ខ្ញុំ​ក៏​បាន​សារភាព​ប្រាប់​អ្នក​ដឹក​នាំ​ដែល​ជា​ភ្ញៀវ​នៅ​ថ្ងៃ​នោះ អំពី​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​ដែល​បាន​កើត​ឡើង​កាល​ពី​ព្រឹក​មិញ និង​អំពី​បំណង​ចិត្ត​របស់​ខ្ញុំ ដែល​ចង់​ធ្វើ​ឲ្យ​បាន​ល្អ។ តែ​មិត្ត​ភក្តិ​ថ្មី​ម្នាក់​នេះ ក៏​បាន​ចែក​រំលែក​អំពី​ការ​ដែល​នាង​ធ្លាប់​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ទំនុក​ចិត្ត ដោយ​សារ​កំហុស​ពី​អតីត​កាល។ បន្ទាប់​ពី​យើង​បាន​អធិស្ឋាន​ហើយ នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​របស់​នាង ដែល​មាន​សុទ្ធ​តែ​អ្នក​បម្រើ​ដែល​មិន​ល្អ​ឥត​ខ្ចោះ របស់​ព្រះ​ជា​ម្ចាស់។ សាវ័ក​ប៉ុល​បាន​ទទួល​យក​ជីវិត​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មិន​បាន​បណ្តោយ​ឲ្យ​អតីត​កាល រារាំង​គាត់​មិន​ឲ្យ​បម្រើ​ព្រះ​អម្ចាស់​ឡើយ​(១ធីម៉ូថេ ១:១២-១៤)។…

Read article
តែងតែស្វាគមន៍ជានិច្ច

បន្ទាប់​ពី​អែនជី(Angie) បាន​តស៊ូ នៅ​ក្នុង​ការ​រៀន​សូត្រ​ឲ្យ​បាន​ចំណាត់​ថ្នាក់​ល្អ អស់​បី​បួន​ឆ្នាំ​មក ទី​បំផុត គេ​បាន​ដក​នាង​ចេញ​ពី​សាលា​បឋម​សិក្សា​ដែល​ឈាន​មុខ​គេ ហើយ​ក៏​បាន​ផ្ទេរ​ទៅ​សាលា “ធម្មតា”។ នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​ក្លា នៅ​ប្រទេស​សឹង្ហ​បូរី គេ​សង្ឃឹម​ថា ការ​បាន​ទៅ​រៀន​នៅ​សាលា “ល្អ” នឹង​នាំ​ឲ្យ​ពួក​គេ​មាន​អនាគត​ល្អ ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​ក៏​បាន​គិត​ថា ការ​ផ្ទេរ​ចេញ​ពី​សាលា​ដ៏​ឈាន​មុខ​នេះ គឺ​ជា​បរាជ័យ​របស់​អេនជី​។ ឪពុក​ម្តាយ​របស់​អេនជី មាន​ការ​ខក​ចិត្ត ហើយ​អេនជី​ក៏​មាន​អារម្មណ៍​ថា នាង​ហាក់​ដូច​ជា​ត្រូវ​គេ​ទម្លាក់​អញ្ចឹង។ ប៉ុន្តែ បន្ទាប់​ពី​នាង​បាន​ចូល​រៀន​នៅ​សាលា​ថ្មី មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​នេះ ក៏​បាន​ដឹង​ថា ការ​ទៅ​រៀន​ជា​មួយ​សិស្ស​ចំណាត់​ថ្នាក់​មធ្យម មាន​ន័យ​យ៉ាង​ណា​ចំពោះ​ខ្លួន​នាង។ នាង​ក៏​បាន​ប្រាប់​ម្តាយ​នាង​ថា នាង​ចង់​រៀន​នៅ​សាលា​ថ្មី​នេះ។ ទី​បំផុត នាង​មាន​អារម្មណ៍​ថា គេ​បាន​ទទួល​ស្វាគមន៍​នាង​ហើយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​សាខេ ដែល​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង ពេល​ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​យាង​ចូល​ផ្ទះ​របស់​អ្នក​យក​ពន្ធ​ម្នាក់​នេះ​(លូកា ១៩:៥)។​ ព្រះ​គ្រីស្ទ​សព្វ​ព្រះ​ទ័យ​នឹង​សោយ​អាហារ​ជា​មួយ​ អ្នក​ដែល​បាន​ដឹង​ថា​ខ្លួន​មាន​ចំណុច​ខ្វះ​ខាត ហើយ​មិន​ស័ក្តិ​សម​នឹង​ទទួល​ព្រះ​គុណ​របស់​ព្រះ(ខ.១០)។ ព្រះ​យេស៊ូវ​បាន​រក​យើង ហើយ​ស្រឡាញ់​យើង ទោះ​យើង​មាន​លក្ខណៈ​ដូច​ម្តេច​ក៏​ដោយ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​បាន​សន្យា​ថា យើង​នឹង​បាន​ល្អ​ឥត​ខ្ចោះ តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ ទ្រង់​ធ្វើ​ឲ្យ​យើង​មាន​ភាពល្អ​ឥត​ខ្ចោះ តាម​រយៈ​ព្រះ​គុណ​របស់​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​ខ្ញុំ…

Read article
យកទូករបស់អ្នកមក

ខ្យល់​ព្យុះ​កំបុត​ត្បូង​ហាវេយ បាន​នាំ​មក​នូវ​ទឹក​ជំនន់ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ​ជា​ច្រើន នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​តិច​សាស់ កាល​ពី​ឆ្នាំ​២០១៧។ ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ​របស់​ទឹក​ភ្លៀង បាន​បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់ ជាប់​នៅ​ក្នុង​ផ្ទះ មិន​អាច​គេច​ចេញ​ពី​ទឹក​ជំនន់​រួច។ មាន​ជន​ស៊ីវិល​ជា​ច្រើន​នាក់ បាន​នាំ​យក​ទូក​ពី​ផ្នែក​ដទៃ​ទៀត​របស់រដ្ឋ​តិច​សាស់ និង​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​សង្រ្គោះ​ប្រជាជន ដែល​បាន​ជាប់​នៅ​ក្នុង​ផ្ទះ​ទាំង​នោះ ហើយ​គេ​ក៏​បាន​ហៅ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​នោះ​ថា “តិច​សាស់ នេវី”(កង​ទ័ព​ជើង​ទឹក​របស់​រដ្ឋ​តិច​សាស់)។ សកម្ម​ភាព​ដ៏​ក្លាហាន និង​សប្បុរស របស់​បុរស និង​ស្រ្តី​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើក​ទឹក​ចិត្ត ដែល​បានចែង​ក្នុង​បទ​គម្ពីរ សុភាសិត ៣:២៧ ដែល​បាន​បង្រៀន​យើង ឲ្យ​ជួយ​អ្នក​ដទៃ ពេល​ណា​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ពួក​គេ​មាន​លទ្ធ​ភាព​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ដោយ​នាំ​យក​ទូក​របស់​ពួក​គេ​មក​តំបន់​មាន​ទឹក​ជំនន់។ ក្រុម​អ្នក​ជួយ​សង្រ្គោះ​ទាំង​នោះ​បាន​បង្ហាញ​ចេញ​នូវ​ការ​ស្ម័គ្រ​ចិត្ត​ប្រើ​ប្រាស់​ធន​ធាន​អ្វី​ក៏​ដោយ ដែល​ខ្លួន​មាន ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ។ យើង​ប្រហែល​ជា​មិន​តែង​តែ​មាន​អារម្មណ៍​ថា យើង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​កិច្ចការ​នៅ​ចំពោះ​មុខ​នោះ​ទេ។ ជា​ញឹក​ញាប់ យើង​មាន​អារម្មណ៍​ថា ដូច​ជា​ពិការ​រក​ធ្វើ​អ្វី​មិន​កើត ដោយ​គិត​ថា យើង​ខ្វះ​ជំនាញ បទ​ពិសោធន៍ ធន​ធាន ឬ​ពេល​វេលា ដើម្បី​ជួយ​អ្នក​ដទៃ​។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ក៏​បាន​ប្រញាប់​ដើរ​ចេញ ដោយ​មិន​បាន​គិត​ដល់​អ្វី​ដែលខ្លួន​ពិត​ជា​មាន ដែល​អាច​ជួយ​អ្នក​ដទៃ​បាន។ ក្រុម​ជួយ​សង្រ្គោះ​តិច​សាស់​នេវី មិន​អាច​ធ្វើ​ឲ្យ​ទឹក​ជំនន់​ឈប់​បាន​ទេ ហើយ​ក៏​មិន​អាច​ចេញ​ច្បាប់​ឲ្យ​រដ្ឋា​ភិបាល​មក​ជួយ​ភ្លាម​ៗ​បាន​ដែរ។ ប៉ុន្តែ ពួក​គេ​បាន​ប្រើ​អ្វី​ដែល​ពួក​គេ​មាន…

Read article
បន្លាដែលចាក់ទំលុះ

មាន​ពេល​មួយ​ចង្អុល​ដៃ​របស់​ខ្ញុំ បាន​មុត​បន្លា ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ខ្ញុំ​ក៏​បាន​ស្រែក​ថ្ងូរ ហើយ​ប្រញាប់​ដកដៃ​ចេញ​មក​វិញ តាម​សុភាវគតិ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​ខ្ញុំ​មុត​ដៃ ដោយ​សារ​ខ្ញុំ​លួស​មែក​គុម្ពោត​ព្រៃ​ដែល​មាន​បន្លា​ច្រើន ដោយ​មិន​បាន​ប្រើ​ស្រោម​ដៃ។ ម្រាម​ដៃ​ខ្ញុំ​ក៏​បាន​ចុក​ខ្ទោក​ៗ ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ពេល​ខ្ញុំ​ស្វែង​រក​បង់​រំ​របួស ខ្ញុំ​ក៏​ស្រាប់​តែ​នឹក​គិត អំពី​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ។ មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅ​ឆ្កាង គេ​បាន​យក​ភួង​បន្លា​មក​ពាក់​ពី​លើ​ព្រះ​កេស​ទ្រង់(យ៉ូហាន ១៩:១-៣)។ ខ្ញុំ​ក៏​បាន​គិត​ថា​ បើ​បន្លា​តែ​មួយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​នេះ​ហើយ ចុះ​ទំ​រាំ​តែ​បន្លា​ជា​ច្រើន ដែល​គេ​បាន​ក្រង​ធ្វើ​មកុដ​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​យេស៊ូវ តើ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា? នេះ​គ្រាន់​តែ​ជា​ការឈឺ​ចាប់​ខាង​រូប​កាយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​ទទួល​រង មុន​ពេល​ទ្រង់​សុគត។ គេ​បាន​វាយ​ខ្នង​ទ្រង់ នឹង​រំពាត់​ខ្សែទៃ ហើយ​យក​ដែក​គោល​មក​ដំ​ទំលុះ​ក​ដៃ និង​ប្រអប់​ជើង​ទ្រង់​ទៀត។ សូម្បី​តែ​ពេល​ដែល​ទ្រង់​បាន​សុគតហើយ​ ក៏​គេ​នៅ​តែ​យក​លំពែង​មក​ចាក់​ទំលុះ​ចំហៀង​ទ្រង់​ទៀត។ ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ទទួល​រង​ការ​ឈឺ​ចាប់​ខាង​វិញ្ញាណ​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ជំពូក​ ៥៣ ខ.៥ បាន​ប្រាប់​យើងថា “ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី”។ ត្រង់​ចំណុច​នេះ លោក​អេសាយ​បាន​និយាយ​អំពី​មេត្រី​ភាព សំដៅ​ទៅ​លើ​ការ​អត់​ទោស​បាប។ ព្រះយេស៊ូវ​បាន​អនុញ្ញាត​ឲ្យ​គេ​ចាក់​ទំលុះ​ព្រះ​កាយ​ទ្រង់ ដោយ​បន្លា ដែក​គោល និង​លំពែង គឺ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​មេត្រី​ភាព​ខាង​វិញ្ញាណ​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់។ ការ​លះ​បង់​របស់​ទ្រង់…

Read article
ការអធិស្ឋាន និងរណាយន្ត

ខ្ញុំ​មាន​ការ​គោរព ចំពោះ​ភាព​ក្លាហាន​របស់​អ៊ំ​ស្រី ក្លេឌី(Glady) ទី​បី​ជា​លក្ខណៈ​សម្បត្តិ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គាត់ នៅ​ពេល​ខ្លះ​ក៏​ដោយ។ ឧទារហណ៍ មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ពេល​ដែល​គាត់​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ នៅ​ក្នុង​អ៊ីមែល​របស់​គាត់​ថា គាត់​បាន​កាប់​រំលំ​ដើម​វលណាត់​ដ៏​ធំ​មួយ​ដើម កាលពី​ថ្ងៃ​ម្សិល​មិញ។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គាត់ ព្រោះ​គាត់​មាន​អាយុ​៧៦​ឆ្នាំ​ហើយ។ គាត់​ហ៊ាន​ប្រើ​រណា​យន្ត ឬ​ត្រង់​ស៊ីន័រ ដើម្បី​កាប់​រំលំ​ដើម​ឈើ​នោះ ដែល​បាន​ដុះ​ពី​ក្រោយ​បន្ទប់​ដាក់​ឡាន​របស់​គាត់។ ពេល​ដែល​ឫស​របស់​ដើម​ឈើ​នោះ បាន​ព្យាយាម​ផុស​ចេញ​មក​តាម​ជញ្ជាំង​ស៊ីម៉ង់ គាត់​ដឹង​ថា គាត់​ត្រូវ​តែ​កាប់​ដើម​ឈើ​នោះ​ចោល។ ប៉ុន្តែ គាត់​បាន​ប្រាប់​យើង​ថា គាត់តែង​តែ​អធិស្ឋាន មុន​ពេល​គាត់​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​ដ៏​គ្រោះ​ថ្នាក់​ដូច​នេះ។ ខណៈ​ពេល​ដែល​លោក​នេហេមា កំពុង​បម្រើ​ការ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច​នៃ​ចក្រ​ភព​ពើរស៊ី ក្នុង​អំឡុង​ពេល​ដែលប្រជាជន​អ៊ីស្រាអែល កំពុង​រស់​នៅ​ជា​ឈ្លើយ​សឹក មាន​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម​វិញ។ ពេល​ពួក​គេវិល​ត្រឡប់​មក​វិញ គាត់​ក៏​បាន​ទទួល​ដំណឹង​ថា “​កំផែង​នៃ​ក្រុង​យេរូសាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង”(នេហេមា ១:៣)។ ដោយ​សារ​កំផែង​បាក់​បែក នោះ​ពួក​ខ្មាំង​សត្រូវ​ងាយ​នឹង​លើក​ទ័ព​មក​វាយ​យក​ទីក្រុង​យេរូសាឡិម​។ លោក​នេហេមា​មាន​ការ​អាណិត​អាសូរ ចំពោះ​ប្រជាជន​របស់​គាត់ ហើយ​ចង់​ជួយ​ពួក​គេ។ ប៉ុន្តែ គាត់​ត្រូវ​អធិស្ឋាន​ជាមុន​សិន ជា​ពិសេស ដោយ​សារ​ស្តេច​ថ្មី បាន​សរសេរ​សំបុត្រ​បង្គាប់​ឲ្យ​គេ​បញ្ឈប់​ការ​សាង​សង់ នៅ​ទីក្រុង​យេរូសាឡិម(មើល​អែសរ៉ា ៤)។ លោក​នេហេមា​ក៏​បាន​អធិស្ឋាន​ឲ្យ​ប្រជាជន​គាត់(នេហេមា ១:៥-១០) ហើយ​បន្ទាប់​មក គាត់​ក៏បាន​ទូល​សូម​ជំនួយ​ពី​ព្រះ​ជា​ម្ចាស់ មុន​ពេល​ទូល​សូម​ការ​អនុញ្ញាតិ​ពី​ស្តេច…

Read article
ការល្អ និងការអាក្រក់

ការ​ភ័យ​ខ្លាច អាច​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត។ យើង​ដឹង អំពី​មូល​ហេតុ​ដែល យើង​មាន​ការ​ភ័យ​ខ្លាច។ យើង​ខ្លាច​អ្វីដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ កាល​ពី​អតីត​កាល និង​អ្វី​ៗ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ម្តង​ទៀត។ ដូច​នេះ​ ជួន​កាល យើង​នៅ​ជាប់​គាំង មិន​អាច​ត្រឡប់​ថយ​ក្រោយ ហើយ​ក៏​ភ័យ​ខ្លាច​ពេក មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។ យើង​ក៏​បាន​និយាយ​ម្នាក់​ឯង​ថា “ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ។ ខ្ញុំ​មិន​មាន​ភាព​វ័យ​ឆ្លាត មិន​ខ្លាំង ឬ​មិន​មាន​ភាព​ក្លាហាន​ល្មម​នឹង​ប្រឈម​មុន​នឹង​ការ​ឈឺ​ចាប់​នោះ​ទៀត”។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​ពិពណ៌នា របស់​អ្នក​និពន្ធ​ឈ្មោះ ​ហ្វ្រេត​ដឺរិគ បឺចន័រ(Frederick Buechner) អំពី​ព្រះ​គុណ​របស់​ព្រះ។ គាត់​ថា ព្រះ​គុណ​ព្រះ គឺ​ដូច​ជា​សម្លេង​ដ៏​ស្រទន់ ដែល​និយាយ​ថា “ក្នុងលោកិយ​នេះ ការ​អាក្រក់ និង​ការ​ល្អ​នឹង​កើត​ឡើង។ តែ​កុំ​ខ្លាច​ឡើយ។ ខ្ញុំ​នៅ​ជា​មួយ​អ្នក​ជា​និច្ច”។ ការ​អាក្រក់​នឹង​កើត​ឡើង។ ក្នុង​លោកិយ​នេះ មនុស្ស​ដែល​ទទួល​រង​ការ​ឈឺ​ចាប់ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ ដែល​ជា​ញឹក​ញាប់ ពួក​គេ​បាន​ប្រើ​ការ​អាក្រក់។ យើង​ធ្លាប់​ជួប​រឿង​អាក្រក់ ដែល​ក្នុង​នោះ ការ​អាក្រក់​បាន​ហ៊ុម​ព័ទ្ធ​យើង ហើយ​អ្នក​ដទៃ​បាន​ធ្វើ​ឲ្យ​យើង​មាន​របួស គឺ​មិន​ខុស​ពី​ស្តេច​ដាវីឌ​ឡើយ(ទំនុកដំកើង ៥៧:៤)។ ហើយ​យើង​ក៏​បាន​សោក​សង្រេង ហើយ​ក៏​បាន​អំពាវ​នាវ​រក​ព្រះ​ជា​ម្ចាស់(ខ.១-២)។ ប៉ុន្តែ ដោយសារ​ព្រះ​ជា​ម្ចាស់​បាន​គង់​នៅ​ជា​មួយ​យើង នោះ​ការ​ល្អ​ក៏​អាច​កើត​ឡើង​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​រត់ទៅ​រក​ទ្រង់ ដោយ​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច…

Read article
ចូរទុកចិត្តទ្រង់ជាមុនសិន

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ខ្លាច​ទឹក ប៉ុន្តែ ប៉ា​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​រៀន​ហែល​ទឹក។ គាត់​នាំ​ខ្ញុំ​ទៅ​កន្លែង​ជ្រៅ​លិច​ក្បាល​ខ្ញុំ នៅ​ក្នុង​អាងហែល​ទឹក ដែល​មាន​តែ​គាត់​ម្នាក់​ដែល​ចាំ​ជួយ​ខ្ញុំ។ បន្ទាប់​មក គាត់​ក៏​បាន​បង្រៀន​ខ្ញុំ​ឲ្យ​សម្រួល​អារម្មណ៍ ហើយ​បណ្តែត​ខ្លួន​នៅ​លើ​ទឹក។ ពេល​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​ក៏​បាន​ប្រាប់​គាត់ កុំ​ឲ្យ​លែង​ខ្ញុំ។ ហើយ​គាត់​ក៏​បាន​សន្យា​ថា គាត់​នឹង​មិន​ទុក​ខ្ញុំ​ចោល​ឡើយ គាត់​បាន​កាន់​ខ្ញុំ​ជាប់​ហើយ។ វា​មិន​គ្រាន់​តែ​ជា​ការ​រៀន​ហែល​ទឹក​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រៀន​ទុក​ចិត្ត​ផង​ដែរ។ ខ្ញុំ​ដឹង​ថា ប៉ា​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ហើយ​នឹង​មិនដែល​មាន​បំណង ទុក​ឲ្យ​ខ្ញុំ​មាន​គ្រោះ​ថ្នាក់​ឡើយ តែ​ខ្ញុំ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង។ ខ្ញុំ​បាន​តោង​កគាត់​យ៉ាង​ណែន ទាល់​តែ​គាត់​ផ្តល់​ការ​ធានា​ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង។ ទី​បំផុត ការ​អត់​ធ្មត់ និង​ភាព​សប្បុរស​របស់​គាត់ ក៏​បាន​ទទួល​ជោគ​ជ័យ ហើយ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ហែល​ទឹក។ ប៉ុន្តែ ខ្ញុំ​ត្រូវ​តែ​ទុក​ចិត្ត​គាត់​ជា​មុន​សិន។ ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ទាល់​ច្រក មិន​អាច​ចេញ​ពី​ការ​លំបាក​បាន ជួន​កាល ខ្ញុំ​ក៏​បាន​នឹក​គិត​ដល់​ពេល​នោះ។ ការនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​អម្ចាស់ បាន​ធានា​ដល់​រាស្រ្ត​ទ្រង់​ថា ទ្រង់​នឹង​ទ្រទ្រង់​ពួក​គេ សូម្បី​តែ​នៅ​ពេលដែល​ពួក​គេ​ចាស់​ជរា។ ទ្រង់​បាន​បង្កើត​ពួក​គេ ហើយ​ទ្រង់​នឹង​បី​ពួក​គេ(អេសាយ ៤៦:៤)។ យើង​មិន​តែង​តែ​អាច​មាន​អារម្មណ៍​ថា ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ កំពុង​តែ​បី​យើង​ តែ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ(ហេព្រើរ ១៣:៥)។ ទ្រង់​ជួយ​ឲ្យ​យើង​រៀន​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់ ខណៈ​ពេល​ដែល​យើង​បាន​សម្រាក នៅ​ក្នុង​ការ​ថែរក្សា…

Read article