គ្រឹះដ៏រឹងមាំ

មុន​ពេល​ចៅ​ស្រី​របស់​ខ្ញុំ គឺ​ខេ​ធី(Katie) មាន​អាយុ ២ឆ្នាំ នាង បាន​ធ្វើ​ឲ្យ​ជីតា​របស់​វា មាន​មោទនះ​ភាព ដោយ​សារ​នាង​អាច​ស្គាល់​ម៉ាក និង​សេរី​ឆ្នាំ​របស់​ឡាន ។​ ការនេះ​បាន​ចាប់​ផ្តើម​ឡើង នៅ​ពេល​នាង និង​ឪពុក​របស់​នាង​ចាប់​ផ្តើម​ចំណាយ​ពេល​លេង​កូន​ឡាន​ជ័រ ដែល​គាត់​បាន​ប្រមូល​ទុក ពី​យូរ​មកហើយ ។​ ឪពុក​របស់​នាង​ប្រាប់​​នាង​ថា “ខេធី យក​ឡាន​ម៉ាកចេវី​(Chevy)​សារី​ឆ្នាំ១៩៥៧ ឲ្យ​ប៉ា” ហើយ​នាង​ក៏​រើស​យក​ឡាន​នោះ ពី​ក្នុង​ចំណោម​កូន​ឡាន​តូច​ៗ​រាប់​រយ ។​ មាន​ពេល​មួយ ពេល​គាត់​កំពុង​អាន​សៀវភៅ​រឿងចច(George)ក្មេង​ពូកែ​ឆ្ងល់ ឲ្យ​នាង​ស្តាប់ នាង​ក៏​ចុះ​ពី​លើ​ភ្លៅ​របស់​គាត់ ហើយ​រត់​ទៅ​រើស​កូន​ឡាន​ម៉ាក​រ៉ូល រ៉យស៍(Rolls Royce) ដែល​ឡាន​នោះ​មាន​រូប​រាង​ ដូច​រូប​ឡាន នៅ​ក្នុង​សៀវ​ភៅ​រឿង​នោះ​ដែរ ។​

បើ​សិន​ជាកូ​ន​ក្មេង​អាយុ​២​ឆ្នាំ អាច​យល់​អំពី​ទំនាក់ទំនង​​យ៉ាង​ដូច​នេះ​ទៅ​​ហើយ តើ​ការ​នេះ​មិន​បាន​​បង្ហាញ​អំពី​សារះ​សំខាន់​​នៃ​​​ការ​បង្រៀន​កុមារ អំពី​ការ​ដែល​ត្រឹមត្រូវ ចាប់​តាំង​ពី​ពេល​ដែល​វា​នៅ​តូច​ទេ​ឬ​? យើង​អាច​បង្រៀន​ពួក​គេ​បាន ដោយ​ប្រើ​គោលការណ៍​មួយ ដែល​មាន​ចំណុច​សំខាន់​ៗ​ដូច​ជា ការជិតដិត ការ​មាន​ចំណាប់​អារម្មណ៍ ការ​​ស្គាល់ និង​ការ​ផ្តល់​គំរូ ។ លោក​ម៉ូសេ​បាន​ប្រើ​គោល​ការណ៍​នេះ ​នៅ​ក្នុង​ព្រះគម្ពីរ​ចោទិយក​ថា ជំពូក៦ ដោយ​ព្យាយាម​ឆក់​យក​ឱកាស​បង្រៀន​អំពី​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​កុមារ​មាន​ភាព​ជិតដិត​នឹង​សេចក្តី​ពិត​ ហើយ​​​ធ្វើ​ឲ្យ​សេចក្តីពិត​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្លួន ។ ដោយសារ​ពួក​គេ​មាន​ចំណាប់​អារម្មណ៍ ចំពោះ​ការ​ស្តាប់​រឿង​ក្នុង​ព្រះ​គម្ពីរ នោះ​យើង​អាច​ឆក់​យក​ឱកាស​និយា​យរឿង​នោះ​ឡើង​វិញ ដើម្បី​ឲ្យ​ពួក​គេអាច​ស្គាល់​រឿង​នោះ ហើយ​ទន្ទឹម​នឹង​នោះ យើង​ត្រូវ​បង្ហាញដល់ពួកគេ នូវគំរូនៃជីវិតដែលកោតខ្លាចព្រះ ។​

សូម​យើង​ជួយ​កូន​ៗ​របស់​យើង ឲ្យ​មាន​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ តាម​គោល​ការណ៍​ខាង​លើ ដោយ​បង្រៀន​ពួក​គេ អំពី​សេចក្តី​ស្រឡាញ់រ​បស់​ព្រះ​ សេចក្តី​សង្រ្គោះ​នៃ​ព្រះ​គ្រីស្ទ និង​សារះ​សំខាន់​នៃ​ការ​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ ។​ – Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles