ព្រះ​គ​​ង់​នៅជាមួយ​យើ​ង

ពេល​ខ្ញុំ​កំពុ​ងអធិ​ប្បាយ​ព្រះប​ន្ទូល ក្នុង​សាលាព្រះ​គម្ពីរ​មួយក​ន្លែង ក្នុង​ក្រុង​ប៊ូឆារេស ប្រទេស​រ៉ូម៉ានី ខ្ញុំ​សង្កេត​ឃើញ​សិស្សសា​លា​ព្រះគ​ម្ពីរម្នា​ក់ មាន​សំលៀក​បំពាក់​ខុស​គេ នៅ​ក្នុង​ថ្នាក់​រៀន។   គេ​គ្រប់​គ្នាបា​នស្លៀ​កពា​ក់ឯ​កស​ណ្ឋាន​យ៉ាង​សមសួន​ ហើយ​មាន​តែគា​ត់ទេ ដែល​ស្លៀក​ខោ​ខៅ​ប៊យ និង​អាវយឺត និង​ពាក់​មួក​ខុស​គេ។ ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​ងា​យនឹ​ង​កត់​សំគា​ល់អំ​ពី​គាត់​ បាន​ជា​ខ្ញុំឆ្ងល់​ថា ហេតុ​អ្វីបា​នជា​គា​ត់មិ​នស្លៀ​កពា​ក់​ឲ្យស​មស្រ​ប តាម​ទំនៀ​ប​ទំលាប់​របស់​សាលា​ព្រះ​គម្ពីរ។ ដល់​ពេល​ចប់​ម៉ោង​រៀន គាត់​ក៏​បាន​ដើរ​មក​ណែនាំ​ខ្លួន​គា​ត់។ ពេល​ខ្ញុំ​សួរ​ឈ្មោះគា​ត់ គាត់​ប្រាប់​ថា ​គាត់​ឈ្មោះ “អេម៉ាញូ​អែល”។ ខ្ញុំ​មាន​កា​រ​ភ្ញាក់​ផ្អើលណាស់ ពេល​ដែល​បាន​ឮគា​ត់ប្រាប់ឈ្មោះ​ដូ​ចនេះ បាន​ជា​ខ្ញុំ​សួ​រ​​គាត់​ថា “តើ​ប្អូន​ដឹង​ថា ឈ្មោះ​ហ្នឹង​មាន​ន័យដូ​ចម្តេ​ច​ទេ”។ គាត់​ក៏​ឆ្លើយដោ​យ​មិន​អឹម​អៀន​ថា “បាទ​លោក​គ្រូ ឈ្មោះហ្នឹង​មាន​ន័យ​ថា “ព្រះ​គង់​​នៅ​ជា​​មួយ​យើង!”

ពេល​ដែល​ខ្ញុំគិត​អំពី​យុវជ​នម្នា​ក់នេះ​ ដែល​ស្លៀក​ពាក់​ខុស​គេ ក្នុង​ចំណោម​ហ្វូង​មនុស្ស ខ្ញុំ​ក៏​បាននឹ​ក​ចាំ អំពី​ការ​ដែលព្រះ​យេ​ស៊ូវ​បាន​យាង​មក ដើម្បីនាំ​ព្រះ​វត្ត​មា​ន​ព្រះ ចូល​គង់​នៅ​ជាមួ​យម​នុស្ស​ក្នុង​លោកិយ​នេះ បាន​ជា​គេត្រូ​វ​ហៅព្រះអ​ង្គ​ថា “អេម៉ាញូអែល ដែល​​ប្រែ​​ថា ព្រះ​អង្គ​​ទ្រ​ង់​​គង់​​ជា​​មួ​យ​​នឹង​​យើង​​ខ្ញុំ”(ម៉ាថាយ ១:២៣)។ ដូច​នេះ ព្រះ​អង្គ​ក៏​បាន​ត្រាស​ហៅយើ​ងឲ្យ​យាង​ព្រះវ​ត្ត​មានព្រះ​អ​ង្គ ចូល​ក្នុង​ជីវិត​យើង​ ហើយ​ចេញ​ទៅ​នាំអ្ន​កដ​ទៃ ឲ្យ​ទទួល​ព្រះ​វត្ត​មាន​ព្រះ​អង្គផ​ង​ដែរ។ ​គឺ​ដូច​ដែ​លព្រះ​អង្គ​បា​នមាន​បន្ទូល​​យ៉ាង​ច្បាស់​ថា “ខ្ញុំ​​ចា​ត់​អ្នក​​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ”(យ៉ូហាន ២០:២១)។

ក្នុង​រដូ​វ​កាល​នៃ​ពិធីបុ​ណ្យណូ​អែល​នេះ យើង​អាច​ថ្វាយ​ដង្វាយ​ទៅ​ព្រះ ​ដោយ​រស់​នៅឲ្យ​មានល​ក្ខណៈ​ដូច​ព្រះអ​ង្គ​។ ពេល​ដែល​ការរ​ស់​​នៅ​របស់​យើង​ ឆ្លុះ​បញ្ចាំង​ឲ្យ​គេស្គា​ល់ព្រះ​ ដែល​គង់​នៅ​ក្នុង​យើង នោះ​យើង​នឹង​មាន​លក្ខណៈ​ខុស​ពីលោកិ​យ ហើយ​ភាព​ខុស​​គ្នា​នេះ អាច​ជា​ព្រះព​រ ដែល​នឹង​នាំ​អ្នក​ដទៃ ឲ្យ​បាន​ទទួល​ព្រះវ​ត្ត​មាន​នៃសេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​របស់​ព្រះអ​ង្គ​ក្នុង​ជីវិត​របស់ពួក​គេ​ផង​ដែ​រ។—Joe Stowell

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles