2022

You are here:
ការសម្រាកពិតប្រាកដ

…ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នករាល់គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នករាល់គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរីល្អ​របស់​ទ្រង់។ ១ថែ​ស្សា​ឡូ​និច ២:១២ ក្នុង​បទ​កំណាព្យ​មាន​ចំណងជើង​ថា “ការសម្រាក” អ្នកនិពន្ធ​បាន​ជំរុញចិត្ត​យើង ឲ្យ​មានទម្លាប់​ញែក ពេល “សម្រាក” ឲ្យ​ដាច់​ពី​ពេល “ធ្វើការ” ដោយ​សួរ​ថា “តើ​វា​ជា​ការសម្រាក​ពិតប្រាកដ ឬ​ជា​ការងារ?” បើ​អ្នក​ចង់​ពិសោធន៍​នឹង​ការសម្រាក​ដ៏​ពិត ជាជាង​ព្យាយាម​ជៀសវាង​តួនាទី​ដែល​ត្រូវ​ធ្វើ​ក្នុង​ជីវិត អ្នកនិពន្ធ​បាន​ជំរុញ​យើង​ថា “ចូរ​ធ្វើការ​ឲ្យអស់​ពីចិត្ត។ ចូរ​ប្រើ​ពេលសម្រាក ឲ្យបាន​ល្អ ពុំ​នោះ​ទេ វា​មិនមែន​ជា​ការសម្រាក​ទេ តែ​នៅ​ក្បែរ​អ្នកមាន​តែ​ការ​បំពេញ​តួនាទី”។ អ្នកនិពន្ធ​រូប​នេះ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​សម្រាក និង​ក្តី​អំណរ​ពិតប្រាកដ​អាច​រកបាន តាមរយៈ​សេចក្តី​ស្រឡាញ់ និង​ការបម្រើ។ ទស្សនៈ​របស់​គាត់​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើកទឹកចិត្ត ដែល​សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនិច។ គាត់​បាន​ពិពណ៌នា​ថា ព្រះ​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​លើកទឹកចិត្ត​អ្នកជឿ “ឲ្យ​រស់នៅ ឲ្យ​សមគួរ​នឹង​ព្រះ”(១ថែ​ស្សា​ឡូ​និច ២:១២) ហើយ​បន្ទាប់មក គាត់​ក៏បាន​បកស្រាយ​ឲ្យ​កាន់តែ​ជាក់លាក់​ថា ជីវិត​ប្រភេទ​នោះ គឺ​មាន​ភាព​ពិត​ត្រង់ សេចក្តី​ស្រឡាញ់ និង​ការបម្រើ ដោយ​ស្រគត់ស្រគំ។ គាត់​ក៏បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ចម្រើន​សេចក្តី​ស្រឡាញ់​របស់​ពួក​គេ ឲ្យ​បាន​ពេញ​ពោរ​ហូរហៀរ​ដល់គ្នា​ទៅវិញទៅមក ព្រមទាំង​ដល់​មនុស្ស​ទាំងអស់​ផង(៣:១២)។ ហើយ​គាត់​ក៏បាន​ជំរុញ​អ្នកជឿ​ព្រះយេស៊ូវ​ ឲ្យ “ខំប្រឹង​ឲ្យអស់​ពីចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើការដោយដៃ​ខ្លួនឯង​ផង”(៤:១១)។ វា​ជា​ប្រភេទ​ជីវិត…

Read article
បង្កើនការប្រុងប្រយ័ត្ន

ត្រូវឲ្យ​ឯង​រាល់គ្នា​ប្រយ័ត្នខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែនទែន ក្រែង​ភ្លេច​អស់ទាំង​ការ ដែល​ភ្នែក​ឯង​បានឃើញ។ ចោទិយកថា ៤:៩ មាន​បុរស​ម្នាក់​បាន​ទៅ​ជិះ​ស្គី​កម្សាន្ត​ជាមួយ​មិត្ត​ភក្តិ។ នៅ​ច្រក​ចូល​កន្លែង​ជិះ​ស្គី ពួក​គេ​ឃើញ​ផ្លាក​សញ្ញា​ដាស់តឿន​អំពី​គ្រោះថ្នាក់ ដែល​អាច​បណ្តាល​មក​ពី​ការ​បាក់​ស្រុត​ព្រឹល​ទឹកកក ហើយ​ពួក​គេ​ក៏បាន​ចាប់ផ្តើម​ជិះ​ក្តារ​រអិល​លើ​ព្រឹល​ទឹកកក​ចុះ​ពី​លើ​ជម្រាលភ្នំ​មក។ នៅ​ក្នុង​ដំណើរ​ចុះ​មក​ចង្កេះភ្នំ​ជា​លើក​ទី២ មាន​គេ​ស្រែក​ប្រាប់​ពួក​គេ​ថា មានការ​បាក់​ស្រុត​ព្រឹល​ទឹកកក។ អ្នកខ្លះ​បាន​រិះគន់​គាត់ ហើយ​ថា​គាត់​ទើប​តែ​ចេះ​ជិះ​ស្គី​លើ​ព្រឹល​ទឹកកក។ តែ​តាមពិត គាត់​ជា​អ្នកនាំ​គេ​ជិះ​ស្គី​ដែល​មាន​លិខិត​បញ្ជាក់​ការ​បណ្តុះបណ្តាល អំពី​ការ​បាក់​ស្រុត​ព្រឹល​ទឹកកក នៅ​តំបន់​ភ្នំ។ អ្នកស្រាវជ្រាវ​ម្នាក់​បាន​មានប្រសាសន៍​ថា អ្នក​ជិះ​ស្គី និង​ជិះ​ក្តារ​រអិល ដែល​បាន​ទទួល​បណ្តុះបណ្តាល​ច្រើន​បំផុត គឺ​ទំនងជា​ងាយ​នឹង​បោកប្រាស់​ខ្លួនឯង ញឹកញាប់​ជាងគេ។ អ្នក​ជិះ​ក្តារ​រអិល​នោះ​បាន​បាត់បង់ជីវិត ដោយសារ​គាត់​គិតថា ការ​បាក់​ស្រុត​ព្រឹល​ទឹកកក​នោះ​មិនទំនង​ជា​នឹង​កើតមាន។ កាល​ពួក​អ៊ីស្រាអែល​ត្រៀមខ្លួន​ចូល​ទឹកដី​សន្យា ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះអង្គ មានការ​ប្រុងប្រយ័ត្ន​ជានិច្ច។ ដូចនេះ ព្រះអង្គ​បាន​បង្គាប់​ពួក​គេ​ឲ្យ​ស្តាប់​បង្គាប់​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ(ចោទិយកថា ៤:១-២) ហើយ​នឹក​ចាំ អំពី​ការ​ដាក់ទោស​របស់​ព្រះអង្គ មក​លើ​អ្នក​ដែល​មិន​ស្តាប់​បង្គាប់(ខ.៣-៤)។ ពួក​គេ​ចាំបាច់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន ក្នុង​ការពិនិត្យ​មើល​ការប្រព្រឹត្ត និង​ចិត្ត​របស់​ខ្លួន(ខ.៩)។ ការ​នេះ​ជួយ​ពួក​គេ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​គ្រោះថ្នាក់​ខាងវិញ្ញាណ ដោយសារ​ការ​ធ្វេស​ប្រហែស។ យើង​ងាយ​នឹង​ខ្វះ​ការ​ការពារ និង​ធ្វេស​ប្រហែស ហើយ​បោកប្រាស់​ខ្លួនឯង។ តែ​ព្រះ​ទ្រង់​អាច​ប្រទាន​កម្លាំង ឲ្យ​យើង​ជៀសវាង​ការ​រអិលដួល​ក្នុង​ជីវិត និង​ប្រទាន​ការ​អត់ទោស​បាប ដោយ​ព្រះគុណ​របស់​ព្រះអង្គ ពេលណា​យើង​លន់តួ​បាប។ ពេលណា​យើង​ដើរតាម​ព្រះអង្គ និង​សម្រាក​ក្នុង​ប្រាជ្ញា…

Read article
តើ​អ្នក​ជឿ​ព្រះ​បន្ទូល​ព្រះ​ទេ?

តើ​អ្នក​ជឿ​ព្រះ​បន្ទូល​ព្រះ​ទេ?1 អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ពួក​ជំនុំ​បាន​ទប់​ទល់​ការ​រិះគន់​ដ៏​ធ្ងន់ធ្ងរ និង​ការ​សង្ស័យ មក​លើ​ភាព​អាច​ទុក​ចិត្ត​បាន​នៃ​ព្រះ​គម្ពីរ។ នៅ​ថ្ងៃ​នេះ លោក​គ្រូ អ. ស៊ី. ស្ព្រោល (R.C. Sproul ) ដាស់​តឿន​យើង មិន​ឲ្យ​មាន​ការ​សង្ស័យ​មក​លើ​ព្រះ​បន្ទូល​ដែល​មិន​ចេះ​ខុស​របស់​ព្រះ។ អត្ថបទ ភាព​អាច​ទុក​ចិត្ត​បាន​នៃ​ព្រះ​គម្ពីរ ប្រហែល​ជា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បញ្ហា​ដែល​ចម្រូង​ចម្រាស់​បំផុត ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ។ ជាង​២០០​ឆ្នាំ​មក​ហើយ ពួក​ជំនុំ​បាន​ទទួល​រង​ការ​រិះ​គន់​ធ្ងន់ធ្ងរ និង​ការ​សង្ស័យ​មក​លើ​ភាព​អាច​ទុក​ចិត្ត​បាន​នៃ​ព្រះ​បន្ទូល​ព្រះ ហេតុ​នេះ​ហើយ សូម្បី​តែ​គ្រីស្ទ​បរិស័ទ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​មាន​ការ​បែក​បាក់​គ្នា ដោយសារ​បញ្ហា​នៃ​ការ​ទុក​ចិត្ត​ដែល​ពួក​គេ​មាន មក​លើ​ព្រះ​គម្ពីរ ដែល​ជា​ព្រះ​បន្ទូល​ព្រះ។ ហើយ​ខ្ញុំ​សូម​រំឭក​អ្នក​ថា នេះ​ជា​ចំណុច​ដែល​ងាយ​រង​គ្រោះ​បំផុត​របស់​យើង។ កាល​ព្រះគ្រីស្ទ​កំពុង​ទទួល​រង​ទុក្ខ​វេទនា និង​ភាព​ឯកោ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា «មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ» (ម៉ាថាយ ៤:៤)។ ខ្ញុំ​នឹង​ជឿ​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ហើយ។ បើ​យើង​គ្រាន់​តែ​ជឿ​ថា ព្រះ​ពិត​ជា​មាន​មែន ទោះ​ជីវិត​យើង​ជា​គ្រីស្ទ​បរិស័ទ ឬ​ក៏​អត់ ក៏​មិន​មាន​អ្វី​ខុស​ប្លែក​គ្នា​ឡើយ។ ទាល់​តែ​យើង​ជឿ​ព្រះ​អង្គ ហើយ​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​អង្គ ទើប​ជីវិត​យើង​មាន​ការ​ខុស​ប្លែក។ តើ​អ្នក​ជឿ​ព្រះ​អង្គ​ទេ ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល? ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ការ​ល្បងល​ដែល​យើង​កំពុង​ឆ្លង​កាត់​នៅ​ថ្ងៃ​នេះ គឺ​ការ​ល្បងល​ឲ្យ​ដឹង​ថា យើង​កំពុង​រស់​នៅ​ដោយ​ជឿ​ព្រះបន្ទូល​ព្រះ…

Read article
ប្រើពាក្យសម្តីរបស់អ្នក ដើម្បីបម្រើព្រះ

អញ​នឹង​នៅជា​មួយ​នឹង​មាត់​ឯង ព្រមទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង។ និក្ខមនំ ៤:១២ ចាប់តាំងពី​ពេល​ដែល​លី​សា(Lisa)មាន​អាយុ៨ឆ្នាំ គាត់​បាន​បញ្ហា​និយាយ​ត្រដិត ហើយ​ខ្លាច​ការ​ជួបជុំ​ក្នុង​សង្គម ដែល​តម្រូវឲ្យ​គាត់​និយាយ​ជាមួយ​អ្នកដទៃ។ តែ​ក្រោយមក គ្រូពេទ្យ​ព្យាបាល​ក៏បាន​ជួយ​នាង​ឲ្យ​ជម្នះ​បញ្ហា​ប្រឈម​នេះ ហើយ​នាង​ក៏បាន​សម្រេចចិត្ត​ប្រើ​សម្លេង​របស់​នាង ដើម្បី​ជួយ​អ្នកដទៃ។ នាង​ក៏បាន​ចាប់ផ្តើម​ស្ម័គ្រចិត្ត​ធ្វើការ​ជា​អ្នក​ប្រឹក្សា​ផ្លូវចិត្ត​តាម​ទូរស័ព្ទ។ លោក​ម៉ូសេ​ក៏​ត្រូវ​ប្រឈមមុខ​ដាក់​ការ​ព្រួយបារម្ភ​របស់​គាត់ អំពី​បញ្ហា​នៃ​ការ​និយាយ​ស្តី​របស់​គាត់ ដើម្បីឲ្យ​គាត់​ដឹក​នាំ​ប្រជាជន​អ៊ីស្រាអែល​ចេញពី​ភាពជា​ទាសករ។ ព្រះ​ទ្រង់​ក៏បាន​បង្គាប់​គាត់ ឲ្យ​ទៅ​ជួប​ស្តេច​ផា​រ៉ា​ន តែ​លោក​ម៉ូសេ​បាន​បដិសេធន៍ ព្រោះ​គាត់​មិន​មានទំនុក​ចិត្ត​លើ​សមត្ថភាព​របស់​គាត់​ក្នុង​ការ​និយាយ(និក្ខមនំ ៤:១០)។ ព្រះ​ទ្រង់​ក៏បាន​ជំរុញចិត្ត​គាត់ ដោយ​សួរ​គាត់​ថា តើន​រណា​បង្កើត​មាត់​មនុស្ស? បន្ទាប់មក ព្រះអង្គ​ក៏​ធានា​ដល់​គាត់ ដោយ​បន្ទូល​ថា “ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅជា​មួយ​នឹង​មាត់​ឯង ព្រមទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង”(ខ.១១-១២)។ ការ​ឆ្លើយតប​របស់​ព្រះ​បាន​រំឭក​យើង​ថា ព្រះអង្គ​អាច​ធ្វើការ តាមរយៈ​យើង ដោយអំណាច​ចេស្តា ទោះ​យើង​មាន​សមត្ថភាព​កំរិត​ណាក៏ដោយ។ ប៉ុន្តែ ទោះ​យើង​បានដឹង​ដូចនេះ ហើយក៏​ចាំ​នៅក្នុង​ចិត្ត ក៏​នៅតែ​ពិបាកអនុវត្ត​តាម។ លោក​ម៉ូសេ​បាន​បន្ត​ជួប​ការ​លំបាក និង​ទូល​អង្វរ​ព្រះ ឲ្យ​ចាត់​នរណា​ម្នាក់​ឲ្យ​ទៅ​ជំនួស​គាត់(ខ.១៣)។ ដូចនេះ ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​លោក​អើរ៉ុន ដែល​ជា​បងប្អូន​គាត់ ទៅជាមួយ​គាត់(ខ.១៤)។ យើង​ម្នាក់​ៗ​អាច​ប្រើ​ពាក្យ​សម្តី ក្នុង​ការ​និយាយ ឬ​សរសេរ ដើម្បី​ជួយ​អ្នកដទៃ។ យើង​ប្រហែល​មានការ​ភ័យខ្លាច។ យើង​ប្រហែល​មាន​អារម្មណ៍​ថា មិន​មាន​សមត្ថភាព ឬ​មិន​ដឹង​ថា ត្រូវ​ប្រើ​ពាក្យ​អ្វី​ក្នុង​ការ​និយាយ។…

Read article
សេចក្តីស្រឡាញ់របស់ព្រះខ្ពស់ដល់ស្ថានសួគ៌

ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថានសួគ៌ ហើយ​សេចក្តី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃមេឃ។ ទំនុកដំកើង ៥៧:១០ កាលពី​ឆ្នាំ១៩១៧ លោ​កហ្វ្រេ​ដរី​ក លេហ​មែន(Frederick Lehman) ដែល​ជា​អ្នកជំនួញ​ម្នាក់​នៅ​រដ្ឋ​កា​លី​ហ្វូ​ញ៉ា បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ គាត់​ក៏បាន​និពន្ធ​បទ​ទំនុក​សកល​មាន​ចំណងជើង​ថា “សេចក្តី​ស្រឡាញ់​របស់​ព្រះ”។ គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត ឲ្យ​និពន្ធ​បាន​ពីរ​ល្បះ​ដំបូង តែ​គាត់​ក៏បាន​ជាប់​គាំង​នៅ​ល្បះ​ទី៣។ គាត់​ក៏បាន​នឹក​ចាំ អំពី​កំណាព្យ​មួយ​បទ ដែលគេ​បាន​រក​ឃើញ​ប៉ុន្មាន​ឆ្នាំមុន នៅ​លើ​ជញ្ជាំង​ក្នុង​ពន្ធ​ធនាគារ​មួយ។ អ្នកទោស​ម្នាក់​បាន​ឆ្លាក់​បទ​កំណាព្យ​នោះ នៅ​លើ​ថ្ម ដោយ​បង្ហាញ​ចេញ​នូវ​ការយល់​ដឹង​ដ៏​ជ្រាលជ្រៅ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ បទ​កំណាព្យ​នោះ​មាន​អត្ថន័យ ដូច​បទចម្រៀង​ដែល​លោក​លេហ​មែន​កំពុង​និពន្ធ។ ដូចនេះ គាត់​ក៏បាន​ដាក់បញ្ចូល​បទ​កំណាព្យ​នោះ នៅក្នុង​ល្បះ​ទី៣​នៃ​បទចម្រៀង​គាត់​តែម្តង។ នៅពេល​ខ្លះ យើង​ជួបប្រទះ​ភាព​អន់ថយ​ដ៏​ពិបាក ដូច​លោក​លេហ​មែន និង​កវី​កំណាព្យ​ក្នុង​មន្ទីរ​ឃុំឃាំង​នោះ​ផង​ដែរ។ ក្នុង​ពេល​ដែល​យើង​អស់សង្ឃឹម យើង​ចាំបាច់​ត្រូវ​នឹក​ចាំ អំពី​ព្រះបន្ទូល​ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​របស់​ស្តេច​ដាវីឌ ដោយ “ជ្រកនៅ​ក្រោមម្លប់​នៃ​ស្លាប​ទ្រង់”(ទំនុកដំកើង ៥៧:១)។ យើង​ចាំបាច់​ត្រូវ​ស្រែក​រក​ព្រះ ពេល​យើង​មាន​បញ្ហា(ខ.២) ដោយ​ទូល​ថ្វាយព្រះ​អង្គ អំពី​ទុក្ខ​លំបាក និង​ការភ័យខ្លាច ដែល​យើង​មាន “នៅ​កណ្តាល​ហ្វូង​សឹង្ហ”(ខ.៤)។ មិនយូរ​ប៉ុន្មាន យើង​នឹង​នឹក​ចាំ​អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ កាលពីមុន ហើយ​ចូលរួម​ជាមួយ​ស្តេច​ដាវីឌ ដែល​មាន​បន្ទូល​ថា “ទូលបង្គំ​នឹង​ច្រៀង​សរសើរ ឱ​កិត្តិយស​អញ​អើយ ចូរ​ភ្ញាក់​ឡើង ឱ​ពិណ ហើយនឹង​ស៊ុង​អញ​អើយ…

Read article
អំពើសប្បុរសធម៌តូចៗ ដែលនាំឲ្យមានអំណរ

ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុកដូចជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ។ កូល៉ុស ៣:១២ អា​មែន​ដា(Amanda) ធ្វើការ​ជា​គ្រូពេទ្យ​មើលថែ​អ្នកជំងឺ​នៅ​តាម​ផ្ទះ ដោយ​ចល័ត​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយទៀត។ ជា​ញឹកញាប់ នាង​នាំ​កូនស្រី​អាយុ១១ឆ្នាំ ឈ្មោះ​រូ​ប៊ី(Ruby) ទៅជាមួយ​នាង​ផង​ដែរ។ ដើម្បីឲ្យ​មានការ​ងារ​ធ្វើ រូ​ប៊ី​ក៏បាន​ចាប់ផ្តើម​សួរ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​ទាំងនោះ​ថា “បើ​អ្នក​អាច​មាន​របស់​បី​យ៉ាង តើ​អ្នក​ចង់បាន​អ្វីខ្លះ?” នាង​ក៏បាន​កត់ទុក​ចម្លើយ​របស់​ពួក​គេ ក្នុង​សៀវភៅ​កត់ត្រា​របស់​នាង។ អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ ភាគច្រើន​ពួក​គេ​ចង់​បាន​តែ​របស់​កំប៉ិច​កំប៉ុក ដែល​មាន​ដូចជា សាច់ក្រក​មក​ពី​ទីក្រុង​វីយែន នំ​សូកូឡា ឈីស និង​ផ្លែ​ប័រ​ជាដើម។ ដូចនេះ រូ​ប៊ី​ក៏បាន​រៃអង្គាស​ប្រាក់ ដើម្បី​ជួយ​បំពេញ​ក្តី​ប្រាថ្នា​ដ៏​សាមញ្ញ​របស់​ពួក​គេ។ នាង​ក៏បាន​ចែក​អំណោយ​ទាំងនោះ ដល់​ពួក​គេ ដោយ​ក្តី​ស្រឡាញ់​ដ៏​កក់ក្តៅ។ នាង​និយាយ​ថា រឿង​នេះ​ពិតជា​បាន​លើកទឹកចិត្ត​នាង ឲ្យ​មាន​ក្តី​អំណរ​ណាស់។ ពេលណា​យើង​បង្ហាញ​ចេញ​នូវ​ក្តី​អាណិត និង​ចិត្តសប្បុរស ដូច​រូ​ប៊ី យើង​ក៏​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ស្គាល់​ព្រះ​នៃ​យើង ដែល “ទ្រង់​ប្រកបដោយ​មេត្តាករុណា និង​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្តី​សប្បុរស​ដ៏​ធំ​ទូលាយ”(ទំនុកដំកើង ១៤៥:៨)។ ហេតុនេះ​ហើយ សាវ័ក​ប៉ុល​បាន​ជំរុញ​យើង ដែល​ជា​រាស្រ្ត​ទ្រង់ ឲ្យ…

Read article
រឿងល្អ និងការឈឺចាប់

ពីព្រោះ​គឺ​ព្រះ​ទេតើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជាមុន ដើម្បីនឹង​រក្សា​ជីវិត​អ្នករាល់គ្នា​ទុក។ លោកុប្បត្ដិ ៤៥:៥ ហ្វេ​ង លូ​លូ (Feng Lulu) បាន​ជួបជុំ​គ្រួសារ​កំណើត​របស់​នាង​វិញ បន្ទាប់ពី​បាន​បាត់ខ្លួន​អស់​រយៈពេល៣ទសវត្សរ៍។ កាល​នាង​នៅក្មេង​ចេះ​ដើរ​តេសតាស់ នាង​ត្រូវ​គេ​ចាប់ជំរិត ពេល​នាង​កំពុង​លេង​នៅ​ក្រៅ​ផ្ទះ តែ​ប្រហែល៣០ឆ្នាំក្រោយ​មក ទីបំផុត សមាគមន៍​ស្រ្តី​ចិន​ក៏បាន​រក​ឃើញ​ទីតាំង​របស់​នាង។ នាង​មិនបាន​ចាំ​ថា ខ្លួនឯង​ជា​កូន​របស់​នរណា​ទេ ដោយសារ​គេ​បាន​ចាប់ជំរិត​នាង កាល​នាង​នៅក្មេង​ពេក។ នាង​បាន​ចម្រើន​វ័យ​ធំឡើង ដោយ​ជឿ​ថា ឪពុក​ម្តាយ​នាង​បាន​លក់​នាង​ឲ្យ​គេ ដោយសារ​គ្មាន​លទ្ធភាព​ចិញ្ចឹម​នាង ដូចនេះ ពេល​ដែល​នាង​បានដឹង​ការពិត នាង​មាន​សំណួរ និង​អារម្មណ៍​លាយឡំ​ជាច្រើន។ កាល​លោក​យ៉ូសែប​បាន​ជួបជុំ​ជាមួយ​បងប្អូន​គាត់​វិញ គាត់​ក៏​ទំនងជា​មាន​អារម្មណ៍​ច្របូកច្របល់​ផង​ដែរ។ គាត់​ត្រូវ​ពួក​បង​ៗ​លក់ ឲ្យ​ធ្វើ​ជា​ទាសករ​ក្នុងទឹក​ដី​អេស៊ីព្ទ កាល​គាត់​នៅក្មេង។ ទោះ​គាត់​បាន​ឆ្លងកាត់​ជីវិត​ផ្លាស់​ប្តូរ​ដ៏​ឈឺចាប់​ជាបន្តបន្ទាប់​ក៏ដោយ ក៏​ព្រះ​ទ្រង់​បាន​លើក​គាត់​ឡើង ឲ្យ​ក្លាយជា​អ្នកមាន​អំណាច​ម្នាក់​ក្នុង​នគរ​អេស៊ីព្ទ។ ពេល​ពួក​បងប្រុស​គាត់​បាន​មក​នគរ​អេស៊ីព្ទ​ដើម្បី​ទិញ​ស្បៀងអាហារ ក្នុងអំឡុងពេល​មាន​គ្រោះ​អត់ឃ្លាន ពួក​គេ​ក៏បាន​ទៅ​ទិញ​ស្បៀងអាហារ​ដោយ​ផ្ទាល់​ពី​គាត់ ដោយ​មិន​បាន​ស្គាល់​គាត់។ លោក​យ៉ូសែប​ទទួលស្គាល់​ថា ព្រះ​ទ្រង់​បាន​ប្រោស​លោះ​កំហុស​របស់​ពួក​គេ​ហើយ បាន​ជា​គាត់​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​បាន​ប្រើ​កំហុស​របស់​ពួក​គេ​ដើម្បី ជួយសង្គ្រោះ​ជីវិត​ពួក​គេ ដោយ​សេចក្តី​ប្រោសប្រាណ​យ៉ាង​ធំ(លោ​កុប្បត្តិ ៤៥:៧)។ លោក​យ៉ូសែប​មិនបាន​និយាយ​ការ​ពារ​ទង្វើ​ដ៏​ឈឺចាប់​ដែល​ពួក​គេ​បាន​ធ្វើ​មក​លើ​គាត់​នោះ​ឡើយ តែ​គាត់​បាន​និយាយ​យ៉ាង​ច្បាស់​ថា ពួក​គេ​បាន​លក់​គាត់(ខ.៥)។ ជួនកាល យើង​ព្យាយាម​ប្រើ​គំនិត​វិជ្ជមាន​ខ្លាំងពេក មក​លើ​រឿង​ពិបាក​ៗ ដោយ​គ្រាន់តែ​ផ្តោត​ទៅលើ​ការ​ល្អ…

Read article
ប្រភពនៃបញ្ហា

ឱ​ព្រះអង្គ​អើយ សូម​បង្កើត​ចិត្តបរិសុទ្ធ​នៅក្នុង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹមត្រូវ​ឡើង។ ទំនុកដំកើង ៥១:១០ កាលពី​ឆ្នាំ១៨៥៤ ប្រជាជន​រាប់ពាន់​នាក់ បាន​បាត់បង់ជីវិត នៅ​ទី​ក្រុង​ឡុងដ៍។ គេ​យល់ឃើញ​ថា ពួក​គេ​ប្រហែលជា​បាន​ស្លាប់ ដោយសារ​ខ្យល់អាកាស​មាន​ជាតិពុល ព្រោះ​នៅ​សម័យ​នោះ ធាតុអាកាស​ក្តៅ​ខុស​រដូវ បាន​ដុត​កម្តៅ​ទន្លេ​ថេម ដែល​មាន​ក្លិនស្អុយ​ទឹក​លូរ បណ្តាល​ឲ្យមាន​ក្លិនស្អុយ​កាន់តែ​ខ្លាំងឡើង ដល់​ថ្នាក់​គេ​ហៅ​ទឹកទន្លេ​នោះ​ថា “ទន្លេ​មហា​ស្អុយ”។ តែ​ក្លិន​ក្នុង​ខ្យល់អាកាស មិនមែន​ជា​បញ្ហា​អាក្រក់​បំផុត​ឡើយ។ លោក​បណ្ឌិត ចន ស្នូ(Dr. John Snow) បាន​ធ្វើការ​ស្រាវជ្រាវ រក​ឃើញថា ទឹក​ទន្លេ​ថេម​មាន​មេរោគ ដែល​បណ្តាល​ឲ្យ​មានការ​រាតត្បាត​ជំងឺអាសន្នរោគ។ មនុស្សយើង​បានដឹង​អំពី​វិបត្តិ​មួយទៀត ដែល​មាន​ក្លិនស្អុយ​សាយភាយ​ដល់​ផ្ទៃមេឃ។ យើង​កំពុង​រស់នៅ ពិភពលោក​ដែល​ប្រេះ​បែក ហើយ​យើង​ងាយ​នឹង​មានការ​យល់​ច្រឡំ អំពី​ប្រភព​នៃ​បញ្ហា​នេះ បាន​ជា​យើង​ព្យាយាម​ព្យាបាល​រោគសញ្ញា តែ​មិន​អាច​ព្យាបាល​ជំងឺ​នោះ​បាន។ កម្មវិធី​សង្គម និង​គោលនយោបាយ​ប្រកបដោយ​ប្រាជ្ញា មាន​ប្រយោជន៍​ខ្លះ​ៗ​ដែរ តែ​គ្មាន​អំណាច​កាត់​ផ្តាច់​ឫស​គុល​នៃ​ជំងឺ​របស់​សង្គម ដែល​ជា​ចិត្ត​មាន​ពេញដោយ​អំពើបាប។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “គ្មានអ្វី​ពី​ខាងក្រៅ ចូល​ទៅ​ក្នុង​ខ្លួនមនុស្ស ដែល​អាច​នឹង​ធ្វើឲ្យ​ស្មោកគ្រោក​បាន”(មា​កុ ៧:១៥)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​សំដៅ​ទៅលើ​ជំងឺ​ផ្លូវកាយ​ឡើយ(ម៉ាកុស ៧:១៥)។ ផ្ទុយទៅវិញ ព្រះអង្គ​កំពុង​បង្ហាញ​ធាតុ​ពិត​នៃ​បញ្ហា​ខាងវិញ្ញាណ​របស់​យើង​ម្នាក់​ៗ។ ​ព្រះអង្គ​មាន​បន្ទូល​ថា “គឺជា​សេចក្តី​ដែល​ចេញពី​មនុស្ស​មក​ទេតើ…

Read article
កេរដំណែលនៃមិត្តភាព

មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់វេលា ឯ​បងប្អូន​ក៏​កើតមក​សំរាប់​គ្រាលំបាក​ដែរ។ សុភាសិត ១៧:១៧ ខ្ញុំ​បាន​ជួប​គាត់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ កាល​ខ្ញុំ​កំពុង​បង្រៀន​មុខវិជ្ជា​ភាសា​អង់គ្លេស និង​កីឡា​បាល់បោះ នៅ​វិទ្យាល័យ ហើយ​គាត់​ជា​សិស្ស​ដែល​មាន​កម្ពស់​ខ្ពស់ និង​មាឌធំ។ មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ចូលក្នុង​ក្រុមកីឡា​បាល់បោះ​របស់ខ្ញុំ ហើយក៏​បាន​ចូលរៀន​ក្នុង​ថ្នាក់​ដែល​ខ្ញុំ​បង្រៀន។ មិត្តភាព​ក៏បាន​កើតមាន​រវាង​យើង​ទាំងពីរ។ មិត្តភក្ដិ​ដដែល​នេះ​ក៏បាន​បម្រើការ ជាមួយ​ខ្ញុំ ជា​អ្នក​កែសម្រួល​អត្ថបទ​ជាមួយ​ខ្ញុំ អស់​ជាច្រើន​ឆ្នាំ។ ក្នុង​ពិធី​ចូលនិវត្តន៍​របស់ខ្ញុំ គាត់​ក៏បាន​ឡើង​ចែកចាយ អំពី​កេរដំណែល​នៃ​មិត្តភាព​ដែល​យើង​មាន​ជាមួយគ្នា តាំង​ពី​យូរ​មក​ហើយ។ ចុះ​ចំណែក​ឯ​មិត្តភក្តិ​ដែល​មាន​ចំណងទាក់ទង​ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​លើកទឹកចិត្ត​យើង និង​នាំយើង​ចូល​ទៅ​ជិត​ព្រះយេស៊ូវ​? បទ​គម្ពីរ​សុភាសិត​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា មិត្តភាព​មាន​ធាតុផ្សំ​ពីរ​យ៉ាង ដែល​បាន​លើកទឹកចិត្ត​យើង។ ទីមួយ មិត្ត​ភក្តិ​ពិតប្រាកដ​ផ្តល់​ឲ្យ​យើង​នូវ​យោបល់​ដ៏​មានតម្លៃ ទោះ​វា​ជា​យោបល់ ដែល​គាត់​ពិបាក​ឲ្យ ឬ​យើង​ពិបាក​ទទួល​ក៏ដោយ(២៧:៦) គឺ​ដូច​មាន​សេចក្តី​ចែងថា : “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ”។ ទីពីរ មិត្ត​ភក្តិ​ដែល​នៅ​ក្បែរ​យើង ហើយ​ងាយ​ទំនាក់ទំនង មាន​សារៈសំខាន់ ក្នុង​ពេល​ដែល​មានរឿង​វិបត្តិ គឺ​ដូច​មាន​សេចក្តី​ចែងថា : “អ្នកមួយ​ដែល​នៅ​ជិតខាង​ខ្លួន នោះ​វិសេស​ជាង​បងប្អូន​ដែល​នៅ​ឆ្ងាយ​វិញ”(ខ.១០)។ ការ​ធ្វើដំណើរ​ក្នុង​ជីវិត តែម្នាក់ឯង មិនមែន​ជាការល្អ​ទេ។ គឺ​ដូចដែល​ស្តេច​សាឡូម៉ូន​បាន​កត់សំគាល់​ថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅតែ​ឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន”(សាស្ដា…

Read article
តើប្រកបដោយប្រាជ្ញា ឬល្ងង់ខ្លៅ?

ដូច្នេះ កុំ​ឲ្យ​ខ្លៅល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះហឫទ័យ​ព្រះអម្ចាស់​វិញ។ អេភេសូរ ៥:១៧ កាល​ខ្ញុំ​មាន​អាយុ១០ឆ្នាំ ខ្ញុំ​បាន​ទិញ​កាសែត​ម៉ាញេ​មួយ ពី​មិត្ត​ភក្តិ​ម្នាក់ ក្នុង​ក្រុម​យុវជន។ កាសែត​ចម្រៀង​នោះ មាន​ផ្ទុក​ទៅ​ដោយបទ​ចម្រៀង​របស់​ក្រុម​ចម្រៀង​គ្រីស្ទបរិស័ទ​សម័យ​ទំនើប។ ប៉ា​របស់ខ្ញុំ​បាន​ចម្រើន​វ័យ​ធំឡើង​ក្នុង​គ្រួសារ​កាន់សាសនា​ហិណ្ឌូ តែ​ក្រោយមក គាត់​ក៏បាន​ទទួល​ជឿ​ព្រះយេស៊ូវ​។ គាត់​មិន​គាំទ្រ​ឲ្យ​ខ្ញុំ​ស្តាប់​បទចម្រៀង​ទាំងនោះ​ទេ។ គាត់​គ្រាន់តែ​ចង់​ឲ្យ​យើង​យក​បទចម្រៀង​​ថ្វាយបង្គំ​មក​ចាក់​ស្តាប់​ក្នុង​ផ្ទះ​យើង​ប៉ុណ្ណោះ។ ខ្ញុំ​ក៏បាន​ពន្យល់​ប្រាប់​គាត់​ថា បទចម្រៀង​ទាំងនោះ​ជា​បទចម្រៀង​របស់​ក្រុម​ចម្រៀង​គ្រីស្ទាន​ទេ តែ​គាត់​នៅតែ​មិន​ផ្លាស់​ប្តូរ​គំនិត។ មួយ​រយៈ​ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្ញុំ​ឲ្យ​សាក​ស្តាប់​បទចម្រៀង​ទាំងនោះ​ឲ្យបាន​មួយ​សប្តាហ៍ ហើយ​ធ្វើការ​សង្កេត​មើល​ថា បទចម្រៀង​ទាំងនោះ​នាំ​ខ្ញុំ ចូល​ទៅ​ជិត​ព្រះ ឬ​នាំ​ខ្ញុំ​ឆ្ងាយ​ពី​ព្រះអង្គ។ នេះ​ជា​យោបល់​ប្រកប​ដោយ​ប្រាជ្ញា ដែល​មាន​ប្រយោជន៍។ មានរឿង​ជាច្រើន​ក្នុង​ជីវិត ដែល​យើង​អាច​ដឹង​ច្បាស់​ថា ជា​រឿង​ត្រឹមត្រូវ ឬ​ខុស តែ​ជា​ញឹកញាប់ មានរឿង​ជាច្រើន ដែល​យើង​មានការ​ពិបាក​ក្នុង​ការពិភាក្សា​គ្នា​រក​ខុស​ត្រូវ(រ៉ូម ១៤:១-១៩)។ ហេតុនេះ​ហើយ យើង​អាច​ស្វែងរក​ប្រាជ្ញា ក្នុង​ព្រះគម្ពីរ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ សាវ័ក​ប៉ុល​បាន​លើកទឹកចិត្ត​អ្នកជឿ​ព្រះ នៅ​ទីក្រុង​អេភេសូរ​ថា “ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នករាល់គ្នា​ដើរ​យ៉ាងណា កុំ​ឲ្យ​ដើរ​ដូចជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវតែ​ដើរ​ដោយមាន​ប្រាជ្ញា​វិញ”(អេភេសូរ ៥:១៥)។ សាវ័ក​ប៉ុល​ដឹង​ថា គាត់​មិន​អាច​មាន​វត្តមាន​នៅជា​មួយ​ពួក​គេ នៅ​ទីនោះ ជា​រៀង​រហូត ឬ​ផ្តល់​យោបល់​ឲ្យ​បាន​គ្រប់ពេល​នោះ​ឡើយ។ បើ​ពួក​គេ​ចង់ “​លៃ​យក​ឱកាស​ឲ្យ​ទាន់ពេល ពីព្រោះ​សម័យនេះ​អាក្រក់​ណាស់”…

Read article