December 2023

You are here:
ពន្លឺ​នៃ​សេចក្តី​សង្ឃឹម

ទំនុក​ដំកើង ៤២ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្តី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ​។ ទំនុក​ដំកើង ៤២:១១ ម្តាយ​របស់​ខ្ញុំ​មាន​ឈើ​ឆ្កាង​ពណ៌​ក្រហម​តូច​មួយ ដែល​បញ្ចេញ​ពន្លឺ​ផ្លេកៗ សម្រាប់​ដាក់​តាំង​លម្អ​។ ខ្ញុំ​គួរ​តែ​ចង​ព្យួរ​ឈើ​ឆ្កាង​នោះ នៅ​លើ​ជញ្ជាំង នៅ​ក្បែរ​គ្រែ​គេង​របស់​គាត់ នៅ​ក្នុង​បន្ទប់ ក្នុង​មជ្ឈ​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​មហារីក​។ ហើយ​ខ្ញុំ​ក៏​គួរតែ​បាន​ត្រៀម​ខ្លួន សម្រាប់​ការ​ទៅ​សួរ​សុខ​ទុក្ខ​គាត់ នៅ​ចន្លោះ​ពេល​ដែល​គាត់​ទៅ​ទទួល​ការ​ព្យាបាល តាម​ពេល​កំណត់​។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ជាងគេ សម្រាប់​ថ្ងៃ​ណូអែល គឺ​ការ​ចំណាយ​ពេល ជាមួយ​ម្តាយ​ខ្ញុំ ឲ្យ​បាន​មួយ​ថ្ងៃ​ទៀត​។ តែ​ផ្ទុយ​ទៅវិញ ខ្ញុំ​ត្រូវ​នៅ​ផ្ទះ ហើយ​យក​ឈើ​ឆ្កាង​នោះ ទៅ​ចង​ព្យួរ​លម្អ​នៅ​លើ​ដើម​ណូអែល​វិញ​។ ខណៈ​ពេល​ដែល​កូន​ប្រុស​ខ្ញុំ​ដោត​ឌុយ​ភ្លើង ខ្ញុំ​ក៏​បាន​និយាយ​ខ្សឹប​ៗ​ថា “ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ”។ កូន​ប្រុស​ខ្ញុំ​មិន​ដឹង​ទេ​ថា ខ្ញុំ​កំពុង​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រើ​ពន្លឺ​ភ្លើង​ភ្លឹបភ្លែត​ៗ ដើម្បី​នាំ​ខ្ញុំ​​មើលទៅ​ព្រះយេស៊ូវ ដែល​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ​។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៤២ បាន​បង្ហាញ​អារម្មណ៍​ពិត​របស់​គាត់ ដល់​ព្រះអម្ចាស់(ខ.១-៤)។ គាត់​បាន​ទទួល​ស្គាល់​ថា វិញ្ញាណ​គាត់​កំពុងតែ​មាន​ទុក្ខ​ព្រួយ និង​រសាប់រសល់ ហើយក៏​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ ដល់​ទ្រង់​ទៀត ដោយ​ព្រោះ​ព្រះ​ភក្ត្រ​ទ្រង់​ដែល​តែង​តែ​ជួយ”(ខ.៥)។ ទោះ​គាត់​មាន​ទុក្ខ​ព្រួយ និង​ជួប​ការ​លំបាក​ម្តង​ហើយ​ម្តង​ទៀត យ៉ាងណា​ក៏ដោយ ក៏​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​របស់​គាត់ នៅតែ​ចែងចាំង ដោយសារ​គាត់​បាន​នឹក​ចាំ​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់​កាលពី​មុន(ខ.៦-១០)។…

Read article
ព្រះ​អង្គ​បាន​អត់​ទោស និង​មិន​នឹក​ចាំ​ទៀត

អេសាយ ៤៣:១៨-២៥ គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើបាប​របស់​ឯង​ទៀត​ឡើយ​។ អេសាយ ៤៣:២៥ អ្នក​ស្រី​ជីល ផ្រាយ(Jill Price) មាន​សមត្ថ​ភាព​ចម្លែក​ម្យ៉ាង ពី​កំណើត ដោយ​គាត់​អាច​ចងចាំ​ជា​លម្អិត នូវ​ព្រឹត្តិការណ៍​នីមួយៗ​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់​។ នៅ​ក្នុង​គំនិត​គាត់ គាត់​អាច​នឹក​ឃើញ​រឿង​ដែល​បាន​កើត​ឡើង ដូច​អ្វី​ដែល​គាត់​ពិត​ជា​បាន​ជួប​ប្រទះ​ក្នុង​ជីវិត​គាត់។ មាន​ខ្សែ​ភាព​យន្ត​ភាគ​មួយ មាន​ចំណង​ជើង​ថា មនុស្ស​មិន​ចេះ​ភ្លេច និយាយ​អំពី​ស្ត្រី​ជា​មន្ត្រី​ប៉ូលិស​ម្នាក់ មាន​សមត្ថភាព​ចងចាំ​ជា​លម្អិត​មិន​ចេះ​ភ្លេច ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ប្រកួត​ល្បែង​ចងចាំ និង​ការ​ដោះ​ស្រាយ​រឿង​ក្តី​ឧក្រិដ្ឋ​កម្ម​។ ទោះជា​យ៉ាងណា​ក៏ដោយ សម្រាប់​អ្នក​ស្រី​ជីល ផ្រាយ សមត្ថភាព​ចងចាំ​មិន​ចេះ​ភ្លេច​នេះ​បាន​នាំ​ឲ្យ​គាត់​មាន​ការ​លំបាក​ជា​ច្រើន​។ គាត់​មិន​អាច​ភ្លេច​ពេល​ដែល​គេ​រិះ​គន់​គាត់ ឬ​ពេល​ដែល​គាត់​ជួប​រឿង​ព្រាត់​ប្រាស់ ហើយ​មិន​អាច​ភ្លេច​ការ​អ្វី​ដែល​គាត់​បាន​ធ្វើ ដែល​នាំ​ឲ្យ​គាត់​មាន​វិប្បដិសារី​។ នាង​បាន​នឹក​ឃើញ​រឿង​ទាំង​អស់​នោះ ក្នុង​ខួរ​ក្បាល​នាង ម្តង​ហើយ​ម្តង​ទៀត​។ ព្រះ​នៃ​យើង​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់ ដែល​បាន​កើត​ឡើង​ពី​អតីត​កាល ហើយ​ក៏​ជ្រាប​អំពី​រឿង​ទាំង​អស់​ដែល​នឹង​កើត​ឡើង​នៅពេល​អនាគត​។ ព្រះ​គម្ពីរ​បាន​ចែងថា ព្រះ​ប្រាជ្ញាញាណ​របស់​ព្រះ​អង្គ​គ្មាន​ដែន​កំណត់​។ តែ​ព្រះអង្គ​បាន​មាន​បន្ទូល​លើក​ទឹក​ចិត្ត​យើង ក្នុង​កណ្ឌ​គម្ពីរ​អេសាយ​ថា “គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើបាប​របស់​ឯង​ទៀត​ឡើយ”(៤៣:២៥)។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បញ្ជាក់​កាន់តែ​ច្បាស់​ថា “យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះយេស៊ូវគ្រីស្ទ១ដង​ជា​សំរេច” ហើយ​ព្រះអង្គ​នឹង​លែង​នឹក​ចាំ​ពី​អំពើបាប និង​សេចក្តី​ទទឹង​ច្បាប់​របស់​យើង​ទៀត(ហេព្រើរ ១០:១០,១៧)។ ពេលណា​យើង​សារភាព​បាប​យើង…

Read article
មេរៀន​ទទួល​បាន​ពី​ស្នាម​របួស

លោកុប្បតិ្ត ៣២:២២-៣២ កាល​គាត់​ឆ្លង​ត្រង់​ព្នីអែល​រួច​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង គាត់​ក៏​ដើរ​ខ្ញើចៗ​។ លោកុប្បត្ដិ ៣២:៣១ អ្នក​ស្រី​ហ្វេយ(Faye) បាន​ពិនិត្យ​មើល​ស្នាម​សម្លាក នៅ​លើ​ពោះ​របស់​គាត់​។ គាត់​បាន​ស៊ូ​ទ្រាំ​នឹង​ការ​វះ​កាត់​មួយ​លើក​ទៀត ដើម្បី​យក​ដុំ​សាច់​មហារីក​ចេញពី​ក្រពះ​គាត់​។ លើក​នេះ ក្រុម​វេជ្ជ​បណ្ឌិត​បាន​កាត់​ដុំ​​សាច់​នោះ​ចេញពី​ក្រពះ​របស់​គាត់ ហើយ​បាន​បន្សល់​ទុក​នូវ​​ស្នាម​សម្លាក ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រឹង​ប្រែង​របស់​ពួកគេ​។ គាត់​ក៏បាន​ប្រាប់​ស្វាមី​គាត់​ថា ស្នាម​សម្លាក​នោះ​ជា​តំណាង​ឲ្យ​ការ​ឈឺ​ចាប់​ដោយសារ​ជំងឺ​មហារីក ឬ​ជា​តំណាង​ឲ្យ​ការ​ចាប់​ផ្តើម​នៃ​ការ​ជា​សះ​ស្បើយ​។ តែ​គាត់​បាន​សម្រេច​ចិត្ត​ចាត់​ទុក​ស្នាម​សម្លាក​នោះ ជា​និមិត្តរូប​នៃ​ការ​ជា​សះ​ស្បើយ​។ លោក​យ៉ាកុប​ក៏​ធ្លាប់​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត​ស្រដៀង​នេះ​ផង​ដែរ បន្ទាប់ពី​គាត់​បាន​បោក​ចំបាប់​ជាមួយ​ព្រះអម្ចាស់ ពេញ​មួយ​យប់​។ ដោយសារ​លោក​យ៉ាកុប​មិន​ព្រម​បោះបង់​ការ​ប្រកួត ព្រះអង្គ​ក៏បាន​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ ធ្វើ​ឲ្យ​ត្រគាក​គាត់​ថ្លស់ បានជា​គាត់​ដើរ​ខ្ញើចៗ​។ ប៉ុន្មាន​ខែ​ក្រោយមក ពេល​ដែល​លោក​យ៉ាកុប​ស្ទាប​ត្រគាក​របស់​គាត់ ដែល​បាន​ថ្លស់​នោះ តើ​គាត់​បាន​រៀន​សូត្រ​អ្វី​ខ្លះ ពី​ហេតុការណ៍​នោះ? តើ​ចិត្ត​របស់​គាត់​មាន​ពេញ​ដោយ​ការ​ស្តាយ​ក្រោយ ដោយសារ​គាត់​បាន​រស់នៅ​ដោយ​ការ​បោក​បញ្ឆោត​អ្នក​ដទៃ ដែល​នាំ​ឲ្យ​គាត់​ឈាន​ទៅ​ដល់​ការ​បោក​ចំបាប់​នោះ? ព្រះអម្ចាស់​បាន​ប្រើ​ទុក្ខ​លំបាក​ឲ្យ​គាត់​ភ្លឺ​ភ្នែក មើល​ឃើញ​សេចក្តី​ពិត ដោយ​ព្រះអង្គ​បាន​បដិសេធន៍​មិន​ព្រម​ប្រទាន​ពរ​គាត់ ទាល់តែ​គាត់​បាន​ដឹង​ច្បាស់​ថា ខ្លួនឯង​ជា​នរណា​។ គាត់​មាន​ឈ្មោះ​យ៉ាកុប ដែល​មាន​ន័យថា “អ្នក​តោង​កែង​ជើង” (មើល លោកុប្បត្ដិ ២៥:២៦)។ គាត់​បាន​បោក​បញ្ឆោត​លោក​អេសាវ​ជា​បង​ប្រុស​គាត់ និង​លោក​ឡាបាន់ ជា​ឪពុក​ក្មេក​គាត់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ព្រះ​ទ្រង់​ក៏បាន​ប្រទាន​ឈ្មោះ​ថ្មី​ដល់​លោក​យ៉ាកុប​ថា “អ៊ីស្រាអែល” ព្រោះ​គាត់​បាន​តយុទ្ធ​នឹង​ព្រះ និង​មនុស្ស…

Read article
ព្រះ​នៃ​ខ្ញុំ​តែងតែ​គង់នៅ​ក្បែរ​ជានិច្ច

ភីលីព ៤:៤-៧ ព្រះអម្ចាស់​ទ្រង់​ជិត​ដល់​ហើយ កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ។ ភីលីព ៤:៥-៦ អ្នក​ស្រី​លត(Lourdes) បាន​ធ្វើ​ការ​ជា​គ្រូ​បង្រៀន ក្នុង​ថ្នាក់​ចម្រៀង នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ភីលីពីន ជាង៣០ឆ្នាំ​ហើយ​។ គាត់​បាន​បង្រៀន​សិស្ស​ដោយ​ផ្ទាល់ តែ​គាត់​មាន​ការ​ថប់​បារម្ភ ពេល​ដែល​គេ​ស្នើ​ឲ្យ​គាត់​បង្រៀន​តាម​អន​ឡាញ​។ គាត់​ថា គាត់​មិន​សូវ​ចេះ​ប្រើ​កុំព្យូទ័រ​។ កុំព្យូទ័រ​យួរដៃ​របស់​គាត់​ចាស់ ហើយ​គាត់​ក៏​មិន​មាន​ទម្លាប់​ជួប​ជុំ​គ្នា​តាម​អនឡាញ​ដែរ​​។ អ្នក​ខ្លះ​ប្រហែល​ជា​គិតថា វា​ជា​រឿង​តូចតាច​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​។ គាត់​ថា គាត់​រស់នៅ​ម្នាក់ឯង គ្មាន​នរណា​ជួយ​គាត់​​។ គាត់​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​សិស្ស​ឈប់​រៀន​ជាមួយ​គាត់ ហើយ​គាត់​នឹង​បាត់បង់​ប្រាក់​ចំណូល​។ មុន​ពេល​គាត់​ចាប់​ផ្តើម​ការ​បង្រៀន គាត់​តែងតែ​អធិស្ឋាន សូម​ឲ្យ​កុំព្យូទ័រ​យួរដៃ​របស់​គាត់ មាន​ដំណើរ​ការ​ល្អ​។ គាត់​ថា គាត់​បាន​ដាក់ បទ​គម្ពីរ​ភីលីព ៤:៥-៦ នៅ​លើ​រូប​ផ្ទៃ​ខាង​ក្រោយ ក្នុង​អេ​ក្រង់​កុំព្យូទ័រ​របស់​គាត់ ហើយក៏​បាន​នឹក​ចាំ​ខ​គម្ពីរ​នេះ​នៅ​ក្នុង​ចិត្ត​។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង កុំ​ឲ្យ​មាន​ការ​ថប់​បារម្ភ អំពី​រឿង​អ្វី​ឡើយ ព្រោះ​ព្រះអម្ចាស់​តែងតែ​គង់នៅ​ក្បែរ​យើង​ជានិច្ច​។ ចូរ​យើង​ប្រកាន់​ខ្ជាប់​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអម្ចាស់ ដែល​បាន​ធានា​ថា​ ព្រះអង្គ​នឹង​គង់នៅ​ក្បែរ​យើង​គ្រប់​ពេល​។ ពេលណា​យើង​សម្រាក​ដោយ​ទុក​ចិត្ត​ថា ព្រះអង្គ​គង់នៅ​ក្បែរ​យើង ហើយ​ទូល​ថ្វាយ​បញ្ហា​ទាំង​អស់ គឺ​គ្រប់​ទាំង​បញ្ហា​តូច​ធំ នោះ​សេចក្តី​សុខ​សាន្ត​របស់​ព្រះអង្គ នឹង​ការពារ​ចិត្ត​និង​គំនិត​យើង ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ(ខ.៧)។…

Read article
ឧបសគ្គ​នៅ​ថ្ងៃ​ណូអែល

សុភាសិត ៣:៥-១៨ ដ្បិត​មនុស្ស​វៀច​ជាទី​ខ្ពើម​ឆ្អើម​ដល់​ព្រះយេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹងគេ​វិញ​។ សុភាសិត ៣:៣២ លោក​ដាវីឌ(David) និង​អ្នក​ស្រី​អេនជី(Angie) បាន​ចេញទៅ​បម្រើ​ព្រះអង្គ​នៅ​ក្រៅ​ប្រទេស តាម​ការ​ត្រាស់​​ហៅ​របស់​ព្រះអង្គ​។ ការងារ​ដែល​ពួកគេ​ធ្វើ​ថ្វាយ​ព្រះអង្គ​នៅ​ទីនោះ បង្កើត​បានផល​ផ្លែ​ជា​ច្រើន​។ ប៉ុន្តែ ពួកគេ​ក៏​បាន​ជួប​ការ​លំបាក​ជា​ច្រើន​ផង​ដែរ​។ ឪពុក​ម្តាយ​របស់​លោក​ដាវីឌ​មាន​វ័យ​ចាស់​ហើយ តែ​គាត់​មិន​អាច​ទៅ​ជួប​ជុំ​ជាមួយ​ពួកគេ​នៅ​ថ្ងៃ​ណូអែល​បានទេ​។ លោក​ដាវីឌ និង​អ្នក​ស្រី​អ៊ែន​ជី​បាន​ព្យាយាម​កាត់​បន្ថយ​ភាព​ឯកោ​របស់​ឪពុក​ម្តាយ​គាត់ នៅ​ថ្ងៃ​ណូអែល ដោយ​ផ្ញើ​អំណោយ​ឲ្យ​ពួក​គាត់ មុន​ថ្ងៃ​ណូអែល​មកដល់ ហើយក៏​បាន​ទូរស័ព្ទ​សួរ​សុខ​ទុក្ខ​ពួក​គាត់​នៅពេល​ព្រឹក​ថ្ងៃ​ណូអែល​។ ប៉ុន្តែ វត្ត​មាន​របស់​លោក​ដាវីឌ និង​អ្នក​ស្រី​អ៊ែនជី គឺជា​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​បំផុត​។ ដង្វាយ​ឧបត្ថម្ភ​ដែល​លោក​ដាវីឌ​បាន​ទទួល​ប្រចាំខែ អាច​ឲ្យ​គាត់​សន្សំ​លុយ​សម្រាប់​ធ្វើ​ដំណើរ​ម្តង​ម្កាល​ប៉ុណ្ណោះ តើ​ពួកគេ​ត្រូវ​ធ្វើ​ដូច​ម្តេច? ដូច​នេះ លោក​ដាវីឌ​ត្រូវ​ការ​ប្រាជ្ញា​មកពី​ព្រះ​។ បទ​គម្ពីរ​សុភាសិត ជំពូក៣ បាន​បង្រៀន​យើង​ថា ដើម្បី​ស្វែងរក​ប្រាជ្ញា យើង​ចាំបាច់​ត្រូវ​ទីពឹង​ព្រះអង្គ​ឲ្យ​អស់ពី​ចិត្ត ហើយ​ទទួល​ស្គាល់​ព្រះអង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​របស់​យើង(ខ.៥-៦) ហើយ​បាន​ពិពណ៌នា អំពី​លក្ខណៈ​ផ្សេងៗ​របស់​ប្រាជ្ញា ដែល​មាន​ដូច​ជា​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់(ខ.៣-៤,៧-១២) និង​អត្ថ​ប្រយោជន៍​របស់​ប្រាជ្ញា ដែល​មាន​ដូចជា​សន្តិភាព និង​ភាព​ស្ថិត​ស្ថេរ(ខ.‌១៣-១៨)។ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​ប្រាជ្ញា​យ៉ាង​ដូច​នោះ ដោយ​ទទួល​យើង​ធ្វើ​ជា​មិត្តសំឡាញ់​របស់​ព្រះអង្គ(ខ.៣២)។ ព្រះ​អង្គ​ខ្សឹប​ប្រាប់​អំពី​ដំណោះ​ស្រាយ ដល់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ព្រះអង្គ​។ លោក​ដាវីឌ​ក៏​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះអង្គ អំពី​បញ្ហា​របស់​គាត់ នៅ​ពេលយប់​មួយ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​គំនិត​ប្រាជ្ញា​ដល់​គាត់​។ នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​បន្ទាប់ គាត់​និង​អ្នក​ស្រី​អ៊ែនជី​ក៏បាន​ស្លៀក​ពាក់​ខោអាវ​ស្អាត​បំផុត…

Read article
ភាព​ជា​សហគមន៍​ក្នុង​ព្រះគ្រីស្ទ

កិច្ចការ ២:៣៨-៤៧ អ្នក​ទាំង​នោះ​ក៏​នៅតែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំ​បុ័ង និង​សេចក្តី​អធិស្ឋាន​ផង​។ កិច្ចការ ២:៤២ នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បាហាម៉ាស មាន​កោះ​តូច​មួយ ដែលគេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា “កោះ​រញ៉េរញ៉ៃ”។ កាលពី​សតវត្សរ៍ទី១៩ កោះ​នោះ​ជា​កន្លែង​ផលិត​អំបិល​ដ៏​សកម្ម តែ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ឧស្សាហ៍​កម្ម​នេះ មនុស្ស​ជា​ច្រើន​បាន​ផ្លាស់ទី​លំនៅ​ទៅ​កោះ​ជិត​ខាង​។ កាលពី​ឆ្នាំ២០១៦ មាន​មនុស្ស​តិច​ជាង៨០នាក់ កំពុង​រស់នៅ​ទីនោះ ដោយ​មាន​និកាយ៣ខុស​គ្នា តែ​ពួក​គេ​បាន​ជួប​ជុំ​គ្នា​ក្នុង​កន្លែង​មួយ ដើម្បី​ថ្វាយបង្គំ​ព្រះ និង​ប្រកប​គ្នា​រៀង​រាល់​សប្តាហ៍​។ ដោយសារ​នៅ​ទីនោះ​មិន​សូវ​មាន​មនុស្ស​រស់នៅ ការ​រស់នៅ​ជា​សហគមន៍​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​ពួកគេ​។ ពួក​ជំនុំ​ដំបូង​ក៏​មាន​ចិត្ត​ចង់​រស់នៅ​ជា​សហគមន៍​ផង​ដែរ​។ ពួកគេ​មាន​ចិត្ត​ឆេះ​ឆួល ចំពោះ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​លោះ​ពួកគេ​ឲ្យ​រួច​ពី​បាប​។ តែ​ពួកគេ​ក៏បាន​ដឹង​ផង​ដែរ​ថា ពួកគេ​ត្រូវ​ការ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​។ ពួកគេ​មាន​ការ​ប្តូរ​ផ្តាច់ ចំពោះ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ការ​ប្រកប​គ្នា និង​ការ​ធ្វើ​ពិធី​លៀង​ព្រះអម្ចាស់(កិច្ចការ ២:៤២)។ ពួក​គេ​បាន​ជួប​ជុំ​គ្នា​ថ្វាយបង្គំ​ព្រះ​តាម​ផ្ទះ បរិភោគ​អាហារ​ជាមួយ​គ្នា និង​បំពេញ​តម្រូវការ​គ្នា​ទៅវិញ​ទៅមក​។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ពួក​ជំនុំ​ដំបូង​ថា “ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិតតែ១”(៤:៣២)។ ដោយសារ​ពួកគេ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ពួកគេ​ក៏បាន​សរសើរ​ដំកើង​ព្រះ​ឥត​ឈប់ឈរ ហើយ​ទូល​ថ្វាយ​ព្រះអង្គ អំពី​តម្រូវការ​របស់​ពួក​ជំនុំ​។ សហគមន៍​មាន​ភាព​ចាំបាច់​ចំពោះ​ការ​លូត​លាស់ និង​ការ​ទ្រទ្រង់​គ្នា​ទៅវិញ​ទៅមក​។ ចូរ​យើង​កុំ​ព្យាយាម​ធ្វើ​អ្វីៗ​តែ​ម្នាក់ឯង​។ ព្រះ​ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ការ​រស់នៅ​ជា​សហគមន៍ ខណៈ​ពេល​ដែល​អ្នក​ចែក​ចាយ​អំពី​ទុក្ខ​លំបាក និង​ក្តី​អំណរ​របស់​អ្នក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក…

Read article
ស្មើ​ភាព​គ្នា នៅ​ចំពោះ​ព្រះ

រ៉ូម ៣:២១-២៦ ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះយេហូវ៉ា​ដែល​ទ្រង់​បង្កើត​គេ​គ្រប់​គ្នា​។ សុភាសិត ២២:២ កាល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ធ្វើ​ដំណើរ​កម្សាន្ត​វិស្សម​កាល យើង​ចូល​ចិត្ត​ជិះ​កង់ នៅពេល​ព្រឹក​ព្រលឹម​។ មាន​ផ្លូវ​មួយ​កាត់​តាម​តំបន់​ដែល​មាន​ផ្ទះ​តម្លៃ​រាប់​លាន​ដុល្លា​។ យើង​បាន​ឃើញ​មនុស្ស​មាន​សកម្ម​ភាព​ផ្សេងៗ​គ្នា​។ ខ្លះ​បណ្តើរ​សត្វ​ឆ្កែ ខ្លះ​ជិះ​កង់ ហើយ​មាន​កម្មករ​កំពុង​សាង​សង់ផ្ទះ​ថ្មីៗ ឬ​កំពុង​ថែ​សួន​ជាដើម​។ មនុស្ស​មាន​ថានៈ​ខុស​គ្នា កំពុង​រស់នៅ​ចម្រុះ​គ្នា ក្នុង​តំបន់​តែមួយ ហើយ​ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ការ​ពិត​ដ៏​មាន​តម្លៃ​ដែល​ថា យើង​មាន​ចំណុច​ដែល​ដូច​គ្នា ទោះ​យើង​មាន​ឬ​ក្រ មាន​ប្រាក់​ចំណូល​ខុស​គ្នា​យ៉ាងណា ហើយ​មាន​គេ​ស្គាល់ ឬ​មិន​ស្គាល់​ក្តី​។ មនុស្ស​ទាំង​អស់​នៅ​លើ​ផ្លូវ នៅពេល​ព្រឹក​នោះ សុទ្ធតែ​មាន​ចំណុច​ដូច​គ្នា ​ត្រង់​ចំណុច​ដែល​ថា ពួក​គេ​សុទ្ធតែ​ជា​ស្នា​ព្រះ​ហស្ត​ដែល​ព្រះអង្គ​បាន​បង្កើត(សុភាសិត ២២:២)។ ទោះ​យើង​មាន​ចំណុច​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់(លោកុប្បតិ្ត ១:២៧)។ ជាង​នេះ​ទៅទៀត ភាព​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ ក៏​មានន័យថា ទោះ​យើង​មាន​ស្ថានភាព​សេដ្ឋកិច្ច ថានៈ​ក្នុង​សង្គម ឬ​ជាតិ​សាសន៍​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ក៏​យើង​រាល់​គ្នា​សុទ្ធតែ​មាន​បាប​ពី​កំណើត គឺ​ដូច​មាន​សេចក្តី​ចែងថា “គ្រប់​គ្នា​បាន​ធ្វើបាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ”(រ៉ូម ៣:២៣)។ យើង​រាល់​គ្នា​សុទ្ធតែ​មិន​ស្តាប់​បង្គាប់​ព្រះ និង​មាន​ទោស​ស្មើ​គ្នា នៅ​ចំពោះ​ព្រះអង្គ ហើយ​យើង​ត្រូវ​ការ​ព្រះយេស៊ូវ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប និង​កែ​ប្រែ​ជីវិត​យើង។ ជា​ញឹក​ញាប់ យើង​បាន​បែង​ចែក​មនុស្ស​ជា​ក្រុម​ផ្សេង​គ្នា ដោយសារ​ហេតុផល​ផ្សេងៗ​។…

Read article
ការ​មុជ​ឲ្យ​ជ្រៅ ឲ្យ​វិញ្ញាណ​ស្កប់​ស្កល់

ទំនុក​ដំកើង ១៣១ ទូល​បង្គំ​បាន​រំ​ងាប់ ហើយ​ព្រលូង​ព្រលឹង​ទូល​បង្គំ​ជា​ស្រេច … ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល​បង្គំ ប្រៀប​ដូចជា​កូន​ដែល​លែងដោះ​ហើយ​។ ទំនុក​ដំកើង ១៣១:២ មាន​ពេល​មួយ ខ្ញុំ​បាន​ដាក់​ទូរស័ព្ទ​ចុះ ដោយ​ចិត្ត​ហត់​នឿយ ចំពោះ​រូប​ភាព គំនិត និង​ការ​ជូន​ដំណឹង ដែល​បាន​លោត​ឡើង​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​ឥត​ឈប់ឈរ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​លើក​វា​ឡើង ហើយ​បើក​វា​មើល​ទៀត​។ តើ​មកពី​ហេតុ​អ្វី? ក្នុង​សៀវភៅ​ដែល​លោក​នី​កូឡាស ខារ(Nicholas Carr) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ភាព​រាក់​កំផែល គាត់​បាន​ពិពណ៌នា អំពី​របៀប​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ជះ​ឥទ្ធិពល​មក​លើ​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​របស់​យើង​។ គាត់​បាន​សរសេរ​ថា “ប្រព័ន្ធ​អ៊ីនធឺណិត​ហាក់​ដូច​ជា​កំពុងតែ​កាត់​បន្ថយ​សមត្ថភាព​របស់​ខ្ញុំ នៅ​ក្នុង​ការ​ផ្តោត​អារម្មណ៍ និង​ការ​ជញ្ជឹង​គិត​។ ទោះ​ខ្ញុំ​កំពុង​ចំណាយ​ពេល​អនឡាញ ឬ​អត់ សព្វថ្ងៃ​នេះ គំនិត​ខ្ញុំ​​រំពឹង​ចង់​បាន​ព័ត៌មាន តាម​របៀប​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ចែក​ផ្សាយ​មក​ខ្ញុំ គឺ​ប្រៀប​ដូចជា​ទឹកធ្លាក់ ដែល​ហូរ​នាំ​ភាគ​តូច​ល្អិត​យ៉ាង​ឆាប់​រហ័ស​។ កាលពី​មុន ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​មុជ​ចូល​ជ្រៅ​ក្នុង​សមុទ្រ​នៃ​ពាក្យ​ពេចន៍​ដែលគេ​សរសេរ​។ តែ​ឥឡូវ ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ជិះ​ម៉ូតូ​ទឹក​នៅ​លើ​ផ្ទៃ​ទឹកស​មុទ្រ​នោះ ដោយ​ល្បឿន​ដ៏​លឿន”។ ការ​រស់នៅ ដោយ​ចិត្ត​ដែល​មិន​បាន​គិត​ស៊ី​ជម្រៅ ដូច​ម៉ូតូ​ទឹក​បើក​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន​លឿន មិន​សូវ​មាន​ប្រយោជន៍​សម្រាប់​យើង​ទេ​។ ប៉ុន្តែ តើ​យើង​អាច​ចាប់​ផ្តើម​បន្ថយ​ល្បឿន​ដូច​ម្តេច​ខ្លះ ហើយ​មុជ​ចូល​ទៅ​ក្នុង​ទឹក​ខាង​វិញ្ញាណ​ឲ្យ​បាន​ជ្រៅ ដោយ​របៀបណា? ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៣១ ស្តេច​ដាវីឌ​បាន​សរសេរ​ថា…

Read article
ការ​ជម្នះ​ទុក្ខ​លំបាក

លោកុប្បត្ដិ ៥០:១៥-២១ អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន​។ លោកុប្បត្ដិ ៥០:២០ អ្នក​ស្រី​អ៊ែន(Anne) បាន​ចម្រើន​វ័យ​ធំឡើង នៅ​ក្នុង​ភាព​ក្រីក្រ និង​ការ​ឈឺ​ជាប់​។ បង​ប្អូន​បង្កើត​របស់​គាត់​ពីរ​នាក់​បាន​ស្លាប់ មុន​ពេល​ពួកគេ​មាន​អាយុ១ឆ្នាំ​។ ពេល​គាត់​មាន​អាយុ៥ឆ្នាំ ជំងឺ​ភ្នែក​បាន​ធ្វើ​ឲ្យ​ភ្នែក​គាត់​ខ្វាក់​ស្ទើរ​ទាំងស្រុង បានជា​គាត់​មិន​អាច​រៀន​អាន ឬ​សរសេរ​កើត​។ ពេល​គាត់​មាន​អាយុ៨ឆ្នាំ ម្តាយ​របស់​គាត់​ក៏បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​របេង​។ មិន​យូរ​ប៉ុន្មាន ឪពុក​របស់​គាត់​ដែល​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​មក​លើ​គ្រួសារ ក៏​បាន​បោះបង់ចោល​កូនទំាង៣នាក់ ដែល​កំពុង​រស់នៅ​យ៉ាង​ត្រដាបត្រដួស​។ សាច់​ញាតិ​របស់​គាត់​ក៏​បាន​យក​កូន​ពៅ​ទៅ​នៅ​ជាមួយ តែ​អ្នក​ស្រី​អ៊ែន និង​ប្អូន​ប្រុស​គាត់​ឈ្មោះ ជីមមី(Jimmie) បាន​ទៅ​រស់នៅ​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ដែល​មាន​មនុស្ស​រស់នៅ​ប្រជ្រៀត​គ្នា ក្នុង​តំបន់​ធូកបឺរី អាមហោស​។ ពីរ​បី​ខែ​ក្រោយមក ជីមមី​ក៏​បាន​ស្លាប់​ចោល​គាត់​ទៀត​។ ពេល​គាត់​មាន​អាយុ១៤ឆ្នាំ កាលៈទេសៈ​របស់​គាត់​ក៏បាន​ប្រែ​ជា​មាន​ភាព​ភ្លឺ​ស្វាង​ឡើង​។ គេ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅរៀន​នៅ​សាលា​សម្រាប់​ជន​ពិការ​ភ្នែក ដែល​នៅ​ទីនោះ គាត់​ក៏បាន​ទទួល​ការវះកាត់​ភ្នែក ដើម្បី​ឲ្យ​អាច​មើល​ច្បាស់​ជាង​មុន ហើយក៏​បាន​រៀន​អាន និង​សរសេរ​។ គាត់​មាន​ការ​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​នៅ​ទីនោះ តែ​ទោះជា​យ៉ាងណា​ក៏ដោយ គាត់​រៀន​ពូកែ ហើយក៏​បាន​បញ្ចប់​ការ​សិក្សា ដោយ​ពិន្ទុ​ខ្ពស់​បំផុត​។ ក្រោយមក អ្នក​ស្រី​អ៊ែន ស៊ូលីវ៉ន(Anne Sullivan) ក៏បាន​ក្លាយ​ជា​គ្រូ​បង្រៀន និង​គូកន​របស់​កញ្ញា​ហេឡិន ឃែរល័រ(Helen Keller)។ ដោយសារ​ការ​ប្រឹង​ប្រែង ការ​អត់​ធ្មត់…

Read article
ពឹង​ផ្អែកលើ​ព្រះអម្ចាស់

សុភាសិត ១៨:១០-១៥ ព្រះ​នាម​ព្រះយេហូវ៉ា ជាប់​ប៉ម​មាំមួន មនុស្ស​សុ​ចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ​។ សុភាសិត ១៨:១០ កាល​ខ្ញុំ​ទៅ​លេង​សួន​ទឹក ជាមួយ​មិត្ត​ភក្តិ​មួយ​ចំនួន យើង​បាន​លេង​ល្បែង​កម្សាន្ត ដោយ​ឆ្លង​កាត់​ឧបសគ្គ​​ជា​ទម្រ​ដែល​គេ​សប់​ខ្យល់​ឲ្យ​ប៉ោង ឲ្យ​អាច​ដើរ​ពីលើ​បាន​។ ទម្រ​ទាំង​នោះ​មាន​រូប​រាង​ប៉ោងៗ និង​រអិល ធ្វើ​ឲ្យ​យើង​ស្ទើរតែ​មិន​អាច​ដើរ​ត្រង់​ខ្លួន​។ ខណៈ​ពេល​ដែល​យើង​ផ្លាស់ទី​ទៅ​មុខ​ញ័រ​ៗ កាត់​តាម​ច្រក ជ្រលង និង​ស្ពាន​មួយ​ចំនួន យើង​ក៏បាន​ស្រែក​ឡើង​ភ្លាត់​មាត់ ពេល​ដែល​យើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ភ្លាមៗ ដោយ​មិន​ដឹង​ខ្លួន​។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ឆ្លង​កាត់​ឧបសគ្គ​បាន​មួយ​វគ្គ​ហើយ មិត្ត​ភក្តិ​ខ្ញុំ​ហត់​យ៉ាង​ខ្លាំង បានជា​គាត់​ផ្អែក​ទៅលើ “ប៉ម” ដើម្បី​ដក​ដង្ហើម​ឲ្យ​បាត់​ហត់​។ ភ្លាមៗ​នោះ វា​ក៏​បាន​បត់​ទៅ​ក្រោយ ដោយសារ​ទម្ងន់​ខ្លួន​របស់​គាត់ ធ្វើ​ឲ្យ​គាត់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ម្តង​ទៀត​។ ប៉ម​នៅ​សួន​ទឹក ត្រូវ​គេ​បញ្ចូល​ខ្យល់​ឲ្យ​ប៉ោង​សម្រាប់​ការ​កម្សាន្ត​សប្បាយ តែ​នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ ប៉ម​គឺជា​សំណង់​ដ៏​រឹងមាំ សម្រាប់​ការ​ការពារ ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​។ បទ​គម្ពីរ​ពួក​ចៅហ្វាយ ៩:៥០-៥១ បាន​ពិពណ៌នា អំពី​ការ​ដែល​អ្នក​ក្រុង​ថេបេស​បាន​រត់​ចូល​ទៅ​ជ្រក ក្នុង “ប៉ម​ដ៏​រឹងមាំ​មួយ” ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​ប្រហារ​របស់​ស្តេច​អ័ប៊ីម៉្មាឡិច មក​លើ​ទីក្រុង​របស់​ពួកគេ​។ ក្នុង​បទ​គម្ពីរ​សុភាសិត ១៨:១០ អ្នក​និពន្ធ​បាន​និយាយ​អំពី​ប៉ម​ដ៏​រឹងមាំ ដើម្បី​ពិពណ៌នា​ឲ្យ​គេ​ដឹង​ថា ព្រះអម្ចាស់​ជា​នរណា គឺជា​អ្នក​ដែល​ជួយ​សង្គ្រោះ​អស់អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ​។ ទោះជា​យ៉ាងណា​ក៏ដោយ ជួនកាល យើង​មិន​បាន​ពឹង​ផ្អែក​ទៅ​លើ​ប៉ម​ដ៏​រឹងមាំ​របស់​ព្រះអម្ចាស់…

Read article