2023

You are here:
យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

ហេព្រើរ ៦:១៦-២០ យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​នោះ ទុក​ដូចជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់​លាប់​មាំមួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំងនន​។ ហេព្រើរ ៦:១៩ មាន​ពេល​មួយ​ខ្ញុំ​បាន​យក​រូបថត​មួយ​សន្លឹក បង្ហាញ​សិស្ស​សាលា​រៀន​ថ្ងៃ​អា​ទិត្យ ថ្នាក់ទី៦​។ ក្នុង​រូបថត​នោះ យើង​អាច​ឃើញ​ជន​អនាថា​ដេក​នៅ​ក្រោម​ដំបូល​ធ្វើ​ក្រដាស​ឡាំង នៅ​ច្រក​ផ្លូវឌឿងហែម​ដែល​មិន​សូវ​មាន​ពន្លឺ​។ ខ្ញុំ​ក៏បាន​សួរ​ពួក​គេ​ថា តើ​ជន​អនាថា​ទាំង​នោះ​កំពុងតែ​ត្រូវ​ការ​អ្វី? ខ្លះ​ឆ្លើយ​ថា “ពួកគេ​ត្រូវ​ការ​អាហារ”។ ខ្លះ​ទៀត​ឆ្លើយ​ថា “ពួកគេ​ត្រូវ​ការ​លុយ”។ ក្មេង​ប្រុស​ម្នាក់​ក៏បាន​ឆ្លើយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ថា “ពួកគេ​ត្រូវ​ការ​កន្លែង​រស់នៅ​មាន​សុវត្ថិភាព”។ បន្ទាប់មក ក្មេង​ស្រី​ម្នាក់​ក៏​បាន​និយាយ​ថា “ពួកគេ​ត្រូវ​ការ​សេចក្តី​សង្ឃឹម”។ នាង​ក៏​បាន​ពន្យល់​ថា “សេចក្តី​សង្ឃឹម គឺជា​ការ​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង”។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​សម្ដី​របស់​នាង ពេល​ដែល​នាង​​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង ព្រោះ​មនុស្ស​យើង​ងាយ​នឹង​ឈប់​រំពឹង​ថា ការ​ល្អ​នឹង​កើត​មាន​ឡើង ដោយសារ​បញ្ហា​ប្រឈម​ជា​ច្រើន​។ ពាក្យ​សម្ដី​របស់​នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បក​ស្រាយ​ក្នុង​ព្រះ​គម្ពីរ​។ “បើ​សេចក្តី​ជំនឿ គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម”(ហេព្រើរ ១១:១) នោះ​មានន័យថា អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវ អាច​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង​ផង​ដែរ​។ តើមាន​ការ​អ្វី​ដែល​ល្អ​បំផុត ដែល​អ្នកជឿ​ព្រះយេស៊ូវ​អាច​សង្ឃឹមថា នឹង​ទទួល​បាន ដោយ​សេចក្តី​ជំនឿ? គឺ “ព្រះ​បន្ទូល​សន្យា​ថា នឹង​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ”(៤:១)។ សម្រាប់​អ្នកជឿ ការ​សម្រាក​របស់​ព្រះអង្គ​រាប់​បញ្ចូល សន្តិភាព​របស់​ព្រះអង្គ ការ​ទុក​ចិត្ត​ថា​បាន​សង្គ្រោះ ការ​ពឹង​ផ្អែក​ទៅលើ​កម្លាំង​របស់​ព្រះអង្គ…

Read article
សេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ

សព្វ​ថ្ងៃ​នេះ ព្រះ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​ព្រះគម្ពីរ​តែ​មួយ​មុខ​ទេ។ តែ​ការ​បើក​សម្ដែង​នូវ​សេចក្តី​ពិត​របស់​ព្រះអង្គ មិនមែន​មាន តែ​នៅក្នុង​ទំព័រ​ព្រះគម្ពីរ​​ប៉ុណ្ណោះ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​លើកឡើង​អំពី​ហេតុផល ដែល​គ្រីស្ទបរិស័ទ​ត្រូវ​ចូលរួម នៅក្នុង​ការសិក្សា​មុខ​វិជ្ជា​ផ្សេងៗ ព្រោះ​សេចក្តី​ពិត​ទាំងអស់​សុទ្ធតែ​ចង្អុលបង្ហាញ​ទៅ​រក​ព្រះអម្ចាស់។ អត្ថបទ លោកគ្រូ​អូ​គូស្ទីន(Augustine) មិនបាន​ជឿ​ថា ហេតុផល​របស់​មនុស្ស​មាន​អំណាច​ឡើង​កាំជណ្តើរ​ទៅ​រក​សេចក្តី​ពិត​ដ៏​អស់​កល្ប ដោយខ្លួនឯង ដោយ​មិនបាន​ទទួល​ជំនួយ​ពី​ការ​បើក​សម្ដែង​របស់​ព្រះ​នោះ​ឡើយ។ ហើយ​គាត់​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា យើង​ពឹងផ្អែក​ទៅលើ​ការ​បើក​សម្ដែង​របស់​ព្រះ ដើម្បីឲ្យ​យើង​អាច​យល់​សេចក្តី​ពិត ទោះ​សេចក្តី​ពិត​នោះ​មាន​ចែង​ក្នុង​ព្រះគម្ពីរ សេចក្តី​ពិត​បែប​ទេវ​សាស្រ្ត ឬ​បែប​វិទ្យា​សាស្រ្ត​ក៏ដោយ។ លោកគ្រូ​អូគូស្ទីន ក៏បាន​លើកឡើង​ផង​ដែរ​ថា ក្នុងនាម​យើង​ជា​មនុស្ស យើង​ពឹងផ្អែក​ទៅលើ​ការ​បើក​សម្ដែង​របស់​ព្រះ ដើម្បី​ស្វែងយល់​អំពី​សេចក្តី​ពិត​នៃ​វិទ្យាសាស្រ្ត គឺ​មិន​ខុសពី​ភ្នែក​របស់​យើង​ដែល​ត្រូវ​ពឹងផ្អែក​ទៅលើ​ប្រភព​នៃ​ពន្លឺ ដើម្បីឲ្យ​អាច​មើលឃើញ​នោះ​ឡើយ។ ព្រះ​បាន​ប្រទាន​យើង​នូវ​ភ្នែក ដែល​មាន​ប្រព័ន្ធ​ប្រសាទ​ចក្ខុ​សម្រាប់​ឲ្យ​យើង​មើល​ឃើញ​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បាន។ បើ​គ្មានពន្លឺ​នៅ​ក្រៅ​ខ្លួន​យើង​ទេ នោះ​យើង​មិន​អាច​មើលឃើញ​អ្វី​ទាំងអស់។ ដូចនេះ លោកគ្រូ​អូគូស្ទីន​បាន​មានប្រសាសន៍​ថា គ្រីស្ទបរិស័ទ​ចាំបាច់​ត្រូវ​រៀន​មុខ​វិជ្ជា​ផ្សេងៗ និង​ចំណេះដឹង​ទូទៅ ឲ្យបាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​សេចក្តី​ពិត​ទាំងអស់​ជា​សេចក្តី​ពិត​របស់​ព្រះ។ ហើយ​ការ​បើក​សម្ដែង​របស់​ព្រះ មិនមែន​មានតែ​នៅក្នុង​ទំព័រ​ព្រះគម្ពីរ​ប៉ុណ្ណោះទេ ព្រោះ​ព្រះគម្ពីរ​បាន​ចែងថា ព្រះ​ទ្រង់​បាន​បើក​សម្ដែង​អង្គ​ទ្រង់ នៅក្នុង និង​តាមរយៈ​ធម្មជាតិ នៅ​ក្រៅ​ព្រះគម្ពីរ​ផង​ដែរ។ នៅ​សាលា​ព្រះគម្ពីរ ខ្ញុំ​បាន​សួរ​សិស្សរបស់​ខ្ញុំ​ថា…

Read article
ព្រះទ្រង់នៅតែអាចប្រើយើង

និក្ខមនំ ៤:១-៥ “ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ”។ និក្ខមនំ ៣:១២ មាន​ពេល​មួយ លោកគីហ្សុមបូ(Kizombo) អង្គុយ​មើល​ភ្នក់​ភ្លើង នៅ​កន្លែង​បោះ​ជំរំ ដោយ​ជញ្ជឹង​គិត​អំពី​សំណួរ​សំខាន់ៗ សម្រាប់​ជីវិត​គាត់​។​ គាត់​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​សម្រេច​បាន​អ្វី​ខ្លះ​ហើយ? គាត់​ក៏បាន​ឆ្លើយ​ប្រាប់​ខ្លួនឯង​ភ្លាម​ៗ​ថា ខ្ញុំ​មិន​សម្រេច​អ្វី​បាន​ច្រើន​ទេ​។ គាត់​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គាត់​វិញ ដោយ​បម្រើ​ការ​ក្នុង​សាលា​រៀន​ដែល​ឪពុក​គាត់​បាន​បង្កើត នៅ​ក្នុង​ព្រៃ​ជ្រៅ​។ គាត់​ក៏​កំពុងតែ​ខិតខំ​សរសេរ​ទី​បន្ទាល់​ដ៏​មាន​អំណាច​នៃ​ជីវិត​របស់​ឪពុក​គាត់ ដែល​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ពីរ​លើក​។ គាត់​ក៏បាន​សួរ​ខ្លួនឯង​ទៀត​ថា តើ​ខ្ញុំ​ជា​អ្វី ដែល​ត្រូវ​ខំ​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ? សំណួរ​ដែល​លោក​គីហ្សុមបូ​បាន​សួរ​ដោយ​ខ្វះ​ទំនុក​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​លោក​ម៉ូសេ​។ មាន​ពេល​មួយ ព្រះ​ទ្រង់​ទើបតែ​បាន​ប្រទាន​បេសកកម្ម​មួយ ឲ្យ​លោក​ម៉ូសេ​នាំ​រាស្ត្រ​ព្រះអង្គ គឺជា​ពួក​កូនចៅ​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ​មក”(និក្ខមនំ ៣:១០)។ លោក​ម៉ូសេ​ក៏​បាន​ឆ្លើយ​តប​ថា “តើ​ទូល​បង្គំ​ជា​អ្វី ដែល​ព្រះ​អង្គ​ឲ្យ​ទូល​បង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូល​បង្គំ​នាំ​ពួក​កូនចៅ​អ៊ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ?” (ខ.១១)។ បន្ទាប់ពី​លោក​ម៉ូសេ​បាន​និយាយ​ដោះ​សារ ព្រះអង្គ​ក៏បាន​សួរ​គាត់​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ?” លោក​ទូល​ឆ្លើយ​ថា “មាន​ដំបង”(៤:២)។ លោក​ម៉ូសេ​ក៏​បាន​បោះ​ដំបង​ទៅ​លើ​ដី តាម​បង្គាប់​ព្រះអង្គ​។ ដំបង​ក៏បាន​ប្រែ​ក្លាយ​ជា​សត្វ​ពស់​មួយ​ក្បាល​។ លោក​ម៉ូសេ​ក៏បាន​ចាប់​កាន់​សត្វ​ពោះ​នោះ តាម​បង្គាប់​ព្រះអង្គ ហើយ​វា​ក៏បាន​ប្រែ​ក្លាយ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​គាត់​វិញ(ខ.៤)។ លោក​ម៉ូសេ​ក៏​អាច​ទៅ​ប្រឈម​មុខ​ដាក់​ស្តេច​ផារ៉ោន ដោយ​ព្រះ​ចេ​ស្តា​របស់​ព្រះ​។ តាមរយៈ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​ធ្វើ​តាមរយៈ​គាត់ គេ​ក៏​បាន​ដឹង​ថា ព្រះ​ក្លែងក្លាយ​របស់​សាសន៍​អេស៊ីព្ទ គ្មាន​អំណាច​អ្វី​មក​លើ​ព្រះ​ពិត​ដែល​មានតែ​មួយ​អង្គ​​។ លោក​គីហ្សុមបូ​ក៏បាន​នឹក​ឃើញ​លោក​ម៉ូសេ…

Read article
តើការមានភាពស្លូតត្រង់មានន័យដូចម្តេចខ្លះ?

“មាន​ពរ​ហើយ អស់អ្នក​ដែល​ស្លូតត្រង់ ដ្បិត​អ្នក​ទាំងនោះ​នឹង​គ្រង​ផែនដី​ជាម​រដក”(ម៉ាថាយ ៥:៥)។ ភាព​ស្លូតត្រង់​ចាប់ផ្តើម​កើតមាន ពេលណា​យើង​ទុកចិត្ត​ព្រះ។ ដូចនេះ ដោយសារ​យើង​ទុកចិត្ត​ព្រះអង្គ យើង​ទុកដាក់​ផ្លូវ​របស់​យើង​នឹង​ព្រះអង្គ។ យើង​ថ្វាយ​ដាច់​ដល់​ព្រះអង្គ នូវ​ការ​ថប់បារម្ភ ភាព​នឿយណាយ ផែនការ ទំនាក់ទំនង ការងារ និង​សុខភាព​របស់​យើង។ ហើយ​បន្ទាប់មក យើង​រង់ចាំ​ព្រះអម្ចាស់ ដោយចិត្ត​អត់ធ្មត់។ យើង​ទុកចិត្ត​ថា ព្រះអង្គ​រៀបចំ​ពេលវេលា មាន​ព្រះ​ចេស្តា និង​ប្រទាន​ព្រះគុណ ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​មាន​ដំណើរ​ការ តាមរបៀប​ដ៏​ល្អ​បំផុត ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ និង​ដើម្បី​ប្រយោជន៍​យើង។ ការ​ទុកចិត្ត​ព្រះ និង​ការ​ថ្វាយ​ការ​ថប់បារម្ភ​របស់​យើង​ដល់​ព្រះអង្គ និង​រង់ចាំ​ព្រះអង្គ​ដោយចិត្ត​អត់ធ្មត់ នឹង​ជួយ​ឲ្យ​យើង​មានចិត្ត​ធ្ងន់ គឺ​មិន​ងាយ​ធ្វើ​អ្វី​ភ្លាមៗ តាម​កំហឹង​របស់​យើង​ដែល​មាន​ភាព​ឆេវឆាវ និង​ការ​ថប់បារម្ភ​នោះ​ទេ។ តែ​ផ្ទុយទៅវិញ យើង​ជម្នះ​សេចក្តី​កំហឹង ដោយ​ថ្វាយ​រឿងរ៉ាវ​របស់​យើង​ដល់​ព្រះអង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ជា​អ្នក​សម្រេច​នរណា​ត្រូវ​នរណា​ខុស តាមបំណង​ព្រះទ័យ​ព្រះអង្គ។ ហើយ​បន្ទាប់​មក យើង​ត្រូវ​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ គឺ​ដូចដែល​សាវ័ក​យ៉ាកុប​បាន​បង្រៀន(យ៉ាកុប ១:១៩)។ យើង​ប្រែក្លាយ​ជា​មនុស្ស​មានហេតុ​ផល និង​បើក​ចិត្ត​ទទួលការ​កែ​តម្រង់(យ៉ាកុប ៣:១៧)។ សាវ័ក​យ៉ាកុប​បាន​ហៅ​លក្ខណៈ​សម្បត្តិ​នេះ​ថា “សេចក្តី​សុភាព​នៃ​ប្រាជ្ញា”(យ៉ាកុប ៣:១៣)។ ភាព​ស្លូតត្រង់ គឺជា​ការ​ចូលចិត្ត​រៀនសូត្រ។ ហើយក៏​ចាត់ទុក​ការ​កែ​តម្រង់​របស់​មិត្ត​ភក្តិ​ថា​មានតម្លៃ(សុភាសិត ២៧:៦)។…

Read article
ព្រះទ្រង់ធ្វើការដែលមនុស្សមិននឹកស្មានដល់

១កូរិនថូស ១:២១-២៩ ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ​។ ១កូរិនថូស ១:២៧ មាន​ពេល​មួយ លោក​គ្រូ​គង្វាល យ៉ូណាថាន អេដវើត(Jonathan Edwards) បាន​អធិប្បាយ​ព្រះបន្ទូល ដោយ​លើក​ព្រះ​គម្ពីរ​ដាក់​នៅ​ជិត​ភ្នែក​គាត់​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​គាត់​អាច​មើល​អក្សរ​ឃើញ​ច្បាស់​។ ភ្នែក​គាត់​មាន​បញ្ហា​មីញ៉ូប មិន​អាច​មើល​ឃើញ​វត្ថុ​នៅ​ជិត​គាត់​បាន​ច្បាស់ តែ​គាត់​បាន​ខំ​ប្រឹង​មើល​អក្សរ​ហើយ​អាន​ឃ្លា​នីមួយៗ​យ៉ាង​ប្រុង​ប្រយ័ត្ន ដោយ​គ្មាន​វ៉ែនតា​ជា​ជំនួយ និង​បាន​បញ្ចេញ​សម្លេង​ដែល​មិន​ពីរោះ​។ តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​ធ្វើ​ការ តាមរយៈ​ការ​អធិប្បាយ​ព្រះបន្ទូល​របស់​លោក​គ្រូ យ៉ូណាថាន អេដវើត ដើម្បី​បញ្ឆេះ​ភ្លើង​នៃ​ការ​ផុសផុល ហើយ​នាំ​មនុស្ស​ជា​ច្រើន​​ទទួល​ជឿ​ព្រះគ្រីស្ទ​។ ជា​ញឹក​ញាប់ ព្រះ​ទ្រង់​ប្រើ​រឿង​ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់ ដើម្បី​សម្រេច​គោលបំណង​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស គាត់​បាន​ពិពណ៌នា​អំពី​ផែនការ​របស់​ព្រះអង្គ ដែល​ត្រូវ​នាំ​មនុស្ស​ជាតិ​ចូល​មក​ជិត​ព្រះអង្គ តាមរយៈ​ការ​សុគត​របស់​ព្រះអង្គ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​បាប​យើង​។ ហើយ​គាត់​ក៏បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កម្សោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស”(១កូរិនថូស ១:២៧)។ លោកិយ​រំពឹង​ថា ប្រាជ្ញា​របស់​ព្រះអង្គ មាន​លក្ខណៈ​ដូច​ប្រាជ្ញា​មនុស្ស ហើយ​ចុះពី​ស្ថាន​សួគ៌​មក ដោយ​អំណាច​ដែល​មនុស្ស​មិន​អាច​បដិសេធន៍​បាន​។ តែ​ផ្ទុយ​ទៅវិញ ព្រះ​យេស៊ូវ​បាន​យាង​មក ដោយ​ការ​បន្ទាប​ខ្លួន ហើយ​ក៏​បាន​សង្គ្រោះ​យើង​យ៉ាង​សុភាព ឲ្យ​រួច​ពី​បាប ហើយ​ជា “ប្រាជ្ញា​ដែល​មកពី​ព្រះ ហើយ​ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង​ផង”(ខ.៣០)។…

Read article
ទស្សនៈនាំមកនូវលទ្ធផល

ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យបាន​សេចក្តី​ស្រឡាញ់(១ធីម៉ូថេ ១:៥)។ លោក​វិច​ទ័រ ព្រែងគល(Victor Frankl) ត្រូវ​គេ​ឃុំខ្លួន ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​របស់​ពួក​ណា​ហ្ស៊ី​អ៊ី​ត្លែ ក្នុង​តំបន់​អូស​វីត និង​ដា​ឆូ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។ ក្នុងនាម​គាត់​ជា​សាស្ត្រាចារ្យ​ជនជាតិយូដា ឬ​ជ្វីប ឯកទេស​ប្រព័ន្ធ​ប្រសាទ និង​ចិត្ត​សាស្ត្រ គាត់​មានឈ្មោះ​ល្បី​ជា​អន្តរជាតិ ដោយសារ​សៀវភៅ​ដែល​គាត់​និពន្ធ មាន​ចំណងជើង​ថា ការ​ស្វែង​រក​អត្ថន័យ​ជីវិត​របស់​មនុស្ស។ សៀវភៅ​នេះ​ត្រូវ​បាន​គេ​បោះ​ពុម្ព​ផ្សាយ និង​លក់ដាច់​អស់៨លាន​ក្បាល។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ធ្វើការ​បើក​បង្ហាញ​អត្ថន័យ​នៃ​ទស្សនវិជ្ជា​របស់​គាត់ ដែល​គេ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា Logotherapy ដែល​បាន​បង្រៀន​ថា មនុស្ស​មានបំណង​ចិត្តជា​មូលដ្ឋាន​បំផុត​មួយ ដែល​ចង់​ស្វែងរក​អត្ថន័យ​ជីវិត។ នៅក្នុង​រឿង​ដ៏​តក់​ស្លុត​ជាច្រើន ដែល​បាន​កើតមាន​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​នោះ គាត់​បាន​ធ្វើការ​សង្កេតឃើញ​ថា មនុស្ស​អាច​ស៊ូទ្រាំ​នឹង​ជីវិត ស្ទើរតែ​គ្រប់ “បែបយ៉ាង” បើសិនជា​ពួក​គេ​មាន “ហេតុផល” ដែល​ត្រូវ​ស៊ូទ្រាំ។ កាលពី​ពេលថ្មីនេះ ខ្ញុំ​មានការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សម្រង់​សម្តី​មួយ ដែល​ក្នុង​នោះ​គាត់​បាន​លើកឡើង​ថា : ខ្ញុំ​មានការ​ជឿជាក់​ដាច់ខាត​ថា បន្ទប់​ប្រហារជីវិត​ដោយ​ប្រើ​ហ្កាស នៅ​ជំរុំ​ប្រមូល​ផ្តុំ នៅ​តំបន់​អូស​វីត ត្រេប្ល៊ីនកា និង​មេដានេក ត្រូវ​បាន​គេ​រៀប​គម្រោង​ឡើង មិនមែន​នៅក្នុង​ក្រសួង ឬ​ស្ថាប័ន​ណាមួយ ក្នុង​ទីក្រុង​ប៊ែរឡាំង​ឡើយ តែ​ផ្ទុយទៅវិញ វា​ត្រូវ​បាន​គេ​រៀប​គម្រោង​ឡើង នៅ​លើ​តុ…

Read article
អំណោយដែលមានតែព្រះអង្គអាចប្រទានឲ្យបាន

យ៉ូហាន ១៤:២៥-៣១ ខ្ញុំ​ទុក​សេចក្តី​សុខ​នៅនឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា​។ យ៉ូហាន ១៤:២៧ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ពេល​ដែល​បាន​រក​ឃើញ​អំណោយ​ដ៏​ឥត​ខ្ចោះ សម្រាប់​ថ្ងៃខួប​កំណើត​របស់​ម្តាយ​ក្មេក​ខ្ញុំ​។ អំណោយ​នោះ គឺជា​កងដៃ​ដែល​មាន​ដាំ​ត្បូង​មាន​ពណ៌​ដែល​គាត់​ចូល​ចិត្ត​។ ជានិច្ច​ជា​កាល ការ​រកបាន​អំណោយ​ដ៏​ល្អ​ដូច​នេះ សម្រាប់​នរណា​ម្នាក់ គឺជា​រឿង​ដែល​សប្បាយ​រីករាយ​ណាស់​។ ចុះ​បើសិន​ជា​អំណោយ​ដែល​បុគ្គល​នោះ​ត្រូវ​ការ មាន​តម្លៃ​លើស​សមត្ថភាព​ដែល​យើង​អាច​ផ្តល់​ឲ្យ​បាន​? មនុស្ស​ជា​ច្រើន​ចង់​ផ្តល់​ឲ្យ​អ្នក​ដទៃ នូវ​សន្តិភាព​ក្នុង​ចិត្ត ការ​សម្រាក ឬ​ថែម​ទាំង​ការ​អត់​ធ្មត់​។ ពួកគេ​មិន​ដឹង​ជា​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ បើសិន​ជា​ពួក​គេ​អាច​ទិញ​សេចក្តី​ទាំង​អស់​នេះ ហើយ​វេច​ខ្ចប់​ធ្វើ​ជា​អំណោយ​បាន​នោះ​។ អំណោយ​ប្រភេទ​នេះ មិនមែន​ជា​អ្វី​ដែល​មនុស្ស​អាច​ឲ្យ​គ្នា​ទៅវិញ​ទៅមក​បានទេ​។ តែ​ព្រះយេស៊ូវ ជា​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស បាន​ប្រទាន​មក​អ្នកជឿ​ព្រះអង្គ នូវ​អំណោយ​ដែល​មនុស្ស​មិន​អាច​ឲ្យ​បាន​គឺ អំណោយ​នៃ​សេចក្តី​សុខ​សាន្ត ឬ​សន្តិភាព​។ មុន​ពេល​ព្រះ​យេស៊ូវ​យាង​ឡើង​ស្ថាន​សួគ៌​វិញ ហើយ​ទុក​ឲ្យ​ពួក​សាវ័ក​នៅ​បន្ត​ធ្វើ​ការ​បម្រើ​ព្រះអង្គ ព្រះអង្គ​ក៏បាន​កម្សាន្ត​ចិត្ត​ពួកគេ ដោយ​ព្រះបន្ទូល​សន្យា អំពី​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ទ្រង់​នឹង​បង្រៀន​ពួក​គេ​ម្នាក់ៗ ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​ដល់​ពួកគេ​រាល់​គ្នា​ដែរ (យ៉ូហាន ១៤:២៦)។ ព្រះអង្គ​បាន​ប្រទាន​សេចក្តី​សុខ​សាន្ត​ដល់​ពួកគេ ឬ​សន្តិភាព ជា​អំណោយ​ដ៏​ស្ថិត​ស្ថេរ ពេលណា​ចិត្ត​របស់​ពួកគេ​មាន​ការ​ថប់​បារម្ភ ឬ​មាន​ការ​ភ័យ​ខ្លាច​។ ព្រះអង្គ​ក៏បាន​ប្រទាន​នូវ​ការ​ផ្សះផ្សា​ឲ្យ​យើង​បានជា​នឹង​ព្រះ ហើយ​មាន​សន្តិភាព​ជាមួយ​អ្នក​ដទៃ និង​នៅ​ក្នុង​ចិត្ត​របស់​យើង​។ យើង​ប្រហែល​មិន​មាន​សមត្ថភាព​ផ្តល់​ឲ្យ​នូវ​ការ​អត់​ធ្មត់ ឬ​សុខ​ភាព​ល្អ ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង ដូច​ដែល​ពួកគេ​ចង់​បាន​នោះ​ទេ​។…

Read article
ទុកចិត្តព្រះអង្គក្នុងពេលភាន់ភាំង

អេសាយ ២៦:១-៤ ចូរ​ទុកចិត្ត​ដល់​ព្រះយេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​។ អេសាយ ២៦:៤ នៅពេល​ព្រឹក​មួយ នៅ​រដូវរងា ខ្ញុំ​បាន​បើក​រនាំង​បាំង​ពន្លឺ នៅ​មាត់​បង្អួច ហើយក៏​បាន​ឃើញ​ទស្សនីយភាព​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ អ័ព្ទ​ដ៏​សែន​ក្រាស់​បាន​គ្រប​ដណ្តប់​តំបន់​ដែល​ខ្ញុំ​រស់នៅ​។ អ្នក​ព្យាករណ៍​ឧតុនិយម​បាន​ធ្វើ​ការ​ព្យាករណ៍​ថា តំបន់​យើង​នឹង​ “ចុះ​អ័ព្ទ​ក្រាស់​ដែល​ត្រជាក់​ខ្លាំង”។ រឿង​នេះ​កម្រ​កើត​មាន​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ​ណាស់ ហើយ​យើង​កាន់តែ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កំរិត​ទៀត ពេល​ដែល​អ្នក​ព្យាករណ៍​ឧតុនិយម​បាន​ជូន​ដំណឹង​ទៀត​ថា ផ្ទៃ​មេឃ​នឹង​ស្រឡះ ហើយ​មាន​ពន្លឺ​ថ្ងៃ ក្នុងរយៈ​ពេល១ម៉ោង​ទៀត​។ ខ្ញុំ​ក៏បាន​ប្រាប់​ស្វាមី​ខ្ញុំ​ថា “រឿង​នេះ​មិន​អាច​កើត​ឡើង​បានទេ ព្រោះ​អ័ព្ទ​ក្រាស់​យ៉ាង​នេះ យើង​ស្ទើរតែ​មិន​អាច​មើលទៅ​មុខ​បាន​ចម្ងាយ​មួយ​ម៉ែត្រ​។ ប៉ុន្តែ មិន​ទាន់​បាន១ម៉ោងផង អ័ព្ទ​ក៏បាន​រលាយ​បាត់​អស់ ហើយ​ផ្ទៃ​មេឃ​ក៏បាន​ចាប់​ផ្តើម​ប្រែ​ពណ៌​ខៀវ​ស្រឡះ​មាន​ពន្លឺ​ថ្ងៃ​។ ពេល​ខ្ញុំ​ឈ​រមាត់​បង្អួច ខ្ញុំ​ក៏បាន​ពិចារណា​អំពី​កំរិត​នៃ​សេចក្តី​ជំនឿ​របស់​ខ្ញុំ ពេល​ដែល​ខ្ញុំ​អាច​មើល​ឃើញ​តែ​អ័ព្ទ​ក្នុង​ជីវិត​ខ្ញុំ​។ ខ្ញុំ​ក៏បាន​សួរ​ស្វាមី​ខ្ញុំ​ថា “តើ​ខ្ញុំ​ទុកចិត្ត​ព្រះអង្គ ដោយសារតែ​ការ​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ​ឬ? បន្ទាប់ពី​ស្តេច​អ៊ូសៀស​បាន​សុគត មាន​អ្នក​ដឹកនាំ​ពុក​រលួយ​មួយ​ចំនួន​បាន​ឡើង​កាន់​អំណាច ក្នុង​នគរ​យូដា​។ ពេល​នោះ ហោរា​អេសាយ​ក៏បាន​សួរ​សំណួរ​ស្រដៀង​នេះ​ផង​ដែរ​។ តើ​យើង​អាច​ទុកចិត្ត​នរណា? ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយតប ដោយ​ប្រទាន​ហោរា​អេសាយ នូវ​ការ​បើក​សម្ដែង​មួយ​ដែល​អស្ចារ្យ​យ៉ាង​ខ្លាំង បានជា​លោក​ហោរា​រូប​នេះ​ទុកចិត្ត​ព្រះអង្គ ហើយ​ថ្វាយ​ពេល​អនាគត​របស់​គាត់​ដល់​ព្រះអង្គ​។ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​សរសើរ​ដំកើង​ព្រះ​អង្គ​ថា “ឯ​អ្នកណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់”(អេសាយ ២៦:៣)។ លោក​ហោរា​ក៏បាន​ពោល​ទៀត​ថា “ចូរ​ទុកចិត្ត​ដល់​ព្រះយេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤)។…

Read article
សេចក្តីមេត្តាចំពោះមនុស្សគ្មានទីពឹង

២សាំយ៉ូអែល ៩:១-១០ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នឹង​សំដែង​សេចក្តី​ករុណា​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណាថាន​បិតា​អ្នក​។ ២សាំយ៉ូអែល ៩:៧ នៅ​ក្នុង​អត្ថបទ​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដែល​លោក​យ៉ូណាថាន ចាក(Jonathan Tjarks) បាន​និពន្ធ មាន​ចំណង​ជើង​ថា “តើ​កូន​ប្រុស​ខ្ញុំ​ស្គាល់​អ្នក​ទេ?” លោក​យ៉ូណាថាន​បាន​ពិពណ៌នា អំពី​ការ​ត​យុទ្ធ​របស់​គាត់​ជាមួយនឹង​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ និង​អំពី​បំណង​ចិត្ត​របស់​គាត់ ដែល​ចង់​ឲ្យ​អ្នក​ដទៃ​ជួយ​យក​អសារ​ប្រពន្ធ និង​កូន​ប្រុស​របស់​គាត់ ដែល​នៅ​ក្មេង​នៅឡើយ​។ បន្ទាប់ពី​បុរស​អាយុ៣៤ឆ្នាំ​រូប​នេះ បាន​សរសេរ​អត្ថបទ​នេះ​បាន៦ខែ គាត់​ក៏បាន​លាចាក​លោក ។ លោក​យ៉ូណាថាន ជា​អ្នកជឿ​ព្រះយេស៊ូវ ដែល​ឪពុក​របស់​គាត់​បាន​ស្លាប់ កាល​គាត់​កំពុង​ស្ថិត​ក្នុង​វ័យ​ជំទង់ ដូច​នេះ គាត់​ក៏​បាន​ចែក​ចាយ​ខ​គម្ពីរ ដែល​បាន​បង្រៀន​ឲ្យ​គេ​ជួយ​ទំនុក​បំរុង​ស្រ្តី​មេម៉ាយ និង​ក្មេង​កំព្រា(និក្ខមនំ ២២:២២ និង​អេសាយ ១១៧ យ៉ាកុប ១:២៧)។ ហើយ​ក្នុង​ពាក្យ​សម្តី​ដែល​គាត់​សរសេរ សំដៅ​ទៅ​រក​មិត្ត​ភក្តិ​របស់​គាត់ គាត់​ក៏​បាន​សរសេរ​ថា “ពេល​ខ្ញុំ​ជួប​អ្នក​នៅ​ស្ថាន​សួគ៌ ខ្ញុំ​មាន​សំណួរ​តែមួយ​ប៉ុណ្ណោះ សម្រាប់​សួរ​អ្នក​។ តើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​កូន​ប្រុស និង​ភរិយា​ខ្ញុំ​ទេ? … តើ​កូន​ប្រុស​ខ្ញុំ​ស្គាល់​អ្នក​ទេ?” រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​មួយ​ដែល​ស្តេច​ដាវីឌ​ស្វែងរក ពូជ​ពង្ស​របស់​ស្តេច​សូល​ដែល​នៅ​សល់ ដើម្បី​ឲ្យ​ទ្រង់​បាន​សម្ដែង​សេចក្តី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណាថាន(២សាំយ៉ូអែល ៩:១)។ បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ព្រះ​នាម​មភីបូសែត…

Read article
សូមបើកភ្នែកនៃដួងចិត្តទូលបង្គំ

អេភេសូរ ១:១៥-២៣ សូម​ឲ្យ​ព្រះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ….បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏បើក​សំដែង ឲ្យ​ដឹងពី​ដំណើរ​ស្គាល់​ទ្រង់​។ អេភេសូរ ១:១៧ កាលពី​ឆ្នាំ២០០១ កូន​ង៉ែត​ម្នាក់ ឈ្មោះ គ្រីស្ទោហ្វ័រ ដាហ្វលី(Christopher Duffley) បាន​កើត​មិន​គ្រប់ខែ ដោយ​គេ​មិន​មាន​សង្ឃឹមថា គាត់​អាច​មាន​ជីវិត​រស់​បានទេ​។ តែ​គាត់​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ធ្វើ​ឲ្យ​ក្រុម​វេជ្ជ​បណ្ឌិត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ ពេល​គាត់​មាន​អាយុ​៥ខែ គេ​ក៏​បាន​យក​គាត់​ទៅ​ដាក់​នៅ​ក្នុង​មន្ទីរ​ថែទាំ​កុមារ​ដែល​កើត​មិន​គ្រប់​លក្ខណៈ រហូត​ដល់​ពេល​ដែល​អ៊ំ​ស្រី​របស់​គាត់​យក​គាត់​ទៅ​ចិញ្ចឹម​។ គ្រូ​បង្រៀន​ម្នាក់​បាន​ដឹង​ថា គ្រីស្ទោហ្វ័រ ជា​ក្មេង​ប្រុស​អាយុ៤ឆ្នាំ ដែល​មាន​សម្លេង​ល្អ​ឥត​ខ្ចោះ ទោះ​គាត់​ពិការ​ភ្នែក ហើយ​មាន​ជំងឺ​អូទីហ្សិម​ក៏ដោយ​។ ៦ឆ្នាំ​ក្រោយមក គ្រីស្ទោហ្វ័រ​ក៏បាន​ឡើង​ច្រៀង បទចម្រៀង​ពិសេស នៅ​ក្នុង​កម្មវិធី​ថ្វាយបង្គំ​នៅ​ព្រះវិហារ មាន​ចំណង​ជើង​ថា “សូម​ព្រះ​អង្គ​បើក​ភ្នែក​នៃ​ដួង​ចិត្ត​ទូល​បង្គំ”។ គេ​បាន​ថត​សកម្មភាព​ច្រៀង​របស់​គាត់ បង្ហោះ​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​មាន​មនុស្ស​រាប់​លាន​នាក់​បាន​ទស្សនា​វីដេអូ​នោះ​។ នៅ​ឆ្នាំ២០២០ គ្រីស្ទោហ្វ័រ​បាន​ចែក​ចាយ​អំពី​គោលដៅ​របស់​គាត់ ដែល​ចង់​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​នាម​ជា​អ្នក​លើក​ទឹក​ចិត្ត​ជន​ពិការ​។ គាត់​បាន​បន្ត​បង្ហាញ​ឲ្យ​គេ​ដឹង​ថា លទ្ធ​ភាព​ដែល​គាត់​អាច​ធ្វើ​បាន​គឺ​គ្មាន​ដែន​កំណត់​ឡើយ នៅ​ពេលណា​គាត់​បើក​ភ្នែក​នៃ​ដួង​ចិត្ត​គាត់ មើលទៅ​ផែនការ​របស់​ព្រះអង្គ​។ សាវ័ក​ប៉ុល​បាន​កោត​សរសើរ​សេចក្តី​ជំនឿ​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ(អេភេសូរ ១:១៥-១៦)។ គាត់​បាន​ទូល​សូម​ព្រះ​ទ្រង់​ប្រទាន​ពួកគេ​នូវ “ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹងពី​ដំណើរ​ស្គាល់​ទ្រង់”(ខ.១៧)។ គាត់​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ភ្នែក​របស់​ពួកគេ​បាន​ភ្លឺ ឬ​បើក​ឡើង…

Read article