2023

You are here:
សម្លេងស្រែកយំ នៃការប្រែចិត្ត

សូមអាន : អេសាយ ៣០:១៩-២៦ ទ្រង់​នឹង​មាន​ព្រះ​គុណ​ចំពោះ​ឯង ដោយ​ឮ​សំឡេង​ឯង​ស្រែក​កាលណា​ទ្រង់​ឮ នោះ​ទ្រង់​នឹង​ឆ្លើយ​មក​ឯង​។ អេសាយ ៣០:១៩ ពេល​ដែល​កូនង៉ែត​យំ វា​ជា​សញ្ញា​បង្ហាញថា ពួក​គេ​កំពុងតែ​អស់​កម្លាំង ឬ​ឃ្លាន​ហើយ​មែនទេ? យោង​តាម​ការ​សិក្សា​របស់​វេជ្ជ​បណ្ឌិត នៅ​សកល​វិទ្យាល័យ​ប្រោន លក្ខណៈ​ខុស​គ្នា​នៃ​កា​យំ​របស់​កូនង៉ែត ក៏​អាច​ផ្តល់​ឲ្យ​យើង​នូវ​តម្រុយ​សំខាន់ៗ ដែល​នាំ​ឲ្យ​យើង​ដឹង​អំពី​បញ្ហា​ផ្សេង​ទៀត​។ វេជ្ជ​បណ្ឌិត​ទាំង​នោះ​ក៏បាន​បង្កើត​កម្ម​វិធី​កុំព្យូទ័រ​មួយ សម្រាប់​វាស់​ស្ទង់​កត្តា​នៃ​ការ​យំ​របស់​កូនង៉ែត ដែល​មាន​សម្លេង​ខ្ពស់​ឬ​ទៀប សម្លេង​ខ្លាំង​ឬ​ខ្សោយ ហើយ​សម្លេង​ច្បាស់​ប៉ុណ្ណា ដើម្បី​ឲ្យ​ដឹង​ថា មាន​បញ្ហា​អ្វី​កំពុង​កើត​ឡើង នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​ប្រព័ន្ធ​ប្រសាទ​របស់​កូនង៉ែត​ទាំង​នោះ​។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ​ថា ព្រះ​ទ្រង់​នឹង​ស្តាប់​ឮ​សម្លេង​យំ​របស់​រាស្រ្ត​ព្រះអង្គ ដោយ​ជ្រាប​អំពី​សណ្ឋាន​នៃ​ចិត្ត​របស់​ពួកគេ ហើយ​ឆ្លើយតប ដោយ​ព្រះគុណ​ព្រះអង្គ​។ នគរ​យូដា​មិន​បាន​ស្តាប់​តាម​ព្រះអម្ចាស់​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ ពួកគេ​មិន​អើពើ​ចំពោះ​ហោរា​របស់​ព្រះអង្គ ហើយក៏​បាន​ទៅ​ស្វែងរក​ជំនួយ នៅ​ក្នុង​ការ​ចងសម្ព័ន្ធ​មិត្ត​ជា​មួយ​នគរ​អេស៊ីព្ទ(អេសាយ ៣០:១-៧)។ ព្រះអម្ចាស់​ក៏បាន​ប្រាប់​ពួក​គេ​ថា បើ​ពួកគេ​នៅតែ​បន្ត​សម្រេច​ចិត្ត​បះបោរ​ទាស់​នឹង​ព្រះអង្គ ព្រះអង្គ​នឹង​ឲ្យ​ពួកគេ​ទទួល​បរាជ័យ និង​ក្តី​អាម៉ាស់​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​នឹង​រង់​ចាំ​ឱកាស នឹង​ផ្តល់​ព្រះ​គុណ​ដល់​ពួកគេ​ដែរ ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្តី​អាណិត​មេត្តា​ដល់​ពួក​គេ(ខ.១៨)។ ការ​ជួយ​សង្គ្រោះ​នឹង​កើត​មាន តែ​តាមរយៈ​ការ​ស្រែកយំ ដោយ​ការ​ប្រែ​ចិត្ត និង​សេចក្តី​ជំនឿ​ប៉ុណ្ណោះ​។ បើ​រាស្រ្ត​ព្រះអង្គ​ពិត​ជា​ស្រែក​រក​ព្រះអង្គ ព្រះ​អង្គ​នឹង​អត់​ទោស​ឲ្យ​អំពើបាប​របស់​ពួកគេ ហើយ​ប្រទាន​កម្លាំង​ខាង​វិញ្ញាណ​ដល់​ពួកគេ​ជា​ថ្មី(ខ.៨-២៦)។ ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​នឹង​ឆ្លើយតប​យ៉ាង​ដូច​នេះ ចំពោះ​អ្នកជឿ​ព្រះយេស៊ូវ​ក្នុង​សម័យ​បច្ចុប្បន្ន​ផង​ដែរ​។ ពេលណា​សម្លេង​យំ​នៃ​ការ​ប្រែ​ចិត្ត…

Read article
ហេតុផលដែលនាំឲ្យមានការភ័យខ្លាច

សូមអាន : ទំនុក​ដំកើង ១១៨:១-៧ ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ​។ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន? ទំនុក​ដំកើង ១១៨:៦ កាលពី​ក្មេង ទី​ធ្លា​សាលា គឺជា​កន្លែង​ដែល​ក្មេង​ទំនើង​ចូល​ចិត្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្មេង​ដទៃ​ទៀត ហើយ​ក្មេងៗ​ដូច​ខ្ញុំ​ត្រូវ​គេ​ធ្វើបាប ដោយ​យើង​ប្រឆាំង​តិចតួច​បំផុត​ចំពោះ​ពួកគេ។ ខណៈ​ពេល​ដែល​ខ្ញុំ​ឈ្ងោក​មុខ នៅ​ចំពោះ​មុខ​ពួកគេ រឿង​ក៏​ប្រែ​ជា​កាន់តែ​អាក្រក់ ដោយ​ពួក​គេច​ម្អក​ឲ្យ​យើង​ថា “តើ​ឯង​ខ្លាច​ទេ? ឯង​ខ្លាច​យើង​ហើយ មែនទេ? គ្មាន​នរណា​ជួយ​ឯង​ទេ”។ តាម​ពិត ភាគ​ច្រើន​ខ្ញុំ​ពិតជា​មាន​ការ​ភ័យ​ខ្លាច​មែន ហើយ​ដោយ​មាន​ហេតុផល​ដ៏​ល្អ​។ ខ្ញុំ​ត្រូវ​គេ​វាយ​ដុំ​កាលពី​មុន បានជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ចង់​ត្រូវ​គេ​វាយ​ដុំ​ទៀត​ទេ​។ ហេតុ​នេះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ហើយ​តើ​ខ្ញុំ​អាច​ទុកចិត្ត​នរណា ពេល​ដែល​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច? បើសិន​ជា​អ្នក​មាន​អាយុ៨ឆ្នាំ ហើយ​ត្រូវ​ក្មេង​ដែល​ធំជាង និង​ខ្លាំង​ជាង ធ្វើបាប​អ្នក នោះ​កា​រ​ភ័យ​ខ្លាច​នោះ ជា​រឿង​សម​ហេតុផល​។ កាល​ស្តេច​ដាវីឌ​ប្រឈម​មុខ​ដាក់​ការ​វាយ​ប្រហារ ទ្រង់​បាន​ឆ្លើយតប ដោយ​ទំនុក​ចិត្ត ជាជាង​ដោយ​ការ​ភ័យ​ខ្លាច ព្រោះ​ទ្រង់​ជ្រាប​ថា ទ្រង់​មិន​បាន​ប្រឈម​មុខ​ដាក់​ការ​គំរាម​កំហែង តែ​ម្នាក់ឯង​ឡើយ​។ គឺ​ដូច​ដែល​ទ្រង់​​ពោល​ឡើង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?”(ទំនុក​ដំកើង ១១៨:៦)។ កាលពី​ក្មេង ខ្ញុំ​មិន​ច្បាស់​ថា ខ្ញុំ​អាច​យល់​អំពី​កំរិត​នៃ​ការ​ទុកចិត្ត​របស់​ស្តេច​ដាវីឌ​នោះ​ឡើយ​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ខ្ញុំ​ធំ​ពេញវ័យ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន ពី​ការ​ដើរ​ជាមួយ​ព្រះគ្រីស្ទ​អស់​ជា​ច្រើន​ឆ្នាំ…

Read article
អំណាចនៃការអត់ទោសបាប រំដោះយើងឲ្យមានសេរីភាព

“បាប​នាង​បាន​អត់ទោស​ឲ្យ​នាង​ហើយ”។ លូកា ៧:៤៨ មាន​ស្រ្តី​ម្នាក់​បាន​ចូល​មករ​ក​ព្រះយេស៊ូវ​ ដោយ​ការ​ទួញ​យំ ហើយក៏​បាន​លាង​ព្រះបាទ​ព្រះអង្គ។ យើង​អាច​ដឹង​ច្បាស់​ថា នាង​មាន​អារម្មណ៍​អៀន​ខ្មាស ព្រោះ​កែវភ្នែក​របស់​លោក​ស៊ីម៉ូន​ចង់​បង្ហាញ​ដល់​មនុស្ស​ម្នាក់​ៗ ដែល​មាន​វត្តមាន​នៅ​ទីនោះ​ថា ស្រ្តី​នេះ​ជា​មនុស្ស​មាន​បាប ហើយ​ចង់​បង្ហាញថា ព្រះយេស៊ូវ​គ្មាន​មូលហេតុ​អ្វី ដែល​ត្រូវឲ្យ​នាង​ប៉ះ​ព្រះបាទ​ព្រះអង្គ​នោះ​ឡើយ។ ជា​ការពិត​ណាស់ នាង​ជា​មនុស្ស​មាន​បាប។ មាន​ពេល​ដែល​យើង​មាន​ភាព​អា​ម៉ាស​ពិតប្រាកដ តែ​មិន​អា​ម៉ាស​ជា​រៀង​រហូត​នោះ​ទេ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​បាន​អត់ទោស​បាប​ឲ្យ​នាង​ហើយ (លូកា ៧:៤៨)។ ពេល​ដែល​ភ្ញៀវ​ទាំងឡាយ​កំពុង​រអ៊ូ​អំពី​រឿង​នេះ ព្រះអង្គ​ក៏បាន​ពង្រឹង​ជំនឿ​នាង​ថា “សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យបាន​ប្រកបដោយ​សេចក្តី​សុខ​ចុះ”(លូកា ៧:៥០)។ តើ​ព្រះយេស៊ូវ​បាន​ជួយ​នាង​ជម្នះ​ផលវិបាក​នៃ​ក្តី​អាម៉ាស់ ដោយ​របៀបណា? គឺ​ព្រះអង្គ​បាន​មាន​បន្ទូល​សន្យា​នាង​ថា “សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យបាន​ប្រកបដោយ​សេចក្តី​សុខ​ចុះ”។ ត្រង់​ចំណុច​នេះ ព្រះអង្គ​បាន​ប្រកាស​ថា ឥឡូវនេះ ការ​អត់ទោស ចំពោះ​អំពើបាប​ពី​អតីតកាល​បាន​នាំមក​នូវ​សេចក្តី​សុខសាន្ត ឬ​សន្តិភាព ក្នុង​ពេល​អនាគត​ហើយ។ ដូចនេះ បញ្ហា​របស់​នាង​នៅពេល​នេះ គឺ​ត្រូវ​មាន​ជំនឿ​លើ​ព្រះគុណ​របស់​ព្រះ សម្រាប់​ពេល​អនាគត ដែល​បាន​ចាក់ឫស​ចូល​ទៅ​ក្នុង​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប​របស់​ព្រះយេស៊ូវ​ និង​ព្រះបន្ទូល​ដែល​រំដោះ​ឲ្យ​មាន​សេរីភាព។ នេះ​ជា​របៀប ដែល​យើង​ម្នាក់​ៗ​ត្រូវ​តយុទ្ធ​នឹង​ភាព​អា​ម៉ាស​ដ៏​ត្រឹមត្រូវ មិនមែន​ក្តី​អា​ម៉ាស​ក្លែងក្លាយ តែ​ក្តី​អា​ម៉ាស​ដែល​យើង​ពិតជា​មាន​មែន ក្តី​អា​ម៉ាស​ដែល​គំរាម​ថា នឹង​នៅ​បន្ត​មាន​យូរ​ពេក ធ្វើឲ្យ​យើង​រក​ធ្វើអ្វី​មិនកើត។ យើង​ត្រូវតែ​ជម្នះ​ការ​មិន​ជឿ…

Read article
សេចក្តីអាណិតដែលបានបង្ហាញចេញមក

សូមអាន : កូល៉ុស ៣:១២-១៤ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត​។ កូល៉ុស ៣:១២ លោក​ចេម វរិន(James Warren) មិន​មាន​ការងារ​ជា​ជាងឈើ​ទេ​។ តែ​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​បង់​សម្រាប់​អង្គុយ នៅពេល​ដែល​គាត់​កត់​សំគាល់​ឃើញ​ស្រ្តី​ម្នាក់ នៅ​ទីក្រុង​ដេនវើ រដ្ឋ​ខូឡូរ៉ាដូ កំពុង​អង្គុយ​នៅ​លើ​ដី ខណៈ​ពេល​ដែល​នាង​កំពុង​រង់​ចាំ​ឡាន​ក្រុង​។ លោក​វរិន​មាន​ការ​បារម្ភ​ថា ការ​អង្គុយ​ដូច​នេះ “មិន​ថ្លៃថ្នូរ​ទេ”។ ដូច​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ពល​កម្ម ដែល​មានវ័យ២៨ឆ្នាំ​រូប​នេះ ក៏​រកបាន​កំណាត់ឈើ​មួយ​ចំនួន ហើយក៏​បាន​ធ្វើ​បង់​មួយ​យក​ទៅ​ដាក់​នៅ​កន្លែង​រថយន្ត​ក្រុង​ឈប់​។ មិន​យូរ​ប៉ុន្មាន អ្នក​ដំណើរ​ទាំងឡាយ​ក៏បាន​អង្គុយ​នៅ​លើ​បង់​នោះ​។ ក្រោយមក គាត់​ក៏​បាន​ដឹង​ថា នៅ​ក្នុង​ទីក្រុង​គាត់​មាន​កន្លែង​ឡាន​ក្រុង​ឈប់​៩ពាន់​កន្លែង ដែល​មិន​ទាន់​មាន​បង់​អង្គុយ ដូច​នេះ គាត់​ក៏​បាន​ធ្វើ​បង់​ជា​ច្រើន​ទៀត ដោយ​ឆ្លាក់​អក្សរ​ពី​លើ​បង់​នីមួយ​ៗថា “ចូរ​មាន​ចិត្ត​សប្បុរស”។ តើ​គាត់​មាន​គោលដៅ​អ្វី? គាត់​និយាយ​ថា “គោលដៅ​គាត់ គឺ​ដើម្បី​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​អ្នក​ដទៃ មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បន្តិច តាម​​មធ្យោបាយ​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន”។ អំពើ​សប្បុរស​ធម៌​របស់​គាត់ គឺ​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​អាណិត​ដល់​អ្នក​ដទៃ​។ ចិត្ត​ក្ដួល​អាណិត ជា​អារម្មណ៍​ដែល​មាន​អំណាច​ណាស់ ព្រោះ​វា​នាំ​យើង​ឲ្យ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ជួយ​បំពេញ​តម្រូវការ​អ្នក​ដទៃ គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ស្រាប់​។ ពេល​មនុស្ស​មួយ​ហ្វូង​ធំ​ដែល​ស្រេក​ឃ្លាន កំពុង​ដើរ​តាម​ព្រះយេស៊ូវ ព្រះអង្គ “ក៏​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ពីព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្តី​ជា​ច្រើន”(ម៉ាកុស…

Read article
ស្វែងរកប្រយោជន៍សម្រាប់ទីក្រុងអ្នក

“ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ឈ្លើយ​ទាំងប៉ុន្មាន ដែល​ទ្រង់​បាន​ឲ្យ​គេ​ដឹក​ជា​ឈ្លើយ ចេញពី​ក្រុង​យេ​រូ​សា​ឡិម ទៅដល់​ស្រុក​បា​ប៊ី​ឡូន​ថា ចូរ​ឲ្យ​ឯង​រាល់គ្នា​សង់ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ … ចូរ​ខំប្រឹង​ធ្វើឲ្យ​ទីក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹកនាំ​ឯង​ទៅ​នៅជា​ឈ្លើយ​នោះ បាន​សេចក្តី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ឲ្យ​ទីនោះ​ផង ដ្បិត​ក្នុង​សេចក្តី​សុខ​របស់​ក្រុង​នោះ ឯង​រាល់គ្នា​នឹង​បាន​សេចក្តី​សុខ​ដែរ”។ យេរេមា ២៩:៤-៥,៧ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ បើ​ពាក្យពេចន៍​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មកកាន់​ពួក​ដែល​បាន​និរទេស ចូល​ចក្រភព​បា​ប៊ី​ឡូន ជា​សេចក្តី​ពិត នោះ​ព្រះបន្ទូល​នេះ​ក៏​ជា​សេចក្តី​ពិត​សម្រាប់​គ្រីស្ទបរិស័ទ​ជាង​អម្បាលម៉ាន​ទៀត ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រស់នៅ ក្នុង​ការ​និរទេស ក្នុង​លោកិយ ដែល​មាន​លក្ខណៈ​ដូច​ចក្រភព​បាប៊ីឡូន។ ដូចនេះ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច? យើង​គួរតែ​ធ្វើ​កិច្ចការ​ដ៏​សាមញ្ញ ដែល​ចាំបាច់​ត្រូវ​ធ្វើ ដូចជា​ការ​សង់ផ្ទះ រស់នៅ​ក្នុង​ផ្ទះ​នោះ និង​បង្កើត​សួនច្បារ​ជាដើម។ ការ​នេះ​មិន​នាំឲ្យ​អ្នក​ខុសឆ្គង​ឡើយ បើ​អ្នកធ្វើ​វា ថ្វាយព្រះ​ដែល​ជា​ក្សត្រ​ដ៏​ពិត តែ​មិន​មែន​ដើម្បី​ផ្គាប់ចិត្ត​មនុស្ស។ ចូរ​ស្វែងរក​សេចក្តី​សុខ សម្រាប់​ទីកន្លែង ដែល​ព្រះ​បាន​ចាត់​ឲ្យ​អ្នក​ទៅ។ ចូរ​គិតថា ព្រះ​ទ្រង់​បាន​ចាត់​អ្នកឲ្យ​ទៅ​ទីនោះ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ ព្រោះ​នេះ​ជា​ការពិត​មែន។ ចូរ​អធិស្ឋាន​ឲ្យ​ទីក្រុង​ដែល​អ្នក​កំពុង​រស់នៅ។ ចូរ​ទូល​សូម​ព្រះអម្ចាស់ ប្រទាន​ការ​អស្ចារ្យ និង​ការ​ល្អ ឲ្យ​កើតឡើង សម្រាប់​ទីក្រុង​នោះ។ ចូរ​សូមឲ្យ​ការ​ទាំងនោះ​កើត​ឡើង ដោយ​អំណាច​ព្រះអង្គ និង​ដើម្បី​សិរីល្អ​ព្រះអង្គ។…

Read article
ព្រះអង្គបង្រៀនពីគ្រប់ទាំងសេចក្តី

សូមអាន : យ៉ូហាន ១៤:១៥-២៦ តែ​ព្រះ​ដ៏​ជា​ជំនួយ គឺជា​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយនូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់​។ យ៉ូហាន ១៤:២៦ ឪពុក​របស់​លោក​ដេល អឺនហាត(Dale Earnhardt Jr.) ជា​កីឡាករ​ប្រណាំង​ឡាន​ដ៏​ល្បី​ល្បាញ​។ មាន​ពេល​មួយ​គាត់​បាន​ពិពណ៌នា​អំពី​ពេល​ដ៏​ឈឺ​ចាប់ បន្ទាប់​ពី​បាន​ដឹង​ថា ឪពុក​គាត់​បាន​បាត់បង់​ជីវិត នៅ​ក្នុង​គ្រោះ​ថ្នាក់​ដ៏​តក់ស្លុត នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត Dayton 500 ជា​ការ​ប្រកួត ដែល​គាត់​ក៏បាន​ចូល​រួម​ផង​ដែរ​។ គាត់​ថា មាន​សម្លេង​រំខាន​មួយ​ចេញពី​ក្នុង​ចិត្ត​គាត់ ដែល​គាត់​មិន​អាច​ពិពណ៌នា​បាន ដោយសារ​វា​មាន​ពេញ​ដោយ​ភាព​តក់ស្លុត ការ​សោក​សង្រេង និង​ការ​ភ័យ​ខ្លាច​។ ហើយ​គាត់​និយាយ​ទៀត​ថា ឪពុក​គាត់​ប្រៀប​ដូចជា​សៀវភៅ ដែល​កត់ទុក​នូវ​ចម្លើយ​គ្រប់​យ៉ាង​សម្រាប់​គាត់ ដូច​នេះ ការ​បាត់បង់​នេះ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ឯកោ​យ៉ាង​ខ្លាំង​។ ពួក​សាវ័ក​របស់​ព្រះយេស៊ូវ​បាន​រៀន​មើលទៅ​ព្រះអង្គ ដើម្បី​ទទួល​បាន​ចម្លើយ​គ្រប់​យ៉ាង​។ នៅពេល​ល្ងាច មុន​ពេល​ព្រះអង្គ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​មិន​ទៅ​ចោល​ពួកគេ ឲ្យ​នៅ​កំព្រា​នោះ​ឡើយ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់នៅ​ជាមួយ នៅ​អស់​កល្ប​រៀងទៅ គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត”(យ៉ូហាន ១៤:១៦-១៧)។ ព្រះយេស៊ូវ​ក៏បាន​ប្រទាន​ការ​កម្សាន្ត​ចិត្ត​នេះ ដល់​អស់​អ្នក​ដែល​ជឿ​ព្រះអង្គ​។…

Read article
ការកែប្រែភាពប្រេះបែក ឲ្យល្អលើសដើម

សូមអាន : អេសាយ ៦៥:១៦-២២ សេចក្តី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ … ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី​។ អេសាយ ៦៥:១៦-១៧ វិចិត្រករ​ជប៉ុន ឈ្មោះ ម៉ាកូតូ ហ្វ៊ូជី​មូរ៉ា(Makoto Fujimura) បាន​និពន្ធ​សៀវភៅ​ដ៏​ល្បី​ល្បាញ មាន​ចំណង​ជើង​ថា សិល្បៈ បូក​នឹងជំនឿ : ទេវសាស្ត្រ​នៃ​ការ​បង្កើត ដែល​ក្នុង​សៀវភៅ​នេះ គាត់​បាន​ពិពណ៌នា​អំពី​វិធី​សាស្ត្រ​ឃីនសូគិ ដែល​ជា​ទម្រង់​សិល្បៈ​បុរាណ​របស់​ជនជាតិ​ជប៉ុន​។ នៅ​ក្នុង​សិល្បៈ​នេះ សិល្បករ​បាន​យក​អំបែង(របស់​ពែង ឬ​ប៉ាន់តែ) ហើយក៏​បាន​ផ្គុំ​អំបែង​ចូល​គ្នា ដោយ​ប្រើ​កាវ និង​បញ្ចូល​សរសៃ​មាស នៅ​ក្នុង​ស្នាម​ប្រេះ​បែក​ទាំង​នោះ​។ លោក​ហ្វ៊ូជី​មូរ៉ា​ក៏​បាន​ពន្យល់​ថា វិធី​សាស្រ្ត​ឃីនស៊ូគិ មិន​គ្រាន់តែ​បាន​ជួសជុល​ពែង​ដែល​បាន​បែក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ពែង​ដែល​បាន​បែក​នោះ មាន​សម្រស់​ស្អាត​លើស​ដើម​។ វិធី​សាស្រ្ត​ឃីនស៊ូ​គិ​ត្រូវ​បាន​គេ​យក​មក​អនុវត្តន៍​ជា​លើក​ដំបូង កាល​ប៉ុន្មាន​សតវត្សរ៍​មុន នៅ​ពេល​ដែល​ពែង​របស់​ស្តេច​ក្រាញ់​ម្នាក់​បាន​បែក ហើយ​បន្ទាប់មក គេ​ក៏​បាន​ជួសជុល​វា​ឡើង​វិញ​យ៉ាង​ស្រស់​ស្អាត​។ ចាប់​តាំងពី​ពេល​នោះ​មក វា​ក៏បាន​ក្លាយ​ជា​សិល្បៈ​ដែលគេ​បាន​ឲ្យ​តម្លៃ និង​ស្រឡាញ់​យ៉ាង​ខ្លាំង​។ ហោរា​អេសាយ​ក៏បាន​ពិពណ៌នា អំពី​របៀប​ដែល​ព្រះអម្ចាស់​ទ្រង់​នឹង​ជួសជុល​ផែនដី​ឡើង​វិញ ដោយ​សិល្បៈ​ដ៏​ស្រស់​ស្អាត ។ យើង​មាន​ភាព​ប្រេះ​បែក ដោយសារ​ការ​បះបោរ​ទាស់​នឹង​ព្រះ ហើយក៏​បាន​បែក​ខ្ទេច ដោយសារ​ភាព​អាត្មា​និយម​របស់​យើង តែ​ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​សន្យា​ថា​នឹង…

Read article
ព្រះទ្រង់គ្របបាំងអំពើបាបយើង

សូមអាន : យ៉ូហាន ៨:១-១១ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅចុះ តែ​កុំ​ធ្វើបាប​ទៀត​ឡើយ​។ យ៉ូហាន ៨:១១ ពេល​ដែល​ស្រ្តី​មេម៉ាយ​ម្នាក់​​ស្វែងរក​ការងារ ដើម្បី​ចិញ្ចឹម​គ្រួសារ នៅ​ទសវត្សរ៍​ឆ្នាំ១៩៥០ គាត់​ក៏​រក​បាន​ការងារ​ជា​អ្នក​វាយ​អង្គុលីលេខ​។ តែ​គាត់​បាន​ជួប​បញ្ហា ដោយសារ​គាត់​មិន​មាន​ជំនាញ​វាយ​អង្គុលីលេខ ហើយក៏​បាន​វាយ​អក្សរ​ខុស​ម្តង​ហើយ​ម្តង​ទៀត​។ គាត់​ក៏បាន​រិះរក​វិធី​គ្រប​បាំង​កំហុស​របស់​គាត់ ហើយ​ទី​បំផុត​ក៏បាន​ផលិត​ទឹកលុប ដែល​មាន​ទឹក​ពណ៌ស សម្រាប់​លប់​ពីលើ​អក្សរ​ដែល​គាត់​វាយ​ខុស​។ ពេល​ទឹក​លប់​នោះ​ស្ងួត គាត់​អាច​វាយ​អក្សរ​ពីលើ​កន្លែង​លប់​នោះ ដែល​ធ្វើ​ឲ្យ​គេ​ហាក់​ដូចជា​មិន​អាច​មើល​ដឹង​ថា គាត់​បាន​វាយ​អក្សរ​ខុស​។ ព្រះយេស៊ូវ​បាន​ប្រទាន​យើង​នូវ​វិធី​ដែល​មាន​អំណាច​ជាង និង​សំខាន់​ជាង សម្រាប់​ដោះ​ស្រាយ​បញ្ហា​អំពើបាប​របស់​យើង ដែល​មិន​គ្រាន់តែ​គ្រប​បាំង​អំពើបាប​នោះ​ទេ តែ​បាន​អត់​ទោស​ឲ្យ​អំពើបាប​យើង​ទាំងស្រុង​។ ឧទាហរណ៍ បទ​គម្ពីរ​យ៉ូហាន ជំពូក៨ បាន​ចែង​អំពី​ស្រ្តី​ម្នាក់ ដែលគេ​ចាប់​បាន ពេល​នាង​កំពុង​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់(ខ.៣-៤)។ ពួក​គ្រូ​ក្រឹត្យ​វិន័យ​ចង់​ឲ្យ​ព្រះយេស៊ូវ​ធ្វើ​អ្វី​ម្យ៉ាង ចំពោះ​បញ្ហា​នៃ​អំពើបាប​របស់​នាង​។ ក្រឹត្យ​វិន័យ​បាន​ចែងថា គេ​ត្រូវ​កាត់​ទោស​នាង ដោយ​ចោល​នឹង​ថ្ម​សម្លាប់ តែ​ព្រះអង្គ​មិន​បាន​ធ្វើ​តាម​ក្រឹត្យ​វិន័យ​នោះ​ទេ​។ ព្រះអង្គ​គ្រាន់តែ​បាន​រំឭក​គេ​ទាំង​អស់​គ្នា​ថា មនុស្ស​ទាំង​អស់​សុទ្ធតែ​មាន​បាប(មើល​រ៉ូម ៣:២៣) ហើយក៏​បាន​ប្រាប់​ពួក​គេ​ថា “អ្នកណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជាមុន​គេ​ចុះ”(យ៉ូហាន ៨:៧)។ ពេល​នោះ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចោល​នាង​នឹង​ថ្ម​ទេ​។ ព្រះយេស៊ូវ​បាន​ប្រទាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​ដល់​នាង​។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​មិន​បាន​កាត់​ទោស​នាង​ទេ ហើយក៏​បាន​បង្គាប់​នាង​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើបាប​ទៀត(ខ.១១)។…

Read article
សម្រេចបំណងប្រាថ្នាធំតាមផ្លូវខុស

សូមអាន : ម៉ាកុស ១០:៣៥-៤៥ លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្តី​សំណូម​របស់​យើង​ខ្ញុំផង​។ ម៉ាកុស ១០:៣៥ កាលពី​ឆ្នាំ២០២១ មាន​វិស្វករ​ម្នាក់ មាន​មហិច្ឆតា​ចង់​បាញ់​គ្រាប់​ព្រួញ ឲ្យ​បាន​ឆ្ងាយ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ដែល​កាលពី​មុន​មាន​គេ​បាញ់​បាន​ដល់​ចម្ងាយ៦១៨ម៉ែត្រ​។ គាត់​ក៏បាន​ដេក​ផ្ងារ​នៅ​លើ​ដី ក្នុង​វាល​រហោស្ថាន ដើម្បី​បាញ់​ធ្នូ​នឹង​ជើង ដោយ​ប្រើ​ជើង​ទ្រ​ធ្នូ ហើយ​ដៃ​ទាញ​ខ្សែ​ធ្នូ ក្នុង​គោលបំណង​បាញ់​ចេញ​គ្រាប់​ព្រួញ ដើម្បី​បំបែក​កំណត់​ត្រា​ថ្មី ឲ្យ​បាន​ជាង១,៥ គីឡូម៉ែត្រ​។ គាត់​ក៏បាន​ដក​ដង្ហើម​ធំ ហើយក៏​បាន​ប្រលែង​ខ្សែ​ធ្នូ ឲ្យ​គ្រាប់​ព្រួញ​ហោះហើរ​ចេញទៅ​។ តែ​វា​មិន​បាន​ហោះ​ហើរ​បាន​ចម្ងាយ១គីឡូម៉ែត្រ​ឡើយ​។ តាម​ពិត គាត់​បាន​បាញ់​គ្រាប់​ព្រួញ​ត្រូវ​ជើង​ខ្លួនឯង បណ្តាល​ឲ្យ​មាន​របួស​ជើង​យ៉ាង​ដំណំ​។ ជួនកាល យើង​ក៏​បាន​ជួប​ការ​ខក​ចិត្ត នៅពេល​ដែល​យើង​មាន​ក្តី​ប្រាថ្នា​ធំ ចង់​សម្រេច​គោលដៅ​ដ៏​ល្អ តាម​របៀប​មិន​ត្រឹម​ត្រូវ​។ សាវ័ក​យ៉ាកុប និង​សាវ័ក​យ៉ូហាន​បាន​យល់​អំពី​អត្ថន័យ នៃ​ការ​ស្វែងរក​ការ​ដ៏​ល្អ ដោយ​ហេតុផល​មិន​ត្រឹម​ត្រូវ​។ កាល​នោះ ពួក​គេ​បាន​ទូល​សូម​ព្រះ​យេស៊ូវ​ថា “សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក ក្នុង​ស្ថាន​នៃ​សិរី​ល្អ​របស់​លោក”(ម៉ាកុស ១០:៣៧)។ ព្រះ​យេស៊ូវ​ធ្លាប់​ប្រាប់​ពួក​សាវ័ក​ថា ពួកគេ​នឹង “បាន​អង្គុយ​លើ​បល្ល័ង្ក១២ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង១២”(ម៉ាថាយ ១៩:២៨) ប្រហែល​ហេតុ​នេះ​ហើយ​បានជា​ពួក​គេ​បាន​ទូល​សូម​ព្រះអង្គ​ងាយៗ​យ៉ាង​នេះ​។ តើ​ការ​ទូល​សូម​នេះ​មាន​បញ្ហា​អ្វី? ត្រង់​ចំណុច​នេះ ពួកគេ​កំពុង​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន…

Read article
ព្រះអង្គមិនដែលភ្លេចការល្អដែលយើងបានធ្វើ

សូមអាន : ហេព្រើរ ១១:៣២-៤០ ពួក​អ្នក​ទាំង​នោះ ទោះបើ​មាន​សេចក្តី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្តី​ជំនឿ​ក៏ដោយ គង់តែ​គេ​មិន​បាន​ទទួល​សេចក្តី ដែល​បាន​សន្យា​នោះ​ទេ​។ ហេព្រើរ ១១:៣៩ កាល​សន(Sean) កំពុង​ច្រើន​វ័យ​ធំឡើង គាត់​បាន​ដឹង​តិចតួច​ណាស់ អំពី​អត្ថន័យ​នៃ​ការ​មាន​គ្រួសារ​។ ម្តាយ​របស់​គាត់​បាន​លាចាក​លោក កាល​គាត់​នៅ​ក្មេង ហើយ​ឪពុក​គាត់​ស្ទើរតែ​មិន​ដែល​នៅ​ផ្ទះ​។ ជា​ញឹក​ញាប់ គាត់​មាន​អារម្មណ៍​ថា គេ​បោះបង់​គាត់​ចោល និង​ឯកោ​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្តី​ប្រពន្ធ​មួយ​គូរ​រស់នៅ​ក្បែរ​ផ្ទះ​គាត់ បាន​ឈោង​ទៅ​រក​គាត់​។ ពួកគេ​បាន​នាំ​គាត់​ចូល​រស់នៅ​ក្នុង​គ្រួសារ​របស់​ពួកគេ ហើយ​ឲ្យ​កូនៗ​របស់​ពួកគេ​រាប់អាន​គាត់​ជា​បង​ប្អូន ដោយ​ផ្តល់​ឲ្យ​នូវ​ការ​ធានា​ដល់​គាត់​ថា ពួកគេ​ស្រឡាញ់​គាត់​។ ពួកគេ​ក៏បាន​នាំ​គាត់​ទៅ​ព្រះវិហារ ហើយ​សព្វថ្ងៃ​នេះ សន​ក៏បាន​ក្លាយ​ជា​យុវជន​ដែល​មាន​ទំនុក​ចិត្ត និង​ជា​អ្នក​ដឹកនាំ​យុវជន នៅ​ព្រះវិហារ​នោះ​។ ទោះ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​កែ​ប្រែ​ជីវិត​របស់​យុវជន​ម្នាក់​នេះ​ក៏ដោយ ក៏​ពួក​ជំនុំ​របស់​ពួកគេ មិន​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ អំពី​ការ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​គាត់​នោះ​ទេ​។ តែ​ព្រះ​ទ្រង់​ជ្រាប ហើយ​ខ្ញុំ​ជឿ​ថា ព្រះអង្គ​នឹង​ប្រទាន​ពរ​ពួកគេ ដោយសារ​ភាព​ស្មោះ​ត្រង់​របស់​ពួកគេ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រទាន​ពរ​វីរ​បុរស​នៃ​សេចក្តី​ជំនឿ​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ​។ បទ​គម្ពីរ​ហេព្រើរ ជំពូក១១ ក៏​បាន​ចែង​អំពី​សេចក្តី​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​ទៀត ដែល​យើង​ប្រហែល​មិន​ស្គាល់​ឈ្មោះ តែ​មាន​សេចក្តី​បន្ទាល់​ថា ពួក​គេ​មាន​សេចក្តី​ជំនឿ(ខ.៣៩)។ ហើយ​លោកិយ​មិន​មាន​ភាព​សក្តិ​សមនឹង​ពួកគេ​ទេ(ខ.៣៨)។ អំពើ​សប្បុរស​ធម៌ ដែល​យើង​បាន​ធ្វើ ប្រហែល​មិន​មាន​អ្នក​ដទៃ​ចាប់​អារម្មណ៍…

Read article