2023

You are here:
គ្រីស្ទបរិស័ទដែលខ្វះព្រះគុណ

ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ …មិនមែន​ដោយ​ការប្រព្រឹត្ត។ អេភេសូរ ២:៨-៩ ខណៈ​ពេល​ដែល​យើង​ធ្វើការ​តុបតែង សម្រាប់​កម្ម​វី​ធី​ពិសេស​នៅ​ព្រះវិហារ ស្រ្តី​ដែល​ជា​អ្នកមើល​ការខុសត្រូវ បាន​រអ៊ូរទាំ​ថា ខ្ញុំ​ខ្វះ​បទពិសោធន៍។ បន្ទាប់ពី​គាត់​ដើរចេញ​ទៅបាត់ ស្រ្តី​ម្នាក់ទៀត​ក៏បាន​ដើរមក​រក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ កុំ​ឲ្យ​ព្រួយបារម្ភ​អំពី​ពាក្យ​សម្តី​របស់​គាត់​អី ហើយ​ថា គាត់​ជា​គ្រីស្ទបរិស័ទ​ដែល​ខ្វះ​ព្រះគុណ​ព្រះ។ ខ្ញុំ​ក៏បាន​អស់សំណើច។ មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ចាប់ផ្តើម​ប្រើ​ពាក្យ​នេះ ចំពោះ​អ្នក​ដែល​មាន​ជម្លោះ​ជាមួយ​ខ្ញុំ។ ជាច្រើន​ឆ្នាំក្រោយ​មក ពេល​ខ្ញុំ​ទៅ​ចូលរួម​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​ដដែល​នោះ ខ្ញុំ​ក៏បាន​ឮ​គេ​ជូនដំណឹង​មរណៈ​ភាព​របស់​គាត់។ លោកគ្រូ​គង្វាល​បាន​ចែកចាយ អំពី​របៀប​ដែល​គាត់​បាន​បម្រើ​ព្រះ ដោយ​មិន​ចេញមុខមាត់ ហើយ​បាន​ដាក់​ដង្វាយ​ដោយចិត្ត​សប្បុរស​ដល់​អ្នកដទៃ។ ខ្ញុំ​ក៏បាន​ទូល​សូម​ព្រះអង្គ​អត់ទោស​ឲ្យ​ខ្ញុំ ដែល​បាន​វិនិច្ឆ័យ និង​និយាយដើម​គាត់ និង​អ្នកដទៃ​ទៀត កាលពីមុន ដោយ​គិតថា ពួក​គេ​ខ្វះ​ព្រះគុណ​ព្រះអង្គ។ សរុប​មក ក៏​ត្រូវការ​ព្រះគុណ​ព្រះ ដូច​អ្នកជឿ​ដទៃទៀត​ផង​ដែរ។ ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក២ សាវ័ក​ប៉ុល​បាន​លើកឡើង​ថា “តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្តី​ខ្ញាល់ ដូចជា​មនុស្ស​ឯទៀត​ដែរ”(ខ.៣)។ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​អំណោយ​នៃ​សេចក្តី​សង្គ្រោះ ជាអំណោយ​ដែល​យើង​មិន​សមនឹង​ទទួល ហើយ​យើង​មិន​អាច​ធ្វើអ្វី​មួយ ដើម្បីឲ្យ​ទទួល​បាន​សេចក្តី​សង្គ្រោះ​នោះ​ឡើយ ពុំ​នោះ​ទេ យើង​នឹង​អួតខ្លួន​មិន​ខាន(ខ.៩)។ កាលណា​យើង​ចុះចូល​នឹង​ព្រះ ពី​ពេល​មួយ​ទៅ​ពេល​មួយ ក្នុង​ដំណើរ​ជីវិត​របស់​យើង ព្រះវិញ្ញាណ​នឹង​ធ្វើការ…

Read article
សេចក្តីជំនឿ ដែលជួយគ្នាទៅវិញទៅមក

រី​ឯ​ចុង​បំផុត​នៃ​របស់​ទាំងអស់ នោះ​ជិតដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មានគំនិត​នឹងធឹង ហើយ​ចាំយាម​ក្នុង​សេចក្តី​អធិស្ឋាន​ចុះ។ ១ពេត្រុស ៤:៧ នៅ​ខែមិថុនា ឆ្នាំ១៩៦៥ ក្មេង​ជំទង់៦នាក់ នៅក្នុង​ប្រទេស​តុង​ហ្កាន បាន​ជិះទូក​ក្តោង​ចេញពី​កោះ ដែល​ជា​ស្រុកកំណើត​របស់​ខ្លួន ដើម្បី​ធ្វើដំណើរ​ផ្សងព្រេង។ តែ​នៅពេល​ដែល​ខ្យល់ព្យុះ​បក់​បោក​មក នៅ​យប់​ដំបូង ​ដងក្តោង និង​កន្សៃ​របស់​ទូក​របស់​ពួក​គេ​ក៏​បាន​បាក់ ធ្វើ​ឲ្យ​ពួក​គេ​រសាត់​អណ្ដែត​អស់​ជាច្រើន​ថ្ងៃ ក្នុង​សមុទ្រ ដោយ​គ្មាន​អាហារ និង​ទឹក​បរិភោគ រហូតដល់​ពេល​ដែល​ពួក​គេ​បាន​ទៅដល់​កោះ​អា​តា ជា​កោះ​ដែល​គ្មាន​មនុស្ស​រស់នៅ។ ១៥ខែក្រោយ​មក គេ​ក៏បាន​រក​ឃើញ​ក្មេង​ជំទង់​ទាំង​៦​នាក់ នៅ​លើ​កោះ​នោះ។ ក្មេង​ប្រុស​ទំាង​នោះ​បាន​ធ្វើការ​រួមគ្នា នៅ​លើ​កោះ​នោះ ដើម្បីឲ្យ​អាច​មានជីវិត​រស់ ដោយ​បង្កើត​ច្បារ​ដំណាំ​តូច​មួយ និង​ចោះប្រហោង​នៅក្នុង​គល់​ឈើ ដើម្បី​រក្សា​ទុក​ទឹកភ្លៀង ហើយ​ថែមទាំង​បង្កើត​កន្លែង​ហាត់ប្រាណ​ទៀត​ផង។ ពេល​ដែល​ពួក​គេ​ម្នាក់​បាន​បាក់ជើង ដោយសារ​ធ្លាក់​ពីលើ​ជ្រោះ ក្មេង​ដទៃទៀត​ក៏បាន​ព្យាបាល​ជើង​គាត់ ដោយ​ប្រើ​មែក​ឈើ និង​ស្លឹកឈើ​ចង​អប​ជើង​ឲ្យ​គាត់។ ពួក​គេ​បាន​ដោះស្រាយ​បញ្ហា​ជម្លោះ​ផ្សេងៗ ដោយ​ការផ្សះផ្សា​គ្នា តាមច្បាប់​ដែល​ពួក​គេ​បាន​បង្កើត ហើយ​ថ្ងៃ​នី​មួយ​ៗ​បាន​ចាប់ផ្តើម និង​បញ្ចប់​ទៅវិញ ដោយ​ការ​ច្រៀង​សរសើរ​ដំកើង​ព្រះ និង​ការអធិស្ឋាន។ ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ធ្វើពិធី​បុណ្យសព​ឲ្យ​ពួក​គេ​នៅ​ស្រុកកំណើត ដោយ​មិនបាន​ដឹង​ថា ពួក​គេ​នៅ​មានជីវិត​នោះ​ឡើយ។ កាល​គេ​រក​ឃើញ​ពួក​គេ​នៅ​លើ​កោះ​នោះ ក្រុម​គ្រួសារ​របស់​ពួក​គេ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បានឃើញ​ពួក​គេ​មាន​សុខភាព​ល្អ។ ការរស់នៅ​ជា​អ្នកជឿ​ព្រះយេស៊ូវ​ នៅ​សតវត្សរ៍​ទី១ អាច​នាំ​ឲ្យ​មាន​អារម្មណ៍​ឯកោ​ផង​ដែរ។…

Read article
អង្គទ្រង់គឺជាលក្ខណៈសម្បត្តិរបស់ព្រះអង្គ

យើង​មិន​អាច​បែងចែក​ព្រះ​ជា​ចំណែក​ៗ​បានទេ។ យើង​មិន​អាច​ញែក​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ ចេញពី​គ្នា ធ្វើ​មើលតែ​លក្ខណៈ​សម្បត្តិ​នីមួយ​ៗ​រួមផ្សំ​គ្នា​បង្កើត​ជា​លក្ខណៈ​ពេញលេញ​នោះ​ទេ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​លើកឡើង អំពី​គោល​លទ្ធិ​នៃ​ភាព​សាមញ្ញ​របស់​ព្រះ ដែល​បាន​ជួយ​យើង​មិន​ឲ្យ​បង្កើត​គំនិត​យល់​ខុស​អំពី​ព្រះ។ អត្ថបទ សេចក្តី​ស្រឡាញ់​ជា​លក្ខណៈ​សម្បត្តិ​ដ៏​សំខាន់​យ៉ាង​ខ្លាំង​របស់​ព្រះ តែ​ព្រះ​ទ្រង់​ជា​អង្គ​បុគ្គល​ដ៏​សាមញ្ញ។ មិនមែន​ក្នុង​ន័យ​ថា យើង​អាច​មើលស្រាល​ព្រះអង្គ​នោះ​ទេ តែ​យើង​អាច​យល់ថា អង្គ​ទ្រង់​មិន​មាន​ផ្នែក​ជាច្រើន​ផ្សំ​ចូលគ្នា​នោះ​ទេ។ អង្គ​ទ្រង់​ផ្ទាល់​គឺជា​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ ដូចនេះ ដើម្បីឲ្យ​យើង​អាច​យល់​អំពី​លក្ខណៈ​សម្បត្តិ​ណាមួយ​របស់​ព្រះអង្គ អ្នក​ត្រូវតែ​យល់​ផង​ដែរ​ថា លក្ខណៈ​សម្បត្តិ​នោះ​មាន​ទំនាក់ទំនង និង​មាន​ការ​តភ្ជាប់​ជាមួយ​លក្ខណៈ​សម្បត្តិ​ដទៃទៀត​របស់​ព្រះ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺជា​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​សេចក្តី​ស្រឡាញ់ ដែល​មាន​អធិបតេយ្យ​ភាព ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ជា​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែប្រួល។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ជា​សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ។ ព្រះ​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ ដូចជា​ភាព​យុត្តិធម៌ សេចក្តី​បរិសុទ្ធ ឬ​អធិបតេយ្យ​ភាព ។ល។ គឺ​មិន​ខុសពី​រូប​ព្រះ ដែល​ធ្វើ​ពី​ឈើ ឬ​ថ្ម​នោះ​ឡើយ។  

Read article
ព្រះអង្គទតឃើញការសោកសង្រេងរបស់យើង

ព្រះ​ទ្រង់​នឹង​ជូត​អស់ទាំង​ទឹកភ្នែក ពី​ភ្នែក​គេ​ចេញ។ វិវរណៈ ២១:៤ កវី​កំណាព្យ​នៅ​សតវត្សរ៍​ទី១៩ ឈ្មោះ អេ​មី​លី ឌី​កឃី​នសិន(Emily Dickinson) បាន​សរសេរ​ថា “ខ្ញុំ​បាន​វាស់​ស្ទង់​ការ​សោកសង្រេង​នីមួយៗ​ដែល​ខ្ញុំ​បាន​ជួប ខ្ញុំ​ខំ​បើកភ្នែក​មើល​វា ហើយ​ឆ្ងល់​ថា វា​មាន​ទម្ងន់​ធ្ងន់​ដូច​ខ្ញុំ​ទេ ឬ​វា​មាន​ទំហំ​តូចជាង​ខ្ញុំ”។ បទ​កំណាព្យ​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​មនុស្ស​មើលឃើញ​ស្នាមរបួស ដែល​អ្នកដទៃ​បាន​ធ្វើ​មក​លើ​ខ្លួន ពេញ​មួយ​ជីវិត​ពួក​គេ។ អ្នក​ស្រី​ឌី​ឃិ​នសិន ក៏បាន​សន្និដ្ឋាន ដោយ​ការកម្សាន្ត​ចិត្ត ពេល​បាន​មើលទៅ​កាល់​វ៉ា​រី នាង​ឃើញ​ព្រះអង្គ​សង្គ្រោះ​ទទួលយក​ស្នាមរបួស​របស់​នាង ដោយ​ព្រះអង្គ​បាន​រងទុក្ខ​នៅ​លើ​ឈើឆ្កាង​រហូត​អស់ព្រះជន្ម។ កណ្ឌ​គម្ពីរ​វិវរណៈ​បាន​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង​ថា ព្រះអង្គ​ជា “កូនចៀម១ ដែល​មើលទៅដូចជា​បាន​សំឡាប់​ហើយ”(៥:៦ និង​មើល ខ.១២)។ ពេល​នោះ គេ​នៅ​អាច​មើល​ឃើញ​ស្នាម​របួស​របស់​ព្រះ​អង្គ។ គឺ​របួស​ដែល​កើតឡើង​ពី​ការ​ផ្ទុក​ពីលើ​អង្គ​ទ្រង់ នូវ​អំពើបាប និង​ភាព​អស់សង្ឃឹម​របស់​រាស្រ្ត​ព្រះអង្គ(១ពេត្រុស ២:២៤-២៥) ដើម្បីឲ្យ​ពួក​គេ​អាច​មានជីវិត និង​ក្តី​សង្ឃឹម​ថ្មី។ ហើយ​កណ្ឌ​គម្ពីរ​វិវរណៈ ក៏បាន​ពិពណ៌នា អំពី​ពេល​ដែល​ព្រះអង្គ​សង្រ្គោះ នឹង “ជូត​ទឹកភ្នែក” ចេញពី​ភ្នែក​កូន​ព្រះអង្គ(២១:៤)។ សព្វថ្ងៃ​នេះ ព្រះយេស៊ូវ​មិន​បាន​កាត់​បន្ថយ​ការ​ឈឺចាប់​របស់​ពួក​គេ ឲ្យ​នៅ​តិច​បំផុត តែ​ព្រះអង្គ​ពិតជា​ទតមើល និង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ការ​សោកសង្រេង​របស់​មនុស្ស​ម្នាក់​ៗ ដោយ​អញ្ជើញ​ពួក​គេ​ចូល​ទៅ​ក្នុង​ជីវិត​ថ្មី ដែល​មានការ​ប្រោស​ឲ្យ​ជា ក្នុង​នគរ​ព្រះអង្គ ដែល​គ្មាន​សេចក្តី​ស្លាប់…

Read article
រកឃើញក្តីសង្ឃឹមក្នុងពេលសោកសង្រេង

ក្រែង​អ្នករាល់គ្នា​កើតទុក្ខ​ព្រួយ ដូចជា​អ្នកឯទៀត ដែល​គ្មាន​សង្ឃឹម។ ១ថែ​ស្សា​ឡូ​និច ៤:១៣ លូ​អ៊ី​ស(Louise) ជា​ក្មេងស្រី​សកម្ម គួរ​ឲ្យ​ស្រឡាញ់ ដែល​បាន​នាំមក​នូវ​ទឹកមុខ​ញញឹម ដល់​មនុស្ស​ទាំង​អស់​ដែល​នាង​បាន​ជួប។ កាល​នាង​មាន​អាយុ៥ឆ្នាំ នាង​មាន​ជំងឺ​ដ៏​កម្រ​មួយ។ ការបាត់បង់​ជីវិត​របស់​នាង ក្នុងរយៈពេល​ដ៏​ខ្លី បាន​នាំមក​នូវ​អារម្មណ៍​តក់ស្លុត ដល់​អ្នកស្រី ដេយ ដេយ(Day Day) និង​លោក​ភី​ធ័រ(Peter) ជា​ឪពុក​ម្តាយ ក៏ដូចជា​មិត្ត​រួមការ​ងារ​ទាំងអស់។ យើង​ទាំង​អស់​គ្នា​បាន​សោក​សង្រេង​ជាមួយ​ពួក​គាត់ ក្នុង​សោកនាដកម្ម​នេះ។ ប៉ុន្តែ អ្ន​កស្រី​ដេយ ដេយ និង​លោក​ភី​ធ័រ បាន​រក​ឃើញ​កម្លាំង ដើម្បី​បន្តដំណើរ​ទៅមុខ​ទៀត។ ពេល​ខ្ញុំ​សួរ​សុខ​ទុក្ខ​អ្នក​ស្រី​ដេយដេយ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​និង​ស្វាមី​គាត់​បាន​រក​ឃើញ​កម្លាំង ក្នុង​ព្រះអម្ចាស់ ដោយ​ផ្តោត​ចិត្ត​ទៅលើ​សេចក្តី​ពិត​ដែល​ថា សព្វថ្ងៃ​នេះ លូអ៊ីស​កំពុង​តែ​ស្ថិតនៅ​ក្នុង​ព្រះហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​ នៅ​នគរ​ស្ថានសួគ៌។ គាត់​ថា “យើង​មាន​អំណរ ព្រោះ​ពេលវេលា​ដែល​កូនស្រី​របស់​យើង​មាននៅ​លើ​ផែនដី​នេះ​បាន​អស់ ហើយ​នាង​បាន​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ។ ដោយសារ​ព្រះគុណ និង​កម្លាំង​មក​ពី​ព្រះអម្ចាស់ យើង​អាច​ឆ្លងកាត់​ការ​សោកសង្រេង ហើយ​បន្ត​ធ្វើ​កិច្ចការ​អ្វី ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ធ្វើ”។ អ្នកស្រី​ដេយ ដេយ បាន​រក​ឃើញ​ការកម្សាន្ត​ចិត្ត នៅក្នុង​ការ​ទុកចិត្ត​លើ​ព្រះទ័យ​របស់​ព្រះ ដែល​បាន​បើក​បង្ហាញ​អង្គ​ទ្រង់ ក្នុង​ព្រះយេស៊ូវ​។ សេចក្តី​សង្ឃឹម​ស្របតាម​ព្រះគម្ពីរ គឺ​លើស​ពី​ការ​មានគំនិត​វិជ្ជមាន…

Read article
ពេលដែលមានការគំរាមកំហែងខុសពីធម្មតា

បើសិនជា​គេ​តិះដៀល​អ្នករាល់គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ពរ​ហើយ ពីព្រោះ​ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺជា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់សណ្ឋិត​លើ​អ្នករាល់គ្នា​ហើយ។ ១ពេត្រុស ៤:១៤ គ្រីស្ទបរិស័ទ​ជាច្រើន ក្នុង​ពិភពលោក​នេះ មិនបាន​ដឹង​អំពី​គ្រោះថ្នាក់​ដែល​គំរាមកំហែង​ជីវិត ដោយសារ​យើង​ជឿ​ព្រះគ្រីស្ទ​នោះ​ឡើយ។ យើង​មាន​ភាពស៊ាំ​នឹង​ការរស់នៅ ដោយ​គ្មាន​ការបៀតបៀន​ទាំងនោះ។ រឿង​នេះ​ហាក់ដូចជា​គ្មានអ្វី​ចម្លែក​ទេ។ ហេតុនេះ​ហើយ ពេលណា​យើង​ជួប​ការ​គំរាមកំហែង​ថា គេ​នឹង​បៀតបៀន​យើង នោះ​ជា​ញឹកញាប់ ប្រតិកម្ម​ឆ្លើយតប​ទីមួយ​របស់​យើង គឺ​ច្រើនតែ​បង្ហាញ​ចេញ​មក ដោយ​កំហឹង។ ប៉ុន្តែ កំហឹង​នោះ​អាច​ជា​សញ្ញា​បង្ហាញថា យើង​កំពុងតែ​ភ្លេច​ថា យើង​ជា​អ្នក​ប្រទេសក្រៅ និង​អ្នក​ដែល​គ្រាន់តែ​សំណាក់​នៅ (“ឱ​ពួក​ស្ងួនភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នករាល់គ្នា​ទុកដូចជា​ពួក​ប្រទេសក្រៅ ហើយ​ដូចជា​ពួក​អ្នក​ដែល​គ្រាន់តែ​សំណាក់​នៅ​ថា​… “១ពេត្រុស ២:១១)។ ប្រហែលជា​យើង​បាន​រស់នៅ​សុខ​ស្រួល​ពេក ក្នុង​ពិ​ភលោក​​នេះ។ យើង​មិន​មាន​អារម្មណ៍​ថា ចង់ទៅ​នៅជា​មួយ​ព្រះគ្រីស្ទ ដូច​សាវ័ក​ប៉ុល​ទេ ៖ “ឯ​យើង​រាល់គ្នា យើង​ជា​សាសន៍​ស្ថានសួគ៌​វិញ ក៏​នៅចាំ​ព្រះអម្ចាស់​យេ​ស៊ូ​វ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង”(ភីលីព ៣:២០)។ គ្រីស្ទាន​ជាច្រើន​ត្រូវការ​ឲ្យ​គេ​រំឭក​ថា “ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុងចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅក្រហាយ ដែល​កំពុងតែ​ល្បង​អ្នករាល់គ្នា ទុកដូចជា​កើតមាន​សេចក្តី​ចំឡែក​នោះ​ឡើយ”(១ពេត្រុស ៤:១២)។ រឿង​នេះ​មិន​មាន​អ្វី​ចម្លែក​ទេ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា អ្នក​នឹង​ធ្វើ​ដូចម្តេច​ខ្លះ ក្នុង​ពេល​ល្បង​ល​ជំនឿ​ដែល​ខ្លាំង​បំផុត​ត?…

Read article
តែងតែនឹកចាំអធិស្ឋានឲ្យ

ខ្ញុំ​អរព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ទាំង​ដំណាល​ពី​អ្នកជា​និច្ច ក្នុង​កាលដែល​ខ្ញុំ​អធិស្ឋាន​ផង។ ភីលេម៉ូន ១:៤ លោក​ម៉ាល​ខុម ខ្លោត(Malcolm Cloutt) បាន​ក្លាយជា​អ្នកទទួល​រង្វាន់​កិត្តិយស Maundy Money ឆ្នាំ២០២១ ពី​ក្សត្រី​អេលីហ្សាប៊ែត ទី២(Elizabet II) ជា​កម្មវិធី​ដែលគេ​ប្រារព្ធ​ធ្វើ​ប្រចាំឆ្នាំ ដើម្បីឲ្យ​រង្វាន់​ដល់​បុរស ឬ​ស្រ្តី​អង់គ្លេស​ណា​ដែល​មាន​ភាព​លេចធ្លោ។ នៅ​ថ្ងៃ​ទទួល​រង្វាន់​នោះ លោក​ខ្លោត​មាន​អាយុ១០០ឆ្នាំ​ហើយ។ គាត់​បាន​ទទួល​រង្វាន់​កិត្តិយស​នេះ ដោយសារ​គាត់​បាន​ចែក​ព្រះគម្ពីរ​ដោយ​ផ្ទាល់ដៃ បាន១ពាន់​ក្បាល ក្នុង​មួយ​ជីវិត​គាត់។ លោក​ខ្លោត​ក៏បាន​ធ្វើការ​កត់ត្រា អំពី​អ្នក​ដែល​បាន​ទទួល​ព្រះគម្ពីរ១ក្បាល​ពី​គាត់ ហើយក៏​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ​ជា​ទៀងទាត់។ ភាព​ស្មោះត្រង់​របស់​លោក​ខ្លោត ក្នុង​ការអធិស្ឋាន ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​មានអំណាច ដែល​យើង​ឃើញ​មាន ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​របស់​សាវ័ក​ប៉ុល ក្នុង​កណ្ឌ​គម្ពីរសញ្ញាថ្មី។ ជា​ញឹកញាប់ សាវ័ក​ប៉ុល​បាន​លើកទឹកចិត្ត​អ្នកទទួល​សំបុត្រ​របស់​គាត់​ថា គាត់​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ​ជា​ទៀងទាត់។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​ផ្ញើ​ទៅ​មិត្តសំឡាញ់​គាត់ ឈ្មោះ ភីលេម៉ូន គាត់​បាន​សរសេរ​ថា “ខ្ញុំ​អរព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ទាំង​ដំណាល​ពី​អ្នកជា​និច្ច ក្នុង​កាលដែល​ខ្ញុំ​អធិស្ឋាន​ផង”(ភីលេម៉ូន ១:៤)។ ក្នុង​សំបុត្រ​ដែល​គាត់​សេរ​សេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​សរសេរ​ថា “ខ្ញុំ​អរព្រះគុណ​ដល់​ព្រះ ដែល​ខ្ញុំបំរើ​ដោយ​បញ្ញា​ចិត្ត​ដ៏​បរិសុទ្ធ ដូចជា​ពួក​ឰយុកោ​ខ្ញុំ​ដែរ ដោយ​ព្រោះ​ខ្ញុំ​នឹក​ចាំ​ពី​អ្នកជា​និច្ច ក្នុង​កាលដែល​ខ្ញុំ​ទូល​អង្វរ ទាំងយប់​ទាំង​ថ្ងៃ”(២ធីម៉ូថេ ១:៣)។ ក្នុង​សំបុត្រ​ដែល​គាត់​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម គាត់​បាន​និយាយ​សង្កត់ធ្ងន់​ថា…

Read article
អរសប្បាយនឹងភាពពោរពេញរបស់ព្រះអង្គ

យើង​ទាំងអស់គ្នា​បាន​ទទួល​អំពី​សេចក្តី​ពោរពេញ​របស់​ទ្រង់​មក គឺជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​ផង។ យ៉ូហាន ១:១៦ ពេល​ដែល​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ថ្ងៃអាទិត្យ​ជិត​ចាប់ផ្តើម ក្រុម​អធិស្ឋាន​កំពុងតែ​តយុទ្ធ​យ៉ាង​ស្វិតស្វាញ ក្នុង​ការអធិស្ឋាន​សូមឲ្យ​ប្រជាជន​យើង​បាន​ជឿ​ព្រះ និង​អធិស្ឋាន​ឲ្យ​ពួក​ជំនុំ នៃ​ទី​ក្រុង​ធ្វីន និង​អធិស្ឋាន​សម្រាប់​ប្រទេសជាតិ។ ក្នុង​ពេលនោះ មាន​បុរស​ម្នាក់​បាន​អធិស្ឋាន តាម​ព្រះបន្ទូល​ព្រះ ក្នុង​បទ​គម្ពីរ​យ៉ូហាន ១:១៤,១៦ ថា ៖ ព្រះបន្ទូល​ក៏​ត្រឡប់ជា​សាច់ឈាម ហើយ​បាន​ស្នាក់នៅ​ជាមួយនឹង​យើង​រាល់គ្នា យើង​រាល់គ្នា​បានឃើញ​សិរីល្អ​ទ្រង់ គឺជា​សិរីល្អ​នៃ​ព្រះរាជបុត្រា​តែ១ ដែល​មក​ពី​ព្រះវរបិតា មាន​ពេញជា​ព្រះគុណ និង​សេចក្តី​ពិត … ហើយ​យើង​ទាំងអស់គ្នា​បាន​ទទួល​អំពី​សេចក្តី​ពោរពេញ​របស់​ទ្រង់​មក គឺជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​ផង។ ការដែល​ព្រះយេស៊ូវ​យាង​មក​យកកំណើត​ជា​មនុស្ស គឺ​មានន័យ​សម្រាប់​ខ្ញុំ​ណាស់។ ក្នុង​ពេលនោះ ព្រះ​ទ្រង់​បាន​ឲ្យ​ពាក្យ “សេចក្តី​ពោរពេញ” មាន​ភាព​ពេញ​បរិបូរ​ដ៏​អស្ចារ្យ ដែល​មាន​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ។ ខ្ញុំ​ក៏​មានការ​យល់​ដឹង​ខ្លះៗ អំពី​អត្ថន័យ​ពិត​នៃ​ភាព​ពោរពេញ​របស់​ព្រះគ្រីស្ទ។ ខ្ញុំ​បាន​ស្គាល់​ភាព​អស្ចារ្យ នៃ​ការ​ទទួល​ព្រះគុណ​បន្ថែម​ពីលើ​ព្រះគុណ ពី​ភាព​ពោរពេញ​នេះ។ ហើយ​នៅពេល​នោះ ខ្ញុំ​បាន​ទទួល​ព្រះគុណ​ថែម​ពីលើ​ព្រះគុណ។ ខ្ញុំ​ក៏បាន​ដឹង​ថា គ្មានអ្វី​ដែល​ផ្អែម​ជាង​ការ​អង្គុយ​នៅ​ទៀប​ព្រះបាទ​ព្រះអង្គ ឬ​អាន​ព្រះគម្ពីរ នៅ​​ពេល​រសៀល​ទាំងមូល ហើយ​បាន​ពិសោធន៍​នឹង​ភាព​ហូរហៀរ​នៃ​ភាព​ពោរពេញ​របស់​ព្រះអង្គ។ ហេតុអ្វី​ភាព​ពោរពេញ​​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាងនេះ មក​លើ​ខ្ញុំ ហើយ​ហេតុអ្វី នៅតែ​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​រហូតមកដល់​ពេលនេះ តាមរបៀប​ដ៏​អស្ចារ្យ? ពីព្រោះ​… … ព្រះ​ដែល​ភាព​ពោរពេញ​របស់​ទ្រង់​បាន​ជ្រួតជ្រាប​ជីវិត​ខ្ញុំ ដោយ​ព្រះគុណ…

Read article
បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ

កុំ​ឲ្យ​ស្រវឹងស្រា​ដែល​នាំឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យបាន​ពេញជា​ព្រះវិញ្ញាណ​វិញ។ អេភេសូរ ៥:១៨ អ្នកនិពន្ធ​ឈ្មោះ ស្កុត មែកណៃ(Scot McKnight) បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់ អំពី “ការ​ពេញដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ” កាល​គាត់​រៀន​នៅ​វិទ្យាល័យ។ ពេល​គាត់​ចូលរួម​កម្មវិធី​បោះ​ជំរុំ គ្រូ​អធិប្បាយ​បាន​លើកទឹកចិត្ត​គាត់ ឲ្យ​បើក​ចិត្ត ទទួល​ព្រះគ្រីស្ទ​គ្រងរាជ្យ​​ក្នុង​ជីវិត​គាត់ ដោយ​ចុះចូល​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ។ ក្រោយមក គាត់​ក៏បាន​អង្គុយ​នៅ​ក្រោម​ដើមឈើ​មួយ ហើយក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​អត់ទោស​បាប​ឲ្យ​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ពេញដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ”។ គាត់​ថា ការ​អស្ចារ្យ​ក៏បាន​កើតឡើង។ ចាប់តាំងពី​ពេលនោះ​មក ជីវិត​គាត់​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង។ មិនបាន​ល្អឥតខ្ចោះ តែ​ខុសប្លែក​ពីមុន។ ភ្លាម​ៗ​នោះ គាត់​ក៏​មានចិត្តចង់​អាន​ព្រះគម្ពីរ អធិស្ឋាន និង​ជួប​អ្នកជឿ​ដទៃទៀត ហើយ​បម្រើ​ព្រះ។ មុន​ពេល ព្រះយេស៊ូវ​យាង​ឡើង​ស្ថានសួគ៌​វិញ បន្ទាប់ពី​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើងវិញ ព្រះអង្គ“ហាមមិនឲ្យ​គេ​ចេញពី​ក្រុង​យេរូសាឡិម​ឡើយ ដោយ​ព្រះបន្ទូល​ថា ត្រូវឲ្យ​នៅចាំ​សេចក្តី​សន្យា​នៃ​ព្រះវរបិតា ដែល​អ្នករាល់គ្នា​បានឮ​ខ្ញុំ​ថ្លែងប្រាប់​ហើយ”(កិច្ចការ ១:៤)។ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “កាលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​នឹង​បាន​ព្រះ​ចេស្តា ហើយនិង​ធ្វើជា​ទីបន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រមទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូតដល់​ចុង​ផែនដី​បំផុត​ផង”(ខ.៨)។ ព្រះ​ទ្រង់ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ឲ្យគង់​នៅក្នុង​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ​។ ការ​ពេញដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​កើតឡើង​ជាលើកដំបូង​នៅ​ថ្ងៃបុណ្យ​ទី៥០(មើល​កិច្ចការ ជំពូក២)…

Read article
ការស្រេកឃ្លានភាពស្ងប់ស្ងាត់

ក្រោយពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ។ ១ពង្សាវតា​ក្សត្រ ១៩:១២ បើ​អ្នកចូលចិត្ត​ភាព​ស្ងប់ស្ងាត់ មាន​បន្ទប់​មួយ ក្នុង​ទីក្រុង​មីនាប៉ូលីស រដ្ឋ​មីនេសូតា ដែល​អ្នក​នឹង​ចូលចិត្ត។ បន្ទប់​នោះ​អាច​ស្រូប​សម្លេង​គ្រប់​ប្រភេទ បាន៩៩.៩៩ភាគរយ! បន្ទប់​ដ៏​ល្បីល្បាញ​នោះ ជា​បន្ទប់​ដែល​គ្មាន​សម្លេង​ឡង ក្នុង​មន្ទីរ​ពិសោធ​ន៍​អ័រហ្វៀល ត្រូវ​បាន​គេ​ហៅថា “កន្លែង​ដែល​ស្ងប់ស្ងាត់​បំផុត នៅ​លើ​ផែនដី”។ មនុស្ស​ដែល​ចង់បាន​កន្លែង​ស្ងាត់​គ្មាន​សម្លេង​រំខាន ក្នុង​បន្ទប់​នោះ ត្រូវ​គេ​តម្រូវឲ្យ​អង្គុយ​ចុះ ដើម្បី​ជៀសវាង​ការ​វិលមុខ ដោយសារ​នៅ​ទីនោះ​ស្ងប់ស្ងាត់​ពេក។ រហូតមកដល់​ពេលនេះ គ្មាន​នរណា​ម្នាក់​អាច​ចំណាយពេល​ក្នុង​បន្ទប់​នោះ លើស៤៥នាទី​ឡើយ។ មាន​មនុស្ស​តិចណាស់ ដែល​ត្រូវការ​ភាព​ស្ងប់ស្ងាត់​ខ្លាំង​យ៉ាងនេះ។ តែ​ជួនកាល យើង​ប្រាថ្នា​ចង់បាន​ភាព​ស្ងប់ស្ងាត់​បន្តិច ក្នុង​ពិភពលោក​ដែល​មាន​ពេញ​ទៅ​ដោយ​សម្លេង​រំខាន។ សូម្បីតែ​ពត៌មាន​ដែល​យើង​ទស្សនា និង​បណ្ដាញ​សង្គម ដែល​យើង​បាន​ចំណាយពេល​ជាមួយ បាន​នំា​មក​នូវ​សម្លេង​រំខាន ដែល​ធ្វើឲ្យ​យើង​ពិបាក​ផ្តោត​អារម្មណ៍​ទៅលើ​ការងារ ឬ​ការ​សិក្សា។ យើង​ច្រើនតែ​ឃើញ​គេ​ប្រើ​ពាក្យ​សម្តី និង​រូបភាព ដែល​នាំឲ្យ​យើង​មាន​អារម្មណ៍​អវិជ្ជមាន។ សម្លេង​រំខាន​ទាំងអស់​នោះ អាច​ធ្វើឲ្យ​យើង​ពិបាក​ស្តាប់​ព្រះ​សូរ្យ​សៀង​ព្រះ។ កាល​ហោរា​អេលីយ៉ា​ចេញទៅ​ជួប​ព្រះអម្ចាស់ នៅ​លើ​ភ្នំ​ហូរ៉ែប គាត់​មិនបាន​រក​ឃើញ​ព្រះអង្គ នៅក្នុង​កន្លែង​ដែល​មានសម្លេង​ឮខ្លាំង មាន​ខ្យល់ព្យុះ ឬ​មាន​ភ្នំភ្លើង ឬក៏​ភ្លើង​ឆេះ​នោះ​ឡើយ(១ពង្សាវតា​ក្សត្រ ១៩:១១-១២)។ ទាល់តែ​លោក​អេលីយ៉ា​បានឮ​សម្លេង​តូច​រហៀងៗ ទើប​គាត់​យក​ក្រ​ម៉ា​គ្រលុំ​មុខ រួច​ដើរចេញ​ពី​រូងភ្នំ ហើយក៏​បាន​ជួប “ព្រះ​ដ៏​មាន​គ្រប់​ចេស្តា”(ខ.១២-១៤)។ វិញ្ញាណ​របស់​អ្នក​ប្រហែល​កំពុង​ស្រេកឃ្លាន​ភាព​ស្ងប់ស្ងាត់​ផង​ដែរ…

Read article