2023

You are here:
កន្លែងសុវត្ថិភាពរបស់យើង

ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែរក្សា​អ្នក ព្រះយេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាងស្តាំ​អ្នក។ ទំនុកដំកើង ១២១:៥ អ្នកគ្រូ ដេ​ប៊ី ស្ទី​ហ្វិ​ន ប្រោ​ឌ័រ(Debbie Stephens Browder) ជា​គ្រូបង្រៀន​ដែល​បាន​ចូល​និវត្ត។ គាត់​បាន​ចេញទៅ​បំពេញបេសកកម្ម ដោយ​នាំ​មនុស្ស​​ដាំ​ដើម​ឈើ​ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ តើ​ហេតុអ្វី? គឺ​ដោយសារ​ការ​ឡើង​កម្តៅ​ពិភព​លោក។ ការ​ឡើង​កម្តៅ​ខ្លាំង​ជ្រុល នៅ​សហរដ្ឋអាមេរិក គឺជា​កត្តា​អាកាសធាតុ​ទី១ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់។ គាត់​ក៏បាន​ចាប់ផ្តើម​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​ការ​ដាំ​ដើមឈើ។ គំ​រប​ការពារ​កម្តៅ ដែល​ដើមឈើ​បាន​ផ្តល់​ឲ្យ គឺជា​មធ្យោបាយ​ដ៏​សំខាន់ ដើម្បី​ការពារ​សហគមន៍។ គាត់​ថា “វា​ជា​រឿង​ស្លាប់រស់។ វា​មិនគ្រាន់​តែ​បាន​ជួយ​កែ​លម្អ​សោ​ភណ្ឌ​ភាព​សហគមន៍​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ឡើយ”។ ម្លប់​ដើមឈើ​មិនគ្រាន់​តែ​បាន​ផ្តល់​ឲ្យ​នូវ​ភាព​ស្រស់ថ្លា តែ​ថែមទាំង​បាន​ជួយ​សង្គ្រោះ​ជីវិត​ផង​ដែរ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២១ ប្រាកដជា​បានដឹង​ច្បាស់ អំពី​ការពិត​នេះ ព្រោះ​នៅ​តំបន់​មជ្ឈិម​បូព៌ា ហានិភ័យ​នៃ​គ្រោះថ្នាក់​ដោយសារ​ពន្លឺថ្ងៃ បាន​កើតមាន​ជាប្រចាំ។ ហេតុនេះ​ហើយ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ធ្វើការ​ពិពណ៌នា កាន់តែ​ស៊ីជម្រៅ​ថា ព្រះ​ទ្រង់​ជា​កន្លែងជ្រក​កោន​ដ៏​រឹងមាំ​របស់​យើង ដែល​នៅក្នុង​ការ​ថែរក្សា​របស់​ព្រះអង្គ “នៅពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះអាទិត្យ​ធ្វើទុក្ខ​ឡើយ ហើយ​នៅពេល​យប់​ក៏​មិន​ត្រូវ​ព្រះចន្ទ​ធ្វើទុក្ខ​ដែរ”(ខ.៦)។ ខគម្ពីរ​នេះ​គឺ​មិន​មាន​ន័យ​ថា អ្នកជឿ​ព្រះយេស៊ូវ​ នឹង​មិន​រងគ្រោះ​ដោយសារ​ការ​ឈឺ​ជាប់ ឬ​ការ​បាត់​បង់ ក្នុង​ជីវិត​នេះ (ឬ​កម្តៅ​ថ្ងៃ​មិន​មាន​គ្រោះថ្នាក់​នោះ​ឡើយ!)។ ព្រះគ្រីស្ទ​បាន​ប្រាប់​យើង​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នករាល់គ្នា​មាន​សេចក្តី​វេទនា​មែន…

Read article
កាន់តែរឹងមាំឡើង តាមរយៈទុក្ខលំបាក

ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំទ្រ សេចក្តី​ទ្រាំទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម។ រ៉ូម ៥:៣-៤ ខ្ញុំ​​នឹក​ចាំ​ថា មាន​ពេល​មួយ​ខ្ញុំ​បាន​បើក​រកមើល​ក្នុង​ស្រោម​សំបុត្រ​មួយដុំ ហើយក៏​បាន​ឃើញ​ស្ទីគ័រ​មួយ ដែល​មាន​អក្សរ​សរសេរ​ពីលើ​ថា “ខ្ញុំ​បាន​ធ្វើតេស្ត​ភ្នែក​របស់ខ្ញុំ​ហើយ”។ ពេលនោះ ខ្ញុំ​ក៏បាន​នឹកឃើញ​កូនប្រុស​ខ្ញុំ កាល​គាត់​មាន​អាយុ៤ឆ្នាំ គាត់​បាន​ប្រើ​ស្ទីគ័រ​នេះ ដោយ​មោទនភាព បន្ទាប់ពី​គាត់​បាន​ស៊ូទ្រាំ​នឹង​ថ្នាំ​បន្តក់​ភ្នែក ដែល​ធ្វើឲ្យ​ភ្នែក​គាត់​ផ្សា​។ ដោយសារ​ភ្នែក​គាត់​ម្ខាង​មានសាច់​ដុំ​ខ្សោយ គាត់​ត្រូវ​យក​បង់​មក​បិទ​ពីលើ​ភ្នែក​ម្ខាងទៀត​ដែល​ខ្លាំង​ជាង អស់​ជាច្រើន​ម៉ោង ដើម្បី​បង្ខំ​ភ្នែក​ដែល​ខ្សោយ​ជាង​ឲ្យ​មានការ​លូតលាស់ ឲ្យបាន​រឹងមាំ​ឡើង។ គាត់​ក៏​ត្រូវ​ការ​ការវះកាត់​ផង​ដែរ។ គាត់​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​ទាំងនោះ ម្តង​មួយៗ ដោយ​មើល​មក​យើង ដែល​ជា​ឪពុក​ម្តាយ​គាត់ ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត ហើយ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ដោយ​ជំនឿ​នៃ​កូនក្មេង។ គាត់​មាន​ភាពរឹងមាំ​ជាង​មុន តាមរយៈ​បញ្ហា​ប្រឈម​ទាំងនោះ។ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក និង​សេចក្តី​វេទនា ច្រើនតែ​មានការ​ផ្លាស់​ប្តូរ ដោយសារ​បទពិសោធន៍​ដ៏​ពិបាក​នោះ។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “យើង​នៅតែ​អួត​ក្នុង​កាលដែល​មានទុក្ខ​លំបាក​ដែរ” ព្រោះ​តាមរយៈ​ទុក្ខ​លំបាក យើង​មាន​សេចក្តី​ទ្រាំទ្រ។ សេចក្តី​ទ្រាំទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម(រ៉ូម ៥:៣-៤)។ សាវ័ក​ប៉ុល​ពិតជា​ធ្លាប់​ឆ្លងកាត់​ទុក្ខ​លំបាក មិនគ្រាន់​តែ​នៅពេល​សំពៅ​លិច តែ​ក៏ដោយ​សារ​គេ​បាន​ដាក់គុក​គាត់ ដោយសារ​គាត់​ជឿ​ព្រះយេស៊ូវ​ផង​ដែរ។ តែ​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា “សេចក្តី​សង្ឃឹម​ក៏​មិនដែល​នាំឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពីព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុងចិត្ត​យើង​រាល់គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ”(ខ.៥)។ សាវ័ក​ប៉ុល​បាន​ទទួលស្គាល់​ថា…

Read article
ការកែតម្រង់ដោយសេចក្តីស្រឡាញ់

បើ​បង​ឬប្អូន​ធ្វើបាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាលដែល​មានតែ​អ្នក​ហើយ និង​គាត់។ ម៉ាថាយ ១៨:១៥ កាលពី​ឆ្នាំ២០១០ រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​មក​លើ​កោះ​ស៊ូ​ម៉ា​ត្រា បណ្តាល​ឲ្យ​មនុស្ស​ជាង៤០០នាក់ បាត់បង់ជីវិត។ ប៉ុន្តែ គេ​អាច​បញ្ចៀស ឬ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​នេះ បើសិនជា​ប្រព័ន្ធ​ប្រកាស​អាសន្ន​អំពី​រលក​យក្ស​ស៊ូណាមិ មានដំណើរ​ការត្រឹមត្រូវ។ ឧបករណ៍​វាស់​ស្ទង់​ស៊ូណាមិ​បាន​ដាច់ខ្សែ ហើយក៏​បាន​រសាត់​អណ្ដែត​ទៅបាត់ មុន​ពេល​គ្រោះមហន្តរាយ​នេះ​កើតឡើង។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា សិស្សរបស់​ព្រះអង្គ​មានការ​ទទួលខុសត្រូវ ក្នុង​ការដាស់តឿន​គ្នា​ទៅវិញទៅមក អំពី​ការអ្វី​ដែល​អាច​ធ្វើឲ្យ​ពួក​គេ​រងគ្រោះ​ខាងវិញ្ញាណ ដែល​រាប់បញ្ចូល​ទាំង​អំពើបាប​ដែល​មិនបាន​ប្រែចិត្ត។ ព្រះអង្គ​បាន​បង្ហាញ​របៀបការ​កែ​តម្រង់ ពេលណា​អ្នកជឿ​ម្នាក់​ដែល​បាន​ធ្វើអំពើ​បាប​ទាស់​នឹង​អ្នកជឿ​ម្នាក់ទៀត។ គេ​អាច​កែ​តម្រង់​អ្នកប្រព្រឹត្តខុស​នោះ ដោយ​ការ​បន្ទាបខ្លួន ដោយ​ស្ងាត់​ៗ និង​ដោយ​ការអធិស្ឋាន(ម៉ាថាយ ១៨:១៥)។ បើ​អ្នកនោះ​ប្រែចិត្ត នោះ​ជម្លោះ​នោះ​អាច​មាន​ដំណោះស្រាយ ហើយ​ទំនាក់ទំនង​អាច​ផ្សះផ្សា​ឡើង​វិញ។ បើ​គ្រីស្ទបរិស័ទ​នោះ​មិនព្រម​ប្រែចិត្ត​ទេ នោះ “ត្រូវ​យក​ម្នាក់ ឬ២នាក់​ទៅ​ជា​មួយ” ដើម្បី​ជួយ​កែ​តម្រង់​គាត់(ខ.១៦)។ បើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើបាប​នោះ នៅ​តែ​មិន​កែប្រែ គេ​ត្រូវ​ទៅ​ប្រាប់​ពួក​ជំនុំ(ខ.‌១៧)។ បើ​គាត់​នៅតែ​មិន​ប្រែចិត្ត​ទៀត គេ​ត្រូវ​កាត់​គាត់​ចេញពី​ពួក​ជំនុំ តែ​គេ​នៅតែ​អាច​អធិស្ឋាន​ឲ្យ​គាត់ ហើយ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​គាត់។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ចូរ​យើង​អធិស្ឋាន​សូម​ប្រាជ្ញា និង​សេចក្តី​ក្លាហាន ដើម្បី​ដាស់តឿន និង​កែ​តម្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្តី​ស្រឡាញ់ អំពី​គ្រោះថ្នាក់​នៃ​អំពើបាប​ដែល​មិន​បាន​ប្រែចិត្ត និង​អំពី​ក្តី​អំណរ​នៃ​ការផ្សះផ្សា​ឡើងវិញ ជាមួយ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង​អ្នកជឿ​ដទៃទៀត។…

Read article
រូបព្រះនៅក្នុងចិត្តយើង

កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យសោះ។ និក្ខមនំ ២០:៤ សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​តាម​ទីក្រុង​មីតឌលតុន រដ្ឋ​វីនខុន​ស៊ីន ពួក​គេ​អាច​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​ទឹកជ្រលក់​​ម៉ាយ៉ាណេ។ មនុស្សជា​ច្រើន​មាន​អារម្មណ៍​ថា ការ​មាន​ទឹកជ្រលក់​ម៉ាយ៉ាណេ​មួយ​ដប គឺ​ហាក់ដូចជា​ច្រើន​ហើយ តែ​ក្នុង​សារមន្ទីរ​នេះ គេ​បាន​ដាក់​តាំង​ម៉ាយ៉ាណេ ដែល​មាន​ម៉ាក និង​ប្រភេទ​ខុសៗគ្នា ចំនួន៦០៩០ដប មក​ពី​តំបន់​ផ្សេងៗ​ក្នុង​ពិភពលោក។ នៅ​ទីក្រុង​មែកឃ្លីន រដ្ឋ​តិចសាស់ អ្នក​ប្រហែល​មានការ​ភ្ញាក់ផ្អើល ពេល​បានឃើញ​សារមន្ទីរ​បន្លា​លួស ឬ​ដែល​កាន់តែ​គួរឲ្យ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​សារមន្ទីរ​របង។ រឿង​នេះ​បាន​បង្ហាញថា មានការ​ជាច្រើន​ដែល​មនុស្សយើង​បាន​ចាត់ទុកជា​របស់​សំខាន់ ក្នុង​ជីវិត។ សូម្បីតែ​ផ្លែ​ចេក​ក៏​ត្រូវ​បាន​គេ​យក​មក​ដាក់​តាំង ក្នុង​សារៈ​មន្ទីរ​ផ្លែ​ចេក​ផង​ដែរ។ យើង​ប្រហែលជា​អស់សំណើច ពេល​ដែល​បានដឹង​អំពី​រឿង​នេះ តែ​យើង​ក៏​ចាំបាច់​ត្រូវ​ទទួលស្គាល់​ផង​ដែរ​ថា យើង​បាន​បង្កើត​សារៈ​មន្ទីរ​ផ្ទាល់ខ្លួន​ក្នុងចិត្ត​យើង សម្រាប់​ដាក់​តាំង​រូប​ព្រះ​ផ្សេងៗ។ ព្រះ​ទ្រង់​បង្គាប់​យើង​ថា “កុំ​ឲ្យ​មាន​ព្រះ​ឯណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យសោះ”(និក្ខមនំ ២០:៣) ហើយ “ក៏​កុំ​ឲ្យ​ក្រាបសំពះ​នៅ​ចំពោះ​របស់​ទាំងនោះ ឬ​គោរព​ប្រតិបត្តិ​តាម​នោះ​ឡើយ”(ខ.៥)។ តែ​យើង​បាន​បង្កើត​រូប​ព្រះ​ទាំងនោះ ដោយ​មិនដឹង​ខ្លួន ក្នុង​រូបភាព​ជា​ទ្រព្យសម្បត្តិ ឬ​ការ​ត្រេកត្រអាល ឬក៏​ជោគជ័យ​ជាដើម ឬអ្វី​មួយ​ដែល​មានតម្លៃ​ចំពោះ​យើង ដែល​យើង​បាន​ថ្វាយបង្គំ​ដោយ​មិនដឹង​ខ្លួន។ យើង​ងាយ​នឹង​មើល​រំលង​អត្ថន័យ​របស់​បទ​គម្ពីរ​នេះ។ ជា​ការពិត​ណាស់ ព្រះ​ទ្រង់​ឲ្យ​យើង​មានការ​ទទួលខុសត្រូវ ចំពោះ​សារមន្ទីរ​នៃ​អំពើបាប ដែល​យើង​បាន​បង្កើត។ តែ​ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​ប្រទាន​សេចក្តី​សប្បុរស ដល់​ទាំង​ពាន់​ដំណ នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​របស់​ព្រះអង្គ(ខ.៦)។ ព្រះអង្គ​ជ្រាប​ថា…

Read article
ចូរឲ្យបានបរិសុទ្ធ ព្រោះព្រះអង្គបរិសុទ្ធ

ក្រឹត្យវិន័យ​របស់​ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​​រស់នៅ​ជា​មនុស្ស តាមបំណង​ព្រះទ័យ​ព្រះ គឺ​រស់នៅ​ជា​មនុស្ស​ដែល​ឆ្លុះបញ្ចាំង ឲ្យ​គេ​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះ​អាទិករ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ធ្វើការ​បកស្រាយ អំពី​ទំនាក់ទំនង​រវាង​រូបភាព និង​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។ អត្ថបទ ពេល​ដែល​ព្រះ​ទ្រង់​ប្រមូល​ផ្តុំ​រាស្រ្ត​ព្រះអង្គ នៅ​ជើងភ្នំ​ស៊ី​ណាយ ហើយ​ប្រទាន​ក្រិត្យ​វិន័យ​ដល់​ពួក​គេ ហើយក៏​បាន​រាប់​ពួក​គេ​ជា​រាស្រ្ត​ជ្រើសតាំង ក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ ក្នុង​ពិភព​លោក។ ពេល​នោះ ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ថា “ចូរ​ឲ្យ​ឯង​រាល់គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ”។ នេះ​មិនមែន​ជា​ការ​ត្រាស់​ហៅ​ថ្មី​នោះ​ទេ។ យើង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការរស់នៅ​ដោយ​សេចក្តី​បរិសុទ្ធ ព្រោះ​ព្រះ​ទ្រង់​បរិសុទ្ធ គឺ​បាន​ចាក់ឫស និង​មាន​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ការបង្កើត​របស់​ព្រះអង្គ។ កាល​ព្រះអង្គ​បង្កើត និង​រចនា​យើង​មក ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូចជា​រូបយើង ឲ្យ​មាន​ភាព​ដូច​យើង”។ ពេល​ព្រះអង្គ​បង្កើត​មនុស្ស​មក ឲ្យ​មាន​ភាព​ដូច​ព្រះអង្គ គឺ​មានន័យថា ក្នុងនាម​យើង​ជា​ស្នា​ព្រះហស្ត​ព្រះអង្គ ដែល​មាន​ភាព​ដូច​ព្រះអង្គ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​រស់នៅ ដោយ​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​ចារិក​លក្ខណៈ​របស់​ព្រះអង្គ។ យើង​ត្រូវ​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ ក្នុង​ការរស់នៅ​របស់​យើង។  

Read article
រដូវកាលនីមួយៗនៃជីវិត

មាន​ពេល​សំរាប់​គ្រប់​ទាំងអស់ គឺ​មាន​ពេល​សំរាប់​គ្រប់ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ។ សាស្តា ៣:១ ថ្មីៗនេះ ខ្ញុំ​បានឃើញ​គេ​ប្រើ​ពាក្យ “សម្រាក​ក្នុង​រដូវរងា”។ ខ្ញុំ​គិតថា ពាក្យ​នេះ​មានប្រយោជន៍​ណាស់។ ក្នុង​រដូវរងា មានការ​ជាច្រើន​ក្នុង​ពិភព​ធម្មជាតិ មានដំណើរ​យឺត​ជាង​មុន ហេតុនេះ​ហើយ​អ្នកនិពន្ធ​ឈ្មោះ ខាន់​ធើរីន មេយ(Katherine May) បាន​ប្រើ​ពាក្យ​នេះ ដើម្បី​ពិពណ៌នា អំពី​ការដែល​យើង​ត្រូវការ​ការសម្រាក និង​ភាព​ធូរស្រាល ក្នុង​អំឡុង រដូវ​កាល “ដ៏​រងា” របស់​ជីវិត។ ការប្រៀបធៀប​នេះ​មានប្រយោជន៍​ចំពោះ​ខ្ញុំ បន្ទាប់ពី​ឪពុក​ខ្ញុំ​បាន​លាចាក​លោក ដោយសារ​ជំងឺមហារីក ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​អន់ខ្សោយ​កម្លាំង​អស់​ជាច្រើន​ខែ។ ខ្ញុំ​មិន​ចូលចិត្ត​ការ​បន្ថយល្បឿន​នេះ​ទេ បាន​ជា​ខ្ញុំ​តយុទ្ធ​នឹង​រដូវរងា​នៃ​ជីវិត​ខ្ញុំ ដោយ​អធិស្ឋាន​សូមឲ្យ​រដូវ​លំហើយ​នៃ​ជីវិត​ខ្ញុំ ឆាប់​ត្រឡប់មកវិញ។ តែ​ខ្ញុំ​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​រៀនសូត្រ។ កណ្ឌ​គម្ពីរ​សាស្តា​បាន​ចែងថា “មាន​ពេល​សំរាប់​គ្រប់​ទាំងអស់” … គឺ​មាន​ពេល​សំរាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ … មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយសោក និង​ពេល​សំរាប់​លោត​កព្ឆោង”(៣:១-៤)។ ខ្ញុំ​បាន​អាន​បទ​គម្ពីរ​នេះ​អស់​ជាច្រើន​ឆ្នាំ​ហើយ តែ​ខ្ញុំ​ចាប់ផ្តើម​យល់​ច្បាស់ ក្នុង​រដូវ​កាល​ដ៏​រងា​នៃ​ជីវិត​ខ្ញុំ។ ទោះ​យើង​មិន​អាច​គ្រប់គ្រង​រដូវ​កាល​ទាំងនោះ​ក៏ដោយ ក៏​រដូវ​នៃ​នី​មួយ​ៗ​មាន​ដែន​កំណត់ ហើយនឹង​កន្លង​ផុត​ទៅ។ យើង​មិន​តែងតែ​អាច​យល់​ច្បាស់​អំពី​ការ​ផ្លាស់​ប្តូរ​ទាំងនោះ តែ​ព្រះ​ទ្រង់​កំពុង​ធ្វើ​កិច្ចការ​ដ៏​សំខាន់ ក្នុង​ជីវិត​យើង តាមរយៈ​រដូវ​កាលនោះ(ខ.១១)។ ពេល​សោកសង្រេង​របស់ខ្ញុំ​មិនទាន់​បញ្ចប់…

Read article
ក្តីសង្ឃឹមសម្រាប់គ្រីស្ទបរិស័ទដែលមិនល្អឥតខ្ចោះ

ដ្បិត​ទ្រង់​ធ្វើឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ១នោះ។ ហេព្រើរ ១០:១៤ ខគម្ពីរ​នេះ មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត សម្រាប់​មនុស្ស​មាន​បាប ដែល​មិន​គ្រប់លក្ខណ៍​ដូច​យើង ហើយក៏​មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត ឲ្យ​មាន​សេចក្តី​បរិសុទ្ធ​ផង​ដែរ។ បទ​គម្ពីរ​នេះ​មានន័យថា អ្នក​អាច​មានការ​ធានា​ថា អ្នក​អាច​ឈរ​ដោយ​ភាព​គ្រប់​លក្ខណៈ និង​ពេញលេញ នៅក្នុង​ព្រះ​នេត្រ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មិនមែន​ដោយសារ​អ្នក​ល្អឥតខ្ចោះ​ក្នុង​ពេលឥឡូវនេះ​នោះ​ទេ គឺ​ដោយសារ​អ្នក​មិនល្អ​ឥត​ខ្ចោះ តែ​កំពុង “ទទួល​ការ​ញែក​ចេញ” និង“ធ្វើ​ឲ្យ​បរិសុទ្ធ” ដោយ​ចាកចេញ​ពី​ភាព​មិនល្អ​ឥត​ខ្ចោះ ឆ្ពោះទៅ​រក​សេចក្តី​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង​ៗ។ នេះ​ជា​ចំណុច​សំខាន់​នៃ​បទ​គម្ពីរ​ហេព្រើរ ១០:១៤។ តើ​ជំនឿ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​អន្ទះសា​ចង់​បោះបង់​ចោល​អំពើបាប ហើយ​មានការ​ចម្រើន​ឡើង ក្នុង​សេចក្តី​បរិសុទ្ធ​ឬទេ? ជំនឿ​នោះ​ជា​ប្រភេទ​ជំនឿ​ដែល​អាច​មើល​ទៅ​ព្រះគ្រីស្ទ ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ហើយ​ទូល​ព្រះអង្គ​ថា “ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ល្អឥតខ្ចោះ ក្នុង​ព្រះនេត្រព្រះ​អង្គ​ហើយ”។ ជំនឿ​នេះ​នាំឲ្យ​យើង​អធិស្ឋាន​ថា “ឱ​ព្រះគ្រីស្ទ​អើយ ថ្ងៃនេះ​ទូលបង្គំ​បាន​ធ្វើអំពើ​បាប​ហើយ។ ទូលបង្គំ​ស្អប់​បាប​របស់​ទូលបង្គំ។ ដ្បិត​ព្រះអង្គ​បាន​ចារ​ក្រឹត្យវិន័យ​ព្រះអង្គ ពីលើ​ចិត្ត​ទូលបង្គំ ហើយ​ទូលបង្គំ​ចង់​ស្តាប់​បង្គាប់​ព្រះអង្គ។ ហើយ​ព្រះអង្គ​កំពុង​ធ្វើការ​ក្នុង​ទូលបង្គំ នូវ​អ្វី​ដែល​គាប់​ព្រះទ័យ​ព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំ​ស្អប់​អំពើ​បាប ដែល​ទូលបង្គំ​នៅ​តែ​បន្ត​ប្រព្រឹត្ត ហើយ​ស្អប់​គំនិត​ដែល​មាន​បាប ដែល​ទូលបង្គំ​កំពុងតែ​មាន”។ នេះ​ជា​ជំនឿ​ដ៏​ពិត និង​ត្រឹមត្រូវ ដែល​នាំឲ្យ​បាន​សង្គ្រោះ។ នេះ​ជា​ជំនឿ ដែល​អាច​យល់​ច្បាស់​ អំពី​សេចក្តី​ដែល​ចែងថា…

Read article
មានចិត្តក្លាហាន ដើម្បីព្រះយេស៊ូវ

អ្នកណា​ដែល​មិន​យក​ឈើឆ្កាង​ខ្លួន មក​តាមខ្ញុំ អ្នកនោះ​មិន​គួរ​នឹង​ខ្ញុំ​ឡើយ។ ម៉ាថាយ ១០:៣៨ កាល​ឆ្នាំ១៥៥ នៃ​គ្រីស្ទ​សករាជ លោកគ្រូ​ប៉ូលីខាប(Polycarp) ជា​អ្នកបង្កើត​ពួក​ជំនុំ​សម័យ​ដើម បាន​ទទួលរង​ការគម្រាម​​ដុត​សម្លាប់​ទាំង​រស់ ដោយសារ​គាត់​ជឿ​ព្រះគ្រីស្ទ។ គាត់​បាន​ឆ្លើយតប​ទៅ​គេ​វិញ​ថា “អស់​រយៈពេល៨៦ឆ្នាំ​ហើយ ដែល​ខ្ញុំ​បាន​ធ្វើការ​បម្រើ​ព្រះ ហើយ​ព្រះអង្គ​មិនដែល​ធ្វើខុស​មក​លើ​ខ្ញុំ​សោះ​។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​អាច​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដ៏​ជា​មហា​ក្សត្រ​របស់ខ្ញុំ ដែល​បាន​សង្រ្គោះ​ខ្ញុំ​ឲ្យ​រួចពី​បាប?” ការ​ឆ្លើយតប​របស់​លោកគ្រូ​ប៉ូលីខាប អាច​ធ្វើជា​គំរូ​ដែល​លើកទឹកចិត្ត​យើង ពេលណា​យើង​ប្រឈមមុខ​ដាក់​ការ​ល្បងល​ដ៏​ធ្ងន់ធ្ងរ ដោយសារ​យើង​មាន​ជំនឿ​លើ​ព្រះយេស៊ូវ​ ដែល​ជា​ក្សត្រ​របស់​យើង។ មុន​ពេល​ព្រះយេស៊ូវ​សុគត សាវ័ក​ពេត្រុស​បាន​ប្រកាស​ក្ដែង​ៗ​ចំពោះ​ព្រះគ្រីស្ទ​ថា “ទូលបង្គំ​ស៊ូ​តែ​ប្តូរជីវិត​ជំនួស​ទ្រង់”(យ៉ូហាន ១៣:៣៧)។ ព្រះយេស៊ូវ​បាន​ស្គាល់​លោក​ពេត្រុស ច្បាស់​ជាង​លោក​ពេត្រុស​ស្គាល់​ខ្លួនឯង។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​តប​ទៅ​គាត់​ថា “តើ​អ្នក​នឹង​ប្តូរជីវិត​ជំនួស​ខ្ញុំ​ឬ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នកជា​ប្រាកដ​ថា មាន់​មិន​រងាវ​ទៀត ទាល់តែ​អ្នក​បាន​ប្រកែក៣ដង ថា​មិន​ស្គាល់​ខ្ញុំ”(ខ.៣៨)។ ទោះជាយ៉ាងណា​ក៏ដោយ បន្ទាប់ពី​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ សាវ័ក​ពេត្រុស​ក៏បាន​ចាប់ផ្តើម​បម្រើ​ព្រះអង្គ ដោយចិត្ត​ក្លាហាន ហើយ​ទីបំផុត​ក៏បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ តាមរយៈ​ការ​ស្លាប់​របស់​គាត់(ខ.២១:១៦-១៩)។ តើ​អ្នកជា​លោកគ្រូ​ប៉ូលីកាប ឬ​សាវ័ក​ពេត្រុស? បើ​និយាយ​ឲ្យ​ស្មោះត្រង់​ទៅ មនុស្ស​ភាគច្រើន គឺ​មាន​លក្ខណៈ​ដូច​លោក​ពេត្រុស ដែល “ខ្វះ​សេចក្តី​ក្លាហាន” មិន​អាច​និយាយ ឬ​ប្រព្រឹត្តិ​ឲ្យ​សក្តិ​សមជា​អ្នកជឿ​ព្រះយេស៊ូវ​ ទោះ​នៅក្នុង​ថ្នាក់រៀន បន្ទាប់​ធ្វើការ ឬ​កន្លែង​ញាំ​អាហារ​ក្តី។ ចូរ​យើង​កុំ​ឲ្យ​ចំណុច​ខ្វះខាត​ដូចនេះ ក្លាយជា​លក្ខណៈ​សម្បត្តិ​របស់​យើង​ឡើយ។…

Read article
ជំនឿតូចបំផុត

ដូច្នេះ មិន​សំរេច​នឹង​អ្នកណា​ដែល​ចង់បាន ឬ​នឹង​អ្នកណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេចនឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តាករុណា​វិញ។ រ៉ូម ៩:១៦ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះអង្គ យើង​ត្រូវ​ដឹង​ច្បាស់​ថា នៅដើម​ឆ្នាំ​ថ្មីនេះ អ្វី​គ្រប់យ៉ាង​ដែល​យើង​នឹង​ទទួល​ពី​ព្រះអង្គ គឺ​ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ។ គ្រប់​ទាំង​ការ​សប្បាយ ឬ​ការ​ឈឺចាប់​ដែល​យើង​នឹង​ជួប គឺ​សុទ្ធតែ​ ដោយសារ​សេចក្តី​មេត្តា​កុរ​ណា។ មូលហេតុ​ដែល​ព្រះគ្រីស្ទ​យាងចុះ​មក​ក្នុង​លោកិយ​នេះ គឺ​ដើម្បី“ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់”(រ៉ូម ១៥:៩)។ យើង​បាន​កើតជា​ថ្មី “តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់”(១ពេត្រុស ១:៣)។ យើង​អធិស្ឋាន​រាល់ថ្ងៃ “ដើម្បី​ទទួល​សេចក្តី​មេត្តា​កុរ​ណា”(ហេព្រើរ ៤:១៦) ហើយ​ឥឡូវនេះ យើង​កំពុងតែ “រង់ចាំ​សេចក្តី​មេត្តាករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ឲ្យបាន​ជីវិត​អស់​កល្ប​ជានិច្ច”(យូដាស ១:២០)។ បើ​គ្រីស្ទបរិស័ទ​ណា​ម្នាក់​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ដែល​គួរឲ្យ​ជឿ នោះ​គឺ​គាត់​មាន​លក្ខណៈ​គួរឲ្យ​ជឿ ដោយសារ “សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។ ក្នុង​បទ​គម្ពីរ លូកា ១៧:៥-៦ ពួក​សាវ័ក​បាន​ទូល​សូម​ព្រះអម្ចាស់​ថា “សូម​ចម្រើន​សេចក្តី​ជំនឿ​ដល់​យើងខ្ញុំ​ទៀត​ផង!” ហើយ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មាន​សេចក្តី​ជំនឿ​ដូច​គ្រាប់ពូជ១យ៉ាង​ល្អិត នោះ​នឹង​និយាយទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ”។ ម្យ៉ាងទៀត បញ្ហា​ក្នុង​ជីវិត និង​ការងារ​គ្រីស្ទបរិស័ទ គឺ​មិន​ស្ថិតនៅ​លើ​កម្លាំង ឬ​បរិមាណ​នៃ​ជំនឿ​របស់​យើង​ទេ ព្រោះ​កម្លាំង…

Read article
ស្ថិតក្រោមការថែរក្សារបស់ព្រះអង្គជានិច្ច

តើ​ទូលបង្គំ​នឹង​ទៅ​ឯណា ឲ្យ​រួចពី​ព្រះវិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯណា ឲ្យ​រួចពី​ព្រះ​ភក្ត្រ​ទ្រង់? ទំនុកដំកើង ១៣៩:៧ បន្ទាប់ពី​មន្រ្តី​ពន្ធនាគារ​បាន​ឆែកឆេរ​ខ្លួនខ្ញុំ​ហើយ ខ្ញុំ​ក៏បាន​បោះជំហាន​ចូល​ទៅ​ក្នុង​មន្ទីរ​ឃុំឃាំង ហើយ​ចុះ​ហត្ថ​លេខា​នៅ​លើ​បញ្ជី​ឈ្មោះ​អ្នក​ចូល​សួរសុខទុក្ខ​អ្នកទោស រួច​អង្គុយ​នៅកន្លែង​រង់​ចាំ​ដែល​មាន​មនុស្ស​កកកុញ។ ខ្ញុំ​ក៏បាន​អធិស្ឋាន​យ៉ាង​ស្ងាត់ស្ងៀម ដោយ​មើល​ទៅ​មនុស្ស​ធំ​នៅ​មិនសុខ ហើយ​ដកដង្ហើម​វែង ខណៈ​ពេល​ដែល​ក្មេង​ៗ​រអ៊ូរទាំ​អំពី​ការ​រង់ចាំ​វេន​ចូល​ជួប​អ្នកទោស។ ប្រហែល១ម៉ោង​ក្រោយមក អ្នកយាម​ប្រដាប់ដោយ​អាវុធ​ក៏បាន​ហៅឈ្មោះ​ក្នុង​បញ្ជី​រ ដែល​មានឈ្មោះ​ខ្ញុំ​ផង​ដែរ។ គាត់​ក៏បាន​នាំ​ក្រុម​របស់​យើង ចូល​ទៅ​ក្នុង​បន្ទប់​មួយ ហើយក៏​បាន​ប្រាប់​យើង​ឲ្យ​ទៅ​អង្គុយ​នៅ​លើ​កៅអី ដែលគេ​បាន​កំណត់។ ពេល​ដែល​កូនចុង​របស់ខ្ញុំ​បាន​អង្គុយ​ចុះ នៅ​លើ​កៅអី នៅ​ផ្នែក​ម្ខាងទៀត​នៃ​បន្ទប់ ដែល​ខណ្ឌ​ជា​ពីរ ដោយ​កញ្ចក់​បង្អួច​ក្រាស់​ៗ ហើយក៏​បាន​លើក​ទូរស័ព្ទ ដើម្បី​និយាយ​ជាមួយ​ខ្ញុំ ជម្រៅ​នៃ​ភាព​អស់សង្ឃឹម​ក៏បាន​គ្រប​សង្កត់ចិត្ត​ខ្ញុំ។ តែ​ក្នុង​ពេល​ខ្ញុំ​កំពុង​យំ​នោះ ព្រោះ​ទ្រង់​បាន​ធានា​ដល់​ខ្ញុំ​ថា កូនចុង​របស់ខ្ញុំ​នៅតែ​ស្ថិត​ក្រោម​ការ​ថែរក្សា​របស់​ព្រះអង្គ​ទេ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៣៩ ស្តេច​ដាវីឌ​បាន​ទូល​ព្រះអម្ចាស់​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យមើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង …ក៏​ស្គាល់​អស់ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ​ដែរ”(ខ.១-៣)។ ការប្រកាស​របស់​ទ្រង់ អំពី​ព្រះ​ដែល​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់ បាន​នាំឲ្យ​ទ្រង់​ពោល​សរសើរ​ព្រះអម្ចាស់​អំពី​ការ​ថែរក្សា និង​ការពារ​ដ៏​ស្និទ្ធស្នាល​របស់​ព្រះអង្គ(ខ.៥)។ ស្តេច​ដាវីឌ​មានការ​ស្ញប់ស្ញែង​ចំពោះ​ភាព​អស្ចារ្យ​នៃ​ប្រាជ្ញា​របស់​ព្រះអម្ចាស់ និង​ចំពោះ​ជម្រៅ​នៃ​ការ​ប៉ះពាល់​ចិត្ត​ទ្រង់ បាន​ជា​ទ្រង់​សួរ​សំណួរ​ពីរ ក្នុង​ន័យ​សរសើរ​ដំកើង​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯណា ឲ្យ​រួចពី​ព្រះវិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯណា ឲ្យ​រួចពី​ព្រះ​ភក្ត្រ​ទ្រង់?”(ខ.៧)។ ពេលណា​យើង ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក ដែល​បណ្តាល​ឲ្យ​យើង​អស់សង្ឃឹម…

Read article