2023

You are here:
ជួងព្រះវិហារផលិតពីថ្មខៀវ

ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ។ លូកា ១៩:៤០ ថ្មខៀវ​មាន​ប្រភេទ​ខុស​ៗ​គ្នា ដែល​មាន​លក្ខណៈ​ទាក់ទាញ​យ៉ាង​ខ្លាំង។ ពេលណា​គេ​គោះ​ថ្មខៀវ​ទាំងនោះ ពួក​វា​បញ្ចេញ​សូរ​សម្លេង​ខុសគ្នា។ នៅ​ប្រទេស​វេល មាន​ភូមិ​មួយ​ឈ្មោះ មេ​នក្លូ​ឆុក ដែល​ឈ្មោះ​នេះ​មានន័យថា “ជួង” ឬ “ថ្ម​បញ្ចេញ​សម្លេង”។ នៅ​ទីនោះ គេ​បាន​ប្រើ​ថ្មខៀវ ធ្វើជា​ជួង​ព្រះវិហារ រហូតដល់​សតវត្សរ៍​ទី១៨។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សំណង់​ចាស់​បុរាណ​ស្តូ​នហេង នៅ​ប្រទេស​អង់គ្លេស ដែល​មាន​ថ្ម​ធំៗ​បញ្ឈរ​ជា​រង្វង់ ត្រូវ​បាន​គេ​សង់​ឡើង​ពី​ថ្មខៀវ បាន​ជា​អ្នកខ្លះ​ឆ្ងល់​ថា តើ​នៅ​សម័យ​ដើម គេ​បាន​ប្រើ​សំណង់​នោះ ដើម្បី​ប្រគំ​តន្ត្រី​ឬ​យ៉ាងណា។ អ្នកស្រាវជ្រាវ​ខ្លះ​បាន​អះអាង​ថា ថ្មខៀវ​នៅ​សំណង់​បុរាណ​ស្តូ​នហេង ត្រូវ​បាន​គេ​ដឹក​យក​មក​ពី​តំបន់​នៅ​ក្បែរ​ភូមិ​មេ​នក្លូ​ឆុក ដែល​ស្ថិតនៅ​ចម្ងាយ​ជិត៣០០គីឡូម៉ែត្រ​ពី​ស្តូនហេង​នោះ ដោយសារ​ថ្មខៀវ​ទាំងនោះ មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ផ្នែក​តន្រ្តី។ ថ្ម​ដែលគេ​បាន​ប្រើ​ជា​ឧបករណ៍​តន្រ្តី គឺជា​ស្នា​ព្រះហស្ត​របស់​ព្រះ​ផង​ដែរ ហើយ​ថ្ម​ទាំងនោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុងអំឡុងពេល​ថ្ងៃអាទិត្យ​នៃ​ស្លឹក​ចាក ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម។ ពេល​ដែល​ពួក​បណ្តាជន​ស្រែក​សរសើរ​ដំកើង​ព្រះយេស៊ូវ​ អ្នកដឹកនាំ​សាសនា​ក៏បាន​ទាម​ទា​ព្រះអង្គ ឲ្យ​ស្តី​បន្ទោស​ពួក​គេ តែ​ព្រះអង្គ​បាន​ឆ្លើយតប​ថា “ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ”(លូកា ១៩:៤០)។ បើ​គេ​អាចយក​ថ្មខៀវ​ធ្វើជា​ឧបករណ៍​តន្ត្រី​បាន ហើយ​បើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ថ្ម ដែល​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ​អាទិករ​របស់​ខ្លួន​បាន នោះ​តើ​យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​សរសើរ​ដំកើង​របស់​យើង ដល់​ព្រះ​ដែល​បាន​បង្កើត ស្រឡាញ់…

Read article
ស្អាតបរិសុទ្ធពីក្នុងមកក្រៅ

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ។ ទំនុកដំកើង ៣២:១ មាន​ពេល​មួយ ​គ្រីស្ទបរិស័ទ​វ័យក្មេង​ម្នាក់ ឈ្មោះ​យ៉ូ​សេ(José) បាន​មក​ចូលរួម​ថ្វាយបង្គំ​ព្រះ​ក្នុង​ព្រះវិហារ​បងប្រុស​គាត់។ ពេល​គាត់​ដើរ​ចូលក្នុង​ព្រះវិហារ មុន​ពេល​កម្ម​វី​ធី​ថ្វាយបង្គំ​ចាប់ផ្តើម បងប្រុស​គាត់​ក៏បាន​ឈ្ងោកមុខ ពេល​បានឃើញ​គាត់។ យ៉ូ​សេ​មាន​សាក់​នៅ​លើ​ដៃ​ទាំងពីរ ដែលគេ​អាច​មើលឃើញ​ច្បាស់ ដោយសារ​គាត់​ពាក់អាវ​យឺត​ដៃខ្លី។ បងប្រុស​គាត់​ក៏បាន​ប្រាប់​គាត់ ឲ្យ​ទៅផ្ទះ​ ហើយ​ពាក់អាវ​ដៃ​វែង​វិញ ព្រោះ​រូប​សាក់​របស់​យ៉ូ​សេ​បាន​ឆ្លុះបញ្ចាំង​អំពី​ផ្លូវ​ដែល​គាត់​ដើរ​កាលពីមុន។ ភ្លាម​ៗ​នោះ យ៉ូ​សេ​មាន​អារម្មណ៍​ថា ខ្លួន​គាត់​មាន​ភាព​កខ្វក់​ស្មោកគ្រោក។ តែ​មាន​បុរស​ម្នាក់​បានឮ​បងប្អូន​ទាំងពីរ​នាក់​ជជែកគ្នា ហើយក៏​បាន​នាំ​យ៉ូ​សេ​ទៅ​ជួប​លោកគ្រូ​គង្វាល ដោយ​ជម្រាប​លោកគ្រូ​គង្វាល​អំពី​រឿង​ដែល​កំពុង​កើតឡើង។ លោកគ្រូ​គង្វាល​ក៏បាន​ញញឹម ហើយ​ដោះ​ឡេវអាវ​គាត់ ដើម្បី​បង្ហាញ​រូប​សាក់​ធំ​មួយ នៅ​លើ​ទ្រូង​គាត់ ដែល​គាត់​មាន​ពី​អតីតកាល​ផង​ដែរ។ គាត់​ក៏បាន​ធានា​ដល់​យ៉ូ​សេ​ថា ដោយសារ​ព្រះ​ទ្រង់​បាន​សម្អាត​គាត់​ឲ្យ​បរិសុទ្ធ ពី​ក្នុង​មក​ក្រៅ នោះ​គាត់​មិន​ចាំបាច់​ត្រូវ​បិទបាំង​រូប​សាក់​នៅ​លើ​ដៃ​គាត់​ទេ។ ស្តេច​ដាវីឌ​មាន​ក្តី​អំណរ ដោយសារ​ទ្រង់​បាន​ទទួលការ​សម្អាត​ឲ្យ​បរិសុទ្ធ​ពី​ព្រះអម្ចាស់។ បន្ទាប់ពី​ស្តេច​អង្គ​នេះ​បាន​សារភាព​បាប​របស់​ខ្លួន នៅ​ចំពោះ​ព្រះអង្គ​ហើយ ទ្រង់​ក៏បាន​សរសេរ​បទ​ទំនុកដំកើង​ថា “មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង​ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ”(ទំនុកដំកើង ៣២:១)។ ដូចនេះ ទ្រង់​អាច “ស្រែក​ឡើង​ដោយ​អំណរ” ជាមួយ​អ្នកដទៃ “ដែល​មានចិត្ត​បរិសុទ្ធ”(ខ.១១)។ ក្រោយមក សាវ័ក​ប៉ុល​ក៏បាន​ដកស្រង់​បទ​គម្ពីរ​ទំនុកដំកើង ៣២:១-២ ក្នុង​បទ​គម្ពីរ​រ៉ូម ៤:៧-៨…

Read article
សម្រាកដោយការទុកចិត្ត

ឯ​អ្នកណា​ដែល​មានគំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នកនោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣ អ្នកស្រាវជ្រាវ នៅ​ខេ​ត្ត​ហ្វ៊ូ​ជាន ប្រទេស​ចិន ចង់​ជួយ​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់ គេង​ឲ្យបាន​ស្កប់ស្កល់។ ពួក​គេ​ក៏បាន​ធ្វើការ​វាស់​ស្ទង់​ផលប្រយោជន៍​របស់​ឧបករណ៍​ជំនួយការ​ដេក ដោយ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ប្រើ​ឧបករណ៍​ជំនួយ​ទាំង​នោះ ក្នុង​បរិយាកាស​សប្ប​និមិត្ត ដែល​មាន​ពន្លឺ​ភ្លឺ តាម​កំរិត​របស់​មន្ទីរពេទ្យ និង​មានសម្លេង​ម៉ាស៊ីន​ស្ទង់​អ្នកជំងឺ និង​សម្លេង​ពេទ្យ​ជជែកគ្នា ដូច​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ពិត​ៗ។ ការស្រាវជ្រាវ​របស់​ពួក​គេ​បាន​រក​ឃើញថា ឧបករណ៍​គ្រប​ភ្នែក​មិន​ឲ្យ​ចាំង​ពន្លឺ និង​ជ័រ​ញាត់​ត្រចៀក បាន​ជួយ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​សម្រាក​បាន​ល្អ​ជាង​មុន។ តែ​ពួក​គេ​បាន​ទទួលស្គាល់​ថា សម្រាប់​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់​ពិតប្រាកដ ការ​គេង​ឲ្យ​ស្ងប់​សុខ នៅតែ​ពិបាក​កើតមាន​សម្រាប់​ពួក​គេ។ ពេលណា​ជីវិត​យើង​មាន​ភាព​វឹកវរ តើ​យើង​អាច​រក​ឃើញ​ការសម្រាក ដោយ​របៀបណា? ព្រះគម្ពីរ​បាន​ចែង​ច្បាស់​ថា សន្តិភាព​អាច​កើតមាន ក្នុងចិត្ត​របស់​អ្នក​ដែល​ទុកចិត្ត​ព្រះ ទោះ​ពួក​គេ​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ពេល​អនាគត ដែល​ជនជាតិ​អ៊ីស្រាអែល នឹង​បាន​ទទួលការ​ស្អាង​ឡើងវិញ បន្ទាប់ពី​ពួក​គេ​បាន​ឆ្លងកាត់​ទុក្ខ​លំបាក។ ពួក​គេ​នឹង​បាន​រស់នៅ​ដោយ​សុខសាន្ត ក្នុង​ទីក្រុង​របស់​ពួក​គេ ព្រោះ​ពួក​គេ​ដឹង​ថា ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​ទីនោះ​មាន​ភាព​សុខសាន្ត(អេសាយ ២៦:១)។ ពួក​គេ​នឹង​ទុកចិត្ត​ថា ព្រះអង្គ​កំពុងធ្វើការ​យ៉ាងសកម្ម ក្នុង​លោកិយ​ដែល​នៅ​ជុំវិញ​ពួក​គេ ដើម្បី​នាំមក​នូវ​សេចក្តីល្អ ដោយ “ទ្រង់​ទំលាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់” លើក​អ្នក​ដែលគេ​ជិះជាន់​ឡើង ហើយ​ប្រទាន​យុត្តិធម៌(ខ.៥-៦)។ ពួក​គេ​នឹង​បានដឹង​ថា “ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច” ហើយ​ពួក​គេ​នឹង​ទុកចិត្ត​ព្រះអង្គ​ជា​រៀង​រហូត(ខ.៤)។…

Read article
តើត្រូវធ្វើ ឬមិនត្រូវធ្វើ

ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ រ៉ូម ៧:១៩ កាលពីក្មេង គេ​បាន​យក​រថក្រោះ​មួយ​គ្រឿង សល់​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី២ មក​ដាក់​តាំង ក្នុង​សួនច្បារ ក្បែរ​ផ្ទះ​ខ្ញុំ។ គេ​បាន​ដាក់​ផ្លាក​សញ្ញា​ដាស់តឿន​ជាច្រើន អំពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង ដោយសារ​ការ​ឡើង​លេង​លើ​រថ​ក្រោះ​នោះ តែ​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ក្រុម បាន​នាំគ្នា​ឡើង​លេង ដោយ​មិន​បង្អង់​យូរ។ ក្នុងចំណោម​យើង មាន​អ្នកខ្លះ​មានការ​ស្ទាក់ស្ទើរ​បន្តិច តែ​ទីបំផុត យើង​ក៏បាន​ឡើង​លេង​ទាំងអស់គ្នា។ មាន​ក្មេងប្រុស​ម្នាក់ បាន​បដិសេធ​មិនព្រម​ឡើងលើ​រថក្រោះ ដោយ​ចង្អុល​ទៅ​រក​ផ្លាក​សញ្ញា​ហាមឃាត់។ ក្មេងប្រុស​ម្នាក់ទៀត​ប្រញាប់​លោត​ចុះ​ភ្លាមៗ ពេល​ដែល​មនុស្ស​ធំ​បាន​ដើរមក​រក​ពួក​គេ។ ដូចនេះ ការ​ល្បួង​ឲ្យ​លេងសើច​សប្បាយ បាន​ឈ្នះ​បំណង​ចិត្ត​របស់​យើង ដែល​ចង់​ធ្វើតាម​ច្បាប់​ហើយ។ យើង​ម្នាក់​ៗ​សុទ្ធតែ​បង្កប់​ទៅ​ដោយចិត្ត ដែល​ចូលចិត្ត​បះបោរ​ដូច​កូន​ក្មេង។ យើង​មិន​ចូលចិត្ត​ឲ្យ​គេ​ប្រាប់​យើង ឲ្យ​ធ្វើ​នេះ ឬ​ធ្វើ​នោះ​ឡើយ។ តែ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប ពេលណា​យើង​ដឹង​ថា អ្នកណា​ដែល​ចេះ​ធ្វើល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នកនោះ​វិញ(៤:១៧)។ ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​រ៉ូម សាវ័ក​ប៉ុល​បាន​សរសេរ​ថា “ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិនមែន​ខ្ញុំ​ដែល​ធ្វើការ​នោះ​ទៀត​ទេ គឺជា​បាប​ទេតើ ដែល​នៅក្នុង​ខ្លួនខ្ញុំ​វិញ” (៧:១៩-២០)។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ យើង​អាច​មានការ​ពិបាក…

Read article
ព្រះទ្រង់មានផែនការ

បុត្រី​ផារ៉ោន … ក៏​ឲ្យ​ឈ្មោះថា ម៉ូសេ ដោយ​ថា “អញ​បាន​ស្រង់​វា​ពី​ទឹក​មក”។ និក្ខមនំ ២:១០ កាល​គេ​រក​ឃើញ​ក្មេងស្រី​ពីរ​នាក់ គេ​មិនបាន​ដឹង​ច្បាស់​ថា ពួក​គេ​មាន​អាយុ​ប៉ុន្មាន​ទេ។ ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​លើ​ជណ្តើរ​ព្រះវិហារ​មួយ ហើយ​ម្នាក់ទៀត​គ្រាន់តែ​បានដឹង​ថា ដូនជី​នៅ​ព្រះវិហារ​កាតូលិក​បាន​យក​នាង​ទៅ​ចិញ្ចឹម។ អ្នក​ទាំងពីរ​បាន​កើត​នៅ​ប្រទេស​ប៉ូឡូញ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។ អស់​រយៈពេល​ជិត ៨០ឆ្នាំ អ្នកស្រី​ហា​លី​ណា(Halina) និង​អ្នក​ស្រី​គ្រីស្ទី​ណា(Krystyna) មិនដែល​បាន​ស្គាល់គ្នា​សោះ។ តែ​ការ​ធ្វើ​តេស្ត​ឌី​អិន​អេ ក៏បាន​រក​ឃើញថា អ្នក​ទាំងពីរ​គឺជា​បងប្អូន​បង្កើត ហើយ​បាន​នាំឲ្យមាន​ការ​ជួបជុំ​ឡើងវិញ​ដ៏​មាន​អំណរ។ លទ្ធផល​តេស្ត​ឌី​អិន​អេ​នោះ​ក៏បាន​បើក​បង្ហាញថា ពួក​គេ​មាន​ជាប់​កេរដំណែល​ជនជាតិ​យូដា ឬ​ជ្វីប ហើយ​គេ​ក៏​អាច​បកស្រាយ អំពី​មូលហេតុ​ដែល​អ្នក​ទាំងពីរ​ត្រូវ​គេ​បោះបង់ចោល កាលនៅតូច។ ពួក​មនុស្ស​អាក្រក់​បាន​តាម​សម្លាប់​អ្នក​ទាំងពីរ ដោយសារ​អត្តសញ្ញាណ​របស់​ពួក​គេ​ជា​ជនជាតិ​យូដា។ ខ្ញុំ​ក៏បាន​នឹកស្រមៃ​អំពី​ម្តាយ​របស់​ក្មេងស្រី​ទាំងពីរ ដែល​បាន​ខ្លាច​គេ​សម្លាប់​ ហើយក៏​បាន​ទុក​ពួក​គេ​ចោល​នៅកន្លែង ដែល​អ្នកដទៃ​អាច​ប្រទះឃើញ ហើយ​ជួយ​សង្រ្គោះ​ពួក​គេ។ រឿង​នេះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​ម៉ូសេ។ គាត់​បាន​ចាប់កំណើត​ក្នុង​សម័យ​ដែល​ជនជាតិ​អេស៊ីព្ទ​កំពុងតែ​សម្លាប់រង្គាល​ក្មេងប្រុស​ជនជាតិ​អ៊ីស្រាអែល ក្នុងទឹក​ដី​អេស៊ីព្ទ(និក្ខមនំ ១:២២)។ ម្តាយ​គាត់​ក៏បាន​បណ្តែត​គាត់ ក្នុងទឹក​ទន្លេ(២:៣) ដើម្បីឲ្យ​គាត់​មានឱកាស​រួចផុត​សេចក្តី​ស្លាប់។ តាមពិត ព្រះ​ទ្រង់​មាន​ផែនការ​ជួយ​សង្រ្គោះ​រាស្រ្ត​ព្រះអង្គ តាមរយៈ​លោក​ម៉ូសេ។ រឿង​របស់​លោក​ម៉ូសេ​ក៏បាន​ចង្អុលបង្ហាញ​យើង ឲ្យ​ងាក​ទៅ​រករឿង​របស់​ព្រះយេស៊ូវ​ផង​ដែរ។ ស្តេច​ផារ៉ោន​ព្យាយាម​សម្លាប់រង្គាល​ក្មេងប្រុស​សាសន៍​អ៊ីស្រាអែល ហើយ​ចំណែក​ឯ​ស្តេច​ហេរ៉ូឌ​វិញ ទ្រង់​បាន​បញ្ជា​គេ​ឲ្យ​សម្លាប់​រង្គាល​ក្មេងប្រុស​ទាំងអស់…

Read article
បទចម្រៀងនៃស្ថានសួគ៌

ព្រះគម្ពីរ​ច្រើនតែ​អបអរសាទរ​ជ័យជម្នះ​របស់​ព្រះអម្ចាស់ ដោយបទ​ចម្រៀង។ តែ​គេ​មិនទាន់​ច្រៀង​ទំនុក​សរសើរ​មួយ ក្នុងចំណោម​ទំនុក​អបអរ​ជ័យជម្នះ​ទាំងនោះ​នៅឡើយ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ចែកចាយ អំពី​បទចម្រៀង​នៃ​ពួក​ដែល​ព្រះ​បាន​លោះ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ ដោយ​អបអរ​ជ័យជម្នះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ចំណុច​ខ្ពស់​បំផុត​នៃ​ប្រវត្តិ​សាស្ត្រ។ អត្ថបទ យើង​ចាំបាច់​ត្រូវ​ផ្តល់​ការចាប់អារម្មណ៍​មក​លើ​បទចម្រៀង​ក្នុង​ព្រះគម្ពីរ។ ព្រះគម្ពីរ​មិនមែន​ជា​សៀវភៅ​ចម្រៀង​នោះ​ទេ តែ​យើង​សង្កេតឃើញ​ថា នៅ​ក្រៅ​កណ្ឌ​គម្ពីរ​ទំនុកដំកើង និង​កណ្ឌ​គម្ពីរ​បទចម្រៀង​ផ្សេងទៀត ជួនកាល កណ្ឌ​គម្ពីរ​ខ្លះ​ក៏បាន​ចែង ឬ​និយាយ​អំពី​បទចម្រៀង​ផង​ដែរ។ បើ​យើង​មើល​ព្រះគម្ពីរ​សញ្ញាចាស់ យើង​ឃើញ​បទចម្រៀង​នៃ​ផ្លែដាវ​របស់​លោក​ឡា​មេក ជា​ប្រភេទ​បទចម្រៀង​ទុច្ចរិត។ តែ​បន្ទាប់មក យើង​ឃើញ​បទចម្រៀង​របស់​លោក​ម៉ូសេ និង​នាង​ម៉ារាម​អំពី “សត្វ​សេះ និង​អ្នក​ជិះសេះ ដែល​បាន​បោះ​ចូល​ទៅ​ក្នុង​សមុទ្រ” ឬប​ទ​ចម្រៀង​របស់​អ្នកស្រី​ដេបូរ៉ា ដែល​ជា​ចៅហ្វាយ​ស្រី ដែល​បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល​ទាស់​ប្រឆាំង​នឹង​ខ្មាំងសត្រូវ ដែល​ដឹកនាំ​ដោយ​ស៊ី​សេ​រ៉ា ហើយ​ពេលនោះ​ស៊ី​សេ​រ៉ា​ក៏បាន​ពោល​ថា “ផ្ទៃមេឃ​ក៏បាន​ជួយ​ច្បាំង ផ្កាយ​ទាំងប៉ុន្មាន​បាន​ច្បាំង​នឹង​ស៊ី​សេ​រ៉ា​ពី​ទី​គោចរ”។ ហើយ​ក្នុង​បទ​គម្ពីរ​សញ្ញាចាស់​ទាំងមូល អ្នក​នឹង​ឃើញថា គេ​បាន​ច្រៀង​ទំនុក​សរសើរ​នៅក្នុង​ពេល​ដ៏​ជាក់លាក់​ណាមួយ។ ប៉ុន្តែ ក្នុង​ប្រវត្តិ​សាស្រ្ត​អ៊ីស្រាអែល បទចម្រៀង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​មាន​កត់ទុក ក្នុង​ដើមដំបូង​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​មាន​ដូចជា​បទចម្រៀង​របស់​នាង​អេលីហ្សាបិត បទចម្រៀង​របស់​លោក​សាការី បទចម្រៀង​របស់​លោក​ស៊ីម្មាន បទ​ចម្រៀង​របស់​នាង​ម៉ារា ជា​បទ​លើក​ដំកើង​ព្រះ។ អ្នក​ប្រហែលជា​ឆ្ងល់​ថា ហេតុអ្វី​បទចម្រៀង​ទាំងនោះ​មាន​លក្ខណៈ​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ?…

Read article
ងាកចេញពីភាពតប់ប្រមល់ទៅរកសេចក្តីសុខសាន្ត

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង។ ភីលីព ៤:៦ ការ​ផ្លាស់​ប្តូរ​ផ្ទះ ស្ថិត​ក្នុងចំណោម​កត្តា​ដែល​ធ្វើឲ្យ​មាន​ភាព​តប់​ប្រមល់​បំផុត ក្នុង​ជីវិត។ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ផ្លាស់មក​រស់នៅ​ក្នុង​ផ្ទះ ដែល​យើង​កំពុង​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន បន្ទាប់ពី​យើង​បាន​រស់នៅ ក្នុង​ផ្ទះ​ចាស់​ជិត២០ឆ្នាំ។ ខ្ញុំ​បាន​រស់នៅ​ក្នុង​ផ្ទះ​ចាស់​នោះ​តែម្នាក់ឯង អស់​រយៈពេល៨ឆ្នាំ មុន​ពេល​ខ្ញុំ​រៀបការ។ បន្ទាប់មក ស្វាមី​ខ្ញុំ​ក៏បាន​ផ្លាស់មក​រស់នៅ​ជាមួយ​ខ្ញុំ ដោយ​នាំ​របស់​ប្រើប្រាស់​របស់​គាត់​មក​ជាមួយ។ ក្រោយ​មក ពេល​យើង​មាន​កូន គឺ​មានន័យថា យើង​មាន​របស់​របរ​ប្រើប្រាស់​កាន់តែ​ច្រើន ក្នុង​ផ្ទះ។ នៅ​ថ្ងៃ​រើ ទៅ​នៅផ្ទះ​ថ្មី អ្វីៗ​មិន​ទាន់​មាន​ភាព​រលូន​ឡើយ។ នៅ​សល់​តែ៥នាទី​ទៀត​ប៉ុណ្ណោះ អ្នក​ដឹកជញ្ជូន​នឹង​មកដល់​ហើយ តែ​ខ្ញុំ​នៅ​មិនទាន់​សរសេរ​សៀវភៅ​ចប់ ឲ្យ​ទាន់ពេល​កំណត់។ ហើយ​ផ្ទះ​ថ្មី​មាន​ជណ្តើរ​ច្រើន ដូចនេះ ខ្ញុំ​ត្រូវការ​កម្លាំង​ដឹកជញ្ជូន​ច្រើនជាង​នោះ​ពីរ​ដង លើស​ផែន​ការ។ តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​តប់ប្រមល់​ខ្លាំង នៅ​ថ្ងៃ​នោះ​ទេ។ តែ​ការ​ថប់បារម្ភ​បាន​កើតមាន ពេល​ដែល​ខ្ញុំ​បាន​ចំណាយពេល​ច្រើន​ម៉ោង ដើម្បី​សរសេរ​សៀវភៅ​ឲ្យ​ចប់។ ដោយសារ​ព្រះគុណ​ព្រះ ខ្ញុំ​ក៏បាន​ចំណាយពេល​អាន​ព្រះគម្ពីរ អធិស្ឋាន និង​សរសេរ​សៀវភៅ ឲ្យ​ទាន់ពេល​កំណត់។ ដូចនេះ ខ្ញុំ​ជឿ​ថា ការសិក្សា ព្រះគម្ពីរ និង​ការអធិស្ឋាន គឺជា​គន្លឹះ​ដែល​នាំឲ្យ​ខ្ញុំ​ឈ្នះ​ការ​ថប់បារម្ភ។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ…

Read article
ព្រះទ្រង់តែងតែស្តាប់យើងអធិស្ឋាន

សេចក្តី​ទូល​អង្វរ​ដ៏​អស់ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់។ យ៉ាកុប ៥:១៦ លោក​ឆាក់(Chuck) ជា​តួ​សម្តែង និង​ជា​អ្នក​ហាត់​ក្បាច់​គុណ បាន​ផ្តល់​កិត្តិយស​ដល់​ម្តាយ​គាត់ នៅ​ថ្ងៃបុណ្យ​ខួបកំណើត​គំរប់១០០ឆ្នាំ​របស់​ម្តាយ​គាត់ ដោយ​ចែកចាយ អំពី​ការ​រួមចំណែក​ដ៏​សំខាន់​របស់​ម្តាយ​គាត់ នៅក្នុង​ការ​ផ្លាស់​ប្រែ​ខាងវិញ្ញាណ​របស់​គាត់។ គាត់​បាន​សរសេរ​ថា “ម៉ាក់​បាន​ធ្វើជា​គំរូ​នៃ​ការអត់ធន់ និង​សេចក្តី​ជំនឿ”។ ម្តាយ​គាត់​បាន​ចិញ្ចឹម​កូនប្រុស​ទាំង​បី​តែម្នាក់ឯង ក្នុងអំឡុងពេល​មហា​វិបត្តិសេដ្ឋកិច្ច​ពិភពលោក ហើយ​បាន​បាត់បង់​ស្វាមី​ម្នាក់​ហើយ​ម្នាក់​ទៀត កូនប្រុស​ម្នាក់ កូនចុង​ម្នាក់ និង​ចៅ ដែល​បាន​ស្លាប់​ចោល​ម្តាយ​គាត់ ព្រមទាំង​បាន​ឆ្លងកាត់​ការវះកាត់​ជាច្រើន​ដង។ គាត់​បន្ត​ទៀត​ថា ម្តាយ​គាត់​តែងតែ​អធិស្ឋាន​ឲ្យ​គាត់ ពេញ​មួយ​ជីវិត​គាត់ ទោះ​គាត់​កំពុង​រស់នៅ​សុខ​ស្រួល ឬ​ជួប​ការ​លំបាក​ក៏ដោយ ហើយ​ពេល​ដែល​គាត់​ស្ទើរតែ​ដាច់​ចេញពី​ព្រះ​នៅ​ហូលីវូដ ម្តាយ​គាត់​ដែល​នៅផ្ទះ បាន​អធិស្ឋាន​ឲ្យ​គាត់​ទទួលជោគជ័យ និង​សេចក្តី​សង្គ្រោះ។ គាត់​សន្និដ្ឋាន​ថា គាត់​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រើ​ម្តាយ​គាត់ ដើម្បីឲ្យ​គាត់​បាន​ផ្លាស់​ប្រែ តាមបំណង​ព្រះទ័យ​ព្រះអង្គ។ ការអធិស្ឋាន​របស់​ម្តាយ​លោក​ឆាក់ បាន​ជួយ​ឲ្យ​គាត់​ទទួល​សេចក្តី​សង្រ្គោះ និង​រកបាន​ភរិយា​ដែល​កោតខ្លាច​ព្រះ។ គាត់​បាន​អធិស្ឋាន​យ៉ាង​ខ្ជាប់ខ្ជួន​ឲ្យ​កូនប្រុស​គាត់ ហើយ​ព្រះ​ទ្រង់​ក៏បាន​ឮ​គាត់​អធិស្ឋាន។ យើង​មិន​តែងតែ​ទទួល​បានការ​ឆ្លើយតប​របស់​ព្រះអង្គ ចំពោះ​ការអធិស្ឋាន​របស់​យើង តាមបំណង​ចិត្ត​យើង ដូចនេះ យើង​មិន​អាច​ប្រើការ​អធិស្ឋាន​របស់​យើង ដូច​ចង្កឹះ​វេទមន្ត​នោះ​ឡើយ។ ទោះជាយ៉ាងណា​ក៏ដោយ បទ​គម្ពីរ​យ៉ាកុប​បាន​ធានា​យើង​ថា “សេចក្តី​ទូល​អង្វរ​ដ៏​អស់ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់”(យ៉ាកុប ៥:១៦)។ យើង​ក៏​ត្រូវ​បន្ត​អធិស្ឋាន​ឲ្យ​អ្នកមាន​ជំងឺ និង​អ្នក​ដែល​កំពុង​ជួប​បញ្ហា​ផង​ដែរ(ខ.១៣-១៥)។…

Read article
បន្ទប់ចែកចាយ

យ៉ូណាថាន​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ពីព្រោះ​លោក​ស្រឡាញ់​ដាវីឌ​ដូចជា​ខ្លួន​របស់​លោក។ ១សាំ​យ៉ូអែល ១៨:៣ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អេស្ប៉ាញ ប្រជាជន​មានទម្លាប់​បង្ហាញ​អារម្មណ៍ និង​មិត្តភាព តាមរបៀប​ដែល​គួរឲ្យ​ចាប់អារម្មណ៍ ក្នុង​តំបន់ជនបទ​ដែល​មាន​រូងភ្នំ​ជាច្រើន​ដែលគេ​បាន​ជីក។ បន្ទាប់ពី​ការច្រូតកាត់​បាន​បញ្ចប់ កសិករ​មួយចំនួន​តែងតែ​ទៅ​អង្គុយ​នៅក្នុង​បន្ទប់​មួយ នៅ​ខាងលើ​រូងភ្នំ​មួយ ហើយ​បាន​ត្រៀម​ទុក​ម្ហូប​អា​ហារ​ផ្សេងៗ​នៅ​ទីនោះ។ ក្រោយមក គេ​ក៏បាន​ហៅ​បន្ទប់​នោះ​ថា “បន្ទប់​ចែកចាយ” ជា​កន្លែង​ដែល​មិត្តភក្តិ និង​ក្រុម​គ្រួសារ​តែងតែ​ជួបជុំគ្នា ដើម្បី​ចែកចាយ​រឿង ការ​អាថ៌កំបាំង និង​ក្តី​ស្រមៃ​របស់​ខ្លួន។ បើ​គេ​ត្រូវការ​ការ​ជួបជុំ​ដ៏​ជិតស្និទ្ធ ជាមួយ​មិត្តភក្តិ​ដែល​អាច​ទុកចិត្ត​បាន គេ​តែងតែ​ទៅ​រក​បន្ទប់​នោះ​ឯង។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​មិត្តភាព​ស៊ីជម្រៅ រវាង​យ៉ូណាថាន និង​ដាវីឌ។ ពេល​ដែល​ស្តេច​សូល​មានការ​ច្រណែន​យ៉ាង​ខ្លាំង​នឹង​ដាវីឌ ហើយ​ចង់​សម្លាប់​គាត់ យ៉ូណាថាន ដែល​ជា​បុត្រ​ច្បង​របស់​ស្តេច​សូល ក៏បាន​ការពារ និង​ធ្វើជា​មិត្តភក្ដិ​របស់​គាត់។ អ្នក​ទាំងពីរ​ក៏បាន​ក្លាយជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ(១សាំ​យ៉ូអែល ១៨:១)។ ហើយ​យ៉ូណាថាន ក៏បាន​ស្រឡាញ់​ដាវីឌ​ដូច​ខ្លួនឯង(ខ.១,៣) ហើយ​ទោះ​ទ្រង់​ជា​បុត្រ​ដែល​ត្រូវ​ស្នង​រាជ​បន្ត​ពី​ស្តេច​សូល​ក៏ដោយ ក៏​ទ្រង់​នៅតែ​ទទួលស្គាល់​ការ​ជ្រើសរើស​របស់​ព្រះ ឲ្យ​ដាវីឌ​ឡើង​ធ្វើ​ស្តេច។ ទ្រង់​បាន​ប្រទាន​អាវ​ឲ្យ​ដាវីឌ ព្រមទាំង​សំលៀកបំពាក់ ​ដាវ ធ្នូ ហើយនិង​ខ្សែក្រវាត់​ផង(ខ.៤)។ ក្រោយមក ដាវីឌ​ក៏បាន​ប្រកាស​ថា សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដែល​យ៉ូណាថាន មាន​ចំពោះ​គាត់ ក្នុងនាម​ជា​មិត្តសំឡាញ់ គឺ​ពិតជា​អស្ចារ្យ​ណាស់(២សាំ​យ៉ូអែល ១:២៦)។ ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ជួយ​យើង​ឲ្យ​មាន​មិត្តភាព…

Read article
ចាប់ផ្តើមជាថ្មី ដោយសារព្រះគុណ

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។ បរិទេវ ៣:២២-២៣ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ គេ​និយម​ផលិត​ខ្សែ​ភាព​យន្ត​ល្បីៗ​ឡើង​វិញ បន្ទាប់ពី​បាន​ចាក់​បញ្ចាំង​យ៉ាង​ជោគជ័យ​ជាច្រើន​ឆ្នាំ​កន្លងមក។ នៅក្នុង​ពិភព​ខ្សែភាពយន្ត គេ​យក​ខ្សែ​ភាព​យន្ត​ចាស់ៗ មក​ថត និង​ចាក់​បញ្ចាំង​ឡើងវិញ ដោយ​ប្រើ​បច្ចេកទេស​ទំនើប​ជាង​មុន។ រឿង​ខ្លះ​ជា​រឿង​ដែល​មនុស្ស​ជំនាន់​ចាស់​ជាច្រើន​បាន​ស្គាល់ ដូចជា​រឿង​វីរបុរស ឬ​រឿង​និទាន​ជាដើម។ រឿង​ខ្លះ​ទៀត​ជា​រឿង​ដែល​គេ​មិន​សូវ​ស្គាល់ តែ​ត្រូវ​គេ​យក​មក​ផលិត​ឡើង​វិញ ដោយ​ការ​កែសម្រួល​សាច់​រឿង។ តែ​ក្នុងករណី​នី​មួយៗ រឿង​ដែល​បាន​ផលិត​សារ​ជាថ្មី មាន​លក្ខណៈ​មិនសូវ​ខុសពី​រឿង​ចាស់​ទេ។ វា​ជា​ការ​ចាប់ផ្តើម​ជាថ្មី ជា​ការ​ផ្តល់​ឱកាស​ឲ្យ​រឿង​ចាស់​មានជីវិត​ឡើងវិញ។ ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ក៏បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ម្នាក់​ៗ​ចាប់​ផ្តើម​ជីវិត​យើង​ជាថ្មី​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ទទួលការ​អត់ទោស​បាប ក៏ដូចជា​ជីវិត​ពេញ​បរិបូរ និង​អស់​កល្ប​ជានិច្ច(យ៉ូហាន ១០:១០)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​រំឭក​យើង​ថា សេចក្តី​សប្បុរស​របស់​ព្រះអម្ចាស់​តែងតែ​ថ្មី​ជានិច្ច សម្រាប់​យើង បាន​ជា​យើង​អាច​ចាប់ផ្តើម​ជីវិត​ជាថ្មី។ គឺ​ដូច​មាន​សេចក្តី​ចែងថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(បរិទេវ ៣:២២-២៣)។ រៀងរាល់ថ្ងៃ ព្រះគុណ​ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ឱបក្រសោប​យក​ឱកាស​ពិសោធន៍​នឹង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ​ឡើង​វិញ។ ទោះ​យើង​កំពុង​ជួប​ការ​លំបាក ដោយសារ​ផលវិបាក​នៃ​កំហុស​របស់​យើង ឬ​កំពុង​ឆ្លងកាត់​ទុក្ខ​លំបាក​ដទៃទៀត​ក្តី…

Read article