February 2024

You are here:
ត្រូវ​អាន​កណ្ឌ​លេវី​វិន័យ​ផង​ដែរ

លេវី​វិន័យ ១៣:១-៨ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ដល់​អញ ដ្បិត​អញ​នេះ គឺ​ព្រះយេហូវ៉ា អញ​បរិសុទ្ធ​។ លេវី​វិន័យ ២០:២៦ កាលពី​មុន ខ្ញុំ​បាន​ចូល​រួម​ក្រុម​សិក្សា​ព្រះ​គម្ពីរ​មួយ​។ មាន​ពេល​មួយ ខ្ញុំ​សារភាព​ប្រាប់​ពួក​គេ​ថា ខ្ញុំ​បាន​អាន​រំលង​ខ​គម្ពីរ​ជា​ច្រើន ក្នុង​កណ្ឌ​គម្ពីរ​លេវី​វិន័យ ព្រោះ​ខ្ញុំ​មិន​ចង់​អាន​ចំណុច​ដែល​និយាយ​អំពី​ជំងឺ​សើស្បែក​ម្តង​ទៀត​។ ពេល​នោះ លោកដេវ(Dave) ជា​មិត្ត​ភក្តិ​ខ្ញុំ​ក៏​បាន​ចែក​ចាយ​ថា គាត់​ស្គាល់​បុរស​ម្នាក់ ដែល​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ដោយសារ​បទ​គម្ពីរ​នោះ​។ គាត់​ក៏​បាន​ពន្យល់​ថា មិត្ត​ភក្តិ​របស់​គាត់​ជា​វេជ្ជ​បណ្ឌិត ដែល​មិន​ជឿ​ថាព្រះពិតជា​មាន​មែន​។ មិត្ត​ភក្តិ​គាត់​ម្នាក់​នោះ​បាន​សម្រេច​ចិត្ត​ថា មុន​ពេល​គាត់​បដិសេធន៍​មិន​ជឿ​ព្រះ​គម្ពីរប៊ីប​ទាំងស្រុង យកល្អ​គាត់​គួរ​តែ​អាន​ព្រះ​គម្ពីរប៊ីប​ជា​មុន​សិន​។ ខ​គម្ពីរ​ដែល​បាន​ចែង​អំពី​ជំងឺ​សើស្បែក ក្នុង​កណ្ឌ​គម្ពីរ​លេវី​វិន័យ បាន​ធ្វើ​ឲ្យ​គាត់​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង​។ ខ​គម្ពីរ​នោះ​មាន​ការ​បក​ស្រាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អំពី​ដំបៅ​ដែល​ឆ្លង និង​ដំបៅ​ដែល​មិន​ឆ្លង(១៣:១-៤៦) និង​អំពី​របៀប​ព្យាបាល​ដំបៅ​ទាំង​នោះ(១៤:៨-៩)។ គាត់​ដឹង​ថា ការ​ព្យាបាល និង​ថែទាំ​ជំងឺ​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​លេវី​វិន័យ មាន​ភាព​ជឿ​លឿន​លើស​ចំណេះ​ដឹង​ផ្នែក​វេជ្ជ​សាស្រ្ត​របស់​មនុស្ស​នៅ​សម័យ​នោះ​។ គាត់​គិតថា លោក​ម៉ូសេ​មិន​អាច​មាន​សមត្ថភាព​យល់​ដឹង​ច្រើន​យ៉ាង​នេះ​បានទេ​។ គាត់​ក៏បាន​ចាប់​ផ្តើម​ពិចារណា អំពី​ការ​ដែល​លោក​ម៉ូសេ​ពិតជា​បាន​ទទួល​ចំណេះ​ដឹង​ទាំង​អស់​នេះ​ពី​ព្រះអម្ចាស់​។ ទី​បំផុត គាត់​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​។ បើ​អ្នក​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​ខ​គម្ពីរ​ណាមួយ​ក្នុង​ព្រះ​គម្ពីរប៊ីប នោះ​មិនមែន​មានតែ​អ្នក​ទេ ដែល​មាន​បញ្ហា​នេះ​។ ប៉ុន្តែ អ្វីៗ​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប សុទ្ធតែ​មាន​មូល​ហេតុ និង​មាន​ប្រយោជន៍​។ កណ្ឌ​គម្ពីរ​លេវី​វិន័យ​ត្រូវ​បាន​និពន្ធ​ឡើង ដើម្បី​ឲ្យ​ពួក​អ៊ីស្រាអែល​បាន​ដឹង អំពី​របៀប​រស់នៅ​ថ្វាយ​ព្រះ និង​ជាមួយ​ព្រះអង្គ​។…

Read article
សូម​ព្រះ​អង្គ​ជួយ​ឲ្យ​យើង​ជឿ

ម៉ាកុស ៩:១៤-២៤ ស្រាប់តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង​។ ម៉ាកុស ៩:២៤ “តើ​ឯណា​សេចក្តី​ជំនឿ​របស់​ខ្ញុំ? សូម្បីតែ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ក៏​ខ្ញុំ​មិន​អាច​រក​ឃើញ​អ្វី ក្រៅ​ពី​ភាព​ចន្លោះ​ប្រហោង និង​ភាព​ងងឹត… បើ​ព្រះ​ទ្រង់​ពិត​ជា​មាន​មែន សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ​ផង”។ អ្នក​ប្រហែល​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា អ្នក​ម្តាយ ថេរីសា (Mother Teresa) គឺជា​អ្នក​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ​។ គាត់​ជា​អ្នក​បម្រើ​ព្រះ​ដ៏​ល្បី​ល្បាញ និង​គ្មាន​ការ​ហត់នឿយ សម្រាប់​អ្នកក្រ នៅ​ទីក្រុង​កាល់គុត្តា ប្រទេស​ឥណ្ឌា​។ តែ​មនុស្ស​ជា​ច្រើន​មិន​ដឹង​ទេ​ថា គាត់​បាន​ត​យុទ្ធ​នឹង​សង្គ្រាម​ខាង​សេចក្តី​ជំនឿ ដោយ​ការ​លំបាក​ជា​ខ្លាំង អស់​រយៈ​ពេល​ជាង៥ទសវត្សរ៍​។ បន្ទាប់ពី​គាត់​បាន​លាចាក​លោក ក្នុង​ឆ្នាំ១៩៩៧ គេ​ក៏បាន​ដឹង​អំពី​ការ​តស៊ូ​នេះ នៅពេល​ដែល​គេ​យក​សៀវភៅ​កំណត់​ត្រា​របស់​គាត់​មួយ​ផ្នែក មក​បោះពុម្ព​ផ្សាយ ក្នុង​សៀវភៅ​មាន​ចំណង​ជើង​ថា សូម​ព្រះអង្គ​ធ្វើ​ជា​ពន្លឺ​របស់​ទូល​បង្គំ​។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ពេល​យើង​មាន​ការ​សង្ស័យ ឬ​មាន​អារម្មណ៍​ថា ព្រះអង្គ​មិន​គង់នៅ​ក្បែរ​យើង? អ្នកជឿ​ខ្លះ​មាន​បញ្ហា​នេះ​ញឹក​ញាប់​ជាង​អ្នកជឿ​ដទៃ​ទៀត​។ ប៉ុន្តែ អ្នកជឿ​ព្រះយេស៊ូវ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​បាន​ដក​ពិសោធន៍​ជាមួយនឹង​ពេល ឬ​រដូវ​កាល​នៃ​ការ​សង្ស័យ ក្នុង​ចំណុច​ណាមួយ​នៃ​ជីវិត​របស់​ពួកគេ​។ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​លំនាំ​នៃ​ការ​អធិស្ឋាន​ដ៏​មានន័យ ដែល​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ និង​ការ​ខ្វះ​ជំនឿ​។ ក្នុង​បទ​គម្ពីរ​ម៉ាកុស ជំពូក៩ ព្រះ​យេស៊ូវ​បាន​ជួប​បុរស​ម្នាក់ ដែល​កូន​របស់​គាត់​ត្រូវ​អារក្ស​ចូល…

Read article
មានតែ​ព្រះ​យេស៊ូវ​ស្តាប់​យើង​ឮ

លូកា ១៨:៣៥-៤៣ នោះ​ព្រះយេស៊ូវ​ទ្រង់​ក៏​ឈប់ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​គាត់​មក​។ លូកា ១៨:៤០ គេ​បាន​យកកូន​ឆ្មា​ដែល​មាន​សភាព​ទន់​ខ្សោយ​ដាក់​ក្នុង​កេស យក​មក​ទុកចោល​នៅ​ក្បែរ​កន្លែង​ធ្វើ​ការ​ខ្ញុំ ជា​ច្រើន​ថ្ងៃ​ហើយ​។ គេ​បាន​បោះបង់​សត្វ​ឆ្មា​នេះ ឲ្យ​រស់នៅ​អនាថា ហើយ​មនុស្ស​ជា​ច្រើន​មិន​ចាប់​អារម្មណ៍​ចំពោះ​វា ពេល​ដើរ​កាត់​ពី​មុខ​វា តែ​លោក​ជូន(Jun)បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​វា​។ អ្នក​បោស​ថ្នល់​រូប​នោះ​ក៏​បាន​យក​សត្វ​មួយ​ក្បាល​នេះ​ទៅ​ផ្ទះ ជា​កន្លែង​ដែល​គាត់​កំពុង​រស់នៅ​ជាមួយ​សត្វ​ឆ្កែ​ពីរ​ក្បាល ដែល​ជា​ឆ្កែ​អនាថា​ផង​ដែរ​។ លោក​ជូន​ក៏​បាន​និយាយ​ថា គាត់​ថែរក្សា​សត្វ​ទាំង​នោះ ព្រោះ​ពួកវា​ជា​សត្វ​ដែល​គ្មាន​នរណា​យក​ចិត្ត​ទុកដាក់​។ គាត់​ថា គាត់​មើល​ឃើញ​ជីវិត​គាត់​ដូច​សត្វ​អនាថា​ទាំង​នោះ​ផង​ដែរ ហើយ​គ្មាន​នរណា​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​បោស​ថ្នល់​ដូច​គាត់​ទេ​។ កាល​ព្រះយេស៊ូវ​ដើរ​ទៅ​ទីក្រុង​យេរីខូរ តាម​ផ្លូវ​ទៅ​ទីក្រុង​យេរូសាឡិម មាន​ជន​ពិការ​ភ្នែក​ម្នាក់​កំពុង​អង្គុយ​សុំ​ទាន នៅ​លើ​ចិញ្ចើម​ផ្លូវ​។ គាត់​ក៏​មាន​អារម្មណ៍​ថា គ្មាន​នរណា​យក​ចិត្ត​ទុកដាក់​ចំពោះ​គាត់​ទេ​។ ហើយ​នៅ​ថ្ងៃ​នោះ ជា​ពិសេស នៅពេល​ដែល​មនុស្ស​មួយ​ហ្វូង​ដើរ​កាត់​តាម​នោះ ហើយ​គ្រប់​គ្នា​ផ្ដោត​ចិត្ត​ទៅលើ​ព្រះគ្រីស្ទ គ្មាន​នរណា​ម្នាក់​ឈប់ ដើម្បី​ជួយ​អ្នកសុំ​ទាន​នោះ​ទេ​។ មានតែ​ព្រះយេស៊ូវ​ទេ ដែល​បាន​ស្តាប់​ឮ​សម្លេង​បុរស​នោះ​ស្រែកហៅ​ព្រះអង្គ ក្នុង​កណ្តាល​ហ្វូង​មនុស្ស​។ ព្រះអង្គ​ក៏បាន​សួរ​គាត់​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” គាត់​ទូល​ថា “ឱ​ព្រះ​អម្ចាស់​អើយ សូម​ឲ្យ​ភ្នែក​ទូល​បង្គំ​បាន​ភ្លឺ​ឡើង”។ បន្ទាប់មក​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ឲ្យ​ភ្លឺ​ចុះ សេចក្តី​ជំនឿ​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ”។ ស្រាប់តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម(លូកា ១៨:៤១-៤២)។ តើ​យើង​មាន​អារម្មណ៍​ថា គេ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​យើង នៅពេល​ខ្លះ​ទេ? តើ​យើង​ស្រែក​មិនឮ ដោយសារ​មាន​មនុស្ស​ជា​ច្រើន ដែល​ហាក់​ដូចជា​សំខាន់​ជាង​យើង​ឬ? ព្រះ​អង្គ​សង្គ្រោះ​យើង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​មនុស្ស…

Read article
គេ​ងលក់​យ៉ាង​សុខ​សាន្ត ពេល​មាន​បញ្ហា

ទំនុក​ដំកើង ៣ ខ្ញុំ​បាន​ដេក​លក់​ទៅ ហើយក៏​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ទប់ទល់​ខ្ញុំ​។ ទំនុក​ដំកើង ៣:៥ ការ​នឹក​ឃើញ​រឿង​អាក្រក់ៗ និង​ពាក្យចោទ​ប្រកាន់ បាន​ជន់​ជោរ​នៅ​ក្នុង​គំនិត​របស់​លោក​សាល(Sal)។ គាត់​គេង​មិន​លក់ ខណៈ​ពេល​ដែល​ចិត្ត​គាត់​មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច ហើយ​គាត់​បែក​ញើស​ជោគ​ខ្លួន​។ កាល​នោះ គឺ​នៅ​ពេលយប់​មុន​ពេល​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​គាត់​មិន​អាច​បញ្ឈប់​ការ​គិត​ដ៏​ខ្មៅ​ងងឹត​នោះ​បាន​។ លោក​សាល បាន​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេស៊ូវ ហើយក៏​បាន​ដឹង​ថា ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​បាប​របស់​គាត់​ហើយ តែ​សង្គ្រាម​ខាង​វិញ្ញាណ​នៅតែ​បន្ត​។ នៅពេល​នោះ ភរិយា​គាត់​ក៏​បាន​ចាប់ដៃ​គាត់ ហើយ​អធិស្ឋាន​ឲ្យ​គាត់​។ មួយ​សន្ទុះ​ក្រោយមក សន្តិភាព​ក៏​បាន​ចូល​មក​ជំនួស​ការ​ភ័យ​ខ្លាច ក្នុង​ចិត្ត​របស់​លោក​សាល​។ គាត់​ក៏បាន​ក្រោក​ឡើង ហើយក៏​បាន​សរសេរ​ពាក្យ​ពេចន៍ ដែល​គាត់​ចង់​ចែក​ចាយ មុន​ពេល​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ជា​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន កាលពី​មុន​។ ក្រោយមក គាត់​ក៏​បាន​គេង​លក់​យ៉ាង​សុខ​សាន្ត​។ ស្តេច​ដាវីឌ​ក៏​បាន​ជ្រាប​ថា ការ​គេង​មិន​លក់​នៅ​ពេលយប់ មាន​អារម្មណ៍​ដូច​ម្តេច​។ កាល​ទ្រង់​កំពុង​រត់​គេច​ពី​បុត្រា​ទ្រង់ ព្រះ​នាម​អាប់សាឡំម ដែល​ចង់​ដណ្តើម​រាជ​ទ្រង់(២សាំយ៉ូអែល ១៥-១៧) ទ្រង់​ជ្រាប​ថា មាន​មនុស្ស​ទាំង​សល់​សែន ដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំ​វិញ​ទាស់​នឹង​ទ្រង់(ទំនុក​ដំកើង ៣:៦)។ ទ្រង់​ក៏បាន​ពោល​ទំនួញ​ថា “ឱ​ព្រះយេហូវ៉ា​អើយ ពួក​ខ្មាំង​នៃ​ទូល​បង្គំ​មាន គ្នា​កាន់តែ​ច្រើន​ឡើង​យ៉ាងណា”(ខ.‌១)។ ទោះ​ទ្រង់​មាន​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​យ៉ាងណា​ក៏ដោយ ក៏​ទ្រង់​បាន​ស្រែក​រក​ព្រះអម្ចាស់ ជា​ខែល​របស់​ទ្រង់(ខ.៣)។ ក្រោយមក…

Read article
ពាក្យ​សម្ដី​សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់

ដែល​ឃើញថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យសំដី​ឬអី? យ៉ូប ៦:២៦ នៅពេល​ដែល​មានការ​សោក​សង្រេង ការឈឺចាប់ និង​ភាព​អស់សង្ឃឹម មនុស្ស​ច្រើនតែ​និយាយ​នូវ​ពាក្យ ដែល​តាម​ធម្មតា ខ្លួន​មិន​ចង់​និយាយ​ពាក្យ​នោះ​ឡើយ។ ពួក​គេ​បន្ថែម​ពណ៌ខ្មៅ​ងងឹត មក​លើ​ការពិត គឺ​ពណ៌ខ្មៅ​ងងឹត​ជាង​ពណ៌​ដែល​ពួក​គេ​នឹង​គូស​ពីលើ នៅ​ថ្ងៃស្អែក ពេល​ដែល​ថ្ងៃរះ​ឡើង។ ពួក​គេ​ច្រៀង​ដោយ​តុង​ដែល​តឹង​ខ្លាំង ហើយ​និយាយ​ចេញ​មក ធ្វើ​មើលតែ​ភ្លេង​មានតែ​តុង​មួយ​នេះ។ ពួក​គេ​មើលឃើញ​តែ​ពពក ហើយ​និយាយ ធ្វើ​មើលតែ​ទីក្រុង​គ្មាន​មេឃ។ ពួក​គេ​និយាយ​ថា “ព្រះ​នៅ​ទីណា?” ឬ “ការ​បន្ត​ទៅមុខ​ទៀត គ្មាន​ប្រយោជន៍អ្វី​ទេ​” ឬក៏ “ខ្ញុំ​គិត​លែង​យល់​អ្វី​ទាំងអស់​” ឬមួយ “ខ្ញុំ​គ្មាន​សង្ឃឹម​ទេ​” ពុំ​នោះ​ទេ “បើ​ព្រះ​ពិតជា​ល្អ​មែន រឿង​នេះ​មិន​អាច​កើតឡើង​បាន​ឡើយ​”។ តើ​យើង​ត្រូវ​ឆ្លើយតប ដូចម្តេចចំពោះ​ពាក្យ​សម្ដី​ទាំងនេះ? លោក​យ៉ូប​មានប្រសាសន៍​ថា យើង​មិន​ចាំបាច់​ត្រូវ​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពាក្យ​សម្ដី​ទាំងនេះ​គឺជា​ខ្យល់ ឬ​តាមន័យ​ត្រង់​គឺ “សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់​ទៅ​”។ ពាក្យ​សម្ដី​ទាំងនោះ​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ កាលៈទេសៈ​នឹង​មានការ​ផ្លាស់​ប្តូរ ហើយ​មនុស្ស​អស់សង្ឃឹម​នោះ នឹង​ភ្ញាក់​ដឹងខ្លួន​ចេញពី​យប់​ងងឹត​នោះ ហើយក៏​នឹក​ស្តាយ​ពាក្យ​សម្ដី​ដែល​បាន​និយាយ​ចេញ​មក​លឿន​ពេក។ ដូចនេះ ចូរ​យើង​កុំ​ចំណាយពេល និង​កម្លាំង ដើម្បី​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពួក​វា​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ យើង​មិន​ចាំបាច់​ត្រូវ​ជម្រុះ​ស្លឹកឈើ​ចេញពី​ដើម នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឡើយ។ វា​ជា​ការ​ប្រឹងប្រែង​ដែល​ឥតប្រយោជន៍។ មិនយូរ​ប៉ុន្មាន​ស្លឹក​ឈើ​ទាំង​នោះ​នឹង​ជ្រុះ​ដោយឯកឯង។…

Read article
មិនមែន​មាន​សំណាង តែ​ដោយសារ​ព្រះយេស៊ូវ

កូល៉ុស ១:១៥-២០ ទ្រង់​គង់នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិត​ស្ថេរ ដោយសារ​ទ្រង់​។ កូល៉ុស ១:១៧ ទស្សនាវដី្ត​ការ​រុករក​ឃើញ បាន​លើក​ឡើង​ថា ក្នុង​ចក្រវាល​របស់​យើង មាន​ភព​ចំនួន​ប្រហែល ៧00 គ្វីនទ្រីលាន(គឺ​ចំនួន​ចាប់​ផ្តើម​ដោយ​លេខ ៧ មាន​លេខ​សូន្យ២០ខ្ទង់​ខាង​ក្រោយ)។ ប៉ុន្តែ មាន​តែ​ភព​មួយ​ទេ ដែល​មាន​លក្ខណៈ​ដូច​ផែនដី​។ លោក​អេរិក ហ្សាគ្រីសិន(Erik Zackrisson) ជា​អ្នក​ប្រាជ្ញ​រូប​វិទ្យា​ផ្នែក​អវកាស បាន​មាន​ប្រសាសន៍​ថា លក្ខ​ខណ្ឌ​មួយ ដែល​តម្រូវ​ឲ្យ​ភព​មួយ អាច​ទ្រទ្រង់​ជីវិត​បាន គឺ​ភព​នោះ​ត្រូវតែ​ស្ថិត​នៅ​លើ​គន្លង ដែល​មិន​ឆ្ងាយ​ពេក ហើយក៏​មិន​ជិត​ពេក​ពី​ព្រះ​អា​ទិត្យ គឺ​ក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​ល្អ ល្មម​នឹង​អាច​មាន​ទឹក​បាន​។ ក្នុង​ចំណោម​ភាព៧០០គ្វីនទ្រីលាន ហាក់​ដូចជា​មានតែ​ភព​ផែន​ដី​ទេ ដែល​អាច​បំពេញ​តាម​លក្ខ​ខណ្ឌ​នេះ​បាន​ត្រឹម​ត្រូវ​។ លោក​ហ្សាគ្រីសិន​ក៏​បាន​សន្និដ្ឋាន​ថា ផែនដី​ពិតជា​មាន​សំណាង​ណាស់​។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ដល់​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស​ថា ចក្រវាល​ពិត​ជា​មាន​មែន តែ​មិនមែន​ដោយសារ​ចក្រ​វាល​មាន​សំណាង​នោះ​ទេ ផ្ទុយ​ទៅវិញ គឺ​ដោយសារ​ការ​រៀបចំ​របស់​ព្រះយេស៊ូវ​។ សាវ័ក​ប៉ុល​បាន​ហៅ​ព្រះគ្រីស្ទ​ថា ព្រះអាទិករ​ដែល​បាន​បង្កើត​ពិភពលោក​។ គឺ​ដូច​គាត់​បាន​បង្រៀន​ថា “ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់”(កូល៉ុស ១:១៦)។ ព្រះយេស៊ូវ​មិន​គ្រាន់តែ​ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី ដោយ​ព្រះ​ចេស្តា តែ​ព្រះ​អង្គ​ថែម​ទាំង​បាន​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ឲ្យ​ស្ថិត​ស្ថេរ(ខ.១៧) ក្នុង​ផែនដី​ដែល​មិន​ក្តៅ​ពេក និង​មិន​ត្រជាក់​ពេក តែ​មាន​អាកាស​ធាតុ​ល្មម​នឹង​អាច​ឲ្យ​មនុស្ស​រស់នៅ​បាន​។ អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្កើត នោះ​ព្រះអង្គ​ក៏បាន​ទ្រទ្រង់…

Read article
ភាព​ឥត​គិត​ថ្លៃ នៃ​ព្រះគុណ​ព្រះ

ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើសលប់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មានដល់​យើង​រាល់គ្នា ក្នុង​កាលដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់គ្នា​បាន​រស់ ជាមួយនឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើងវិញ ក៏​ឲ្យ​យើង​អង្គុយ​ជាមួយនឹង​ព្រះគ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ អេភេសូរ ២:៤-៦ ព្រះ​ទ្រង់​បាន​កែប្រែ​ជីវិត​យើង ឲ្យជោគជ័យ ដោយ​ព្រះអង្គ “ប្រោស​ឲ្យ​យើង​បាន​រស់ ជាមួយ​ព្រះគ្រីស្ទ” ក្នុង​កាល​ដែល “យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ”។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា កាល​ពីមុន យើង​ស្លាប់​នៅ​ចំពោះ​ព្រះ។ យើង​មិន​អាច​ឆ្លើយតប យើង​មិន​មាន​រស់​ជាតិ ឬ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ពិត​ប្រាកដ យើង​គ្មាន​ភ្នែក​ខាង​វិញ្ញាណ សម្រាប់​មើល​ភាព​ស្រស់​ស្អាត​នៃ​ព្រះគ្រីស្ទ ពោល​គឺ​យើង​គ្រាន់តែ​បាន​ស្លាប់ ខាង​ឯ​សេចក្តី​ដែល​សំខាន់​បំផុត។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏បាន​ធ្វើ​កិច្ចការ​ទ្រង់ ដោយ​គ្មាន​លក្ខខ័ណ្ឌ មុន​ពេល​យើង​អាច​ធ្វើអ្វី​មួយ ដើម្បី​ក្លាយ​ជា​ភាជនៈ​ដែល​សក្តិ​សមនឹង​ទទួល​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ព្រះអង្គ​ធ្វើឲ្យ​យើង​មាន​ជីវិត​ឡើង។ ព្រះអង្គ​ដាស់​យើង ដោយ​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ ឲ្យ​យើង​ភ្ញាក់​ឡើង ពី​ការ​លង់លក់​ក្នុង​សេចក្តី​ស្លាប់​ខាងវិញ្ញាណ ឲ្យបាន​ឃើញ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ​(២កូរិនថូស ៤:៤)។ ញាណ​ខាងវិញ្ញាណ​ដែល​ស្លាប់​កាលពីមុន ក៏​មានជីវិត​ឡើង ដោយ​ការ​អស្ចារ្យ។ បទ​គម្ពីរ​អេភេសូរ ២:៤ បាន​ចែងថា ព្រះអង្គ​បាន​ធ្វើការ​នេះ ដោយ “សេចក្តី​មេត្តា”។ បាន​សេចក្តី​ថា ព្រះអង្គ​បាន​ទត​ឃើញ​យើង ជាប់​ក្នុង​សភាព​ស្លាប់…

Read article
មាន​គ្នា​ច្រើន ល្អ​ជាង​នៅ​តែឯង

សា​ស្តា ៤:៩-១២ មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង … ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ​។ សា​ស្តា ៤:៩-១០ លោក​សូរិន សូលឃ័រ(Søren Solkær ) បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ថតរូប​សត្វ​ទៀវ ជា​បក្សី​ដ៏​ស្រស់​ស្អាត និង​ទិដ្ឋភាព​ដែល​ពួកវា​បង្កើត គួរ​ឲ្យ​ពេចពិល​រមិល​មើល ដោយ​បញ្ចេញ​សម្លេង​ដ៏​ពីរោះ ក្នុង​ការហោះហើរ​ផ្លាស់ទី​យ៉ាង​រលូន​ជា​ហ្វូង​មាន​គ្នា​រាប់​សែន​ក្បាល រេរាំ​នៅ​លើមេឃ​។ ការ​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ គឺ​ប្រៀប​ដូចជា​ការ​អង្គុយ​មើល​ផ្ទាំងគំនូរ​ ដែល​មាន​ស្នាម​ជក់​ធំ​មួយ ដែលគេ​គ្រវាស​ទឹក​ខ្មៅ​ចុះ​ឡើង​នៅ​លើមេឃ បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​។ នៅ​ប្រទេស​ដាណឺម៉ាក គេ​បាន​ហៅ​ទស្សនីយភាព​របស់​សត្វ​ទៀវ​ថា ព្រះ​អាទិត្យ​ពណ៌​ខ្មៅ(ដែល​ជា​ចំណង​ជើង​សៀវភៅ​ថតរូប​ដ៏​ល្បី​ល្បាញ​របស់​លោក​សូលឃ័រ)។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំ​គាល់​បំផុត​នោះ គឺ​របៀប​ដែល​សត្វ​ទៀវ​ហោះ​ហើរ​តាម​គ្នា នៅ​កៀក​គ្នា​ខ្លាំង​ណាស់ បើសិន​ជា​សត្វ​ទៀវ​ណា​មួយ​ហើរ​ខុស​ចង្វាក់​តែ​បន្តិច ពួកគេ​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ធ្ងន់ធ្ងរ​មិនខាន​។ ទោះជា​យ៉ាងណា​ក៏ដោយ សត្វ​ទៀវ​បាន​ប្រើ​ការ​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ការពារ​ខ្លួន​ពួកវា​។ ពេលណា​សត្វ​ស្ទាំងហើរ​ចុះ​មក​រក​ពួកវា សត្វ​បក្សី​តូចៗ​ទាំង​នោះ​បាន​ហើរ​ជា​ក្បួន​យ៉ាង​ណែន ហើយ​ផ្លាស់ទី​ព្រម​គ្នា ដោយ​បណ្តេញ​សត្វ​ប្រមាញ់​នោះ ដែល​ងាយ​នឹង​ចាប់​ពួកវា​ធ្វើ​ជា​ចំណី បើសិន​ជា​ពួកវា​នៅ​តែឯង​។ ការ​នៅ​ជុំ​គ្នា នោះ​ប្រសើរ​ជាង​ការ​នៅ​ម្នាក់ឯង​។ គឺ​ដូច​បទ​គម្ពីរ​សា​ស្តា​បាន​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង … ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នកណា​ដែល​ដួល​ក្នុង​កាលដែល​នៅតែ​ម្នាក់ឯង ឥតមាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១១)។ បើ​យើង​នៅ​តែឯង…

Read article
ស្វាគមន៍​មនុស្ស​ដែល​យើង​មិន​ស្គាល់

អេភេសូរ ២:១១-២២ អ្នក​រាល់​គ្នា​មិនមែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ គឺជា​ជាតិតែ១នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ​។ អេភេសូរ ២:១៩ លោក​ដានីយ៉ែល ណាយេរី(Daniel Nayeri) បាន​ពិពណ៌នា អំពី​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​របស់​គាត់ ជាមួយ​ម្តាយ និង​ប្អូន​ស្រី​គាត់ រត់​គេច​ពី​ការ​បៀតបៀន ដោយ​ឆ្លង​កាត់​ជំរុំ​ជន​ភៀស​ខ្លួន ឆ្ពោះ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព នៅ​សហរដ្ឋអាមេរិក​ ជា​ប្រទេស​ទី៣។ គាត់​ថា រឿង​ដែល​គាត់​បាន​ជួប មិនមែន​សុទ្ធតែ​ជា​រឿង​សោកសៅ​ទាំង​អស់​ឡើយ​។ ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយ​គូរ​បាន​ស្ម័គ្រ​ចិត្ត​ធានា​ពួកគេ ឲ្យ​មក​រស់នៅ​សហរដ្ឋអាមេរិក ទោះ​ពួកគេ​មិន​ដែល​ស្គាល់​គ្នា​ក៏ដោយ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក លោក​ដានីយ៉ែល នៅតែ​មិន​យល់​។ គាត់​ក៏​បាន​សរសេរ​ថា “តើ​អ្នកជឿ​ទេ? ពួក​គេ​បាន​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ ដោយ​មិន​បាន​ស្គាល់​គ្នា​សោះ​។ ពួកគេ​មិន​ដែល​បាន​ជួប​យើង​ទេ​។ ហើយ​បើ​យើង​ជា​មនុស្ស​អាក្រក់ ពួកគេ​នឹង​មាន​រឿង​ធំ​មិនខាន​។ ពួកគេ​ពិត​ជា​ក្លាហាន មាន​ចិត្ត​ល្អ និង​មិន​ខ្លាច​គ្រោះ​ថ្នាក់ ខុសពី​មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់”។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេចក្តី​អាណិត​ដូច​នេះ ដល់​អ្នក​ដែល​យើង​មិន​ស្គាល់។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួក​អ៊ីស្រាអែល ឲ្យ​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​បរទេស​។ “ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូចជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួនឯង​ដែរ ដ្បិត​ឯង​រាល់​គ្នា​ពីដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេ​ស៊ីព្ទ​ដែរ”(លេវី​វិន័យ ១៩:៣៤)។ ព្រះអង្គ​ក៏បាន​រំឭក​គ្រីស្ទបរិស័ទ​ជា​សាសន៍​ដទៃ​ផង​ដែរ​ថា កាលពី​មុន “អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះគ្រីស្ទ …ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក…

Read article
យក​តម្រាប់​តាម​គំរូ​នៃ​សេចក្តី​អាណិត​របស់​ព្រះយេស៊ូវ

កូល៉ុស ៣:៨-១៧ ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត​។ កូល៉ុស ៣:១២ តើ​ការ​រស់នៅ​ជា​ក្សត្រ ឬ​ក្សត្រី​មាន​លក្ខណៈ​ដូច​ម្តេច? ក្នុង​នាម​អ្នក​ស្រី​អ៊ែនជេឡា ខេលី(Angela Kelly) ជា​កូន​ស្រី​របស់​អ្នក​ធ្វើ​ការ​នៅ​កំពង់ផែ និង​គ្រូពេទ្យ គាត់​បាន​ដឹង​អំពី​រឿង​នេះ​។ គាត់​ធ្លាប់​មាន​តួនាទី​ជា​អ្នក​រៀបចំ​សំលៀក​បំពាក់​ឲ្យ​អតីត​ក្សត្រី​អេលី​ហ្សាប៊ែត ក្នុងរយៈ​ពេល២ទសវត្សរ៍​ចុង​ក្រោយ នៃ​ព្រះ​ជន្ម​របស់​ព្រះ​នាង​។ គាត់​ក៏​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ល​ស្បែកជើង​ថ្មី​របស់​ព្រះ​នាង ដោយ​ពាក់​ស្បែកជើង​ទាំង​នោះ ដើរ​ក្នុង​បរិវេណ​រាជ​វាំង​។ មូល​ហេតុ គឺ​ដោយសារ​គាត់​មាន​ចិត្ត​អាណិត​ចំពោះ​ព្រះ​នាង ជា​ស្រ្តី​ចាស់ជរា ដែល​ជួនកាល​ត្រូវ​ឈរ​ជា​ច្រើន​ម៉ោង នៅ​ក្នុង​កម្ម​វិធី​ផ្សេងៗ​។ ដោយសារ​អ្នក​ទាំង​ពីរ​ពាក់​ស្បែកជើង​មាន​ទំហំ​ដូច​គ្នា អ្នក​ស្រី​ឃែលី​អាច​ជួយ​កាត់​បន្ថយ​ការ​លំបាក​ខ្លះៗ​របស់​ព្រះ​នាង​។ បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី​ឃែលី ក្នុង​ការ​បម្រើ​ក្សត្រី​អេលី​ហ្សាប៊ែត បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើក​ទឹក​ចិត្ត​ដ៏​កក់​ក្តៅ​របស់​សាវ័ក​ប៉ុល ដល់​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស​ឲ្យ “ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់​ធ្មត់”(កូល៉ុស ៣:១២)។ ពេលណា​ជីវិត​យើង បាន​សង់​ឡើង​នៅ​លើ​ព្រះយេស៊ូវ(២:៧) យើង​ក្លាយ​ជា “ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន​ភ្ងា​ដល់​ព្រះ”(៣:១២)។ ព្រះ​អង្គ​ជួយ​យើង ដោះ“មនុស្ស​ចាស់” របស់​យើង​ចេញ ហើយ​ប្រដាប់​ខ្លួន ដោយ “មនុស្ស​ថ្មី”(ខ.៩-១០) ដោយ​រស់នៅ​ជា​មនុស្ស ដែល​ស្រឡាញ់…

Read article