ការចែកចាយអំពីភាពឆេះឆួលចំពោះព្រះគ្រីស្ទ
រ៉ូម ១២:៩-១៦ ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់។ រ៉ូម ១២:១១ កាលយើងបានជួបលោកហេនរី(Henry) ជាអ្នកជិតខាង លើកដំបូង គាត់បានដកព្រះគម្ពីរចាស់ដាច់រហែកមួយក្បាល ចេញពីកាបូបដែលគាត់តែងតែស្ពាយជាប្រចាំ។ គាត់មើលមកយើងដោយទឹកមុខរីករាយ ហើយសួរយើងថា តើយើងចង់ជជែកគ្នាជាមួយគាត់ អំពីព្រះគម្ពីរដែរឬទេ។ យើងក៏បានងក់ក្បាល ហើយគាត់ក៏បានបើកទៅកាន់ទំព័រដែលគាត់បានគូសចំណាំនៅលើខគម្ពីរមួយចំនួន។ គាត់ក៏បានបង្ហាញសៀវភៅកត់ត្រាមួយក្បាល ដែលគាត់បានកត់ទុកអំពីអ្វីដែលគាត់រៀនបានពីព្រះគម្ពីរ ហើយក៏បានមានប្រសាសន៍ថា គាត់បានបង្កើតមេរៀនក្នុងកុំព្យូទ័រ ដែលមានពេញទៅដោយឯកសារយោងដទៃទៀត។ លោកហេនរីក៏បានចែកចាយ អំពីពេលដែលគាត់បានចេញពីស្ថានភាពគ្រួសារដ៏ពិបាក ហើយបន្ទាប់មក កាលគាត់កំពុងស្ថិតក្នុងស្ថានភាពឯកោ និងពិបាកបំផុត គាត់ក៏បានទទួលយកការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ ធ្វើជាមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់គាត់(កិច្ចការ ៤:១២)។ ជីវិតគាត់មានការផ្លាស់ប្តូរ ខណៈពេលដែលព្រះវិញ្ញាណបានជួយគាត់ ឲ្យដើរតាមគោលការណ៍របស់ព្រះគម្ពីរ។ ទោះលោកហេនរីបានថ្វាយជីវិតគាត់ដល់ព្រះអង្គកាលប៉ុន្មានឆ្នាំមុនក៏ដោយ ក៏ភាពក្លៀវក្លារបស់គាត់នៅតែថ្មីជានិច្ច ហើយបាននាំឲ្យមានការប៉ះពាល់ចិត្តណាស់។ ភាពឧស្សាហ៍របស់លោកហេនរីបានបណ្តាលចិត្តខ្ញុំ ជាអ្នកដើរតាមព្រះយេស៊ូវអស់ជាច្រើនឆ្នាំ ឲ្យពិចារណាអំពីភាពឆេះឆួលខាងវិញ្ញាណរបស់ខ្ញុំផងដែរ។ សាវ័កប៉ុលបានបង្រៀនយើងថា “ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់”(រ៉ូម ១២:១១)។ ការបង្រៀននេះមិនពិបាកឲ្យយើងអនុវត្តន៍តាមទេ បើសិនជាយើងអនុញ្ញាតឲ្យព្រះបន្ទូលកែប្រែយើង ឲ្យមានអាកប្បកិរិយា ដែលអរព្រះគុណព្រះអង្គ សម្រាប់ការគ្រប់យ៉ាង…
Read article