April 2024

You are here:
យើង​មិន​អាច​ស្រឡាញ់ ខ្លាំង​ជាង​ព្រះអង្គ

១យ៉ូហាន ៤:១៥-២១ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន​។ ១យ៉ូហាន ៤:‌១៩ កាល​ហ្សាវា(Xavier) កូន​ប្រុស​របស់​ខ្ញុំ នៅ​រៀន​ក្នុង​សាលា​មត្តេយ្យ គាត់​បាន​លាត​សន្ធឹង​ដៃ​គាត់ ហើយ​និយាយ​ថា “កូន​ស្រឡាញ់​ម៉ាក់ ធំ​ប៉ុណ្ណេះ”។ ខ្ញុំ​ក៏បាន​លាត​សន្ធឹង​ដៃ​ខ្ញុំ ហើយ​និយាយ​ថា “ម៉ាក់​ស្រឡាញ់​កូន ធំ​ប៉ុណ្ណេះ”។ គាត់​ក៏​បាន​ដាក់ដៃ​ចុះ ហើយ​ច្រត់​ចង្កេះ រួច​និយាយ​ថា “កូន​ស្រឡាញ់​ម៉ាក់​មុន”។ ខ្ញុំ​ក៏បាន​គ្រវី​ក្បាល ហើយ​ប្រាប់​គាត់​ថា “ម៉ាក់​បាន​ស្រឡាញ់​កូន​មុន តាំងពី​ពេល​ដែល​ព្រះអង្គ​ដាក់​កូន​ក្នុង​ផ្ទៃ​ម្តាយ”។ ហ្សាវា​ក៏​បាន​បើក​ភ្នែក​ធំៗ “ម៉ាក់​ឈ្នះ​ហើយ” ខ្ញុំ​ប្រាប់​គាត់​ថា “យើង​ឈ្នះ​ទាំង​អស់​គ្នា ព្រោះ​ព្រះយេស៊ូវ​ស្រឡាញ់​យើង​មុន”។ សព្វថ្ងៃ​នេះ ហ្សាវា​មាន​គ្រួសារ​ហើយ​។ ខណៈ​ពេល​ដែល​គាត់​ត្រៀម​ខ្លួន​សម្រាប់​កំណើត​កូន​ដំបូង​របស់​គាត់ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​គាត់​បាន​ស្រឡាញ់​កូន​គាត់ ខ្លាំង​ជាង​កូន​គាត់​ស្រឡាញ់​គាត់ ខណៈ​ពេល​ដែល​ពួកគេ​បង្កើត​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​ជាមួយ​គ្នា​។ ប៉ុន្តែ ខណៈ​ពេល​ដែល​ខ្ញុំ​ត្រៀម​ខ្លួន​ធ្វើ​ជា​ជីដូន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ចៅ​ប្រុស​របស់​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា នៅ​ពេល​ដែល​ហ្សាវា​ប្រាប់​ខ្ញុំ​ថា ភរិយា​គាត់​កំពុង​មាន​ផ្ទៃពោះ​។ សាវ័ក​យ៉ូហាន​បាន​ធ្វើ​ការ​បញ្ជាក់​ថា សេចក្តី​ស្រឡាញ់​ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​យើង បាន​ផ្តល់​ឲ្យ​យើង​នូវ​សមត្ថភាព ដើម្បី​ស្រឡាញ់​ព្រះអង្គ និង​អ្នក​ដទៃ(១យ៉ូហាន ៤:‌១៩)។ ការ​ដឹង​ថា ព្រះអង្គ​ស្រឡាញ់​យើង​បាន​ផ្តល់​ឲ្យ​យើង​នូវ​ទំនុក​ចិត្ត ដែល​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​កាន់តែ​ជ្រាល​ជ្រៅ​ជាមួយ​ព្រះអង្គ(ខ.១៥-១៧)។ ពេលណា​យើង​បាន​ស្គាល់​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះអង្គ​មាន​ចំពោះ​យើង(ខ.១៩)…

Read article
អធិស្ឋាន ហើយ​ចាំយាម

អេភេសូរ ៦:១០-២០ ដើម្បី​អធិស្ឋាន​ដោយ​ព្រះ​វិញ្ញាណ​រាល់​ពេល​រាល់​វេលា … សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់​។ អេភេសូរ ៦:១៨ ពេលណា​អ្នកជឿ​ព្រះយេស៊ូវ​មាន​ការ​តយុទ្ធ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ ពួកគេ​ចាំបាច់​ត្រូវ​មាន​ចិត្ត​ឆេះឆួល​ក្នុង​ការ​អធិស្ឋាន​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្ត្រី​ម្នាក់​នៅ​រដ្ឋ​ផ្លូរីដា បាន​ជួប​គ្រោះ​ថ្នាក់ ដោយសារ​គាត់​អធិស្ឋាន ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​។ ថ្ងៃ​មួយ ពេល​គាត់​កំពុង​បើកបរ​រថយន្ត គាត់​ក៏​បាន​បិទ​ភ្នែក​អធិស្ឋាន​។ គាត់​មិន​បាន​ឈប់​នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសប់ ដែល​មាន​ផ្លាក​សញ្ញា​ប្រាប់​ឲ្យ​ឈប់ ហើយ​ក៏​បាន​បើក​ចេញពី​ផ្លូវ​ថ្នល់​ដោយ​មិន​ដឹង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ធ្លា​ផ្ទះ​របស់​គេ​។ បន្ទាប់មក គាត់​ក៏​បាន​ព្យាយាម​បើក​ថយ​ក្រោយ​ចេញ​ពី​ទី​ធ្លា​នោះ តែ​មិន​អាច​ចេញ​រួច​។ គាត់​មិន​មាន​របួស តែ​ប៉ូលិស​បាន​ធ្វើ​ការ​ផាក​ពិន័យ​គាត់ សម្រាប់​ការ​បើកបរ​ដោយ​ការ​ធ្វេស​ប្រហែស និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​។ គាត់​ជា​អ្នក​ពូកែ​អធិស្ឋាន តែ​គាត់​បាន​ភ្លេច​ផ្នែក​ជា​គន្លឹះ នៃ​បទ​គម្ពីរ​អេភេសូរ ៦:១៨ ដែល​បាន​បង្រៀន​ឲ្យ​ចាំយាម ឬ​មាន​ការ​ប្រុង​ប្រយ័ត្ន​។ ការ​អធិស្ឋាន និង​ការ​ចាំយាម​ជា​ផ្នែក​មួយ នៃ​គ្រឿង​សឹក​ទាំងមូល​ដែល​ព្រះ​ប្រទាន ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​ឡើង កណ្ឌ​គម្ពីរ​អេភេសូរ ជំពូក៦​។ ទីមួយ យើង​គួរ​ត​យុទ្ធ​នឹង​សង្គ្រាម​ខាង​វិញ្ញាណ ដោយ​ការ​អធិស្ឋាន​។ បាន​សេចក្តី​ថា យើង​អធិស្ឋាន​ក្នុង​ព្រះ​វិញ្ញាណ ដោយ​ពឹង​ផ្អែកលើ​អំណាច​នៃ​ព្រះ​វិញ្ញាណ​។ ហើយ​ពឹង​ផ្អែក​លើ​កា​រដឹក​នាំ និង​ឆ្លើយតប​ចំពោះ​ការ​បណ្តាល​ចិត្ត​ពី​ព្រះអង្គ ដោយ​អធិស្ឋាន គ្រប់​កាលៈទេសៈ​(ខ.១៨)។ ទីពីរ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ “ចាំយាម”។ ការ​ចាំយាម​ខាង​វិញ្ញាណ អាច​ជួយ​យើង​ត្រៀម​ខ្លួន…

Read article
សេចក្តី​ស្រឡាញ់​ដែល​អស្ចារ្យ​បំផុត

កូន​តូចៗ រាល់គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នករាល់គ្នា ពីព្រោះ​ទ្រង់​បាន​អត់ទោស​បាប​របស់​អ្នករាល់គ្នា​ហើយដោយ​យល់​ដល់​ព្រះនាម​ទ្រង់។ ១យ៉ូហាន ២:១២ ហេតុអ្វី​យើង​គួរតែ​និយាយ​សង្កត់ធ្ងន់​ថា ព្រះ​ទ្រង់​ស្រឡាញ់ អត់ទោស​បាប និង​សង្គ្រោះ​យើង “ដោយ​យល់​ដល់​ព្រះនាម​ទ្រង់” ឬដើម្បី​សិរីល្អ​របស់​ព្រះអង្គ? ខ្ញុំ​សូម​បង្ហាញ​ហេតុផល២យ៉ាង (ក្នុងចំណោម​ហេតុផល​ជាច្រើន) ដូចតទៅ ៖ ១) យើង​គួរតែ​និយាយ​សង្កត់ធ្ងន់​ថា ព្រះ​ទ្រង់​ស្រឡាញ់ និង​អត់ទោស​បាប ដើម្បី​សិរីល្អ​របស់​ព្រះអង្គ ព្រោះ​ព្រះគម្ពីរ​បាន​ចែង​ដូចនេះ។ គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើបាប​របស់​ឯង​ទៀត​ឡើយ (អេសាយ ៤៣:២៥)។ ឱព្រះយេហូវ៉ា​អើយ សូមអត់ទោស​ការ​ទុច្ចរិត ដ៏​មាន​ទំ​ងន់​របស់​ទូលបង្គំ​ផង ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (ទំនុកដំកើង ២៥:១១)។ ឱព្រះ​ដ៏​ជួយ​សង្គ្រោះ​យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយ​យល់​ដល់​សិរីល្អ​នៃ​ព្រះនាម​ទ្រង់ សូម​ប្រាស​ឲ្យ​យើងខ្ញុំ​រួច ហើយ​អត់ទោស​អំពើបាប របស់​យើងខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (ទំនុកដំកើង ៧៩:៩)។ ឱព្រះ​ដ៏​ជួយ​សង្គ្រោះ​យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយ​យល់​ដល់​សិរីល្អ​នៃ​ព្រះនាម​ទ្រង់ សូម​ប្រាស​ឲ្យ​យើងខ្ញុំ​រួច ហើយ​អត់ទោស​អំពើបាប​របស់​យើងខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (យេរេមា ១៤:៧)។ ឱព្រះយេហូវ៉ា​អើយ​យើងខ្ញុំ​ទទួលស្គាល់​អំពើអាក្រក់​របស់​យើងខ្ញុំ​ហើយ ព្រមទាំង​សេចក្តី​ទុច្ចរិត​របស់​ពួក​ព្ធ​យុកោ​យើងខ្ញុំ​ផង ដ្បិត​យើងខ្ញុំ​បាន​ធ្វើបាប​នឹង​ទ្រង់​ពិត សូមកុំ​ស្អប់​យើងខ្ញុំ​ឡើយ…

Read article
ព្រះអង្គ​ចាត់​ទេវតា​ឲ្យ​ថែរក្សា​យើង

និក្ខមនំ ២៣:២០-២៦ មើល អញ​ចាត់​ទេវតា១ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក​បំរុង​ឯង​តាម​ផ្លូវ​។ និក្ខមនំ ២៣:២០ អ្នក​ស្រីបេវ(Bev) បាន​ទៅ​ពិនិត្យ​សុខ​ភាព​ម្តង​ហើយ​ម្តង​ទៀត ហើយ​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ដូច​នេះ គាត់​មាន​អារម្មណ៍​ថា ពិបាក​ខ្លាំង​ពេក ហើយ​ក៏​ហត់នឿយ​ផង​។ ក្រុម​វេជ្ជ​បណ្ឌិត​បាន​ប្រាប់​គាត់​ថា ពួកគេ​កំពុង​ស្វែងរក​មហារីក ក្នុង​ផ្នែក​ណាមួយ​នៃ​រូបកាយ​គាត់​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ថប់​បារម្ភ​។ តែ​ជា​រៀង​រាល់​ថ្ងៃ ពេលណា​គាត់​ងាក​ទៅ​រក​ព្រះអង្គ ឬ​អាន​ព្រះ​គម្ពីរ ព្រះអង្គ​បាន​លើក​ទឹក​ចិត្ត​គាត់ ដោយ​សេចក្តី​ស្មោះ​ត្រង់ ដោយ​ព្រះ​វត្ត​មាន និង​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះអង្គ​បាន​សន្យា​ប្រទាន​។ គាត់​បាន​តយុទ្ធ​នឹង​ភាព​មិន​ច្បាស់​លាស់ និង​បាន​រៀន​ថ្វាយ​ដាច់​ដល់​ព្រះ​អង្គ​ជា​ញឹក​ញាប់ នូវ​ការ​ថប់​បារម្ភ​អំពី​ពេល​អនាគត​។ នៅពេល​ព្រឹក​មួយ​នោះ មុន​ពេល​ការ​វះកាត់​ធ្ងន់ធ្ងរ​មួយ​ចាប់​ផ្តើម អ្នក​ស្រី​បេវ ក៏​បាន​អាន​ខគម្ពីរ​មួយ ក្នុង​បទ​គម្ពីរ​និក្ខមនំ ជំពូក២៣ ដែល​បាន​ចែងថា “មើល អញ​ចាត់​ទេវតា១ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក​បំរុង​ឯង​តាម​ផ្លូវ”(ខ.២០)។ នេះ​ជា​ពាក្យ​ពេចន៍​ដែល​ព្រះ​ទ្រង់​បាន​មាន​បន្ទូល តាមរយៈ​លោក​ម៉ូសេ ទៅ​កាន់​ពួក​អ៊ីស្រាអែល ដែល​ជា​រាស្រ្ត​ព្រះអង្គ​។ កាល​នោះ ព្រះអង្គ​កំពុង​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​រាស្រ្ត​ព្រះអង្គ ឲ្យ​ប្រព្រឹត្ត​តាម និង​ដឹកនាំ​ពួកគេ ទៅ​កាន់​ទឹកដី​ថ្មី(ខ.១៤-១៩)។ ប៉ុន្តែ នៅ​ក្នុង​ពេល​ដែល​ព្រះអង្គ​បង្គាប់​ពួកគេ ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​នឹង​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​នាំ​មុខ​ពួកគេ “ឲ្យ​ការពារ​ពួកគេ​នៅ​តាម​ផ្លូវ”។ ទោះ​ជីវិត​របស់​អ្នក​ស្រី​បេវ…

Read article
វដ្ដ​នៃ​ការ​អត់ឱន​ទោស

សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ ហើយ​សូមកុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើងខ្ញុំ​បាន​រួចពី​សេចក្តី​អាក្រក់​វិញ។ លូកា ១១:៤ តើន​រណា​អត់ទោស​ឲ្យ​នរណា​មុន? ព្រះយេស៊ូវ​មាន​បន្ទូល​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ចូរ​អត់ទោស​ឲ្យ​គេ​ចុះ ដូចជា​ព្រះគ្រីស្ទ​បាន​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ” (កូល៉ុស ៣:១៣)។ ពេល​ដែល​ព្រះយេស៊ូវ​បង្រៀន​យើង ឲ្យ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង “ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស” ឲ្យ​គេ គឺ​ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​ថា យើង​ជា​អ្នក​អត់ទោស​មុន​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង ពេល​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើង​អត់ទោស​ឲ្យ​អ្នកដទៃ បន្ទាប់ពី​បាន​ទទួលការ​អត់ទោស ជា​បទពិសោធន៍​ដែល​ប្រេះ​បែក ប្រែជា​ពេញដោយ​អំណរ ការ​ដឹងគុណ និង​មាន​សង្ឃឹម។ វិញ្ញាណ​នៃ​ការ​អត់ទោស​នេះ​ជា​សញ្ញា​បង្ហាញថា យើង​បាន​ទទួលការ​អត់ទោស​បាប ដែល​សង្គ្រោះ​យើង​ឲ្យ​រួចពី​បាប​ហើយ។ បាន​សេចក្តី​ថា ការ​អត់ទោស​ឲ្យ​អ្នកដទៃ​បង្ហាញថា យើង​មាន​ជំនឿ យើង​មានការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ យើង​មាន​ព្រះវិញ្ញាណ​ពេញដោយ​ព្រះគុណ និង​បន្ទាប​ព្រះ​កាយ គង់នៅ​ក្នុង​យើង។ ប៉ុន្តែ យើង​នៅតែ​ប្រព្រឹត្ត​អំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើង​នៅតែ​ត្រូវ​ងាក​ទៅ​រក​ព្រះ ដើម្បីឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ព្រះរាជកិច្ច​សម្រាប់​យើង​ជាថ្មី គឺ​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប។ យើង​មិន​អាច​ងាក​ទៅ​រក​ព្រះ ដោយ​ទំនុកចិត្ត​បាន​ឡើយ…

Read article
ដក​រុក្ខជាតិ​ចង្រៃ​នៃ​ការ​ព្រួយ​បារម្ភ​ចេញ

ម៉ាថាយ ១៣:១-៨,១៨-២៣ អ្នក​ដែល​បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា នោះ​គឺជា​អ្នក​ដែល​ឮ​ព្រះបន្ទូល រួច​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ និង​សេចក្តី​ឆបោក​របស់​ទ្រព្យ​សម្បត្តិ​មក​ខ្ទប់​ព្រះបន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ​។ ម៉ាថាយ ១៣:២២ បន្ទាប់ពី​ខ្ញុំ​បាន​កប់​គ្រាប់ពូជ​ពីរបី​គ្រាប់ ក្នុង​ច្បារ​ក្រោយ​ផ្ទះ​ខ្ញុំ ខ្ញុំ​ក៏​បាន​រង់​ចាំ​មើល​លទ្ធផល​។ ខ្ញុំ​បាន​មើល​អត្ថបទ ដែល​បាន​បក​ស្រាយ​ថា គ្រាប់ពូជ​ទាំង​នោះ​នឹង​ចេញ​ពន្លក បន្ទាប់​ពី​បាន​កប់​វា​បាន​ពីរ១០ ទៅ១៤ថ្ងៃ ហើយ​ខ្ញុំ​ក៏បាន​ពិនិត្យ​មើល​ពួកវា​ជា​ញឹក​ញាប់ នៅពេល​ដែល​ខ្ញុំ​ស្រោច​ទឹក​ពី​លើ​ដី​។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ឃើញ​ស្លឹក​ពណ៌​បៃតង​តូចៗ​ពីរបី​សន្លឹក ប្រឹង​ដុះ​ចេញពី​ក្នុង​ដីមក​។ ភាព​សប្បាយ​រីករាយ​របស់​ខ្ញុំ​ក៏បាន​រលាយ​ទៅវិញ យ៉ាង​ឆាប់​រហ័ស នៅពេល​ដែល​ប្តី​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ពួកវា​ជា​រុក្ខជាតិ​ចង្រៃ​ទេ​។ គាត់​ក៏បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ឆាប់​ដក​ពួកវា​ចេញ ដើម្បី​កុំ​ឲ្យ​ពួកវា​រាំង​ខ្ទប់​រុក្ខជាតិ ដែល​ខ្ញុំ​កំពុង​ព្យាយាម​ដាំ​។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល អំពី​សារៈសំខាន់​នៃ​ការ​ជម្នះ​ឧបសគ្គ ដែល​អាច​រារាំង​មិន​ឲ្យ​យើង​លូត​លាស់​ខាង​វិញ្ញាណ​។ ព្រះអង្គ​ក៏បាន​ពន្យល់​ជា​ពាក្យ​ប្រៀប​ប្រដូច យ៉ាង​ដូច​នេះ​ថា : នៅពេល​ដែល​កសិករ​ព្រោះ​គ្រាប់ពូជ​របស់​គាត់ មាន​គ្រាប់ពូជ​ខ្លះ “ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត”(ម៉ាថាយ ១៣:៧)។ គុម្ព​បន្លា និង​រុក្ខជាតិ​ចង្រៃ​រាំង​ខ្ទប់​រុក្ខ​ជាតិ​ល្អៗ មិន​ឲ្យ​លូត​លាស់(ខ.២២)។ ហើយ​ការ​ព្រួយ​បារម្ភ​ក៏​ពិត​ជា​រារាំង​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង​។ ការ​អាន​ព្រះ​គម្ពីរ និង​អធិស្ឋាន គឺជា​វិធី​សាស្រ្ត​ដ៏​ប្រសើរ ដើម្បី​ឲ្យ​ជំនឿ​យើង​មាន​ការ​លូត​លាស់ តែ​ខ្ញុំ​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន ចំពោះ​គុម្ព​បន្លា​នៃ​ការ​ព្រួយ​បារម្ភ​។ ពួកវា “រាំង​ខ្ទប់” ព្រះបន្ទូល​ដ៏​ល្អ ដែល​ព្រះ​អង្គ​បាន​សាប​ព្រោះ​ក្នុង​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ផ្ដោត​ទៅលើ​បញ្ហា​ផ្សេងៗ​។ ផល​ផ្លែ​ខាង​វិញ្ញាណ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ…

Read article
រួម​គ្នា​ធ្វើ​ការ​បម្រើ​ព្រះអង្គ

ភីលីព ៤:១៤-២០ ដ្បិត​កាល​ខ្ញុំ​ខ្វះខាត​នៅ​ថែស្សាឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ពីរ​ដង​ផង​។ ភីលីព ៤:១៦ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​សហការ​គ្នា ដើម្បី​ជួយ​បុរស​ពីរ​នាក់ កំពុង​ជាប់​នៅ​លើ​កោះ​មួយ ក្នុង​តំបន់​ប្រជុំកោះ​មីក្រូនេស៊ី​។ ការ​ធ្វើ​ការ​ជា​ក្រុម​មាន​សារៈសំខាន់ ព្រោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីឌ បាន​តម្រូវ​ឲ្យ​ពួក​គេ​រក្សា​គម្លាត​ក្នុង​ការ​ទំនាក់​ទំនង​។ អ្នក​បើក​យន្តហោះ ដែល​បាន​ឃើញ​អ្នក​លិច​កប៉ាល់​ទាំង​នោះ ក៏​បាន​ប្រើ​វិទ្យុ​ទាក់ទង ផ្តល់​ដំណឹង​ដល់​នាវា​កងទ័ព​ជើង​ទឹក​អូស្ត្រាលី​។ នាវា​នោះ​ក៏​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង ដោយ​មាន​អាហារ ទឹក និង​ថ្នាំ​ពេទ្យ​ទៅជា​មួយ​។ ក្រោយមក ឆ្មាំ​សមុទ្រ​អាមេរិក​ក៏បាន​ធ្វើ​ដំណើរ​មកដល់ ដើម្បី​ពិនិត្យ​សុខ​ភាព​របស់​បុរស​ទាំង​នោះ ហើយក៏​បាន​ឲ្យ​វិទ្យុ​ទាក់ទង​មួយ​គ្រឿង​ដល់​ពួកគេ​។ ទី​បំផុត ទូក​ល្បាត​ប្រចាំ​ដំបន់​មីក្រូនេ​ស៊ី ក៏​បាន​ជួន​ពួកគេ​ទៅដល់​គោលដៅ​របស់​ពួកគេ​។ យើង​អាច​សម្រេច​កិច្ចការ​ជា​ច្រើន ពេលណា​យើង​ធ្វើ​ការ​ជាមួយ​គ្នា​។ អ្នកជឿ​ព្រះ​នៅ​ទីក្រុង​ភីលីព បាន​រួបរួម​គ្នា ក្នុង​ការ​ប្រឹង​ប្រែង​ឧបត្ថម្ភ​សាវ័ក​ប៉ុល​។ អ្នក​ស្រី​លីឌា និង​ក្រុម​គ្រួសារ បាន​ស្វាគមន៍​គាត់​ឲ្យ​ចូល​ស្នាក់​នៅ​ផ្ទះ​របស់​ពួកគេ(កិច្ចការ ១៦:១៣-១៥)។ លោក​ក្លេមិន និង​សូម្បីតែ​អ្នក​ស្រី​អ៊ើរ៉ូឌា និង​អ្នក​ស្រី​ស៊ុនទីច(ដែល​មិន​ចុះ​សម្រុង​នឹង​គ្នា) ក៏​សុទ្ធតែ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​លោក​សាវ័ក ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ផង​ដែរ​(ភីលីព ៤:២-៣)។ ក្រោយមក នៅពេល​ដែល​សាវ័ក​ប៉ុល​ជាប់គុក ក្នុង​ទីក្រុង​រ៉ូម ពួក​ជំនុំ​ក៏បាន​ប្រមូល​ស្បៀង​អាហារ ហើយ​ផ្ញើ​ទៅ​គាត់ តាមរយៈ​លោក​អេប៉ាប្រូឌីត (ខ.១៤-១៨)។ ប្រហែល​សំខាន់​បំផុត​នោះ ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​បាន​អធិស្ឋាន​ឲ្យ​គាត់ ជា​ទៀង​ទាត់ ក្នុង​ពេល​ដែល​គាត់​ធ្វើ​ការ​បម្រើ​ព្រះ(១:១៩)។ គំរូ​នៃ​អ្នកជឿ​ព្រះ…

Read article
ព្រះ​ទ្រង់​ជា​ជំនួយ​របស់​ខ្ញុំ

យ៉ូស្វេ ១៤:៦-១២ ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន​។ ហេព្រើរ ១៣:៦ មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ រ៉ាលេក(Raleigh) កំពុង​ឈាន​ចូលវ័យ៨៥ឆ្នាំ! ចាប់​តាំងពី​ពេល​ដែល​ខ្ញុំ​បាន​សន្ទនា​ជា​លើក​ដំបូង​ជាមួយ​គាត់ ប្រហែល៣៥ឆ្នាំ​មុន គាត់​បាន​ផ្តល់​ឲ្យ​នូវ​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​សម្រាប់​ខ្ញុំ​។ នៅពេល​ដែល​គាត់​បាន​លើក​ឡើង អំពី​រឿង​នេះ នៅពេល​ថ្មីៗ​នេះ ចាប់​តាំងពី​ពេល​ដែល​គាត់​បាន​ចូល​និវត្តន៍ គាត់​បាន​បញ្ចប់​ការ​និពន្ធ​សៀវភៅ​មួយ​ក្បាល ហើយ​ចាប់​ផ្តើម​ការងារ​មួយ​ទៀត សម្រាប់​បម្រើ​ព្រះ ក្នុង​ផ្នែក​និពន្ធ​សៀវភៅ ។ ពេល​នោះ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ណាស់ តែ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​។ ក្នុង​ព្រះ​គម្ពីរ កាល​លោក​កាលែប មាន​អាយុ៨៥ឆ្នាំ គាត់​ក៏​មិន​បាន​ឈប់​ធ្វើ​ការ​បម្រើ​ព្រះអង្គ​ដែរ​។ ជំនឿ និង​ភាព​ប្តូរ​ផ្តាច់​ដែល​គាត់​មាន​ចំពោះ​ព្រះអម្ចាស់ បាន​ជួយ​ទ្រទ្រង់​ជីវិត​គាត់ ក្នុង​ការ​ឆ្លង​កាត់​ការ​រស់នៅ ក្នុង​វាល​រហោស្ថាន​ជា​ច្រើន​ទសវត្សរ៍ និង​ក្នុង​សង្គ្រាម ដើម្បី​ថែរក្សា​មរតក​ដែល​ព្រះ​ទ្រង់​សន្យា​ប្រទាន​រាស្រ្ត​អ៊ីស្រាអែល​។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “សព្វថ្ងៃ​នេះ​ខ្ញុំ​នៅតែ​មាន​កំឡាំង ដូច​ក្នុង​កាលដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅនោះ​នៅឡើយ កំឡាំង​ខ្ញុំ​ឥឡូវ​នេះ​ក៏​ដូចជា​កាលពី​ដើម​ដែរ សំរាប់​នឹង​ទៅ​ច្បាំង​ទាំង​ចេញទៅ​ហើយ​ចូល​មក​វិញ​ផង”(យ៉ូស្វេ ១៤:១១)។ តើ​គាត់​អាច​មាន​ជ័យ​ជម្នះ ដោយ​របៀបណា? លោក​កាលែប​បាន​ប្រកាស​ថា គឺ​ដោយ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​គាត់(ខ.១២)។ ព្រះ​ទ្រង់​ជួយ​អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ​អស់ពី​ចិត្ត ទោះ​ពួកគេ​មាន​អាយុ​ប៉ុន្មាន ស្ថិត​ក្នុង​ដំណាក់​កាលណា ឬ​កាលៈទេសៈ​មួយ​ណា ក្នុង​ជីវិត​ក៏ដោយ​។ ព្រះអម្ចាស់​បាន​បង្ហាញ​អង្គ​ទ្រង់ ឲ្យ​មនុស្ស​បាន​ឃើញ តាមរយៈ​ព្រះគ្រីស្ទ​។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​បណ្តាល​ចិត្ត​យើង​ឲ្យ​ជឿ​លើ​ព្រះ…

Read article
រួបរួម​ដោយ​អំណោយ​ទាន​ផ្សេង​គ្នា ក្នុង​ព្រះគ្រីស្ទ

១កូរិនថូស ១២:១២-១៤,២១-២៧ តែ​ព្រះ​ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​នីមួយ​ៗ ក្នុង​រូបកាយ​តាម​ព្រះហឫទ័យ​ទ្រង់​។ ១កូរិនថូស ១២:១៨ ក្នុង​អត្ថបទ​ដែល​សាស្ត្រាចារ្យ ដេនីល បូ​មែន (Daniel Bowman Jr) បាន​និពន្ធ​មាន​ចំណង​ជើង​ថា “ការ​បម្រើ និង​លក្ខណៈ​ផ្សេងៗ​នៃ​ការ​បម្រើ” គាត់​បាន​រៀបរាប់​អំពី​ការ​លំបាក ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​របៀប​នៃ​ការ​បម្រើ​ពួក​ជំនុំ​គាត់ ក្នុង​នាម​គាត់​ជា​មនុស្ស​មាន​ជំងឺ​អូទិហ្សិម​។ គាត់​បាន​ពន្យល់​ថា “អ្នក​ជំងឺ​អូទីហ្សិម​ត្រូវតែ​បង្កើត​ផ្លូវ​ថ្មី សម្រាប់​ដើរទៅ​មុខ រៀង​រាល់​ពេល ជា​ផ្លូវ​ពិសេស ដែល​ត្រូវ​ការ​ពេល​វេលា​សម្រាក​ម្នាក់ឯង ដើម្បី​ឲ្យ​មាន​កម្លាំង​ឡើង​វិញ ទាំង​ខាង​ផ្លូវ​ចិត្ត ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ… តាម​ញាណ​ទាំង៥ និង​ក្នុង​កំរិត​នៃ​ភាព​សុខ​ស្រួល… នៅពេល​ណាមួយ នៅ​ថ្ងៃ​នីមួយៗ ទោះ​គេ​បាន​ឲ្យ​តម្លៃ​មក​លើ​យើង ផ្អែក​ទៅលើ​កម្លាំង​របស់​យើង ហើយ​មាន​ការ​យោគ​យល់​ចំពោះ​តម្រូវការ​របស់​យើង​ឬ​អត់​ក៏ដោយ ជាជាង​មិន​រាប់​បញ្ចូល​យើង ក្នុង​ចំណោម​អ្នក​ដទៃ ដោយសារ​ភាព​ខ្វះ​ចន្លោះ​របស់​យើង ។​ល​។” គាត់​ក៏បាន​រៀបរាប់​ទៀត​ថា “សម្រាប់​មនុស្ស​ជា​ច្រើន ការ​សម្រេច​ចិត្ត​ដូច​នេះ​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​អាទិភាព ឬ​របៀប​នៃ​ការ​រស់នៅ​របស់​ពួកគេ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​មានផល​ល្អ​ចំពោះ​ពួកគេ តែ​អាច​មាន​ផល​ប៉ះ​ពាល់​មិន​ល្អ​មក​លើ​ខ្ញុំ”។ លោក​បូ​មែន ​ជឿ​ថា ការ​បង្រៀន​អំពី​ភាព​ពេញវ័យ ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក១២ អាច​ធ្វើ​ជា​ដំណោះ​ស្រាយ​ដែល​នាំមក​នូវ​ការ​ប្រោស​ឲ្យ​ជា​។ ដែល​ក្នុង​នោះ ខ.៤…

Read article
ព្រះយេស៊ូវ​ជា​អ្នក​បង្កើត​សន្តិភាព​ពិត​ប្រាកដ

យ៉ូហាន ១៦:២៥-៣៣ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ​។ យ៉ូហាន ១៦:៣៣ កាលពី​ថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ១៨៦២ សង្គ្រាម​ស៊ីវិល​នៅ​អាមេរិក​បាន​រីក​រាល​ដាល​កាន់តែ​ខ្លាំង​។ កងទ័ព​រដ្ឋ​សហព័ន្ធ និង​កងទ័ព​រដ្ឋ​សហភាព​បាន​បោះ​ជំរុំ​នៅ​ចម្ងាយ៧រយម៉ែត្រពី​គ្នា នៅ​លើ​ត្រើយ​ម្ខាង​ម្នាក់ នៃ​ទន្លេ​ស្ទោន ក្នុង​រដ្ឋ​ថេនេស៊ី​។ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​កំដៅ​ខ្លួន នៅ​ជុំ​វិញ​ភ្លើង​ជំរុំ កងទ័ព​រដ្ឋ​សហព័ន្ធ​ក៏បាន​ចាប់​កាន់​វីយូឡុង និង​ហាម៉ូនីកា​មក​ប្រគំ​ភ្លេង​បទ “យែងគី ឌូឌល”។ កងទ័ព​រដ្ឋ​សហភាព​ក៏​បាន​ឆ្លើយតប ដោយ​ប្រគុំ​បទ “ឌី​ស៊ី”។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ កងទ័ព​ទាំង​ពីរ​ក៏​បាន​ប្រគំ​ភ្លេង​រួម​គ្នា នូវ​បទ “ឱ​ផ្ទះ​ដ៏​កក់​ក្តៅ”។ ទោះជា​យ៉ាងណា​ក៏ដោយ ភាព​ត្រូវ​រ៉ូវ​គ្នា ដោយ​សូរ​សម្លេង​តន្រ្តី​មិន​មាន​រយៈ​ពេល​យូរ​ទេ​។ នៅពេល​ព្រឹក​ឡើង ពួកគេ​ក៏​បាន​ដាក់​វីយូឡុង​ចុះ ហើយ​ចាប់​កាន់​កាំភ្លើង​ឡើង​វិញ​។ នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​គ្នា​បាន​បណ្តាល​ឲ្យ​ទាហាន​ជាង ​២ម៉ឺន​នាក់ បាត់បង់​ជីវិត​។ ការ​ប្រឹង​ប្រែង​របស់​យើង​ជា​មនុស្ស ក្នុង​ការ​បង្កើត​សន្តិភាព ពិតជា​មាន​ភាព​រួញ​ខ្លី​ណាស់​។ ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់​នៅ​កន្លែង​មួយ ហើយក៏​បាន​ផ្ទុះ​ឡើង នៅ​កន្លែង​ផ្សេង​ទៀត​។ ជំលោះ​ក្នុង​ទំនាក់​ទំនង អាច​រក​ឃើញ​ភាព​សុខដុម តែ​ប៉ុន្មាន​ខែ​ក្រោយមក ជំលោះ​ក៏បាន​កើត​ឡើងជា​ថ្មី​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង​ថា មាន​តែ​ព្រះអម្ចាស់​ទេ ដែល​អាច​ប្រទាន​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ​បាន​។ ព្រះយេស៊ូវ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា “ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ…

Read article