ការកុហក និងសេចក្តីពិត
យ៉ូហាន ៨:៣១-៣២,៣៦,៤២-២៧ [សាតាំង] ជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង។ យ៉ូហាន ៨:៤៤ លោកអាដូហ្វ អ៊ីត្លែរ(Adolf Hitler) ជឿថា ការកុហកធំៗមានអំណាចជាងការកុហកតូចៗ ហើយគួរឲ្យសោកស្តាយណាស់ គាត់បានយកទ្រឹស្ដីនេះមកអនុវត្តន៍យ៉ាងជោគជ័យ។ ក្នុងដើមដំបូងនៃអាជីពនយោបាយរបស់គាត់ គាត់បានអះអាងថា គាត់មិនមានមហិច្ឆតាទេ តែគាត់ពេញចិត្តក្នុងការគាំទ្រអ្នកដទៃឲ្យសម្រេចគោលដៅរបស់ពួកគេ។ ពេលគាត់ឡើងកាន់អំណាចដឹកនាំប្រទេសអាឡឺម៉ង់ គាត់និយាយថា គណៈបក្សរបស់គាត់មិនមានចេតនាធ្វើទុក្ខបុកម្នេញមកលើនរណាម្នាក់ទេ។ ក្រោយមក គាត់ក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្ហាញឲ្យគេយល់ឃើញថា គាត់ជាបិតាជាតិ និងជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌។ ប៉ុន្តែ មនុស្សរាប់សិបលាននាក់បានរងគ្រោះ និងបាត់បង់ជីវិតដោយសារសង្គ្រាមលោកលើកទីពីរ និងអំពើប្រល័យពូជសាសន៍ដែលគាត់បានបង្កឡើង។ សាតាំងបានប្រើការកុហក ដើម្បីគ្រប់គ្រងជីវិតយើងផងដែរ។ ឲ្យតែមានឱកាស វាតែងតែបង្កការភ័យខ្លាច កំហឹង និងភាពអស់សង្ឃឹម ព្រោះវាជា អ្នកកំភូត និងជាឪពុកនៃសេចក្តីកំភូត(យ៉ូហាន ៨:៤៤)។ សាតាំងមិនអាចនិយាយការពិតបានទេ ព្រោះព្រះយេស៊ូវមានបន្ទូលថា មិនមានសេចក្តីពិតនៅក្នុងខ្លួនវា។ មានការកុហកមួយចំនួន ដែលអារក្សជាខ្មាំងសត្រូវរបស់យើងបានប្រើ។ ទីមួយ វានាំយើងគិតថា ការអធិស្ឋានរបស់យើងមិនសំខាន់ទេ។ ទេ ការអធិស្ឋានសំខាន់ណាស់។ ព្រះគម្ពីរបានចែងថា “សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់”(យ៉ាកុប ៥:១៦)។ ទីពីរ…
Read article