July 2024

You are here:
ព្រះពរ​ជា​បរិបូរ​មកពី​ស្ថាន​សួគ៌

១ធីម៉ូថេ ១:១២-១៧ តែ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃ​យើង បាន​ចំរើន​ជា​បរិបូរ​ហូរហៀរ​ឡើង ព្រម​ទាំង​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​ផង​។ ១ធីម៉ូថេ ១:‌១៤ មាន​ពេល​មួយ ខ្ញុំ​បាន​បញ្ជាទិញ​ផ្លែ​ចេក​អំបូង៨ផ្លែ​។ ប៉ុន្តែ នៅពេល​ដែល​ខ្ញុំ​បើក​មើល​ក្នុង​ថង់​ឥវ៉ាន់ ដែល​គេ​បាន​ដឹក​មកដល់​ផ្ទះ​ខ្ញុំ ខ្ញុំ​ក៏បាន​ឃើញ​ផ្លែចេក២០ផ្លែ​។ ភ្លាមៗ​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ផ្លាស់ទី​លំនៅ​របស់​ខ្ញុំ​ទៅ​ប្រទេស​អង់គ្លេស គឺ​មានន័យថា ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ការ​បញ្ជាទិញ​ទំនិញ ក្នុង​ទម្ងន់​គិតជា ផោន ទៅជា​គីឡូក្រាម​វិញ​។ ដូច​នេះ ខ្ញុំ​ស្មានថា ខ្ញុំ​បាន​បញ្ជាទិញ​ផ្លែ​ចេកទម្ងន់៣ផោន តាម​ពិត ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ខ្ញុំ​បាន​បញ្ជាទិញ​ផ្លែចេក​៣​គីឡូក្រាម ដែល​មាន​ទម្ងន់​​ជិត​៧ផោន​។ ដោយសារ​ខ្ញុំ​មាន​ផ្លែ​ចេក​ច្រើន ខ្ញុំ​ក៏​បាន​ធ្វើ​នំ​ប៉័ង​រស់​ជាតិ​ចេក​ជា​ច្រើនដុំ ដើម្បី​ចែករំលែក​ព្រះពរ​ព្រះអង្គ ជាមួយ​អ្នក​ដទៃ​។ នៅពេល​ដែល​ខ្ញុំ​កំពុង​លាយ​ម្សៅ​ជា​មួយ​ផ្លែ​ចេក​អំបូង ខ្ញុំ​ក៏បាន​ចាប់​ផ្តើម​គិត អំពី​ផ្នែក​ដទៃ​ទៀត​នៃ​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​បាន​ដក​ពិសោធន៍​ជាមួយ​ភាព​ពេញ​បរិបូរ​ដែល​មិន​ស្មាន​ដល់ ហើយ​ហើយ​ព្រះអង្គ​បាន​ប្រើ​ផ្លូវ​នីមួយៗ នាំ​ខ្ញុំ​ងាក​បែរ​ទៅ​រក​ព្រះអង្គ​។ សាវ័ក​ប៉ុល​ក៏​ធ្លាប់​បាន​ជញ្ជឹង​គិត​អំពី​ព្រះពរ​ជា​បរិបូរ ក្នុង​ជីវិត​គាត់ តាម​របៀប​ស្រដៀង​នេះ​ផង​ដែរ​។ ក្នុង​សំបុត្រ​ដែល​គាត់​ផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​បាន​រៀបរាប់​អំពី​ជីវិត​គាត់ មុន​ពេល​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ ដោយ​ហៅ​ខ្លួន​ឯង​ថា “អ្នក​ប្រមាថ ធ្វើទុក្ខ​បៀតបៀន ហើយ​ព្រហើន​ឈ្លានពាន”(១ធីម៉ូថេ ១:‌១៣) និង​មនុស្ស​មាន​បាប​អាក្រក់​ផុត​លេខ(ខ.១៦)។ ព្រះអម្ចាស់​ក៏បាន​ចាក់​បង្ហូរ​ព្រះគុណ សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ…

Read article
សូម​ព្រះអង្គ​ពិនិត្យ​មើល​ចិត្ត​ទូល​បង្គំ

១សាំយ៉ូអែល ១៦:៤-១២ ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះ​ក្នុង​ចិត្ត​វិញ​។ ១សាំយ៉ូអែល ១៦:៧ ដើម្បី​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ផលិតផល​អាហារ ក្រុម​ហ៊ុន​ផ្សា​ទំនើប​មួយ នៅ​ប្រទេស​សិង្ហបុរី​បាន​លក់​ផ្លែឈើ និង​បន្លែ​ដែល​មាន​ស្នាម​ជាំ​បន្តិច​បន្តួច ក្នុង​តម្លៃថោក​ជាង​តម្លៃ​ធម្មតា​។ កម្មវិធី​នេះ​បាន​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ផលិតផល​អាហារ បាន​៧៧១តោន ដែល​កាលពី​មុន គេ​អាច​បោះ​ពួក​វា​ចោល ដោយសារ​ពួកវា​មាន​សោភ័ណ​ភាព​ដែល​មិន​គ្រប់​ស្តង់ដារ​អាហារ​។ មិន​យូរ​ប៉ុន្មាន អ្នក​ដើរ​ទិញ​ឥវ៉ាន់​ក៏​បាន​ដឹង​ថា រូបរាង្គ​ខាង​ក្រៅ​របស់​បន្លែ និង​ផ្លែឈើ ស្នាម​ឆ្កូត និង​រូបរាង្គ​មិន​ស្អាត មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រស់​ជាតិ និង​ជីវជាតិ​របស់​ពួកវា​ទេ​។ គេ​មិន​តែងតែ​អាច​កំណត់​អ្វី​ដែល​មាននៅ​ខាង​ក្នុង ផ្អែក​ទៅ​លើ​រូបរាង្គ​ខាង​ក្រៅ​​ឡើយ​។ ហោរា​សាំយូអែល បាន​យល់​អំពី​បញ្ហា​ស្រដៀង​នេះ​ផង​ដែរ នៅពេល​ដែល​ព្រះអម្ចាស់​ចាត់​គាត់ ឲ្យ​ទៅ​ចាក់​ប្រេង​តាំង​ឲ្យ​ស្តេច​របស់​សាសន៍​អ៊ីស្រាអែល ដែល​ត្រូវ​ស្នង​រាជ​បន្ទាប់(១សាំយ៉ូអែល ១៦:‌១)។ កាល​គាត់​បាន​ឃើញ អេលាប ជា​កូន​ច្បង​របស់​លោក​អ៊ីសាយ គាត់​គិត​ស្មានថា អេលាប ជា​មនុស្ស​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​។ ប៉ុន្តែ ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​មើលតែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ ពីព្រោះ​ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”(ខ.៧)។ ក្នុង​ចំណោម​កូន​ប្រុស​ទាំង៨នាក់ របស់​លោក​អ៊ីសាយ ព្រះអម្ចាស់​បាន​ជ្រើសរើស ដាវីឌ ជា​កូនពៅ…

Read article
តើគេស្វាគមន៍ខ្ញុំទេ?

កិច្ចការ ៨:២៩-៣៩ តើមាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន? កិច្ចការ ៨:៣៦ អ្នក​ស្រី សាលី ហ្វៀល(Sally Field) ជា​តួ​សម្ដែង ដែល​នៅ​ទីបំផុត គាត់​ក៏​បាន​ស្គាល់​អារម្មណ៍​ដែល​យើង​ម្នាក់ៗ​ចង់​មាន​។ កាល​គាត់​ទទួល​បាន​ពាន់​រង្វាន់​អូ​ស្កា​ជា​លើក​ទីពីរ ក្នុង​ឆ្នាំ១៩៨៥ គាត់​បាន​និយាយ នៅ​ក្នុង​សន្ទរកថា​ទទួល​ពាន់​រង្វាន់​អូ​ស្កា​យ៉ាង​ដូច​នេះ​ថា “ខ្ញុំ​ចង់​បាន​ការ​គោរព​របស់​អ្នក​ទាំង​អស់​គ្នា លើស​អ្វីៗ​ទាំង​អស់​។ កាល​ទទួល​ពាន​រង្វាន់​អូស្កា​លើក​ទីមួយ ខ្ញុំ​មិន​មាន​អារម្មណ៍​ដូច​នេះ​ទេ​។ តែ​លើក​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា បាន​ទទួល​ការ​គោរព​។ ហើយ​ខ្ញុំ​ក៏​មិន​អាច​បដិសេធន៍​ការ​ពិត​ដែល​ថា ក្នុង​ពេល​នេះ អ្នក​ទាំង​អស់​គ្នា​មិន​ខុសពី​ខ្ញុំ​ទេ”។ ​ជនជាតិ​អេធីយ៉ូពី ដែល​ជា​មនុស្ស​កម្រៀវ ក៏​មាន​ការ​ស្ញប់​ស្ញែង ចំពោះ​ការ​ទទួល​ស្វាគមន៍​ដែល​គាត់​បាន​ទទួល​ផង​ដែរ​។ ក្នុង​នាម​គាត់​ជា​សាសន៍​ដទៃ គេ​បាន​បដិសេធន៍​មិន​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​បរិវេណ​ខាង​ក្នុង​នៃ​ព្រះវិហារ នៅ​ទីក្រុង​យេរូសាឡិម​ទេ(មើល អេភេសូរ ២:‌១១-១២ និង ចោទិយកថា ២៣:‌១)។ ប៉ុន្តែ គាត់​ចង់​ឲ្យ​គេ​ទទួល​ស្វាគមន៍​គាត់​។ សាវ័ក​ភីលីព​ក៏បាន​ប្រទះ​ឃើញ​គាត់ កំពុង​ត្រឡប់​ពី​ការ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​នៅ​ទីក្រុង​យេរូសាឡិម(កិច្ចការ ៨:២៧)។ បុរស​អេធីយ៉ូពី​នោះ​កំពុង​អាន​បទ​គម្ពីរ​អេសាយ ដែល​ក្នុង​នោះ ព្រះអម្ចាស់​បាន​សន្យា​ថា “ពួក​កម្រៀវ ដែល​រក្សា​ថ្ងៃឈប់​សំរាក​ទាំង​ប៉ុន្មាន ក៏​រើស​យក​អ្វីៗ​ដែល​គាប់​ចិត្ត​អញ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​សេចក្តី​សញ្ញា​របស់​អញ​ថា អញ​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង១នៅ​ក្នុង​វិហារ​អញ ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅទៀត អញ​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ”(អេសាយ…

Read article
មានន័យ​ថា​បាន​បម្រើ​ព្រះយេស៊ូវ

ម៉ាថាយ ២៥:៣១-៤០ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាលណា? ម៉ាថាយ ២៥:៣៩ កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ១៨០០ អ្នក​ស្រី អេលី​ហ្សាប៊ែត ហ្វ្រាយ(Elizabeth Fry) មាន​អារម្មណ៍​តក់ស្លុត ចំពោះ​ស្ថានភាព​របស់​ពន្ធនាគារ​ស្ត្រី នៅ​ទីក្រុង​ឡុងដ៍​។ ស្ត្រី​ជា​អ្នក​ទោស និង​កូនៗ​របស់​ពួកគេ​បាន​រស់នៅ​បញ្ចៀត​គ្នា នៅ​ទីនោះ ហើយ​គេ​ឲ្យ​ពួក​គេ​គេង​នៅ​លើ​កម្រាល​ឥដ្ឋ​ក្នុង​អាកាស​ធាតុ​ដ៏​រងា​។ ពួកគេ​គ្មាន​គ្រែ​គេង​ឲ្យ​បាន​កក់​ក្តៅ ប៉ុន្តែ មន្ទីរ​ឃុំ​ឃាំង​មាន​ក្បាល​រ៉ូប៊ីនេ ដែល​ពួក​គេ​អាច​បើក​​យក​ស្រា​ផឹក​កម្តៅ​ខ្លួន​។ គាត់​បាន​ទៅ​មើល​គុក​នោះ​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​សំលៀក​បំពាក់ បើក​សាលា​រៀន និង​បង្រៀន​ព្រះ​គម្ពីរប៊ីប​ដល់​ពួកគេ​ផង​ដែរ​។ ប៉ុន្តែ អ្នក​ទោស​ជា​ច្រើន​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត​ខ្លាំង​បំផុត ដោយសារ​វត្ត​មាន​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ និង​សារ​នៃ​សេចក្តី​សង្ឃឹម ដែល​គាត់​បាន​ចែក​ចាយ​ដល់​ពួកគេ​នៅ​ទីនោះ​។ គាត់​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស​ ដោយសារ​គាត់​អនុវត្ត​តាម​ការ​បង្គាប់​របស់​ព្រះយេស៊ូវ ឲ្យ​បម្រើ​ជន​ទុរគត​។ ជាក់​ស្តែង កាល​នៅ​លើ​ភ្នំ​ដើម​អូលីវ ព្រះ​អង្គ​បាន​ចែក​ចាយ​រឿង​មួយ​ចំនួន ដែល​និយាយ​អំពី​គ្រា​ចុង​ក្រោយ ហើយ​ក្នុង​ចំណោម​នោះ មាន​រឿង​មួយ​ដែល​និយាយ​អំពី​ការ​ស្វាគមន៍ “ពួក​សុចរិត​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប​ជានិច្ច”(ម៉ាថាយ ២៥:៤៦)។ ក្នុង​រឿង​នេះ ស្តេច​បាន​ប្រាប់​ពួក​មនុស្ស​សុចរិត​ថា ពួកគេ​បាន​ថ្វាយ​ទឹក​ឲ្យ​ព្រះ​អង្គ​សោយ យាង​ព្រះ​អង្គ​ចូល​គង់​ខាង​ក្នុង ហើយ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ព្រះអង្គ​នៅ​ក្នុង​គុក(ខ.៣៥-៣៦)។ នៅពេល​ដែល​ពួកគេ​មិន​ចាំ​ថា ពួកគេ​បាន​ធ្វើ​នូវ​រឿង​ទាំង​នេះ​ពី​ពេលណា ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា “យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ…

Read article
ជាប់​ខ្លួន​នៅ​ក្នុង​ភក់​ជ្រៅ

យេរេមា ៣៨:១-១០ ដ្បិត​ព្រះ​ទ្រង់​មិនមែន​ជា​អ្នក​រមឹល​គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយក៏​នៅតែ​បំរើ​ទៀត​នោះ​ទេ​។ ហេព្រើរ ៦:១០ ថ្ងៃ​មួយ នៅ​ក្នុង​រោង​ចក្រ​ផលិត​ស្ករ​សូ​កូឡា ម៉ាស ក្នុង​រដ្ឋ​ផេនស៊ីលវេនា មាន​កម្មករ​ពីរ​នាក់​បាន​ធ្លាក់​ចូល​ក្នុង​ស៊ីទែន​ធំ​មួយ ដែល​ផ្ទុក​ទៅ​ដោយ​​ស្ករ​សូកូឡា​រាវ​។ អ្នក​ខ្លះ​ប្រហែល​ជា​គិតថា វា​ជា​រឿង​ដែល​កំប្លែង ឬ​ប្រហែល​ជា​គិតថា វា​ជា​លទ្ធផល​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត​របស់​អ្នក​ដែល​ចូល​ចិត្ត​ស្ករ​សូ​កូឡា​។ បុរស​ទាំង​នេះ​មិន​មាន​របួស​ទេ តែ​ពួកគេ​បាន​ជាប់​នៅ​ក្នុង​ស៊ីទែន​ដែល​មាន​ទឹក​ស្ករ​សូកូឡា​ផ្អែម​ឆ្ងាញ់​ត្រឹម​ចង្កេះ ដោយ​មិន​អាច​ចេញ​មក​ខាង​ក្រៅ ដោយ​ខ្លួនឯង​បាន​។ ទី​បំផុត ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ក៏​បាន​ចោះ​ប្រហោង នៅ​ចំហៀង​ស៊ីទែន​នោះ ដើម្បី​ជួយ​ពួកគេ​ចេញ​មក​ខាង​ក្រៅ ដោយ​សុវត្ថិភាព​។ កាល​ហោរា យេរេមា បាន​ជាប់​ខ្លួន​ក្នុង​ភក់ នៅ​ក្នុង​គុក​ងងឹត រឿង​របស់​គាត់​មិន​មាន​រស់​ជាតិ​ផ្អែម​ដូច​នេះ​ទេ​។ ក្នុង​នាម​គាត់​អ្នក​នាំ​ព្រះរាជសារ​របស់​ព្រះ មក​ប្រកាស​ដល់​ប្រជាជន​នៅ​ទីក្រុង​យេរូសាឡិម គាត់​ក៏បាន​ប្រាប់​ពួកគេ ឲ្យ​ចាក​ចេញពី​ទីក្រុង​យេរូសាឡិម​ជា​បន្ទាន់ ព្រោះ​ទីក្រុង​នេះ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្តាប់​ដៃ​កងទ័ព​របស់​ស្តេច​បាប៊ីឡូន(យេរេមា ៣៨:៣)។ ពួក​មន្ត្រី​ខ្លះ​របស់​ស្តេច​សេដេគា​ក៏បាន​ទាមទារ​ឲ្យ​គេ​ប្រហារ​ជីវិត​ហោរា​យេរេមា ព្រោះ​ពួក​គេ​អះអាង​ថា ពាក្យ​សម្ដី​របស់​គាត់​កំពុងតែ​បំបាក់​ទឹក​ចិត្ត​ពួក​ទាហាន(ខ.៤)។ ស្តេច​ក៏​ព្រម​តាម​ពួកគេ ហើយ​គេ​ក៏​បាន​យក​ខ្សែ​សំរូត​គាត់ ចុះ​ទៅ​ក្នុង​គុក​ងងឹត​ដែល​មាន​សុទ្ធ​តែ​ភក់(ខ.៦)។ នៅ​ពេល​ដែល​មន្រ្តី​ម្នាក់​ទៀត​របស់​ស្តេច ដែល​ជា​សាសន៍​ដទៃ បាន​ជួយ​រក​ខុស​ត្រូវ​ឲ្យ​លោក​យេរេមា ដោយ​លើក​ឡើង​ថា អ្វី​ដែល​ពួក​មន្រ្តី​ផ្សេង​ទៀត​បាន​ប្រព្រឹត្ត​ចំពោះ​គាត់ គឺជា​ការ​អាក្រក់​ជួរ​ជាតិ​ណាស់ ស្តេច​សេដេគា​ក៏​បាន​ដឹង​ថា ទ្រង់​បាន​ធ្វើ​ខុស​មក​លើ​គាត់ ហើយក៏​បាន​បង្គាប់​លោក…

Read article
អាវុធ​របស់​យើង​ក្នុង​សង្គ្រាម

២កូរិនថូស ១០:៣-៦ ព្រោះ​គ្រឿងសស្ត្រាវុធ​ពិជ័យសង្គ្រាម​របស់​យើង​ខ្ញុំ មិនមែន​ជា​របស់​ខាង​សាច់ឈាម​។ ២កូរិនថូស ១០:៤ មិត្ត​ភក្តិ​ថ្មី​របស់​លោក​គ្រូ​គង្វាល​បេលេយ(Bailey) បាន​ចែក​ចាយ​ដល់​លោក​គ្រូ​បេលេយ អំពី​បញ្ហា​របស់​គាត់ ដែល​មាន​ការ​បំពាន​ផ្លូវភេទ និង​ការ​ញៀន​រូប​អាស​អាភាស​។ យុវជន​ម្នាក់​នោះ​ជា​អ្នកជឿ​ព្រះយេស៊ូវ ប៉ុន្តែ គាត់​បាន​ជួប​ការ​បំពាន​ផ្លូវភេទ និង​បាន​មើល​រូប​អាស​អាភាស ក្នុង​វ័យ​ក្មេង ធ្វើ​ឲ្យ​គាត់​ជួប​បញ្ហា ដែល​គាត់​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួនឯង​បាន​។ គាត់​ក៏បាន​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម ហើយ​ក៏​បាន​ឈោង​ទៅ​រក​ជំនួយ​។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ យើង​តយុទ្ធ​នឹង​អំណាច​នៃ​សេចក្តី​អាក្រក់​ដែល​យើង​មើល​មិន​ឃើញ(២កូរិនថូស ១០:៣-៦)។ ប៉ុន្តែ ព្រះអង្គ​បាន​ប្រទាន​អាវុធ សម្រាប់​ឲ្យ​យើង​ត​យុទ្ធ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​។ ទោះជា​យ៉ាងណា​ក៏ដោយ អាវុធ​នោះ មិនមែន​ជា​អាវុធ​របស់​លោកិយ​ទេ​។ ផ្ទុយ​ទៅវិញ យើង​មាន “ឥទ្ធិ​ឫទ្ធិ​ដែល​មកពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំមួន​វិញ”(ខ.៤)។ តើ​ការ​បក​ស្រាយ​នេះ​មានន័យ​ដូច​ម្តេច? “ទី​មាំមួន” ត្រូវ​បាន​គេ​សង់​ឡើង​យ៉ាង​រឹងមាំ​។ អាវុធ​ដែល​ព្រះ​នៃ​យើង​បាន​ប្រទាន គឺ​រាប់​បញ្ចូល​អាវុធ​នៃ​សេចក្តី​សុចរិត នៅ​ដៃ​ខាង​ស្តាំ​សម្រាប់​ប្រយុទ្ធ និង​នៅ​ខាង​ឆ្វេង​សម្រាប់​ការពារ(៦:៧)។ បទ​គម្ពីរ​អេភេសូរ ៦:១៣-១៨ ក៏បាន​រៀបរាប់​អំពី​អាវុធ​ជា​ច្រើន ដែល​ជួយ​ការពារ​យើង ដែល​រួម​មាន​ព្រះបន្ទូល សេចក្តី​ជំនឿ សេចក្តី​សង្គ្រោះ ការ​អធិស្ឋាន និង​ការ​ទ្រទ្រង់​របស់​អ្នក​ជឿ​ដទៃ​ទៀត​។ ពេលណា​យើង​ប្រឈម​មុខ​ដាក់​កម្លាំង​ដែល​ធំជាង និង​ខ្លាំង​ជាង​យើង ការ​ប្រើ​ប្រាស់​អាវុធ​ទាំង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ អាច​ជួយ​យើង​ឲ្យ​ឈរ​មាំមួន ដោយ​មិន​ជំពប់​ដួល​។ ព្រះអម្ចាស់​ក៏​ជា​អ្នក​ប្រឹក្សា​យោបល់…

Read article
បោក​ចំបាប់​ជាមួយ​ព្រះអម្ចាស់

លោកុប្បត្តិ ៣២:២២-៣២ ដូច្នេះ យ៉ាកុប​នៅតែ​ម្នាក់ឯង ហើយ​មាន​ម្នាក់​មក​ចំបាប់​នឹង​គាត់​រហូត​ដល់​ភ្លឺ​។ លោកុប្បត្តិ ៣២:២៤ មិត្ត​ភក្តិ​ដែល​ខ្ញុំ​បាន​រាប់អាន​ជា​យូរ​មក​ហើយ បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​មក​ខ្ញុំ បន្ទាប់ពី​ស្វាមី​ខ្ញុំ​បាន​ទទួល​មរណៈ​ភាព​។ ក្នុង​សំបុត្រ​នោះ​គាត់​បាន​សរសេរ​ថា “លោក​អ័ឡិន(Alan) គឺជា​អ្នក​បោក​ចំបាប់​ជាមួយ​ព្រះ​។ គាត់​ប្រៀប​ដូចជា​លោក​យ៉ាកុប ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ទទួល​ជឿ​ព្រះ រហូត​ដល់​ពេល​សព្វថ្ងៃ”។ ខ្ញុំ​មិន​ដែល​បាន​គិត​ចង់​ប្រៀបធៀប​ការ​ត​យុទ្ធ​របស់​ស្វាមី​ខ្ញុំ ជាមួយ​នឹង​ការ​ត​យុទ្ធ​របស់​លោក​យ៉ាកុប​ជា​ព្ធយុកោ​របស់​សាសន៍​អ៊ីស្រាអែល​នោះ​ទេ ប៉ុន្តែ គាត់​មាន​ចំណុច​ដែល​ដូច​លោក​យ៉ាកុប​។ ពេញ​មួយ​ជីវិត​គាត់ គាត់​មាន​សំណួរ​ជា​ច្រើន សម្រាប់​ព្រះអម្ចាស់ ជា​ការ​ត​យុទ្ធ​នឹង​ព្រះអង្គ ដែល​ប្រៀប​ដូចជា​លោក​យ៉ាកុប​បោក​ចំបាប់​ជាមួយ​ព្រះអង្គ​ផង​ដែរ​។ គាត់​ស្រឡាញ់​ព្រះ តែ​មិន​តែងតែ​អាច​ទទួល​ស្គាល់​ការ​ពិត​ដែល​ថា ព្រះអង្គ​ស្រឡាញ់​គាត់ បាន​អត់​ទោស​ឲ្យ​គាត់ ហើយ​ស្តាប់​ឮ​គាត់​អធិស្ឋាន​ទេ​។ តែ​ជីវិត​គាត់​បាន​ទទួល​ព្រះពរ​ជា​ច្រើន ហើយ​គាត់​ក៏មាន​ឥទ្ធិពល​ជា​វិជ្ជមាន ទៅ​លើ​មនុស្ស​ជា​ច្រើន​។ ជីវិត​របស់​លោក​យ៉ាកុប​មាន​ចារិក​លក្ខណៈ​ជា​ការ​ត​យុទ្ធ​។ គាត់​បាន​ធ្វើ​ការ​បោក​បញ្ឆោត​លោក​អេសាវ ជា​បង​ប្រុស​គាត់ ដើម្បី​ឲ្យ​បាន​សិទ្ធិ​ធ្វើ​ជា​បង​ច្បង​។ គាត់​បាន​រត់ចោល​ផ្ទះ ហើយ​បាន​តយុទ្ធ​ជា​ច្រើន​ឆ្នាំ​ជាមួយ​លោក​ឡាបាន់​ ជា​សាច់​ញាតិ និង​ជា​ឪពុក​ក្មេក​របស់​គាត់​។ បន្ទាប់មក គាត់​ក៏បាន​រត់​គេច​ពី​លោក​ឡាបាន់​ទៀត​។ គាត់​ស្ថិត​ក្នុង​ភាព​ឯកោ ហើយ​ខ្លាច​មិន​ហ៊ាន​ជួប​​លោក​អេសាវ​។ ប៉ុន្តែ គាត់​ក៏​បាន​ជួប​ទេវតា​របស់​ព្រះអម្ចាស់(លោកុប្បត្តិ ៣២:១) ដែល​ប្រហែល​ជា​ការ​រំឭក អំពី​ការ​យល់សប្តិ​ដែល​ព្រះអម្ចាស់​បាន​បណ្តាល​ឲ្យ​គាត់​មាន កាលពី​មុន(២៨:១០-២២)។ បន្ទាប់​មក លោក​យ៉ាកុប​ក៏​បាន​បោក​ចំបាប់​ជាមួយ “បុរស​ម្នាក់”…

Read article
ព្រះវរបិតា​តែងតែ​ស្តាប់​យើង

រ៉ូម ៨:១២-២១ ដោយហេតុ​នោះ​បានជា​យើង​ស្រែក​ឡើង​ថា ឱអ័ប្បា ព្រះវរបិតា​អើយ​។ រ៉ូម ៨:១៥ រយៈ​ពេល​ប៉ុន្មាន​នាទី បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ហារី ទ្រូ​មិន(Harry Truman) ធ្វើ​ការ​ប្រកាស​ថា សង្គ្រាម​លោក​លើកទី២បាន​បញ្ចប់​ហើយ ទូរស័ព្ទ​បាន​រោទ៍​ឡើង ក្នុង​ផ្ទះ​ឈើ​តូច​មួយ ក្នុង​ទីក្រុង​គ្រែនវីយូ រដ្ឋ​មីសូរី​។ ដូន​ចាស់​ម្នាក់ អាយុ៩២ឆ្នាំ បាន​ទុក​កិច្ច​ការ​ចោល​មួយ​ឡែក​សិន ដើម្បី​លើក​ទូរស័ព្ទ​និយាយ។ ភ្ញៀវ​ដែល​មកលេង​ផ្ទះ​គាត់ ក៏​បានឮ​គាត់​និយាយ​ថា “ហាឡូ … ចាស់ ម៉ាក់​សុខ​សប្បាយ​ទេ​។ ចាស់ ម៉ាក់​កំពុង​ស្តាប់​វិទ្យុ … ឥឡូវ​នេះ បើសិន​ជា​អាច កូន​មកលេង​ម៉ាក់​ផង… ជំរាប​លា”។ ដូន​ចាស់​ក៏​បាន​ងាក​មក​ភ្ញៀវ​របស់​គាត់ ហើយ​និយាយ​ថា “ហារី កូន​ប្រុស​ខ្ញុំ ទូរស័ព្ទ​មក​។ ហារី​គឺជា​កូន​ល្អ … ​ពេល​ទូរស័ព្ទ​រោទ៍ ខ្ញុំ​ដឹង​ថា គាត់​​ទូរស័ព្ទ​មក​ខ្ញុំ​។ គាត់​តែងតែ​ទូរស័ព្ទ​ប្រាប់​ខ្ញុំ បន្ទាប់ពី​បញ្ហា​អ្វី​​មួយ​បាន​បញ្ចប់”។ ទោះ​យើង​មាន​ភាព​ជោគជ័យ​ប៉ុណ្ណា ឬ​មាន​វ័យ​ចាស់​ប៉ុណ្ណា យើង​តែងតែ​ចង់​ទូរស័ព្ទ​ទៅ​កាន់​ឪពុក​ម្តាយ​របស់​យើង​។ យើង​ចង់​ឮ​ពួក​គាត់​និយាយ​បញ្ជាក់​ថា យើង​ជា “កូន​ល្អ!”។ ទោះ​យើង​មាន​ភាព​ជោគជ័យ​ប៉ុណ្ណា​ក៏ដោយ ក៏​យើង​នៅតែ​ជា​កូន​ប្រុស…

Read article
អំណោយ​ដែល​កែ​ប្រែ​ជីវិត

ទំនុក​ដំកើង ១១៩:៩-២០ ទូល​បង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ​។ ទំនុក​ដំកើង ១១៩:១៦ មាន​ពេល​មួយ ខ្ញុំ​បាន​ស្វាគមន៍​ក្រុម​យុវជន ខណៈ​ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​ចែក​ព្រះ​គម្ពីរ​ដល់​ពួកគេ​។ ខ្ញុំ​ប្រាប់​ពួក​គេ​ថា “ព្រះអង្គ​នឹង​ប្រើ​អំណោយ​ដ៏​មាន​តម្លៃ​ទាំង​នេះ ដើម្បី​កែ​ប្រែ​ជីវិត​អ្នក”។ នៅ​ពេលយប់​នោះ មាន​សិស្ស​ពីរបី​នាក់​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​ទាំង​អស់​គ្នា​។ យើង​ក៏បាន​បន្ត​លើក​ទឹក​ចិត្ត​ក្រុម​យុវជន​នេះ ឲ្យ​អាន​ព្រះ​គម្ពីរ​នៅ​ផ្ទះ ខណៈ​ពេល​ដែល​យើង​បង្រៀន​ពួកគេ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួបជុំ​រៀង​រាល់​សប្តាហ៍​។ ជាង១សប្តាហ៍​ក្រោយមក ខ្ញុំ​ក៏​បាន​ជួប​សិស្ស​របស់​យើង​ម្នាក់​។ នាង​ថា នាង​នៅតែ​បន្ត​ប្រើ​ព្រះ​គម្ពីរ​ដែល​ខ្ញុំ​បាន​ឲ្យ​នាង​។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ឃើញ​ទី​បន្ទាល់​ដ៏​ល្អ​នៃ​ជីវិត​របស់​នាង ដែល​ពេញ​ដោយ​សេចក្តី​ជំនឿ​។ ព្រះអម្ចាស់​ប្រទាន​អំណាច​ដល់​រាស្រ្ត​ព្រះអង្គ ឲ្យ​អាន និង​សូត្រ​ខ​គម្ពីរ ព្រម​ទាំង​ចាំ​ទំព័រ​ដែល​ពួកគេ​អាច​រក​មើល​ខ​គម្ពីរ​ផង​ដែរ​។ ព្រះ​អង្គ​ជួយ​ឲ្យ​យើង​អាច​បន្ត​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធ ដោយ​រស់នៅ ស្រប​តាម​ខ​គម្ពីរ(ទំនុក​ដំកើង ១១៩:៩)។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ស្វែងរក​បំណង​ព្រះទ័យ និង​ស្តាប់​បង្គាប់​ព្រះអង្គ ខណៈ​ពេល​ដែល​យើង​ប្រើ​សេចក្តី​ពិត​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះអង្គ ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​កែ​ប្រែ​ជីវិត​យើង(ខ.១០-១១)។ ជា​រៀង​រាល់​ថ្ងៃ យើង​អាច​ទូល​សូម​ព្រះអង្គ​​ជួយ​យើង ឲ្យ​ស្គាល់​ព្រះអង្គ និង​យល់​ព្រះបន្ទូល​ព្រះអង្គ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ(ខ.១២-១៣)។ ពេលណា​យើង​ស្គាល់​តម្លៃ​នៃ​ការ​រស់នៅ​តាម​ផ្លូវ​របស់​ព្រះ យើង​អាច “អរ​សប្បាយ” ក្នុង​ការ​បង្រៀន​របស់​ព្រះអង្គ ដូច​មនុស្ស​ដែល​អរ​សប្បាយ​នឹង​ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង(ខ.១៤-១៥)។ បានជា​យើង​អាច​ច្រៀង ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “ទូល​បង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ” (ខ.‌១៦)។…

Read article
ការ​បោះ​ជំរុំ​របស់​ជាតិ​សាសន៍​ទាំង​មូល

លេវី​វិន័យ ២៣:៣៣-៤៣ រួច​ឲ្យ​អរ​សប្បាយ​ឡើង​អស់៧ថ្ងៃ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​។ លេវី​វិន័យ ២៣:៤០ មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​បោះ​ជំរុំ ក្នុង​តំបន់​ដែល​មាន​សត្វ​ព្រៃ​ច្រើន នៅ​ពេលយប់ នៅ​ក្រោម​ផ្ទៃ​មេឃ​នៃ​តំបន់​អាហ្វ្រិក​ខាងលិច ដែល​មាន​ផ្កាយ​ភ្លឺ​ផ្លេក​។ នៅ​រដូវ​ប្រាំង​យើង​អាច​បោះ​ជំរុំ ដោយ​មិន​ចាំ​បាច់​មាន​តង់​សម្រាប់​គេង​ក៏បាន ប៉ុន្តែ ការ​ដុត​ភ្លើង​បំភ្លឺ​ពិតជា​សំខាន់​ណាស់​។ ប៉ា​របស់​ខ្ញុំ​ក៏បាន​ប្រាប់​ខ្ញុំ​ឲ្យ​ជួយ​មើល​ភ្លើង​កុំ​ឲ្យ​រលត់ ខណៈ​ពេល​ដែល​គាត់​បន្ថែម​កំណាត់ឈើ​ពីលើ​ភ្លើង​។ ភ្លើង​ធ្វើ​ឲ្យ​សត្វ​ព្រៃ​មិន​ហ៊ាន​ចូល​មក​ជិត​យើង​។ សត្វ​ដែល​ព្រះ​បាន​បង្កើត​មាន​ភាព​អស្ចារ្យ ប៉ុន្តែ យើង​មិន​ដែល​ចង់​ឲ្យ​សត្វ​ខ្លា​រខិន ឬ​សត្វ​ពស់​លបចូល​ក្នុង​កន្លែង​បោះ​ជំរុំ​របស់​យើង​ទេ​។ ប៉ា​របស់​ខ្ញុំ​ជា​បេសកជន នៅ​តំបន់​ខាង​ជើង​នៃ​ប្រទេស​ហ្គាណា ហើយ​គាត់​ពូកែ​រៀន​សូត្រ​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​គាត់​។ ការ​បោះ​ជំរុំ​ក៏បាន​ផ្តល់​ឱកាស​ឲ្យ​យើង​រៀន​សូត្រ​បាន​ច្រើន​ដែរ​។ព្រះអម្ចាស់​បាន​ប្រើ​ការ​បោះ​ជំរុំ​ជា​ឱកាស ដើម្បី​បង្រៀន​រាស្រ្ត​របស់​ព្រះអង្គ​​។ រៀង​រាល់​មួយ​ឆ្នាំ​ម្តង ពួក​អ៊ីស្រាអែល​ត្រូវ​រស់នៅ​ក្នុង​ជម្រក ធ្វើ​ពី “ធាង​លម៉ើ និង​មែក​ឈើ​ញឹក​ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង​ផង” អស់​រយៈ​ពេល​ពេញ​មួយ​សប្តាហ៍(លេវី​វិន័យ ២៣:៤០)។ ព្រះអម្ចាស់​មាន​គោលបំណង​ពីរ​យ៉ាង សម្រាប់​ប្រពៃណី​នេះ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា “ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រាអែល អាស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់៧ថ្ងៃ ដើម្បី​ឲ្យ​អស់​ទាំង​ដំណ​កូន​ចៅ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​បាន​ឲ្យ​ពួក​កូនចៅ​អ៊ីស្រាអែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​អញ​នាំ​គេ​ចេញពី​ស្រុក​អេស៊ីព្ទ​មក”(ខ.៤២-៤៣)។ ប៉ុន្តែ ព្រឹត្តិការណ៍​នោះ​ក៏​មាន​លក្ខណៈ​ជា​ពិធី​បុណ្យ​ផង​ដែរ ព្រោះ​ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ​អរ​សប្បាយ នៅ​ចំពោះ​ព្រះអង្គ ឲ្យ​បាន៧ថ្ងៃ​(ខ.៤០)។ អ្នក​ខ្លះ​ប្រហែល​ជា​គិតថា ការ​បោះ​ជំរុំ​គ្រាន់​តែ​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ ប៉ុន្តែ ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​អ៊ីស្រាអែល​ចំណាយ​ពេល​បោះ​ជំរុំ​១សប្តាហ៍ ដើម្បី​ឲ្យ​ពួកគេ​នឹក​ចាំ អំពី​សេចក្តី​ល្អ​របស់​ព្រះអង្គ ដោយ​ចិត្ត​រីករាយ​។ យើង​ងាយ​នឹង​ភ្លេច​អត្ថន័យ​នៃ​ពិធី​បុណ្យ​សំខាន់ៗ​របស់​គ្រីស្ទបរិស័ទ​។…

Read article