2024

You are here:
ដំណឹង​ល្អ​ដែល​សក្តិ​សមនឹង​ឲ្យ​យើង​អបអរ

២ធីម៉ូថេ ២:៨-១៣ ពាក្យ​នេះ​គួរ​ជឿ​ពិត ដ្បិត​បើ​យើង​បាន​ស្លាប់​ជាមួយនឹង​ទ្រង់ នោះ​យើង​នឹង​រស់នៅ​ជាមួយនឹង​ទ្រង់​ដែរ​។ ២ធីម៉ូថេ ២:១១ បទ​ទំនុក​សកល​មាន​ចំណង​ជើង​ថា “ឱ ខ្ញុំ​ចង់​បានអណ្តាត១ពាន់” (បទលេខ១៥) មាន​វត្ត​មាន​ដំបូង​បំផុត នៅ​ក្នុង​សៀវភៅ​ទំនុក​ដំកើង​របស់​ពួក​ជំនុំ​មេតូឌីស ដែល​គិត​មកដល់​សព្វថ្ងៃ គឺជាង២សតវត្សរ៍មក​ហើយ​។ បទចម្រៀង​នេះ ជា​ស្នាដៃ​និពន្ធ​របស់​លោក ឆាល វេសលី(Charles Wesley) និង​ពីដើម​ឡើយ មាន​ចំណង​ជើង​ថា “ថ្ងៃខួប​នៃ​ការ​ប្រែ​ចិត្តជឿ​ព្រះ”។ គាត់​បាន​និពន្ធ​ទំនុក​សកល​នេះ ដើម្បី​រំឭក​ខួប​នៃ​ការ​កើតជា​ថ្មី​របស់​គាត់ ដោយ​ការ​ផ្លាស់​ប្រែ​ស៊ី​ជម្រៅ ដោយសារ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​។ បទចម្រៀង​នេះ​មាន១៨ល្បះ ដែល​បាន​ប្រកាស​អំពី​សិរី​ល្អ​នៃ​សេចក្តី​ល្អ​របស់​ព្រះ ដល់​អ្នក​ដែល​ប្រែ​ចិត្ត និង​ដើរ​តាម​ព្រះគ្រីស្ទ​។ ការ​មាន​សេចក្តី​ជំនឿ​ដូច​នេះ គឺ​សក្តិ​សមនឹង​ឲ្យ​យើង​អបអរ និង​ចែក​ចាយ​ដល់​អ្នក​ដទៃ​។ ក្នុង​បទ​គម្ពីរ ២ធីម៉ូថេ ជំពូក២ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​នៅ​តែ​ឈរ​មាំ​ក្នុង​សេចក្តី​ជំនឿ និង​មាន​ការ​ស៊ូ​ទ្រាំ​នៅ​ក្នុង​ការ​ចែក​ចាយ​សេចក្តី​ជំនឿ​។ គាត់​បាន​កត់​សំគាល់​ថា នេះ​ជា “ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សាយ​ប្រាប់ ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូចជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង”(ខ.៨-៩)។ សាវ័ក​ប៉ុល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​គ្មាន​ការ​សង្ស័យ ហើយ​បាន​រំឭក​លោក​ធីម៉ូថេ ឲ្យ​ចាំ​ព្រះរាជសារ​នៃ​ដំណឹង​ល្អ​ដែល​ប្រកាស​ថា “ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ”(ខ.៨) ព្រះ​អង្គ​បាន​យាង​មក​ប្រសូត​ជា​មនុស្ស មិនមែន​ដើម្បី​គ្រប់​គ្រង…

Read article
ព្យាយាម​ក្នុង​ការ​អធិស្ឋាន

កូល៉ុស ៤:២-៦,១២-១៣ ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ​។ កូល៉ុស ៤:២ ថ្ងៃ​មួយ ដូន​ចាស់​ម្នាក់​បាន​ប្រាប់ លោក​លូ(Lu) ជា​មិត្ត​ភក្តិ​ខ្ញុំ​ថា “ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក៥០ឆ្នាំ​ហើយ”។ មិត្ត​ភក្តិ​ខ្ញុំ​បាន​មើល​មុខ​ដូន​ចាស់ ដោយ​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង​។ កាល​នោះ មិត្ត​ភក្តិ​ខ្ញុំ​ទៅលេង​ភូមិ​មួយ នៅ​ប្រទេស​ប៊ុលហ្ការី ជា​កន្លែង​ដែល​ឪពុក​គាត់​បាន​ចម្រើន​វ័យ​ធំឡើង ហើយ​បាន​ចាក​ចេញ ក្នុង​វ័យ​ជំទង់​។ ដូន​ចាស់ ជា​អ្នកជឿ​ព្រះយេស៊ូវ ជា​អ្នក​ជិត​ខាង​របស់​តាយាយ​របស់​លោក​លូ​។ គាត់​បាន​ចាប់​ផ្តើម​អធិស្ឋាន​ឲ្យ​លោក​លូ ចាប់​តាំងពី​ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា លោក​លូ​បាន​ចាប់​កំណើត ក្នុង​ប្រទេស នៅ​ឯនាយ​សមុទ្រ​។ សព្វថ្ងៃ​នេះ ប្រហែល​ពាក់​កណ្តាល​សតវត្សរ៍​ក្រោយមក លោក​លូ​បាន​ឈាន​ចូល​លេង​ភូមិ​នោះ ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​មុខ​ជំនួញ​របស់​គាត់ ហើយ​គាត់​ក៏បាន​ជជែក​ជាមួយ​មនុស្ស​មួយ​ក្រុម​នៅ​ទីនោះ អំពី​សេចក្តី​ជំនឿ​របស់​គាត់​។ លោក​លូ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេល​គាត់​ជិត​ឈាន​ចូល​ដល់វ័យ៣០ឆ្នាំ ហើយ​នៅពេល​ដែល​ដូន​ចាស់​ចូល​មក​ជិត​គាត់ គាត់​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ឥទ្ធិពល​នៃ​ការ​អធិស្ឋាន​ដ៏​ជាប់​លាប់​របស់​ដូន​ចាស់ ដែល​បាន​នាំ​ឲ្យ​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ​។ យើង​មិន​អាច​ដឹង​ច្បាស់​ថា ការ​អធិស្ឋាន​របស់​យើង​មាន​ឥទ្ធិពល​ប៉ុណ្ណា នៅ​លើ​ផែនដី​នេះ​ទេ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បង្គាប់​យើង​ថា “ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ”(កូល៉ុស ៤:២)។ កាល​សាវ័ក​ប៉ុល​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​អ្នកជឿ​ក្នុង​ទីក្រុង​កូល៉ុស គាត់​ក៏បាន​សូម​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ ដើម្បី​ឲ្យ​ព្រះអម្ចាស់ “បើក​ទ្វារ” ឲ្យ​គាត់​ផ្សាយ​ព្រះបន្ទូល…

Read article
ការ​រួបរួម​គ្នា​ក្នុង​ព្រះគ្រីស្ទ ដើម្បី​ការ​ផ្លាស់​ប្តូរ

ទំនុក​ដំកើង ១៣៣ ក៏​ធៀប​ដូចជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន​។ ទំនុក​ដំកើង ១៣៣:៣ បណ្ឌិត ទីហ្វែនី ហ្គោលសិន(Dr. Tiffany Gholson) បាន​ឃើញ​អំពើ​ឧក្រិដ្ឋ​កម្ម​កំពុង​មាន​ផល​ប៉ះ​ពាល់​តាម​របៀប​ជា​ច្រើន មក​លើ​ទីក្រុង​របស់​គាត់ គឺ​ទីក្រុង​សេន លូ​អ៊ីស ខាង​កើត ជាទី​ក្រុង​តូច​មួយ នៅ​រដ្ឋ​មី​សូរី សហរដ្ឋអាមេរិក​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ឆ្នាំ២០២៣ អំពើ​ឃាតកម្ម​ក្នុង​ទីក្រុង​នេះ បាន​ធ្លាក់​ចុះ៣១ភាគរយ ហើយ​អំពើ​ឧក្រិដ្ឋ​កម្ម​ជា​ទូទៅ​ក៏​បាន​ថយ​ចុះ៣៧ភាគរយ​ផង​ដែរ​។ តើ​រឿង​នេះ​បាន​កើត​ឡើង​ដោយ​របៀបណា? ការ​ថយ​ចុះ​នេះ គឺ​បណ្តាល​មកពី​ការ​ធ្វើ​ការ​ជា​ដៃ​គូរ​។ អង្គការ​គ្រីស្ទបរិស័ទ​មួយ បាន​សហការ​ជាមួយ ប៉ូលិស​រដ្ឋ និង​ប៉ូលិស​ទីក្រុង និង​សាលា​រៀន ដើម្បី​បង្កើត​ក្រុម​អនុវត្តន៍​ច្បាប់​ដើម្បី​សុវត្ថិភាព​សាធារណៈ ដោយ​រួម​កម្លាំង​គ្នា​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ដើម្បី​ប្រជា​ពលរដ្ឋ​ទាំង​អស់​។ បណ្ឌិត ហ្គោលសិន ក៏បាន​លើក​ឡើង​ថា ការ​សហការ​គ្នា​នេះ​មាន​ភាព​ស្អិត​រមួត គឺ​ប្រៀប​ដូច​ជា​ការ​រៀប​ការ​ជា​ប្តី​ប្រពន្ធ ដោយ​សមាជិក​ម្នាក់ៗ​នៃ​ក្រុម​ការងារ​នេះ​រួបរួម​គ្នា​ជា​ដៃគូ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​។ មជ្ឈមណ្ឌល​សុខ​ភាព​ផ្លូវ​ចិត្ត ជា​សាលា​រៀន​ដែល​គាត់​កំពុង​ដឹកនាំ ក៏បាន​រាប់​បញ្ចូល​គ្រូ​បង្រៀន គិលានុបដ្ឋាយិកា និង​បុគ្គលិក​របស់​សាលា នៅ​ក្នុង​ការ​ជួយ​ទ្រទ្រង់​កុមារ ដែល​បាន​ទទួល​ផល​ប៉ះ​ពាល់​ពី​អំពើ​ឧក្រឹដ្ឋ​កម្ម ឬ​គ្រោះ​ថ្នាក់​ផ្សេងៗ​។ ភ្នាក់ងារ​ដទៃ​ទៀត ក៏បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ផង​ដែរ​។ ប៉ូលិស​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​ការសន្ទនា​បន្ថែម​ទៀត ជា​មួយ​ប្រជាជន​នៅ​តាម​ដង​ផ្លូវ…

Read article
ថ្វាយបង្គំ​ព្រះអង្គ មុន​ពេល​ចាប់​ផ្តើម​ការងារ

អែសរ៉ា ៣:១-៦ គេ​ចាប់​តាំង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា គឺ​ពី​ថ្ងៃ​ដំបូង ក្នុង​ខែ​អស្សុជ តែ​ជើង​ជញ្ជាំង​របស់​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា មិន​ទាន់​បាន​ដាក់​នៅឡើយ​។ អែសរ៉ា ៣:៦ ខ្ញុំ​មិន​ដែល​មាន​គម្រោង​បង្កើត​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ ដែល​ធ្វើ​ការ ក្នុង​ផ្នែក​ទំនាក់​ទំនង​របស់​មនុស្ស​ពេញវ័យ ហើយ​នៅពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអង្គ​កំពុង​ត្រាស់ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​នេះ ខ្ញុំ​មាន​សំណួរ​ជា​ច្រើន​។ តើ​ខ្ញុំ​អាច​ទៅ​ស្វែងរក​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការងារ​មនុស្ស​ធម៌​នេះ ដោយ​របៀបណា ហើយ​នរណា​គួរ​ជួយ​ខ្ញុំ​បង្កើត​អង្គការ​នេះ? នៅពេល​នោះ ខ្ញុំ​ក៏បាន​ទទួល​ជំនួយ​ប្រសើរ​បំផុត សម្រាប់​បញ្ហា​ទាំង​នេះ មិនមែន​នៅ​ក្នុង​សៀវភៅ​របស់​គ្រូ​ជោគជ័យ​ តែ​​នៅ​ក្នុង​ព្រះ​គម្ពីរប៊ីប​។ កណ្ឌ​គម្ពីរ​អែសរ៉ា បាន​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង សម្រាប់​អស់អ្នក​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់ហៅ ឲ្យ​សាង​សង់​អ្វីមួយ​ថ្វាយ​ព្រះអង្គ​។ កណ្ឌ​គម្ពីរ​នេះ​បាន​កត់ទុក​អំពី​របៀប​ដែល​ជនជាតិ​យូដា​បាន​សាង​សង់​ទីក្រុង​យេរូសាឡិម​ឡើង​វិញ បន្ទាប់ពី​ពួកគេ​ត្រូវ​សាសន៍​ដទៃ​និរទេស​អស់​ជា​ច្រើន​ឆ្នាំ ដោយ​បាន​ឆ្លុះ​បញ្ចាំង អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ផ្គត់​ផ្គង់​ផ្នែក​ហិរញ្ញ​វត្ថុ តាមរយៈ​ការ​ដាក់​ដង្វាយ​របស់​ពួក​បណ្តាជន និង​ប្រាក់​ជំនួយ​របស់​ស្តេច(អែសរ៉ា ១:៤-១១ ៦:៨-១០) និង​បាន​ឆ្លុះ​បញ្ចាំង​អំពី​របៀប​ដែល​អ្នក​ស្ម័គ្រ​ចិត្ត និង​ពួក​ជាង​ធ្វើ​ការសាងសង់(១:៥ ៣:៧)។ កណ្ឌ​អែសរ៉ា​បាន​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការ​ទុក​ពេល​សម្រាប់​ធ្វើ​ការ​រៀបចំ​ការងារ ដោយ​ពន្យារ​ពេល​ការសាងសង់ រហូត​ដល់​ឆ្នាំ​ទីពីរ​នៃ​ការ​វិល​ត្រឡប់​របស់​ប្រជាជន​យូដា​ពី​ការ​និរទេស(៣:៨)។ កណ្ឌ​គម្ពីរ​នេះ​ក៏បាន​បង្ហាញ​អំពី​ការ​ប្រឆាំង​ការសាងសង់ ដែល​អាច​កើត​មាន(ជំពូក៤)។ ប៉ុន្តែ រឿង​នេះ​មាន​ចំណុច​មួយ ដែល​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ជាងគេ​។ រយៈ​ពេល១ឆ្នាំ​ពេញ មុន​ពេល​ការសាងសង់​ចាប់​ផ្តើម ប្រជាជន​យូដា​បាន​សាង​សង់​អាសនា​ថ្វាយ​ព្រះអម្ចាស់(៣:១-៦)។ ពួក​បណ្តាជន​បាន​ថ្វាយបង្គំ​ព្រះអង្គ ទោះ​គេ​មិន​ទាន់​បាន​សាង​សង់​គ្រឹះ​នៃ​ព្រះវិហារ​របស់​ព្រះអង្គ​ក៏ដោយ(ខ.៦)។ ដូច​នេះ ពួកគេ​ត្រូវ​មាន​ការ​ថ្វាយបង្គំ មុន​ពេល​ការសាងសង់​ចាប់​ផ្តើម​។ តើ​ព្រះអម្ចាស់​កំពុង​ត្រាស់ហៅ​អ្នក…

Read article
បើក​បង្ហាញ​បាប​របស់​អ្នក

សា​ស្តា ១២:១៣-១៤ ពីព្រោះ​ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំជំរះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្តី​។ សា​ស្តា ១២:‌១៤ មាន​ចោរ​ម្នាក់​បាន​លួច​ចូល​ក្នុង​ហាង​ជួសជុល​ទូរស័ព្ទ​មួយ​កន្លែង ដោយ​វាយ​បំបែក​ទូកញ្ចក់​ដាក់​តាំង​ទូរស័ព្ទ ហើយក៏​បាន​ចាប់​ផ្តើម​ប្រមូល​ទូរស័ព្ទ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ចូល​ក្នុង​ហោ​ប៉ៅ​របស់​ខ្លួន​។ គាត់​បាន​ព្យាយាម​លាក់​បាំង​អត្ត​សញ្ញាណ​របស់​គាត់ មិន​ឲ្យ​គេ​មើល​មុខ​​គាត់​ស្គាល់ ក្នុង​កាមេរ៉ា​សុវត្ថិភាព ដោយ​គាត់​បាន​យក​ប្រអប់​ក្រដាស​ឡាំង​មក​គ្រប​ក្បាល​គាត់​។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​ធ្វើស​កម្ម​ភាព ក្រដាស​ឡាំង​នោះ​ក៏បាន​របើក​ចេញពី​ក្បាល​គាត់ បាន​មួយ​ភ្លែត ធ្វើ​ឲ្យ​គេ​អាច​មើល​ឃើញ​មុខ​គាត់​។ ពីរបី​នាទី​ក្រោយមក ក៏​បាន​បើក​មើល​វីដេអូ​ដែល​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​សកម្មភាព​លួច​របស់​ចោរ​នោះ ហើយក៏​បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​។ ប៉ូលិស​ក៏បាន​ចាប់​ខ្លួន​ចោរ​នោះ នៅ​ក្រៅ​ហាង​មួយ នៅ​ក្បែរ​នោះ​។ រឿង​នេះ​បាន​ក្រើន​រំឭក​យើង​ថា អំពើបាប​នីមួយៗ​ដែល​យើង​មាន នឹង​ត្រូវ​បាន​បើក​បង្ហាញ នៅ​ថ្ងៃ​ណាមួយ​មិនខាន​។ មនុស្ស​តែងតែ​ព្យាយាម​លាក់​បាំង​បាប​របស់​ខ្លួន ដោយសារ​និស្ស័យ​សាច់ឈាម​របស់​ពួកគេ​។ ប៉ុន្តែ កណ្ឌ​គម្ពីរ​សា​ស្តា​បាន​ចែងថា យើង​ត្រូវ​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះអម្ចាស់ អំពើបាប​ទាំង​អស់​ដែល​យើង​បាន​លាក់​បាំង នឹង​ត្រូវ​បើក​បង្ហាញ នៅ​ចំពោះ​ព្រះ​នេត្រ​ដ៏​សុចរិត និង​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះអង្គ(១២:១៤)។ អ្នក​និពន្ធ​បាន​សរសេរ​ថា “ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំងមូល​ដែល​មនុស្ស​ត្រូវ​ធ្វើ”(ខ.១៣)។ រាល់​ការ​ប្រព្រឹត្ត​ទាំង​អស់ ដែល​ក្រឹត្យ​វិន័យ​១០​ប្រការ​បាន​ហាម(លេវី​វិន័យ ៤:១៣) នឹង​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ​បានទេ​។ ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​ទៅ​​ជំនុំជំរះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្តី​។ ប៉ុន្តែ ដោយសារ​ព្រះគុណ​ព្រះអង្គ យើង​អាច​រក​ឃើញ​ការ​អត់​ទោស​បាប ក្នុង​ព្រះយេស៊ូវ…

Read article
ព្រះពរ​ជា​បរិបូរ​មកពី​ស្ថាន​សួគ៌

១ធីម៉ូថេ ១:១២-១៧ តែ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃ​យើង បាន​ចំរើន​ជា​បរិបូរ​ហូរហៀរ​ឡើង ព្រម​ទាំង​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​ផង​។ ១ធីម៉ូថេ ១:‌១៤ មាន​ពេល​មួយ ខ្ញុំ​បាន​បញ្ជាទិញ​ផ្លែ​ចេក​អំបូង៨ផ្លែ​។ ប៉ុន្តែ នៅពេល​ដែល​ខ្ញុំ​បើក​មើល​ក្នុង​ថង់​ឥវ៉ាន់ ដែល​គេ​បាន​ដឹក​មកដល់​ផ្ទះ​ខ្ញុំ ខ្ញុំ​ក៏បាន​ឃើញ​ផ្លែចេក២០ផ្លែ​។ ភ្លាមៗ​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ផ្លាស់ទី​លំនៅ​របស់​ខ្ញុំ​ទៅ​ប្រទេស​អង់គ្លេស គឺ​មានន័យថា ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ការ​បញ្ជាទិញ​ទំនិញ ក្នុង​ទម្ងន់​គិតជា ផោន ទៅជា​គីឡូក្រាម​វិញ​។ ដូច​នេះ ខ្ញុំ​ស្មានថា ខ្ញុំ​បាន​បញ្ជាទិញ​ផ្លែ​ចេកទម្ងន់៣ផោន តាម​ពិត ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ខ្ញុំ​បាន​បញ្ជាទិញ​ផ្លែចេក​៣​គីឡូក្រាម ដែល​មាន​ទម្ងន់​​ជិត​៧ផោន​។ ដោយសារ​ខ្ញុំ​មាន​ផ្លែ​ចេក​ច្រើន ខ្ញុំ​ក៏​បាន​ធ្វើ​នំ​ប៉័ង​រស់​ជាតិ​ចេក​ជា​ច្រើនដុំ ដើម្បី​ចែករំលែក​ព្រះពរ​ព្រះអង្គ ជាមួយ​អ្នក​ដទៃ​។ នៅពេល​ដែល​ខ្ញុំ​កំពុង​លាយ​ម្សៅ​ជា​មួយ​ផ្លែ​ចេក​អំបូង ខ្ញុំ​ក៏បាន​ចាប់​ផ្តើម​គិត អំពី​ផ្នែក​ដទៃ​ទៀត​នៃ​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​បាន​ដក​ពិសោធន៍​ជាមួយ​ភាព​ពេញ​បរិបូរ​ដែល​មិន​ស្មាន​ដល់ ហើយ​ហើយ​ព្រះអង្គ​បាន​ប្រើ​ផ្លូវ​នីមួយៗ នាំ​ខ្ញុំ​ងាក​បែរ​ទៅ​រក​ព្រះអង្គ​។ សាវ័ក​ប៉ុល​ក៏​ធ្លាប់​បាន​ជញ្ជឹង​គិត​អំពី​ព្រះពរ​ជា​បរិបូរ ក្នុង​ជីវិត​គាត់ តាម​របៀប​ស្រដៀង​នេះ​ផង​ដែរ​។ ក្នុង​សំបុត្រ​ដែល​គាត់​ផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​បាន​រៀបរាប់​អំពី​ជីវិត​គាត់ មុន​ពេល​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ ដោយ​ហៅ​ខ្លួន​ឯង​ថា “អ្នក​ប្រមាថ ធ្វើទុក្ខ​បៀតបៀន ហើយ​ព្រហើន​ឈ្លានពាន”(១ធីម៉ូថេ ១:‌១៣) និង​មនុស្ស​មាន​បាប​អាក្រក់​ផុត​លេខ(ខ.១៦)។ ព្រះអម្ចាស់​ក៏បាន​ចាក់​បង្ហូរ​ព្រះគុណ សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ…

Read article
សូម​ព្រះអង្គ​ពិនិត្យ​មើល​ចិត្ត​ទូល​បង្គំ

១សាំយ៉ូអែល ១៦:៤-១២ ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះ​ក្នុង​ចិត្ត​វិញ​។ ១សាំយ៉ូអែល ១៦:៧ ដើម្បី​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ផលិតផល​អាហារ ក្រុម​ហ៊ុន​ផ្សា​ទំនើប​មួយ នៅ​ប្រទេស​សិង្ហបុរី​បាន​លក់​ផ្លែឈើ និង​បន្លែ​ដែល​មាន​ស្នាម​ជាំ​បន្តិច​បន្តួច ក្នុង​តម្លៃថោក​ជាង​តម្លៃ​ធម្មតា​។ កម្មវិធី​នេះ​បាន​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ផលិតផល​អាហារ បាន​៧៧១តោន ដែល​កាលពី​មុន គេ​អាច​បោះ​ពួក​វា​ចោល ដោយសារ​ពួកវា​មាន​សោភ័ណ​ភាព​ដែល​មិន​គ្រប់​ស្តង់ដារ​អាហារ​។ មិន​យូរ​ប៉ុន្មាន អ្នក​ដើរ​ទិញ​ឥវ៉ាន់​ក៏​បាន​ដឹង​ថា រូបរាង្គ​ខាង​ក្រៅ​របស់​បន្លែ និង​ផ្លែឈើ ស្នាម​ឆ្កូត និង​រូបរាង្គ​មិន​ស្អាត មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រស់​ជាតិ និង​ជីវជាតិ​របស់​ពួកវា​ទេ​។ គេ​មិន​តែងតែ​អាច​កំណត់​អ្វី​ដែល​មាននៅ​ខាង​ក្នុង ផ្អែក​ទៅ​លើ​រូបរាង្គ​ខាង​ក្រៅ​​ឡើយ​។ ហោរា​សាំយូអែល បាន​យល់​អំពី​បញ្ហា​ស្រដៀង​នេះ​ផង​ដែរ នៅពេល​ដែល​ព្រះអម្ចាស់​ចាត់​គាត់ ឲ្យ​ទៅ​ចាក់​ប្រេង​តាំង​ឲ្យ​ស្តេច​របស់​សាសន៍​អ៊ីស្រាអែល ដែល​ត្រូវ​ស្នង​រាជ​បន្ទាប់(១សាំយ៉ូអែល ១៦:‌១)។ កាល​គាត់​បាន​ឃើញ អេលាប ជា​កូន​ច្បង​របស់​លោក​អ៊ីសាយ គាត់​គិត​ស្មានថា អេលាប ជា​មនុស្ស​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​។ ប៉ុន្តែ ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​មើលតែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ ពីព្រោះ​ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”(ខ.៧)។ ក្នុង​ចំណោម​កូន​ប្រុស​ទាំង៨នាក់ របស់​លោក​អ៊ីសាយ ព្រះអម្ចាស់​បាន​ជ្រើសរើស ដាវីឌ ជា​កូនពៅ…

Read article
តើគេស្វាគមន៍ខ្ញុំទេ?

កិច្ចការ ៨:២៩-៣៩ តើមាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន? កិច្ចការ ៨:៣៦ អ្នក​ស្រី សាលី ហ្វៀល(Sally Field) ជា​តួ​សម្ដែង ដែល​នៅ​ទីបំផុត គាត់​ក៏​បាន​ស្គាល់​អារម្មណ៍​ដែល​យើង​ម្នាក់ៗ​ចង់​មាន​។ កាល​គាត់​ទទួល​បាន​ពាន់​រង្វាន់​អូ​ស្កា​ជា​លើក​ទីពីរ ក្នុង​ឆ្នាំ១៩៨៥ គាត់​បាន​និយាយ នៅ​ក្នុង​សន្ទរកថា​ទទួល​ពាន់​រង្វាន់​អូ​ស្កា​យ៉ាង​ដូច​នេះ​ថា “ខ្ញុំ​ចង់​បាន​ការ​គោរព​របស់​អ្នក​ទាំង​អស់​គ្នា លើស​អ្វីៗ​ទាំង​អស់​។ កាល​ទទួល​ពាន​រង្វាន់​អូស្កា​លើក​ទីមួយ ខ្ញុំ​មិន​មាន​អារម្មណ៍​ដូច​នេះ​ទេ​។ តែ​លើក​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា បាន​ទទួល​ការ​គោរព​។ ហើយ​ខ្ញុំ​ក៏​មិន​អាច​បដិសេធន៍​ការ​ពិត​ដែល​ថា ក្នុង​ពេល​នេះ អ្នក​ទាំង​អស់​គ្នា​មិន​ខុសពី​ខ្ញុំ​ទេ”។ ​ជនជាតិ​អេធីយ៉ូពី ដែល​ជា​មនុស្ស​កម្រៀវ ក៏​មាន​ការ​ស្ញប់​ស្ញែង ចំពោះ​ការ​ទទួល​ស្វាគមន៍​ដែល​គាត់​បាន​ទទួល​ផង​ដែរ​។ ក្នុង​នាម​គាត់​ជា​សាសន៍​ដទៃ គេ​បាន​បដិសេធន៍​មិន​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​បរិវេណ​ខាង​ក្នុង​នៃ​ព្រះវិហារ នៅ​ទីក្រុង​យេរូសាឡិម​ទេ(មើល អេភេសូរ ២:‌១១-១២ និង ចោទិយកថា ២៣:‌១)។ ប៉ុន្តែ គាត់​ចង់​ឲ្យ​គេ​ទទួល​ស្វាគមន៍​គាត់​។ សាវ័ក​ភីលីព​ក៏បាន​ប្រទះ​ឃើញ​គាត់ កំពុង​ត្រឡប់​ពី​ការ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​នៅ​ទីក្រុង​យេរូសាឡិម(កិច្ចការ ៨:២៧)។ បុរស​អេធីយ៉ូពី​នោះ​កំពុង​អាន​បទ​គម្ពីរ​អេសាយ ដែល​ក្នុង​នោះ ព្រះអម្ចាស់​បាន​សន្យា​ថា “ពួក​កម្រៀវ ដែល​រក្សា​ថ្ងៃឈប់​សំរាក​ទាំង​ប៉ុន្មាន ក៏​រើស​យក​អ្វីៗ​ដែល​គាប់​ចិត្ត​អញ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​សេចក្តី​សញ្ញា​របស់​អញ​ថា អញ​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង១នៅ​ក្នុង​វិហារ​អញ ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅទៀត អញ​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ”(អេសាយ…

Read article
មានន័យ​ថា​បាន​បម្រើ​ព្រះយេស៊ូវ

ម៉ាថាយ ២៥:៣១-៤០ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាលណា? ម៉ាថាយ ២៥:៣៩ កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ១៨០០ អ្នក​ស្រី អេលី​ហ្សាប៊ែត ហ្វ្រាយ(Elizabeth Fry) មាន​អារម្មណ៍​តក់ស្លុត ចំពោះ​ស្ថានភាព​របស់​ពន្ធនាគារ​ស្ត្រី នៅ​ទីក្រុង​ឡុងដ៍​។ ស្ត្រី​ជា​អ្នក​ទោស និង​កូនៗ​របស់​ពួកគេ​បាន​រស់នៅ​បញ្ចៀត​គ្នា នៅ​ទីនោះ ហើយ​គេ​ឲ្យ​ពួក​គេ​គេង​នៅ​លើ​កម្រាល​ឥដ្ឋ​ក្នុង​អាកាស​ធាតុ​ដ៏​រងា​។ ពួកគេ​គ្មាន​គ្រែ​គេង​ឲ្យ​បាន​កក់​ក្តៅ ប៉ុន្តែ មន្ទីរ​ឃុំ​ឃាំង​មាន​ក្បាល​រ៉ូប៊ីនេ ដែល​ពួក​គេ​អាច​បើក​​យក​ស្រា​ផឹក​កម្តៅ​ខ្លួន​។ គាត់​បាន​ទៅ​មើល​គុក​នោះ​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​សំលៀក​បំពាក់ បើក​សាលា​រៀន និង​បង្រៀន​ព្រះ​គម្ពីរប៊ីប​ដល់​ពួកគេ​ផង​ដែរ​។ ប៉ុន្តែ អ្នក​ទោស​ជា​ច្រើន​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត​ខ្លាំង​បំផុត ដោយសារ​វត្ត​មាន​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ និង​សារ​នៃ​សេចក្តី​សង្ឃឹម ដែល​គាត់​បាន​ចែក​ចាយ​ដល់​ពួកគេ​នៅ​ទីនោះ​។ គាត់​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស​ ដោយសារ​គាត់​អនុវត្ត​តាម​ការ​បង្គាប់​របស់​ព្រះយេស៊ូវ ឲ្យ​បម្រើ​ជន​ទុរគត​។ ជាក់​ស្តែង កាល​នៅ​លើ​ភ្នំ​ដើម​អូលីវ ព្រះ​អង្គ​បាន​ចែក​ចាយ​រឿង​មួយ​ចំនួន ដែល​និយាយ​អំពី​គ្រា​ចុង​ក្រោយ ហើយ​ក្នុង​ចំណោម​នោះ មាន​រឿង​មួយ​ដែល​និយាយ​អំពី​ការ​ស្វាគមន៍ “ពួក​សុចរិត​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប​ជានិច្ច”(ម៉ាថាយ ២៥:៤៦)។ ក្នុង​រឿង​នេះ ស្តេច​បាន​ប្រាប់​ពួក​មនុស្ស​សុចរិត​ថា ពួកគេ​បាន​ថ្វាយ​ទឹក​ឲ្យ​ព្រះ​អង្គ​សោយ យាង​ព្រះ​អង្គ​ចូល​គង់​ខាង​ក្នុង ហើយ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ព្រះអង្គ​នៅ​ក្នុង​គុក(ខ.៣៥-៣៦)។ នៅពេល​ដែល​ពួកគេ​មិន​ចាំ​ថា ពួកគេ​បាន​ធ្វើ​នូវ​រឿង​ទាំង​នេះ​ពី​ពេលណា ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា “យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ…

Read article
ជាប់​ខ្លួន​នៅ​ក្នុង​ភក់​ជ្រៅ

យេរេមា ៣៨:១-១០ ដ្បិត​ព្រះ​ទ្រង់​មិនមែន​ជា​អ្នក​រមឹល​គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយក៏​នៅតែ​បំរើ​ទៀត​នោះ​ទេ​។ ហេព្រើរ ៦:១០ ថ្ងៃ​មួយ នៅ​ក្នុង​រោង​ចក្រ​ផលិត​ស្ករ​សូ​កូឡា ម៉ាស ក្នុង​រដ្ឋ​ផេនស៊ីលវេនា មាន​កម្មករ​ពីរ​នាក់​បាន​ធ្លាក់​ចូល​ក្នុង​ស៊ីទែន​ធំ​មួយ ដែល​ផ្ទុក​ទៅ​ដោយ​​ស្ករ​សូកូឡា​រាវ​។ អ្នក​ខ្លះ​ប្រហែល​ជា​គិតថា វា​ជា​រឿង​ដែល​កំប្លែង ឬ​ប្រហែល​ជា​គិតថា វា​ជា​លទ្ធផល​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត​របស់​អ្នក​ដែល​ចូល​ចិត្ត​ស្ករ​សូ​កូឡា​។ បុរស​ទាំង​នេះ​មិន​មាន​របួស​ទេ តែ​ពួកគេ​បាន​ជាប់​នៅ​ក្នុង​ស៊ីទែន​ដែល​មាន​ទឹក​ស្ករ​សូកូឡា​ផ្អែម​ឆ្ងាញ់​ត្រឹម​ចង្កេះ ដោយ​មិន​អាច​ចេញ​មក​ខាង​ក្រៅ ដោយ​ខ្លួនឯង​បាន​។ ទី​បំផុត ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ក៏​បាន​ចោះ​ប្រហោង នៅ​ចំហៀង​ស៊ីទែន​នោះ ដើម្បី​ជួយ​ពួកគេ​ចេញ​មក​ខាង​ក្រៅ ដោយ​សុវត្ថិភាព​។ កាល​ហោរា យេរេមា បាន​ជាប់​ខ្លួន​ក្នុង​ភក់ នៅ​ក្នុង​គុក​ងងឹត រឿង​របស់​គាត់​មិន​មាន​រស់​ជាតិ​ផ្អែម​ដូច​នេះ​ទេ​។ ក្នុង​នាម​គាត់​អ្នក​នាំ​ព្រះរាជសារ​របស់​ព្រះ មក​ប្រកាស​ដល់​ប្រជាជន​នៅ​ទីក្រុង​យេរូសាឡិម គាត់​ក៏បាន​ប្រាប់​ពួកគេ ឲ្យ​ចាក​ចេញពី​ទីក្រុង​យេរូសាឡិម​ជា​បន្ទាន់ ព្រោះ​ទីក្រុង​នេះ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​កណ្តាប់​ដៃ​កងទ័ព​របស់​ស្តេច​បាប៊ីឡូន(យេរេមា ៣៨:៣)។ ពួក​មន្ត្រី​ខ្លះ​របស់​ស្តេច​សេដេគា​ក៏បាន​ទាមទារ​ឲ្យ​គេ​ប្រហារ​ជីវិត​ហោរា​យេរេមា ព្រោះ​ពួក​គេ​អះអាង​ថា ពាក្យ​សម្ដី​របស់​គាត់​កំពុងតែ​បំបាក់​ទឹក​ចិត្ត​ពួក​ទាហាន(ខ.៤)។ ស្តេច​ក៏​ព្រម​តាម​ពួកគេ ហើយ​គេ​ក៏​បាន​យក​ខ្សែ​សំរូត​គាត់ ចុះ​ទៅ​ក្នុង​គុក​ងងឹត​ដែល​មាន​សុទ្ធ​តែ​ភក់(ខ.៦)។ នៅ​ពេល​ដែល​មន្រ្តី​ម្នាក់​ទៀត​របស់​ស្តេច ដែល​ជា​សាសន៍​ដទៃ បាន​ជួយ​រក​ខុស​ត្រូវ​ឲ្យ​លោក​យេរេមា ដោយ​លើក​ឡើង​ថា អ្វី​ដែល​ពួក​មន្រ្តី​ផ្សេង​ទៀត​បាន​ប្រព្រឹត្ត​ចំពោះ​គាត់ គឺជា​ការ​អាក្រក់​ជួរ​ជាតិ​ណាស់ ស្តេច​សេដេគា​ក៏​បាន​ដឹង​ថា ទ្រង់​បាន​ធ្វើ​ខុស​មក​លើ​គាត់ ហើយក៏​បាន​បង្គាប់​លោក…

Read article