ឲ្យអំណោយដោយសេចក្តីស្រឡាញ់
សុភាសិត ១១:២៤-២៥ មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើន។ សុភាសិត ១១:២៤ នៅថ្ងៃដែលអ្នកស្រី ឃ្វែនដូលីន ស្ទូលជីស(Gwendolyn Stulgis) រៀបអាពាហ៍ពិពាហ៍ គាត់បានស្លៀករ៉ូបរៀបការ ដូចដែលគាត់បានស្រមៃចង់បាន។ ក្រោយមក គាត់ក៏បានយករ៉ូបដែលគាត់បានប្រើហើយនោះ ទៅឲ្យមនុស្សម្នាក់ដែលគាត់មិនដែលស្គាល់។ គាត់ជឿថា រ៉ូបរបស់គាត់មិនសមនឹងឲ្យគាត់ព្យួរចោលក្នុងទូខោអាវ ឲ្យប្រឡាក់ធូលីដីនោះទេ។ កូនក្រមុំដទៃទៀតដែលរៀបការថ្មោងថ្មីក៏យល់ឃើញដូចគាត់ផងដែរ។ សព្វថ្ងៃនេះ មានស្ត្រីកាន់តែច្រើនបានចូលរួមជាមួយទំព័របណ្ដាញសង្គមរបស់គាត់ ដើម្បីបរិច្ចាគ ឬទទួលរ៉ូបកូនក្រមុំដែលគេប្រើហើយ។ មានអ្នកបរិច្ចាគម្នាក់បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា គេនឹងយករ៉ូបនេះទៅឲ្យកូនក្រមុំផ្សេងទៀតតគ្នាពីម្នាក់ទៅម្នាក់ទៀត ទាល់តែវារហែកប្រើលែងកើត ដោយសារការអបអរ ដែលមានក្នុងការប្រើប្រាស់រ៉ូបនេះ”។ ជាការពិតណាស់ ការចែករំលែកដោយចិត្តជ្រះថ្លា អាចធ្វើឲ្យយើងមានអារម្មណ៍រីករាយ។ គឺដូចមានសេចក្តីចែងមកថា “មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសុទ្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ”(សុភាសិត ១១:២៤-២៥)។ សាវ័កប៉ុលបានបង្រៀនគោលការណ៍នេះ ក្នុងព្រះគម្ពីរសញ្ញាថ្មីផងដែរ។ កាលគាត់និយាយពាក្យលាគ្នា ទៅកាន់អ្នកជឿព្រះ នៅទីក្រុងអេភេសូរ គាត់ក៏បានជូនពរពួកគេ(កិច្ចការ ២០:៣២) ហើយបានរំឭកពួកគេ អំពីសារៈសំខាន់នៃសេចក្តីសប្បុរស។ សាវ័កប៉ុលបានលើកឡើងអំពីក្រមសីលធម៌នៃការងាររបស់គាត់ ធ្វើជាគំរូសម្រាប់ឲ្យពួកគេយកតម្រាប់តាម។ គឺដូចគាត់មានប្រសាសន៍ថា…
Read article