2024

You are here:
ហេតុផល​ទាំង៥យ៉ាង ដែល​យើង​មាន​សេចក្តី​ទុក្ខ

គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់។ រ៉ូម ៨:២៨ យើង​កម្រ​នឹង​បានដឹង អំពី​មូល​ហេ​តុ​តូចៗ ដែល​បណ្តាល​ឲ្យ​យើង​មាន​សេចក្តី​ទុក្ខ តែ​ព្រះគម្ពីរ​ពិតជា​បាន​ផ្តល់​ឲ្យ​យើង នូវ​ហេតុ​ផល​ធំៗ ដែល​ជួយ​ទ្រទ្រង់​សេចក្តី​ជំនឿ​យើង។ ការ​មាន​របៀប​នឹក​ចាំ​អំពី​ហេតុផល​ទាំងនោះ គឺជា​ការ​ល្អ ព្រោះ​ពេលណា​ទុក្ខ​លំបាក​ស្រាប់តែ​កើតឡើង​ចំពោះ​យើង ឬ​យើង​មានឱកាស​ជួយ​អ្នកដទៃ ដែល​ជួបទុក្ខ​លំបាក យើង​អាច​នឹក​ចាំ អំពី​សេចក្តី​ពិត​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​យើង ដើម្បី​ជួយ​យើង កុំ​ឲ្យអស់​សង្ឃឹម។ ខាងក្រោម​នេះ ជា​របៀប​ដែល​យើង​អាច​នឹក​ចាំ ដែលគេ​អាច​ហៅថា ហេតុផល ៥ (បើ​វិធី​សាស្ត្រ​នេះ​មានប្រយោជន៍ សូម​ជ្រើសរើស​យក​តែ៣ ហើយ​ព្យាយាម​ចងចាំ)។ ហេតុ​ផល​ធំៗ ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​មាន​សេចក្តី​ទុក្ខ រួមមាន ៖ ១) ការ​ប្រែចិត្ត (Repentance) ៖ ព្រះ​ទ្រង់​ប្រើ​សេចក្តី​ទុក្ខ ដើម្បី​ត្រាស់​ហៅ​យើង និង​អ្នកដទៃ ឲ្យ​ងាក​បែរចេញ​ពី​ការ​ឲ្យ​តម្លៃ​អ្វីៗនៅ​លើ​ផែនដី​នេះ ខ្លាំង​ជាង​ព្រះ។ លូកា ១៣:៤-៥ ៖ “ឬ​ស្មាន​ថា ពួក១៨នាក់​ដែល​ប៉ម​ស៊ី​ឡោម​បាន​រលំ​មក​លើ​កិន​ស្លាប់​នោះ គេ​មានទោស​លើស​ជាង​មនុស្ស​ទាំងប៉ុន្មាន ដែល​នៅ​ក្រុង​យេ​រូ​សា​ឡិម​ឬអី ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មិនមែនទេ ប៉ុន្តែ​បើ​អ្នករាល់គ្នា​មិន​ប្រែចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំងអស់គ្នា​ដូច្នោះ​ដែរ”។ ២) ការពឹងផ្អែក​លើ​ព្រះ…

Read article
គ្រួសារ​ពិតជា​សំខាន់​ណាស់

ហេព្រើរ ១២:១៤-១៧ ចូរ​ដេញ​តាម​សេចក្តី​មេ​ត្រី ចំពោះ​មនុស្ស​ទាំង​អស់​ចុះ​។ ហេព្រើរ ១២:១៤ មាន​ពេល​មួយ បង​ស្រី និង​បង​ប្រុស​ខ្ញុំ ហើយ​និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ ចេញពី​រដ្ឋ​ដែល​យើង​កំពុង​រស់នៅ​រៀង​ខ្លួន ដើម្បី​ទៅ​ចូល​រួម​ពិធី​បុណ្យសព​របស់​ពូ​របស់​យើង ហើយក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​ជីដូន​របស់​យើង ដែល​មាន​អាយុ៩០ឆ្នាំ​។ គាត់​បាន​ក្លាយ​ជា​ជន​ពិការ ដោយសារ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ហើយក៏​បាន​បាត់បង់​សមត្ថភាព​និយាយ ហើយ​អាច​ប្រើ​បានតែ​ដៃ​ស្តាំ​របស់​គាត់​ប៉ុណ្ណោះ​។ ខណៈ​ពេល​ដែល​យើង​កំពុង​អង្គុយ​នៅ​ជុំវិញ​គ្រែ​គេង​គាត់ គាត់​ក៏បាន​លូកដៃ​ស្តាំ​របស់​គាត់ មក​ចាប់ដៃ​យើង​ម្នាក់ៗ ដោយ​ទាញ​ដៃ​យើង​មក​ដាក់​ពី​លើ​គ្នា ចំ​បេះ​ដូង​គាត់ ហើយ​ក៏​បាន​អង្អែល​ដៃ​យើង​ថ្នម​ៗ ឲ្យ​នៅ​នឹង​មួយ​កន្លែង​។ តាមរយៈ​ភាសា​កាយ​វិការ​របស់​គាត់ គាត់​កំពុង​ប្រាប់​យើង​ថា “គ្រួសារ​សំខាន់​ណាស់”។ គាត់​កំពុង​និយាយ​ពាក្យ​នេះ តាមរយៈ​កាយ​វិការ​មក​កាន់​បង​ប្អូន​បង្កើត ដែល​មាន​ការ​បែក​បាក់​ទំនាក់​ទំនង និង​ដាច់​ចេញ​ឆ្ងាយ​ពី​គ្នា​។ ក្នុង​ពួក​ជំនុំ ជា​មហា​គ្រួសារ​នៃ​ព្រះ យើង​ក៏​អាច​មាន​ការ​បែក​បាក់ និង​ដាច់​ចេញពី​គ្នា​ផង​ដែរ​។ យើង​ប្រហែល​ជា​បាន​បណ្តោយ​ឲ្យ​ចិត្ត​ល្វីងជូរចត់ បំបែក​យើង​ចេញពី​គ្នា​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បង្រៀន​យើង អំពី​ចិត្ត​ជូរ​ល្វីង ដែល​បាន​បំបែក​លោក​អេសាវ ចេញពី​លោក​យ៉ាកុប ជា​ប្អូន​ប្រុស​របស់​គាត់(ហេព្រើរ ១២:‌១៦) ហើយក៏​បាន​ជំរុញ​យើង​ជា​បង​ប្អូន ឲ្យ​រួបរួម​គ្នា​ក្នុង​មហា​គ្រួសារ​នៃ​ព្រះ​។ “ចូរ​ដេញ​តាម​សេចក្តី​មេ​ត្រី ចំពោះ​មនុស្ស​ទាំង​អស់”(ខ.១៤)។ ត្រង់​ចំណុច​នេះ ពាក្យ​ដេញ​តាម​បាន​បង្ហាញ​ចេញ​ នូវ​ការ​លះបង់​ស្ម័គ្រ​ពី​ចិត្ត ក្នុង​ការ​ផ្សះផ្សា​ជា​មួយ​បង​ប្អូន​ក្នុង​មហា​គ្រួសារ​របស់​ព្រះ​។ និយាយ​រួម យើង​ម្នាក់ៗ​សុទ្ធតែ​ខិតខំ​ដេញ​តាម​សេចក្តី​មេ​ត្រី​។ គ្រួសារ​ពិតជា​សំខាន់​ណាស់…

Read article
ជ្រលង​នៃ​ការ​សរសើរ​ដំកើង​ព្រះ

២កូរិនថូស ២០:២១-២៦ នៅ​ថ្ងៃទី៤គេ​ប្រជុំ​គ្នា នៅ​ច្រក​ភ្នំ​បេរ៉ាកា​។ ២របាក្សត្រ ២០:២៦ លោក​វីលៀម ខោភ័រ(William Cowper) ជា​កវី​កំណាព្យ ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត អស់​រយៈ​ពេល​ភាគ​ច្រើន​នៃ​ជីវិត​គាត់​។ បន្ទាប់ពី​គាត់​បរាជ័យ​ក្នុង​ការ​ព្យាយាម​ធ្វើ​អត្តឃាត គាត់​ក៏បាន​សម្រេច​ចិត្ត​ចូល​ទៅ​សម្រាក​ព្យាបាល ក្នុង​មន្ទីរ​ពេទ្យ​សម្រាប់​មនុស្ស​វិកល​ចរិត​។ ប៉ុន្តែ នៅ​ទីនោះ តាមរយៈ​ការ​ថែទាំ​របស់​គ្រូ​ពេទ្យ​ជា​គ្រីស្ទបរិស័ទ លោក​ខោភ័រ ក៏​បាន​ទទួល​យក​សេចក្តី​ជំនឿ​ដ៏​កក់​ក្តៅ និង​សំខាន់ ចំពោះ​ព្រះយេស៊ូវ​។ មិន​យូរ​ប៉ុន្មាន គាត់​ក៏បាន​ក្លាយ​ជា​មិត្ត​ភក្តិ​របស់​លោក​ចន ញូតុន(John Newton) ជា​គ្រូ​គង្វាល និង​អ្នក​និពន្ធ​ទំនុក​សកល ដែល​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ចូល​រួម​និពន្ធ​បទ​ចម្រៀង​ទំនុក​សកល​មួយ​បទ សម្រាប់​ពួក​ជំនុំ​របស់​ពួកគេ​។ ក្នុង​ចំណោម​ទំនុក​សកល​ដែល​លោក​ខោភ័រ​បាន​និពន្ធ ក៏​មាន​បទ “ព្រះអង្គ​ធ្វើ​ការ​តាម​របៀប​ដ៏​អាថ៌កំបាំង”ផង​ដែរ ដែល​គាត់​បាន​និពន្ធ ផ្អែក​ទៅ​លើ​ទី​បន្ទាល់​របស់​គាត់ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​យ៉ាង​ដូច​នេះ​ថា “ឱ​ពួក​បរិសុទ្ធ​ដ៏​ស្មោះ​ត្រង់​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង អ័ភ្រ​ដែល​អ្នក​ភ័យ​ខ្លាច​យ៉ាង​នេះ គឺ​បាន​បង្កប់​ទៅ​ដោយ​សេចក្តី​មេត្តា​ធំ​ដល់​ម្ល៉េះ ហើយ​នឹង​រលាយ​បាត់ ចេញ​ជា​ព្រះពរ​ធ្លាក់​មក​លើ​អ្នក”។ ប្រជាជន​នៃ​នគរ​យូដា ក៏​បាន​ជួប​សេចក្តី​សប្បុរស​របស់​ព្រះអម្ចាស់ តាម​របៀប​ដែល​ពួកគេ​មិន​នឹក​ស្មាន​ដល់ ដូច​លោក​ខោភ័រ​ផង​ដែរ​។ នៅពេល​ដែល​កងទ័ព​សត្រូវ​បាន​ចង​សម្ព័ន្ធ​គ្នា ដើម្បី​ឈ្លានពាន​ទឹកដី​របស់​ពួកគេ ស្តេច​យ៉ូសាផាត​ក៏បាន​ឲ្យ​ពួក​បណ្តាជន​មក​ជួបជុំ​គ្នា​អធិស្ឋាន​។ ខណៈ​ពេល​ដែល​កងទ័ព​នៃ​នគរ​យូដា​ដើរ​ដង្ហែ​ជា​ក្បួន ទៅ​កាន់​សមរ​ភូមិ ពួក​ប្រុសៗ​នៅ​ជួប​មុខ​គេ​ក៏បាន​សរសើរ​ដំកើង​ព្រះអម្ចាស់(២របាក្សត្រ ២០:២១)។ ពួក​សត្រូវ​ឈ្លានពាន​ក៏​មាន​ការ​ភាន់​ភាំង…

Read article
សេចក្តី​ស្រឡាញ់​ដ៏​សុភាព​របស់​ព្រះអង្គ

ហូសេ ១១:១-៤ អញ​បាន​ធ្វើ​ដល់​គេ ដូចជា​អ្នក​ដែល​លើក​បង្ហើប​នឹម នៅ​ក​គោ​ហើយ​ដាក់​ស្មៅ​នៅ​មុខ​វា​។ ហូសេ ១១:៤ ក្នុង​វីដេអូ​ដែល​គេ​បាន​ថត កាលពី​ឆ្នាំ២០១៧ គេ​ឃើញ​បុរស​ជា​ឪពុក​ម្នាក់​កំពុង​លួង​កូន​ប្រុស​គាត់​មាន​អាយុ២ខែ​ឲ្យ​បាត់​យំ ខណៈ​ពេល​ដែល​ទារក​នោះ​កំពុង​ទទួល​វ៉ាក់សាំង​។ ទិដ្ឋភាព​ក្នុង​វីដេអូ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​ទូ​ទាំង​ពិភពលោក មក​លើ​របៀប​ដែល​ឪពុក​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​កូន​របស់​គាត់​។ បន្ទាប់ពី​ពេទ្យ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ បុរស​ជា​ឪពុក​ក៏បាន​លើក​កូន​ប្រុស​គាត់​ពរ​នៅ​ជិត​ថ្ពាល់​គាត់ ហើយ​កូន​គាត់​ក៏​បាន​ឈប់​យំ ក្នុងរយៈ​ពេល​តែ​ពីរបី​វិនាទី​ប៉ុណ្ណោះ​។ គ្មាន​អ្វី​ដែល​នាំមក​នូវ​ការ​ធានា ខ្លាំង​ជាង​ការ​ថែទាំ​ដ៏​ស្រទន់​របស់​ឪពុក​ម្តាយ​ដែល​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​កូន​របស់​ខ្លួន​ឡើយ​។ ក្នុង​ព្រះ​គម្ពីរប៊ីប មាន​ការ​ពិពណ៌នា​ល្អៗ​ជា​ច្រើន​អំពី​ព្រះអម្ចាស់ ថា​ព្រះអង្គ​ជា​ឪពុក​ម្តាយ​មាន​ក្តី​ស្រឡាញ់ ជា​រូប​ភាព​ដែល​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ដែល​ឪពុក​ម្តាយ​មាន​ចំពោះ​កូន​របស់​ខ្លួន​។ ក្នុង​គ្រា​សញ្ញា​ចាស់ ហោរា​ហូសេ​បាន​ទទួល​ព្រះ​រាជ​សារ​ពី​ព្រះអម្ចាស់ ដើម្បី​ប្រកាស​ដល់​ពួក​អ៊ីស្រាអែល កំពុង​រស់នៅ​ក្នុង​នគរ​ខាង​ជើង ក្នុង​អំឡុង​សម័យ​នគរ​បែក​បាក់​។ ព្រះអង្គ​បាន​ត្រាស់ហៅ​ពួកគេ ឲ្យ​វិល​ត្រឡប់​មក​រក​ទំនាក់​ទំនងជា​មួយ​ព្រះអង្គ​វិញ​។ លោក​ហូសេ​ក៏បាន​រំឭក​ពួកគេ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​នាម​ព្រះអង្គ​ជា​ឪពុក​ដ៏​សុភាព គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា : “ក្នុង​គ្រា​នោះ​ដែល​អ៊ីស្រាអែល​នៅ​ក្មេង​នៅឡើយ​នោះអញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញពី​ស្រុក​អេស៊ីព្ទ​មក”(ហូសេ ១១:១)។ ព្រះបន្ទូល​សន្យា​ដែល​បាន​ធានា អំពី​ការ​យក​ព្រះទ័យ​ទុកដាក់ ដោយ​សេចក្តី​ស្រឡាញ់ ក៏​សម្រាប់​យើង​រាល់​គ្នា​ផង​ដែរ​។ ព្រះ​អង្គ​នៅ​តែ​ហៅ​យើង​ថា កូន​របស់​ព្រះអង្គ ទោះ​យើង​ស្វែងរក​ការ​ថែរក្សា​ដ៏​សុភាព​របស់​ព្រះអង្គ បន្ទាប់​យើង​បាន​បដិសេធន៍​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​មួយ​រយៈ​ពេល ឬ​ដោយសារ​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​ក្នុង​ជីវិត​យើង​ក៏​ដោយ(១យ៉ូហាន ៣:១) ហើយ​ព្រះ​ហស្ត​នៃ​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះអង្គ តែង​តែ​បើក​ចំហរ ដើម្បី​ទទួល​យើង(២កូរិនថូស ១:៣-៤)។—Lisa M.…

Read article
ការ​ជ្រើស​រើស​យក​ផ្លូវ​ជីវិត

សុភាសិត ១៤:៨-១២ មាន​ផ្លូវ​មួយ​ដែល​មើលទៅ​ដូចជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺជា​សេចក្តី​ស្លាប់​វិញ​។ សុភាសិត ១៤:១២ មាន​ពេល​មួយ លោក​គ្រូ​គង្វាល​ ដាមៀន(Damian) បាន​រៀបចំ​ពេល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​ពីរ​នាក់ ដែល​ជិត​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ផ្សេង​គ្នា ហើយ​ធ្លាប់​បាន​ជ្រើស​រើស​យក​ផ្លូវ​ជីវិត​ពីរ​ខុស​គ្នា​។ អ្នក​ជំងឺ​ទីមួយ​ជា​ស្រ្តី​ដែល​ក្រុម​គ្រួសារ​ស្រឡាញ់​យ៉ាង​ខ្លាំង​។ ការ​បម្រើ​អ្នក​ដទៃ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្រឡាញ់​គាត់​។ គ្រីស្ទបរិស័ទ​ផ្សេង​ទៀត​បាន​មក​ជួប​ជុំ​គ្នា នៅ​ជុំ​វិញ​គាត់ ដោយ​ថ្វាយបង្គំ​ព្រះ អធិស្ឋាន​ឲ្យ​គាត់ ហើយ​ក្តី​សង្ឃឹម​ក៏បាន​កើត​មាន​ពេញ​បន្ទប់​ដែល​គាត់​សម្រាក​ព្យាបាល​។ ក្នុង​មន្ទីរ​ពេទ្យ​មួយ​ទៀត សាច់​ញាតិ​របស់​សមាជិក​ពួក​ជំនុំ​របស់​លោក​គ្រូ ដាមៀម ក៏​កំពុងតែ​មាន​ជំងឺ​ជិត​ស្លាប់​ផង​ដែរ​។ បុរស​នោះ​មាន​ចិត្ត​រឹង​ទទឹង ជា​ហេតុ​នាំ​ឲ្យ​ការ​រស់នៅ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ហើយ​ក្រុម​គ្រួសារ​របស់​គាត់​មាន​ភាព​រញ៉េរញ៉ៃ ក្នុង​ការ​រស់នៅ ដោយសារ​ការ​សម្រេច​ចិត្ត​ខុស និង​ទង្វើ​អាក្រក់​របស់​គាត់​។ បរិយាកាស​នៃ​ជីវិត​ចុង​ក្រោយ​របស់​អ្នក​ទាំង​ពីរ បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ខុស​គ្នា​នៃ​ការ​រស់នៅ​របស់​ពួកគេ​។ អ្នក​ដែល​បាន​ខកខាន​មិន​បាន​ពិចារណា អំពី​គោលដៅ​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក ក្នុង​ជីវិត ច្រើនតែ​ជាប់​គាំង​ជីវិត ក្នុង​កន្លែង​ដ៏​លំបាក មិន​ចង់​ឲ្យ​រស់នៅ និង​ឯកោ​។ បទ​គម្ពីរ​សុភាសិត ១៤:១២ បាន​កត់​សំគាល់​ថា “មាន​ផ្លូវ​មួយ​ដែល​មើលទៅ​ដូចជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺជា​សេចក្តី​ស្លាប់​វិញ”។ ទោះ​យើង​ក្មេង​ឬ​ចាស់ មាន​ជំងឺ ឬ​មាន​សុខ​ភាព​ល្អ មាន​ទ្រព្យ​សម្បត្តិ​ច្រើន ឬ​ក្រី​ក្រ​ក្តី យើង​នៅតែ​មាន​ឱកាស​ពិនិត្យ​មើល​ផ្លូវ​ជីវិត​របស់​យើង​ឡើង​វិញ គឺ​មិន​ទាន់​យឺត​ពេល​ទេ​។…

Read article
ត្រៀម​ខ្លួន​ចេញទៅ​តាម​ការ​ត្រាស់ហៅ

អេភេសូរ ៤:១-៧,១១-១៦ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​បែប​គួរ​នឹង​ការងារ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ចុះ​។ អេភេសូរ ៤:១ សៀវភៅ​មាន​ចំណង​ជើង​ថា តួរ​លេខ​ដែល​បាន​បម្រុង​ទុក បាន​ពិពណ៌នា អំពី​ការ​ត្រៀម​ខ្លួន​របស់​លោក ចន គ្លែន(John Glenn) សម្រាប់​ការហោះហើរ​ចូល​ទៅ​ក្នុង​ទី​អវកាស​ នៅ​ក្រៅ​ភព​ផែន​ដី​។ កុំព្យូទ័រ​ក្នុង​ឆ្នាំ១៩៦២ នៅ​មាន​ភាព​ក្មេង​ខ្ចី និង​រញ៉េរញ៉ៃ ងាយ​នឹង​ធ្វើ​ការ​គណនា​ខុស​។ លោក​គ្លែន​មិន​បាន​ទុក​ចិត្ត​លើ​កុំព្យូទ័រ​រទាំង​នោះ​ទេ ហើយ​មាន​ការ​ព្រួយ​បារម្ភ អំពី​ការ​គណនា​សម្រាប់​ការ​បាញ់​បង្ហោះ​យានអវកាស​។ តែ​គាត់​ស្គាល់​ស្រ្តី​ម្នាក់​មាន​ខួរ​ក្បាល​ឆ្លាត​វ័យ ដែល​កំពុង​ធ្វើ​ការ​ក្នុង​បន្ទប់​ខាង​ក្រោយ អាច​ធ្វើ​ការ​គណនា​បាន​យ៉ាង​សុក្រឹត​។ គាត់​ទុកចិត្ត​នាង​។ លោក​គ្លែន​ក៏​បាន​និយាយ​ថា “បើ​នាង​និយាយ​ថា ការ​គណនា​សម្រាប់​ការ​បាញ់​បង្ហោះ​យាន​នោះ​មាន​ភាព​ត្រឹម​ត្រូវ ​ខ្ញុំ​អាច​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ទី​អវកាស”។ ស្រ្តី​នោះ​មាន​ឈ្មោះ ខាត់ធើរីន ចនសិន(Katherine Johnson) ជា​គ្រូ​បង្រៀន និង​ជា​ស្រ្តី​មាន​កូន​បី​នាក់​។ នាង​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ធ្វើ​ការ​បម្រើ​ព្រះអង្គ ក្នុង​ពួក​ជំនុំ​របស់​នាង​។ ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​គាត់ ឲ្យ​មាន​គំនិត​ឆ្លាត​គួរ​ឲ្យ​កត់​សំ​គាល់​។ អង្គ​ការ​ណាសា​ក៏​បាន​ហៅ​គាត់​ឲ្យ​ចូល​ធ្វើ​ការ ក្នុង​ចុង​ទសវត្សរ៍​ឆ្នាំ១៩៥០ ដើម្បី​ជួយ​ដល់​កម្មវិធី​អវកាស​។ គាត់​ជា “ស្ត្រី​វ័យ​ឆ្លាត” ដែល​លោក​គ្លែន​ត្រូវ​ការ​ក្នុង​ការងារ​គាត់ និង​ស្ថិត​ក្នុង​ចំណោម “មនុស្ស​កុំព្យូទ័រ” ដែល​គេ​បាន​ជួល​ឲ្យ​ធ្វើ​ការ​ក្នុង​អង្គ​ការ​ណាសា​ក្នុង​សម័យ​នោះ​។ ព្រះ​ទ្រង់​ប្រហែល​មិន​បាន​ត្រាស់ហៅ​យើង​ឲ្យ​ធ្វើ​ជា​អ្នក​ជំនាញ​ផ្នែក​គណិត​វិទ្យា​ដ៏​ឆ្លាត​វ័យ តែ​ព្រះ​អង្គ​បាន​ហៅ​យើង​រាល់​គ្នា​ឲ្យ​ទទួល “ព្រះ​គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ”(អេភេសូរ…

Read article
បាន​នៅ​ផ្ទះ​ជាមួយ​ព្រះយេស៊ូវ

យ៉ូហាន ១៤:១-៧ បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មកវិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​។ យ៉ូហាន ១៤:៣ មាន​ពេល​មួយ​ដូរ៉ូធី(Dorothy) បាន​គោះ​កែង​ស្បែ​ក​ជើង​ពណ៌​ក្រហម​ដូច​ត្បូង​ទទឹម ហើយ​និយាយ​ថា “គ្មាន​កន្លែងណា​ល្អ​ជាង​ផ្ទះ​ទេ”។ ក្នុង​ខ្សែ​ភាពយន្ត​រឿង​អ្នក​ប្រាជ្ញ​នៃ​នគរ​អូហ្ស ស្បែកជើង​នោះ មាន​សមត្ថភាព​ពិសេស អាច​ដឹក​ជញ្ជូន​ដូរ៉ូធី និង​តូតូ ពី​នគរ​អូហ្ស ត្រឡប់​មក​ផ្ទះ​របស់​ពួកគេ​ក្នុង​រដ្ឋ​នេសាស់​វិញ​។ គួរ​ឲ្យ​ស្តាយ​ណាស់ ពួកគេ​មិន​មាន​ស្បែក​ជើង​ពណ៌​ក្រហម​សម្រាប់​គ្រប់​គ្នា​​ទេ​។ មនុស្ស​ជា​ច្រើន​ក៏​មាន​ចិត្ត​ចង់ទៅ​ផ្ទះ​ដូច​ដូរ៉ូធី​ផង​ដែរ តែ​ការ​រក​ឃើញ​ផ្ទះ​ដ៏​កក់​ក្តៅ ជួនកាល មិន​ងាយ​ស្រួល​ដូច​ការ​និយាយ​ទេ​។ ការ​រស់នៅ​ក្នុង​ពិភពលោក ដែល​មនុស្ស​មាន​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​ញឹក​ញាប់ ដោយ​គ្មាន​ភាព​ស្ថិត​ស្ថេរ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ខ្វះ​ភាព​កក់​ក្តៅ ដោយ​មិន​ដឹង​ថា យើង​នឹង​អាច​រកបាន​កន្លែង ដែល​យើង​ពិតជា​មាន​អារម្មណ៍​កក់​ក្តៅ​ឬ​អត់​ទេ​។ អារម្មណ៍​ដូច​នេះ ក៏​អាច​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​ដែល​ស៊ី​ជម្រៅ​ជាង​នេះ​ទៀត គឺ​ដូច​ដែល​លោក​ស៊ី អេស លូ​អ៊ីស​(C. S. Lewis) បាន​បក​ស្រាយ​ថា “បើ​ខ្ញុំ​ពិនិត្យ​មើល​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ​ឃើញថា ខ្ញុំ​មាន​សេចក្តី​ប៉ង​ប្រាថ្នា​មួយ ដែល​គ្មាន​បទ​ពិសោធន៍​ណាមួយ​ក្នុង​លោកិយ​នេះ អាច​ធ្វើ​ឲ្យ​ស្កប់​ស្កល់​បាន នោះ​មូល​ហេតុ​ទំនង​បំផុត​ដែល​ខ្ញុំ​មាន​បញ្ហា​នេះ គឺ​ដោយសារ​ព្រះ​ទ្រង់​បាន​បង្កើត​ខ្ញុំ​មក សម្រាប់​ឲ្យ​រស់នៅ​ក្នុង​ពិភពលោក​មួយ​ទៀត”។ នៅ​ពេលយប់​មុន​ពេល​ព្រះយេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​មាន​បន្ទូល​ធានា​ដល់​មិត្តសំឡាញ់​ទ្រង់​អំពី​ផ្ទះ​នោះ​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា”(យ៉ូហាន…

Read article
ព្រះគុណ​ដែល​មានជ័យ​ជម្នះ​មក​លើ​ការ​ប្រឆាំង

អញ​បានឃើញ​អស់ទាំង​ផ្លូវ​របស់​គេ ហើយ​អញ​នឹង​ប្រោស​ឲ្យ​ជា អញ​នឹង​នាំមុខ​គេ​ដែរ ព្រមទាំង​កំសាន្តចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់ទុក្ខ​នឹងគេ ឲ្យបាន​ក្សាន្ត​ឡើង​ផង។ អេសាយ ៥៧:១៨ ចូរ​រៀន​គោល​លទ្ធិ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ធ្វើ​ដូចនេះ ប្រសើរ​ជាង ហើយក៏​ចម្អែត​វិញ្ញាណ​អ្នកផង​ដែរ។ ឧទាហរណ៍ ចូរ​រៀន​គោល​លទ្ធិ នៃ​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​បាន ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ។ ពេល​អ្នកធ្វើ​ដូចនេះ អ្នក​នឹង​ឃើញថា ការ​នេះ​មិន​មានន័យថា យើង​មិន​អាច​បដិសេធន៍​ព្រះគុណ​ព្រះ​នោះ​ទេ តែ​មានន័យថា ពេលណា​ព្រះ​ជ្រើសរើស​អ្នក ព្រះអង្គ​អាច ហើយនឹង​ជម្នះ​ការ​បដិសេធន៍​នោះ។ ឧទាហរណ៍ ក្នុង​បទ​គម្ពីរ​អេសាយ ៥៧:១៧-១៩ ព្រះ​ទ្រង់​បាន​វាយ​ផ្ចាល​រាស្ត្រ​ដែល​បះបោរ ដោយ​ព្រះអង្គ​វាយ​ពួក​គេ ហើយ​លាក់​ព្រះ​ភ័ក្ត្រ​ព្រះអង្គ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្តី​ទុច្ចរិត​នៃ​ចិត្តលោភ​របស់​គេ អញ​បាន​គេចមុខ ហើយ​មាន​សេចក្តី​ក្រោធ តែ​គេ​បាន​ចេះតែ​ថយ​ទៅតាម​អំពើ​ចិត្តជា​និច្ច” (ខ.១៧)។ ប៉ុន្តែ ពួក​គេ​មិនបាន​ឆ្លើយតប ដោយ​ការ​ប្រែចិត្ត​ចេញពី​អំពើបាប​ឡើយ។ ផ្ទុយទៅវិញ ពួក​គេ​បន្ត​ងាក​បែរចេញ​ពី​ព្រះអង្គ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “គេ​បាន​ចេះតែ​ថយ​ទៅតាម​អំពើ​ចិត្តជា​និច្ច” (ខ.១៧)។ ដូចនេះ មនុស្ស​អាច​បដិសេធន៍​មិន​ទទួល​ព្រះគុណ​ព្រះ។ តាមពិត លោក​ស្ទេផាន​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ថា “អ្នករាល់គ្នា​ចេះតែ​ទាស់​ទទឹង នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាដរាប”(កិច្ចការ ៧:៥១)។ ដូចនេះ តើ​ព្រះ​ទ្រង់​ត្រូវ​ធ្វើ​ដូចម្តេច?…

Read article
ព្រះអង្គ​ជ្រាប​អំពី​តម្រូវការ​របស់​យើង

ម៉ាថាយ ៦:២៥-៣៤ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង​។ ម៉ាថាយ ៦:៣៣ មាន​ពេល​មួយ លោក​លែនដូ(Lando) ជា​អ្នក​បើក​ឡាន​ហ្ស៊ីបនី ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ភីលីពីន បាន​ទៅ​អង្គុយ​ញាំ​កា​ហ្វេ នៅ​តាម​ស្តង់​លក់​កា​ហ្វេ​តាម​ចិញ្ចើម​ថ្នល់​។ អ្នក​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ចាប់​ផ្តើម​មាន​ឡើង​វិញ បន្ទាប់ពី​ការ​បិទ​ខ្ទប់ ក្នុង​សម័យ​កូវីដ​បាន​បញ្ចប់​។ ហើយ​គាត់​គិត​ឃើញថា ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​នៅ​ថ្ងៃ​នេះ គឺ​មានន័យថា គាត់​មាន​អ្នក​ដំណើរ​ច្រើន​ជាង​ធម្មតា​។ គាត់​ថា គាត់​នឹង​រកបាន​ប្រាក់​ចំណូល​ដែល​គាត់​បាន​បាត់​ក្នុង​ពេល​កន្លងមក ហើយ​អាច​ឈប់​ព្រួយ​បារម្ភ​បាន​ហើយ​។ ពេល​គាត់​ហៀប​នឹង​បើក​ឡាន​ចេញទៅ គាត់​ក៏បាន​ប្រទះ​ឃើញ​លោក​រុននី(Ronnie) នៅ​លើ​បង់​ក្បែរ​នោះ​។ អ្នក​បោស​ថ្នល់​រូប​នោះ ហាក់​ដូចជា​កំពុង​មាន​បញ្ហា​អ្វីមួយ ដែល​ត្រូវ​ការ​និយាយ​ប្រាប់​គេ​។ ប៉ុន្តែ លោក​លែនដូ​គិតថា វិនាទី​នីមួយៗ​សុទ្ធតែ​មាន​តម្លៃ​ចំពោះ​​មុខ​របរ​របស់​គាត់​។ បើ​គាត់​បាន​ដឹក​អ្នក​ដំណើរ​កាន់តែ​ច្រើន នោះ​គាត់​មាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​។ គាត់​គិតថា គាត់​មិន​អាច​ឈប់​ទេ​។ ប៉ុន្តែ គាត់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​គាត់​ចូល​ទៅ​រក​លោក​រុននី ដូច​នេះ គាត់​ក៏បាន​ទៅ​មើល​លោក​រុននី​។ ព្រះ​យេស៊ូវ​ជ្រាប​ថា ការ​ឈប់​ព្រួយ​បារម្ភ​មិនមែន​ជា​ការ​ងាយ​ទេ(ម៉ាថាយ ៦:២៥-២៧) ដូច​នេះ ព្រះអង្គ​បាន​ធានា​យើង​ថា ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌​បាន​ជ្រាប​ច្បាស់​ថា យើង​ត្រូវ​ការ​អ្វី(ខ.៣២)។ ព្រះអង្គ​បាន​រំឭក​យើង​ថា យើង​មិន​ត្រូវ​មាន​ការ​ថប់​បារម្ភ​ទេ តែ​ត្រូវ​ទុកចិត្ត​ព្រះអង្គ ហើយ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ(ខ.៣១-៣៣)។ ពេលណា​យើង​ឱប​ក្រសោប ហើយ​ស្តាប់​បង្គាប់​តាម​បំណង​ព្រះទ័យ​ព្រះអង្គ…

Read article
បណ្តាល​ចិត្ត​យើង​ឲ្យ​វិលមកវិញ

ឱ​ព្រះយេហូវ៉ា​អើយ សូម​បំបែរ​យើងខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើងខ្ញុំ​នឹង​បាន​បែរមក​ហើយ សូម​កែ​ជីវិត​របស់​យើងខ្ញុំ​ឡើងវិញ ដូចជា​កាលពីដើម។ បរិទេវ ៥:២១ រាស្ត្រ​របស់​ព្រះ​គ្មាន​សង្ឃឹម​ឡើយ ទាល់តែ​ព្រះ​ទ្រង់​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​វិល​ត្រឡប់ ពី​ការ​ថយ​ទៅ​រក និង​លោត​ចូលក្នុង​អំពើបាប និង​ការ​មិន​ជឿ។ កណ្ឌ​បរិទេវ​ជា​កណ្ឌ​ដែល​ក្រៀម​ក្រំ​បំផុត ក្នុង​ព្រះគម្ពីរ។ ព្រះ​ទ្រង់​បាន​បំផ្លាញ​ទីក្រុង​យេរូសាឡិម ដែល​ប្រៀប​ដូចជា​ប្រស្រីភ្នែក​ព្រះអង្គ។ ព្រះយេហូវ៉ា​ទ្រង់​បាន​សំរេច​សេចក្តី​ក្រោធ​របស់​ទ្រង់ ក៏បាន​ចាក់​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ចេញ​ហើយ ទ្រង់​បាន​បង្កាត់ភ្លើង នៅក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ដល់​ទាំង​ឫស​ជញ្ជាំង​ផង (បរិទេវ ៤:១១)។ ទ្រង់​បាន​លើក​ព្រះហស្ត ដូចជា​អ្នក​តតាំង ក៏បាន​ប្រហារជីវិត​នៃ​គ្រប់​ទាំងអស់​ដែល​គាប់​ភ្នែក (បរិទេវ ២:៤)។ ទ្រង់​បាន​ធ្វើទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ (បរិទេវ ១:៥)។ តើ​កណ្ឌ​គម្ពីរ​នេះ បាន​បញ្ចប់​យ៉ាងដូច​ម្តេច​ខ្លះ? កណ្ឌ​គម្ពីរ​នេះ​បាន​បញ្ចប់ ដោយ​ចែង​អំពី​ក្តី​សង្ឃឹម​តែមួយ ៖ ឱ​ព្រះយេហូវ៉ា​អើយ សូម​បំបែរ​យើងខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើងខ្ញុំ​នឹង​បាន​បែរមក​ហើយ (បរិទេវ ៥:២១)។ មានតែ​ក្តី​សង្ឃឹម​នេះ​ទេ ដែល​ខ្ញុំ និង​អ្នកមាន? “ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់បាន​អ្នករាល់គ្នា ប្រយោជន៍នឹង​រែង​អ្នករាល់គ្នា ដូចជា​រែងអង្ករ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាលណា​អ្នក​បាន​ប្រែចិត្ត​វិលមកវិញ…

Read article