2024

You are here:
ហ៊ាន​ប្រឆាំង​នឹង​ទស្សនៈ​ដែល​ពេញ​និយម

២របាក្សត្រ ១៨:៩-១៦ ខ្ញុំ​ស្បថ​ដោយនូវ​ព្រះយេហូវ៉ា ដ៏​មាន​ព្រះ​ជន្ម​រស់​ថា សេចក្តី​ណា​ដែល​ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះ​បន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្តី​នោះ​ឯង​។ ២របាក្សត្រ ១៨:១៣ បន្ទាប់​ពី​សន្និសីទ​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស ​សង្គ្រាម​លោក​លើកទី១​ក៏បាន​បញ្ចប់ លោក​ហ្វឺឌីណង់ ហ្វូច(Ferdinand Foch) ជា​អគ្គ​មេបញ្ជាការ​​នៃ​កងទ័ព​ប្រទេស​បារាំង បាន​ធ្វើ​ការ​សង្កេត​មើល​ស្ថាន​ការណ៍​ពិភពលោក ហើយក៏​បាន​មាន​ប្រសាសន៍​ដោយ​ចិត្ត​ជូរ​ល្វីង​ថា “ពិភពលោក​មិន​ទាន់​មាន​សន្តិភាព​នៅឡើយ​ទេ​។ នេះ​គ្រាន់តែ​ជា​បទ​ឈប់​បាញ់​គ្នា ដែល​មាន​រយៈ​ពេល២០ឆ្នាំ”។ ទស្សនៈ​របស់​លោក​ហ្វូច បាន​ប្រាស​ចាក​ទស្សនៈ​ដ៏​ពេញ​និយម​របស់​មនុស្ស​នៅ​សម័យ​នោះ ដែល​បាន​យល់​ឃើញថា សង្រ្គាម​លោក​លើកទី១ ដ៏​គួរ​ឲ្យ​តក់ស្លុត​នេះ គឺជា “សង្រ្គាម​ដែល​បាន​បញ្ចប់​សង្រ្គាម​ទាំង​អស់”។ ២០ឆ្នាំ និង២ខែ​ក្រោយមក សង្រ្គាម​លោក​លើកទី២ ក៏បាន​ផ្ទុះ​ឡើង​។ លោក​ហ្វូច​ពិតជា​និយាយ​ត្រូវ​។ តាំងពី​យូរ​មក​ហើយ លោក​មីកាយ៉ា ជា​ហោរា​ពិតតែ​មួយ​របស់​ព្រះ ក្នុង​តំបន់​ដែល​គាត់​រស់នៅ ក្នុង​សម័យ​របស់​គាត់​ ​បាន​ថ្លែង​ទំនាយ​យ៉ាង​ត្រឹម​ត្រូវ​សម្រាប់​នគរ​អ៊ីស្រាអែល អំពី​លទ្ធផល​នៃ​សឹក​សង្រ្គាម(២របាក្សត្រ ១៨:៧)។ ផ្ទុយ​ទៅវិញ ហោរា​ក្លែង​ក្លាយ​ទាំង៤០០នាក់ របស់​ស្តេច​អ័ហាប់ បាន​ថ្លែង​ទំនាយ​ថា ស្តេច​នឹង​មាន​ជ័យ​ជម្នះ​ក្នុង​សង្រ្គាម​ទៅ​វិញ។ ហេតុ​នេះ​ហើយ មន្រ្តី​ម្នាក់​ដែល​នាំ​ហោរា​មីកាយ៉ា​ចូល​គាល់​ស្តេច ក៏បាន​ប្រាប់​គាត់​ថា “មើល ពួក​ហោរា​ទាំង​អស់​សុទ្ធ​តែ​ទាយ​ល្អ ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូចជា​ពាក្យ​របស់​ហោរា​ទាំង​នោះ ដោយ​ពោល​តែ​សេចក្តី​ល្អ​ដែរ”(ខ.១២)។ លោក​មីកា​យ៉ាក៏​បាន​ឆ្លើយ​តប​ថា “សេចក្តី​ណា​ដែល​ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះ​បន្ទូល​មក…

Read article
បន្សល់​ទុក​កេរ​ដំណែល​ខាង​វិញ្ញាណ

១ធីម៉ូថេ ១:៣-៥ ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះ​ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូ​អ៊ីស ជា​ជីដូន​របស់​អ្នក​ជាមុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ​។ ២ធីម៉ូថេ ១:៥ កាល​ខ្ញុំ និង​បង​ស្រី​ខ្ញុំ ស្ថិត​ក្នុង​វ័យ​ជំទង់ យើង​មិន​យល់​អំពី​មូល​ហេតុ​ដែល​ម្តាយ​របស់​យើង បាន​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ​​ទេ តែ​យើង​មិន​អាច​បដិសេធន៍​ការ​ផ្លាស់​ប្រែ ដែល​យើង​បាន​មើល​ឃើញ​ក្នុង​ជីវិត​គាត់​បាន​ឡើយ​។ គាត់​មាន​សន្តិភាព និង​ក្តី​អំណរ​ច្រើន​ជាង​មុន ហើយក៏​បាន​ចាប់​ផ្តើម​បម្រើ​ព្រះ ដោយ​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ព្រះវិហារ​។ គាត់​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​រៀន​ព្រះ​គម្ពីរប៊ីប​ណាស់ បានជា​គាត់​​ទៅរៀន​នៅ​សាលា​ព្រះ​គម្ពីរ​រហូត​ដល់​បញ្ចប់​ការ​សិក្សា​។ រយៈ​ពេល១ឆ្នាំ បន្ទាប់ពី​ម្តាយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ បង​ស្រី​ខ្ញុំ​ក៏​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​បម្រើ​ព្រះអង្គ​។ ហើយ​ពីរបី​ឆ្នាំ​ក្រោយមក ខ្ញុំ​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ និង​ចាប់​ផ្តើម​បម្រើ​ព្រះអង្គ​ផង​ដែរ​។ ជា​ច្រើន​ឆ្នាំ​ក្រោយមក ឪពុក​ខ្ញុំ​ក៏​បាន​ទទួល​ជឿ​ព្រះអង្គ​។ ការ​សម្រេច​ចិត្ត​របស់​ម្តាយ​ខ្ញុំ ក្នុង​ការ​ទទួល​ជឿ​ព្រះគ្រីស្ទ បាន​ជះ​ឥទ្ធិពល​នៃ​ជីវិត​ផ្លាស់​ប្រែ ដែល​បាន​បណ្តាល​ចិត្ត​ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​យើង​ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ​ជា​បន្ត​បន្ទាប់​។ កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ចុង​ក្រោយ​របស់​គាត់ ផ្ញើ​ទៅ​លោក​ធីម៉ូថេ ហើយ​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​ជំនឿ លើ​ព្រះយេស៊ូវ គាត់​បាន​ធ្វើ​ការ​កត់​សំគាល់ អំពី​មរតក​នៃ​សេចក្តី​ជំនឿ​របស់​គាត់ បានជា​គាត់​មាន​ប្រសាសន៍​ថា “ដ្បិត​ខ្ញុំ​នឹកចាំ​ពី​សេចក្តី​ជំនឿ​ស្មោះ​ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូ​អ៊ីស ជា​ជីដូន​របស់​អ្នក​ជាមុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ក៏​នៅ​ក្នុង​អ្នកផង”(២ធីម៉ូថេ ១:៥)។…

Read article
ការ​ផ្លាស់​ប្រែ នៅពេល​ចុងក្រោយ

ក្នុងចំណោម​ចោរ​ពីរ​នាក់ ដែលគេ​បាន​ឆ្កាង​នៅ​ក្បែរ​ព្រះយេស៊ូវ​ មាន​ម្នាក់​ដែល​បាន​ប្រែចិត្ត​ទទួល​ជឿ​ព្រះអង្គ តែ​បន្ទាប់មក គាត់​រស់នៅ​បាន​ប្រហែល១ម៉ោង​ទៀត​ប៉ុណ្ណោះ។ គាត់​ក៏បាន​ស្លាប់ តែ​គាត់​បាន​ផ្លាស់​ប្រែ​ហើយ។ គាត់​បាន​រស់នៅ​លើ​ឈើឆ្កាង ក្នុងនាម​ជា​មនុស្ស​កើតជា​ថ្មី មាន​អាកប្ប​កិរិយា និង​ទង្វើ​រ​ថ្មី។ ប៉ុន្តែ ៩៩.៩៩% នៃ​ជីវិត​គាត់ មិនបាន​រស់នៅ​ឲ្យ​មានប្រយោជន៍​ឡើយ។ ដូចនេះ តើ​រយៈពេល​តែ​ពីរបី​ម៉ោង​ចុងក្រោយ​នៃ​ជីវិត​គាត់ ដែល​មានការ​កើតជា​ថ្មី​នោះ មាន​សារៈសំខាន់​ទេ?

Read article
ការបៀតបៀន​នៅ​ផែនដី រង្វាន់​នៅ​ស្ថានសួគ៌

នៅក្នុង​ជីវិត​នេះ យើង​សង្កេតឃើញ​ថា មនុស្ស​អាក្រក់​ហាក់ដូចជា​ចេះតែ​ចម្រុងចម្រើន។ តែ​ព្រះគម្ពីរ​បាន​ចែងថា “ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះ កុំ​ឲ្យ​ក្តៅចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេ ឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ”(ទំនុកដំកើង ៣៧:៧)។

Read article
ការ​ប្រកាន់​គោល​ជំហរ ក្នុង​ព្រះគ្រីស្ទ

១សាំយ៉ូអែល ២៨:៣-១០ ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ​ប៉ុណ្ណោះ សេចក្តី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពីអា​កំណាច​ទេ​។ ម៉ាថាយ ៥:៣៧ ក្នុង​ខ្សែ​ភាព​រឿង​ម្ចាស់​ចិញ្ចៀន ផ្អែក​ទៅលើ​រឿង​ប្រលោមលោក ដែល​លោក ថូលខិន(Tolkien) បាន​និពន្ធ លោក​ហ្គន់ដូល(Gandalf) ជា​តួ​អង្គ​ស្លៀក​រ៉ូប​ពណ៌​ប្រផេះ បាន​ប្រឈម​មុខ​ដាក់​លោក​សារូ​មិន(Saruman) ជា​តួ​អង្គ​ស្លៀក​រ៉ូប​ពណ៌ស បន្ទាប់ពី​លោក​សារូ​មិន បាន​បោះបង់​ចោល​គោល​ជំហរ​របស់​គាត់ ក្នុង​ការ​ជួយ​ការពារ​ភូមិភាគ​កណ្តាល​នៃ​ផែនដី ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្តី​អាក្រក់​របស់​លោក​សៅរ៉ុន(Sauron)។ ជាង​នេះ​ទៅទៀត លោក​សារូ​មិន ថែម​ទាំង​បាន​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយ​លោក​សៅរ៉ុន​ទៀត​ផង! នៅពេល​នោះ​អ្នក​ទាំង​ពីរ ដែល​ជា​អតីត​មិត្ត​ភក្តិ ក៏​បាន​ដឹកនាំ​ទ័ព​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ដ៏​ធំ​មួយ រវាង​ការ​ល្អ និង​ការ​អាក្រក់​។ បើសិន​ជា​លោក​សារូ​មិន បាន​ប្រកាន់​គោល​ជំហរ​របស់​របស់​ខ្លួន ដោយ​មិន​ងាករេ ហើយ​ធ្វើ​ការ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​គាត់​ក៏​មិន​ក្លាយ​ជា​មនុស្ស​អាក្រក់​ដែរ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្តេច​សូល ដែល​មាន​បញ្ហា ក្នុង​ការ​ប្រកាន់​គោល​ជំហរ​របស់​ទ្រង់​។ ក្នុង​រឿង​មួយ​នោះ ទ្រង់​បាន​ធ្វើ​រឿង​ដ៏​ត្រឹម​ត្រូវ ដោយ​បណ្តេញ “អស់​ទាំង​ពួក​គ្រូ​ខាប និង​ពួក​គ្រូ​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ”(១សាំយ៉ូអែល ២៨:៣)។ នេះ​ជា​ទង្វើ​ដ៏​ល្អ ដ្បិត​ព្រះ​ទ្រង់​បាន​ប្រកាស​ថា ការ​ទៅ​ពឹង​ពួក​គ្រូ​ខាប គ្រូ​អន្ទង​ខ្មោច គឺជា​ទង្វើ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម នៅ​ចំពោះ​ព្រះអង្គ(ចោទិយកថា ១៨:៩-១២)។ ប៉ុន្តែ នៅពេល​ដែល​ស្តេច​សូល​ឃើញ​កងទ័ព​របស់​សាសន៍​ភីលីស្ទីន មាន​គ្នា​ច្រើន​សន្ធឹក ទ្រង់​ក៏​ទូល​អង្វរ​ឲ្យ​ព្រះ​អម្ចាស់​ជួយ…

Read article
ឈប់​ព្យាយាម​ជួយ​សង្រ្គោះ​ខ្លួនឯង

អេភេសូរ ២:១-១០ ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិនមែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺជា​អំណោយ​ទាន​របស់​ព្រះ​វិញ​។ អេភេសូរ ២:៨ ជា​ច្រើន​ឆ្នាំ​កន្លងមក ទីក្រុង​ញូយ៉ក​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការណ៍​ផ្សព្វផ្សាយ​អំពី “សុ​វត្ថ​ភាព​ក្នុង​ជណ្តើរ​យន្ត” ដើម្បី​អប់រំ​ប្រជាជន អំពី​របៀប​រម្ងាប់​អារម្មណ៍ ហើយ​មាន​សុវត្ថិភាព នៅពេល​ពួកគេ​ជាប់​នៅ​ក្នុង​ជណ្តើរ​យន្ត​។ អ្នក​ជំនាញ​បាន​រាយ​ការណ៍​ថា អ្នក​ដំណើរ​ខ្លះ​ដែល​ជាប់​ក្នុង​ជណ្តើរ​យន្ត បាន​បាត់បង់​ជីវិត នៅពេល​ដែល​ពួកគេ​ព្យាយាម​គាស់​ទ្វារ​ជណ្តើរ​យន្ត​ចេញ ឬ​ព្យាយាម​ចេញ​ពី​ជណ្តើរ​យន្ត តាម​មធ្យោបាយ​ផ្សេង​ទៀត​។ ដំណោះ​ស្រាយ​ល្អ​បំផុត គឺ​គ្រាន់​តែ​ចុច​ប៊ូតុង ដើម្បី​ផ្តល់​ដំណឹង​ឲ្យ​គេ​មក​ជួយ ហើយ​រង់​ចាំ​ក្រុម​សង្គ្រោះ​បន្ទាន់​មកដល់​។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង អំពី​ផែនការ​ជួយ​សង្គ្រោះ​ខុសពី​នេះ គឺ​ផែនការ​សម្រាប់​ជួយ​អ្នក​ដែល​កំពុង​ជាប់​នៅ​ក្នុង​ចំណង​នៃ​អំពើបាប​។ គាត់​បាន​រំឭក​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ អំពី​ភាព​អស់​សង្ឃឹម​ខាង​វិញ្ញាណ​របស់​ពួកគេ ដោយសារ​ពួកគេ​បាន​ស្លាប់​ខាង​ឯ​បាប(អេភេសូរ ២:១)។ ពួកគេ​បាន​ជាប់​អន្ទាក់ ដោយ​ស្តាប់​បង្គាប់​អារក្ស(ខ.២) ហើយ​បដិសេធន៍​មិន​ព្រម​ស្តាប់​បង្គាប់​ព្រះ​។ ការ​នេះ​បាន​បណ្តាល​ឲ្យ​ពួកគេ​ជាប់​នៅ​ក្នុង​សេចក្តី​ក្រោធ​របស់​ព្រះ​។ តែ​ព្រះអង្គ​មិន​បាន​ទុក​ឲ្យ​ពួកគេ​ជាប់​នៅ​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ​ជា​រៀង​រហូត​ឡើយ​។ ហើយ​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ “បាន​សង្គ្រោះ ដោយសារ​ព្រះគុណ​ព្រះអង្គ”(ខ.៥,៨)។ ដូច​នេះ ពួកគេ​ត្រូវ​ឆ្លើយតប​ចំពោះ​ផែនការ​ជួយ​សង្គ្រោះ​របស់​ព្រះអង្គ ដោយ​ជំនឿ​។ ហើយ​ការ​មាន​ជំនឿ​លើ​ព្រះអង្គ គឺ​មានន័យថា យើង​ឈប់​ព្យាយាម​ជួយ​សង្រ្គោះ​ខ្លួនឯង ហើយ​ទូល​សូម​ព្រះ​អង្គ​ជួយ​សង្រ្គោះ​យើង​។ ដោយសារ​ព្រះគុណ​ព្រះ សេចក្តី​សង្រ្គោះ​ឲ្យ​រួចពី​អន្ទាក់​នៃ​អំពើបាប មិន​កើត​ចេញពី​យើង​នោះ​ទេ តែ​ជា “អំណោយ​មកពី​ព្រះ” ដែល​បាន​ប្រទាន​មក​តាមរយៈ​ព្រះយេស៊ូវ​តែមួយ​អង្គ​គត់(ខ.៨)។—Marvin Williams…

Read article
ធ្វើ​ឲ្យ​វាល​រហោស្ថាន​មាន​ផ្ការីក

អេសាយ ៣៥:១-៧ ទី​រហោស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្តី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូចជា​កុលាប​។ អេសាយ ៣៥:១ កាលពី​ជាង​មួយរយ​ឆ្នាំ​មុន ព្រៃឈើ​បាន​គ្រប​ដណ្តប់​ផ្ទៃដី​របស់​ប្រទេស​អេត្យូពី ប្រហែល៤០ភាគរយ ប៉ុន្តែ សព្វថ្ងៃ​នេះ ប្រទេស​នេះ មាន​ព្រៃឈើ​នៅសល់​តែ​៤​ភាគ​រយ​នៃ​ផ្ទៃដី​សរុប​ប៉ុណ្ណោះ​។ ការ​កាប់​ឆ្ការ​ព្រៃ​​ធ្វើ​កសិកម្ម ដោយ​មិន​បាន​អភិ​រក្ស​ព្រៃឈើ បាន​បណ្តាល​ឲ្យ​មាន​វិបត្តិ​អេកូឡូស៊ី​ធ្ងន់ធ្ងរ​។ ភាគ​ច្រើន​នៃ​ព្រៃឈើ​តូចៗ​ដែល​នៅសល់ ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ពួក​ជំនុំ​។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ពួក​ជំនុំ​តេវ៉ាហ៊ីដូ ជា​ពួក​ជំនុំ​អ័រតូដុក​អេត្យូពី បាន​ថែរក្សា​ព្រៃឈើ​តូចៗ​ទាំង​នោះ នៅ​ក្នុង​កណ្តាល​វាល​រហោស្ថាន ដែល​ស្ងួត​ហួតហែង​។ បើ​អ្នក​មើល​រូប​ដែល​គេ​ថត​ពីលើ​យន្តហោះ​មក អ្នក​អាច​ឃើញ​បណ្ដុំ​ព្រៃឈើ ប្រៀប​ដូច​ជា​កោះ​តូច​ៗ​ដែល​មាន​ពណ៌​បៃតង​ស្រស់ នៅ​កណ្តាល​សមុទ្រ​ខ្សាច់​ពណ៌​ត្នោត​។ អ្នក​ដឹកនាំ​ពួក​ជំនុំ​ទាំង​នោះ​បាន​ទទូច​ថា ការ​ថែទាំ​ព្រៃ​ឈើ​ទាំង​នោះ ជា​ផ្នែក​មួយ​នៃ​ការ​ស្តាប់​បង្គាប់​ព្រះ ក្នុង​នាម​ជា​អ្នក​ថែរក្សា​ស្នា​ព្រះ​ហស្ត​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​យើង​។ ហោរា​អេសាយ​បាន​សរសេរ​បទ​គម្ពីរ​ផ្ញើ​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​ដែល​មិន​សូវ​មាន​ជីរ​ជាតិ ជា​វាល​រហោស្ថាន និង​ទទួល​ការ​គំរាម​កំហែង​ពី​ភាព​រាំង​ស្ងួត​។ ហើយ​គាត់​ក៏បាន​ពិពណ៌នា អំពី​ពេល​អនាគត ដែល​ព្រះ​ទ្រង់​បាន​រៀបចំ យ៉ាង​ដូច​នេះ​ថា “ទី​រហោស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្តី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូចជា​កុលាប”(អេសាយ ៣៥:១)។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ប្រោស​រាស្រ្ត​ព្រះអង្គ​ឲ្យ​ជា តែ​ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​នឹង​ប្រោស​ផែនដី​ឲ្យ​ជា​ផង​ដែរ​។ ព្រះអង្គ​នឹង​បង្កើត​ផ្នៃ​មេឃ និង​ផែនដី​ថ្មី(៦៥:១៧)។…

Read article
បើក​ភ្នែក​យើង​ឲ្យ​មើល​ឃើញ​ការ​ពិត

២ពង្សាវតាក្សត្រ ៦:១៥-២៣ នោះ​អេលីសេ​ក៏​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ”។ ២ពង្សាវតាក្សត្រ ៦:១៧ អ្នក​ស្រី​ជយ(Joy) មាន​ការ​ខ្វល់ខ្វាយ​អំពី​អ្នក​ស្រី​ស៊ែនឌី(Sandy) ជា​សាច់​ញាតិ​របស់​គាត់ ដែល​កំពុង​ត​យុទ្ធ​នឹង​ការ​ញៀន​ស្រា និង​ជំងឺ​ផ្លូវ​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​។ នៅពេល​គាត់​ទៅ​ផ្ទះ​របស់​អ្នក​ស្រី​ស៊ែនឌី គាត់​ឃើញ​ទ្វារ​ចាក់​សោរ​ជាប់ ហើយ​ហាក់​ដូចជា​មិន​មាន​មនុស្ស​រស់នៅ​។ នៅពេល​ដែល​គាត់ និង​អ្នក​ដទៃ​ទៀត​មាន​គម្រោង​ស្វែងរក​អ្នក​ស្រី​ស៊ែនឌី គាត់​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ​អ្វី​ដែល​ទូល​បង្គំ​មើល​មិន​ឃើញ”។ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ចាក់​ចេញ អ្នក​ស្រី​ជយ ក៏​បាន​ក្រឡេកមក​ក្រោយ មើលទៅ​ផ្ទះ​របស់​អ្នក​ស្រី​ស៊ែនឌី ហើយក៏​បាន​ឃើញ​វាំងនន​មាន​ចលនា​កំរើក​តិច​ៗ​។ នៅពេល​នោះ គាត់​ដឹង​ថា អ្នក​ស្រី​ស៊ែនឌី​នៅ​មាន​ជីវិត​ទេ​។ ក្រុម​សង្គ្រោះ​បន្ទាន់​ក៏​បាន​មក​ជួយ​គាត់​ទាន់​ពេល​វេលា ហើយ​អ្នក​ស្រី​ជយ មាន​អំណរ​ណាស់ ដែល​ព្រះអង្គ​បាន​ឆ្លើយតប​ការ​អធិស្ឋាន​របស់​គាត់​។ ហោរា​អេលី​សេ​បាន​ដឹង​អំពី​អំណាច​នៃ​ការ​ទូល​សូម​ព្រះអម្ចាស់ បង្ហាញ​ការ​ពិត​ដល់​គាត់​។ នៅពេល​ដែល​កងទ័ព​នគរ​ស៊ីរី​បាន​ឡោម​ព័ទ្ធ​ទីក្រុង​របស់​ពួកគេ អ្នក​បម្រើ​របស់​ហោរា​អេលីសេ ក៏​បាន​ញ័រ​ខ្លួន ដោយ​ការ​ភ័យ​ខ្លាច​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​បម្រើ​ព្រះ​រូប​នេះ​មិន​មាន​ការ​ភ័យ​ខ្លាច​ឡើង ព្រោះ​ព្រះអង្គ​ក៏​បាន​ជួយ​ឲ្យ​គាត់​មើល​ឃើញ​អ្វី​ដែលគេ​មើល​មិន​ឃើញ​។ លោក​អេលីសេ​ក៏​បាន​អធិស្ឋាន​ឲ្យ​ព្រះ​អង្គ​បើក​ភ្នែក​អ្នក​បម្រើ​គាត់ ឲ្យ​មើល​ឃើញ​ទិដ្ឋភាព​ពិត​ដែល​កំពុង​កើត​ឡើង ហើយ​ព្រះអង្គ​ក៏​បើក​ភ្នែក​អ្នក​បំរើ​នោះ ឲ្យ​​គាត់​​ក៏​មើលទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពលសេះ និង​រទេះ​ចំបាំង ដែល​សុទ្ធតែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ”(២ពង្សាវតាក្សត្រ ៦:១៧)។ ព្រះអម្ចាស់​ក៏បាន​ដក​របាំង​នៅ​ចន្លោះ​ពិភព​ខាង​វិញ្ញាណ និង​ពិភព​ខាង​សាច់ឈាម ឲ្យ​លោក​អេលីសេ និង​អ្នក​បម្រើ​គាត់​មើល​ឃើញ​រឿង​ពិត​ដែល​កំពុង​កើត​មាន​។ អ្នក​ស្រី​ជយ…

Read article
បុគ្គលិកលក្ខណៈ និង​អំណោយ​ទាន​ដែល​ព្រះ​ប្រទាន

រ៉ូម ១២:៤-៨ ដូច្នេះ ដែល​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះគុណ​ដែល​ផ្តល់​មក​យើង ទោះ​បើជា​សេចក្តី​ទំនាយ នោះ​ក៏​ត្រូវ​ទាយ​តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ​។ រ៉ូម ១២:៦ កាល​ប៉ុន្មាន​ទសវត្សរ៍​មុន ខ្ញុំ​បាន​ទៅ​ចូល​រួម​ដំណើរ​កម្សាន្ត​មួយ​របស់​និស្សិតមហាវិទ្យាល័យ ដែល​នៅពេល​នោះ ម្នាក់ៗ​សុទ្ធតែ​និយាយ​អំពី​ការ​ធ្វើ​តេស្ត​បុគ្គលិកលក្ខណៈ​របស់​អ្នក​ចូល​រួម​។ ក្នុង​ចំណោម​ពួកគេ មាន​អ្នក​ខ្លះ​ថា ពួកគេ​មាន​បុគ្គលិកលក្ខណៈ​បែប​នេះ ហើយ​ខ្លះ​ទៀត​ថា​បែប​នោះ​។ ខ្ញុំ​ក៏បាន​និយាយ​កំប្លែង​ជាមួយ​ពួកគេ អំពី​បុគ្គលិកលក្ខណៈ​របស់​ខ្ញុំ​។ ចាប់​តាំងពី​ពេល​នោះ​មក ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន អំពី​ការ​ធ្វើ​តេស្ដ​នោះ និង​ការ​ធ្វើ​តេស្ដ​ដទៃ​ទៀត ដែល​មាន​ដូចជា​ការ​ធ្វើ​តេស្ដ​បុគ្គលិកលក្ខណៈ​ភាពជា​អ្នក​ដឹកនាំ​ជាដើម​។ ខ្ញុំ​យល់​ឃើញថា ការ​ធ្វើ​តេស្ដ​ទាំង​នោះ​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រោះ​ពួកវា​អាច​ជួយ​យើង ឲ្យ​យល់​អំពី​ខ្លួនឯង និង​អ្នក​ដទៃ តាម​របៀប​ដែល​មាន​ប្រយោជន៍ និង​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​អំពី​ចំណង់​ចំណូល​ចិត្ត ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​យើង​។ ដរាបណា​យើង​មិន​ផ្ដោត​ទៅលើ​ពួកវា​ខ្លាំង​ពេក យើង​អាច​ប្រើ​ពួកវា​ជា​ឧបករណ៍​មាន​ប្រយោជន៍ ដែល​ព្រះអម្ចាស់​ប្រើ ដើម្បី​ជួយ​យើង​ឲ្យ​មាន​ការ​លូត​លាស់​។ ព្រះ​គម្ពីរប៊ីប​មិន​បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​ធ្វើ​តេស្ដ​បុគ្គលិកលក្ខណៈ​របស់​យើង ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​ពិតជា​បាន​បញ្ជាក់ អំពី​លក្ខណៈ​ពិសេស​របស់​មនុស្ស​ម្នាក់​ៗ​ក្នុង​ព្រះនេត្រ​ព្រះ(មើល​ទំនុក​ដំកើង ១៣៩:១៤-១៦ យេរេមា ១:៥) ហើយ​បង្ហាញ​យើង អំពី​របៀប​ដែល​ព្រះ​ទ្រង់​ប្រទាន​យើង​ម្នាក់ៗ​នូវ​បុគ្គលិកលក្ខណៈ និង​អំណោយ​ទាន​ពិសេស​រៀង​ខ្លួន ដើម្បី​បម្រើ​អ្នក​ដទៃ ក្នុង​នគរ​ព្រះអង្គ​។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ រ៉ូម ១២:៦ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា យើង…

Read article
ការ​ស្តាប់​បង្គាប់​ដោយ​សេចក្តី​ស្រឡាញ់

យ៉ូហាន ១៤:១៥-២១ អ្នកណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នកណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជាទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ​។ យ៉ូហាន ១៤:២១ ក្នុង​អំឡុង​ពេល​កម្មវិធី​មង្គល​ការ​របស់​ខ្ញុំ គ្រូ​គង្វាល​ដែល​បាន​ផ្សំ​ផ្គុំ​ខ្ញុំ និង​ស្វាមី​ខ្ញុំ បាន​សួរ​ខ្ញុំ​ថា “តើ​អ្នក​សន្យា​ថា នឹង​ស្រឡាញ់ គោរព និង​ស្តាប់​បង្គាប់​ស្វាមី​របស់​អ្នក រហូត​អស់​មួយ​ជីវិត​ទេ?” ពេល​នោះ ខ្ញុំ​ក៏បាន​មើល​មុខ​ស្វាមី​ខ្ញុំ ដោយ​និយាយ​ខ្សឹប​ៗ​ថា “តើ​ខ្ញុំ​ត្រូវ​ស្តាប់​បង្គាប់​គាត់​ឬ?” យើង​កសាង​ទំនាក់​ទំនង​របស់​យើង ផ្អែក​ទៅលើ​សេចក្តី​ស្រឡាញ់ និង​ការ​គោរព មិនមែន​ដោយ​ការ​ស្តាប់​បង្គាប់​ដោយ​គ្មាន​ការ​ពិចារណា ដូច​ពាក្យ​សច្ចា​នោះ​ទេ​។ ឪពុក​ក្មេក​ខ្ញុំ​ក៏បាន​ថតរូប​វីដេអូ​ជាប់​ទិដ្ឋភាព​ដែល​ខ្ញុំ​បើក​ភ្នែក​ធំៗ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ពិចារណា​អំពី​ពាក្យ​ស្តាប់​បង្គាប់ រួច​ខ្ញុំ​និយាយ​ថា “ចាស ខ្ញុំ​យល់​ព្រម”។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះអម្ចាស់​ក៏បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​ប្រឆាំង​របស់​ខ្ញុំ​ចំពោះ​ពាក្យ ស្តាប់​បង្គាប់ គឺ​មិន​មាន​ជាប់​ទាក់ទង​អ្វី​នឹង​ទំនាក់​ទំនង​ដ៏​ស្មុគស្មាញ​រវាង​ប្តី​និង​ប្រពន្ធ​នោះ​ទេ​។ កាលពី​មុន ខ្ញុំ​យល់​ឃើញថា ការ​ស្តាប់​បង្គាប់ គឺជា “ការ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង” ឬ “ការ​បង្ខំ​ឲ្យ​ចុះ​ចូល” តែ​ព្រះ​គម្ពីរ​មិន​បាន​បង្រៀន​ដូច​នេះ​ទេ​។ ផ្ទុយ​ទៅវិញ ពាក្យ​ស្តាប់​បង្គាប់ ក្នុង​ព្រះ​គម្ពីរ គឺ​បាន​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដែល​យើង​អាច​មាន​ចំពោះ​ព្រះ តាម​របៀប​ជា​ច្រើន​។ ខណៈ​ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​អបអរ​ខួប​៣០ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​របស់​យើង យើង​នៅតែ​រៀន​ស្រឡាញ់​ព្រះយេស៊ូវ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក…

Read article