2024

You are here:
ទឹក​ភ្នែក​នៃ​ក្តី​អំណរ

យេរេមា ៣១:៣-៩ គេ​នឹង​មក​ដោយ​ទឹក​ភ្នែក និង​ពាក្យ​ទូល​អង្វរ អញ​នឹង​នាំ​មុខ​គេ ហើយ​ដំរង់​គេ​ដើរទៅ​ក្បែរ​មាត់​ទន្លេ​។ យេរេមា ៣១:៩ ថ្ងៃ​មួយ នៅពេល​ដែល​លោក​ឌីន(Dean) ចេញពី​ផ្ទះ គាត់​ក៏បាន​ឃើញ​មិត្ត​ភក្តិ​គាត់​មួយ​ចំនួន កំពុង​រង់​ចាំ​គាត់​នៅ​ក្រៅ​ផ្ទះ ដោយ​មានដៃ​កាន់​ប៉េង​ប៉ោង​ហោះ​។ មិត្ត​ភក្តិ​គាត់​ម្នាក់​ឈ្មោះ ចស(Josh) ក៏បាន​ដើរ​ចេញ​មក ហើយក៏​បាន​ប្រាប់​គាត់​ថា ពួក​គេ​បាន​យក​បទ​កំណាព្យ​របស់​គាត់ ទៅ​ចូល​រួម​ក្នុង​ការ​ប្រកួត​មួយ​។ រួច​លោក ចស ក៏បាន​ប្រគល់​ស្រោម​សំបុត្រ​ទៅ​គាត់​។ នៅ​ក្នុង​ស្រោម​សំបុត្រ​នោះ គាត់​ក៏​បាន​ឃើញ​កាត​មួយ​សន្លឹក ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “រង្វាន់​សម្រាប់​ជ័យ​លាភីលេខ១” ហើយ​មិន​យូរ​ប៉ុន្មាន ពួក​គេ​ម្នាក់ៗ​ក៏បាន​អបអរ​គាត់ ដោយ​ចិត្ត​រំភើប​រីករាយ រហូត​ចេញ​ទឹក​ភ្នែក​។ មិត្ត​ភក្តិ​របស់​លោក​ឌីន បាន​ធ្វើ​នូវ​រឿង​ដ៏​មានន័យ ដោយ​បាន​បញ្ជាក់​ឲ្យ​គេ​ដឹង​ថា គាត់​ពិតជា​មាន​អំណោយ​ទាន​ផ្នែក​តែង​និពន្ធ​។ ការ​អរ​សប្បាយ​រហូត​ដល់​ស្រក់​ទឹក​ភ្នែក គឺ​ជា​បទ​ពិសោធន៍​ដែល​យើង​ប្រហែល​ពិបាក​យល់​។ តាម​ធម្មតា ការ​ស្រក់​ទឹក​ភ្នែក​គឺជា​ការ​ឆ្លើយតប ចំពោះ​ការ​ឈឺ​ចាប់ មិន​មែន​ក្តី​អំណរ​នោះ​ទេ ហើយ​ក្តី​អំណរ​បង្ហាញ​ចេញ​មក ដោយ​ការ​សើច​សប្បាយ មិនមែន​ដោយ​ទឹក​ភ្នែក​ទេ​។ អ្នក​ចិត្ត​សាស្រ្ត​ជា​ជនជាតិ​អ៊ីតាលី​ម្នាក់ បាន​កត់​សំ​គាល់​ឃើញថា ទឹក​ភ្នែក​នៃ​ក្តី​អំណរ​កើត​មាន នៅពេល​ដែល​យើង​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ផ្ទាល់​ខ្លួន ក្នុង​លក្ខណៈ​ស៊ី​ជម្រៅ ដែល​មាន​ដូចជា ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា គេ​ស្រឡាញ់​យើង​ខ្លាំង ឬ​យើង​បាន​សម្រេច​គោលដៅ​ដ៏​សំខាន់​មួយ​។ ការ​នេះ​នាំ​ឲ្យ​ពួក​គេ​សន្និដ្ឋាន​ថា ទឹក​ភ្នែក​នៃ​ក្តី​អំណរ…

Read article
គោលបំណង​ធំ​បំផុត​នៃ​ការ​បម្រើ​ព្រះ

តែ​យើង​រាល់គ្នា​មិនមែន​ជា​ពួក​អ្នក ដែល​ថយ​ទៅវិញ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺជា​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ។ ហេព្រើរ ១០:៣៩ ចូរ​យើង​កុំ​មើលទៅ​ការខាតបង់​បណ្ដោះ​អាសន្ន ដែល​កើតមាន ពេល​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ហើយ​រាថយ​ចេញពី​ការ​ទុកចិត្ត​ព្រះបន្ទូល​សន្យា​ដ៏​អស់​កល្ប​របស់​ព្រះ​នោះ​ឡើយ។ បើ​អ្នក​រាថយ នោះ​អ្នក​មិនគ្រាន់​តែ​ខកខាន​មិនបាន​ទទួល​អ្វី​ដែល​ព្រះ​បាន​សន្យា​ប៉ុណ្ណោះទេ តែ​អ្នក​ថែមទាំង​ត្រូវ​វិនាស​ទៀត​ផង។ ¬ ស្ថាននរក​កំពុងតែ​រង់ចាំ​មើល​ថា យើង​នឹង​រាថយ ឬ​អត់​ទ្រាំ​ក្នុង​ជំនឿ។ វា​មិនគ្រាន់​តែ​ជា​ការបាត់បង់​រង្វាន់​បន្ថែម​បន្តិចបន្តួច​នោះ​ទេ។ បទ​គម្ពីរ​ហេព្រើរ ១០:៣៩ បាន​ចែងថា “តែ​យើង​រាល់គ្នា​មិនមែន​ជា​ពួក​អ្នក ដែល​ថយ​ទៅវិញ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ”។ នោះ​ជា​ការ​ជំនុំជម្រះ​ដ៏​អស់​កល្ប។ ដូចនេះ យើង​ត្រូវ​ដាស់តឿន​គ្នា​ទៅវិញទៅមក​ថា ៖ ចូរ​កុំ​រសាត់​អណ្ដែត​ចេញពី​ព្រះ​ឡើយ។ ចូរ​កុំ​ស្រឡាញ់​លោកិយ។ ចូរ​កុំ​គិតថា គ្មាន​រឿង​អ្វី​ធំដុំ​នោះ​ឡើយ។ ចូរ​ខ្លាច​ផលវិបាក​នៃ​ការ​មិន​ស្រឡាញ់​ព្រះបន្ទូល​សន្យា​របស់​ព្រះ ឲ្យ​លើស​ការសន្យា​នៃ​អំពើបាប។ គឺ​ដូច​បទ​គម្ពីរ ហេព្រើរ ៣:១៣-១៤ បាន​ចែងថា “ចូរ​កំឡា​ចិត្ត​គ្នា​ទៅវិញទៅមក​ជា​រាល់ថ្ងៃ​វិញ ក្នុង​កាលដែល​នៅតែ​ហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែង​អ្នករាល់គ្នា​ណាមួយ​មានចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើបាប ដ្បិត​បើ​យើង​រាល់គ្នា​កាន់ខ្ជាប់ តាម​សេចក្តី​ជំនឿ​ដើម ដរាបដល់​ចុងបំផុត​មែន នោះ​ពិតជា​យើង​បាន​ត្រឡប់ជា​អ្នកមាន​ចំណែក​ជាមួយនឹង​ព្រះគ្រីស្ទ​ហើយ”។ ប៉ុន្តែ យើង​ត្រូវ​ផ្ដោត​ទៅលើ​តម្លៃ​នៃ​ព្រះបន្ទូល​សន្យា ហើយ​ជួយគ្នា​ទៅវិញទៅមក ​ចេះ​ឲ្យ​តម្លៃ​មក​លើ​រង្វាន់​ដែល​ព្រះគ្រីស្ទ​បាន​បង់ថ្លៃ​ទិញ គឺ​ឲ្យ​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។ យើង​ត្រូវ​និយាយទៅ​កាន់គ្នា​ទៅវិញទៅមក តាម​បទ​គម្ពីរ​ហេព្រើរ ១០:៣៥ ដែល​បាន​ចែងថា “កុំ​ឲ្យ​បោះបង់ចោល​សេចក្តី​ក្លាហាន​របស់​អ្នករាល់គ្នា…

Read article
អត្ថ​ប្រយោជន៍៥យ៉ាង នៃ​ការ​រងទុក្ខ

កាលមុន​ដែល​ទូលបង្គំ​កើតទុក្ខ​ព្រួយ នោះ​ទូលបង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវនេះ ទូលបង្គំ​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ។ ទំនុកដំកើង ១១៩:៦៧ ខគម្ពីរ​នេះ​បាន​បង្ហាញថា ព្រះ​ទ្រង់ប្រទាន​ទុក្ខ​លំបាក​មក ដើម្បី​ជួយ​ឲ្យ​យើង​រៀន​ព្រះបន្ទូល​ព្រះអង្គ។ តើ​រឿង​នេះ​អាច​កើតឡើង​បាន ដោយ​របៀបណា? តើ​ទុក្ខ​លំបាក​ជួយ​ឲ្យ​យើង​រៀន និង​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះអង្គ ដោយ​របៀបណា? មាន​ចម្លើយ​រាប់មិនអស់ សម្រាប់​សំណួរ​នេះ ក៏ដូចជា​មានបទពិសោធន៍​ច្រើន​រាប់មិនអស់ ជាមួយ​សេចក្តី​មេត្តា​ដ៏​អស្ចារ្យ​នេះ។ តែ​ខ្ញុំ​សូម​បង្ហាញ​ចម្លើយ៥យ៉ាង ខាងក្រោម​នេះ​ដូចតទៅ ៖ ទុក្ខ​លំបាក​នាំឲ្យ​យើង​ងាក​ចេញពី​គំនិតរាក់​កំផែល ហើយ​ធ្វើឲ្យ​យើង​មានគំនិត​ស៊ីជម្រៅ ដើម្បីឲ្យ​ផ្នត់គំនិត​យើង កាន់តែ​សមស្រប​នឹង​ភាព​ស៊ីជម្រៅ​នៃ​ព្រះបន្ទូល​ព្រះ។ ហើយ​សូម​កត់ចំណាំ​ថា ៖ ក្នុង​ព្រះគម្ពីរ​ដែល​ជា​សៀវភៅ​របស់​ព្រះ គឺ​គ្មាន​ទំព័រ​ណា ដែល​មាន​អត្ថន័យ​រាក់​កំផែល​ទេ។ ទុក្ខ​លំបាក​រុញច្រាន​យើង​ឲ្យ​ឈប់​ពឹងផ្អែក​លើ​លោកិយ ហើយ​ជំរុញចិត្ត​យើង ឲ្យ​ពឹងផ្អែក​លើ​ព្រះ​វិញ ដែល​នាំឲ្យ​យើង​កាន់តែ​មាន​ភាព​ស៊ីគ្នា​នឹង​គោលបំណង​នៃ​ព្រះបន្ទូល​ព្រះ។ ដ្បិត​គោលបំណង​នៃ​ព្រះបន្ទូល​ព្រះ គឺ​ដើម្បីឲ្យ​យើង​មាន​សង្ឃឹម ក្នុង​ព្រះអង្គ ហើយ​ទុកចិត្ត​ព្រះអង្គ។ “ដ្បិត​អស់ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ជាមុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់គ្នា ដើម្បីឲ្យ​យើង​បាន​សេចក្តី​សង្ឃឹម ដោយ​សេចក្តី​អត់ធន់ និង​សេចក្តី​កំសាន្តចិត្ត ដោយសារ​គម្ពីរ” (រ៉ូម ១៥:៤)។ “ព្រះយេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជាច្រើន​ទៀត នៅមុខ​ពួក​សិស្ស​ទ្រង់ ដែល​មិនបាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ”(យ៉ូហាន ២០:៣១)។ ទុក្ខ​លំបាក​ធ្វើឲ្យ​យើង​បើក​មើល​ព្រះគម្ពីរ ដោយ​ការស្រេកឃ្លាន​រក​ជំនួយ ជាជាង​រាប់​ទុក្ខ​លំបាក​ជា​ភាព​បន្ទាប់បន្សំ​នៃ​ជីវិត។ “ឯង​រាល់គ្នា​នឹង​ស្វែងរក​អញ ហើយនឹង​ឃើញ​ផង…

Read article
ជម្នះ​ទុក្ខ​លំបាក ដោយ​សេចក្តី​ជំនឿ

ទំនុក​ដំកើង ៥៦:១-៤ តែ​វេលា​ណា​ដែល​ទូល​បង្គំ​ភ័យ នោះ​ទូល​បង្គំ​នឹង​ទុកចិត្ត​ដល់​ទ្រង់​។ ទំនុក​ដំកើង ៥៦:៣ ការ​ពិនិត្យ​សុខ​ភាព​ជា​ទៀង​ទាត់ សម្រាប់​ក្មេង​ប្រុស​អាយុ៤ឆ្នាំ​ម្នាក់ ឈ្មោះ​កាល់វីន(Calvin) បាន​បន្សល់​ទុក​ស្លាកស្នាម​មួយ​ចំនួន នៅ​លើ​រូបកាយ​គាត់​ដែលគេ​មិន​នឹក​ស្នាន​ដល់​។ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួប​គ្រូ​ពេទ្យ គេ​បាន​ចាក់​ថ្នាំ​ឲ្យ​គាត់​ពីរបី​ម្ជុល ហើយ​គេ​ក៏​បាន​បិទ​បង់​ស្អិត​ពីលើ​កន្លែង​ចាក់​ឆ្នាំ​នោះ​។ កាល​ពួកគេ​ដល់​ពេល​​ត្រូវ​បក​បង់​ស្អិត​នៅ​ផ្ទះ កាល់វីន​ក៏បាន​បញ្ចេញ​សម្លេង​យំ ដោយ​ការ​ភ័យ​ខ្លាច​។ បុរស​ជា​ឪពុក​ក៏​បាន​ព្យាយាម​លួង​កូន​ប្រុស​គាត់ ដោយ​និយាយថា “កាល់វីន កូន​ដឹង​ហើយ​ថា ប៉ា​មិន​ដែល​ធ្វើ​ការ​អាក្រក់​មក​លើ​កូន​ទេ”។ បុរស​ជា​ឪពុក​ចង់​ឲ្យ​កូន​ប្រុស​ខ្លួន​ទុកចិត្ត​គាត់ ជាជាង​ខ្លាច​ការ​ឈឺ​ចាប់ ក្នុង​ការ​បក​បង់​ស្អិត​ចេញ​។ មិនមែន​មានតែ​ក្មេងៗ​អាយុ៤ឆ្នាំ​ទេ ដែល​មាន​ការ​ភ័យ​ខ្លាច នៅ​ចំពោះ​មុខ​នៃ​ការ​ឈឺ​ចាប់​។ ការ​វះ​កាត់ ការ​បែក​បាក់​ពី​មនុស្ស​ជាទី​ស្រឡាញ់ បញ្ហា​ផ្លូវ​ចិត្ត និង​បញ្ហា​ប្រឈម​ផ្សេង​ទៀត គឺ​សុទ្ធតែ​បណ្តាល​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច ដក​ដង្ហើម​ធំ សោក​សង្រេង និង​ត្អូញត្អែរ​។ ស្តេច​ដាវីឌ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ពេល​ភ័យ​ខ្លាច​ជា​ច្រើន​ដង​។ មាន​ពេល​មួយ​នោះ ទ្រង់​បាន​រត់​ចូល​ទឹកដី​របស់​សាសន៍​ភីលីស្ទីន ខណៈ​ពេល​ដែល​ទ្រង់​រត់​គេច​ពី​ស្តេច​សូល​ដែល​មាន​ការ​ច្រណែន​ឈ្នានីស​។ នៅពេល​ដែល​សាសន៍​ភីលីស្ទីន​មើល​ទ្រង់​ស្គាល់ ទ្រង់​មាន​ការ​ថប់​បារម្ភ ចំពោះ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ចំពោះ​ទ្រង់ (មើល ១សាំយ៉ូអែល ២១:១០-១១) ទ្រង់​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ចំពោះ​ស្តេច​អ័គីស ជា​ស្តេច​ក្រុង​កាថ(ខ.១២)។ នៅពេល​ដែល​ទ្រង់​នឹក​ចាំ​អំពី​ពេល​ដ៏​ពិបាក​នោះ ទ្រង់​ក៏បាន​តែង​ជា​ទំនុក​ដំកើង​ថា “តែ​វេលា​ណា​ដែល​ទូល​បង្គំ​ភ័យ នោះ​ទូល​បង្គំ​នឹង​ទុកចិត្ត​ដល់​ទ្រង់ …គឺ​សេចក្តី​ពឹងពាក់​របស់​ទូល​បង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ…

Read article
ការ​អធិស្ឋាន​តែងតែ​មាន​សារៈសំខាន់

២ពង្សាវតាក្សត្រ ២០:១-៦ អញ​បានឮ​ពាក្យ​អធិស្ឋាន​របស់​ឯង ក៏បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ប្រោស​ឲ្យ​ឯង​បានជា​។ ២ពង្សាវតាក្សត្រ ២០:៥ នៅ​ព្រះវិហារ​ខ្ញុំ មាន​ក្រុម​ការងារ​ដែល​ទទួល​សំណូម​ពរ​អធិស្ឋាន​ផ្សេងៗ ពី​សមាជិក​ពួក​ជំនុំ រៀង​រាល់​សប្តាហ៍ ដើម្បី​ឲ្យ​យើង​អាច​អធិស្ឋាន​ឲ្យ​ពួក​គេ​ម្នាក់ៗ ហើយ​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួកគេ​ផង​ដែរ​។ ក្នុង​ចំណោម​ពួកគេ មាន​អ្នក​ខ្លះ​បាន​សំណូមពរ​ឲ្យ​យើង​អធិស្ឋាន​សូម​ព្រះ​អង្គ​ប្រទាន​ពរ សម្រាប់​ការ​ស្គែន​ក្បាល​នៅ​មន្ទីរ​ពេទ្យ​ ក្នុងពេល​ខាង​មុខ​។ អ្នក​ខ្លះ​សុំ​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​កូន​ពួក​គេ​វិល​ត្រឡប់​មក​ព្រះវិហារ​វិញ​។ ហើយ​ខ្លះ​ទៀត សូម​ព្រះអង្គ​កម្សាន្ត​ចិត្ត​លោក​ដេវ(Dave) ដែល​បាន​បាត់បង់​ភរិយា​។ ហើយ​មាន​សំណូមពរ​ជា​ច្រើន​រាប់​មិន​អស់​ទៀត ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ​យើង​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​អធិស្ឋាន​ឲ្យ​ពួកគេ​ឲ្យ​បាន​គ្រប់​គ្នា ហើយក៏​មាន​អារម្មណ៍​ថា គេ​មិន​ឲ្យ​តម្លៃ​មក​លើ​ការ​ប្រឹង​ប្រែង​របស់​យើង​។ បញ្ហា​នេះ​មាន​ការ​ផ្លាស់​ប្តូរ បន្ទាប់ពី​ខ្ញុំ​បាន​ទទួល​កាត​ថ្លែង​អំណរគុណ​អស់ពី​ចិត្ត ពី​លោក​ដេវ ជា​ស្វាមី​ដែល​ប្រពន្ធ​ទើបតែ​លាចាក​លោក ដោយ​គាត់​បាន​ភ្ជាប់​ជាមួយ​ដំណឹង​មរណៈ​ភាព​របស់​ភរិយា​គាត់​ផង​ដែរ​។ ពេល​នោះ ខ្ញុំ​មាន​ការ​យល់​ដឹង​ជា​ថ្មី​ថា ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ​នៅតែ​មាន​មាន​ភាព​ចាំបាច់​។ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​អធិស្ឋាន​ជា​ទៀងទាត់ អស់ពី​ចិត្ត​ និង​ដោយ​ជំនឿ​​ពេញ​ដោយ​ក្តី​សង្ឃឹម​។ មុន​ពេល​ព្រះ​អង្គ​យាង​ឡើង​ស្ថាន​សួគ៌​វិញ ព្រះអង្គ​បាន​ដាក់​អាទិភាព​ឲ្យ​ការ​ចេញ​ទៅ​រក​កន្លែង​ស្ងប់​ស្ងាត់​ដើម្បី​អធិស្ឋាន(ម៉ាកុស ១:៣៥ ៦:៤៦ ១៤:៣២)។ រយៈ​ពេល​រាប់​រយ​ឆ្នាំ មុន​ពេល​ព្រះ​អង្គ​យាង​មក​ប្រសូត ស្តេច​អ៊ីស្រាអែល ព្រះ​នាម​ហេសេគា បាន​រៀន​សូត្រ​អំពី​មេរៀន​ដ៏​សំខាន់​នេះ​ផង​ដែរ​។ ទ្រង់​ជ្រាប​ថា ទ្រង់​នឹង​សុគត​ដោយសារ​ជំងឺ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ(២ពង្សាវតាក្សត្រ ២០:១)។ ទ្រង់​ក៏​បាន​ព្រះ​កន្សែង ដោយ​ព្រះទ័យ​សោកសៅ​យ៉ាង​ខ្លាំង…

Read article
ព្រះអាទិករ​ដែល​យើង​អាច​ទុកចិត្ត

យ៉ូហាន ៣:១០-១៧ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បានជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ​។ យ៉ូហាន ៣:១៦ តួ​អង្គ “មនុស្ស​ចម្លែក” ក្នុង​រឿង​ហ្វ្រេងគិន​ស្តាញ(Frankenstein) ដែល​អ្នក​ស្រី​ម៉ារី សេលី(Mary Shelley) បាន​និពន្ធ ស្ថិត​ក្នុង​ចំណោម​តួ​អង្គ​ដែលគេ​បាន​ស្គាល់​ច្រើន​ជាងគេ ក្នុង​រឿង​និទាន ដែល​កើត​ចេញពី​ការ​ស្រមើស្រមៃ ក្នុង​វប្បធម៌​បស្ចិម​ប្រទេស​។ ក្នុង​រឿង​ប្រលោមលោក​ដ៏​ល្បី​ល្បាញ​នេះ លោក​វីចទ័រ ហ្វ្រែងគិន​ស្តាញ(Victor Frankenstein) ជា​អ្នក​វិទ្យាសាស្ត្រ ដែល​មាន​ការ​ស្រមើស្រមៃ បាន​បង្កើត​មនុស្ស​ចម្លែក​នោះ ពី​សាក​សព​របស់​មនុស្ស​។ ប៉ុន្តែ អ្នក​ដែល​ចូល​ចិត្ត​អាន​រឿង​ប្រលោម​លោក​ដ៏​ល្បី​ល្បាញ​នេះ ក៏បាន​ដឹង​ផង​ដែរ​ថា ភាគ​ច្រើន​គេ​អាច​ធ្វើ​ការ​សន្និដ្ឋាន​ថា អ្នក​ស្រី​សេលី​ពិតជា​បាន​បង្ហាញ​ធាតុ​ពិត​របស់​តួ​អង្គ​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ ថា​ជា​មនុស្ស​ចម្លែក​ពិត​ប្រាកដ​។ បន្ទាប់ ពី​គាត់​បាន​បង្កើត​មនុស្ស​ចម្លែក​នោះ ឲ្យ​មាន​បញ្ញា គាត់​បាន​បដិសេធន៍​មិន​ព្រម​ស្តាប់​ការ​ណែនាំ​របស់​វា ក៏​មិន​ព្រម​រាប់​រក​វា ឬ​ធ្វើ​ឲ្យ​វា​សង្ឃឹមថា វា​នឹង​មាន​សុភ​មង្គល​ឡើយ​។ អាកប្ប​កិរិយា​នេះ​ហាក់​ដូច​ជា​កំពុងតែ​ធ្វើ​ឲ្យ​មនុស្ស​ចម្លែក​នោះ ធ្លាក់​ចូល​ទៅ​ក្នុង​ការ​បាក់​ទឹក​ចិត្ត និង​កំហឹង​។ មនុស្ស​​ចម្លែក​នោះ​ក៏បាន​ប្រឈម​មុខ​ដាក់​លោក​វិកទ័រ ដោយ​ពោល​ទំនួញ​ថា “ឱ​លោក ដែល​ជា​អ្នក​បង្កើត​ខ្ញុំ​អើយ តើ​លោក​នឹង​បំផ្លាញ​ខ្ញុំ​វិញ យ៉ាង​ជោគជ័យ ដោយ​គ្មាន​ក្តី​អាណិត​ឬ”។ ព្រះ​គម្ពីរ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​អ្វីៗ​គ្រប់​យ៉ាង មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា​ពី​អ្នក​វិទ្យាសាស្រ្ត​ក្នុង​រឿង​ប្រ​លោក​លោក​នេះ ដោយ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់​មិន​ចេះ​ប្រែ​ប្រួល…

Read article
ព្រះយេស៊ូវ​មិន​ប្រកាន់​អតីត​កាល​របស់​យើង

ម៉ាថាយ ២៨:១៦-២០ គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង​។ ម៉ាថាយ ២៨:១៨ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​រំដោះ​កូន​ប្រុស​ខ្ញុំ ឈ្មោះ​ចេហ្វ(Geoff) ឲ្យ​រួច​ផុត​ពី​ការ​ញៀន​ថ្នាំ ខ្ញុំ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គាត់​។ យើង​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ជាមួយ​គ្នា ហើយ​ជួនកាល ខ្ញុំ​នៅ​តែ​ផ្ដោត​ចិត្ត​ទៅលើ​អតីត​កាល​ដ៏​ពិបាក​របស់​គាត់ ជា​ជាង​ផ្ដោត​ចិត្ត​ទៅលើ​អនាគត​ដែល​ព្រះ​ទ្រង់​បាន​រៀបចំ​សម្រាប់​គាត់​។ ឪពុក​ម្តាយ​ដែល​មាន​កូន​ញៀន​ថ្នាំ ច្រើនតែ​មាន​ការ​ព្រួយ​បារម្ភ​ថា ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​រក​ការ​សេព​គ្រឿងញៀន​ទៀត ហើយ​ថ្ងៃ​មួយ ក្នុង​ការ​ជួបជុំ​គ្រួសារ ខ្ញុំ​ក៏​បាន​ប្រាប់​ចេហ្វ​ថា “កូន​កុំ​ភ្លេច យើង​មាន​ខ្មាំង​សត្រូវ​មួយ ហើយ​វា​មាន​អំណាច​ខ្លាំង​ណាស់”។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា “បាទ​ប៉ា​ខ្ញុំ​ដឹង​ហើយ វា​មាន​អំណាច តែ​វា​មិន​អាច​គ្រប់​គ្រង​កូន​បានទេ”។ ក្នុង​ពេល​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​អំណាច​របស់​ព្រះយេស៊ូវ​ដែល​បាន​ជួយ​សង្គ្រោះ​យើង ឲ្យ​រួច​​ពី​បាប ហើយ​បាន​កែ​ប្រែ​ជីវិត​យើង ពេលណា​យើង​មើលទៅ​ព្រះអង្គ​។ ភ្លាមៗ​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ​ពាក្យ​ពេចន៍​ដែល​ព្រះអង្គ​មាន​បន្ទូល ទៅ​កាន់​សិស្ស​ព្រះអង្គ មុន​ពេល​ព្រះអង្គ​ជិត​ដល់​ពេល​យាង​ទៅ​ព្រះវរបិតា​នៅ​ស្ថាន​សួគ៌​វិញ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង”(ម៉ាថាយ ២៨:១៨)។ ព្រះយេស៊ូវ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះអង្គ ទោះ​យើង​មាន​អតីត​កាល​ដូច​ម្តេច​ក៏ដោយ​។ ព្រះអង្គ​គ្រប់​គ្រង​ពេល​អតីត​កាល និង​ពេល​អនាគត​របស់​យើង​។ ដោយសារ​ព្រះអង្គ​បាន​សន្យា​ថា ព្រះអង្គ​នឹង​គង់នៅ​ជាមួយ​យើង​ជា​រៀង​រហូត(ខ.២០) នោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​សម្រេច​បំណង​ព្រះទ័យ​ព្រះអង្គ ហើយ​ជីវិត​យើង​ស្ថិត​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ​ជានិច្ច​។ ព្រះយេស៊ូវ​បាន​ប្រទាន​យើង​នូវ​ក្តី​សង្ឃឹម ប្រសើរ​ជាង​ក្តី​សង្ឃឹម​ទាំង​អស់ ជា​ក្តី​សង្ឃឹម​ដែល​ល្អ​យ៉ាង​ខ្លាំង​ចំពោះ​យើង…

Read article
យើង​មិន​អាច​ស្រឡាញ់ ខ្លាំង​ជាង​ព្រះអង្គ

១យ៉ូហាន ៤:១៥-២១ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន​។ ១យ៉ូហាន ៤:‌១៩ កាល​ហ្សាវា(Xavier) កូន​ប្រុស​របស់​ខ្ញុំ នៅ​រៀន​ក្នុង​សាលា​មត្តេយ្យ គាត់​បាន​លាត​សន្ធឹង​ដៃ​គាត់ ហើយ​និយាយ​ថា “កូន​ស្រឡាញ់​ម៉ាក់ ធំ​ប៉ុណ្ណេះ”។ ខ្ញុំ​ក៏បាន​លាត​សន្ធឹង​ដៃ​ខ្ញុំ ហើយ​និយាយ​ថា “ម៉ាក់​ស្រឡាញ់​កូន ធំ​ប៉ុណ្ណេះ”។ គាត់​ក៏​បាន​ដាក់ដៃ​ចុះ ហើយ​ច្រត់​ចង្កេះ រួច​និយាយ​ថា “កូន​ស្រឡាញ់​ម៉ាក់​មុន”។ ខ្ញុំ​ក៏បាន​គ្រវី​ក្បាល ហើយ​ប្រាប់​គាត់​ថា “ម៉ាក់​បាន​ស្រឡាញ់​កូន​មុន តាំងពី​ពេល​ដែល​ព្រះអង្គ​ដាក់​កូន​ក្នុង​ផ្ទៃ​ម្តាយ”។ ហ្សាវា​ក៏​បាន​បើក​ភ្នែក​ធំៗ “ម៉ាក់​ឈ្នះ​ហើយ” ខ្ញុំ​ប្រាប់​គាត់​ថា “យើង​ឈ្នះ​ទាំង​អស់​គ្នា ព្រោះ​ព្រះយេស៊ូវ​ស្រឡាញ់​យើង​មុន”។ សព្វថ្ងៃ​នេះ ហ្សាវា​មាន​គ្រួសារ​ហើយ​។ ខណៈ​ពេល​ដែល​គាត់​ត្រៀម​ខ្លួន​សម្រាប់​កំណើត​កូន​ដំបូង​របស់​គាត់ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​គាត់​បាន​ស្រឡាញ់​កូន​គាត់ ខ្លាំង​ជាង​កូន​គាត់​ស្រឡាញ់​គាត់ ខណៈ​ពេល​ដែល​ពួកគេ​បង្កើត​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​ជាមួយ​គ្នា​។ ប៉ុន្តែ ខណៈ​ពេល​ដែល​ខ្ញុំ​ត្រៀម​ខ្លួន​ធ្វើ​ជា​ជីដូន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ចៅ​ប្រុស​របស់​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា នៅ​ពេល​ដែល​ហ្សាវា​ប្រាប់​ខ្ញុំ​ថា ភរិយា​គាត់​កំពុង​មាន​ផ្ទៃពោះ​។ សាវ័ក​យ៉ូហាន​បាន​ធ្វើ​ការ​បញ្ជាក់​ថា សេចក្តី​ស្រឡាញ់​ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​យើង បាន​ផ្តល់​ឲ្យ​យើង​នូវ​សមត្ថភាព ដើម្បី​ស្រឡាញ់​ព្រះអង្គ និង​អ្នក​ដទៃ(១យ៉ូហាន ៤:‌១៩)។ ការ​ដឹង​ថា ព្រះអង្គ​ស្រឡាញ់​យើង​បាន​ផ្តល់​ឲ្យ​យើង​នូវ​ទំនុក​ចិត្ត ដែល​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​កាន់តែ​ជ្រាល​ជ្រៅ​ជាមួយ​ព្រះអង្គ(ខ.១៥-១៧)។ ពេលណា​យើង​បាន​ស្គាល់​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះអង្គ​មាន​ចំពោះ​យើង(ខ.១៩)…

Read article
អធិស្ឋាន ហើយ​ចាំយាម

អេភេសូរ ៦:១០-២០ ដើម្បី​អធិស្ឋាន​ដោយ​ព្រះ​វិញ្ញាណ​រាល់​ពេល​រាល់​វេលា … សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់​។ អេភេសូរ ៦:១៨ ពេលណា​អ្នកជឿ​ព្រះយេស៊ូវ​មាន​ការ​តយុទ្ធ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ ពួកគេ​ចាំបាច់​ត្រូវ​មាន​ចិត្ត​ឆេះឆួល​ក្នុង​ការ​អធិស្ឋាន​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្ត្រី​ម្នាក់​នៅ​រដ្ឋ​ផ្លូរីដា បាន​ជួប​គ្រោះ​ថ្នាក់ ដោយសារ​គាត់​អធិស្ឋាន ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​។ ថ្ងៃ​មួយ ពេល​គាត់​កំពុង​បើកបរ​រថយន្ត គាត់​ក៏​បាន​បិទ​ភ្នែក​អធិស្ឋាន​។ គាត់​មិន​បាន​ឈប់​នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសប់ ដែល​មាន​ផ្លាក​សញ្ញា​ប្រាប់​ឲ្យ​ឈប់ ហើយ​ក៏​បាន​បើក​ចេញពី​ផ្លូវ​ថ្នល់​ដោយ​មិន​ដឹង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ធ្លា​ផ្ទះ​របស់​គេ​។ បន្ទាប់មក គាត់​ក៏​បាន​ព្យាយាម​បើក​ថយ​ក្រោយ​ចេញ​ពី​ទី​ធ្លា​នោះ តែ​មិន​អាច​ចេញ​រួច​។ គាត់​មិន​មាន​របួស តែ​ប៉ូលិស​បាន​ធ្វើ​ការ​ផាក​ពិន័យ​គាត់ សម្រាប់​ការ​បើកបរ​ដោយ​ការ​ធ្វេស​ប្រហែស និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​។ គាត់​ជា​អ្នក​ពូកែ​អធិស្ឋាន តែ​គាត់​បាន​ភ្លេច​ផ្នែក​ជា​គន្លឹះ នៃ​បទ​គម្ពីរ​អេភេសូរ ៦:១៨ ដែល​បាន​បង្រៀន​ឲ្យ​ចាំយាម ឬ​មាន​ការ​ប្រុង​ប្រយ័ត្ន​។ ការ​អធិស្ឋាន និង​ការ​ចាំយាម​ជា​ផ្នែក​មួយ នៃ​គ្រឿង​សឹក​ទាំងមូល​ដែល​ព្រះ​ប្រទាន ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​ឡើង កណ្ឌ​គម្ពីរ​អេភេសូរ ជំពូក៦​។ ទីមួយ យើង​គួរ​ត​យុទ្ធ​នឹង​សង្គ្រាម​ខាង​វិញ្ញាណ ដោយ​ការ​អធិស្ឋាន​។ បាន​សេចក្តី​ថា យើង​អធិស្ឋាន​ក្នុង​ព្រះ​វិញ្ញាណ ដោយ​ពឹង​ផ្អែកលើ​អំណាច​នៃ​ព្រះ​វិញ្ញាណ​។ ហើយ​ពឹង​ផ្អែក​លើ​កា​រដឹក​នាំ និង​ឆ្លើយតប​ចំពោះ​ការ​បណ្តាល​ចិត្ត​ពី​ព្រះអង្គ ដោយ​អធិស្ឋាន គ្រប់​កាលៈទេសៈ​(ខ.១៨)។ ទីពីរ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ “ចាំយាម”។ ការ​ចាំយាម​ខាង​វិញ្ញាណ អាច​ជួយ​យើង​ត្រៀម​ខ្លួន…

Read article
សេចក្តី​ស្រឡាញ់​ដែល​អស្ចារ្យ​បំផុត

កូន​តូចៗ រាល់គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នករាល់គ្នា ពីព្រោះ​ទ្រង់​បាន​អត់ទោស​បាប​របស់​អ្នករាល់គ្នា​ហើយដោយ​យល់​ដល់​ព្រះនាម​ទ្រង់។ ១យ៉ូហាន ២:១២ ហេតុអ្វី​យើង​គួរតែ​និយាយ​សង្កត់ធ្ងន់​ថា ព្រះ​ទ្រង់​ស្រឡាញ់ អត់ទោស​បាប និង​សង្គ្រោះ​យើង “ដោយ​យល់​ដល់​ព្រះនាម​ទ្រង់” ឬដើម្បី​សិរីល្អ​របស់​ព្រះអង្គ? ខ្ញុំ​សូម​បង្ហាញ​ហេតុផល២យ៉ាង (ក្នុងចំណោម​ហេតុផល​ជាច្រើន) ដូចតទៅ ៖ ១) យើង​គួរតែ​និយាយ​សង្កត់ធ្ងន់​ថា ព្រះ​ទ្រង់​ស្រឡាញ់ និង​អត់ទោស​បាប ដើម្បី​សិរីល្អ​របស់​ព្រះអង្គ ព្រោះ​ព្រះគម្ពីរ​បាន​ចែង​ដូចនេះ។ គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើបាប​របស់​ឯង​ទៀត​ឡើយ (អេសាយ ៤៣:២៥)។ ឱព្រះយេហូវ៉ា​អើយ សូមអត់ទោស​ការ​ទុច្ចរិត ដ៏​មាន​ទំ​ងន់​របស់​ទូលបង្គំ​ផង ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (ទំនុកដំកើង ២៥:១១)។ ឱព្រះ​ដ៏​ជួយ​សង្គ្រោះ​យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយ​យល់​ដល់​សិរីល្អ​នៃ​ព្រះនាម​ទ្រង់ សូម​ប្រាស​ឲ្យ​យើងខ្ញុំ​រួច ហើយ​អត់ទោស​អំពើបាប របស់​យើងខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (ទំនុកដំកើង ៧៩:៩)។ ឱព្រះ​ដ៏​ជួយ​សង្គ្រោះ​យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយ​យល់​ដល់​សិរីល្អ​នៃ​ព្រះនាម​ទ្រង់ សូម​ប្រាស​ឲ្យ​យើងខ្ញុំ​រួច ហើយ​អត់ទោស​អំពើបាប​របស់​យើងខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ (យេរេមា ១៤:៧)។ ឱព្រះយេហូវ៉ា​អើយ​យើងខ្ញុំ​ទទួលស្គាល់​អំពើអាក្រក់​របស់​យើងខ្ញុំ​ហើយ ព្រមទាំង​សេចក្តី​ទុច្ចរិត​របស់​ពួក​ព្ធ​យុកោ​យើងខ្ញុំ​ផង ដ្បិត​យើងខ្ញុំ​បាន​ធ្វើបាប​នឹង​ទ្រង់​ពិត សូមកុំ​ស្អប់​យើងខ្ញុំ​ឡើយ…

Read article