2024

You are here:
ពាក្យ​សម្ដី​សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់

ដែល​ឃើញថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យសំដី​ឬអី? យ៉ូប ៦:២៦ នៅពេល​ដែល​មានការ​សោក​សង្រេង ការឈឺចាប់ និង​ភាព​អស់សង្ឃឹម មនុស្ស​ច្រើនតែ​និយាយ​នូវ​ពាក្យ ដែល​តាម​ធម្មតា ខ្លួន​មិន​ចង់​និយាយ​ពាក្យ​នោះ​ឡើយ។ ពួក​គេ​បន្ថែម​ពណ៌ខ្មៅ​ងងឹត មក​លើ​ការពិត គឺ​ពណ៌ខ្មៅ​ងងឹត​ជាង​ពណ៌​ដែល​ពួក​គេ​នឹង​គូស​ពីលើ នៅ​ថ្ងៃស្អែក ពេល​ដែល​ថ្ងៃរះ​ឡើង។ ពួក​គេ​ច្រៀង​ដោយ​តុង​ដែល​តឹង​ខ្លាំង ហើយ​និយាយ​ចេញ​មក ធ្វើ​មើលតែ​ភ្លេង​មានតែ​តុង​មួយ​នេះ។ ពួក​គេ​មើលឃើញ​តែ​ពពក ហើយ​និយាយ ធ្វើ​មើលតែ​ទីក្រុង​គ្មាន​មេឃ។ ពួក​គេ​និយាយ​ថា “ព្រះ​នៅ​ទីណា?” ឬ “ការ​បន្ត​ទៅមុខ​ទៀត គ្មាន​ប្រយោជន៍អ្វី​ទេ​” ឬក៏ “ខ្ញុំ​គិត​លែង​យល់​អ្វី​ទាំងអស់​” ឬមួយ “ខ្ញុំ​គ្មាន​សង្ឃឹម​ទេ​” ពុំ​នោះ​ទេ “បើ​ព្រះ​ពិតជា​ល្អ​មែន រឿង​នេះ​មិន​អាច​កើតឡើង​បាន​ឡើយ​”។ តើ​យើង​ត្រូវ​ឆ្លើយតប ដូចម្តេចចំពោះ​ពាក្យ​សម្ដី​ទាំងនេះ? លោក​យ៉ូប​មានប្រសាសន៍​ថា យើង​មិន​ចាំបាច់​ត្រូវ​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពាក្យ​សម្ដី​ទាំងនេះ​គឺជា​ខ្យល់ ឬ​តាមន័យ​ត្រង់​គឺ “សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់​ទៅ​”។ ពាក្យ​សម្ដី​ទាំងនោះ​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ កាលៈទេសៈ​នឹង​មានការ​ផ្លាស់​ប្តូរ ហើយ​មនុស្ស​អស់សង្ឃឹម​នោះ នឹង​ភ្ញាក់​ដឹងខ្លួន​ចេញពី​យប់​ងងឹត​នោះ ហើយក៏​នឹក​ស្តាយ​ពាក្យ​សម្ដី​ដែល​បាន​និយាយ​ចេញ​មក​លឿន​ពេក។ ដូចនេះ ចូរ​យើង​កុំ​ចំណាយពេល និង​កម្លាំង ដើម្បី​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពួក​វា​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ យើង​មិន​ចាំបាច់​ត្រូវ​ជម្រុះ​ស្លឹកឈើ​ចេញពី​ដើម នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឡើយ។ វា​ជា​ការ​ប្រឹងប្រែង​ដែល​ឥតប្រយោជន៍។ មិនយូរ​ប៉ុន្មាន​ស្លឹក​ឈើ​ទាំង​នោះ​នឹង​ជ្រុះ​ដោយឯកឯង។…

Read article
មិនមែន​មាន​សំណាង តែ​ដោយសារ​ព្រះយេស៊ូវ

កូល៉ុស ១:១៥-២០ ទ្រង់​គង់នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិត​ស្ថេរ ដោយសារ​ទ្រង់​។ កូល៉ុស ១:១៧ ទស្សនាវដី្ត​ការ​រុករក​ឃើញ បាន​លើក​ឡើង​ថា ក្នុង​ចក្រវាល​របស់​យើង មាន​ភព​ចំនួន​ប្រហែល ៧00 គ្វីនទ្រីលាន(គឺ​ចំនួន​ចាប់​ផ្តើម​ដោយ​លេខ ៧ មាន​លេខ​សូន្យ២០ខ្ទង់​ខាង​ក្រោយ)។ ប៉ុន្តែ មាន​តែ​ភព​មួយ​ទេ ដែល​មាន​លក្ខណៈ​ដូច​ផែនដី​។ លោក​អេរិក ហ្សាគ្រីសិន(Erik Zackrisson) ជា​អ្នក​ប្រាជ្ញ​រូប​វិទ្យា​ផ្នែក​អវកាស បាន​មាន​ប្រសាសន៍​ថា លក្ខ​ខណ្ឌ​មួយ ដែល​តម្រូវ​ឲ្យ​ភព​មួយ អាច​ទ្រទ្រង់​ជីវិត​បាន គឺ​ភព​នោះ​ត្រូវតែ​ស្ថិត​នៅ​លើ​គន្លង ដែល​មិន​ឆ្ងាយ​ពេក ហើយក៏​មិន​ជិត​ពេក​ពី​ព្រះ​អា​ទិត្យ គឺ​ក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​ល្អ ល្មម​នឹង​អាច​មាន​ទឹក​បាន​។ ក្នុង​ចំណោម​ភាព៧០០គ្វីនទ្រីលាន ហាក់​ដូចជា​មានតែ​ភព​ផែន​ដី​ទេ ដែល​អាច​បំពេញ​តាម​លក្ខ​ខណ្ឌ​នេះ​បាន​ត្រឹម​ត្រូវ​។ លោក​ហ្សាគ្រីសិន​ក៏​បាន​សន្និដ្ឋាន​ថា ផែនដី​ពិតជា​មាន​សំណាង​ណាស់​។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ដល់​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស​ថា ចក្រវាល​ពិត​ជា​មាន​មែន តែ​មិនមែន​ដោយសារ​ចក្រ​វាល​មាន​សំណាង​នោះ​ទេ ផ្ទុយ​ទៅវិញ គឺ​ដោយសារ​ការ​រៀបចំ​របស់​ព្រះយេស៊ូវ​។ សាវ័ក​ប៉ុល​បាន​ហៅ​ព្រះគ្រីស្ទ​ថា ព្រះអាទិករ​ដែល​បាន​បង្កើត​ពិភពលោក​។ គឺ​ដូច​គាត់​បាន​បង្រៀន​ថា “ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់”(កូល៉ុស ១:១៦)។ ព្រះយេស៊ូវ​មិន​គ្រាន់តែ​ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី ដោយ​ព្រះ​ចេស្តា តែ​ព្រះ​អង្គ​ថែម​ទាំង​បាន​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ឲ្យ​ស្ថិត​ស្ថេរ(ខ.១៧) ក្នុង​ផែនដី​ដែល​មិន​ក្តៅ​ពេក និង​មិន​ត្រជាក់​ពេក តែ​មាន​អាកាស​ធាតុ​ល្មម​នឹង​អាច​ឲ្យ​មនុស្ស​រស់នៅ​បាន​។ អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្កើត នោះ​ព្រះអង្គ​ក៏បាន​ទ្រទ្រង់…

Read article
ភាព​ឥត​គិត​ថ្លៃ នៃ​ព្រះគុណ​ព្រះ

ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើសលប់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មានដល់​យើង​រាល់គ្នា ក្នុង​កាលដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់គ្នា​បាន​រស់ ជាមួយនឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើងវិញ ក៏​ឲ្យ​យើង​អង្គុយ​ជាមួយនឹង​ព្រះគ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ អេភេសូរ ២:៤-៦ ព្រះ​ទ្រង់​បាន​កែប្រែ​ជីវិត​យើង ឲ្យជោគជ័យ ដោយ​ព្រះអង្គ “ប្រោស​ឲ្យ​យើង​បាន​រស់ ជាមួយ​ព្រះគ្រីស្ទ” ក្នុង​កាល​ដែល “យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ”។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា កាល​ពីមុន យើង​ស្លាប់​នៅ​ចំពោះ​ព្រះ។ យើង​មិន​អាច​ឆ្លើយតប យើង​មិន​មាន​រស់​ជាតិ ឬ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ពិត​ប្រាកដ យើង​គ្មាន​ភ្នែក​ខាង​វិញ្ញាណ សម្រាប់​មើល​ភាព​ស្រស់​ស្អាត​នៃ​ព្រះគ្រីស្ទ ពោល​គឺ​យើង​គ្រាន់តែ​បាន​ស្លាប់ ខាង​ឯ​សេចក្តី​ដែល​សំខាន់​បំផុត។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏បាន​ធ្វើ​កិច្ចការ​ទ្រង់ ដោយ​គ្មាន​លក្ខខ័ណ្ឌ មុន​ពេល​យើង​អាច​ធ្វើអ្វី​មួយ ដើម្បី​ក្លាយ​ជា​ភាជនៈ​ដែល​សក្តិ​សមនឹង​ទទួល​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ព្រះអង្គ​ធ្វើឲ្យ​យើង​មាន​ជីវិត​ឡើង។ ព្រះអង្គ​ដាស់​យើង ដោយ​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ ឲ្យ​យើង​ភ្ញាក់​ឡើង ពី​ការ​លង់លក់​ក្នុង​សេចក្តី​ស្លាប់​ខាងវិញ្ញាណ ឲ្យបាន​ឃើញ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ​(២កូរិនថូស ៤:៤)។ ញាណ​ខាងវិញ្ញាណ​ដែល​ស្លាប់​កាលពីមុន ក៏​មានជីវិត​ឡើង ដោយ​ការ​អស្ចារ្យ។ បទ​គម្ពីរ​អេភេសូរ ២:៤ បាន​ចែងថា ព្រះអង្គ​បាន​ធ្វើការ​នេះ ដោយ “សេចក្តី​មេត្តា”។ បាន​សេចក្តី​ថា ព្រះអង្គ​បាន​ទត​ឃើញ​យើង ជាប់​ក្នុង​សភាព​ស្លាប់…

Read article
មាន​គ្នា​ច្រើន ល្អ​ជាង​នៅ​តែឯង

សា​ស្តា ៤:៩-១២ មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង … ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ​។ សា​ស្តា ៤:៩-១០ លោក​សូរិន សូលឃ័រ(Søren Solkær ) បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ថតរូប​សត្វ​ទៀវ ជា​បក្សី​ដ៏​ស្រស់​ស្អាត និង​ទិដ្ឋភាព​ដែល​ពួកវា​បង្កើត គួរ​ឲ្យ​ពេចពិល​រមិល​មើល ដោយ​បញ្ចេញ​សម្លេង​ដ៏​ពីរោះ ក្នុង​ការហោះហើរ​ផ្លាស់ទី​យ៉ាង​រលូន​ជា​ហ្វូង​មាន​គ្នា​រាប់​សែន​ក្បាល រេរាំ​នៅ​លើមេឃ​។ ការ​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ គឺ​ប្រៀប​ដូចជា​ការ​អង្គុយ​មើល​ផ្ទាំងគំនូរ​ ដែល​មាន​ស្នាម​ជក់​ធំ​មួយ ដែលគេ​គ្រវាស​ទឹក​ខ្មៅ​ចុះ​ឡើង​នៅ​លើមេឃ បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​។ នៅ​ប្រទេស​ដាណឺម៉ាក គេ​បាន​ហៅ​ទស្សនីយភាព​របស់​សត្វ​ទៀវ​ថា ព្រះ​អាទិត្យ​ពណ៌​ខ្មៅ(ដែល​ជា​ចំណង​ជើង​សៀវភៅ​ថតរូប​ដ៏​ល្បី​ល្បាញ​របស់​លោក​សូលឃ័រ)។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំ​គាល់​បំផុត​នោះ គឺ​របៀប​ដែល​សត្វ​ទៀវ​ហោះ​ហើរ​តាម​គ្នា នៅ​កៀក​គ្នា​ខ្លាំង​ណាស់ បើសិន​ជា​សត្វ​ទៀវ​ណា​មួយ​ហើរ​ខុស​ចង្វាក់​តែ​បន្តិច ពួកគេ​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ធ្ងន់ធ្ងរ​មិនខាន​។ ទោះជា​យ៉ាងណា​ក៏ដោយ សត្វ​ទៀវ​បាន​ប្រើ​ការ​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ការពារ​ខ្លួន​ពួកវា​។ ពេលណា​សត្វ​ស្ទាំងហើរ​ចុះ​មក​រក​ពួកវា សត្វ​បក្សី​តូចៗ​ទាំង​នោះ​បាន​ហើរ​ជា​ក្បួន​យ៉ាង​ណែន ហើយ​ផ្លាស់ទី​ព្រម​គ្នា ដោយ​បណ្តេញ​សត្វ​ប្រមាញ់​នោះ ដែល​ងាយ​នឹង​ចាប់​ពួកវា​ធ្វើ​ជា​ចំណី បើសិន​ជា​ពួកវា​នៅ​តែឯង​។ ការ​នៅ​ជុំ​គ្នា នោះ​ប្រសើរ​ជាង​ការ​នៅ​ម្នាក់ឯង​។ គឺ​ដូច​បទ​គម្ពីរ​សា​ស្តា​បាន​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង … ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នកណា​ដែល​ដួល​ក្នុង​កាលដែល​នៅតែ​ម្នាក់ឯង ឥតមាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១១)។ បើ​យើង​នៅ​តែឯង…

Read article
ស្វាគមន៍​មនុស្ស​ដែល​យើង​មិន​ស្គាល់

អេភេសូរ ២:១១-២២ អ្នក​រាល់​គ្នា​មិនមែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ គឺជា​ជាតិតែ១នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ​។ អេភេសូរ ២:១៩ លោក​ដានីយ៉ែល ណាយេរី(Daniel Nayeri) បាន​ពិពណ៌នា អំពី​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​របស់​គាត់ ជាមួយ​ម្តាយ និង​ប្អូន​ស្រី​គាត់ រត់​គេច​ពី​ការ​បៀតបៀន ដោយ​ឆ្លង​កាត់​ជំរុំ​ជន​ភៀស​ខ្លួន ឆ្ពោះ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព នៅ​សហរដ្ឋអាមេរិក​ ជា​ប្រទេស​ទី៣។ គាត់​ថា រឿង​ដែល​គាត់​បាន​ជួប មិនមែន​សុទ្ធតែ​ជា​រឿង​សោកសៅ​ទាំង​អស់​ឡើយ​។ ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយ​គូរ​បាន​ស្ម័គ្រ​ចិត្ត​ធានា​ពួកគេ ឲ្យ​មក​រស់នៅ​សហរដ្ឋអាមេរិក ទោះ​ពួកគេ​មិន​ដែល​ស្គាល់​គ្នា​ក៏ដោយ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក លោក​ដានីយ៉ែល នៅតែ​មិន​យល់​។ គាត់​ក៏​បាន​សរសេរ​ថា “តើ​អ្នកជឿ​ទេ? ពួក​គេ​បាន​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ ដោយ​មិន​បាន​ស្គាល់​គ្នា​សោះ​។ ពួកគេ​មិន​ដែល​បាន​ជួប​យើង​ទេ​។ ហើយ​បើ​យើង​ជា​មនុស្ស​អាក្រក់ ពួកគេ​នឹង​មាន​រឿង​ធំ​មិនខាន​។ ពួកគេ​ពិត​ជា​ក្លាហាន មាន​ចិត្ត​ល្អ និង​មិន​ខ្លាច​គ្រោះ​ថ្នាក់ ខុសពី​មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់”។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេចក្តី​អាណិត​ដូច​នេះ ដល់​អ្នក​ដែល​យើង​មិន​ស្គាល់។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួក​អ៊ីស្រាអែល ឲ្យ​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​បរទេស​។ “ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូចជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួនឯង​ដែរ ដ្បិត​ឯង​រាល់​គ្នា​ពីដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេ​ស៊ីព្ទ​ដែរ”(លេវី​វិន័យ ១៩:៣៤)។ ព្រះអង្គ​ក៏បាន​រំឭក​គ្រីស្ទបរិស័ទ​ជា​សាសន៍​ដទៃ​ផង​ដែរ​ថា កាលពី​មុន “អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះគ្រីស្ទ …ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក…

Read article
យក​តម្រាប់​តាម​គំរូ​នៃ​សេចក្តី​អាណិត​របស់​ព្រះយេស៊ូវ

កូល៉ុស ៣:៨-១៧ ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត​។ កូល៉ុស ៣:១២ តើ​ការ​រស់នៅ​ជា​ក្សត្រ ឬ​ក្សត្រី​មាន​លក្ខណៈ​ដូច​ម្តេច? ក្នុង​នាម​អ្នក​ស្រី​អ៊ែនជេឡា ខេលី(Angela Kelly) ជា​កូន​ស្រី​របស់​អ្នក​ធ្វើ​ការ​នៅ​កំពង់ផែ និង​គ្រូពេទ្យ គាត់​បាន​ដឹង​អំពី​រឿង​នេះ​។ គាត់​ធ្លាប់​មាន​តួនាទី​ជា​អ្នក​រៀបចំ​សំលៀក​បំពាក់​ឲ្យ​អតីត​ក្សត្រី​អេលី​ហ្សាប៊ែត ក្នុងរយៈ​ពេល២ទសវត្សរ៍​ចុង​ក្រោយ នៃ​ព្រះ​ជន្ម​របស់​ព្រះ​នាង​។ គាត់​ក៏​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ល​ស្បែកជើង​ថ្មី​របស់​ព្រះ​នាង ដោយ​ពាក់​ស្បែកជើង​ទាំង​នោះ ដើរ​ក្នុង​បរិវេណ​រាជ​វាំង​។ មូល​ហេតុ គឺ​ដោយសារ​គាត់​មាន​ចិត្ត​អាណិត​ចំពោះ​ព្រះ​នាង ជា​ស្រ្តី​ចាស់ជរា ដែល​ជួនកាល​ត្រូវ​ឈរ​ជា​ច្រើន​ម៉ោង នៅ​ក្នុង​កម្ម​វិធី​ផ្សេងៗ​។ ដោយសារ​អ្នក​ទាំង​ពីរ​ពាក់​ស្បែកជើង​មាន​ទំហំ​ដូច​គ្នា អ្នក​ស្រី​ឃែលី​អាច​ជួយ​កាត់​បន្ថយ​ការ​លំបាក​ខ្លះៗ​របស់​ព្រះ​នាង​។ បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី​ឃែលី ក្នុង​ការ​បម្រើ​ក្សត្រី​អេលី​ហ្សាប៊ែត បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើក​ទឹក​ចិត្ត​ដ៏​កក់​ក្តៅ​របស់​សាវ័ក​ប៉ុល ដល់​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស​ឲ្យ “ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់​ធ្មត់”(កូល៉ុស ៣:១២)។ ពេលណា​ជីវិត​យើង បាន​សង់​ឡើង​នៅ​លើ​ព្រះយេស៊ូវ(២:៧) យើង​ក្លាយ​ជា “ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន​ភ្ងា​ដល់​ព្រះ”(៣:១២)។ ព្រះ​អង្គ​ជួយ​យើង ដោះ“មនុស្ស​ចាស់” របស់​យើង​ចេញ ហើយ​ប្រដាប់​ខ្លួន ដោយ “មនុស្ស​ថ្មី”(ខ.៩-១០) ដោយ​រស់នៅ​ជា​មនុស្ស ដែល​ស្រឡាញ់…

Read article
ទ្វារ​ដែល​ព្រះ​អង្គ​បាន​បើក​ហើយ

វិវរណៈ ៣:៧-១១ មើល អញ​បាន​បើក​ទ្វារចំហ​នៅ​មុខ​ឯង គ្មាន​អ្នកណា​នឹង​បិទ​បានទេ​។ វិវរណៈ ៣:៨ កាល​ខ្ញុំ​នៅ​រៀន ក្នុង​សាលា​រៀន នៅ​ក្បែរ​ទីក្រុង​ធំ​មួយ អ្នក​ប្រឹក្សា​ផ្នែក​អប់រំ​បាន​មើល​មុខ​ខ្ញុំ​តែមួយដង ហើយក៏​បាន​ដាក់​ឈ្មោះ​ខ្ញុំ​ក្នុង​ថ្នាក់​រៀន​តែង​និពន្ធ​ភាសា​អង់គ្លេស ដែល​ខ្សោយ​ជាងគេ​ នៅ​សាលា​នោះ។ ខ្ញុំ​បាន​ផ្ទេរ​ពី​សាលា​ក្នុង​ទីក្រុង ដោយ​មាន​ពិន្ទុ​ខ្ពស់ និទ្ទេស​ល្អ​ប្រសើរ ហើយ​ថែម​ទាំង​បាន​ទទួល​រង្វាន់​ពី​នាយក​សាលា​សម្រាប់​ការ​តែង​និពន្ធ​។ ដូច​នេះ គេ​គួរ​តែ​បើក​ទ្វារ​ចំហ ឲ្យ​ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​តែង​និពន្ធ​ដែល​ល្អ​ជាងគេ ក្នុង​សាលា​ថ្មី​នោះ តែ​អ្នក​ប្រឹក្សា​ផ្នែក​អប់រំ​នោះ​គិតថា ខ្ញុំ​មិន​សក្តិ​សម​។ ពួក​ជំនុំ​ភីឡាដិលភា នៅ​សម័យ​ដើម​មុខជា​បាន​យល់ អំពី​ភាព​អយុត្តិធម៌​ដូច​នេះ​។ ពួក​ជំនុំ​ដ៏​តូច​នេះ មាន​ទីតាំង​ក្នុង​ទីក្រុង ដែល​បាន​ជួប​គ្រោះ​រញ្ជួយ​ដី កាល​ប៉ុន្មាន​ឆ្នាំ​មុន ដែល​បណ្តាល​ឲ្យ​មាន​ការខូចខាត​ធ្ងន់ធ្ងរ​។ ជាង​នេះ​ទៅទៀត ពួក​គេ​បាន​ជួប​ការ​វាយ​ប្រហារ​របស់​សាតាំង(វិវរណៈ ៣:៩)។ ពួក​ជំនុំ​ដ៏​តូច​នោះ មាន​កម្លាំង​តិច ដោយ​ព្រះគ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​កត់​សំគាល់​ឃើញថា ពួកគេ​បាន​កាន់​តាម​ពាក្យ​របស់​ព្រះអង្គ ហើយ​មិន​បាន​លះបង់​ព្រះ​នាម​ព្រះអង្គ​(ខ.៨)។ ដូច​នេះ ព្រះ​ទ្រង់​ក៏បាន​ដាក់​ទ្វារចំហ​មួយ នៅ​ពីមុខ​ពួកគេ ដែល​គ្មាន​នរណា​អាច​បិទ​បាន(ខ.៨)។ ជា​ការ​ពិត​ណាស់ “ការ​អ្វី​ក៏ដោយ​ដែល​ព្រះ​អង្គ​បាន​បើក គ្មាន​នរណា​បិទ​បានទេ ហើយ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​បិទ នោះ​ក៏​គ្មាន​នរណា​អាច​បើក​បាន​ដែរ”(ខ.៧)។ រឿង​នេះ​ក៏​កើត​មាន​ក្នុង​ការងារ ដែល​យើង​ធ្វើ​ថ្វាយ​ព្រះអង្គ​ផង​ដែរ​។ មាន​ទ្វារ​ខ្លះ​មិន​បាន​បើក​ចំហ​ឲ្យ​យើង​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​ការងារ​តែង​និពន្ធ​សៀវភៅ​ថ្វាយ​ព្រះអម្ចាស់…

Read article
ព្រះ​អង្គ​ឆ្លើយតប តាម​ព្រះទ័យ​ប្រកបដោយ​ប្រាជ្ញា

ទំនុក​ដំកើង ១៣ ឱ​ព្រះយេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាលណា​ទៀត តើ​ដល់​អស់​កល្ប​ឬអី? ទំនុក​ដំកើង ១៣:១ ចក្រភព​អង់គ្លេស​ជា​ទឹកដី ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ប្រវត្តិ​សាស្រ្ត​ដ៏​សំបូរ​បែប​។ ទោះ​អ្នក​ទៅ​ដល់​កន្លែងណា​ក៏ដោយ អ្នក​នឹង​ឃើញ​ផ្លាក​ដែលគេ​សរសេរ​អក្សរ ដើម្បី​ផ្តល់​កិត្តិយស​ដល់​បុគ្គល​ល្បីៗ​ក្នុង​ប្រវត្តិ​សាស្រ្ត ឬ​ដើម្បី​រំឭក​ទី​កន្លែង​ប្រវត្តិ​សាស្រ្ត ដែល​ធ្លាប់​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​កើត​ឡើង​។ ប៉ុន្តែ ក្នុង​ចំណោម​ផ្លាក​សញ្ញា​ទាំង​នោះ មាន​ផ្លាក​សញ្ញា​មួយ​ដែល​មាន​លក្ខណៈ​ចម្លែក​។ នៅ​ទីក្រុង​ស៊ែនវិច ប្រទេស​អង់គ្លេស នៅ​ក្បែរ​ភោជនដ្ឋាន​អាហារ​ពេល​ព្រឹក គេ​ឃើញ​មាន​ផ្លាក​សញ្ញា​មួយ ដែល​មាន​អក្សរ​ចារ​ពី​លើ​ថា “នៅ​ទី​កន្លែង​នេះ កាលពី​ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ១៧៨២ មិន​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង​ទេ”។ ជួនកាល យើង​មាន​អារម្មណ៍​ថា គ្មាន​អ្វី​កើត​ឡើង​សោះ បន្ទាប់ពី​យើង​បាន​អធិស្ឋាន​។ យើង​អធិស្ឋាន​ហើយ អធិស្ឋាន​ទៀត ដោយ​ទូល​សូម​អ្វីមួយ ពី​ព្រះវរបិតា​របស់​យើង ដោយ​រំពឹង​ថា ព្រះ​អង្គ​ឆ្លើយតប ក្នុង​ពេល​ឥឡូវ​នេះ​។ ស្តេច​ដាវីឌ ក៏បាន​បង្ហាញ​ភាព​នឿយណាយ​ដូច​នេះ​ផង​ដែរ នៅពេល​ដែល​ទ្រង់​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាលណា​ទៀត តើ​ដល់​អស់​កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ​ភក្ត្រ​ទ្រង់​ចំពោះ ទូល​បង្គំ​ដល់​កាលណា”(ទំនុក​ដំកើង ១៣:១) ។ យើង​ក៏​ងាយ​នឹង​គិត​ដូច​ទ្រង់​ផង​ដែរ​ថា ព្រះ​អម្ចាស់​អើយ តើ​ពេល​ណា ​ព្រះ​អង្គ​ឆ្លើយតប? ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​នៃ​យើង​មិន​គ្រាន់តែ​មាន​ប្រាជ្ញា​ដ៏​ឥត​ខ្ចោះ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​រៀបចំ​ពេល​វេលា​យ៉ាង​ត្រឹម​ត្រូវ​។…

Read article
កត្តា​ជំរុញ​ចិត្ត​ឲ្យ​អធិស្ឋាន

១ថែស្សាឡូនិច ៥:១២-១៨ ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពីព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយនូវ​ព្រះគ្រីស្ទ​យេស៊ូវ​។ ១ថែស្សាឡូនិច ៥:១៦-១៨ មិត្ត​រួម​ការងារ​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ជីវិត​នៃ​ការ​អធិស្ឋាន​របស់​គាត់​មាន​ការ​រីកចម្រើន ដោយសារ​អ្នក​គ្រប់​គ្រង​របស់​យើង​។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បានឮ​ដូច្នេះ ដោយ​នឹក​ស្មានថា អ្នក​ដឹកនាំ​ដ៏​ពិបាក​របស់​យើង បាន​ចែក​ចាយ​ការ​លើក​ទឹក​ចិត្ត​ដល់​គាត់ ហើយ​បាន​បង្រៀន​គាត់​អំពី​ការ​អធិស្ឋាន​។ តាម​ពិត ខ្ញុំ​បាន​គិត​ខុស​។ គាត់​ក៏​បាន​ពន្យល់​ថា រៀង​រាល់​ពេល​គាត់​ឃើញ​អ្នក​គ្រប់​គ្រង​ដើរមក គាត់​តែងតែ​អធិស្ឋាន​។ ពេល​អធិស្ឋាន​របស់​គាត់​មាន​ការ​រីកចម្រើន ព្រោះ​គាត់​បាន​អធិស្ឋាន​កាន់តែ​ច្រើន មុន​ពេល​គាត់​សន្ទនា​ជាមួយ​អ្នក​គ្រប់​គ្រង​។ គាត់​ដឹង​ថា គាត់​ត្រូវ​ការ​ជំនួយ​មកពី​ព្រះ ក្នុង​ទំនាក់​ទំនង​ដ៏​ពិបាក​ជាមួយ​អ្នក​គ្រប់​គ្រង​របស់​គាត់ នៅ​កន្លែង​ធ្វើ​ការ ហើយ​គាត់​ក៏​បាន​អធិស្ឋាន​ទៅ​រក​ព្រះអង្គ​កាន់តែ​ខ្លាំង ដោយសារ​បញ្ហា​នេះ​។ ការ​ដែល​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​អធិស្ឋាន ក្នុង​អំឡុង​ពេល​ដែល​មាន​ទំនាក់​ទំនង​ដ៏​ពិបាក គឺ​បាន​រំឭក​ខ្ញុំ​អំពី​មេ​រៀន​ក្នុង​បទ​គម្ពីរ ១ថែស្សាឡូនិច ដែល​សាវ័ក​ប៉ុល​បាន​រំឭក​អ្នកជឿ​ព្រះយេស៊ូវ ឲ្យ​អធិស្ឋាន​ឥត​ឈប់ឈរ ហើយ​ឲ្យ​អរ​ព្រះគុណ​ក្នុង​គ្រប់​កាលៈទេសៈ​(៥:១៧-១៨)។ ទោះ​យើង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏ដោយ ក៏​ការ​អធិស្ឋាន​របស់​យើង គឺជា​ការ​អនុវត្ត​ដ៏​ល្អ​បំផុត ក្នុង​ការ​រស់នៅ​។ ការ​អធិស្ឋាន​ជួយ​យើង​ឲ្យ​បន្ត​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ​យើង(កាឡាទី ៥:១៦) ជា​ជាង​ពឹង​ផ្អែក​ទៅលើ​គំនិត​របស់​យើង​ជា​មនុស្ស​។ ការ​នេះ​ក៏​បាន​ជួយ​យើង​ឲ្យ​រស់​នៅ​ជាមួយ​គ្នា ដោយ​មេ​ត្រី​ភាព(១ថែស្សាឡូនិច ៥:‌១៣) ទោះ​យើង​ប្រឈម​មុខ​ដាក់​ការ​ប៉ះ​ទង្គិច​ក៏ដោយ​។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ជួយ​យើង យើង​អាច​អរ​សប្បាយ​ក្នុង​ព្រះអង្គ និង​អធិស្ឋាន​អំពី​រឿង​គ្រប់​យ៉ាង ហើយ​អរ​ព្រះគុណ​ព្រះ​អង្គ​ជា​ញឹក​ញាប់​។ ហើយ​ការ​នោះ​នឹង​ជួយ​យើង​ឲ្យ​រស់នៅ…

Read article
បង្អួច​នៃ​ចិត្ត​របស់​យើង

ចូរ​ពិចារណាមើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹងទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែងលោ​អ្នករាល់គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយចិត្ត​ចេញ។ ហេព្រើរ ១២:៣ សមត្ថភាព​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត របស់​គំនិត​​មនុស្ស គឺ​វា​អាច​ឲ្យ​ផ្ដោត​ការ​គិត​របស់​វា ទៅ​លើ​អ្វី​ដែល​វា​ជ្រើស​រើស។ យើង​អាច​ឈប់​បង្អង់​សិន ហើយ​និយាយ​ទៅ​កាន់​គំនិត​របស់​យើង​ថា “ចូរ​គិត​ពី​រឿង​នេះ មិន​ត្រូវ​គិត​ពី​រឿង​នោះ​ឡើយ”។ យើង​អាច​ផ្ដោត​ការ​គិត​របស់​យើង ទៅ​លើ​ទស្សនៈ រូបភាព បញ្ហា ឬ​ក្តី​សង្ឃឹម​ណា​មួយ។ វា​ជា​អំណាច​ដ៏​អស្ចារ្យ ដែល​គំនិត​របស់​មនុស្ស​មាន។ ខ្ញុំ​មិន​ជឿ​ថា សត្វ​មាន​សមត្ថភាព​ដូចនេះ​ឡើយ។ ការ​គិត​របស់​ពួក​វា មិន​បាន​ធ្វើឡើង​ដោយ​បញ្ញា​ទេ តែ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​សភាវគតិ​របស់​ពួក​វា។ តើ​អ្នក​បាន​មើល​រំលង​អាវុធ​ដ៏​អស្ចារ្យ​នេះ នៅក្នុង​សង្គ្រាម​ខាងវិញ្ញាណ ប្រឆាំង​នឹង​អំពើបាប​ឬទេ? ព្រះគម្ពីរ​បាន​ត្រាស់​ហៅ​យើង ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ប្រើ​អំណោយទាន​ដែល​គួរឲ្យ​កត់សំគាល់​នេះ។ ចូរ​យើង​ដក​អំណោយទាន​នេះ ចេញ​ពី​ធ្នើរ​សៀវភៅ​ដែល​យើង​បាន​ទុក​ចោល រួច​បោស​សម្អាត​ធូលី​ដី ហើយ​ប្រើ​វា​ចុះ។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​នៅក្នុង​បទ​គម្ពីរ រ៉ូម ៨:៥-៦ ថា “ពីព្រោះ​អស់អ្នក​ណា​ដែល​តាម​សាច់ឈាម នោះ​គិតតែ​ខាង​សាច់ឈាម តែ​អស់អ្នក​ណា​ដែល​គិត​តាម​ព្រះវិញ្ញាណ នោះ​គិតតែ​ខាងវិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់ឈាម នោះ​ជា​សេចក្តី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្តី​សុខសាន្ត​វិញ”។ នេះ​ពិតជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ការអ្វី​ក៏ដោយ​ដែល​គំនិត​របស់​អ្នក​បាន​ផ្ដោត​ទៅលើ គឺជា​កត្តា​កំណត់​ថា បញ្ហា​នោះ…

Read article