2024

You are here:
អំពើ​សប្បុរស​ធម៌​ដ៏​សាមញ្ញ

នាងរស់ ២:១-២,៥-១១ ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់​ធ្មត់​។ កូល៉ុស ៣:១២ កាល​ម្តាយ​របស់​ខ្ញុំ​ចូល​សម្រាក​ព្យាបាល​ជំងឺ ក្នុង​មន្ទីរ​ពេទ្យ ហើយ​ជិត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ នៅ​លើ​ផែនដី ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សេចក្តី​សប្បុរស​ពិត​ប្រាកដ ដែល​អ្នក​ថែទាំ​គាត់​បាន​បង្ហាញ​ចេញ​មក​។ គាត់​បាន​លើក​ម្តាយ​ខ្ញុំ​ចេញ​ពី​កៅអី​យឺត​ៗ ហើយ​ដាក់​ម្តាយ​ខ្ញុំ​នៅ​លើ​គ្រែ​គេង​ថ្នមៗ ហើយក៏​បាន​និយាយ​លើក​ទឹក​ចិត្ត​ម្តាយ​ខ្ញុំ ដោយ​ពាក្យ​សម្តី​ដ៏​ស្រទន់​។ បន្ទាប់មក គាត់​ក៏បាន​សួរ​សុខ​ទុក្ខ​ខ្ញុំ​។ សេចក្តី​សប្បុរស​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​ចិត្ត ​រហូត​ដល់​ស្រក់​ទឹក​ភ្នែក ហើយ​សព្វថ្ងៃ​នេះ ខ្ញុំ​នៅតែ​ស្រក់​ទឹក​ភ្នែក ពេល​ដែល​បាន​នឹក​ចាំ​អំពី​រឿង​នេះ​។ ការ​ថែទាំ​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ម្តាយ​ខ្ញុំ គឺជា​អំពើ​សប្បុរស​ធម៌​ដ៏​សាមញ្ញ តែ​ក៏​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ នៅពេល​នោះ​ផង​ដែរ​។ ការ​នេះ​ក៏បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ក្នុង​ពេល​ដ៏​ពិបាក​ ដោយ​ដឹង​ថា ក្នុង​កែវ​ភ្នែក​របស់​ស្ត្រី​ម្នាក់​នេះ ម្តាយ​ខ្ញុំ​មិន​គ្រាន់តែ​ជា​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ​។ គាត់​បាន​ថែទាំ​ម្តាយ​ខ្ញុំ ហើយ​បាន​ចាត់​ទុក​ម្តាយ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​តម្លៃ​។ កាល​នាង​ន៉ាអូមី និង​នាងរស់​បាន​ជួប​ភាព​ទាល់ក្រ បន្ទាប់ពី​ពួក​គាត់​សុទ្ធតែ​បាន​បាត់បង់​ស្វាមី​រៀង​ខ្លួន លោក​បូអូស​ក៏បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​អនុញ្ញាត​ឲ្យ​នាងរស់ ទៅ​ដើរ​រើស​កួរ​ស្រូវ ដែល​អ្នក​ច្រូត​កាត់​បាន​ជ្រុះ​ ក្នុង​ស្រែ​គាត់។ គាត់​ថែម​ទាំង​បាន​ប្រាប់​ពួក​ប្រុសៗ ជា​អ្នក​ច្រូត​កាត់​មិន​ឲ្យ​ប៉ះ​ពាល់​នាង​ឡើយ(នាងរស់ ២:៨-៩)។ សេចក្តី​សប្បុរស​របស់​គាត់ បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​របៀប​ដែល​នាងរស់​បាន​ថែទាំ​នាង​ន៉ាអូមី ព្រោះ​គាត់​បាន​និយាយ​ថា…

Read article
ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជាមួយ​គ្នា

១សាំយ៉ូអែល ២០:៣៥-៤២ អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ដ្បិត​យើង​ទាំង២នាក់​បាន​ស្បថ​គ្នា ដោយនូវ​ព្រះ​នាម​ព្រះយេហូវ៉ា​ហើយ​។ ១សាំយ៉ូអែល ២០:៤២ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ ឬឮ​ពាក្យ​ស្លោក​មួយ​ឃ្លា ដែល​បាន​ពោល​ថា “បើ​អ្នក​ចង់​ទៅ​លឿន ចូរ​ទៅ​ម្នាក់​ចុះ​។ ប៉ុន្តែ បើ​អ្នក​ចង់ទៅ​បាន​ឆ្ងាយ ចូរ​យើង​ទៅ​ជាមួយ​គ្នា”។ ពាក្យ​ស្លោក​នេះ​ពិត​ជា​មានន័យ​ណាស់​មែនទេ? ប៉ុន្តែ តើមាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​ណាមួយ ដែល​បាន​ធានា​ដល់​យើង​ថា ពាក្យ​ស្លោក​នេះ​មិន​គ្រាន់តែ​មានន័យ​នោះ​ទេ តែ​ក៏បាន​និយាយ​ត្រូវ​ផង​ដែរ? តាម​ពិត អ្នក​ស្រាវជ្រាវ​ជា​ជនជាតិ​អាមេរិក និង​អង់គ្លេស បាន​ធ្វើ​ការ​សិក្សា​អំពី​ពាក្យ​ស្លោក​នេះ ហើយ​បាន​ធ្វើ​ការ​បក​ស្រាយ​ថា ពេលណា​មនុស្ស​ឈរ​ម្នាក់​ឯ​ង ពួកគេ​បាន​ប៉ាន់​ប្រមាណ​ទំហំ​របស់​ភ្នំ​ឃើញថា វា​មាន​ទំហំ​ធំ​ជាង តែ​ពេលណា​ពួក​គេ​នៅ​ជុំ​គ្នា ពួកគេ​យល់​ឃើញថា ភ្នំ​នោះ​មាន​ទំហំ​តូច​ជាង​។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា “ការ​គាំទ្រ​ពី​អ្នក​ដទៃ” ពិតជា​មាន​សារៈសំខាន់​ណាស់ បានជា​ការ​គាំទ្រ​នេះ​បាន​ធ្វើ​ឲ្យ​ភ្នំ​មាន​ទំហំ​តូច​ជាង នៅ​ក្នុង​គំនិត​របស់​យើង​។ ស្តេច​ដាវីឌ​ក៏បាន​ឲ្យ​តម្លៃ​មក​លើ​ការ​លើក​ទឹក​ចិត្ត នៅ​ក្នុង​មិត្តភាព​ជាមួយ​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ដោយ​ទ្រង់​យល់​ឃើញថា ការ​លើក​ទឹក​ចិត្ត​នោះ​បាន​ធ្វើ​ឡើង ដោយ​ស្មោះ​អស់ពី​ចិត្ត​។ កំហឹង​របស់​ស្តេច​សូល ដែល​កើត​ចេញពី​ការ​ច្រណែន បាន​រីក​ធំ​ឡើយ​ដូច​ភ្នំ នៅ​ក្នុង​រឿង​របស់​ស្តេច​ដាវីឌ ដោយ​បាន​បណ្តាល​ឲ្យ​ទ្រង់​រត់​គេច​ខ្លួន​ឲ្យ​រួចពី​សេចក្តី​ស្លាប់(១សាំយ៉ូអែល ១៩:៩-១៨)។ បើ​គ្មាន​ការ​គាំទ្រ ពី​មិត្តសំឡាញ់​របស់​ទ្រង់​ទេ រឿង​របស់​ទ្រង់​នឹង​បាន​បញ្ចប់​ខុសពី​នេះ​។ ប៉ុន្តែ ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន​សោក​ស្តាយ ចំពោះ​ទង្វើ​ដ៏​ថោក​ទាប ដែល​បិតា​ទ្រង់​បាន​ធ្វើ​មក​លើ​ស្តេច​ដាវីឌ(២០:៣៤)…

Read article
ផ្លូវ​ខាង​វិញ្ញាណ​ដ៏​គ្រោះ​ថ្នាក់

កិច្ចការ ១៧:១៦-៣៤ តែ​មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង​។ កិច្ចការ ១៧:៣៤ ក្នុង​ការ​ដើរ​ហាត់​ប្រាណ​នៅពេល​ព្រឹក​មួយ​នោះ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​យាន​យន្ត​មួយ​គ្រឿង កំពុង​ឈប់​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ទិសដៅ​បញ្ច្រាស​។ អ្នក​បើកបរ​មិន​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ ចំពោះ​ខ្លួន​គាត់ និង​អ្នក​ដទៃ ដោយសារ​គាត់​កំពុងតែ​គេង​លក់ ហើយ​ហាក់​ដូចជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ផង​។ ស្ថានភាព​នៅពេល​នោះ​ហាក់​ដូចជា​មាន​គ្រោះ​ថ្នាក់​ណាស់​។ ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី​ម្យ៉ាង​។ បន្ទាប់ពី​ខ្ញុំ​បាន​ដាស់​គាត់​ឲ្យ​ភ្ញាក់​ដឹង​ខ្លួន​ល្មម​នឹង​អាច​ងើប​ចេញ ទៅ​អង្គុយ​នៅ​លើ​កៅ​អី​នៅ​ជាប់​កៅ​អី​តៃកុង ខ្ញុំ​ក៏បាន​ចូល​ទៅ​អង្គុយ​នៅ​លើ​កៅអី​តៃកុង ហើយក៏​បាន​បើក​បរ​ឡាន​ដឹក​គាត់​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ មិនមែន​មានតែ​គ្រោះ​ថ្នាក់​ខាង​រូបកាយ​ទេ ដែល​យើង​អាច​ជួប​ប្រទះ​។ កាល​សាវ័ក​ប៉ុល​បាន​ឃើញ​អ្នក​ប្រាជ្ញ​ខាង​លោកិយ នៅ​ទីក្រុង​អាថែន កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ ដោយសារ​ទីក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ​រូប​ព្រះ គាត់​ក៏​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង(កិច្ចការ ១៧:‌១៦)។ ពួកគេ​កំពុង​ស្វែងរក​អត្ថន័យ​របស់​ជីវិត ដោយ​មិន​បាន​ស្គាល់​ព្រះគ្រីស្ទ បាន​ជា​គាត់​ចែក​ចាយ​ទៅ​កាន់​ពួកគេ អំពី​គោលបំណង​របស់​ព្រះ ដែល​មាននៅ​ក្នុង និង​តាមរយៈ​ព្រះយេស៊ូវ(ខ.១៨,៣០-៣១)។ ហើយ​អ្នក​ខ្លះ​ដែល​បានឮ​ការ​បង្រៀន​របស់​គាត់ ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ(ខ.៣៤)។ ការ​ស្វែងរក​អត្ថន័យ​របស់​ជីវិត ដោយ​មិន​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ គឺ​ពិតជា​គ្រោះ​ថ្នាក់​ណាស់​។ អ្នក​ដែល​បាន​រក​ឃើញ​ការ​អត់​ទោស និង​ភាព​ពេញ​បរិបូរ​ពិត​ប្រាកដ ក្នុង​ព្រះយេស៊ូវ គឺ​បាន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​ភាព​ទាល់​ច្រក ហើយក៏​បាន​ទទួល​ព្រះរាជសារ​អំពី​ការ​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ(២កូរិនថូស ៥:‌១៨-២១)។ ការ​ចែក​ចាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ ដល់​មនុស្ស​ដែល​កំពុង​វង្វេង​នឹង​ឥទ្ធិពល​របស់​លោកិយ នៅតែ​ជា​ដំណោះ​ស្រាយ​ដែល​ព្រះ​បាន​ប្រើ ដើម្បី​ទាញ​ពួកគេ​ចេញពី​ផ្លូវ​ខាង​វិញ្ញាណ​ដ៏​គ្រោះ​ថ្នាក់​។—Arthur Jackson បើ​អ្នក​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​ព្រះយេស៊ូវ​ទេ តើ​អ្នក​កំពុង​រង់​ចាំ​អ្វី? បើ​អ្នក​បាន​ដើរ​តាម​ផ្លូវ​ព្រះអង្គ​ហើយ តើមាន​អ្វី​រា​រាំង​អ្នក​មិន​ឲ្យ​ប្រាប់​នរណា​ម្នាក់…

Read article
នៅតែ​បន្ត​អធិស្ឋាន

១ថែស្សាឡូនិច ៥:‌១៦-២២ ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ​។ ១ថែស្សាឡូនិច ៥:‌១៧ មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​ផ្ញើ​សារ​មក​ទូរស័ព្ទ​ខ្ញុំ​ថា នាង​ប្រឡង​បាន​ពិន្ទុ៨៤​។ ពេល​ខ្ញុំ​កំពុង​អាន​សារ​របស់​នាង ក្នុង​ទូរស័ព្ទ​របស់​ខ្ញុំ ខ្ញុំ​អាច​ដឹង​ថា កូន​ស្រី​របស់​ខ្ញុំ​កំពុង​មាន​ចិត្ត​រំភើប​រីករាយ​។ កាល​នោះ គាត់​ទើបតែ​ចាប់​ផ្តើម​ចូល​រៀន​ក្នុង​ថ្នាក់​វិទ្យាល័យ ហើយ​កំពុង​ប្រើ​ទូរស័ព្ទ​នៅ​ម៉ោង​សម្រាក​បាយ​ថ្ងៃ​ត្រង់​។ ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​ណាស់ គឺ​មិន​គ្រាន់តែ​ដោយសារ​កូន​ស្រី​ខ្ញុំ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​ដ៏​ពិបាក​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយសារ​គាត់​បាន​សម្រេច​ចិត្ត​ទំនាក់​ទំនង​មក​ខ្ញុំ។ និយាយ​ឲ្យ​ខ្លី គាត់​ចង់​ចែក​ចាយ​ដំណឹង​ដ៏​ល្អ​នេះ ឲ្យ​ខ្ញុំ​មាន​អំណរ​ជាមួយ​គាត់​ផង​ដែរ​។ ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា សារ​ដែល​គាត់​បាន​ផ្ញើ​មក ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រីករាយ​ពេញ​មួយ​ថ្ងៃ ក្រោយមក ខ្ញុំ​ក៏បាន​គិត អំពី​អារម្មណ៍​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ខ្ញុំ នៅ​ពេលណា​ខ្ញុំ​ឈោង​ទៅ​រក​ព្រះអង្គ​។ តើ​ព្រះអង្គ​មាន​ព្រះទ័យ​រីករាយ​ទេ នៅពេល​ដែល​ខ្ញុំ​និយាយ​ទៅ​កាន់​ព្រះអង្គ? ការ​អធិស្ឋាន​គឺជា​ការ​សន្ទនា​ជាមួយ​ព្រះ ហើយ​ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង ឲ្យ​បន្ត​អធិស្ឋាន​ទៅ​កាន់​ព្រះអង្គ (១ថែស្សាឡូន ៥:១៧)។ ការ​ជជែក​ជាមួយ​ព្រះអង្គ គឺ​បាន​រំឭក​យើង​ថា ព្រះអង្គ​គង់នៅ​ជាមួយ​យើង ទាំង​នៅពេល​យើង​សប្បាយ​រីករាយ ក៏​ដូច​នៅពេល​ដែល​យើង​ពិបាក​ចិត្ត​។ ទោះ​ព្រះអង្គ​បាន​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ហើយក៏​ដោយ ការ​ទូល​ថ្វាយ​រឿង​របស់​យើង​ដល់​ព្រះអង្គ មាន​ប្រយោជន៍​ចំពោះ​យើង ដោយ​នាំ​ឲ្យ​យើង​ងាក​មក​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ និង​គិត​អំពី​ព្រះអង្គ​។ បទ​គម្ពីរ​អេសាយ ២៦:៣ បាន​ចែងថា “ឯ​អ្នកណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់”។ យើង​នឹង​មាន​សន្តិភាព​នៅ​ក្នុង​ចិត្ត​យ៉ាង​ពេញលេញ ពេលណា​យើង​ងាក​មក​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ​។ ទោះ​យើង​ជួប​រឿង​អ្វី​ក៏ដោយ…

Read article
សេចក្តី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន

ទំនុក​ដំកើង ១០៣:៨-១៧ សេចក្តី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់​។ ទំនុក​ដំកើង ១០៣:១១ នៅ​ថ្ងៃខួប​អាពាហ៍ពិពាហ៍​របស់​អ្នក​ស្រី​ធែររី(Terry) គាត់​បាន​និយាយ​ថា “ព្រះអម្ចាស់​ល្អ​ចំពោះ​ពួក​ខ្ញុំ​ណាស់! ខ្ញុំ​ចង់​អរ​ព្រះគុណ​ព្រះអង្គ ដែល​ប្រទាន​ពរ​ឲ្យ​យើង​បាន​រស់នៅ​ជា​ប្តី​ប្រពន្ធ​មួយ​ឆ្នាំ​ទៀត”។ ពេល​នោះ ទឹក​ភ្នែក​ដែល​គាត់​បាន​សម្រក់​នៅពេល​គាត់​និយាយ គឺ​បាន​បង្ហាញថា គាត់​កំពុង​តែ​និយាយ​ចេញពី​ចិត្ត​។ ក្រុម​តូច​របស់​យើង​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង​។ យើង​ដឹង​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ អ្នក​ស្រី​ធែររី និង​ស្វាមី​របស់​គាត់​បាន​ជួប​ការ​លំបាក​ប៉ុណ្ណា​។ លោក​រ៉ូបឺត(Robert) ​ស្រាប់តែ​មាន​ជំងឺ​វិកល​ចរិត ហើយក៏​បាន​សម្លាប់​កូន​ស្រី​ខ្លួនឯង អាយុ៤ឆ្នាំ​។ គាត់​ត្រូវ​រស់នៅ​ក្នុង​មន្ទីរ​ព្យាបាល​អ្នក​ជំងឺ​វិកល​ចរិត​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ ប៉ុន្តែ អ្នក​ស្រី​ធែររី​នៅតែ​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ហើយ​ព្រះអម្ចាស់​ក៏បាន​ធ្វើ​ការ​ប្រោស​ឲ្យ​ជា ដោយ​ជួយ​អ្នក​ស្រី​ធែររី​ឲ្យ​អត់ឱន​ទោស​ឲ្យ​ស្វាមី​ខ្លួន​។ ទោះ​ពួកគេ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ក៏​ពួកគេ​នៅតែ​ស្រឡាញ់​គ្នា​កាន់តែ​ខ្លាំង​ឡើង​។ សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​យ៉ាង​ដូច​នេះ អាច​កើត​ចេញពី​ប្រភព​មួយ​ប៉ុណ្ណោះ​។ ស្តេច​ដាវីឌ​បាន​ពិពណ៌នា អំពី​ព្រះអម្ចាស់ យ៉ាង​ដូច​នេះ​ថា “ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើបាប​របស់​យើង​ទេ … ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាងលិច​យ៉ាងណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ”(ទំនុក​ដំកើង ១០៣:១០,១២)។ ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្តី​មេត្តា​ដល់​យើង តាម​រយៈ​សេចក្តី​ស្រឡាញ់​ដ៏​មាន​តម្លៃ​របស់​ព្រះអង្គ គឺ​ដូច​មាន​សេចក្តី​ចែងថា “ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្តី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់”(ខ.‌១១)។ សេចក្តី​ស្រឡាញ់​ដ៏​ធំ​ប្រសើរ​របស់​ព្រះអម្ចាស់ បាន​បណ្តាល​ព្រះទ័យ​ព្រះអង្គ ឲ្យ​យាង​ចុះ​មក​យក​កំណើត​ជា​មនុស្ស ហើយ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​បាប​យើង…

Read article
មេរៀន​អំពី​ការ​អត់​ធ្មត់

យ៉ាកុប ១:២-១២ ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញលេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ​។ យ៉ាកុប ១:៤ លោក​បប់ សាឡិម(Bob Salem) បាន​បំបែក​ឯកត្តកម្ម ក្នុង​ការ​រុញ​សណ្ដែកដី​មួយ​គ្រាប់ ឡើង​ទៅលើ​កំពូល​ភ្នំ​ផៃ ក្នុង​ល្បឿន​លឿន​ជាងគេ ដោយ​ប្រើ​ស្លាបព្រា​បំពាក់​ពីលើ​មុខ​របស់​គាត់​។ គាត់​បាន​សម្រេច​ទៅដល់​គោលដៅ​របស់​គាត់ ក្នុងរយៈ​ពេល៧ថ្ងៃ ដោយ​រុញ​សណ្ដែកដី​ឡើង​ភ្នំ​នោះ តែ​នៅ​ពេលយប់​ប៉ុណ្ណោះ ដើម្បី​ជៀស​វាង​ការ​រំខាន​ពី​ភ្ញៀវ​ទេសចរណ៍ ដែល​មក​កម្សាន្ត​នៅ​ភ្នំ​នោះ​។ លោក​បប់ ជា​មនុស្ស​ទី​បួន ដែល​បាន​សម្រេច​កិច្ចការ​ដ៏​ពិបាក​នេះ បាន​សេចក្តី​ថា មាន​មនុស្ស​ដែល​មាន​ចិត្ត​អត់​ធ្មត់៣នាក់​ទៀត ដែល​បាន​ធ្វើ​ដូច​គាត់​ដែរ​។ យើង​ប្រហែល​ជា​ចង់​និយាយ​ថា ពួកគេ​បាន​ប្រើ​ភាព​អត់​ធ្មត់​របស់​ខ្លួន នៅ​ក្នុង​ការ​ធ្វើបាប​ខ្លួនឯង ប៉ុន្តែ ជា​ញឹក​ញាប់ នៅ​ក្នុង​ការ​រស់នៅ យើង​មិន​ចាំបាច់​ត្រូវ​ប្រើ​ភាព​អត់​ធ្មត់ យ៉ាង​ដូច​នេះ​ទេ​។ យើង​ត្រូវ​ការ​ភាព​អត់​ធ្មត់​។ ភាព​អត់​ធ្មត់​ជា​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ(កាឡាទី ៥:២២) និង​ជា​គុណ​ធម៌​ដ៏​ចាំបាច់ ដើម្បី​ឲ្យ​យើង​អាច “បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ”(យ៉ាកុប ១:‌៤)។ ពេល​ដែល​បញ្ហា​មកដល់ មនុស្ស​អត់​ធ្មត់​នៅតែ​មាន​ភាព​នឹងធឹង ខណៈ​ពេល​ដែល​អ្នក​ដទៃ​កំពុង​មាន​ភាព​តក់ស្លុត​។ ពួកគេ​ក៏​ចង់​ឲ្យ​ស្ថាន​ការណ៍ មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ ប៉ុន្តែ ពួកគេ​មិន​បាន​ពឹង​ផ្អែក​លើ​ការ​ផ្លាស់​ប្តូរ​នោះ​ឡើយ​។ ពួកគេ​បន្ត​ដំណើរ​ទៅមុខ​ទៀត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ទុក​ចិត្ត​លើ​ប្រាជ្ញា​របស់​ព្រះ ដើម្បី​ឲ្យ​ពួកគេ​សម្រេច​កិច្ចការ​ដោយ​ភាព​ឆ្លាតវៃ(ខ.៥)។ បញ្ហា​នៃ​ភាព​អត់​ធ្មត់​ស្ថិត​នៅ​ត្រង់ថា…

Read article
រត់​ប្រណាំង​ថ្វាយ​ព្រះយេស៊ូវ

ទីតុស ២:១-៥ ឯ​មនុស្ស​សុចរិត គេ​នឹង​លូត​លាស់​ឡើង ដូចជា​ដើម​លម៉ើ … កាលណា​ចាស់​ហើយ នោះ​គេ​នឹង​នៅតែ​កើត​ផល​។ ទំនុក​ដំកើង ៩២:១២-១៤ នៅ​ពេលណា​គេ​គិត អំពី​ការ​រត់​ប្រណាំង ចម្ងាយ១០០ម៉ែត្រ ភាគ​ច្រើន​គេ​ប្រហែល​នឹក​ឃើញ​លោក យូសិន បុល(Usain Bolt) ដែល​ជា​ម្ចាស់​ឯកត្តកម្ម​ពិភពលោក ក្នុង​ការ​រត់​ប្រណាំង​ប្រភេទ​នេះ ក្នុង​ពេល​បច្ចុប្បន្ន​។ ប៉ុន្តែ យើង​មិន​អាច​ភ្លេច អ្នក​ស្រី ជូលា ហឺរីខេន ហកឃិន(Julia “Hurricane” Hawkins) បានទេ​។ កាលពី​ឆ្នាំ២០២១ អ្នក​ស្រី​ជូលា បាន​រត់​ទៅ​ដល់ទី​ផ្តាច់​ព្រាត់​មុន កីឡាករ​រត់​ប្រណាំង​ផ្សេង​ទៀត ដោយ​បាន​ឈ្នះ​ការ​រត់​ប្រណាំង​ចម្ងាយ១០០ម៉ែត្រ ក្នុង​ការ​ប្រកួត​កីឡា​សម្រាប់​មនុស្ស​ចាស់ នៅ​រដ្ឋ​លូវីស៊ីអាណា​។ គាត់​បាន​រត់​យឺត​ជាង​លោក​បុល ដែល​បាន​ចំណាយ​តែ ៩.៥៨ វិនាទី ក្នុង​ការ​រត់​ទៅ​ដល់ទី ខណៈ​ពេល​ដែល​គាត់​ចំណាយ​ពេល៦០វិនាទី ប៉ុន្តែ គាត់​មាន​អាយុ១០៥ឆ្នាំ​ហើយ​។ គេ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ជជែក​គ្នា អំពី​ស្រ្តី​ដែល​នៅតែ​បន្ត​រត់​ប្រណាំង​ចម្ងាយ​ខ្លី ក្នុង​វ័យ​ចំណាស់​ដូច​នេះ​។ ហើយ​គេ​ក៏​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ជជែក​គ្នា អំពី​អ្នកជឿ​ព្រះយេស៊ូវ ដែល​នៅតែ​បន្ត​រត់​ប្រណាំង ដោយ​មាន​ព្រះអង្គ​ជា​គោលដៅ​របស់​ពួកគេ ទោះ​ពួកគេ​ស្ថិត​ក្នុង​វ័យ​ចាស់​យ៉ាងណា​ក៏ដោយ(ហេព្រើរ ១២:១-២)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏បាន​ពិពណ៌នា អំពី​ពួក​ស្មោះ​ត្រង់…

Read article
មិនមែន​ដោយ​អំណាច​របស់​មនុស្ស

សា​ការី ៤:១-៧ មិនមែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​អញ​វិញ​។ សា​ការី ៤:៦ មាន​ពេល​មួយ ឡាន​របស់​លោក​អេឌ្រូ(Andrew) បាន​ឈប់ ហើយ​ពួក​អ្នក​យាម​ក៏​បាន​ដើរ​មក​រក​ឡាន​គាត់​។ គាត់​ក៏​បាន​អធិស្ឋាន ដូច​សព្វ​មួយ​ដង​ថា “ឱ​ព្រះ​អង្គ​អើយ កាល​ព្រះ​អង្គ​យាង​មក​យក​កំណើត​ជា​មនុស្ស ព្រះអង្គ​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ​។ ឥឡូវ​នេះ សូម​ព្រះអង្គ​បាំង​ភ្នែក​របស់​ពួកគេ មិន​ឲ្យ​មើល​ឃើញ​ព្រះ​គម្ពីរប៊ីប នៅ​ក្នុង​ឡាន​ទូល​បង្គំ​ឡើយ”។ ពួក​អ្នក​យាម​ក៏​បាន​ឆែក​ឆេ​ឡាន​របស់​គាត់ ដោយ​មិន​បាន​និយាយ​អ្វី​សោះ អំពី​ព្រះ​គម្ពីរ​ដែល​គាត់​បាន​លាក់​ក្នុង​ឥវ៉ាន់​។ លោក​អេនឌ្រូ​ក៏បាន​ឆ្លង​កាត់​ព្រំ​ដែន​ដោយ​ជោគជ័យ ដោយ​នាំ​ព្រះ​គម្ពីរប៊ីប​ជា​ច្រើន​ក្បាល ទៅ​កាន់​មនុស្ស​ដែល​មិន​ទាន់​មាន​។ លោក​អេនឌ្រូ វ៉ាន ដឺ ប៊ីជ(Andrew van der Bijl) ឬ​ប្រាដឺ អេនឌ្រូ បាន​ពឹង​ផ្អែកលើ​ព្រះ​ចេស្តា​របស់​ព្រះ ដើម្បី​ធ្វើ​កិច្ចការ​ដែល​គាត់​ហាក់​ដូចជា​មិន​អាច​ធ្វើ​បាន តាម​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ ដោយ​ដឹក​ជញ្ជូន​ព្រះ​គម្ពីរប៊ីប ទៅ​កាន់​ប្រទេស​ដែល​បាន​ហាម​មិន​ឲ្យ​ប្រជាជន​ជឿ​ព្រះគ្រីស្ទ​។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​សាមញ្ញ​ម្នាក់”។ ត្រង់​ចំណុច​នេះ គាត់​កំពុង​និយាយ​សង្កត់​ធ្ងន់ អំពី​ការ​អប់រំ​តិចតួច និង​ការ​ខ្វះខាត​ថវិកា​។ ប៉ុន្តែ គាត់​មាន​ប្រសាសន៍​ទៀត​ថា “អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ នរណា​ក៏​អាច​ធ្វើ​បាន​ដែរ”។ សព្វថ្ងៃ​នេះ អង្គការ​ទ្វារ​បើក​ចំហ​អន្តរជាតិ ដែល​គាត់​បាន​បង្កើត បាន​បម្រើ​អ្នកជឿ​ព្រះយេស៊ូវ នៅ​ទូ​ទាំង​ពិភពលោក…

Read article
ព្រះ​អង្គ​ទត​ឃើញ​យើង

អេម៉ុស ៧:១០-១៧ តែ​ព្រះយេហូវ៉ា​ទ្រង់​បាន​យក​ខ្ញុំ​ចេញពី​ការ​ឃ្វាល​ហ្វូង​ចៀម ក៏បាន​បង្គាប់​ខ្ញុំថា ចូរ​ទៅ​ទាយ​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ចុះ។ អេម៉ុស ៧:១៥ នៅ​រដ្ឋ​មីឈឺហ្គិន មាន​ដើមឈើ​ចំនួន១៤ពាន់លាន​ដើម ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​ជា​ដើមឈើ​ធម្មតា​។ ប៉ុន្តែ រដ្ឋ​មីឈីហ្គិន​បាន​ធ្វើ “កម្មវិធី​រុករក​ដើមឈើ​ធំ” ប្រចាំ​ឆ្នាំ ជា​ការ​ប្រកួត ដើម្បី​ស្វែងរក​ដើមឈើ​ដែល​ចាស់​ជាងគេ និង​ធំជាង​គេ គឺ​ដើមឈើ​ដែល​អាច​ឲ្យ​គេ​ទទួល​ស្គាល់​ថា ជា​ចំណុច​សំ​គាល់​តំបន់ ដែល​នៅ​មាន​ជីវិត​រស់​។ ការ​ប្រកួត​នេះ​លើក​តម្កើង​ដើមឈើ​ធម្មតា ឲ្យ​ឡើង​ដល់​កំរិត​មួយ​ទៀត បាន​សេចក្តី​ថា ក្នុង​ព្រៃ​នីមួយៗ អាច​មាន​ដើមឈើ​មួយ​ដើម ដែល​នឹង​ទទួល​ជ័យលាភី ហើយ​ជា​ដើមឈើ​ដែល​កំពុង​រង់​ចាំ​ឲ្យ​គេ​កត់​សំគាល់​។ ព្រះ​អម្ចាស់​តែង​តែ​កត់​សំគាល់​មនុស្ស​សាមញ្ញ គឺ​ខុសពី​មនុស្ស​ភាគ​ច្រើន​។ ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​ការ​អ្វី និង​ចំពោះ​មនុស្ស​ដែល​អ្នក​ដទៃ​មើល​រំលង​។ ព្រះអង្គ​បាន​ចាត់​មនុស្ស​សាមញ្ញ​ម្នាក់ ឈ្មោះ​អេម៉ុស ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​អ៊ីស្រាអែល ក្នុង​អំឡុង​រាជ្យ​របស់​ស្តេច​យេរ៉ូបោម​។ ហោរា​អេម៉ុស​បាន​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​ងាក​ចេញពី​ការ​អាក្រក់ ហើយ​ស្វែងរក​យុត្តិ​ធម៌ ប៉ុន្តែ ត្រូវ​គេ​ស្តី​បន្ទោស​ឲ្យ​គាត់ ហើយ​ប្រាប់​គាត់​ឲ្យ​នៅ​ស្ងៀម​។ គេ​បាន​និយាយ​ប្រាប់​គាត់ ក្នុង​ន័យ​ចំអក​ថា “ឱ​អ្នក​មើល​ឆុត​អើយ ចូរ​រត់​ទៅ​ឯ​ស្រុក​យូដា ហើយ​រកស៊ី​ដោយ​ទាយ​នៅ​ស្រុក​នោះ​វិញ​ចុះ”​(អេម៉ុស ៧:១២)។ ហោរា​អេម៉ុស​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​ពីដើម​មិនមែន​ជា​ហោរា​ទេ ក៏​មិនមែន​ជា​កូន​របស់​ហោរា​ដែរ គឺជា​អ្នក​គង្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ​វិញ​។ តែ​ព្រះយេហូវ៉ា​ទ្រង់​បាន​យក​ខ្ញុំ​ចេញពី​ការ​ឃ្វាល​ហ្វូង​ចៀម…

Read article
ព្រះ​អង្គ​ប្រើ​ទី​បន្ទាល់​របស់​យើង

ទំនុក​ដំកើង ១០៧:១-៩ គួរ​ឲ្យ​ពួក​អ្នក​ដែល​ព្រះយេហូវ៉ា​បាន​ប្រោស​លោះ​បាន​ថា​ដូច្នេះ​ដែរ​។ ទំនុក​ដំកើង ១០៧:២ ថ្ងៃ​មួយ ខ្ញុំ​បាន​បើក​មើល​ប្រអប់​អនុស្សាវរីយ​មួយ ហើយ​ក៏​បាន​យក​ក្រឡះ​អាវ​តូច​មួយ​ធ្វើ​ពី​ប្រាក់ ដែល​មាន​រូបរាង និង​ទំហំ​ប៉ុន​ជើង​របស់​កូន​ក្នុង​ផ្ទៃ​ម្តាយ​អាយុ១០សប្តាហ៍​។ ខ្ញុំ​ក៏​បាន​អង្អែល​ក្រឡះ​ដែល​មាន​រូបរាង​ដូច​ជើង​ទារក​នោះ ដោយ​នឹក​ចាំ អំពី​ការ​រលូត​កូន ក្នុង​អំឡុង​ពេល​ខ្ញុំ​មាន​ផ្ទៃពោះ​លើក​ដំបូង និង​នឹក​ចាំ​អ្នក​ដែល​បាន​និយាយ​ថា ខ្ញុំ “មាន​សំណាង” ដែល​បាន​រលូត​កូន នៅពេល​ដែល​កូន​នោះ​នៅ​តូច​នៅឡើយ​។ ខ្ញុំ​បាន​សោក​សង្រេង ដោយ​ដឹង​ថា កូន​របស់​ខ្ញុំ​ពិតជា​មាន​ជើង ក៏​ដូច​ជា​មាន​បេះដូង​ដែល​ធ្លាប់​លោត នៅ​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​។ ខ្ញុំ​ក៏​បាន​អរ​ព្រះគុណ​ព្រះ ដែល​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួចផុត ពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​បាន​ប្រើ​ទី​បន្ទាល់​ខ្ញុំ ដើម្បី​កម្សាន្ត​ចិត្ត​អ្នក​ដទៃ ដែល​កំពុង​សោក​សង្រេង បន្ទាប់​បាន​បាត់បង់​កូន​ជាទី​ស្រឡាញ់​។ ជាង​២​ទសវត្សរ៍​បន្ទាប់ពី​ខ្ញុំ​រលូត​កូន ខ្ញុំ​និង​ស្វាមី​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​នោះ​ថា ខាយ(Kai) ដែល​ក្នុង​ភាសា​ខ្លះ ឈ្មោះ​នេះ​មាន​ន័យថា “អរ​សប្បាយ”។ ទោះ​ខ្ញុំ​នៅតែ​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយសារ​ការ​បាត់បង់​នេះ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រោស​ចិត្ត​ខ្ញុំ​ឲ្យ​ជា ហើយ​ប្រើ​ទី​បន្ទាល់​ខ្ញុំ ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ បាន​បង្ហាញ​ការ​អរ​សប្បាយ​នឹង​ចរិត​លក្ខណៈ​របស់​ព្រះ ហើយក៏​បាន​ច្រៀង​សរសើរ​ព្រះ​អង្គ​ថា “ឱ​សូម​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជានិច្ច” (ខ.១)។ ព្រះអង្គ​បាន​ជំរុញ “ពួក​ដែល​ព្រះអង្គ​បាន​ប្រោស​លោះ” ឲ្យ​ចែក​ចាយ​ទី​បន្ទាល់​របស់​ពួកគេ ដល់​អ្នក​ដទៃ​ផង​ដែរ(ខ.២)…

Read article